ពិត​អត់? ឮ​ថា កំពុង​រត់ការ​ស្ងាត់​ៗ ឲ្យ​អតីត​សង្សារ ពេជ្រ អា​វី​ហ្សា នៅ​ក្រៅ​ឃុំ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគ​បាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជូន​សំណុំរឿង​រឿង​ព្រហ្មទណ្ឌ​មួយ​ទៅ​អោយ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​សម្រេច​អោយ​ឃុំខ្លួន​លោក គៀង ហេង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ល្ងាច ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ រឿង​ប្រើ​អំពើ​ហិង្សា លើ​តារា​សម្តែង ពេជ្រ អា​វី​ហ្សា (​សុខ ម៉ី​) ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​បាន​បែកធ្លាយ​ព័ត៌មាន​មួយ​បានអោយ​ដឹង​ថា កំពុង​មាន​អ្នក​រត់ការ​(​ក្រុម​គ្រួសារ​របស់​ជន​បង្ក​) អោយ​នៅ​ក្រៅ​ឃុំ យ៉ាង​យូរ​ក្នុង​ស​ប្តា​ហ៍​ខាង​មុន​ហើយ...

រសៀល​នេះ ផ្លាស់​ប្តូរ​តំណែង​អធិការ​ខណ្ឌ​សែន​សុខ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ២០១៧ នេះ លោក ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ ត្រូវ​បាន​តែងតាំង​ថ្មី ជា​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ជំនួស​លោក ម៉ក់ ហុង ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​នាយការិយាល័យ ទេសចរណ៍ តាម​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ ។ ការ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​មន្ដ្រី​នគរបាល​រាជធានី​ភ្នំពេញ រៀបចំ ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ចូលរួម​ពី​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង...

បញ្ជូន​សន្តិសុខ​បុរី​ពិភព​ថ្មី​២​នាក់ ទៅ​តុលាការ ករណី​ប្លន់​អា​រក​សម្លាប់​ស្ត្រី​ម្នាក់

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា ២០១៧ នេះ​កម្លាំង​នគរបាល​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ជា​សន្តិសុខ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម​លើ ស្ត្រី​ពាណិជ្ជករ​ម្នាក់​ប្លន់​យក​ទ្រព្យសម្បត្តិ ។ ជនសង្ស័យ​ទី​១​មានឈ្មោះ ប្រាក់ រ៉ា​ន្នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ ជា​សន្តិសុខ​បុរី​ពិភព​ថ្មី និង​ទី​២​ឈ្មោះ កឿ​ន​សុធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សន្តិសុខ​បុរី​ពិភព​ថ្មី ។ គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១ តុលា ២០១៧ មាន​ករណី​ប្លន់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ...

ជនជាតិអាមេរិកម្នាក់លោតពីជាន់ទី១២នៃអគារខុនដូ«ខេប៉ូទិច »

បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន ត្រូវ​បាន​គេ​អះអាង​ថា​បាន​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​១២​នៃ​អគារ​ខុន​ដូ​«​ខេ​ប៉ូ​ទិច » បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ទីតាំង​លេខ​៥៤ ផ្លូវ​លេខ​៤៨២ ក្រុម​ទី​២២ ភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បើ​តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ជនជាតិ​អា​មេ​រិ​ក​រូប​នោះ បាន​មក​ជួល​ស្នាក់​នៅ​ខុន​ដូ​ខាងលើ តាំងពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ​មក​ម្ល៉េះ លុះដល់​ថ្ងៃ​កើតហេតុ មិនដឹង​មានរឿង​អ្វី ស្រាប់តែ​ឃើញ​លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​ជាន់​ទី​១២ ធ្លាក់​មក​លើ​ផ្លូវ​លេខ​៤៨២ មុខ​នឹង​ខុន​ដូ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​តែ​ម្តង ។ សមត្ថកិច្ច​អះអាង​ថា...

ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ម្នាក់ ប្រើ​ហិង្សា​លើ​សាស្ត្រាចារ្យ ស៊ុ​យ សា​រ៉េ​ត

ភ្នំពេញ ៖ មុន​នេះ​បន្តិច​លោក ផែង វណ្ណៈ បាន​ទម្លាយ​ពី​អត្តសញ្ញាណ​ជន​ដៃដល់ ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​ប៉ង​សម្លាប់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ហើយ គឺជា​សន្តិសុខ​ខណ្ឌដូនពេញ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vannak Pheng បញ្ជាក់​ថា «ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​ប៉ង​សម្លាប់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ គឺ​ឈ្មោះ ភា​ច គឹ​ម​ហាក់ ផ្ទះ​នៅ​ភូមិ​វត្ត​លៀប ឃុំ​ស្វាយប៉ោ ខេត្តបាត់ដំបង នៅ​ចំ​ខាងក្រោយ​វត្ត​លៀប​ក្បែរ​មន្ទី​ពេទ្យ​បង្អែក ខេត្តបាត់ដំបង ។...

ច្នៃ​គ្រាប់បែក​បោក​ត្រី ភ្លាត់ស្នៀត​ផ្ទុះ​ដាច់​ដៃ​ម្នាក់ និង​ម្នាក់​ទៀត​បែក​គ្រាប់ភ្នែក

មណ្ឌលគិរី ៖ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អ្នក​ច្នៃ​គ្រាប់បែក​បង្ក​ឲ្យ​មនុស្ស​រង​របួស​និង​ស្លាប់​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ជាក់ស្តែង​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​ពីរ​នាក់ បាន​រង​របួស​ធ្ងន់ ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផង​ដែរ ។ ហេតុ​ការ​ខាងលើ​កើត​នៅ​ចំណុច​អូរ​អ​ញ្ជ័​រ ស្ថិត​នៅ​ភូមិ អ​ន្ត្រេះ ឃុំ​អរ​បួន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ លោក ខ្លូត សុ​ឃា អធិការ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១​ឈ្មោះ ផុ​ន ញ៉ អាយុ​៥៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ...

រវល់​រឿង ជុន ច័ន្ទ​បុត្រ ភ្លេច​តាម​ចាប់​ប៉ូលិស ឈាន ពិសិដ្ឋ ?

មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ នេះ​មាន​រយៈពេល​២៥​ថ្ងៃ​ហើយ ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​មិន​ទាន់​ចាប់​ជន​ដៃដល់​ឈាន ពិសិដ្ឋ ដែល​បាញ់​មន្ត្រី​រួមការ​ងារ​របស់​ខ្លួន​ឲ្យ​រង​របួស យក​មក​ផ្តន្ទាទោស នៅឡើយ​ទេ  ។ បើ​តាម​នាយក​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង និង​ជា​អតីត​អ្នកនាំពាក្យ​ក្រ​សួ​អ​មហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃ​ទី​២៨ មេ​សា កន្លង​មកនេះ​ថា «​មូលហេតុ​ដែល​សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់ខ្លួន លោក ឈាន ពិសិដ្ឋ​បាន​នោះ គឺ​ដោយសារ​តែ​បុគ្គល​រូប​នេះ បាន​ផ្លាស់​ប្តូរ​ទីតាំង​លាក់ខ្លួន ក្រោយ​ពី​សមត្ថកិច្ច​ស៊ើប​ដឹង​» ។ ប្រភព​មួយ​បាន​បង្ហើប​ប្រាប់​«​អង្រុត​»​ឲ្យ​ដឹង​ថា...

រថយន្តក្រុង​បង្កប់​អាហារ​ខូចគុណភាព និង​ទំនិញ​ជា​សារធាតុ​គីមី

បន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់​ចាប់​រថយន្តក្រុង​១​គ្រឿង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ប្ល៉ូ​ប៊ឺ​ស ដែល​បាន​ដឹក​ទំនិញ​ខុសច្បាប់ រួម​មាន​ប្រហិត​ខូចគុណភាព ហើយ​សារធាតុ​គីមី​គ្លុ​យ​កូ​ស្ស៊ី​រ៉ូ ចំនួន​១៥០​ធុង រួម​ទាំង​ទំនិញគេចពន្ធ មួយ​ចំនួន​ទៀត ។ ទំនិញ​ខាងលើ កម្លាំង​នគរបាល​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​៩​និង​១១​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ក្បាលស្ពាន ក្បែរ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​តែ​ម្តង ។ លោក ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ប្ល៉ូ​ប៊ឺ​ស ពណ៌​ខៀវ ពាក់​ស្លាក​លេខ...

ជនសង្ស័យរំលោភសម្លាប់សង្សារនៅផ្ទះសំណាក់ ត្រូវចាប់ខ្លួន

ទីបំផុត​ទៅ ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ប្លន់​នារីម្នាក់នៅ​ក្នុងផ្ទះ​សំណាក់​«​មុនី​កា​» ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​សមត្ថកិច្ច​ដែនដី​ចាប់ខ្លួន​បាន​ហើយ ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​នេះ​នៅឡើយ​ទេ គ្រាន់តែបញ្ជាក់​ខ្លីថា ជនសង្ស័យជាសង្សារនារីរងគ្រោះ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា នៅ​នេះ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​បន្ត​ចាត់ការ​តាម​ច្បាប់ ។ គួ​រំ​ឮ​កថា មាន​ករណី​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ ខណៈ​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​មុនី​កា​» មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​៤៦០ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម...

និស្សិត​សាលា​វែ​ស​ស្ទើ​នឆក់​ទូរស័ព្ទ​បាន ជិះ​រត់​បុក​ម៉ូតូ​កង់​បីបាក់ជើង​ម្ខាង

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​បី​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​អះអាង​ថា ខ្លួន​និង​បក្ខពួក​ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​សាលា​វែ​ស​ស្ទើ​ន ហើយ​បែកគំនិត​ពេលឃើញ​ជន​រង​គ្រោះ​កំពុងនិយាយ​ទូរស័ព្ទ ឱកាសល្អ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង​បី បាក់ជើង​ឆ្វេង​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ចំណុច​ខាង​មុខ​វិមាន​សន្តិភាព ក្នុងភូមិ​៧ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ​។ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ុន ហេង...

អាមេរិក​វ៉ៃអ៊ីស្រាអែល ​ខ្មែរអ្នក​សម្របសម្រួល

សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយស្រវឹងស្រាប្រើអំពើហិង្សាវាយបុរសជានជាតិអ៊ីស្រាអែលម្នាក់បែកថ្ងាសនិងសៀតផ្កាហូរឈាម។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ EDERY SAMUUEL ARIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ អ៉ីស្រាអែល ។ រីឯជនដៃដល់ឈ្មោះ LEYDEKER VITALY ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 474541504 ៕

ស្រវឹង​រករឿង​ប្រពន្ធ​រាល់ថ្ងៃ អស់​ទ្រាំ​នាង​តប​វិញ ប្តី​ខឹង​គប់​១​កាំបិត​ចំ​សៀតផ្កា

ខេត្តកណ្តាល ៖ បុរស​ជា​ប្តី​ម្នាក់​ទោះបី​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​២​ដង​ហើយ​ក្តី ក៏​មិន​រៀងចាល​ដែរ តែងតែ​ផឹក​ស្រវឹង​រករឿង​ឈ្លោះ​និង​វាយដំ​ប្រពន្ធ​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​រករឿង​ជេរ​បញ្ចោរ​ប្រពន្ធ​កប់​ៗ​មាត់ លុះ​ប្រពន្ធ​ទ្រាំ​មិន​បាន ក៏​តបត​វិញ ធ្វើ​ឱ្យ​ប្តី​កំណាច​ខឹង ទាញ​កាំបិត​មុខ​២ គប់​ហោះ​ទៅ​ចំ​សៀតផ្កា​លើ​ប្រពន្ធ បណ្តាល​ឱ្យ​ហូរ​ឈាម​ស្រោច​ខ្លួន ។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ វិច្ឆិកា ២០១៧ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អន្លង់​ស្លាត ឃុំ​លើក​ដែក ស្រុក​កោះធំ ។ ប្រភព​ពី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​លើក​ដែក អោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ​យ៉ូ​ន សុខុម អាយុ​៣៨​ឆ្នាំ មុខរបរ​នេសាទ...

​តុលាការ​អាមេរិក​ផ្ដន្ទាទោសបុរសខ្មែរដាក់គុកពី​២៥​ឆ្នាំ​ទៅ​មួយ​ជីវិត​

បុរស​ខ្មែរ​អាមេរិក អាយុ ៣០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​នៅ​ក្រុង​​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វរនីញ៉ា (California) សហរដ្ឋអាមេរិក កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ពី ២៥​ឆ្នាំ រហូត​ដល់​អស់​មួយ​ជីវិត ពី​បទ​មនុស្សឃាត។ កាសែត PressTelegram ចុះ​ផ្សាយ កាលពី​ថ្ងៃ​១៦ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ទណ្ឌិត សំ ធារ័ត្ន បាន​សារភាព​ថា លោក​ពិតជា​បាន​បាញ់សម្លាប់ ជនរងគ្រោះ​ឈ្មោះ លោក ឆយ...

ផឹក​ABC អស់​៨​កំប៉ុង ប្រែនិស្ស័យ ដុត​ផ្ទះ​អ្នក​ដទៃ ផ្អើល​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផឹកស្រា​បៀរ ABC (អាចនិយាយបានថាទឹកប្តូរនិស្ស័យ) អស់​០៨​កំប៉ុង​ រពឹសដៃ​យក​សាំង​ចាក់​ដុត​ផ្ទះ​អ្នក​ជិតខាង បណ្តាល​ឲ្យ​ឆេះផ្អើល​ដល់​សមត្ថកិច្ច​រត់​ជាន់​ជើង​គ្នា​ទាំង​កណ្តាល​អា​ធ្រា​ត​ចុះ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១១​និង​៤៦​នាទី ថ្ងៃ​ទី​៨ តុលា ២០១៧ ស្ថិត​នៅផ្ទះ​លេខ​២២០​អឺ ផ្លូវ​២១៧​ភូមិ​៥ សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ លឹ​ម សាយ​គៀង ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​លក់ដូរ​។ ចំណែក​ជន​បង្ក​មាន​ឈ្នោះ យ៉ាង ចាន់​សុ​ប៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ...

សប្បាយក្លាយជាទុក្ខ! ជិះទូកទៅលេងកោះរ៉ុង លិចស្លាប់ម្នាក់

ស្ត្រី​ម្នាក់​បាន​ស្លាប់ ដោយសារ​លិច​ទូក​ទេសចរណ៍ ខណៈ​ជិះ​ទៅ​លេង​កោះ​រ៉ុ​ង ជិត​ដល់​ទៅ​ហើយ​នោះ ។ ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​កំពង់​ផែ​ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។ បើ​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ ហែម ឡំ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិ​ប្រាកដ ទើបនឹង​មក​ពី​ស្រុក​កំណើត នៅ​ភូមិ​ទូក​មាស ឃំ​ុ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។ បើ​តាម​របាយការណ៍​ដដែល មុន​ពេល​កើតហេតុ ទូក​ដឹក​ភ្ញៀវ​ទេសចរ​នោះ បាន​ធ្វេ​ី​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ ចូល​ចត​នៅ​កំពង់​ផែ​យាយ​សក់​ក្រហម ភូមិ​សុខសាន្ត...

រណ្តៅ​ដី​ជ្រៅ​ៗ៣​កន្លែង បង្កក្ដី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​លង្វែក

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​លង្វែក ព្រួយ​បារ​ម្ម​ណ៍ ចំពោះ​រណ្តៅ​ដី​ដែល​ជ្រៅ​ៗ​យ៉ាង​ខ្លាំង ព្រោះថា នៅ​ក្នុង​រដូវ​ភ្លៀងធ្លាក់ ខាង​មុខ​នេះ ទឹកនឹង​ចូល​ពេញ​រណ្តៅ ហើយ​ពេល​អ្នក​បូម​ខ្សាច់​ទាំងនោះ​ចេញ​អស់​ទៅ បើសិន​អ្នក​បូម​ខ្សាច់​ទាំងនោះ មិន​គោរព​តាម​ការ​កំណត់​ក្នុង​ច្បាប់ អោយ​លើក​ទំនប់ ធ្វើ​របង​ និង​ដាក់​ស្លាក​សញ្ញា​ការពារ​ទេ​នោះ ពិតជា​មាន​គោក្របី ឬ​ក្មេង​ៗ ​ក្នុងស្រុក​ធ្លាក់​ចូល​រណ្តៅ​ដី​លង់ទឹក​ស្លាប់​មិន​ខាន​ឡើយ ។ ការ​ព្រួយ​បារ​ម្ម​ណ៍​ប្រជាពលរដ្ឋ​បែប​នេះ ដោយសារ​ណ្តៅ​ជីកដី ​បូម​យក​ខ្សាច់​ជ្រៅ​ៗ ចំនួន​៣​កន្លែង នៅ​ក្នុងភូមិ​អន្លុង​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច របស់​ក្រុម​ឈ្មួញ​បូម​ខ្សាច់ ​ដែល​បាន​ធ្វើ​អាជីវកម្ម​នេះ​ជា​យូរ​មក​ហើយ...

ឈ្មួញ​យួន នៅ​តែ​លួច​ធ្វើ​ផ្លូវ​ច្រករបៀង​ចូល​មក​ដឹកឈើ ក្នុងស្រុក​អូ​រយ៉ា​ដាវ

រតនគិរី ៖ ឈ្មួញ​ជនជាតិ​យួន​ដែល​រកស៊ី​ឈើ​នៅ​ខេត្ដរតនគិរី មួយ​ចំនួន​កំពុង​សម្រុក​កាប់​យក​ឈើ​ធ្វើ​អាជីវកម្ម​ដោយ​បំពាន​ច្បាប់​យ៉ាង​អនាធិបតេយ្យ រួច​ប្រមូល​ដឹក​ចេញ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ទាំង​យប់​ទាំង​ថ្ងៃ ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ បាន​លួច​បង្ហើប​ភ្នាក់ងារ​សារព័ត៌មាន​ហ្វ្រេ​ស​ញូ​វ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៨​នេះ​ថា ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​នៅ​ពេល​យប់ មាន​រថយន្ត​ឡង់​គ្រី​ស័​រ កាត់​ទ្រុង​៥ ទៅ​៦​គ្រឿង និង​ម៉ូតូ​រាប់រយ​គ្រឿង​សម្រុក ដឹកឈើ​ប្រភេទ​សុ​ក្រំ​, ឈើ​ឈ្លីក​ឆ្លងកាត់​ច្រករបៀង​លេខ​១៩, ច្រករបៀង​ភ្នំ​ក្រហម ដែល​គ្រប់គ្រង​ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៦២៣ និង​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២ ក្នុងស្រុក​អូ​រយ៉ា​ដាវ ។ បើ​តាម​ពលរដ្ឋ​ទាំងនោះ បាន​បន្ត​ថា មន្ត្រី​នគរបាល​ម្នាក់ ដែល​មាន​ខ្នងបង្អែក​រឹង​មាំ​ឈ្មោះ ចាន់ ដា​រ៉ា...

លោក​ឃួ​ង ស្រេង ប្រកាស​ថា ត្រូវ​គិតគូរ​ពី​បញ្ហា​សន្ដិសុខ​ជា​ចម្បង

រាជធានី​ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​ប្រកាស​ជា​ថ្មី​ម្ដងទៀត​ថា ចំណុច​ជា​អាទិភាព​ដំបូង​គេ ដែល​លោក​ត្រូវ​យកចិត្តទុកដាក់​មុនគេ បន្ទាប់​ពី​លោក​បាន​ឡើងជា​អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺ​ចង់​ផ្តោត​ទៅ​លើ​បញ្ហា​សន្តិសុខ​ជា​ចម្បង ​ព្រោះ​សន្តិសុខ គឺជា​កត្តាចាំបាច់​ណាស់ មិន​ថា ពលរដ្ឋ​អ្នកមាន ឬ​ក៏​អ្នកក្រ​នោះ​ទេ ត្រូវការ​ធានា​សុវត្ថិភាព​ពួក​គាត់ ។ រីឯ​បញ្ហា​ដូច​ជា សណ្ដាប់ធ្នាប់​សាធារណៈ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ​ទឹក និង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នឹង​ធ្វើការ​ដោះស្រាយ​តាម​ក្រោយ ។ ការ​ប្រកាស​បែប​នេះ គឺ​នៅ​ក្នុង​ពេល​លោក បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ការ​រស់នៅ​ប្រជាពលរដ្ឋ នៅ​ក្នុង​សហគមន៍​អន្លង់​គង ស្ថិត​នៅ​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ...

លោកស្រីផ្កាយ១ម្នាក់ អនុប្រធាននាយកដ្ឋានចាក់សម្លាប់ខ្លួន

ស្ត្រី​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចាក់​សម្លាប់​ខ្លួន​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​អាសនៈ​ផ្ទះ​របស់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​១៦ ផ្លូវ​លេខ​១២ ភូមិ​ទួល​គោក​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ បើ​តាម​សមត្ថកិច្ច ស្ត្រី​ដែល​ចាក់​សម្លាប់​ខ្លួន​ដោយសារ​ជំងឺ​ប្រចាំ​កាយ​នោះ​ឈ្មោះ ច័ន្ទ ក្រេ​ក​គៀង អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​តួនាទី​ជា​អនុប្រធាន​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយក​ដ្នា​ន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​។ តាម​សំដី​របស់​កូន និង​ប្តី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​និង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​២៖០០​នាទី​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​មាន​អាកា​រៈ មិន​ស្រួលខ្លួន​ថប់​ៗ​ដង្ហើម ទើប​កូន​របស់​គាត់ ឈ្មោះ ស្រ៊ុ​ន តា​រ៉ាវ​តី និង​ប្តី​ជន​រង​គ្រោះ...

ចាញ់បោក​អស់ប្រាក់​រាប់​ពាន់​ដុល្លារ ខ្មាស​គេ​ពេញ​ព្រ​លាន​យន្តហោះ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ចាញ់បោក ស្ត្រី​មេខ្យល់​ថា​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន តែ​បែរជា​យក​លុយ​ហើយ​ព្យាយាម​គេចខ្លួន ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បាន​នៅ​ព្រ​លាន​យន្តហោះ ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ជួយ​រក​ដំណោះស្រាយ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ជា​មេខ្យល់​ឆបោក មានឈ្មោះ អ៊ុំ ផា​ន់​ណា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ស្ត្រី​ម្នាក់​នេះ អះអាង​ថា...

ប្រពន្ធ​ផឹកស្រាលេងល្បែងភ្លេច​ដាំបាយ ប្ដី​ដាល់​ប៉ោង​ភ្នែក ខឹង​មក​ប្តឹង​ប៉ូ​លី​ស

ភ្នំពេញ​៖ ស្ត្រី​ម្នាក់រ​ត់ទៅ​ប្តឹង​ប៉ូ​លី​ស​ប៉ុស្តិ៍​ដង្កោឲ្យ​​ជួយ​រក​យុត្តិធម៌ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧​នេះ ក្នុង​ស្ថានភាព​ជាំ​ប៉ោង​ភ្នែក​ម្ខាង ដោយ​អះអាង​ថា​ប្តី​វាយ​ធ្វើបាប ទាត់​និង​ធាក់​ដូច​បាវ​សាក់ ក្រោយ​ពី​ផឹក​ស្រវឹង​ម្តង​ៗ ។ ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ អាត់ រ៉ា អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ចំណែក​ភាគី​ខាង​ប្តី មានឈ្មោះ ងោ​យ ភ​ក្រ័​អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានកូន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ក្នុង​បន្ទុក ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ...

អត់​រាង? លើក​មុនគ្មាន​លុយ​១​រៀល​ចូល​ខារ៉ាអូខេ ម្ចាស់​ហាង​ចាប់​ថត​ខ្លួន​ទទេ ឥឡូវ​ទៀត​!

រឿងរ៉ាវ​ហួសចិត្តបាន​កើតឡើង​ម្តងទៀត​ហើយ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ២០១៧ នេះ ហួសចិត្ត​ម្យ៉ាង​ដែល​កម្រ​មាន​អ្នក​ណា​ធ្វើ​បាន​ដូច​គាត់​ណាស់ គឺ​បុរស​ម្នាក់​បាន​ចូល​ច្រៀង​ខារ៉ាអូខេ ច្រៀង​ផង ផឹក​ផង ក្លែម​ផង ថែម​ទាំង​ហៅ​នារី បម្រើ​ការងារ​ក្នុង​ហាង​ចំនួន​០៣​នាក់ មក​អង្គុយ​កំដរ​ក្បែរ​គាត់ ដល់​ពេល​គិតលុយ គាត់​គ្មាន​ប្រាក់​សូ​ម្បី​មួយ​រៀល ។ បើ​តាម​ម្ចាស់​ហាង​ខារ៉ាអូខេ ដែល​បុរស​គ្មាន​លុយ​ចូល​ច្រៀង បាន​សរសេរ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​អោយ​ដឹង​ថា «​ម្ដង​ហើយ ម្ដងទៀត អត់​រាង អា​បែក​ស្លុយ ! បើ​គ្មាន​លុយ​ទេ ក៏​ប្រឹង​ឃ្លាន​អោប​ស្រី​ផឹកស៊ី ខុស​របៀប​ចឹ​ង​! ។...

ហេតុ​អ្វី​បានជា ហ៊ុន សែន មិន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​អ្នក​លាក់កំបាំង ឈូក បណ្ឌិត?

តាម​ផ្លូ​វ​ច្បាប់​អ្នក​ដែល​លាក់កំបាំង ​ឫ​រក្សា​ទុក​ជន​ប្រព្រឹត្ត​បទល្មើស ឫ​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស ក៏​ត្រូវ​តែ​មានទោស​ដែរ ប៉ុន្តែ​ករណី ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បា​វិត មិន​ទាន់​មានការ​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់​នោះ​នៅឡើយ​ទេ ទោះបី​ម​ជ្ឍ​ដ្ឋា​ន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា អំឡុង​ពេល​រត់គេច​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ឈូក បណ្ឌិត បាន​សំងំ​លាក់ខ្លួន​ នៅ​ក្នុងភូមិ​គ្រឹះ​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ក៏​ដោយ ។ ដោយ​មិន​ចង់​បញ្ចេញយោបល់ និង​សរសេរ​ច្រើន អង្រុត​សូម​មតិយោបល់​ខ្លី​ៗ​ ពី​មិត្ត​អ្នក​អាន តើ​ហេតុ​អ្វី​បានជា ហ៊ុន សែន មិន​បញ្ជា​ឲ្យ​ឃាត់ខ្លួន ជន​ដែល​លាក់កំបាំង ឈូក បណ្ឌិត ?

មុននេះបន្តិច! ចាប់បានប្តីដែលសម្លាប់ប្រពន្ឋនិងកូនហើយ

ទីបំផុតទៅ ជនសង្ស័យជាប្តីដែលប្រើចបកាប់វាយនិងកាប់សម្លាប់ប្រពន្ឋនិងកូនប្រុសអាយុ២ឆា្នំនៅខេត្តកំពតនោះ បានត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្រុងព្រះសីហនុ ។ ជនសង្ស័យដែលជាមនុស្សសរសៃប្រសាទសម្លាប់ប្រពន្ឋនិងកូននិងត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះ អ៊ុំ រស្មី ហៅហ្សូ អាយុ៣៥ឆ្នាំ ។ គួរបញ្ជាក់ថា ស្រ្តីម្នាក់និងកូនប្រុសអាយុ២ឆ្នំាបានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដោយសារប្តីនិងជាឪពុកមានជំងឺសរសៃប្រសាទយកចបកាប់វាយនិងកាប់សម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត ។ បើតាមប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ...

ប៉ូលិស ឈាន ពិសិដ្ឋ សមត្ថកិច្ច​មិន​អាច​ចាប់ ព្រោះ​ផ្លាស់​ប្ដូរ​ទីតាំង​លាក់ខ្លួន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​យើង​បាន​ស្គាល់​កន្លែង​លាក់ខ្លួន​របស់​ឈាន ពិសិដ្ឋ ហើយ នៅ​ពេល​នេះ​យើង​កំពុង​តាមដាន​គេ ប៉ុន្តែ​នៅ​ពេល​នេះ​សមត្ថកិច្ចនៅ​តែ​មិន​ទាន់​អាច​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ បាន​ឡើយ​​ទេ នេះ​បើ​តាម​លោក​លោក ខៀវ សុភ័គ បាន​បញ្ជាក់​ប្រាប់​សារ​អ្នក​ព័ត៌មាន​កាលពីថ្ងៃ​ទី​១២ មេសា ​កន្លងមក រហូតមកដល់ពេលនេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយ​ថា មូលហេតុ​ដែល​សមត្ថកិច្ច​មិន​ទាន់​អាច​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ បាន​នោះ គឺ​ដោយសារ​តែ​បុគ្គល​រូប​នេះ...

ដឹង​ការ​ពិត​ហើយ ករណី​ផ្ទុះ​គ្រាប់​នៅ​ACO ស្លាប់​អូស្ត្រាលី​ម្នាក់​និង​ខ្មែរ​ម្នាក់ របួស​៣​នាក់

ត​កំពង់ស្ពឺ ៖ ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​គ្រាប់​នៅ​សៀ​ល​ថ្ងៃ​ទី​១៥ មីនា បណ្តាល​ឲ្យ​ជនជាតិ​អូស្ត្រាលី​ម្នាក់ និង​គ្រូ​បង្គោល​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត បាន​ស្លាប់ និង​រង​បួស​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទាយ​យោធា​បញ្ជាការដ្ឋាន​កងរថក្រោះ ACO ដោយសារ​តែ​ការ​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ ខុស​បច្ចេកទេស​ពី​ក្រុម​អ្នកជំនាញ ។ លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ចំពោះ​ជនជាតិ​អូស្ត្រាលី​ដែល​ស្លាប់​នោះ មិនមែន​ជា​គ្រូ​ឧទ្ទេសនាម​ស្អី​ទេ គាត់​គ្រាន់តែ​ជា​អ្នក​ធ្លាប់​ហ្វឹក​ហាក់ និង​មានបទពិសោធន៍​លើ​ការងារ​ដោះ​មីន ហើយ​បាន​សុំ​អនុញ្ញាត ដើម្បី​បង្ហាញ​ពី​បទ​ពិសោធន៍​ខ្លះ​ៗ​ផ្ទាល់ខ្លួន ប៉ុន្តែ​ភ្លាត់ស្នៀត​ផ្ទុះ​ស្លាប់...

គុក​១​ជីវិត ជន​រឹត​កកូន​ស្លាប់​និង​សម្លាប់​ឪពុកក្មេក ខឹង​ប្រពន្ធ​សុំ​លែង​រឿង​រំលោភ​ម្តាយក្មេក

ភ្នំពេញ ​៖​ ទីបំផុតជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​សម្លាប់​កូនស្រី​បង្កើត​អាយុ​២​ឆ្នាំ និង​សម្លាប់​ឪពុកក្មេក នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​បាន​លោក ងិ​ន ពេ​ជ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ពី​បទ​ ​«ឃាតកម្ម​គិត​ទុកជា​មុន​» ​តាម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ។ ​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយដឹង​ថា បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​នឹង​ត្រូវ​បញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ន ​បន្ទាប់ពីចៅក្រម​ស៊ើបសួរ​ចេញ​ដីកាត​តាម​នីតិវិធី ។ នគរបាល បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ អង សំណាង ហៅ​ខ្មៅ អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ...

ផ្ទុះ​អាវុធ​នៅ​ដែន​ជម្រក​សត្វព្រៃ​​កែវសីមា​ ​ស្លាប់​មន្ត្រី​ ៣ ​នាក់

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣ នាក់​បាន​ស្លាប់​ដោយសារ​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុង​តំបន់​អូរ​ហ៊ុ​ច​ក្នុងស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ជា​ករណី​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​កាលពី​យប់មិញ​។ លោក ប៊ូ ប៊ុ​ន​ឈា​ត អធិការ​ស្រុក​អូរ​រាំង​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា​ហេតុការណ៍​ផ្ទុះអាវុធ​បាន​កើតឡើង​ក្នុងអំឡុងពេល​ម៉ោង​ប្រមាណ​ជា ៥ ល្ងាច​។ ឯ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នោះ​រួម​មាន ឈ្មោះ តើន សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង ឈ្មោះ សេក វ​ឌ្ឍ​នា មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំការ​ក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែល​អ្នក​ទាំង ២ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ចំណែក​បុរស​ម្នាក់​ទៀត​ជា​បុគ្គលិក​អង្គការ​ការពារ​សត្វព្រៃ (WCS) ឈ្មោះ ថុ​ល​ខា បាន​ស្លាប់​ក្រោយ​ពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អូរ​រាំង​។ លោក...

រដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ជា​ឲ្យ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ ទូ​ទាំង​ប្រទេស

ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជា​ទៅ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ត្រូវធ្វើ​យ៉ាងណា​លុប​បំបាត់​ជា​បន្ទាន់ នូវ​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចាប់ពី​ពេល​នេះ​តទៅ ខណៈ​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ខេត្ត​ទើបតែ​ចុះ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤៨​កន្លែង នៅ​ស្រុក​បាទី ខេត្តតាកែវ ។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២ ធ្នូ ២០១៧ បញ្ជាក់​ថា កន្លង​មក​មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ ដែល​បាន​ផលិត​ចេញពី​វត្ថុធាតុដើម​ស្ករស ឬ​ស្ករ​ប្រភេទ​ផ្សេង​ទៀត ហើយ​បាន​កែ​ច្នៃ​ទៅ​ជា​ផលិតផល​ស្ករ​ដែល​មាន​រសជាតិ ក្លិន ពណ៌ និង​ទ្រង់ទ្រាយ​ដូច​គ្នា​ទៅ​នឹង​ស្ករត្នោត និង​បាន​យក​ទៅ​ចរាចរ​លើ​ទីផ្សារ...

ក្រុមពន្លត់អគ្គិភ័យទារ៥ពាន់ដុល្លារ ម្ចាស់ផ្ទះមិនព្រមឆេះហ្មត់

ក្រុមពន្លត់អគ្គិភ័យដែលប្រភពមិនបញ្ជាក់ថានៅអង្គភាពណានោះ បានរងការចោទប្រកាន់ថាបានទារលុយពីម្ចាស់ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះបំផ្លាញចំនួន៥០០០ដុល្លារ តែម្ចាស់ផ្ទះយល់ព្រមឲ្យតែ៣០០០ដុល្លារ ក៍ត្រូវក្រុមពន្លត់អគ្គិភ័យធ្វើសកម្មភាពយឺតយ៉ាវអូសក្រឡា បណ្តាលឲ្យភ្លើងឆេះបំផ្លាញគ្រឿងបន្លាស់រថយន្តហ្មត់តែម្តង ។ ហេតុការណ៍កើតមានអគ្គិភ័យនិងការតថ្លៃគ្នាខាងលើនេះ បានកើតឡើងតំាងពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញដដែល នៅទីតំាងផ្ទះឆេះចំនួន០៨ល្វែង ដែលជាផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទគឺផ្ទះលេខ ១៤,១៦ និង១៨ គឺមានម្ចាស់តែមួយ ហើយក៏ជាផ្ទះដែលភ្លើងផ្តើមឆេះមុនគេដែរ នៅលើផ្លូវ១៨៨ និងផ្ទះ៥ល្វែងទៀត ស្ថិតលើផ្លូវ១៩៤ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ បើតាមរបាយការណ៍បឋមពីបានឱ្យដឹងថា ក្រុមអន្លត់អគ្គិភ័យដែលចូលក្នុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះ មានមកពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ  ក្រសួងមហាផ្ទៃ ខាងប៉េអឹម លើផ្ទៃប្រទេស...

នាយិការ​ក្រុមហ៊ុន​ស្រី​រ័​ត្ន​ទេសចរណ៍ កាន់តែ​វ័ណ្ឌក

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តុលាការ​បាន​សម្រេច​ឃុំខ្លួន​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ កន្លង​ទៅ​នោះ កាលពី​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ ម្សិលមិញ លោក កោ វ​ណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​មន្ត្រី​ពន្ធនាគារ រាជធានី​ភ្នំពេញ PJ នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ រស់ សុធី​រ័​ត្ន​អគ្គ​នាយិការ​ក្រុមហ៊ុន ទេសចរណ៍​ស្រី​រ័​ត្ន ទៅ​កាន់​សាលាដំបូង​ក្រុងភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​ករណី ឆបោក​ប្រាក់​អតិថិជន​ប្រមាណ​ជា ២៧​ម៉ឺន​ដុល្លារ ។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​អ្នកស្រី រស់...

ឧកញ៉ា អ៊ាន ចន្ថា អ្នកបាញ់ បែរជាទៅឃាត់អង្គរក្ស

អគ្គនាយកផែស្ងួត អូលែរ លោកឧកញ៉ា អ៊ាន ចន្ថា អាយុ៣១ឆ្នាំ ជាមានទីលំនៅក្នុងបុរីលឹមឈាងហាក់ ចោមចៅ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានទាញកំាភ្លើងបាញ់មេឃផ្អើលអ្នកដំណើរ ដោយសារខឹងស្ទះចរាចរណ៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងកើតរបងវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ស្ថិតក្នុងភូមិ ថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សាក្សីឃើញហេតុការណ៍បាននិយាយថា នៅមុនលោកឧកញ៉ា អ៊ាន ចន្ថា អគ្គនាយកផែស្ងួត អូលែរ ទាញកំាភ្លើងបាញ់មេឃនេះ...

អធិការ​ខណ្ឌ​ព្រែក​ព្នៅ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកកាសែត​២​នាក់ រឿង​លុយ​១០០​ដុល្លារ

ភ្នំពេញ ៖ អ្នកកាសែត​មិនសូវ​ជា​ល្បីឈ្មោះ​២​នាក់ ត្រូវ​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ម្នាក់​ចាប់​នៅ​កន្លែង​ប៉ូលិស និង​ម្នាក់​ទៀត ចាប់​នៅ​កណ្តាល​ក្រុងភ្នំពេញ បន្ទាប់​ពី​ពួក​គេ​ពាក់ព័ន្ធ​រឿង​ជំរិត​ទារ​លុយ​១០០​ដុល្លារ ថ្នូរ​មិន​ផ្សាយ​ព័ត៌មាន ។ ពួក​គេ​ក៏​ត្រូវ​បាន​ប៉ូលិស​បញ្ជូន​យក​ទៅ​សាកសួរ​នៅ​តុលាការក្រុង​ភ្នំពេញ​ផង​ដែរ ជុំវិញ​ករណី​កំហែង​យក​លុយ​ពី​អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ។ បើ​តាម​លោក​វរៈសេនីយ៍ឯក ឈិ​ន គឹ​មធុ​យ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ សីហា ២០១៧ នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកកាសែត​២​នាក់ ដោយសារ​តែ​ទ្រាំ​មិន​បាន រឿង​ជំរិត​ទារ​លុយ កាលពី​ថ្ងៃ​១៧...

ចៅក្រម​ស៊ើបសួរ អេ​ង ចំណាប់ ដោះ​លែង​ឈ្នួ​ញ​ឈើ​ខុសច្បាប់ ផ្ទុះ​ប្រតិកម្ម​បន្ដបន្ទាប់

ក្រចេះ ៖ ប្រតិកម្ម និង​រិះគន់​ដូច​ព្យុះ ធ្លាក់​មក​បន្ដបន្ទាប់ទៅ​លើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្តក្រចេះ​ម្នាក់ ​គឺ​លោក អេ​ង ចំណាប់ ដែល​បាន​ដោះ​លែង​ឈ្នួ​ញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់ ​ឲ្យ​មានសេរីភាព​វិញ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចម្រុះ​ជា​ច្រើន​នាក់ ធ្វើការបង្ក្រាប​ចាប់ខ្លួន​ជនល្មើស​បាន​យ៉ាង​លំបាក ​ថែម​ទាំង​ជនល្មើសបើករថយន្ដ​បុក​រថយន្ដ​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ទៀត​ផង ។ បន្ថែម​ពីប្រតិកម្ម និង​រិះគន់​ជា​បន្ដបន្ទាប់​នេះ ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ខេត្តក្រចេះ គ្រោង​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើទៅ​កាន់​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ដើម្បី​ស្នើសុំ​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ​យ៉ាង​តឹងរ៉ឹង​ទៀត​ផង ។ ពាក់ព័ន្ធ​នឹង​ប្រតិកម្ម និង​រិះគន់ពី​សំណាក់​សមត្ថ​មិ​ច្ច​ពាក់ព័ន្ធ​ដែល​ចូលរួម​ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នេះ​រួម​មាន...

ចាប់​បាន​ឃាតករ ចាក់​សម្លាប់​នារី​វ័យក្មេង​ម្នាក់​បម្រើ​ការ​នៅ KTV ដឹ​ឃ្វី​ន

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ករណី​ឃាតកម្ម​មួយ ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​សហកា​ជាមួយ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ តាម​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ដែល​ចាក់​សម្លាប់​នារី​វ័យក្មេង​ម្នាក់ បម្រើ​ការ​នៅ KTV ដឹ​ឃ្វី​ន ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ុ​យ មេ​សា ហៅ​លូ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​លក់​អាវ​ជជុះ ស្នាក់​នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។...

ភ្លៀងនិងខ្យល់កន្រ្តាក់វាយប្រហារទូកនេសាទសមុទ្រ បាត់ខ្លួន០៤នាក់

ពី​តំបន់​មាត់សមុទ្រ​របស់​ប្រទេស​កម្ពុជា​មាន​សេចក្តីរាយការណ៍​មក​ថា យ៉ាង​ហោច​ណាស់​ប្រជា​នេសាទ​សមុទ្រ​០៤​នាក់​(​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​និង​០៣​នាក់​ទៀត​នៅ​ខេត្តកោះកុង​)​បាន​បាត់​ខ្លួន នៅ​ក្នុង​ហេតុការណ៍​លិច​ទូក​ដោយសារ​ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់​ដែល​កើត​ចេញពី​ឥទ្ធិពល​នៃ​កូន​ព្យុះ​ឈ្មោះ តា​ឡាស (Talas) បាន​វាយប្រហារ​ទៅ​លើ​ខេត្ត​ព្រះ​សីហ​នុ និង​កោះកុង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​។ មន្ត្រី​អាជ្ញាធរ​ឃុំ​ទំនប់​រលក​បាន​ឲ្យ​ដឹង​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​ផ្ដួលរំលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥ ខ្នង និង​ប៉ើង​របើក​ដំបូល​ស័ង្កសី​សាលាឃុំ និង​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​ទៀត ខណៈ​ដើមឈើ​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ត្រូវ​បាក់ និង​ដួល​រលំ ហើយ​ទូក​នេសាទ​ចំនួន ២ គ្រឿង​ត្រូវ​បាន​ខ្យល់​បោក​ពន្លិច​ដែល​យ៉ាង​ហោច​ណាស់​ប្រជា​នេសាទ​ម្នាក់​ក្នុង​ចំណោម​គ្នា ៥ នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​នោះ​។ បើ​តាម​ស្មៀនឃុំ​ទំនប់​រលក​លោក សុ​វ​ណ្ណា​រិ​ទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​ដែល​កំពុង​ត្រូវ​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​ខាងលើ​នេះ​ឈ្មោះ អេ​ង...

ថត​លុយ​បង្ហោះ​តាម Facebook ទីបំផុត​ត្រូវ​ប្រុស​អប្រិយ​ប្រល័យ​ក្នុងផ្ទះ​សំណាក់ ទាំង​អាក្រាតកាយ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​មាន​សម្រស់​ស្រស់​ស្អាត​ដែល​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​បុរស​ជា​សង្សារ​ក្រោយ​ពេល​រួមរ័ក​ស្កប់ស្កល់​ហើយ​បាន​ច្របាច់ក​សម្លាប់​នាង​ ទាំង​ខ្លួន​អាក្រាត​ននលគក ​ក្នុង​បន្ទប់​ផ្ទះសំណាក់ អូ​យេ​ស ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២៥ តុលា ហើយ​ភ្លាម​ៗ​មិន​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​នោះ ត្រូវ​បាន​គេ​ស្គាល់​ពី​អត្តសញ្ញាណ​ហើយ ។ នាង​គឺជា​នារី​បម្រើ​ការ​នៅ​ហាង​ខារ៉ាអូខេ ហេង ហេង និង​ជា​ករណី​ប្លន់​សម្លាប់​យក​ទ្រព្យសម្បត្តិ​មាន​ជាប់​ខ្លួន ដែល​បង្ក​ឡើង​ដោយ​ប្រុស​ស្នេហ៍​របស់​នាង និង​ជា​អំពើ​ប្លន់​ដែល​ជន​នោះ​មាន​គម្រោង​គិត​ទុកជា​មុន​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​បាន​ប្រាប់​ឱ្យ​ដឹង​ថា រហូត​មក​ដល់​យប់​ថ្ងៃ​ទី​២៥ តុលា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ថា មាន​ករណី​ប្រទះ​ឃើញ​នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​បុរស​ជា​សង្សារ​ច្របាច់ក​សម្លាប់​ចោល​ទាំង​អាក្រាត​កាយ​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​លេខ​C20 ជាន់​ទី​៣ ក្នុងផ្ទះ​សំណាក់ អូ យេ​ស ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៧...

ឆក់​បាន​មួយ​ថ្ងៃ ប៉ូលិស​រក​ឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព

ភ្នំពេញ​ ៖ នៅ​ម៉ោង​១៦​ម៉ោង​៣០​នាទី ថ្ងៃ​ទី​១៣ តុលា ​២០១៧ កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ស្រាវជ្រាវ​​តាមរយៈ​កាមេរ៉ា​សុវត្ថិភាពនៅតាមភ្លើងស្តុប រហូតឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​មុខ​វត្ត​បទុម​វ​តី ផ្លូវ​ស៊ូ​ស្រ៊ុ​ន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ​) កាលពី​ម៉ោង​១៤​ម៉ោង​១០​នាទី ថ្ងៃ​ទី​១២ តុលា នៅ​ចំណុច​ផ្លូវ​លេខ​១៧៨ កែង​ផ្លូវ​លេខ​៥១ ភូមិ​ទី​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៤​នាក់...

ត្រូវ​ព្យាបាល​ជំងឺ និង​គ្រប់គ្រង​អាជីវកម្ម​ផង ម្តាយ ថោ​ង សា​រ៉ាត់ ប្តឹង​សុំ​ស្រូប​ទោស

ភ្នំពេញ ៖ កាលពី​រសៀល ថ្ងៃ​ទី​៨ កុម្ភៈ ២០១៨ លោក លាង សំណាត់ ចៅក្រម​ជំនុំជម្រះ​នឹង​លោក ហ៊ឹង ប៊ុ​ន​ថន តំណាង​អយ្យការ បាន​បើក​សវនាការ​លើ​បណ្តឹង​ប្តឹង​សុំ​ស្រូប​ទោស របស់​ជនជាប់ចោទ កែវ សារី ត្រូវជា​ម្តាយ​ជន​ជាប់ ចោទ​ថោ​ង សា​រ៉ាត់ ។ ជនជាប់ចោទ កែវ សារី ត្រូវ​ជាប់ចោទ​ចំនួន​០២ បទល្មើស ទី​១-​កាន់កាប់​អាវុធ​ខុសច្បាប់ តាម​មាត្រា​៤៩០...

បិទ​កន្លែង​គេង​កើយ​មើល​កុន​ជា​គូ​ៗ ដែល​អាច​ឲ្យ​យុវវ័យ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរ

ភ្នំពេញ ៖ លោក ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន នៅ​ម៉ោង​២​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១២ កុម្ភៈ ២០១៨​នេះ បាន​ដឹកនាំ​កម្លាំង​ឆ្មក់​ចូល​បង្ក្រាប​បិទ​ទី​តាំ​បញ្ចាំង​កុន​ខាងលិច​ផ្សារ​សុ​វ​ណ្ណា បន្ទាប់​ពី​រក​ឃើញ​ថា ការ​បញ្ចាំង​នោះ មាន​ភាព​មិន​ប្រក្រតី ខណៈ​ដែល​ទីតាំង​បញ្ចាំង​នេះ មិនមែន​កៅអី​សម្រាប់​អង្គុយ បែរជា​មួយ​គ្រែង សម្រាប់​ដេក​មើល​កុន​បញ្ចាំង​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង ​ស​ង្ងំ​ក្នុង​បន្ទប់តែ​២​នាក់​​ ។ ប្រតិបត្តិការឆ្មក់​ចូល​បង្ក្រាប​ទីតាំង​បញ្ចាំង​កុនដែល​អាច​ឲ្យ​យុវវ័យ​ប្រព្រឹត្ត​ខុស​ប្រពៃណី​ខ្មែរបាន ដែល​ទីតាំង​បញ្ចាំង​កុន Home Cinema នេះ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​S-32 ផ្លូវ​ស៊ី​ល​វ័​រ ភូមិ​៤ សង្កាត់​ទំនប់​ទឹក...

​​ក្រសួង​សាធារណការ​ចេញ​លិខិត​ឲ្យ​ឧកញ៉ា​ទាហាន​ផ្កាយ​៣​ វាយ​កម្ទេច​របាំង​ថ្ម​ចោល?

ភ្នំពេញ ៖ របាំង​ជញ្ជាំង​ថ្ម​យ៉ាង​រឹង​មាំ​នៅ​អម​សងខាង​ផ្លូវ​កៅស៊ូ​ស្ពាន​ព្រែក​សំរោង ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​សមិទ្ធផល​អំណោយ​ពី​ប្រទេស​ចិន ជួយ​មក​ប្រទេស​កម្ពុជា​នោះ នា​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ឯកឧត្ដម​ឧកញ៉ា អោ​ក សៀង ជា​ទាហាន​ពាក់​ផ្កាយ​៣ បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ចោល​រាប​ដល់​ដី ទោះបី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ទៅ​ហាមឃាត់​២ យ៉ាងណា​ក៏​មិន​ព្រម​ស្ដាប់​ឡើយ ។ ប្រភព​ពី​លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​រូប​នេះ​មិនដឹង​ជា​អាង​អី​នោះ​ទេ មិន​ត្រឹម​វាយ​បំផ្លាញ​របាំង​ថ្ម​ការពារ​ថ្នល់​កៅស៊ូ​នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដាក់​គ្រឿងចក្រ​កាប់​កាយ​បំផ្លាញ ផ្លូវ​កៅស៊ូ​លេខ​១១០ ដាក់​លូ​បង្ហូរទឹក​ចូល​ទន្លេបាសាក់​ថែម​ទៀត​ផង ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​មិន​ទាន់​មាន​សកម្មភាព​ទៅ​វ៉ៃ​របាំង​ថ្ម​ចោល​ទៀត​នោះ​ទេ...

លោកស្នងការ​រៀបរាប់​ពី​ទ​ង្វើ​របស់​ឃាតករ​សម្លាប់​នាង​​យ៉ាង​ព្រៃផ្សៃ​ហួសការ​ស្មាន

កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០១៨​នេះ នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ឃាតករ ករណី​សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ម្ដុំ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ។ បើ​តាម​លោកស្នងការ អ៊ា​វ ចំរើន ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ ឃាតករ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ ក្នុង​សន្និសីទ​ខាងលើ​នេះ​ដែរ លោក អ៊ា​វ ចំរើន បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ដំណើរ​រឿងហេតុ ជុំវិញ​ករណី​ឃាតកម្ម សម្លាប់​ស្ដ្រី​រួច​ញាត់​ចូល​ក្នុង​ធុង​ទឹកកក...

ថ្ងៃនេះតុលាការ​កំពូល​បើក​សវនាការ​១​ករណី​ គិត​ត្រួស​ៗ ហេង ពៅ មានទោស​១០៣​ឆ្នាំ

​ភ្នំពេញ​ ៖ លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ​ ដែល​នៅ​ពេល​នេះ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់១០៣ឆ្នាំ ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន៨ ត្រូវបានតុលាការ​កំពូល បើក​សវនាការ តែមួយ​សំណុំរឿង​ប៉ុណ្ណោះនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​ ឆ្នាំ២០១៧នេះ ​។ តុលាការ​កំពូល បាន​ដំណើរការ​រឿងក្តី​ករណី «​រក្សា​ទុក​ប្រាក់​ក្លែងក្លាយ​» ដែលប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ឃុំ​តា​ខ្មៅ ស្រុក​តា​ខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ ។ ក្រោយ​បញ្ចប់​សវនាការ តុលាការ​កំពូល បាន​លើក​ពេល​ប្រកាស​សាលដីកា...

ជំនួយការខុទ្ទការល័យឯកឧត្តមទៀ បាញ់ បើករថយន្តបុករនាំងដែកបាក់អស់៥ផ្ទាំង

បុរសម្នាក់ជាជំនួយការខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ស្រវឹងស្រាបើករថយន្តបុករនាំងដែកពុះចែកផ្លូវបាក់អស់៥ផ្ទាំងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ឧសភា ២០១៥ ត្រង់ចំណុចស្តុបបូកគោ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-7473 ។ ក្រោយពេលកើតហេតុ អ្នកបើកបានចុះពីលើរថយន្ត ហើយទូរស័ព្ទហៅមិត្តភក្កិយករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1377 មកយក ពេលរថយន្តមកដល់អ្នកបើករថយន្តបង្ករត់ឡើងរថយន្តគេចខ្លួនបាត់ ទោះបីជាសមត្ថកិច្ចតាមក៏តាមមិនទាន់ដែរ...

បុរស​ប្រមាញ់​សត្វ​ប៉ះ​ជ្រូកព្រៃ ខ្វេះ​របួស​ដៃ ងាប់​ឆ្កែ​ចិញ្ចឹម​មួយ​ក្បាល

ខេត្តរតនគិរី ៖ បុរស​ព្រានព្រៃ​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ជ្រូកព្រៃ​មួយ​ក្បាល មក​ខាំ​ខ្វេះ​បណ្តាល​ឲ្យ​មុត​ដាច់​សាច់​ត្រង់​ស្មា រង​របួស​ធ្ងន់ធ្ងរ ខណៈ​កំពុង​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ចូល​ទៅ​ប្រមាញ់​សត្វ​នៅ​ក្នុង​ព្រៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​០៨ មីនា ២០១៨ ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្រៀង ឃុំ​កិ​ចុង ស្រុក​ប​កែវ ។ បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ា​ម ព្យើ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ទំពួន មាន​មុខរបរ​កសិករ និង​ប្រមាញ់​សត្វព្រៃ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍ បន្ត​ថា នៅ​មុន​ពេល​កើតហេតុ...

មិនដឹងកូនចៅអ្នកណាយកកំាភ្លើង AK បាញ់រះនៅមាត់សមុទ្រផ្អើលភ្ញៀវ

យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង AK47 បាញ់​រះ​នៅ​មាត់សមុទ្រ ប៉ុន្តែ​មិនដឹង​ថា​យុវជន​នោះ​បាញ់នៅថ្ងៃខែឆ្នាំណា កន្លែងណានិង​ក្នុង​គោលបំណង​អ្វី​នោះ​ទេ គ្រាន់តែ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​លើក​ឡើង​ថា​យុវជន​បាញ់​ក្នុង​បំណង​អបអរ​អ្វីមួយ ។ យ៉ាងណា ក្រុម​អ្នក​តាមដាន​សង្គម​ដែល​ដាក់​ការ​សង្ស័យ​ថា​យុវជន​នោះ​ជា​កូនចៅ​មន្ត្រីជាន់ខ្ពស់​ណាមួយ ឬ​ជា​មន្ត្រី​កង​យោធពលខេមរភូមិន្ទ ឬ ក៍​កងកម្លាំង​ប៉ូលិស មិន​គួរ​យក​កាំភ្លើង​ប្រភេទ AK នេះ​ទៅ​បាញ់​នៅ​មាត់សមុទ្រ​ដែល​ជា​តំបន់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត បង្ក​ការ​ភ័យ​ខ្លាច​នោះ​ទេ នៅ​លើ​បណ្តាញ​សង្គម​ខ្លះ ដែល​បាន​ចែកចាយ​បន្ត​គ្នា​( Share) បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជន​ដែល​បាញ់បោះ​សេរី​នៅ​តំបន់​ទេសចរណ៍ នោះ​មក​សាកសួរ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

មតិ​ចម្រូងចម្រាស​គ្នា ជុំវិញ​ទីតាំង​បញ្ចាំង​កុនមើល​​ជា​​គូ​ៗ ​ក្រោយ​ផ្សារ​សុ​វ​ណ្ណា

ភ្នំពេញ ៖ បន្ទាប់​ពី​កម្លាំង​ចម្រុះ​ខណ្ឌចំការមនរ​ឆ្មក់​បង្ក្រាប លើ​ទីតាំង​បញ្ចាំង​កុន​គ្មាន​ច្បាប់​១​កន្លែងធ្វើការ​ត្រួតពិនិត្យ​ទីតាំង​មាន​លក្ខណៈ​ជា​បន្ទប់​គ្រែ​ពូក ដែល​អាច​ឲ្យ​យុវវ័យ​ប្រព្រឹត្ត​រឿង​ក្តៅ​សាច់​បាន កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ កន្លង​ទៅ គេ​សង្កេត​ឃើញ​ស្ងប់ស្ងាត់បាន​​មួយ​រយៈ​ខ្លី​ ស្រាប់តែ​ថ្មី​ៗ​នេះ រោង​បញ្ចាំង​កុន​មាន​លក្ខណៈ​ជា Private movie បែប​គេង​កើយ​ជា​គូ​ៗ បើក​ទទួលភ្ញៀវ​វិញ ភាគច្រើន​ជា​យុវវ័យ និង​ក្មេង​សិ​ស្សា​សាលា ធ្វើ​អោយ​មាន​មតិរិះគន់​លើ​ករណី​នេះ​ ។ ជាក់ស្តែង អាជីវកម្ម​បញ្ចាំង​កុន​មួយ​ផ្សេង​ មា​នទី​តាំងនៅ​ខាងក្រោយ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ផ្លូវ​ស៊ី​ល​វ័​រ ដែល​អះអាង​ថា មានច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម ដោយ​សុំ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នោះ បាន​បើក​ដំណើរការ​ជា​រាងរាល់ថ្ងៃ ចាប់ពី​ព្រឹក​ម៉ោង​៨...

នេ​ត សា​វឿ​ន បញ្ជា​មក ជួន សុវណ្ណ ករណី​មេធាវី​ ត្រូវធ្វើ​តាម​ច្បាប់ កុំ​ខ្វល់​រឿង​អន្តរាគមន៍

ភ្នំពេញ ៖ សំណុំរឿង​លោក​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី បាញ់បោះ​សេរី​នៅ​មុខ​ភូមិ​គ្រឹះ​មេ​ប៉ូលិស​ស្រុក​ខ្មែរ លោកផ្តាយ៤ នេ​ត សា​វឿ​ន កាលពី​យប់មិញនេះ មាន​សេចក្តីរាយការណ៍​មក​ថា ពេល​នេះ​កំពុង​មានការ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​ជន​បង្ក ប៉ុន្តែ​ការ​អន្តរាគមន៍​ហាក់​ចង្អៀត​បន្តិច បន្ទាប់​ពី​មាន​គោលការណ៍​ពី​ថ្នាក់លើ​ បាន​ដាក់​បញ្ជា​ដាច់អហង្កា​តែ​ម្ដង ។ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ នេះ​ថា «​គ្មាន​ទេ ការ​អន្តរាគមន៍​សំខាន់ គឺ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​» ។ នាយ​ឧត្តមសេនីយ៍ ជួន...

សាហាវ​ណាស់​! រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ហើយ​វាយ​ខ្ទេច​មុខ សំណាងល្អ​មិន​ស្លាប់

ភ្នំពេញ ៖ បុរស​ល្មោភកាម​ម្នាក់ ប៉ង​រំលោភ និង​សម្លាប់​ក្មេង​ស្រី​វ័យ​៩​នាក់​ឆ្នាំ​ម្នាក់ តែ​មិន​បាន​សម្រេច ក៏​ត្រូវ​ជាប់​ខ្នោះ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ និង​នគរបាល​រាជធានី​ភ្នំពេញ ដែល​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ រួច​សម្លាប់​បំបិទ​មាត់​តែ​មិន​ស្លាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី ថ្ងៃ​ទី​៣១ តុលា ​២០១៧ ស្ថិត​នៅ​ចំំ​ណុ​ច​ដី​ឡូត៍​ទំនេរ ផ្លូវលំភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។ ជនសង្ស័យចិត្តខ្មៅរូបនេះឈ្មោះ ញ៉ នាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ មុខរបរព្រូឡាន ស្នាក់​នៅ​ឃ្លាំង​ឡាន​ដឹក​ទំនិញ...

កូនលោក​ផ្កាយ​៣​វាយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​សន្លប់

មក​ទល់​នឹង​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​សាក្សី​បាន​អះអាង​ថា កូនលោក​ផ្កាយ​៣​ម្នាក់​ដែល​សមត្ថកិច្ច​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ឪពុក គ្រាន់តែ​ដឹង​ថា​ជន​បង្ក​ឈ្មោះ ទី​ន មាន​ទីលំនៅ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដែល​បាន​វាយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ម្នាក់​សន្លប់​នោះ ហាកបីដូចជា​ស្ងាត់ឈឹង ។ សូម​បញ្ជាក់​ថា​ករណី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ត្រង់​ចំណុច​ម្តុំ​ផ្សារ​តា​ប៉ា​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ បើ​តាម​ជន​ប​ង្បា​ន​និយាយ​ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ស្គាល់គ្នា​៣​ទៅ​៤​នាក់​រួម​ជាមួយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ម្នាក់​ផង ។ លុះ​ពេល​ផឹក​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​ក៏​និយាយ​លេង​ចុះឡើង​ធ្វើ​ឲ្យ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​ជាម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ និយាយ​មើលងាយ​ឪពុក​របស់​គាត់​ដែល​មាន​ឋានៈ​ដល់​ទៅ​ផ្កាយ​៣​។ ពេល​ឮ​ដូច្នេះ គាត់​(​ឈ្មោះ​ទី​ន​)​ឲ្យ​មន្ត្រី​នគរបាល​រូប​នោះ​សុំ​ទោស​តែ​មិន​ព្រម​សុំ​ទោស​ទេ...