ប្តឹង​ដល់ ហ៊ុន សែន សំណុំរឿង​សង្ឃ​រំលោភ​ក្មេង​ស្រី​តាំងពី​អាយុ​១៣​ឆ្នាំ

សូម​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ជាទី​គោរព ជួយ​ពិនិត្យ​មើល និង​ដោះស្រាយ​រឿង​នេះ​ជួយ​កូនចៅ​ផង​។ ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ តុលាការខេត្ត​កណ្ដាល​រួច​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​មាន​ចំណាត់ការ លើ​បណ្ដឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ទន់ខ្សោយ​នេះ​នៅឡើយ​ទេ​។ ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​មួយ បាន​ផ្តល់​ថា​ពាក្យបណ្តឹង​នេះ​គឺ​មិន​ត្រូវ​បាន តុលាការ​ខេត្តកណ្តាល​ជួយ​រក​យុត្តិធម៌​អោយ​ឡើយ ព្រោះ​សង្ឃ លន់ សុវណ្ណ​ដា ដែល​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ កាល​នាង​នៅ​រៀន​ថ្នាក់​ទី​៧​នោះ មាន​ខ្នង​ក្រាស់​សម្បើម​ណាស់ ដោយ​ព្រះសង្ឃ​អង្គ​នេះ ទើបតែ​បួស​ទេ ក៏​ប៉ុន្ដែ​បាន​ក្លាយទៅជា​ព្រះ​គ្រូសូត្រស្ដាំ នឹង​មាន​តួនាទី​ជា ទីប្រឹក្សា​ផ្ទាល់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

ចង់ឃើញខ្ញុំស្លាប់មែន អីចឹងចំាយកសពខ្ញុំធ្វើបុណ្យផង…

បុរស​ម្នាក់​ទំនងជា​តូចចិត្ត​ប្រ​ព​ន្ឋ​មិន​ព្រម​រួមរស់​គ្នា​ជាមួយ​គ្នា​វិញ ក៍​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បាន​សម្រេច ។ សាកសព​បុរស​នោះ ត្រូវ​បាន​បុរស​២​ពីរ​នាក់​បងប្អូន ដែល​ដើរ​បាញ់​សត្វ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នៅ​វាលស្រែ​ខាងក្រោយ​សាលាសង្កាត់​ជើងឯក ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​សុំ​ប្រ​ព​ន្ឋ​រួមរស់​ជាមួយ​គ្នា​វិញ​មិន​បាន​តូចចិត្ត​ចង​.​ក​នេះ​ឈ្មោះ កែប ឆៃ អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​ម្ដាយ ក្នុងភូមិ​ម័​រ សង្កាត់​-​ខណ្ឌដង្កោ និង​មានស្រុក​កំណើត នៅ​ភូមិ​ឈ្នះ​ជ័យ​លើ ឃុំ​រា​ធ័​រ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ បើ​តាម​ប្រ​ព​ន្ឋ​ឈ្មោះ...

ច្រកអូរស្មាច់ ៖ ត្រូវបង់លុយ១ម៉ឺនរៀលថ្លៃសរសេរមុនចូលថៃ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ដែល​តម្រូវ​ឲ្យ​បង់ថ្លៃ​១​ម៉ឺន​រៀល ថ្លៃ​សរសេរ​ចម្លង​លិខិតឆ្លងដែន​និង​បោះត្រា ។ ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់ ដែល​ភាគច្រើន​ជា​អ្នក​ទៅ​ពិនិត្យ​ជំងឺ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​នោះ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច ពិសេស​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ពិចារណា​កាត​យក​តម្លៃ​ថ្លៃ​សរសេរ​និង​បោះត្រា​ចូល​ថៃ ឡើង​វិញ ព្រោះ​ខាង​ភាគី​ថៃ ការ​សរសេរ​ដូច​គ្នា​នេះ គេ​មិន​យក​ថ្លៃ​នោះ​ទេ គ្រាន់តែ​មាន​បុគ្គលិក​(​ទំនងជា​រក​ក្រៅ​) ជួយ​សរសេរ​ឲ្យ​ថៃ បង់​ឲ្យ​គេ​តែ​២០​បាត ប្រហាក់ប្រហែល​២​ពាន់​រៀល​ប៉ុណ្ណោះ ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក៍​ដូច​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ៕

ច្រកអួរស្មាច់ ៖ ត្រូវបង់លុយ១ម៉ឺនរៀលថ្លៃសរសេរមុនចូលថៃ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ដែល​តម្រូវ​ឲ្យ​បង់ថ្លៃ​១​ម៉ឺន​រៀល ថ្លៃ​សរសេរ​ចម្លង​លិខិតឆ្លងដែន​និង​បោះត្រា ។ ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់ ដែល​ភាគច្រើន​ជា​អ្នក​ទៅ​ពិនិត្យ​ជំងឺ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​នោះ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច ពិសេស​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ពិចារណា​កាត​យក​តម្លៃ​ថ្លៃ​សរសេរ​និង​បោះត្រា​ចូល​ថៃ ឡើង​វិញ ព្រោះ​ខាង​ភាគី​ថៃ ការ​សរសេរ​ដូច​គ្នា​នេះ គេ​មិន​យក​ថ្លៃ​នោះ​ទេ គ្រាន់តែ​មាន​បុគ្គលិក​(​ទំនងជា​រក​ក្រៅ​) ជួយ​សរសេរ​ឲ្យ​ថៃ បង់​ឲ្យ​គេ​តែ​២០​បាត ប្រហាក់ប្រហែល​២​ពាន់​រៀល​ប៉ុណ្ណោះ ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក៍​ដូច​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ៕

ផ្ទាំង​ប៉ាណូ​អបអរ​បុណ្យ​ទន្លេ រលំ​សង្កត់​ម៉ូតូ​និង​រ៉ឺ​ម៉ក មនុស្ស​ម្នាក់​រង​របួស

កណ្តាល ៖ ផ្ទាំង​ប៉ាណូ​មួយ​ផ្ទាំង​នៅ​កន្លែង​រៀបចំ​ពិធីបុណ្យ​ទន្លេ ដែល​កន្លង​មក​ធ្លាប់​ត្រូវ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន បាន​រិះគន់ ជុំវិញ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ មិន​ត្រឹមត្រូវ លើ​ស្លាក​ពិធីបុណ្យ​ទន្លេ​ នា​ក្រុង​តា​ខ្មៅ នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្តកណ្ដាល​នោះ បាន​បាក់​ធ្លាក់​សង្កត់​លើ​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ រង​របួស​ផង​ដែរ ។ ហេតុការណ៍​បាក់​ខ្លោងទ្វារ​ស្លាក​ប៉ាន់​ណូអបអរ​បុណ្យ​ទន្លេ​ ដែល​អាជ្ញាធរ​ដាក់​កាត់​ទទឹង​ផ្លូវជាតិ​លេខ​២ ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ក្រុង​តា​ខ្មៅ បាន​កើតឡើង​នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នេះ ។ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ពាក់​ពាក់​ព​ន្ធ័​បាន​ទេ ជុំវិញ​បាក់​ប៉ាន់​ណូ​នេះ ។ បើ​តាម​ការ​សង្ស័យ...

កម្សត់ណាស់ ! គ្មានលុយការ បានត្រឹមសែនចងដៃ

គូស្នេហ៍មួយគូបានឈានដល់ក្រុមគ្រួសារសាច់ញាតិទំាងសងខាងដឹងឮតាមរយៈការសែនព្រេនតាមប្រពៃណីយកគ្នាជាគូជីវិតប្តីប្រពន្ឋ ដោយសារតែគូស្នេហ៍អភ័ព្វទំាងពីរពុំមានលុយកាក់ដើម្បីរៀបការដូច​គូស្នេហ៍គេ​ដទៃទៀត ។ យ៉ាងណាក៍ដោយ គេមិនដឹងថា គូស្នេហ៍ដ៍កម្សត់និងបានសែនព្រេងដូនតាបញ្ជាក់ពីចំណងស្នេហ៍​ត្រឹមត្រូវ​ដោយ​មានក្រុមគ្រួសារសាច់ញាតិនិងអ្នកជិតខាងដឹងឮជាសាក្សីនេះ ស្ថិតនៅក្នុងភូមិ-ឃុំ ស្រុក ខេត្តណា និង​បានសែនព្រេននៅពេលណានោះទេ ។ គ្រាន់តែគណនីហ្វេសប៊ុកមួយបានបង្ហោះនៅប៉ុន្មាននាទីមុននេះសរសេរថា«គ្មានប្រាក់រៀបការធំដុំដូចគេ បា​នត្រឹមផ្ទឹមសែនចងដៃ ជួយជូនពរពួកគាត់ម្នាក់មួយផង»ប៉ុណ្ណោះ ។ «អង្រុត»ពុំមានអ្វីក្រៅពីការជូនពរអ្នកទំាងពីរស្រឡាញ់គ្នាជារៀងរហូតដល់ចាស់កោងខ្នងរៀងៗខ្លួន និងសូមឲ្យ​មាន​ការ​តស៊ូជម្នះ​ការលំបាកនិងខិតខំប្រកបរបររកស៊ីដើម្បីជីវភាពកូនចៅនាពេលអនាគត ៕

ខ្លំាងបាត់ ! រួមភេទលើបង់សាធារណៈ អត់រំខានអាជ្ញាធរ

បុរស​នារី​មួយគូ​បាន​នាំ​គ្នា​រួម​ភេទ​លើ​បង់​អង្គុយ​មួយ​កន្លែង​តាម​ទី​សាធារណៈ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហួសចិត្ត​ចំពោះ​ទ​ង្វើ​របស់​គូស្នេហ៍​តណ្ហា​ដល់​កំពូល​ទាំង​ពីរ ដែល​បំផ្លាញ​ប្រពៃណី​និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុរស​នារី​ខ្មែរ ។ យ៉ាងណា បើ​តាម​ហ្វេ​ស​ប៊ុ​ក មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​និង​ទីកន្លែង​ដែល​ជន​គ្មាន​សីល​ធ៌​ម​ទាំង​ពីរ​រួម​ភេទ​ទាំង​ថ្ងៃ​នោះ​ទេ គ្រាន់តែ​គណនី​នោះ​សរសេរ​ថា​«​លើស​ខ្លាំង​មែនទែន​ហើយ​ណា​! ! !​កន្លែង​សាធារណៈ​ម្តេច​នាំ​គ្នា​ទៅ​ធ្វើ​អ​ញ្ចឹ​ង ? គួរ​អាសូរ​ភ្នែក​អ្នក​ដើរ​កាត់​ទីនោះ​ផង​។​» ។ កន្លង​មក​មាន​ជនអនាថា​មួយគូ​ក៍បាន​រួម​ភេទ​កណ្តាល​ថ្ងៃ​នៅ​ទី​សាធារណៈ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ដេញ ។ ករណី​នេះ គួរតែ​ក្រុម​សន្តិសុខ​នៅ​តាម​សួនច្បារ​សាធារណៈ ត្រូវ​ដើរ​មើល​នៅ​ក្នុង​មូលដ្ឋាន​របស់​ចៀសវាង​កើត​មាន​ករណី​បែប​នេះ ដែល​ធ្វើ​ឲ្យ​បោះះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ៕

សង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលគំាទ្រអ្នកស្រឡាញ់ភេទដូចគ្នា

ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨​នេះ អង្គការ​សង្គម​ស៊ី​វិល​ចំនួន ៤ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ជា​ថ្មី ចំពោះ​សមភាព​យេ​ន​ឌ័​រ តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​ការ​ទ់​ស្កាត់​អំពើ​ហិង្សា ក្នុង​គ្រួសារ និង​ការពារ​ជន​រង​គ្រោះ ជា​ពិសេស​ចាត់វិធានការ​ដើម្បី​ធានា​ថា ស្ត្រី ក្មេង​ស្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បានការ​ពារ​ពី​អំពើ​ហិង្សា​គ្រប់​ប្រភេទ ។ ការ​ស្នើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គម្រោង “​សំឡេង​យើង ដើម្បី​សមភាព​យេ​ន​ឌ័​រ​” កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ភ្នំពេញ ។...

ផែង វណ្ណៈ សំពង ព្រុំ សុខា ម៉ាចាស់ដៃ

អ្នកបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ បានធ្វើការរិះគន់លោករដ្ឋលេខា​ធិការ​ក្រសួង​មហា ព្រុំ សុខា ចំពោះការតែងតំាង លោកអនុសេនីយ៍ត្រី (ស័ក្តិ១) គិន សុលីតា ជាអនុប្រធាននាយក​ដ្ឋាន ដោយមិនឆ្លងកាត់ អនុ-ប្រធានផ្នែក អនុ-ប្រធានការិយាល័យ ។ នៅក្នុងការ Live វីដេអូផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក ដែលទើបបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះ លោក ផែង វណ្ណៈ បានហៅការតែងតំាង លោក គិន សុលីតា...

សួរមួយ តើស័ក្តិ១ អាចតែងតំាងជាអនុប្រធាននាយកដ្ឋានបានដែរ ?

មាន​ច​ម្ង​ល់​ជា​ច្រើន ក្រោយ​បែកធ្លាយ​លិខិត​តែងតាំង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ។ បើ​តាម​ប្រកាស​ស្តី​ពី​ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ​ដែល​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា យោង​តាម​សំណើ​ចំ​បាច់​ការងារ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​តែងតាំង​លោក​អនុសេនីយ៍ត្រី គិ​ន សុ​លី​តា អត្តលេខ ៨២ ៦១១ ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ប្រ​ព័​ន្ឋ​ព័ត៌មានវិទ្យា នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ ។ យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ប្រកាស​ខាងលើ មិន​បាន​បញ្ជាក់​ថា​តើ​លោក​អនុសេនីយ៍ត្រី (​ស័ក្តិ​១) គិ​ន...

ថ្ងៃរៀបការ បែរជាកូនកំលោះស្លាប់ កូនក្រមុំផ្ទឹមជាមួយធាតុ

ជា​រឿង​គួរ​ឱ្យ​សង្វេគ និង​រន្ធត់​ចិត្ត​បំផុត សម្រាប់​នារី​វ័យក្មេង​ម្នាក់​នេះ ខណៈ​ដែល​ថ្ងៃ​មង្គលការ​របស់​ខ្លួន​បាន​ចូល​មក​ដល់ ដោយ​មានការ​រៀបចំ​ពិធី​តាម​លំដាប់លំដោយ និង​ត្រូវ​កាត់​ខាន់ស្លា ព្រមទាំង​ទទួលភ្ញៀវ​ពិសា​ភោជនាហារ​នៅ​ថ្ងៃ​បន្ទាប់​ ស្រាប់តែ​អកុសល យប់​ឡើង​កូនកំលោះ​បែរជា​ខ្យល់គរ​ស្លាប់​ចោល​កូនក្រមុំ ឱ្យ​ក្លាយ​ជា​មេម៉ាយ​ខាន់ស្លា​ទាំង​វ័យក្មេង ជា​ហេតុ​ធ្វើ​ឱ្យ​កូនក្រមុំ​ទួញ​សោក​បោក​ខ្លួន ស្រែក​ទ្រហោយំ តូចចិត្ត​នឹង​វាសនា ហេតុ​អ្វី​ការ​គេ​សប្បាយ​អស់ដៃ ចំណែក​ថ្ងៃ​ខ្លួន​រៀប​ការ បែរជា​ត្រូវ​មក​កាន់​ធាតុ​ប្តី​បែប​នេះ​ទៅ​វិញ? ។ កូនកំលោះ​ដែល​ត្រូវ​ខ្យល់គរ​ស្លាប់​ក្នុង​ថ្ងៃ​រៀប​ការ​នោះ មានឈ្មោះ​ស ចាន់​ឌី អាយុ​៣០​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ក្បាល​ក្របី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ដោយឡែក ភាគី​ខាង​កូនក្រមុំ​ដ៏​អភ័ព្វ មានឈ្មោះ​វុ​ធ...

ស្អីគេ ! យួនពាក់ផ្កាយ១ បើកល្បែងជល់មាន់

ប្រភព​ពី​ពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ជ្រក​ក្រោម​កា​សុ​ី​ណូ កា​ឡាក់​សុ​ី​ជ្រៃ​ធំ ស្ថិត​នៅ​ជាប់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល បាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​រៀងរាល់ថ្ងៃ​ដោយ​មិន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ ព្រោះតែ​ម្ចាស់​សង្វៀន​សែន​ត្រូវ ។ ប្រភព​បន្ត​ថា ម្ចាស់​បើក​ល្បែងស៊ីសង​ជល់​មាន់​ខាងលើ​នេះ ជា​ជនជាតិ​យួន​ឈ្មោះ សុខ ថៃ និង​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) ប៉ុន្តែ​ប្រភព​មិន​បញ្ជាក់​ថា ជនជាតិ​យួន​ឈ្មោះ​ខ្មែរ​នេះ​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ ឬ​ការពារ​ជាតិ​នោះ​ទេ ។ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ ក៍​ដូច​ជា​លោក​ផ្កាយ​៤ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។ បើ​តាម​អ្នក​មាត់ដាច​ខ្លះ​បញ្ជាក់​ទៀត​ថា...

ស្ត្រីកម្ពុជា មាន​តិច​ជាង​៣ភាគ​រយ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​យោធា

ស្ត្រី​កម្ពុជា​មាន​ចំនួន​តិច​ជាង ៣ ភាគរយ​នៅ​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​យោធា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ និង​ក្រសួង​កិច្ចការ​នារី​នៅ​ថ្ងៃ​ទី ៥ ខែមីនា ឆ្នាំ ២០១៨​។ មាន​តែ​ស្ត្រី ៨៨ នាក់​ប៉ុណ្ណោះ​ដែល​កាន់​តំណែង​ផ្កាយ​មួយ និង​លើ​នេះ ហើយ​មាន​ស្ត្រី​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ឋានៈ​ផ្កាយ​បួន និង​មេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​។ ក្នុង​ប្រទេស​កម្ពុជា មាន​ឧត្តមសេនីយ៍​យ៉ាង​ហោច​ណាស់ ៣០០០ នាក់ ដែល​មាន​ន័យ​ថា ស្ត្រី​មាន​ចំនួន​តែ ២,៩ ភាគរយ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​យោធា​។ ក្រសួង​កិច្ចការ​នារី បាន​ថ្លែង​ថា មាន​ឧត្តមសេនីយ៍ឯក​ស្ត្រី​ចំនួន ៧...

របៀបដោះដូរដីរបស់រដ្ឋាភិបាលតាមបែប«​យក​សេះ​ធាត់​ដូរ​សេះ​ឈឺ​»

នា​ដើមឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមានលោក ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​កាត់​ផ្ទៃដី​ទំហំ​៣០​ហិកតា ពី​ផ្ទៃ​បឹង​ជើងឯក​ឋិត​ក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ដើម្បី​ធ្វើ​អនុ​ប​យោ​គជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ តាម​ស្មារតី​អនុក្រឹត្យ​​លេខ​០៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ។​ ​ផ្ទៃដី​ទំហំ​៣០​ហិកតា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់ជូន​ក្រុមហ៊ុន ING Holding Co.,Ltd. ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​លោក​ឧកញ៉ា លឹម...

អ្នកណានៅពីក្រោយក្រុមហ៊ុន លី ឡាយ ដែលយកឆ្នេរអូរឈើទាលជាកម្មសិទ្ឋិ

ក្រុមហ៊ុន លី ឡាយ ដែល​គេ​ដឹង​ថា​ជា​ឈ្មោះ​លោក លី ឡាយ បាន​ព័​ទ្ឋ​របង​ឆ្នេរ​អូរ​ឈើទាល​ដី​អតីត​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដើម្បី​សាងសង់​សំណង់​រឹង តែ​ប្រភព​មិន​បាន​បញ្ជាក់​ថា​តើ​ក្រុមហ៊ុន​នេះ​សាងសង់​អ្វី​នោះ​ទេ ? ។ មួយ​ថ្ងៃមុន​ពេល ជួប​សំណេះសំណាល​ជាមួយ​កម្មករ -​កម្មការិនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បិត​ត្រាំ​ង​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​០៣ មីនា​នេះ ពោល​កាលពី​ថ្ងៃ​ម្សិលមិញ​អំឡុង​ពេល​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដើរ​កម្សាន្ត​តាម​ឆ្នេរ​អូរ​ឈើទាល​ក៍​ប្រទះ​ឃើញ​ការដ្ឋាន​សំណង់​ដ៏​ធំ​មួយ​ហ៊ុំ​ព័ទ្ធ​របង​ជុំ​ជិត របស់​លោក លី ឡាយ...

​ព្រៃ​អភិរក្ស​ជាង​៣០០​ហិកតារ​ថ្មី​ទៀត​ត្រូវ​ឈ្មួញ​ឈូស​ឆាយ​យក​ធ្វើ​កម្មសិទ្ធិ

ជនជាតិ​ដើម​ភាគតិច​ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខែត្រ​រតនគិរី អះអាង​ថា ព្រៃ​សហគមន៍​ជាង ៣០០​ហិ​កតារ​ថ្មី​ទៀត ត្រូវ​ឈ្មួញ​ឈូស​ឆាយ​ព្រៃ​ហ៊ុម​ព័ទ្ធ​យក​ដី​លក់​ធ្វើ​ជា​សម្បត្តិ​ឯកជន​។ សកម្មភាព​ឈូស​ឆាយ​នោះ បាន​រាលដាល​ដល់​ទឹកអូរ​ធម្មជាតិ និង​ព្រៃ​ជំនឿ ដែល​ជា​កន្លែង​អ្នក​ភូមិ​ឃ្វាលគោ​ក្របី និង​ប្រមូល​អនុ​ផល​ព្រៃឈើ​កំពុង​ប្រឈម​ការ​បាត់បង់​ទាំងស្រុង​។ អ្នក​ភូមិ​កែង​សាន់ បារម្ភ​ជា​ថ្មី​ទៀត​ពី​បទល្មើស​ព្រៃឈើ ដែល​ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ កំពុង​រង​ការ​បំផ្លាញ​ច្រើន​ករណី ដូច​ជា​ការ​កាប់​រាន​ព្រៃ​យក​ដី ការ​ទិញ​លក់​ឈើមូល​ក្នុង​ព្រៃ​ខុសច្បាប់ និង​ការ​លក់ដូរ​ដី​សមូហភាព​សហគមន៍​ជាដើម​។ អ្នក​ភូមិ​ថា ពលរដ្ឋ​ចេញ​មុខ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ ដើម្បី​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល ឬ​គណបក្សប្រឆាំង ហើយ​សហគមន៍​ខ្លះ​បាន​រង​ការ​គំរាមកំហែង​។ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​កែង​សាន់ ឃុំ​សេ​ដា...

មន្ត្រី​យោធា​ជាង​ ៣០០ ​រូប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ

ព្រះមហាក្សត្រ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ជាង ៣០០ រូប​បន្ថែម​ទៀត​កាលពី​ខែធ្នូ និង​ខែមករា​កន្លង​ទៅ ក្នុង​នោះ​រួម​មាន​ថ្នាក់ឧត្តម​សេនីយ៍​យ៉ាង​ហោច​ណាស់ ៦ រូប​ហើយ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ផង​ដែរ​។ នេះ​ជា​ការ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​កង​យោធា​ធំ​បំផុត​ទី ២ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​បាន​បង្ហាញ​ថា មន្ត្រី ៣ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន ១៣ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ឧត្តមសេនីយ៍ឯក ១១៤ រូប​ត្រូវ​បាន​ដំឡើង​ឋានៈ​ថ្នាក់​ឧត្តមសេនីយ៍ទោ និង ១៧៨ រូប និង​មាន​ផ្សេង​ទៀត​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ថ្លែង​ការពារ​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ​ថា ជា​រឿង​ធម្មតា ហើយ​លោក​បាន​បញ្ជាក់​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​កងទ័ព​។...

សព្វាវុធ​ទម្ងន់​រាប់ម៉ឺនតោន​មកដល់កម្ពុជាហើយ

គ្រឿង​សព្វា​វុធ​ដែល​មា​ន​ទម្ងន់​រាប់​ម៉ឺន​តោន​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ហើយ ខណៈ​កម្ពុជា និង​ចិន ត្រៀម​រៀប​ចំលំហាត់​​យោធា​រួម​គ្នា នៅ​ខេត្ត​កំពង់​ស្ពឺ នា​ពាក់​កណ្តាល​ខែ​មីនា​នេះ ហៅថា លំហាត់​ហ្វឹកហ្វឺន «​នាគ​មាស ២០១៨»។ បើតាម​​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ព្រឹកមិញ គ្រឿង​សព្វាវុធ​ធំៗទាំងនោះ ដែល​លោក​មិន​បាន​រៀបរាប់​ថា​មាន​អ្វី​នោះឡើយ ឬ​មក​ពី​ប្រទេស​ណា​នោះ​ទេ ​បាន​ដឹក​មក​ដល់​កម្ពុជា​ហើយ កាលពី​យប់​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ​ ប៉ុន្តែ​លោក​ផ្ទាល់​ មិន​បញ្ជាក់​ឲ្យ​ដឹង​ទេ​ថា​អាវុធ​ទាំងនោះ​យក​មកពីណា ឬ​ក្នុង​គោលបំណង​អ្វី​នោះទេ។ លោក​ថ្លែងថា ៖ «សូម្បីតែ​យប់មិញ អា​ទំនិញ​ពិសេស​របស់​យើង​ដូចជា​ត្រូវ​ទទួល​ការ អូ!...

ខៀវ​ កាញារីទ្ធ​ ហៅករណី​បិទខារ៉ាអូខេ Coloso ថា​ជា​ការ​ខឹងគោ​វ៉ៃរទេះ​

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កា​ញា​រី​ទ្ឋ ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់ សមត្ថកិច្ច ក្នុង​ការ​សម្រេច​បិទ ខារ៉ាអូខេ កូ​ឡូ​សូ ( KTV Coloso ) ដោយ​បាន​ហៅ​ចំណាត់ការ​នេះ​ថា​ជា​ករណី​ខឹង​គោ​វ៉ៃ​រទេះ ។ លោក ខៀវ កា​ញា​រី​ទ្ធ បាន​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​មាន​ខ្លឹមសារ​ថា «​សូមទោស​ជា​មុន​ដែល​មាត់​ខ្ញុំ​ទទួលទាន​អំបិល ប្រហុក ហេតុនេះ​ចេះ​តែរ​ពិស​មាត់​។ យើង​តែង​ប្រាប់​ប្រជាជន​ថា កុំ​ខឹង​គោ​វាយ​រទេះ ពោល​គឺ​បុគ្គល​ម្នាក់​ធ្វើ​ខុស តែ​មក​ស្អប់​រាជរដ្ឋាភិបាល​នោះ​មិន​ត្រូវ​ទេ​។ តែ​ដល់​ភ្ញៀវ​ធ្វើ​ខុស​នៅ​ក្នុង​ហាង...

ប្រមុខ​រាជរដ្ឋាភិបាល​ព្រលយ​ឲ្យ​ដឹង​ថា សព្វាវុធ​រាប់​ម៉ឺន​តោន​ដឹកមក​ដល់​កម្ពុជា​ហើយ

ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រលយ​ឲ្យ​ដឹង​ថា នៅ​យប់មិញ​នេះ គ្រឿង​សព្វាវុធ​ទម្ងន់​រាប់​ម៉ឺន​តោន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​អ្នក​ទទួលខុសត្រូវ ដឹក​យក​ទៅ​ទុកដាក់​រួចរាល់​ផង​ដែរ ។ ការ​ព្រលយ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​នេះ នៅ​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី បាន​ហៅ​សព្វាវុធ​ទាំងនេះ គឺជា​ទំនិញ​ពិសេស​សម្រាប់​ជាតិ ប៉ុន្តែ​មិន​បាន​បង្ហាញ​ថា សព្វាវុធ​ទាំងនោះ​មាន​អ្វីខ្លះ​នោះ​ទេ...

សុះ ម៉ាច បារម្ភ​អំពី​វប្បធម៌​ដឹក​ញី​បន្ស៊ី​ឈ្មោល​ដែល​ចាក់ឫស​លើ​តារា​ខ្មែរ

អតីត​ប្រធាន​សមាគម​សិល្បករ​មួយ​រូប ព្រួយបារម្ភ​អំពី​វប្បធម៌ ដឹក​ញី​ប្រ​ស៊ី​ឈ្មោល ដែល​កំពុង​ចាក់​ឬ​ស​ជ្រៅ ក្នុង​ក្រុម​សិល្ប​ការិនី ឬ​ពិភព​តារា​ក្មេង​ៗ និង​ក្រុម​អ្នកមាន​លុយ មាន​អំណាច ក្នុង​របប​លោក ហ៊ុន សែន​។ លោក​យល់​ថា វប្បធម៌​ដែល​កំពុង​កើត​មាន ដូច​សព្វ​ថ្ងៃនេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ជាទី​បំផុត ដល់​វិស័យ​សិល្បៈ​ខ្មែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​របស់​កម្ពុជា​អះអាង​ថា ពួក​គេ គ្មាន​វិធាន​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។ អតីត​ប្រធាន​សមាគម​សិល្បៈ​នៅ​កម្ពុជា លោក សុះ ម៉ាច បាន​ជំរុញ​ឲ្យ​កញ្ញា ឌួ​ង ហ្សូ​រី​ដា ចេញពី​មុខ​បកស្រាយ​អំពី​ព័ត៌មាន​ដែល​បែកធ្លាយ​តាម...

ចាប់ខ្លួនតំណាង​ពលរដ្ឋ​មាន​វិវាទ​ដី​ជាមួយ​ក្រុមហ៊ុន​ លី យ៉ុងផាត់

បុរស​ម្នាក់​តំណាង​ឲ្យ​ពលរដ្ឋ​​ ៥០ ​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ​កាលពី​ម្សិលមិញ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ​តាម​មាត្រា​ ២៥៣ ​នៃ​ច្បាប់​ភូមិបាល​ បន្ទាប់ពី​បុរស​រូប​នេះ​បាន​ចូល​ទៅ​បោះបង្គោល​ព្រំដី នៅ​លើដី​ជម្លោះ​។ កាលពី​ថ្ងៃ​ទី​ ២១ និង​ ២២ ខែ​កុម្ភៈ​លោក ហេង សុខ វ័យ ៤៨ ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥០ គ្រួសារ​បាន​ចូល​ទៅ​បោះបង្គោល​ព្រំដី​នៅ​លើ​ដី​ជម្លោះ​ចំនួន ១០៣ ហិកតា​ដើម្បី​​ចរចា​ជាមួយ​ក្រុមហ៊ុន លី...

ឧកញ៉ា ខ្នា នៅ​ពី​ក្រោយខ្នង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​

ប្រភព​ពី​ឈ្មួញ​តូចតាច​មួយ​ចំនួន​នៅ​ក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​កន្លង​ទៅ​នេះ​ឧកញ៉ា លី​ម ប៊ុ​ណ្ណា ហៅ​ខ្នា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដូច​កាលពីមុន​ទៀត​ទេ​។ ទន្ទឹម​នឹង​នេះ​ឧកញ៉ា លី​ម ប៊ុ​ណ្ណា ហៅ​ខ្នា បាន​ងាក​ទៅ​ប្រកប​របរ​កសិកម្ម​ដូច​ជា ធ្វើស្រែ និង​ចិញ្ចឹម​ត្រី ដើម្បី​ឲ្យ​គេ​មើលឃើញ​ថា​គាត់​ឈប់​ប្រកប​របរ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដូច​កាលពីមុន​ទៀត​ហើយ​។ តាម​ពិត​បច្ចុប្បន្ន​ឧកញ៉ា លី​ម ប៊ុ​ណ្ណា ហៅ​ខ្នា គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​ដទៃ​ទៀត​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ក៏​ដូច​ជា​ច្រកព្រំដែន​ក្នុងស្រុក​មេមត់...

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះលែង​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយឧកញ៉ា លី យ៉ុងផាត់

សង្គម​ស៊ី​វិល​នៅ​ខែត្រ​កោះកុង ទាមទារ​ឲ្យ​តុលាការ ដោះ​លែង​តំណាង​របស់​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន អេស​.​អ៊ី​.​ហ្សិត (SEZ) របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ឲ្យ​មាន​សេរីភាព​វិញ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខែត្រ​កោះកុង បាន​សម្រេច​ចោទ​តំណាង​ពលរដ្ឋ​ម្នាក់ ពី​បទ​ប្រើ​ហិង្សា​លើ​មេការ​ក្រុមហ៊ុន​។ មន្ត្រី​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក (Adhoc) ប្រចាំ​ខែត្រ​កោះកុង លោក ញ៉េ​ប សំ​អឿ​ន ហៅ​ការ​ចោទប្រកាន់​ទៅ​លើ​សកម្មជន​ដីធ្លី ឈ្មោះ ហេង សុខ ថា...

បងប្អូនបង្កើតរៀបការយកគ្នាជាប្តីប្រពន្ឋ

រូបភាព​៣​សន្លឹក​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា បងប្អូន​បង្កើត​ប្រុស​បាន​ស្ម័គ្រចិត្ត​ដោយ​សម្រេច​រៀប​ការ​ជាមួយ​គ្នា យក​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​តាម​ប្រពៃណី​ជាតិខ្មែរ ។ មិន​មាន​ប្រភព​ណាមួយ​បង្ហាញ​អំពី​មូលហេតុ​ដែល​ឈាន​ដល់​អ្នក​ទាំង​ពីរ​ស្ម័គ្រចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នោះ​នៅឡើយ​ទេ ហើយក៍​មិនដឹង​ថា​អាពាហ៍ពិពាហ៍​ដែល​មាន​មិនដឹង​ពី​កាលបរិច្ឆេទ​និង​ទីកន្លែង​នេះ ត្រូវ​បាន​អាជ្ញាធរ​ទទួលស្គាល់ ឬ ក៍​យ៉ាងណា​នោះ​ដែរ ខណៈ​ដែល​កម្ពុជា​មិន​ទាន់​មានច្បាប់​ដើម្បី​បើកផ្លូវ​ឲ្យ​ស្ត្រី និង​ស្ត្រី ឬ បុរស​និង​បុរស អាច​រៀប​អាពាហ៍ពិពាហ៍ ពិសេស​បងប្អូន​បង្កើត​អាច​យក​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​នោះ​នៅឡើយ​ទេ ។ ប្រសិនបើគូស្នេហ៍ទំាងពីរនេះជាកូនភ្លោះ បើតាមខ្មែរពីបុរាណគេចាប់ការឲ្យតំាងពីក្មេងម្ល៉េះ ។ យ៉ាងណា«អង្រុត» សូមអ្នកអានទំាងអស់ធ្វើការពិចារណារៀងៗខ្លួន នូវព័ត៌មានដ៍កម្រមួយនេះ ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នក​ច្បាប់ ក៍ដូចជាក្រុមជំនុំទំនឹមទំនៀមទម្លាប់ខ្មែរ ពាក់​ព័​ន្ឋ​នឹង​អាពាហ៍​ពិពាហ៍​ខាងលើ​ ថាតើត្រឹមត្រូវតាមច្បាប់ ឬក៍ផ្ទុយពីប្រពៃណីយ៉ាងណានោះដែរ ៕

គយ​ចល័ត​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​នៅ​ស្រុក​ស្នួល

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ឈ្មួញ ហ៊​ត់ ប៊ុ​ន​គឹ​ម មន្ត្រី​យោធា​ខេត្តក្រចេះ បាន​យក​ឡាន​កែ​ច្នៃ​៤​គ្រឿង​មក​លើក​ឈើ​ដាក់​ពេញ​ៗ​ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​យួន​។ សកម្មភាព​នេះ​កើតឡើង​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ម្ដុំ​ភូមិ​ប៉ោ​ដើម​ចេក កា​៣ ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ស្រប​ពេល​ឈ្មួញ ហ៊​ត់ ប៊ុ​ន​គឹ​ម ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន គឺ​មាន​ក្រុម​គយ​ចល័ត​ចាំ​អមដំណើរ​ឬ​ចាំ​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យក​លុយ​ផង​ដែរ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​លើក​ឡើង​ថា បើ​ទោះបី​គយ​ចល័ត​គ្មាន​តួនាទី​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏​ដោយ ក៏​ជាក់ស្ដែង​ក្រុម​គយ​ចល័ត​ក្នុង​ខេត្តក្រចេះ អាច​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​។ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ...

សង្គម​ស៊ីវិល​ថា​ហ៊ុន ម៉ានី និង​តារាៗ​គួរ​ចេញ​មុខ​ពន្យល់​ការពិត

មន្ត្រី​សង្គម​ស៊ី​វិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​ស្ត្រី​លើក​ឡើង​ថា កូនប្រុស​លោក ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​គណបក្សកាន់អំណាច គឺ​លោក ហ៊ុន ម៉ា​នី ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​ហិង្សា គួរតែ​ចេញ​មុខ​បកស្រាយ​ការ​ពិត​អំពី​រឿង​នេះ​។ ក្រោយ​មាន​ព័ត៌មាន​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ត្រកូល "​ហ៊ុន​" ទាំងឡាយ​ណា​ដែល​ហ៊ាន​ល្មើសច្បាប់​។ នាយិកា​អង្គការ​សីល​កា អ្នកស្រី ធីតា ឃិះ ប្រាប់​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ថា លោក ហ៊ុន ម៉ា​នី...

ករណីប៉ូលិសប៉ងបាញ់សម្លាប់មនុស្ស តែមិនស្លាប់ តុលាការព្យួរទោស

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​ប៉ូលិស​ម្នាក់​ដាក់​ព​ន្ឋ​នាគារ​៦​ខែ តែ​ជា​ព្យួរទោស មាន​ន័យ​ថា ជនជាប់ចោទ​ជា​ប៉ូលិស​ដែល​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​នោះ មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ។ ករណី​ការ​សម្រេច​របស់​ចៅក្រម លោក កោ វ​ណ្ឌី​ខាងលើ​នេះ លោក ញឹ​ម សុ​គា ជន​រង​គ្រោះ​នៃ​អំពើ​បាញ់ប្រហារ​ប៉ុនប៉ង​សម្លាប់ ដោយ​ជនជាប់ចោទ​ឈ្មោះ ទឹម សៅ​សុ​ភ័ក្ត្រ តួនាទី​ជា​ប្រធាន​ផ្នែក​អត្តសញ្ញាណ​កម្ម នៃ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​សម្តែង​ការ​សោកស្តាយ ដែល​តុលាការ​មិន​បាន​ចេញ​ដីកាចាប់ខ្លួន ជនជាប់ចោទ​ដាក់​ពន្ធនាគារ ឲ្យ​សម​នឹង​អំពើ​ដែល​បាន​ប្រព្រឹត្ត ដោយ​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​៦​ខែ ប៉ុន្ដែ​ព្យួរទោស​។ យ៉ាងណា​ក៏​ដោយ មន្ត្រី​នគរបាល​ដែល​រង​ការ​ចោទ​ថា បាន​បាញ់​ប៉ុង​ប៉ង​សម្លាប់​ជន​រង​គ្រោះ...

ខ្មែរនៅតែបន្តមានឈ្មោះអាក្រក់ខាងពុករលួយ ជាប់លេខ១៦១លើលោក

អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មិន​អាច​កាត់​បន្ថយ​និង​លុប​បំបាត់​បាន​នៅឡើយ​ទេ ផ្ទុយ​ទៅ​អំពើ​ដែល​រង​ការ​រិះគន់​រាប់​ឆ្នាំ​មក​ហើយ​នេះ នៅ​តែ​បន្តសកម្មភាព​នៅ​ក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន​មួយ​ចំនួន ។ យោង​តាម​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ (The Corruption Perceptions Index ) បាន​បញ្ជាក់​ថា​កម្ពុជា​ជាប់​លេខ​១៦១ ក្នុង​ចំណោម​១៨០​ប្រទេស ជា​ប្រទេស​ពុក​រលួយ ឆ្នាំ​២០១៧ ខណៈ​ញូ​វ​ហ្សឺ​លែ​ន ប្រទេស​ដែល​ស្អាតស្អំ​ជាងគេ​លើ​ពិភពលោក បន្ទាប់​មក​រួម​មាន ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ន័​វែ​ស ស្វី​ស​ហ្សឺ​លែ​ន សឹ​ង្ហ​បុរី ស៊ុ​យ​អែ​ត កា​ណា​ដា ហូ​ឡង់ អា​ល្លឺ​ម៉​ង់ លុ​ច​សំបួរ និង​ចក្រភព​អង់គ្លេស​។ កម្ពុជា​ទទួល​បាន​២១...

ឧកញ៉ា ជា លាងហុង ហ៊ាន​ទិញ​ដី​តំបន់​សហគមន៍​ ១៣ ​ហិកតា

ដី​តំបន់ឆ្នេរ និង​សហគមន៍​ទំហំ​ជាង​​ ១៣ ​ហិកតា​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ត្រូវ​បាន​គេ​លក់​ឲ្យ​ឧកញ៉ា​ម្នាក់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ស៊ី​ញ៉េ​ទទួល​ស្គាល់​ផង​ដែរ​។ ក្រោយពី​លក់​ឲ្យ​លោក​ឧកញ៉ា​រួច​ហើយ ដី​ទំហំ​ប្រមាណ​ជា​ ២ ហិកតា ក្នុង​ចំណោម​ជាង​ ១៣​ ហិកតា​ដែល​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​វែង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ត្រូវ​បាន​គេ​លួច​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន​។ ការ​បូម​ខ្សាច់​នោះ​ត្រូវ​បាន​ផ្អាក ហើយ​ឧបករណ៍​បូម​ត្រូវ​បាន​គេ​រើ​ចេញ​ស្ទើរ​អស់​នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ក្រុង និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧​។ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើបអង្កេត​ពី​បទល្មើស​នេះ​។ លិខិត​លក់​ទិញ​ដីធ្លី​មួយ​មាន​ចុះហត្ថលេខា​អតីត​មេភូមិ និង​អតីត​ចៅសង្កាត់​ស្ទឹងវែង ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​...

លក់ទៀតហើយៗ !​ ដី​សួនច្បារ​កណ្តាលក្រុងសែនមនោរម្យ

ដី​សួនច្បារ​កណ្តាល​ក្រុងសែន​មនោ​រម្យ ទីរួមខេត្ត​មណ្ឌលគិរី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​គ្នា​លក់​ឲ្យ​ឈ្មួញ និងកំពុង​ដំណើរការ​សង់​ស្ថានីយ​ប្រេង និង​មួយ​ចំណែក​ទៀត​សង់​អគារ​ពាណិជ្ជកម្ម​។ ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ដែល​បានឃើញ​គម្រោង​សាងសង់​ស្ថានីយ​ប្រេង​នេះ​បាន​ត្រឹម​នាំ​គ្នា​រឹត​ដើមទ្រូង​ប៉ុណ្ណោះ ។ បើ​ទោះបីជា​អាជ្ញាធរ​ខេត្ត​ខំប្រឹង​យកចិត្ត​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ការ​លក់​សួនច្បារ​មួយ​ផ្នែក​នេះ គឺជា​ការ​បំផ្លាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ។ ដី​សួនច្បារ​ដ៏​ធំ​ល្វឹងល្វើយ​តាម​គម្រោង​របស់​រាជរដ្ឋាភិបាល​នឹង​ត្រូវ​កសាង​សួនច្បារ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​។ នៅ​ពីក្រោយ​គម្រោង​នៃ​ការ​កសាង​សួនច្បារ​នេះ បែរជា​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ឃុបឃិត​ជាមួយ​គណៈកម្មការ​សាងសង់​សួនច្បារ​លក់​ដី​សួនច្បារ​ឲ្យ​ឈ្មួញ​ធ្វើ​ស្ថានីយ​ប្រេង និង​អគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​។ ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ​កំពុង​ជ្រួលច្របល់​អំពី​បញ្ហា​នេះ ប៉ុន្តែ​សម្រាប់​លោក​ស្វាយ សំ​អ៊ា​ង អភិបាល​ខេត្ត​បែរជា​ស្ងាត់ឈឹង​ទៅ​វិញ​។ ភាព​ស្ងៀមស្ងាត់​របស់​លោក​អភិបាលខេត្ត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ថា ថ្នាក់ដឹកនាំ​ខេត្ត​នេះ​ហើយ​ ដែល​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​សង់​ស្ថានីយ​ប្រេង និង​អគារ​ពាណិជ្ជកម្ម​នៅ​លើ​ដី​សួនច្បារ​សាធារណៈ​របស់​រដ្ឋ​។ រឿង​នេះ ប្រៀប​ដូច​ជា​ដំរី​ស្លាប់​យក​ចង្អេ​មក​បាំង​។ លោក​ស្វាយ សំ​អ៊ា​ង ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដទៃ​ទៀត​កំពុង​បំផ្លាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី...

ប្រធាន​សាលាឧទ្ធរណ៍​ អាច​បន្ត​ធ្វើ​ការ​លើស​អាយុ​ចូល​និវត្តន៍

ព្រះមហាក្សត្រ ព្រះបាទ​នរោត្ដម សីហមុនី បាន​អនុញ្ញាត​ឲ្យ​ប្រធាន​សាលាឧទ្ធរណ៍ លោក​ចៅក្រម យូ ប៊ុនឡេង មាន​សិទ្ធិ​នៅ​បន្ត​ការងារ​របស់​លោក​បាន​មួយ​ឆ្នាំ​បន្ថែម​ទៀត ទោះបីជា​លោក​ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​តាម​ច្បាប់​កំណត់ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ក៏ដោយ។ លោក យូ ប៊ុនឡេង ក្លាយ​ជា​ចៅក្រម​មួយ​រូប​នៅ​សាលាឧទ្ធរណ៍ តាំង​ពី​ឆ្នាំ​១៩៩៣។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៧ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍។ លោក​បន្ត​កាន់​តួនាទី​នេះ​រហូត​ដល់​បច្ចុប្បន្ន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​មាន​តួនាទី​មួយ​ទៀត ជា​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ដាច់​ណាត់​កាល​ពី​ខែ​តុលា...

មួយទៀតហើយ! មេគយខេត្តបន្ទាយមានជ័យប្រើថ្នំាពន្យារអាយុ

ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ លោក​ឆែ សុធាត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ តាម​ច្បាប់​ស្តី​ពី​សហលក្ខន្តិក​:​មន្ត្រីរាជការ​ស៊ី​វិល ប៉ុន្តែ​លោក​បាន​ព្យាយាម​ស្វះស្វែង​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​បន្ត​ទៀត​។ មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ខ្សឹបខ្សៀវ​គ្នា​ថា លោក​ឆែ សុធា មេ​គយ​ខេត្តបន្ទាយមានជ័យ ពិត​អស្ចារ្យ​មែន​អាច​ស្នើ​សុំ​ពន្យារពេល​អាយុ​ចូល​និវត្តន៍​បាន​មិនដឹង​ជា​ត្រូវ​រត់ការ​អស់​លុយកាក់​ប៉ុន្មាន​នោះ​ទេ ដើម្បី​ក្រាញននៀល​តំណែង​ដ៏​ខ្លាញ់ និង​ត្រូវប៉ាន់​មួយ​នេះ​។ យោង​តាម​លិខិតស្នើ​សុំ​ពន្យារពេល​ចូល​និវត្តន៍​របស់ លោក​ឆែ សុធា មេ​គយ​ខេត្តបន្ទាយមានជ័យ​បាន​សរសេ​ថា «​ខ្ញុំបាទ​ឈ្មោះ​ឆែ សុធា ភេទ​ប្រុស មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​១៩៥៧...

ពលរដ្ឋ​មានដីជម្លោះជាមួយ​ក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍​ លើកគ្នាតវ៉ា

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០០ នាក់​មក​ពី ៤ ឃុំ​នៅ​ខេត្តកណ្តាល ដែល​រង​ផល​ប៉ះពាល់​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​លោកស្រី សៀង ចាន់​ហេង បាន​លើកគ្នា​មក​សាលា​ខេត្តកណ្តាល ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ឲ្យ​ពិនិត្យ​ទៅ​ការ​លើ​ការ​កោះហៅ​តំណាង​របស់​ខ្លួន ៦ នាក់​ដោយ​ចោទប្រកាន់​ពួក​គេ​ពី​បទ​ញុះញង់ និង រារាំង​គ្រឿងចក្រ​និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​។ ការ​តវ៉ា​នេះ កើត​មាន​បន្ទាប់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ធ្វើការ​កោះហៅ​តំណាង ៦ នាក់​នៅ​ឃុំ​ព្រែក​ស្លែង ដែល​ក្រុមហ៊ុន​បាន​ចោទប្រកាន់​ថា បាន​ពាក់ព័ន្ធ​និង​ការ​បំផុសបំផុល​និង​ការ​ដឹកនាំ​ក្រុម​ប្រជាជន​ធ្វើការ​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​ដំណើរការ​កាយ​ដី​កម្ម​សិទ្ធ​ស្របច្បាប់​របស់​ក្រុមហ៊ុន​។ កាលពីដើម​ខែកុម្ភៈ អ្នក​ភូមិ​ប្រមាណ​ជាង ១០០ នាក់​មក​ពី​ឃុំ​ព្រែក​ស្លែង...

ចៅក្រមនិងព្រះរាជអាជ្ញា១៧រូប រងការដាក់វិន័យ

ចៅក្រម​ចំនួន​១២​រូប និង ព្រះរាជអាជ្ញា ០៥​រូប ត្រូវ​បាន​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដាក់​វិន័យ ។ នេះ​បើ​យោង​តាម​ល​ទ្ឋ​ផល​នៃ​សម័យប្រជុំ​លើក​ទី​២៩ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៍​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ០៥​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។ យ៉ាងណា​ក៍ដោយ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល នៃ​សម័យប្រជុំ​លើក​ទី​២៩ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទាំង​១៧​រូប​ដែល​រង​ការ​ស្តីបន្ទោស​និង​ដាក់​វិន័យ ក៍​ដូច​ជា​កំហុសឆ្គង​លើ​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ទេ...

អ្នក​ភូមិ​នៅ​តែ​មិន​ចាកចេញ​ ទោះបី​ជា​ផ្ទះនិងសាលា​ត្រូវ​ទឹក​លិច

«​ភូមិ​យើង​ទាំង​មូល​បាន​លិច​ទឹក​អស់​ហើយ តែ​យើង​មិន​ព្រម​ចាកចេញ​ទេ​។ យើង​បាន​កើត​នៅ​ទី​នេះ​។ អ៊ីចឹង​យើង​សុខចិត្ត​ស្លាប់​នៅ​ទី​នេះ​ដែរ​»​។ នេះ​ជា​សម្ដី​លោក សេត ញ៉ាល់ ​ជា​ចាស់ទុំ​ភូមិ​ក្បាល​រមាស​បាន​ថ្លែង​នៅក្នុង​ពិធីបុណ្យ​ស្រូវ​តាម​បែប​ប្រពៃណី​ជនជាតិ​ភាគតិច​កាលពី​ល្ងាច​ថ្ងៃទី​ ១២ ខែ​កុម្ភៈ​ ខណៈ​ភូមិ​ចាស់​របស់​គាត់​បាន​ប្រែ​ក្លាយ​ជា​ស្ងាត់ជ្រងំ​ក្រោយ​ពេល​ទឹក​លិច​។ ស្រា​ពាង​ធំៗ​ត្រូវ​បាន​គេ​ដាក់​តម្រៀប​នៅ​ក្នុង​រោង​មួយ​ដែល​ប្រក់​ចំបើង នឹង​លម្អ​ដោយ​ផ្កាចារ​ជាច្រើន​។ អ្នកភូមិ​បាន​នាំ​គ្នា​មក​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធី​បុណ្យ​ស្រូវ ដែល​ជា​បុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំ​របស់​ជនជាតិ​ព្នង​ធ្វើ​ឡើង​ដើម្បី​ដឹងគុណ​ដល់​ស្រូវ​។ អ្នក​ខ្លះ​បាន​ចាក់​ស្រា​ពាង​ដាក់​កំសៀវ អ្នក​ខ្លះ​ចាក់​ដាក់​កែវ​ជ័រ​ហើយ​អ្នក​ខ្លះ​ទៀត​បឺត​ស្រា​ពាង​នោះ​តាម​បំពង់​ឫស្សី​។ ពាង​ស្រា​ខ្លះ​មាន​ពណ៌​បៃតង ដែល​លម្អ​ដោយ​ក្បាច់​រចនា​យ៉ាង​ស្អាត​។ វា​គឺជា​ក្រឡ​បុរាណ ដែល​បាន​បន្សល់​ទុក​អស់​ជាច្រើន​ជំនាន់​មក​ហើយ​ពី​បុព្វបុរស​ដូនតា​ដែល​វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ជនជាតិ​ព្នង​។ នៅ​ចំ​កណ្តាល​រោង​រៀបចំ​ពិធី​នោះ គេ​ឃើញ​មាន​ក្រុម​បុរស​ចំនួន ៦ នាក់​កំពុង​វាយគង​។ ខណៈ​ដែល​ពួកគេ​កំពុង​បន្ត​វាយគង ក្រុម​ស្ត្រី​ក៏​បាន​ចូល​ទៅ​រាំ​នៅ​ជុំវិញ​ពួកគេ​។ ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែគ ដែល​នៅ​ក្បែរ​នោះ​ចាប់ផ្តើម​ជន់​លិច​តាំងពី​ចុង​ឆ្នាំ​មុន​មក​ម្ល៉េះ នៅ​ពេល​ដែល​ទំនប់​វារីអគ្គិសនី​របស់​ចិន...

ចង់ឲ្យគេផ្តន្ទាទោសមែន បានជាមិនទទួលយកលុយក្រដាស់៥ម៉ឺនរៀល ?

ទីតាំង​លក់ដូរ​អីវ៉ាន់​២៤០០​រៀល យីហោ ប្លូ​ដ្រា​ហ្គ​ន​ហោ​ស៍ (blur dragon house) ដែល​មាន​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក និង​របស់​របរ​ជា​ច្រើន​មុខ​ទៀត ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មិន​ទទួលយក​ក្រដាស់ប្រាក់ ៥​ម៉ឺន​រៀល​អតិថិជន​ទេ ដោយ​អ្នក​លក់ដូរ​ប្រាប់​ថា​ថៅកែ​មិន​ឲ្យ​យក​ក្រដាស់ប្រាក់​៥​ម៉ឺន​រៀល (​មិន​ចាយ​) ពី​ភ្ញៀវ​ដែល​ចូល​មក​ទិញ​អីវ៉ាន់​នៅ​ក្នុង​ទីតាំង​នេះ​ទេ​។ បើ​តាម​សម្តី​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សៅ សុ​មាន អាយុ​២០​ឆ្នាំ ដែល​បាន​ចូល​ទៅ​ទីតាំង​ដែល​មិន​ទទួលយក​ក្រដាស់ប្រាក់​រៀល​ខ្មែរ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គាត់​បាន​ចូល​ទៅ​ទីតាំង​នេះ​ដើម្បី​ទិញ​បារី​មួយ​កញ្ចប់ នៅ​ពេល​ដែល​ទៅ​គិតលុយ​ស្រាប់តែ​អ្នក​គិតលុយ​ប្រាប់​ថា មិន​ទទួលយក​ក្រដាស់ប្រាក់៥០០០០៛​សេរី​ចាស់​នេះ​ទេ​ព្រោះ​ថៅកែ​មិន​អោយ​យក​ទេ បើ​គាត់​យក​ក្រដាស់ប្រាក់​នេះ​ត្រូវ​ថៅកែ​ស្ដីបន្ទោស​ជា​មិន​ខាន...

ដក​ស្លាក​ពិធីបុណ្យ​ទន្លេ​ដែល​ខុស​អក្ខរាវិរុទ្ធ ក្រោយ​រង​ការ​រិះគន់

កណ្តាល ៖ ក្រោយ​ពី​មានការ​រិះគន់​ពី​សំណាក​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​ខ្លះ រួច​មក​ជុំវិញ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ មិន​ត្រឹមត្រូវ​លើ​ស្លាក​ពិធីបុណ្យ​ទន្លេ នៅ​តាម​ដងផ្លូវ​ក្នុង​ខេត្តកណ្ដាល ត្រូវ​បាន​ក្រុម​មន្ត្រី​ទម្លាក់​ចុះ និង​ដក​ចេញ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ។ ទោះជា​យ៉ាងណា រឿង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា សាលាខេត្ត​ធ្វើ​ការងារ​ខ្ជីខ្ជា មិន​យកចិត្តទុកដាក់ និង​ផ្តល់​តម្លៃ​ឲ្យ​អក្សរ​ខ្មែរ​ឡើយ ទើប​សរសេរ​ខុសឆ្គង​ព្រោងព្រាត ជាក់ស្តែង ដូច​ជា​ពាក្យ​ថា «​អបអរសាទរ​» ត្រូវ​បាន​ក្រុម​មន្ត្រី​សរសេរ​ពាក្យ​ខុសឆ្គង​ថា «​អបអរ​សារ​ទរ​» និង​ពាក្យ​ថា «​មីនា​» ត្រូវ​បាន​ក្រុម​មន្ត្រី​សរសេរ​ខុសឆ្គង​ថា...

តន្ត្រី​កន្ទ្រឹម​បុរាណ​នៅ​ខេត្ត​សុរិន្ទ​កំពុង​ប្រឈម​នឹង​ការបាត់បង់

តន្ត្រីក​ន្ទ្រឹ​ម​បុរាណ​ត្រូវ​បាន​អ្នកជំនាញ​សន្មត​ថា គឺជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ខ្មែរ ព្រោះ​មាន​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ចេះ​លេង និង​និយម​តន្ត្រី​ប្រភេទ​នេះ ទោះបីជា​ជនជាតិ​ខ្មែរ​មិន​រស់នៅ​ក្នុង​ប្រទេស​តែ​មួយ​ក្ដី​។ សព្វ​ថ្ងៃនេះ ជនជាតិ​ដើម​ភាគតិច​ខ្មែរ​រស់នៅ​ភាគ​ឦសាន​ប្រទេស​ថៃ គឺ​នៅ​ក្នុង​ខេត្ត​សុរិន្ទ បុរីរម្យ (​បុរី​រ៉ា​ម​) និង​ស៊ី​សាកេ​ត នៅ​តែ​លេង​ក​ន្ទ្រឹ​ម​បុរាណ​ក្នុង​ពិធី​សំខាន់​ៗ​មួយ​ចំនួន​នៅឡើយ​។ ទោះបីជា​យ៉ាងណា​ក្តី តន្ត្រី​ប្រពៃណី​បុរាណ​មួយ​ប្រភេទ​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ នា​ពេល​ខាង​មុខ​នេះ ដោយសារ​តែ​មិនសូវ​មានការ​ពេញ​និយម និង​ខ្វះ​ការ​ចាប់អារម្មណ៍​យកចិត្តទុកដាក់​អភិរក្ស​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​។ ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​នៅផ្ទះ​អ្នកស្រុក ស្ថិត​នៅ​ភូមិ​ឈូក ស្រុក​ខ្វាវ​ស្រី​នរិន្ទ ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សុរិន្ទ ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ១០​នាក់ មាន​ចាស់​មាន​ក្មេង កំពុង​ញាប់ដៃ​ញាប់​ជើង ខ្លះ​រៀបចំ​គ្រឿង​ដ​ង្វា​យ​គ្រូ និង​ខ្លះ​ទៀត​រៀបចំ​ម្ហូបអាហារ​ដើម្បី​ទទួល​ស្វាគមន៍​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា​។ អំ​ពូ​ល​ភ្លើង...

អ្នកចាញ់បោក​ក្រុមហ៊ុន EBC គ្រោង​លើកគ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​ ហ៊ុន សែន

ពលរដ្ឋ​រង​គ្រោះ​ដោយ​អំពើ​ឆបោក​លុយ គ្រោង​លើកគ្នា​មក​តវ៉ា​ស្នើ​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ជុំវិញ​រឿង​ក្រុមហ៊ុន​អែម​ផាយ​អ៊ើ ប៊ី​ក ខា​ភី​ថ​ល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី​.​ប៊ី​.​ស៊ី (EBC) បោកប្រាស់​លុយ​ពួក​គាត់​អស់​ម្នាក់​ៗ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​។ អ្នកជំនាញ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កុំឱ្យ​ពួក​គាត់​ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌក តាម​រយៈ​ការ​វិនិយោគ​ក្លែងក្លាយ​មួយ​នេះ​។ គម្រោង​លើកគ្នា​ទៅ​ស្នើ​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ពលរដ្ឋ​បាន​រង់ចាំ​ដំណោះស្រាយ និង​វិធាន​ការណ៍​ជាក់លាក់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​ដូច​ជា រដ្ឋសភា ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ...

ពលរដ្ឋរាយការណ៍ពីបទល្មើសព្រៃឈើ រងការគំរាមពីអាជ្ញាធរ

សកម្មជន​ការពារ​ព្រៃឈើ និង​ជនជាតិ​ដើម​ភាគតិច រស់នៅ​ខែត្រ​ភាគ​ឦសាន អះអាង​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ពង្រាយ​កម្លាំងប្រដាប់អាវុធ​តាមដាន និង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ការ​បាត់បង់​ធនធានធម្មជាតិ​។ ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​គំរាម​ចាប់​ដាក់គុក និង​ត្រូវ​ឈ្មួញ​ប្ដឹង​ទៅ​តុលាការ​នៅ​គ្រា​ដែល​ពួក​គាត់​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ករណី​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ព្រៃឈើ​។ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខែត្រ​ស្ទឹង​ត្រែង ព្រះ​វិហារ និង​ខែត្រ​រតនគិរី អះអាង​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា អាជ្ញាធរ​ក្នុង​របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ ថែម​ទាំង​គំរាម​ស្មារតី​ជនជាតិ​ដើម​ភាគតិច ដែល​លាតត្រដាង​ពី​បទល្មើស​ព្រៃឈើ​។ ពួក​គាត់​បន្ថែម​ថា ប្រសិនបើ​ឈ្មួញ​ណា​ម្នាក់ ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច​អាច​ប្រព្រឹត្ត​ទ​ង្វើ​ល្មើសច្បាប់​ស្រេច​តែ​ចិត្ត ពុំ​មានទោស​ទណ្ឌ​នោះ​ទេ ថែម​ទាំង​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ផង​។ ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះ​វិហារ...

សមាគមយួនទិញដី៧២ហិកតា ដើម្បីឲ្យយួននៅលើទឹកឡើងមករស់នៅ

ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យួនរាប់រយគ្រួសារ បានត្រូវជនជាតិយួនអូសលយទៅ​មុខ​ហួស​ពី​ការ​កំណត់​របស់អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ខណ​:​ដែលប្រភពថា​សមាគម​​យួន បានទិញ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ដែន​​នេសាទចំនួន​៧២​ហិកតា ដើម្បីឡើងទៅតំាងទីលំនៅលើគោកវិញ តែដីនោះ​មិន​ទាន់​មាន​អនុ​ប​យោគ (​មិន​មានច្បាប់​អនុញ្ញាត​ពីរ​ដ្ឋា​ថា​ភិ​បាល​កម្ពុជា​) ។ ប្រភពបន្តថា ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិយួន​ទំាងនោះ បាន​លយ​ទៅ​មុខ ហួស​ពី​ការ​កំណត់​របស់អាជ្ញាធរ​ខេត្ត នៅ​លើ​ផ្ទៃ​ទឹក ដែល​មាន​ទង់ជាតិ​ខ្មែរ​បាន​ដោត​នៅ​លើ​ដើមឈើ​១​ដើម ហើយនៅ​ជាប់​នោះ​ក៍​មានផ្ទះ​បណ្តែត​ទឹក របស់​គណ​:​ក​ម្មា​ការ​ខេត្ត សម្រាប់​ធ្វើការ​ត្រួតពិនិត្យ ការ​ចត​ផ្ទះទឹក​របស់​ជន​អន្តោ​ស​ប្រវេសន៍ និង​បាន​ហួស​ទៅ​ពីមុខ​កំពង់​ផែ​ថ្មី ដែល​អាជ្ញាធរ​ខេត្តបាន​រៀបចំ​រួច​ហើយ ។ ព័ត៌មាននេះ អាជ្ញាធរ​​បានដឹង ប៉ុន្តែ​ធ្វើ​មិនដឹង​។ សូម​បញ្ជាក់​ថា ការ​រៀបចំផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យួន ដើម្បី​ឡើង​លើ​គោ​គ​នោះ គឺ​ដឹកនាំ​ដោយ​អភិបាល​ខេត្ត និង​អភិបាលរង​មួយ​រូប...

ករណី​កាប់​ឈើ​ខុស​ច្បាប់​ បាន​ក្លាយ​ជា​បញ្ហា​ឃាតកម្ម​

មុន​ពេល​ក្លាយជា​ឧ​ទ្យា​នុ​រក្ស​ព្រៃឈើ លោក តើន សុខ​ណៃ គឺជា​សិស្ស​ម្នាក់​បាន​សិក្សា​រៀនសូត្រ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។ ក្រោយមក​លោក​បាន​ធ្វើ​ជា​មគ្គុទ្ទេសក៍​នៅ​សហគមន៍​ព្នង ហើយ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ដោយ​ជោគជ័យ​មុន​ពេល​ចូល​បម្រើ​ការងារ​នៅ អង្គការ​អភិរក្ស​សត្វព្រៃ (WCS) រយៈពេល ៤ ឆ្នាំ​ជា​កន្លែង​ដែល​គាត់​បាន​បង្កើត​សហគមន៍​ទេសចរ​ធម្មជាតិ​មើល​សត្វ​ទោច (Jahoo Gibbon Camp)​។ នៅ​ឆ្នាំ ២០១៧ ដោយសារ​តែ​លោក​មាន​ចំណង់​ចំណូលចិត្ត​ថែរក្សា​ការពារ​បរិស្ថាន បាន​ធ្វើ​ឲ្យ​លោក​ខិតខំ​រហូត​ដល់​ប្រលង​ជាប់​ក្លាយជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នៃ​ក្រសួងបរិស្ថាន​។ ចេញពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង លោក​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ព្រៃឈើ​របស់​បុព្វបុរស​របស់​គាត់​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​លោក សុខ​ណៃ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី ៣០ ខែមករា នៅ​ពេល​ដែល​លោក​កំពុង​ដើរ​ល្បាត​ព្រៃឈើ​រួម​ជាមួយ​លោក ថុ​ល...

រឿងរ៉ាវស្នេហារបស់ប្រធានមន្ទីរពេទ្យវិសាលសុខ

ស្ត្រី​ចំណាស់​ម្នាក់​ដែល​ចេញ​មុខ​អះអាង​ថា​ជា​គ្រួសារ​លោក ជា សំ​អាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ​បាន​ទទួលស្គាល់​ថា នាង ​ទូច ​ច័ន្ទ​រស្មី ហៅ ម៉ី ជា​ស្រី​កំណាន់​ម្នាក់​និង​ជា​ដៃគូ​សហការ​ចូល​ហ៊ុន​ជាមួយ​លោក ជា សំ​អាន ប៉ុណ្ណោះ​មិនមែន​ជា​គ្រួសារ​មួយ​ផ្សេង​ទេ ។ ការ​ទទួលស្គាល់​នេះ​គឺ​បាន​បញ្ជាក់​ក្នុង​លិខិត​បដិសេធ​ដែល​ផ្សព្វផ្សាយ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Jelly Jelly កាលពី​ថ្ងៃ​ទី​១៤​ខែកុម្ភៈ ក្នុង​គោលបំណង​បដិសេធ​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ​ប្តឹង​ប្រពន្ធ​និង​បងថ្លៃ​ដាក់គុក ។ ក្នុង​លិខិត​នេះ​ក៍បាន​បដិសេធ​ដែរ​ថា​កូនស្រី​អាយុ​៤​ឆ្នាំ​នេះ​មិនមែន​ជា​កូនលោក​ជា​សំ​អាន​ទេ​ បើ​ចង់​ជាក់ច្បាស់​យក​កូនស្រី​នេះ​ទៅ​ពិនិត្យ​D N A​ដើម្បី​បញ្ជាក់​ការ​ពិត ។ ប៉ុន្តែ​ប្រភព​ពី​សាច់ញាតិ​នាង​រស្មី​បាន​អះអាង​ថា​កូនស្រី​នេះ​មាន​ចុះបញ្ជី​ជាតិ​ត្រឹមត្រូវ ​ដោយ​បញ្ជាក់​ថា​លោក​ ជា ​សំ​អាន​...

អាជ្ញាធរគំរាមសម្លាប់អ្នកមានជម្លោះដីជាមួយក្រុមហ៊ុនយួន

កាសែតភ្នំពេញប៉ុស្តិ័បានចេញផ្សាយនៅលើវេបសាយរបស់ខ្លួនថ្ងៃនេះថា ពលរដ្ឋ​ជាង​​ ៣០០ ​នាក់​រស់នៅ​ឃុំ​ ២ ​ធ្នូ និង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​បាន​បន្ត​តវ៉ា​នៅ​សាលាឃុំ​ ២ ​ធ្នូ ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ចម្ការ​កៅស៊ូ​មេមត់​ដែល​បាន​ឈូសឆាយ​កំណត់​ព្រំដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួកគាត់​ច្រើន​ហិកតា​ដោយ​ចោទ​អាជ្ញាធរ​ថា គំរាម​​សម្លាប់ និង​ចាប់​ដាក់គុក ប៉ុន្ដែ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​អះអាង​ថា ក្រុមពលរដ្ឋ​ខិលខូច​ដើរ​ទន្ទ្រាន​ដី​រដ្ឋ និង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​។ ការតវ៉ា​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ក្រុម​ពលរដ្ឋ​បាន​ចោទ​អាជ្ញាធរ​ថា មិន​បាន​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជូន​ពួកគេ​ទេ តែ​បែរ​ជា​ប្រើ​កម្លាំង​គំរាម​សម្លាប់​ និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ ២...

ឧកញ៉ា ដួង ឆាយ ខឹងអ្នកបម្រើក្តិចមួលកូន នាំនាងទៅប៉ុស្តិប៉ូលិស

បើតាម Police បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​និង​០០​នាទី​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​ក្រុម​គ្រួសារ​កុមារ​រង​គ្រោះ​ក្នុង​ករណី​ ហិង្សា​លើ​កុមារ​ នៅ​ចំណុច​ក្នុងផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ​ជនសង្ស័យ​​ឈ្មោះ​ ស៊ុំ​ សុ​ផា​ន់​ណា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ បុគ្គលិក​លក់​ខោអាវ​ ស្នាក់​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ​លោក​ឧកញ៉ា​ ឌួ​ង​...

មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត រង​ការ​រិះគន់ បន្ទាប់​ពី​ធ្វើ​ឲ្យ​ទារក​ម្នាក់ ប៊ិះ​នឹង​ស្លាប់

ភ្នំពេញ ៖ មន្ទីរពេទ្យ​គឺជា​កន្លែង​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស​ទូទៅ តែបើ​មន្ទីរពេទ្យ មាន​ទៅ​ដោយ​ក្រុម​គ្រូពេទ្យ ដែល​គ្មាន​សណ្តាន​ចិត្ត និង​សេវា​មិនល្អ​នោះ​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ជាទី​បំផុត ជាក់ស្តែង​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត បម្រើសេវា​សាធារណៈ មានការ​ធ្វើ​ប្រហែស ធ្វើ​ឲ្យ​ទារក​ម្នាក់​ដែល​ទើបនឹង​កើត ស្ទើរតែ​​បាត់​បង់​ជីវិត​ទៅ​ហើយ ។ យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក Savuth Chea បាន​រិះគន់​រឿង​ដែល​លោក​បាន​ជួប​ផ្ទាល់ អោយ​ដឹង​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ នេះ​ថា «​រឿង​ដែល​អាក្រក់​បំផុត​កើតឡើង​ចំពោះ​ខ្ញុំ ដែល​កើតឡើង​ពី​ការ​ធ្វេសប្រហែស​យ៉ាង​ខ្លាំង​របស់ ក្រុម​គ្រូពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដែល​យកអាយុ​ជីវិត​ទារក​ចាត់ទុកជា​ការ​សាកល្បង និង​បង្ហាត់បង្រៀន​ដល់​សិស្ស​ចុះ​កម្មសិក្សា​» ។ លោក បញ្ជាក់​ថា...

មិន​អនុវត្ត​ច្បាប់ ចាំតែ​បទបញ្ជា​! បើ​នាយក​រដ្ឋមន្ត្រី​ឈប់​និយាយ តើមន្ត្រី​ធ្វើ​យ៉ាងណា?

ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មើលឃើញ​ថា មក​ដល់​ពេល​នេះ​បញ្ហា​ទន់ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ របស់​មន្ត្រី​រដ្ឋាភិបាល នៅ​តែ​កើត​មាន ព្រោះ​មន្ត្រី​ភាគច្រើន រង់ចាំ​អនុវត្ត​បទបញ្ជា​ពី​លោក ជាង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ទៅ​វិញ ។ ជាក់ស្ដែង​ដែល​មន្ត្រី​រដ្ឋាភិបាល​បិទ​ភ្នែក​ឲ្យ​រថយន្ត​កែ​ច្នៃ​ត​ទ្រុង ចរាចរណ៍​លើ​ដងផ្លូវ​នានា ក្នុង​ទូ​ទាំង​ប្រទេស​កម្ពុជា មុន​នឹងនាយក​រដ្ឋមន្ត្រី​ចេញ​​បញ្ជា​ឲ្យ​ចាត់វិធានការ ។ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ថា ករណី​នេះ​ជា​រឿង​ដែល​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​ចាត់វិធានការ​ជា​យូរណាស់​មក​ហើយ មិនមែន​ទុក​ឲ្យ​នាយក​រដ្ឋមន្ត្រី ចេញ​បញ្ជា​ទើប​នាំ​គ្នា​មូល​មីរ​អនុវត្ត​នោះ​ទេ ។ ក្នុង​ន័យ​នេះ នាយក​រដ្ឋមន្ត្រី ចង់​ឲ្យ​មន្ត្រី​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ល្អ​ជាង​រង់ចាំ​បញ្ជា​របស់​លោក...

ពលរដ្ឋ​​ជាង ៣០០​នាក់​ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​យួននៅក្រចេះ

ពលរដ្ឋ​ជាង ៣០០​នាក់ រស់នៅ​ឃុំ​ពីរ​ធ្នូ និង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​លើកគ្នា​តវ៉ា​ប្រឆាំង ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​វៀតណាម​ឈ្មោះ ចម្ការ​កៅស៊ូ​មេមត់ ដែល​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំ​ដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួក​គាត់​ច្រើន​ហិ​កតារ​។ ពួក​គាត់​ថា អាជ្ញាធរ​មិន​បាន​ស្វែងរក​ដំណោះស្រាយ​ជម្លោះដីធ្លី​ធ្លី​នោះ​ទេ បែរជា​ប្រើ​កម្លាំងប្រដាប់អាវុធ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​ចាប់ខ្លួន​អ្នក​ភូមិ ២​នាក់ និង គំរាម​ចាប់​ពលរដ្ឋ​ផ្សេង​ទៀត​ដាក់គុក​បើ​នៅ​តែ​រឹងទទឹង​តវ៉ា​ទៀត​។ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម នៅ ឃុំ​ឃ្សឹ​ម និង​ឃុំ​ពីរ​ធ្នូ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ អន្តរាគមន៍​ទៅ​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់ ឲ្យ​បញ្ឈប់​យក​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំប្រទល់​ដី ប៉ះពាល់​ផលដំណាំ...

រដ្ឋាភិបាលបណ្តេញ​បរ​ទេស​៧​នាក់ ​ពាក់​ព័ន្ធ​​អំពើ​អាស​អាភាស

ជនបរទេស​៧​នាក់​ដែល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា​ហើយ កាលពី​ចុង​ស​ប្តា​ហ៍ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​វិញ​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​តុលាការ​និង​មេធាវី​។ លោក យិ​ន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនបរទេស​ទាំង​៧​នាក់​ត្រូវ​បាន​ប្រាប់​ឲ្យ​ចាក​ចេញពី​កម្ពុជា​ហើយ​។ លោក​និយាយ​ថា​៖ «​គេ​បាន​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គេ​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ គាត់​ចាក​ចេញពី​កម្ពុជា អត់​ឲ្យ​គាត់ ត្រឡប់​មក​វិញ​ទេ​។ គេ​បាន​ប្រគល់​លិខិតឆ្លងដែន​ឲ្យ ហើយ​គាត់​ចាកចេញ​ទៅ​អស់ហើយ​ឥឡូវនេះ​»​។ កាលពី​ថ្ងៃ​ពុធ ជនបរទេស​ចំនួន​៧​នាក់​ត្រូវ​បាន​តុលាការ​ខេត្តសៀមរាប​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ពេល​ជនបរទេស​ចំនួន​១០​នាក់​ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ពួក​គេ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ដោយ​ចោទ​ថា ផលិត​រូបភាព​អាសអាភាស និង​រាំច្រៀង​បែប​អាសអាភាស កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​គ្រួ​ស...