មន្ត្រីនគរបាលផឹកស៊ីក្លែមស្រីស្រាត ថតរូបបង្ហោះផ្អើលអស់អ្នកលេងហ្វេសប៊ុក
ខេត្តបាត់ដំបង ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុតមួយ សម្រាប់បុរសម្នាក់ ដែលត្រូវគេស្គាល់ថាជាមន្ត្រីនគរបាលក្នុងខេត្តបាត់ដំបង បែរជាបែកគំនិតប្រព្រឹត្តទង្វើមិនគប្បី ដោយបានជួបជុំផឹកស៊ីជាមួយស្ត្រី២នាក់ នៅលើគ្រែដេក ព្រមទាំងបានស្រាតសម្លៀកបំពាក់ចេញអស់ពីខ្លួនយ៉ាងអាសអាភាព និងថែមតាំងថតបង្ហោះហ្វេសប៊ុកទៀតផង ធ្វើឱ្យមានការរិះគន់យ៉ាងកក្រើកពេញបណ្តាញសង្គម ។
បន្ទាប់ពីមានរូបភាពដ៏អាសអាភាសខាងលើ ត្រូវបានបែកធ្លាយបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នារិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើដ៏ត្រេកត្រអាលខ្វះសីលធម៌របស់បុរសស្ត្រីទាំង៣នាក់ខាងលើ ដោយមានការលើកឡើងថា ទង្វើបែបនេះ មិនត្រឹមតែអាម៉ាសចំពោះសាមីខ្លួន និងក្រុមគ្រួសារអ្នកទាំង៣ប៉ុណ្ណោះទេ តែវាជាការអាម៉ាសសម្រាប់សង្គមជាតិទាំងមូលផងដែរ ខណៈដែលមន្ត្រីអនុវត្តច្បាប់ម្នាក់ បែជាមកប្រព្រឹត្តទង្វើអសីលធម៌បែបនេះ ។
ចំណែកអ្នកខ្លះ បានរិះគន់ចំៗថា មនុស្សចំណាស់នេះអស់ទៅហើយ...
អស់សង្ឃឹមនាងចង់ស្លាប់ មជ្ឈមណ្ឌលកេតវ៉ាឌីកែសម្ភស្សពីមិនល្អទៅអាក្រក់ថែម
រាជធានីភ្នំពេញ ៖ គួរអោយអាណិតណាស់! នារីម្នាក់អស់សង្ឃឹមបែរជាគិតខ្លី ទៅទិញថ្នាំនៅពេទ្យ ហើយប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនភ្លាមៗ ដោយសារកែសម្ភស្សមិនត្រូវចិត្ត តែសំណាងត្រូវបានសមត្ថកិច្ចនៅមុខមន្ទីពេទ្យប្រទះឃើញក៍បានឆក់យកថ្នាំចេញពីដៃនាងវិញ ធ្វើការហាមឃាត់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង១៥នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ទល់មុខមន្ទីពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមប្រភពពីនារិរងគ្រោះដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា «នាងស្រឡាញ់បបូមាត់រាងបេះដូង ដូចច្នេះនាងក៏បានទៅវះកាត់បបូរមាត់នៅមន្ទីពេទ្យកេតវ៉ាឌី ប៉ុន្តែគ្រូពេទ្យនៅមន្ទីពេទ្យមិនបានពិគ្រោះយោបល់អ្វីទេ ធ្វើការវះកាត់តែម្តង» ។
នាងបានបន្តទៀតថា«បន្ទាប់វះកាត់រួចប្រហែលជាង១ខែ នាងសង្កេតឃើញថាបបូមាត់របស់នាងខើចមើលទៅអាក្រក់មើល នាងក៏បានទៅពិគ្រោះជាមួយពេទ្យម្តងទៀត តែពេទ្យថាមិនអីទេ បន្ទាប់នាងក៏បានទៅសួរកន្លែងហាងកែសម្ភស្សល្បីៗជាច្រើនគេប្រាប់ថាបបូរមាត់របស់នាងកាត់ខើចអស់ហើយ។
បន្ទាប់ពីលឺបែបនេះនាងក៏អសង្ឃឹមក៏ទៅទិញថ្នាំនៅពេទ្យ...
តែងតំាងផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់សាលាក្រុងដូចទឹកបាក់ទំនប់
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញជាច្រើនរូប ត្រូវបានតែងតាំងនិងផ្ទេរភារកិច្ចនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ដែលពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចខាងលើ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
បើតាមការប្រកាសរបស់អ្នកកាន់កម្មវិធីបានបង្ហាញឲ្យដឹងថា មន្ត្រីដែលត្រូវបានតែងតាំងនិងផ្លាស់ប្តូរនោះរួមមាន៖ តែងតាំងនិងផ្ទេរភារកិច្ច លោក អៀង អូននី ពីអភិបាលរងរាជធានីភ្នំពេញ ទៅបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។
ចំណែក លោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា អភិបាលរងរាជធានីភ្នំពេញ ជំនួសលោក អៀង អូននី...
ព្រឹកនេះ អាមេរិកបញ្ជូនពលរដ្ឋខ្មែរ៤៣នាក់ មកកម្ពុជាវិញ
ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកចំនួន៤៣នាក់ ក្នុងចំណោម៥១នាក់ ត្រូវអាជ្ញាធរអាមេរិកបញ្ជូនឱ្យត្រឡប់មកប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នេះបើតាមលោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
លោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មុនដំបូងគឺអាមេរិកគ្រោងនឹងបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាចំនួន៥១នាក់ ប៉ុន្តែព័ត៌មានចុងក្រោយ ដែលអង្គភាពរបស់លោកទទួលបាន បន្ទាប់ពីសួរនាំ គឺមានចំនួនត្រឹម៤៣នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមនោះមានប្រុសចំនួន៤០នាក់ និងស្រីចំនួន៣នាក់ ។
លោកអគ្គនាយករងរូបនេះ បានបន្តថា ពួកគាត់បានទៅរស់នៅសហរដ្ឋអាមេរិក...
អស់ពី ឡាយ វណ្ណៈ ចូលរឿងលោកស្នងការខេត្តតាកែវម្តង
មន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តតាកែវ សំណូមពរយ៉ាងទទូចទៅក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាត្រួតពិនិត្យ និងតាមដ្ឋានចំពោះសកម្មភាពនៃការដឹកនាំរបស់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដែលទើបឡើងមកកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវនោះ។
ប្រភពពីមន្ត្រីក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក សុខ សំណាង ដែលជាស្នងការទើបនឹងឡើងកាន់តំណែងថ្មី បាននឹងកំពុងធ្វើឲ្យមន្ត្រីក្រោមឱវ៉ាទ រអ៊ូរទាំ និងមានការអាក់អន់ស្រពន់ចិត្តចំពោះថ្នាក់ដឹកនាំក្រសួង ក្រោយពេលមានសំណើផ្លាស់ប្តូរតួនាទីមន្ត្រីក្រោមឱវ៉ាទជាញឹក ញាប់ ដែលអ្នកខ្លះជាមន្ត្រីមានស្នាដៃ ខ្លះជាមន្ត្រីដែលបម្រើក្នុងអង្គភាព២០ទៅ៣០ឆ្នាំហើយ ត្រូវបានដក...
ទណ្ឌិត៣២១នាក់ ត្រូវបានស្នើលើកលែងនិងបន្ធូរបន្ថយទោសក្នុងពិធីចូលឆ្នាំខ្មែរ
ទណ្ឌិត ៣២១ នាក់ត្រូវបានស្នើសុំឲ្យមានការលើកលែង និង បន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើនៅពាក់កណ្ដាលខែមេសានេះ ខណៈក្រសួងយុត្តិធម៌ និង ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យពិចារណាការស្នើសុំ នៅថ្ងៃពុធនេះ ក្នុងក្រសួងយុត្តិធម៌។
លោក សុច សុផាណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការណ៍នៃក្រសួងយុត្តិធម៌បានថ្លែងប្រាប់នៅព្រឹកថ្ងៃពុធ ទី០៤ មេសានេះថា មានទណ្ឌិតសរុប ៣២១ នាក់ ក្នុងនោះមានស្ត្រី ២៨ នាក់។ លោកនិយាយថា ទណ្ឌិតទាំងនេះកំពុងជាប់ពន្ធនាគារខេត្តក្រុងចំនួន ២០ និង មណ្ឌលអប់រំកែប្រចំនួន...
ស ខេង រិះគន់ការចាប់ជនល្មើសតែ៦នាក់ មិនសមនឹង..
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរិះគន់មន្ត្រីនគរបាលជាតិ ដែលចាប់បានជនល្មើស ៦នាក់ ប៉ុន្តែរឹបអូសបានផលិតផលខូចគុណភាពរាប់សិបតោន ។ លោក ស ខេង ថា ការចាប់បានជនល្មើសបានតិចតួចនេះ មិនស៊ីសង្វាក់ទៅនឹងវត្ថុតាងដែលរឹបអូសបាន ។
ការប្រតិកម្មរបស់ លោក ស ខេង ធ្វើឡើងនៅក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ៦០តោន នៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ មេសា។...
អ្នកឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលរថយន្តរដូវបុណ្យទាន អាចអត់ទឹកមាត់លេបដូចមុន
រាជធានីភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សល់តែជិតពីរសប្ដាហ៍ទៀត គេពិនិត្យឃើញរថយន្តឈ្នួលគ្រប់ប្រភេទ បានឡើងថ្លៃសេវាដឹកជញ្ជូនរបស់ខ្លួន គួរឱ្យកត់សម្គាល់ ដោយគ្មានការហាមឃាត់ ឬទប់ស្កាត់បានឡើយ ។
តាមការកត់សម្គាល់នៅចំណុចចំណតរថយន្តនីមួយៗ ឃើញថា រថយន្តដឹកអ្នកដំណើរចាប់ផ្តើមឡើងថ្លៃចាប់តាំងពីថ្ងៃទី០១ មេសា ២០១៨ មកម្ល៉េះ ព្រោះជាថ្ងៃដែលប្រជាពលរដ្ឋមួយចំនួនទៅរៀបចំសែនផ្នូរ (ឆេងម៉េង) ប៉ុន្តែឡើងថ្លៃតិចតួចទេ ។
បន្ទាប់មក មុនពីរបីថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ដំឡើងរថយន្តឈ្នួលចាប់ផ្តើមឡើងយ៉ាងគំហុកតែម្តង…នេះគ្រាន់តែជាការឡើងនៅថ្ងៃដំបូងៗប៉ុណ្ណោះ ថ្ងៃចូលឆ្នាំមកដល់ (ថ្ងៃទី១៤ មេសា) អាចឡើងទ្វេជាពីរជាបីលើសនេះទៀត ។
ចំណែកក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនធំ ក៏មានការដំឡើងថ្លៃដូចគ្នាដែរ...
មនុស្ស៣នាក់ស្លាប់ ផ្តើមចេញពីសមត្ថកិច្ចសុំលុយ៦ម៉ឺនរៀលអត់បាន
យ៉ាងហោចណាស់មនុស្ស០៣នាក់បានស្លាប់ និង០៤នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្តបន្តគ្នា០៣គ្រឿង ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺផ្តើមពីការមិនព្រមបង់លុយក្បាលឡានចំនួន៦ម៉ឺនរៀលជូនអង្គភាពជំនាញ ដែលសមត្ថកិច្ចមិនបញ្ចេញអត្តសញ្ញាណ ។
លោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ប្រាប់ថា...
សង្ស័យរឿងចង់ធ្វើធំក្នុងវត្ត សង្ឃមួយអង្គភៀសព្រះកាយ ព្រោះតែការគំរាម
នៅស្រុកខ្មែរនាពេលបច្ចុប្បន្ននេះ ការដណ្តើមអំណាចនិងតំណែងគ្នា ដែលមួយចំនួនផ្តើមចេញពីការច្រណែនឈ្នានីសលាបព៌ណនិងប៉ែងជើងគ្នា មិនថាតែកើតមាននៅក្នុងក្រសួងស្ថាប័នរដ្ឋ ឬ ឯកជននោះទេ សូម្បីតែនៅក្នុងវត្តក៍មានការប៉ែងជើងគ្នាផងដែរ ។
ជាក់ស្តែង ព្រះចៅអធិការវត្តស្វាយជាតិ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានភៀសព្រះកាយដោយសារតែការគំរាមកំហែងដល់ព្រះជន្ម ពីសំណាក់គណៈកម្មការវត្តនិងក្រុមព្រះសង្ឃមួយក្រុម ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ព្រះចៅអធិការវត្តស្វាយជាតិដែលភៀសព្រះកាយមកគង់នៅវត្តពោធិ៍វាល ក្រុង-ខេត្តបាត់ដំបងនោះ ព្រះនាម ម៉ៅ សុខ ព្រះជន្ម៤៤ព្រះវស្សា ។
បើតាមព្រះចៅអធិការអង្គនេះបានមានបានសង្ឃដីកាថា ព្រះអង្គមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបានមកបួសរៀនគង់នៅវត្តស្វាយជាតិនេះតាំងពីឆ្នាំ២០០២មកម្ល៉េះ (តាំងពីនៅក្មេង) រហូតឆ្នាំ២០១២ ត្រូវបានគណៈសង្ឃនាយកតែងតាំង ធ្វើជាចៅអធិការវត្តស្វាយជាតិរហូតមក...
តំាងពីឆ្នំា១៩៧៩មក តើអភិបាលក្រុងភ្នំពេញរូបណាមានស្នាដៃជាងគេ ?
គិតចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០១៨នេះ រាជធានីភ្នំពេញបានឆ្លងកាត់អ្នកគ្រប់គ្រង ឬអភិបាលចំនួន១១រូបហើយ ។
ក្នុងការរៀបចំការងារគ្រប់គ្រងរចនាសម្ពន្ធ័ រដ្ឋបាលដែនដី របស់រាជរដ្ឋាភិបាល ការផ្លាស់ប្តូររចនាសម្ពន្ធ័ដឹកនាំជាអភិបាលក្រុងភ្នំពេញ តែងតែមានការភ្ញាក់ផ្អើល និងដឹងលឺល្បីខ្ទរខ្ទារ ព្រោះអាណាចក្រនេះ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ រាប់ទាំងក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏នៅទីនេះដែរ ហើយក៏អាចនិយាយបានទៀតថា អភិបាលរាជធានីភ្នំពេញនេះ គឺជាប៉ុស្តិត្រូវប៉ាន់ ក្នុងចំណោម ខេត្តក្រុងនានានៅទូទាំងប្រទេស ហើយក៏ជាប៉ុស្តិប្រគួតប្រជែងគ្នាផងដែរ ។
ដោយសារកន្លែងត្រូវប៉ាន់ និងប្រគួតប្រជែងគ្នាបែបនេះហើយ បានជាមហាជនតែងតែចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះតែអភិបាលរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងនោះក៏មានចម្ងល់ដោយលើកឡើងជាសំណួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងយូរជាងគេ ?...
សម្រាលកូនស្លាប់ម្តាយ សម្ភពសោភាបញ្ជូនទៅពេទ្យជប៉ុន ចង់យករួចខ្លួន?
ភ្នំពេញ ៖ ស្ត្រីម្នាក់មានអាការៈធ្ងន់ធ្ងរទៅហើយ ពេលសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ភពសោភា បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីគេបញ្ជូនមកមន្ទីរពេទ្យជប៉ុន កាលពីវេលាម៉ោង១០ព្រឹកទី២៩ ខែមីនា ឆ្នាំ២០១៨ ។
ដើម្បីផុតពីការទទួលខុសត្រូវ មន្ត្រីមន្ទីរពេទ្យសម្ភពសោភា បានបញ្ជូនស្ត្រីរូបនេះ មកមន្ទីរពេទ្យជប៉ុន តែជាអកុសល ស្ត្រីរូបនេះបានស្លាប់ទៅហើយ។ ក្រុមគ្រួសារនៃសព អះអាងថា ពេលនេះមន្ត្រីមន្ទីរពេទ្យសម្ភពសោភា កំពុងចរចាអំពីសំណងជូនក្រុមគ្រួសារនៃសព ដើម្បីបញ្ចប់រឿង ។
ក្រុមគ្រួសារនៃសពបានប្រាប់អ្នកសារព័ត៌មានថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុំ ចន្ទ្រា អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិរកា២...
មន្ទីរពេទ្យកាល់ម៉ែតមានរឿងអាស្រូវមិនចេះចប់
វេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែតបានខ្សឹបថា ដោយសារស្ថានការណ៍ការងារលំបាក លោកមានបំណងលាឈប់ពីការងារនៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែថ្នាក់ដឹកនាំមន្ទីរពេទ្យនេះមិនអនុញ្ញាត ។ លោកនិយាយថា ប្រាក់ខែមិនដឹងប៉ុន្មានឲ្យពិតប្រាកដ ហើយថ្នាក់ដឹកនាំស្តីបន្ទោស ។
នៅពេលដែលបុគ្គលិកសុំស្នើឈប់ ថ្នាក់ដឹកនាំមិនអនុញ្ញាត ។
គ្រូពេទ្យម្នាក់ផ្សេងទៀតដែលបានឈប់ពីការងារដោយគ្មានការអនុញ្ញាតអះអាងថា កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំក៏បានដាក់ពាក្យលាឈប់ ។ ពាក្យលាឈប់របស់ខ្ញុំគ្រាន់តែជាការជូនដំណឹងដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ព្រោះខ្ញុំដឹងថា ការស្នើសុំឈប់ណាមួយមិនត្រូវបានអនុញ្ញាតនោះទេ ។
ដូច្នេះ ខ្ញុំគ្រាន់តែដាក់ពាក្យជូនដំណឹងអំពីការឈប់ជារៀងរហូត ដោយសុខចិត្តទៅធ្វើការងារនៅក្រុមហ៊ុនឯកជនមួយវិញ ។
ប្រភពមួយទៀតបាននិយាយថា ប្រសិនបើមានការអនុញ្ញាតដោយត្រឹមត្រូវពីប្រធានស្ថាប័ននេះ មានគ្រូពេទ្យមិនតិចទេ ដែលប៉ុនប៉ងចង់លាឈប់ពីការងារនៅមន្ទីរពេទ្យកាល់ម៉ែត ។
គេមិនដឹងថា មានមូលហេតុអ្វីខ្លះនោះទេ...
តើអាជ្ញាធរនិងតុលាការខេត្តឧត្តរមានជ័យពិតជាខ្លាចអំណាច ង្វៀង ធីហាយ ?
ខាងលើនេះ គឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានសង្គមមួយចំនួន ក្រោយពីបែកធ្លាយព័ត៌មានថា តុលាការខេត្តឧត្តរមានជ័យបានដោះលែងមេឈ្មួញឈើដ៍ល្បីឈ្មោះជាជនជាតិយួនឈ្មោះ ង្វៀន ធីហាយ ហៅ យាម៉ៃ ខណៈដែលសមត្ថកិច្ចនិងអាជ្ញាធរខេត្តជាប់ព្រំដែនថៃមួយនេះ មិនបង្រ្កាបសិប្បកម្មកែច្នៃឈើរបស់យាយម៉ៃ ទោះមានព័ត៌មានខ្លះថាសិប្បកម្មឈ្មួញយួននេះខុសច្បាប់ក្តី ។
បើតាមភ្្នំពេញប៉ុស្តិ៍ ង្វៀង ធីម៉ាយ ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើស ២ ផ្សេងគ្នាកាលពីអំឡុងឆ្នាំ ២០១៧ ត្រូវបានអ្នកភូមិប្រទះឃើញលេចមុខសាជាថ្មីកាលពីថ្ងៃសៅរ៍ប៉ុន្មានថ្ងៃមុននេះ(២៤ មីនា ២០១៨)នៅចំណុចតំបន់ក្បាលទន្សោង ជាប់ព្រំប្រទល់កម្ពុជា-ថៃជាតំបន់ដែលសម្បូរទៅដោយសិប្បកម្មកែច្នៃឈើជាច្រើន។
លោក សំ សារិទ្ធ អាយុ ៣៨ ឆ្នាំរស់នៅភូមិ-ឃុំត្រពាំងប្រីយ៍...
មិនជឿថា ឧកញ៉ា សឹង សំអុល ខ្លំាងជាង ហ៊ុន សែន !
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំនានា ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះមេឈ្មួញ សឹង សំអុល (ឧកញ៉ា សឹង សំអុល) កំពុងបង្កើនសកម្មភាពកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ដែនជម្រកសត្វព្រៃស្រែពក ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតពីមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទេនោះ គឺមេឈ្មួញ សឹង សំអុល មិនហ៊ានធ្វើសកម្មភាពបំផ្លាញព្រៃឈើយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះឡើយ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធទើបមេឈ្មួញ សឹង សំអុល អាចបន្តសកម្មភាពកាប់ឈើខាងក្រៅទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនម៉ាស្ទ័រខេសាន់...
លេងឆ្នោត ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារឲ្យមានជីវភាពធូរធារឫ?
ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោត សេដ្ឋី ទើបតែទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រតិបត្តិការរបរឆ្នោតស្របច្បាប់ក្នុងទូរទាំងប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន អ៊ីម៉ានី ដែលអាចឲ្យអតិថិជន បញ្ចូលទឹកប្រាក់ ក៏ដូចជាប្ដូរយករង្វាន់ ជាសាច់ប្រាក់ផ្ទាល់ ដើម្បីធ្វើប្រតិបត្តិការទិញឆ្នោតតាមរយៈទូរស័ព្ទដៃផ្ទាល់ និងតាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ។
ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នេះតទៅគ្រប់គ្នានៅប្រទេសកម្ពុជា អាចចូលរួមផ្សងសំណាងឆ្នោតក្រុមហ៊ុនឆ្នោត សេដ្ឋី ដែលជាការវិនិយោគរបស់ជនជាតិចិន បានបើកសម្ពោធដាក់ដំណើរការជាផ្លូវការ នៅសណ្ឋាគារ ហ៊ីម៉ាវារី ។
បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា បើតាមលោក ចននី...
ជម្លោះជាង១០ឆ្នំា ទើប លី យ៉ុងផាត់ យល់ព្រមសងដីពលរដ្ឋ
ក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុន កោះកុងភ្លែនថេសិន (Koh Kong Platantion) និងក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ (Koh kong Sugar Industry) របស់លោក លី យ៉ុងផាត់ ជាសេដ្ឋីបនល្បែង ឈ្មួញដី និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្ដោល ស្រុកបុទុមសាគរ ខែត្រកោះកុង ប្រកាសថា ពួកគាត់ព្រមទទួលយកដំណោះស្រាយរបស់លោក ជា...
បុរសម្នាក់ដឹកកូនទើបនឹងកើតទៅពេទ្យ ពេទ្យមិនទទួលស្លាប់
ទារកម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិ បន្ទាប់ពីឪពុកបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតនិង គន្ឋបុប្ផា តែពេទ្យពីរនេះមិនទទួល ។
ក្រោយកូនបានស្លាប់បុរសមិនស្គាល់អត្តសញ្ញាណពិតប្រាកដនោះ បានចូលទៅខមមិន (Comment)ក្នុងហ្វេសប៊ុកផេកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឲ្យលោកហ៊ុន សែន ពិនិត្យមើលមន្ទីរពេទ្យទាំងនោះ ។
យ៉ាងណាក៍ដោយនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Saruon Ruos មិនបានបញ្ជាក់ថាតើមូលហេតុអ្វីពិតប្រាកដបានជាមន្ទីរពេទ្យកាល់ម៉ែត និង គន្ឋបុប្ផាមិនពិនិត្យនោះទេ គ្រាន់តែសរសេរថា ខាងពេទ្យកាល់ម៉ែតប្រាប់ថាអស់កន្លែង រីឯពេទ្យគន្ឋបុប្ផាប្រាប់ថាមេឈប់ឲ្យទទួលប៉ុណ្ណោះ ។
គេមិនដឹងថាតើគណនីហ្វេសប៊ុកនេះមានចេតនាក្នុងការវាយប្រហារកិត្តិយសមន្ទីរពេទ្យកាល់ម៉ែត្រ និង គន្ឋបុប្ផា ឬក៍យ៉ាងណានោះទេ ព្រោះបើមន្ទីរពេទ្យគន្ឋបុប្ផាដូចជាមិនមានព័ត៌មានថាពេទ្យមិនទទួលពិនិត្យនិងព្យាបាលនោះឡើយ តែបើមន្ទីរពេទ្យកាល់ម៉ែតមិនដឹងម៉េចដែរ...
ប្រធានប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ រងការចោទគំរាមពលរដ្ឋដល់ផ្ទះ
ជួបអ្នកក្លាហានទៀតហើយគាត់់កំពុងភ្នែក ស រឿងលិខិតមួយសន្លឹកនេះ ។ គាត់បានទៅគម្រាមឈ្មោះ អ៊ី ស្រឺុដល់ផ្ទះហើយស្រែកឡូឡាថានិងប្តឹងអ្នកកាសែតម្នាក់ទៀត ។ អូ ឡូយមែនថ្នាក់លើចាត់តាំង លោកសូ សំបាន ជាប្រធានប៉ុស្តិ៍រដ្ឋបាល ផ្សារដើមថ្កូវដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងមូល ដ្ឋានតែបែរជាទៅបំភ័យពលរដ្ឋទៅវិញ តើមានមេប៉ុស្តិ៍នគរបាលរដ្ឋបាលធន់និងប៉ុន្មាននាក់ទៀតនៅរាជធានីភ្នំពេញ ?
ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវមិនដឹងរៀនវគ្គនាយនគរបាលយុត្តិធម៌ដល់កំរិតណាទេ ទើបហ៊ានធ្វើកិច្ចការងាររំលោភលើដែន រដ្ឋបាលរបស់ចៅសង្កាត់ផ្សារដើមថ្កូវ ។
សូមបញ្ជាក់ថា លិខិតមួយសន្លឹកលោកចៅសង្កាត់ផ្សារដើមថ្កូវមិនអាចបញ្ជាក់ជូនសាមីុខ្លួនបានឡើយ ព្រោះវាជាការពិតកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ឈ្មោះរស់ ប៉ុម បានមកសុំលិខិតបញ្ជាក់ពីសាលាសង្កាត់ផ្សារដើមថ្កូវ...
ប្រយ័ត្ន! មុននឹងទិញដីពុះឡូត៍ សូមមើលអត្ថបទនេះ
បុរស២នាក់ជាអ្នកមានភាគហ៊ុនពុះដីឡូត៍ ត្រូវបានអតិថិជនរបស់ខ្លួនប្តឹងចោទប្រកាន់ថា វេចលុយរត់ មិនទទួលខុសត្រូវក្រោយកក់លុយទិញដីរួច ហើយនាំគ្នាប្តឹងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ខណៈដែលម្ចាស់ភាគហ៊ុនម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភ ដោយសាររឿងទិញលក់ដីឡូត៍ក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ភាគហ៊ុន ឃាត់ខ្លួនបានម្នាក់ មានឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ទិញ/លក់ពុះដីឡូត៍ មានទីលំនៅ សង្កាត់កើតហេតុ។ ចំណែក ម្ចាស់ភាគហ៊ុនម្នាក់ទៀត...
ជឿដែរថានៅភ្នំពេញមានតែផ្សារពីរប៉ុណ្ណោះលក់ទំនិញគ្មានជាតិគីមី ?
ផ្សារព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ និង ផ្សារស៊ិនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ម្តុំពោធិចិនតុង ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្មបានអះអាង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ថា ទំនិញដែលអាជីវករលក់ពុំមានជាតិគីមីនោះទេ ។
យ៉ាងណាក៍ដោយ នៅព្រឹកថ្ងៃអាទិត្យ ០៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីមន្ត្រីជំនាញកាំកុងត្រូល ។
បើតាមគេហទំព័រក្រសួងពាណិជ្ជកម្ម បានឲ្ដឹងថា នៅក្នុងផ្សារព្រែកព្នៅ មន្ត្រីកាំកុងត្រូល...
សង្ឃមួយអង្គប្រកាសលក់រថយន្ត Lexus 570
រថយន្តស៊េរីទំនើបនិងតម្លៃខ្ពស់ ប្រភេទ Lexus 570 មួយគ្រឿង ត្រូវបានព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលគេស្គាល់ថាជាព្រះសង្ឃគង់នៅវត្តនាគវ័ន កុដិលេខ២៤ បានប្រកាសលក់ ។
ក្រោយការប្រកាសលក់ប្រភេទរថយន្តដែលកំពុងពេញនិយមសម្រាប់អ្នកមានលុយនិងអំណាចខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការភ្ញាក់ផ្អើល និងឆ្ងល់ចោទសួរគ្នាទៅវិញទៅមកថាតើព្រះសង្ឃអង្គនេះមានលុយមកពីណាច្រើនយ៉ាងនេះរហូតដល់មានលុយទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារ ? ។
យ៉ាងណាក៍ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលគេអះអាងថាល្បី ឈ្មោះខាងសូត្រមន្តរំដោះគ្រោះលើករាសី និង ចេះមន្តបាលីគាថាពូកែនោះ បានពន្យល់ថា រថយន្តដែលព្រះតេជគុណប្រកាស់លក់នេះ តាមពិតជាអំណោយរបស់ញាតិញោមប្រគេនឲ្យព្រះអង្គ ។
បើតាមព្រះព្រហ្មវិជ្ជា នី...
ទន្សោងគោព្រៃត្រូវព្រានចង្រៃបាញ់ក្ស័យនៅកំពង់ស្ពឺ
សត្វទន្សោងគោព្រៃឈ្មោលមួយក្បាល ដែលជាប្រភេទសត្វដ៍កម្រនិងជិតផុតពូជនៅកម្ពុជា ក៍ដូចជាពិភពលោក មានទម្ងន់ប្រមាណ៥០០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់ដោយសារគេបាញ់សម្លាប់ កាលពីម៉ោងជិត១០យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈដែលជនសង្ស័យក្នុងការបាញ់សម្លាប់សត្វដ៍កម្រនេះ ក៍ត្រូវបានឃាត់ខ្លួនដែរ។
ក្រោយការប្រទះឃើញសត្វទន្សោងគោព្រៃខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក៍បានដាក់ចេញវិធានការដល់សមត្ថកិច្ចពាក់ព័ន្ឋដើម្បីស្រាវជ្រាវតាមរកក្រុមជនសង្ស័យដែលបាញ់សម្លាប់ ។
ជនដែលបានបាញ់សម្លាប់សត្វព្រៃ មានឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប...
នាយឧត្តមសេនីយ៍ ឯម សំអាន ទទួលមរណភាព នៅមន្ទីរពេទ្យទីក្រុងបាងកក
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ ។
បើយោងតាមលោក ពិន ពិសិដ្ឋ អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រសារបស់នាយឧត្តមសេនីយ៍ ឯម សំអាន បានសរសេរក្នុងហ្វេសប៊ុកនៅព្រឹកទី២៤ មីនានេះថា «ក្នុងនាមខ្ញុំបាទផ្ទាល់...
ក្រុមជនមិនស្គាល់មុខ មើលងាយលោក K01 ដូចជាធុងសំរាម (មានវីដេអូ)
ភ្នំពេញ ៖ ខណៈលោកឃឿន សុឡា ហៅ K01 កំពុងថតវីដេអូផ្សាយផ្ទាល់ ពីការសម្រួលចរាចរណ៍សុំឲ្យបងប្អូនប្រជាពលរដ្ឋ កុំជិះបញ្ច្រាសផ្លូវនោះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ម្នាក់បានរត់មកគប់សំរាមដែលមានទឹកស្អុយមួយថង់ចំក្បាល ភ្លាមៗនោះ ធ្វើអោយលោកខេ០១មានការហួសចិត្តខ្លួនឯងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៧នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះបើយោងតាមហ្វេសប៊ុកផេករបស់លោកឃឿន សុឡា ហៅ K01 បានបង្ហោះនៅវីដេអូខ្លីមួយ អមដោយការសរសេរថា ៖
តើខេ០១ខុសអ្វី ??? ថ្ងៃនេះខេ០១ខំធ្វើស្លូតបំផុតហើយ រូបភាពបែបនេះ...
គណបក្សយុវជនកម្ពុជាថា គុណ ញឹមនិងមេគយសៀមរាបឃុបឃិតគ្នា
រឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ត្រូវបានបើកកកាយជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ធទៅនឹងករណីឃុបឃិតឲ្យមេគយចល័តគាបយកលុយពីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្ត។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម ដែលជាមេគយធំមិនចាត់វិធានការទៅលើលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ឲ្យស្របទៅតាមកំណែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយនោះទេ។ ហេតុនេះហើយទើបលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងមេគយចល័តខេត្តសៀមរាប បន្តឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។
មន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តសៀមរាបមួយចំនួនបានឲ្យដឹងថា ការណ៍ដែលគយចល័តក្នុងខេត្តសៀមរាប ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចូលខេត្តសៀមរាប...
អាជ្ញាធរថៃដាក់ឱសានវាទដល់ពលករខ្មែរខុសច្បាប់ត្រឹមថ្ងៃទី៣១ មីនា
អាជ្ញាធរថៃបានព្រមានចាត់វិធានការលើពលករកម្ពុជា ប្រសិនបើបន្តស្នាក់នៅនិងធ្វើការខុសច្បាប់ចុងខែមីនា ឆ្នាំ២០១៨នេះ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានខ្មែរប្រចាំប្រទេសថៃ ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា« អាជ្ញាធរថៃនឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន(ប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករ)នៅត្រឹមថ្ងៃទី៣១ ខែមីនានេះ ។
ស្ថានទូតកម្ពុជា ក៍បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការបណ្តោះអាសន្នក្នុងប្រទេសថៃ ត្រូវទៅបន្តសុពលភាពនៅការិយាល័យច្រកចេញចូលតែមួយរបស់ភាគីថៃតាមបណ្តាខេត្ត-ក្រុងដែលពួកគេស្នាក់នៅ និងធ្វើការយ៉ាងយូរចុងខែមីនានេះ ដោយថា បើមិនទៅធ្វើទេ អាជ្ញាធរថៃនឹងចាត់វិធានការច្បាប់។
បើតាមក្រសួងការងាររបស់ប្រទេសខ្មែរ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីចុងឆ្នាំមុនថា បច្ចុប្បន្នពលករចំណាកស្រុកកម្ពុជាដែលទទួលបានភាពស្របច្បាប់ធ្វើការនៅថៃ មានចំនួនប្រមាណ ១៧ម៉ឺននាក់ប៉ុណ្ណោះ ខណៈនៅសល់ជាង ៤២ម៉ឺននាក់ទៀតពុំទាន់ទទួលបានភាពស្របច្បាប់នៅឡើយ៕
...
ចៅសង្កាត់កាកាប២ដល់ត្រើយសើយគូថ ប្តឹងលែងប្រពន្ឋស្ងាត់ៗ
ចៅសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លោក ម៉ាលី ពិសិដ្ឋ បានបិទគន្លឹះទ្វារបន្ទប់ការងាររបស់ខ្លួន បន្ទាប់ពីប្រពន្ឋបង្ហាញមុខនៅសាលាសង្កាត់ធ្វើឲ្យស្ត្រីជាប្រពន្ឋដែលធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំងដើម្បីសួរនាំករណីប្តីសុំលែងលះនៅតុលាការនោះ ស្រែកឡូឡាបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។
បើតាមស្ត្រីដែលអះអាងថាជាប្រពន្ឋរបស់លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់កាកាប២បាននិយាយប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថា គាត់ឈ្មោះ អ៊ល ពិសី អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងចឹកសា សង្កាត់-ក្រុងនិងខេត្តកំពង់ឆ្នាំង មានកូនចំនួន៣នាក់ ក្នុងនោះកូនស្រីបងឈ្មោះ ពិសិដ្ឋ សុខិតា អាយុ១៧ឆ្នាំ កូនស្រីទី២...
យល់ឃើញម៉េចដែរ បើបង្កើតក្រុងនៅតាមស្រុកនីមួយៗ?
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងបង្កើតក្រុងនៅតាមស្រុកនីមួយៗដើម្បីងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ និងជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង កាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃមានផែនការបង្កើតក្រុងនៅតាមស្រុកនីមួយៗដែលការបង្កើតនេះ គឺមានផលប្រយោជន៍ច្រើនណាស់ដូចជា ងាយស្រួលក្នុងការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មាន ងាយស្រួលផ្តល់សេវាសាធារណៈផ្សេងៗ ពិសេសមានភាពងាយស្រួលដល់វិស័យឧស្សាហកម្ម និងសិប្បកម្មនៅតាមតំបន់តែម្តង។
លោកមានប្រសាសន៍ថា៖ «ការបង្កើតឲ្យមានសេវារបៀបនេះនឹងអាចផ្តល់ភាពជោគជ័យកាន់តែច្រើនដល់ម្ចាស់ឧស្សាហកម្ម និងសិប្បកម្មព្រមទាំងអាចជួយដល់កម្មករដែលរស់នៅក្នុងមូលដ្ឋានឲ្យមានការងារធ្វើនៅជិតផ្ទះសំបែង ពិសេសវាជាផ្នែកមួយដែលនឹងចូលរួមជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមករស់នៅទីក្រុងផងដែរ»។
លោក ស ខេង បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាលបង្កើតក្រុងបន្ថែមកាន់តែច្រើនយើងនឹងជំរុញការផ្តល់សេវាសាធារណៈកាន់តែខិតជិត និងទីកន្លែងណាដែលអាចបង្កើតច្រកចេញចូលតែមួយបាន គឺយើងត្រូវតែអនុវត្ត ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវាពួកគេមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការដើរស្វែងរកកន្លែងផ្តល់សេវានោះទេ ដែលនេះនឹងជំរុញដល់ការអភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល។
លោកបន្តថា៖ «ជាគោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែអនុវត្តឲ្យបានគ្រប់ទីកន្លែង ជាពិសេសការបន្តពង្រីកច្រកចេញចូលតែមួយឲ្យបានដល់ឃុំសង្កាត់បន្ថែមទៀត ក្នុងនោះនៅតាមបណ្តាស្រុកនីមួយៗដែលមានទីប្រជុំជន...
បន្ទាប់ពីខេត្តព្រះសីហនុ កំណើនជនជាតិចិនធ្លាយដល់ប៉ោយប៉ែត
កំណើនជនជាតិចិនសម្រុកមករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាន់តែច្រើន ខណៈដែលពលរដ្ឋខ្មែររាប់លាននាក់នាំគ្នាធ្វើចំណាកស្រុកទៅស្វែងរកការងារនៅក្រៅប្រទេស។ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យលើកឡើងស្រដៀងគ្នាថា កំណើនរបស់ជនជាតិចិននេះ គឺបង្កផលប៉ះពាល់ដល់របររកស៊ីរបស់ពលរដ្ឋនៅក្រុងប៉ោយប៉ែតបណ្ដើរៗហើយ។ ប៉ុន្តែប៉ូលិសក្រុងប៉ោយប៉ែតអះអាងថា ជនជាតិចិនទាំងនោះមករស់នៅដោយស្របច្បាប់។
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមួយចំនួន ព្រួយបារម្ភថា កំណើនរបស់ជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមិនផ្ដល់សេចក្ដីសុខសប្បាយដល់ពលរដ្ឋ និងសង្គមជាតិទេ តែអាចបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋខ្មែរកាន់តែខ្លាំងនៅថ្ងៃអនាគត។
ប្រជាពលរដ្ឋម្នាក់នៅរស់នៅក្រុងប៉ោយប៉ែត លោក ផុន ប្រុសឲ្យដឹងនៅថ្ងៃទី១៨ មីនាថា លោកមិនសប្បាយចិត្ត ចំពោះជនជាតិចិនដែលមករស់នៅក្រុងប៉ោយប៉ែតដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ព្រោះពួកគេបានមកដណ្ដើមការងាររបស់ពលរដ្ឋខ្មែរ ហើយម្យ៉ាងធ្វើឲ្យបន្ទប់ស្នាក់ឡើងថ្លៃជាងពេលដែលជនជាតិចិនមិនទាន់មករស់នៅច្រើនដូចសព្វថ្ងៃ៖ «ព្រោះប្រជាពលរដ្ឋខ្មែរដែលប្រកបមុខរបររកស៊ីពីមុនបានប៉ុនណាគាត់ចេះតែរស់បាន ប៉ុន្តែជនជាតិគាត់ជះទឹកលុយសម្បើមពេក ហាក់បីដូចជាមកចាយលុយរបៀបណាទេ...
ដកហូតដីព្រៃកោងកាងជាង១០ហិកតាពីឧកញ៉ា ជា លាងហុង
ដីព្រៃកោងកាងនៃដែនជម្រកសត្វព្រៃពាមក្រសោបជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ាត្រូវបានរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចុះពិនិត្យ ឯអ្នកទិញ-លក់ និងបូមខ្សាច់លុបព្រៃកោងកាងនោះនឹងមិនត្រូវទទួលទោសនោះទេ ប៉ុន្តែអ្នកឃ្លាំមើលចង់ឲ្យមានវិធានការច្បាប់ទៅលើអ្នកប្រព្រឹត្ត។
ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ សជណ ចុះថ្ងៃទី ៩ ខែមីនានេះដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រសួងបរិស្ថានទាក់ទងនឹងរបាយការណ៍ស្តីពីករណីបូមខ្សាច់ចាក់បំពេញដីក្នុងតំបន់ព្រៃកោងកាងជាង ១៣ ហិកតាស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សជណ ដែលចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេច៖ «ដកហូតជាសម្បត្តិរដ្ឋនូវទីតាំងដីទំហំ ១៣,៣៩ ហិកតា ដែលកាន់កាប់ដោយឈ្មោះ...
ខៀវ កាញារីទ្ឋ ថាប្រុសៗកើតជំងឺមហារីកដោយសារចូលចិត្តថើបញីញក់ស្រីៗ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ឋ បានលើកឡើងថា បុរសៗដែលកើតមានជំងឺមហារីកបំពង់ក ក្រពះ ឬ ពោះវៀន មិនមែនមកពីបរិភោគអាហារមិនល្អដូចពេទ្យថានោះទេ គឺមកពីប្រុសៗចូលចិត្តថើបញីញក់នារី ខណៈដែលនារីបច្ចុប្បន្នសុទ្ឋតែប្រើឡេ ដែលមានជាតិគីមីទាំងអស់ ។
មិនដឹងថា ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ ជាការលេងសើច ចំអកឲ្យប្រុសៗ ឬយ៉ាងណានោះទេ ព្រោះកន្លងមកលោក ខៀវ កាញារីទ្ឋ តែងសរសេរនៅលើបណ្តាញសង្គមក្នុងន័យរិះគន់ស្ថាបនា បង្កប់អត្ថន័យផងនិង ដៀមដាមលេងសើចជាមួយប្រុសៗដែលធ្លាប់រួមតុ និងស្គាល់លោកផង ។
«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពី...
តោះចង់ដឹងអត់ថាតើឋានៈនិងស័ក្តិប៉ុន្មានមានសិទ្ឋិប្រើកំាភ្លើង ?
ឆ្លើយតបទៅនឹងការចោទសួររបស់គណនីយ Facebook មួយ ដែលសួរថាតើកងកម្លាំងប្រដាប់អាវុធចាប់ពីស័ក្តិប៉ុន្មានទៅមានសិទ្ឋិប្រើប្រាស់កាំភ្លើងខ្លីតាមខ្លួន នោះអគ្គស្នងការនគរបាលជាតិបានធ្វើការបកស្រាយមានខ្លឹមសារដូចតទៅ៖ «តាមពិតការចេញលិខិតអនុញ្ញាតប្រើប្រាស់អាវុធ គឺត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពោលគឺនគរបាល និងកងយោធពលខេមរៈភូមិន្ទ មានសិទ្ធប្រើប្រាស់អាវុធជាបុគ្គល ចាប់ពីឋានន្តរស័ក្តិវរៈសេនីយ៍ឯក(ស័ក្តិ៥)ឡើងទៅ ឬ មុខតំណែង ចាប់ពីអនុប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី.ខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរាជធានី.ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី.ខេត្ត មេបញ្ជាការកងវរ សេនាតូច អធិការន.ប ក្រុង ស្រុក ខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ...
៥ខេត្តអាចមានភ្លៀងធ្លាក់លាយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ដល់២២មីនា
ភ្នំពេញ ៖ ប្រភពក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ ក្រសួងជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ឥទ្ធិពលនៃការប្រសព្វគ្នារវាងបាតុភូតពីរ នឹងបង្កឱ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ តាមបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់ជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ ។
យោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ...
ប្រធានសាខាគយខេត្តកោះកុងធុំក្លិនស្អុយ
តាមការបង្ហើបពីមន្ត្រីគយតូចតាចនៅខេត្តកោះកុង បានឲ្យដឹងថា ទំនិញច្រើនប្រភេទដែលឈ្មួញឈ្មោះ ម៉ែអាម៉ង់ និងម៉ែអាម៉េង នាំចូលតាមទូកធំៗនៅច្រកប៉ាក់ខ្លង គ្មានការបង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវធ្លាក់ទៅក្នុងហោប៉ៅលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ព្រមទាំងបក្ខពួកយ៉ាងសុខស្រួល។ បច្ចុប្បន្នឈ្មួញឈ្មោះ ម៉ែអាម៉េង នៅតែអាចនាំចូលប្រហិតតាមទូកពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ហើយលោក សំ កុសល ជាអ្នកទទួលផលប្រយោជន៍ធំជាងគេ។ ឈ្មួញតូចតាចខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ ម៉ែអាម៉ង់ និងម៉ែអាម៉េង បានយកលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង...
តិចអត់ស្គាល់មេខ្លោងបំផ្លាញព្រៃលិចទឹកនៅសង្កាត់ជ្រាវ
នៅក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសបំផ្លាញព្រៃលិចទឹកនៅចំណុចថ្លុកតាពេញ ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលថ្មីៗនេះបានរកឃើញថាឈ្មួញឈ្មោះ ហាក់ សេង គឺជាម្ចាស់គ្រឿងចក្រទាំងនោះ។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានាវាយតម្លៃថា ឈ្មួញឈ្មោះ ហាក់ សេង ជាមេខ្លោងបំផ្លាញព្រៃលិចទឹកក្នុងភូមិវាល សង្កាត់ជ្រាវ ហើយការដែលឈ្មួញរូបនេះហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតជាប្រព័ន្ធតែម្តង។ ប្រសិនបើគ្មានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរសង្កាត់ជ្រាវ និងមន្ត្រីអាជ្ញាធរក្រុងសៀមរាប ទេនោះគឺឈ្មួញឈ្មោះ ហាក់ សេង មិនហ៊ានប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ស្រេចតែអំពើចិត្តរបស់ខ្លួននោះទេ។
ប្រជាពលរដ្ឋក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីអាជ្ញាធរសង្កាត់...
រដ្ឋាភិបាលតម្រូវឱ្យថៅកែរោងចក្រតម្កល់លុយទុកដោះស្រាយករណីថៅកែរត់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំនីតិវិធីថ្មីមួយតម្រូវឱ្យថៅកែរោងចក្រ ត្រូវតម្កល់ប្រាក់ទុកនៅបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់ដោះស្រាយករណីថៅកែរត់ចោលកម្មករ។ គម្រោងនេះធ្វើឡើង ក្រោយពីមួយរយៈពេលចុងក្រោយនេះ មានរោងចក្រប្រមាណជិត ១០រោងចក្រ ត្រូវបានបិទទ្វារ និងថៅកែរត់ចោលដោយមិនទាន់ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករបណ្ដាលឱ្យកម្មកររាប់ពាន់នាក់ផ្ទុះការតវ៉ារ៉ាំរ៉ៃទាមទារដំណោះស្រាយពីក្រសួងការងារ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងក្នុងពិធីបូកសរុបលទ្ធិផលសន្និបាតការងារប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី១២ ទី១៣ ខែមីនា ថា សម្រាប់ករណីរោងចក្របិទទ្វារដោយថៅកែរត់ចោល ក្រសួងទុកថា ជាហានិភ័យមួយ ហើយក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
កាសែតក្នុងស្រុករាយការណ៍កាលពីថ្ងៃទី១៤ ខែមីនា ថា រដ្ឋមន្ត្រីក្រសួងការងារកំពុងបង្កើតអនុក្រឹត្យស្ដីពីរបបនីតិកម្មដើម្បីធានាទូទាត់អត្ថប្រយោជន៍កម្មករ...
អាជីវករផ្សារបឹងកេងកង ប្រកាសរើសប្តីតាមហ្វេសប៊ុក
ស្ត្រីមេម៉ាយម្នាក់ដែលមានកូន២នាក់ក្នុងបន្ទុកមានចិត្តក្លាហានបានប្រកាសជ្រើសរើសប្តីតាមបណ្តាញសង្គមហ្វេសប៊ុកបង្កឲ្យមានការភ្ញាក់ផ្អើលនិងកោតសរសើរចំពោះភាពក្លាហានរបស់នាងមេម៉ាយកូន២នៅលើបណ្តាញសង្គមហ្វេសប៊ុក ។
ស្ត្រីមេម៉ាយនោះបានអះអាងថាខ្លួនឈ្មោះ សុវណ្ណនី អាយុ៣៧ឆ្នាំ និងប្រកាសជ្រើសរើសប្តីចាប់ពីអាយុ៣៥ឆ្នាំឡើងទៅ និងបុរសដែលនាងត្រូវការ គឺមានការងារធ្វើត្រឹមត្រូវនិងនៅលីវ ។
សុវណ្ណនី ដែលមានគណនីឈ្មោះ Sok Kaka (ម្នាក់ឯងជាថ្មី) បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយបញ្ជាក់ថា «ខ្ញុំ kaka មានអាយុ 37ឆ្នាំ រើសស្វាមីដែលមានអាយុ35ឆ្នាំឡើង បើបងៗមានអាយុក្រោមនឹងកុំឆាត និង តេមកសួរអី ព្រោះ មិនស្ថិតក្នុងជំរើសរបស់ខ្ញុំទេ តែអាចធ្វើជាមិត្ត ជា ប្អូន របស់ខ្ញុំបាន។
ខ្ញុំ...
ប្តីបញ្ចេញញើសនៅកូរ៉េដើម្បីរកលុយ បែរជាប្រពន្ឋផិតនំាប្រុសដេកលើផ្ទះ
បុរសម្នាក់ ក្រោយពីរៀបការប្រពន្ធរួច បានចាប់ដៃគ្នាប្រឹងប្រែងរកស៊ីខ្លាំងណាស់ លុះក្រោយមក ក៏ចេញទៅធ្វើការនៅប្រទេសកូរ៉េ បានប្រាក់ខែរាប់ពាន់ដុល្លារ និងតែងផ្ញើឱ្យប្រពន្ធរាល់ខែ មិនដែលខាន ស្រាប់តែប្រពន្ធរស់នៅបែកប្តីយូរជូរមាត់ផង ណាមួយមានលុយចាយពេញដៃផង ក៏ចេះតែដើរលេងផឹកស៊ីរាល់យប់ រហូតដល់បែកគំនិតនាំប្រុសសហាយមកដេកកំដរទៀតផង លុះបែកធ្លាយរឿងរ៉ាវ ក៏ពង្រត់គ្នាចេញពីស្រុកបាត់។
បុរសអភ័ព្វស្នេហ៍ដែលចេញទៅធ្វើការស្រុកឆ្ងាយយូរពេក រហូតដល់ប្រពន្ធនាំប្រុសមកដេករួមរ័កដល់ក្នុងផ្ទះនេះ មានឈ្មោះទួន ប៊ុនធឿន អាយុ៣៩ឆ្នាំ កំពុងធ្វើការនៅឯប្រទេសកូរ៉េ និងមានស្រុកកំណើតនៅភូមិចុងអាង ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
តាមសម្តីលោកតាហេង ហ៊ន អាយុ៦៧ឆ្នាំ ត្រូវជាឪពុកបុរសប្រពន្ធផិត ឈ្មោះទួន ប៊ុនធឿន...
តោះស្តាប់ស្រ្តី ដែលប្តីចោទរួមរ័កជាមួយកូនចិញ្ចឹម
ស្ត្រីម្នាក់ដែលទទួលរងការចោទប្រកាន់ពីសំណាក់បុរសជាប្តីថា បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយកូនប្រុសចិញ្ចឹម និងដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័ក ហើយត្រូវបុរសជាប្តីអះអាងប្រាប់ដល់សារព័ត៌មានចុះផ្សាយព្រោងព្រាត កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានចេញមុខបកស្រាយ និងច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់បុរសជាប្តី ដោយអះអាងថា រឿងនេះមិនមានការពិតទាល់តែសោះ និងជាការប្រឌិតព័ត៌មាន ដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់ជាប្រពន្ធប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធដែលត្រូវបុរសជាប្តីប្រឌិតព័ត៌មានចោទប្រកាន់ ថាមានទំនាក់ទំនងស្នេហាជាមួយកូនប្រុសចិញ្ចឹមខ្លួនឯងនោះ មានឈ្មោះថុន គឹមសេង អាយុ៤៤ឆ្នាំ មានលំនៅផ្ទះលេខ១៣ ផ្លូវលេខ៥០៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកបុរសជាប្តី មានឈ្មោះគឹម សុវណ្ណារ៉ា មុខរបរជាពេទ្យយោធា។ ដោយឡែក...
ថ្ងៃស្អែកធ្លាក់ភ្លៀងកក់ខែ ដល់ទី២២ មីនា មានតាមបណ្ដាខេត្តក្រុងមួយចំនួន
ភ្នំពេញ ៖ ភ្លៀងកក់ខែ នឹងចាប់ផ្ដើមធ្លាក់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ពីកម្រិតតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ពោលគឺចាប់ពីថ្ងៃស្អែកនេះហើយ នេះបើយោងសេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ។
តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២ មីនា នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រ ចិនខាងត្បូង)...
ឈ្លោះគ្នាទៀតទៅ! ឥឡូវឡាវស្នើបញ្ចូលចង្វាក់រំាវង់ជាសម្បត្តិមនុស្សជាតិហើយ
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននិងកំពុងរៀបចំឯកសារពាក់ព័ន្ឋដើម្បីស្នើទៅអង្គការអប់រំ វប្បធ៌មនិងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ(UNESCO) ដាក់បញ្ជូលចង្វាក់រាំវង់ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ។
នេះបើយោងតាមប្រព័ន្ឋផ្សព្វផ្សាយឡាវ ដែលស្រង់សំដីអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធ៌មនិងទេសចរណ៍ឡាវ លោក Bouangern Xaphouvong ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ។
គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នំា២០១៨នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីអ្នកនំាពាក្យរាជរដ្ឋាភិបាលខ្មែរ ពិសេសមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌មននិងវិចិត្រសិល្បៈ ៕
បន្តឈ្លោះគ្នាទៀតទៅ! ឥឡូវឡាវស្នើបញ្ចូលចង្វាក់រំាវង់ជាសម្បត្តិមនុស្សជាតិហើយ
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននិងកំពុងរៀបចំឯកសារពាក់ព័ន្ឋដើម្បីស្នើទៅអង្គការអប់រំ វប្បធ៌មនិងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ(UNESCO) ដាក់បញ្ជូលចង្វាក់រាំវង់ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ។
នេះបើយោងតាមប្រព័ន្ឋផ្សព្វផ្សាយឡាវ ដែលស្រង់សំដីអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធ៌មនិងទេសចរណ៍ឡាវ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ។
គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នំា២០១៨នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីអ្នកនំាពាក្យរាជរដ្ឋាភិបាលខ្មែរ ពិសេសមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌មននិងវិចិត្រសិល្បៈ ៕
មេធាវី ស៊ុយ សារ៉េត ដាក់ពាក្យប្តឹងទារក្រុមជនបង្កជាង១ពាន់លានរៀល
សមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ឈី សម្បត្តិ ជាមេធាវីតំណាងដោយអាណត្តិរបស់អ្នកបើកបររថយន្តដែលត្រូវគេប៉ងសម្លាប់ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ គឺលោកបណ្ឌិត ស៊ុយ សារ៉េត បានដាក់ពាក្យប្តឹងផ្លូវការទៅស្នងការនគរបាលរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ហើយដែលពាក្យបណ្តឹងទើបតែបែកធ្លាយដល់ប្រព័ន្ឋផ្សព្វផ្សាយនៅថ្ងៃទី១៣ មីនានេះ ។
បើតាមពាក្យបណ្តឹងគឺបានចោទប្រកាន់ក្រុមជនបង្កហិង្សាលើលោក ស៊ុយ សារ៉េត ពីបទប៉ុនប៉ងមនុស្សឃាត អំពើហិង្សាមានស្ថានទម្ងន់ទោស អំពើលួច និងអំពើធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នដទៃដោយចេតនាប្រព្រឹត្តកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ។
ពាក្យបណ្តឹងដាក់ជូនលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញដដែលបានសំណូមពរឲ្យសមត្ថកិច្ចឲ្យស្វែងរកក្រុមជនបង្កយកមកផ្តន្ទាទោសតាមច្បាប់...
ស្ថានភាពអ្នកបើករថយន្តដែលគេវាយប៉ងសម្លាប់ ធូរស្រាលច្រើន
អ្នកបើកបររថយន្តដែលត្រូវគេវាយប៉ងសម្លាប់ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៍កក្រើកនិងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅក្នុងប្រទេសវៀតណាមនោះ មកទល់នឹងព្រឹកថ្ងៃទី១៣ ខែមីនានេះ គឺមានធូរស្រាលច្រើនហើយ តែត្រូវនៅសំរាកព្យាបាលយូរថ្ងៃទៀត ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់ របួសមាត់ របួសត្រចៀក របួសរាងកាយ និងរបួសលើផ្ទៃមុខ ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Vannak Pheng ដែលបង្ហោះនៅព្រឹកថ្ងៃអង្គារដដែលនេះ ។
គួររំឮកថា កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មនុស្សជាច្រើននាក់ បាននាំគ្នាដេញតាមរថយន្តទំនើបមួយគ្រឿងម៉ាក GAC ដែលល្បីថាបុកមនុស្សស្លាប់ ២នាក់ តែមិនព្រមឈប់។ នៅពេលស្ទាក់ជាប់ ស្រាប់តែក្រុមមនុស្សដែលមានកំហឹងយ៉ាងខ្លាំងនោះ បាននាំគ្នាវាយយ៉ាងសាហាវទៅលើម្ចាស់រថយន្ត...
ហេតុការណ៍វាយអ្នកបើកបររថយន្ត ជនរងគ្រោះបាត់លុយជិត៣ពាន់ដុល្លារនិងទូរស័ព្ទ២គ្រឿង
បើតាមក្រុមគ្រួសារបាននិយាយថា នៅក្នុងហេតុការណ៍ហិង្សាវាយអ្នកបើកបររថយន្តដោយចោទបើកបុករះនោះ ជនរងគ្រោះដែលជាអ្នកបើកបររថយន្តនិងត្រូវគេស្គាល់ថាជាលោកបណ្ឌិត ស៊ុយ សារ៉េត បានបាត់លុយជិត៣ពាន់ដុល្លារ និងទូរស័ព្ទដៃចំនួន០២គ្រឿង ។
គួររំឮកថា កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មនុស្សជាច្រើននាក់ បាននាំគ្នាដេញតាមរថយន្តទំនើបមួយគ្រឿងម៉ាក GAC ដែលល្បីថាបុកមនុស្សស្លាប់ ២នាក់ តែមិនព្រមឈប់។ នៅពេលស្ទាក់ជាប់ ស្រាប់តែក្រុមមនុស្សដែលមានកំហឹងយ៉ាងខ្លាំងនោះ បាននាំគ្នាវាយយ៉ាងសាហាវទៅលើម្ចាស់រថយន្ត និងកម្ទេចរថយន្ត ដោយប្រើដុំឥដ្ឋ ដុំថ្ម និងមួកការពារ ដោយមិនបានសួរនាំវែងឆ្ងាយឡើយ។ ក្រុមមនុស្សដែលកំពុងវាយលើម្ចាស់រថយន្ត បាននិយាយថា...
នាងមានផ្ទៃពោះ៨ខែ អង្វរយ៉ាងណាក៍តាមិនព្រម ទីបំផុត…
បុរសជាម្ចាស់ផ្ទះម្នាក់ បានចាប់រំលោភស្ត្រីមានផ្ទៃពោះ ៨ខែម្នាក់បានសម្រេ ចខណៈពេលស្ត្រីរងគ្រោះ ទៅសុំផ្ទះគាត់ ស្នាក់បានមួយយប់។ ជនសង្ស័យ ត្រូវប៉ូលិសឃាត់ ខ្លួន បន្ទាប់ពីស្ត្រីរងគ្រោះ រំលោភរួច បណ្ដាលឲ្យឈឺពោះ ហើយរត់ ទៅមណ្ឌលសុខភាព។ ការឃាត់ ខ្លួនម្ចាស់ ផ្ទះល្មោភ កាមខាងលើ នេះ បានធ្វើឡើង នៅចំណុចស្ពានអូរកញ្ចុះ ភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ខេត្ត បាត់ដំបង បន្ទាប់ពីស្ត្រីរងគ្រោះ...
នាងមានផ្ទៃពោះ៨ខែ អង្វរយ៉ាងណាក៍តាមិនព្រម ទៅបំផុត…
បុរសជាម្ចាស់ផ្ទះម្នាក់ បានចាប់រំលោភស្ត្រីមានផ្ទៃពោះ ៨ខែម្នាក់បានសម្រេ ចខណៈពេលស្ត្រីរងគ្រោះ ទៅសុំផ្ទះគាត់ ស្នាក់បានមួយយប់។ ជនសង្ស័យ ត្រូវប៉ូលិសឃាត់ ខ្លួន បន្ទាប់ពីស្ត្រីរងគ្រោះ រំលោភរួច បណ្ដាលឲ្យឈឺពោះ ហើយរត់ ទៅមណ្ឌលសុខភាព។ ការឃាត់ ខ្លួនម្ចាស់ ផ្ទះល្មោភ កាមខាងលើ នេះ បានធ្វើឡើង នៅចំណុចស្ពានអូរកញ្ចុះ ភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ខេត្ត បាត់ដំបង បន្ទាប់ពីស្ត្រីរងគ្រោះ...
តោះមើលរបៀបធ្វើការងាររវាងប្រធាននិងអនុប្រធានតុលាការភ្នំពេញ
រហូតមកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះពោលគឺមានរយៈពេលជាងមួយខែហើយដែលលោកតាំង ស៊ុនឡាយ បានប្រើសិទ្ធិផ្តាច់មុខក្នុងនាមជាប្រធានសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចផ្អាកការបែងចែកសំណុំរឿងគ្រប់ប្រភេទ ជូនលោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងលិខិតចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញដែលគោរពជូនលោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាខ្ញុំបាទបន្ទប់( ទ ) សព្វថ្ងៃធ្វើការងារល្អណាស់ណាពេលកន្លងមកស្រាប់តែពេលថ្មីៗនេះជួបបញ្ហាដោយសារក្រឡាបញ្ជីត្រូវបានលោកប្រធានសាលាដំបូងរាជធានីភ្នំពេញផ្ទររចេញនិងបុគ្គលិកអ្នកវាយអត្ថបទត្រូវដកចេញ។
លិខិតដដែលបានអះអាងថាបន្ទប់ ( ទ) មានក្រឡាបញ្ជីតែម្នាក់គត់គឺលោកអោក ម៉ានិត។ចំពោះលោកកេត កុល បានស្នើសុំចេញទៅធ្វើការខាងអយ្យការព្រោះសុខភាពគាត់មិនអាចធ្វើការផ្នែកតុលាការបានខ្ញុំមិនអាចចាប់បង្ខំគាត់ឡើយ។លោកអ៊ី ស៊ីប៉ូប្រពន្ធមានជម្ងឺត្រូវវះកាត់ធ្ងន់ធ្ងរត្រូវការគាត់ថែទាំជាប្រចាំនឹងអាចមានរយៈពេលយូរខែផង។
ក្នុងលិខិតនេះលោកវ៉េង ហ៊ត់បានសម្តែងក្តីសង្ឃឹមថាបញ្ហាលំបាកបែបនេះមានតែលោកប្រធានទេដែលអាចជួយសម្រួលកិច្ចការឲ្យល្អបាន។ដូច្នេះហើយស្នើសុំលោកប្រធានមេត្តាជួយសម្រួលពិនិត្យលើសំណើខ្ញុំផ្ទាល់រួមមាន៖១.ស្នើសុំក្រឡាបញ្ជី២នាក់ដែលចេញពីសាលារាជបណ្ឌិតសភាដើម្បីជួយសម្រួលកិច្ចការដ៍លំបាកនេះ។
២.ស្ថានភាពបច្ចុប្បន្នស្នើសុំលោកប្រធានមេត្តាផ្អាកកុំឲ្យរឿងស៊ើបសួរមានខ្លួនមកបន្ទប់ (ទ...
តណ្ហាក្រាស់ មានកូន ចៅនិងចៅទួតដល់ទៅ១៥នាក់ រត់តាមប្រុសទៀត
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ ខណៈដែលស្ត្រីវ័យចំណាស់ម្នាក់បានយកដៃលូកចូលក្នុងព្រីភ្លើងនៅផ្ទះបងប្អូនខាងប្តី ដើម្បីបញ្ចប់ជីវិត ព្រោះខូចចិត្តសុំប្តីរួមរស់ជាមួយគ្នាវិញ តែប្តីមិនព្រម ដោយសារនាងបានចុះចោលប្តី និងកូនៗជិត៥ខែ ទៅមានទំនាក់ទំនងស្នេហ៍ជាមួយប្រុសផ្សេង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមបុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់មានឈ្មោះ ជឹង ចំណាន...