សាលា​រាជធានីលើកឡើងពាក់ព័ន្្ធនឹង​ការ​លុប​រូបគំនូរ​លើ​ជញ្ជាំង​អគារ​បូ​ឌី​ញ

ថ្នី​ៗ​នេះ​ខ្ញុំ​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​សង្គម​ស៊ី​វិល​មួយ​ចំនួន មក​លើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​លុប​រូបគំនូរ​លើ​ជញ្ជាំង​(graffiti) ចេញ​ពីលើ​ជ​ញ្ចាំ​ង​អគារ​បូ​ឌី​ញ ហើយ​បាន​ដាក់​សំនួរ​មក​អាជ្ញាធរ​ថា​ហេតុ​អ្វី​បានជា​លុប​រូប​នេះ​ចេញ ? ឥឡូវនេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​បងប្អូន​នូវ​រូបភាព និង​ទីតាំង​ពី​ផ្សេង​ទៀត​ដែល​វិ​ចិ​ត្យ​ករ​ជនជាតិ​អា​មេ​រិ​ក ៤​រូប (​សូម​មិន​បញ្ចេញ​ឈ្មោះ​) ស្នើ​សុំ​ដើម្បី​គូររូប​គំនូរ​លើ​ជ​ញ្ចាំ​ង (graffiti) ។ ទីតាំង​ទី​១ នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ និង​ទីតាំង​ទី​២ នៅ​អគារ​កាច់ជ្រុង​ផ្លូវ​លេខ ១៥៤ និង​៥៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ (​ដូច​មាន​រូបភាព​ភ្ជាប់​ជាមួយ តែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ហាមឃាត់​ទាន់​ពេល​) សួរ​ថា​តើ​រូបភាព​ទាំង​ពីរ​ទីតាំង​តាំង​នេះ​បាន​លើកតំកើង​នូវ​តម្លៃ​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ ឬ​ទីតាំង​បេ​តិក​ភ័​ណ​នានា​របស់​ខ្មែរ​យើង​ដែរ​ឬទេ0x017d7 ឬ​គ្រាន់តែ​ជា​រូបភាព​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព...

ជនបរទេស ​លោត​សម្លាប់​ខ្លួនពីលើ​សណ្ឋាគារ​សុខា ជាន់ទី២០

ករណី​ជនបរទេស​ម្នាក់​ដែល​ត្រូវ​គេ​រាយការណ៍​ដំបូង​ថា បាន​ធ្លាក់​ពីលើ​សណ្ឋាគារ «​សុខា​» ជាន់​ទី​២០​នោះ គឺជា​រឿង​អត្ដឃាត​លោត​សម្លាប់​ខ្លួន ហើយ​ជន​រង​គ្រោះជា​ជនជាតិ​អា​មេ​រិ​កាំ​ង ។ ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៥ តុលា នេះ ស្ថិត​នៅ​សណ្ឋាគារ នៅ​ត្រើយ​ខាងកើត​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ HARRIS CHARLES FREDERICK អាយុ​៦៦​ឆ្នាំ មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​សុខា តាំងពី​ថ្ងៃ​ទី​៣ តុលា មក​ម្ល៉េះ ។...

ក្រុម​មហាសេដ្ឋី​ស្រុក​ខ្មែរ ជប់លៀង​សាទរ​ជូន ក្រឡាហោម និង​វិបុល​សេនា​ភក្តី ឡើង​តំណែង​អនុប្រធាន CPP

ក្រុម​ឧកញ៉ា មហាសេដ្ឋី​ល្បី​ៗ​នៅ​កម្ពុជា រួម​មាន​ជា​អាទិ៍ លោក​ឧកញ៉ា គិត​ម៉េ​ង លោក​ឧកញ៉ា លី​យ៉ុ​ង​ផាត់ លោក​ឧកញ៉ា ឡៅ​ម៉េ​ង​ឃី​ង និង​លោក​ឧកញ៉ា សុខ​គង់ និងឧកញ៉ាល្បីៗជា ច្រើនទៀត បាន​រួម​គ្នា ប្រារព្ធ​ពិធីជប់លៀង អបអរសាទរ​ជូន​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​សាយ ឈុំ និង​សម្តេច​ស​ខេ​ង ដែល​បាន​ក្លាយជា​សម្តេច​ ។ ពិធីជប់លៀង​នោះ បាន​ធ្វើ​ឡើង កាលពី​យប់​ថ្ងៃអាទិត្យ ទី​៩ ខែសីហា ឆ្នាំ​២០១៥...

អ្នករត់រ៉ឺ​ម៉ក​កង់​បី​មាន​អាយ​ឌី រហស្សនាម​សៀមរាប​១១ ស្រវឹង​បើក​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ

បុរស​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់ ដែល​អះអាង​ថា​ខ្លួន​មាន​រហស្សនាម​សៀមរាប​១១ បាន​បើក​រ៉ឺ​ម៉ក​កង់​បី​គេច​រថយន្ត ហើយ​ជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​បាក់​ទូក ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​មិន​បណ្ដាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ចំណែក​អ្នកបើកបរ​បាន​ប្រវេប្រវា​ឡើង​លើគោក​ទាំង​ទទឹកជោក​ដោយ​ទឹក​ស្អុយ មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៥ នៅ​លើ​ចំណុច​ស្ពាន​ថ្មី​ប្រឡាយ​បាក់​ទូក ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រ៉ឺ​ម៉ក​កង់​បី​ត្រូវ​បាន​គេ​ថា ឈ្មោះ វ៉ង វ​ណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែល​គេ​អះអាង​ថា​មាន​រហស្សនាម​សៀមរាប​១១ ដែល​ជា​សមាគម​កង់​មាន​វិទ្យុទាក់ទង​(​អាយ​ឌី​) ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ...

លោក ជិន សា​រិ​ន អភិបាល​ក្រុងព្រះសីហនុ ត្រូវ​បាន​ដក​តំណែង បន្ទាប់​ពី​បែកធ្លាយ​លិខិតស្នើ​សុំ​ឡើងជា​អភិបាលខេត្ត

លោក ជិន សា​រិ​ន អភិបាល​ក្រុងព្រះសីហនុ ត្រូវ​បាន​សម្តេច​ស​ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ដក​តំណែង​ចេញពី​អភិបាល​ក្រុងព្រះសីហនុ​។ ការ​សម្រេច​ដក​តំណែង​លោក ជិន សា​រិ​ន ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង ស៊ី​ញ៉េ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥​។ រីឯ​ពិធី​ផ្ទេរតំណែង​នោះ នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែសីហា ឆ្នាំ​២០១៥​។ ការ​សម្រេច​ដក​តំណែង​អភិបាល​ក្រុងព្រះសីហនុ គឺ​បន្ទាប់​ពី​លោក ជិន សា​រិ​ន...

អ្នកជំងឺ​ម្នាក់​អត់​លុយ​ឱ្យ​ថ្លៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រត់​ចេញ​មក​ដេក​នៅ​តាម​ផ្លូវ

បុរស​ម្នាក់​បាន​រត់​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​មាន​ជំងឺ​គ្រុនញាក់​ធ្ងន់ធ្ងរ ហើយ​បាន​មក​ដេក​នៅ​តាម​ដងផ្លូវ ដោយសារ​គ្មាន​លុយ​ឱ្យ​ថ្លៃ​ពេទ្យ បន្ទាប់​ពី​មាន​ជំងឺ​គ្រុនក្តៅ​ញាក់​ចូល​ព្យាបាល​នៅ​មន្ទីរ​រយៈពេល​១​យប់​រួច​មក ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣០ កក្កដា នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​កែវ​ចិន្តា ត្រង់​មុខ​ផ្ទះ​លេខ​១៣G ក្រុម​៩ ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ ។ តាម​ការ​សាកសួរ​របស់​ប្រជាជន​នៅ​ម្តុំ​នោះ បុរស​ខាងលើ​បាន​និយាយ​ថា គាត់​មានឈ្មោះ ភោគ ផ​ល្លី អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ក្រុម​១០ ភូមិ​កើតហេតុ​ខាងលើ មាន​ទីលំនៅ​ភូមិ​បឹង​ទំនប់ ឃុំ​ព្រៃ​រំដេង ស្រុក​គី​រី​វង្ស...

សព​ប្តី​ដែល​មក​លោតទឹក​សម្លាប់​ខ្លួន​តូចចិត្ត​នឹង​ប្រពន្ធ​ផិតក្បត់ រក​ឃើញ​ហើយ

សព​បុរស​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នកដឹកនាំ​រឿងឲ្យ​ផលិតកម្ម​រ៉​ក​ ត្រូវ​បាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​សាប កាលពី​វេលា​ម៉ោង​៦​​និង​១០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់ពី​បុរសរងគ្រោះ​លោត​ទឹក​នៅ​ស្ពាន​ជ្រោយចង្វារ​ កាលពី​យប់​ថ្ងៃទី​២៥​កក្កដា ដែល​សព​មាន​សភាព​ហើម​ហើយ​ធំ​ក្លិនស្អុយ​ទៅ​ហើយនោះ ​ស្ថិត​នៅតាម​ដង​ទន្លេសាប សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ សព​បុរសរងគ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា​ មានឈ្មោះ​ស៊ុន ចាន់​នូ​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នកដឹកនាំ​រឿងឲ្យ​ផលិតកម្ម ROCK ស្នាក់នៅ​កភូមិ​១០ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ខណ្ឌដូនពេញ​និង​មា​នទី​ស្រុកកំណើត​នៅ​ភូមិ​ជើង​ឃុំ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កើតហេតុ​ខាងលើ ​បាន​ឲ្យ​ដឹងថា ខណៈ​ដែល​ពួក​គាត់​បាន​ឈរ​សម្លឹងមើលទៅ​ផ្ទៃ​ទឹកទន្លេ ស្រាប់តែ​ប្រទះឃើញ​របស់​ម្យ៉ាង​រាងដូចជា​មនុស្ស...

សម្តេច​ក្រឡាហោម​៖ សូម​អស់លោក​បញ្ឈប់​វប្បធម៌​អន្តរាគមន៍​ឲ្យ​គេ​ជួយ​កូនក្មួយ​របស់​ខ្លួន

កូនចៅ និង​ក្មួយ​របស់​ខ្លួន មិន​មានចំណេះ​ដឹង​អ្វី​សោះ ជួយ​ផង អាហ្នឹង​ចៅ​ខ្ញុំ អាហ្នឹង​កូន​ខ្ញុំ ហើយ​អត់​ចេះ​អី​សោះ បើ​ចង់​ឲ្យ​គេ​ជួយ ត្រូវ​ជួយ​ខ្លួនឯង​សិន អន្តរាគមន៍​ទៅ​អ្នក​នេះ​ទៅ​អ្នក​នោះ ឲ្យ​ទៅ​រៀន​កូន​ឯង ទៅ​បង្ហោះ​ម៉ូតូ ទៅ​ច្រៀង​ខារ៉ាអូខេ ហើយ​បែប​នេះ​អស់លោក​ឈប់​អន្តរាគមន៍ វា​ប៉ះពាល់​ដល់​កិ​តិ្ត​យស​យើង​ជា​ឪពុក​។ ថ្ងៃក្រោយ​ចង់​ឡើងជា​ប្រធាន​នាយកដ្ឋាន ប្រធាន ការិយាល័យ​ទាល់តែ​ប្រឡង មាន​អ្នក​ឲ្យ​ពិន្ទុ នោះ​វា​មិន​ឈឺក្បាល​ផង ហើយ​ក៏​មិន​ចាំបាច់​មាន អ្នក​អន្តរាគមន៍​ទៀត​ទេ ចេះ​មិន​ចេះ​នៅ​ពេល​ប្រឡង​។ នេះ​គឺជា​ការ​លើក​ឡើង​នូវ​ការ​រិះគន់​ទៅ លើ​មន្ត្រី​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ប្រើប្រាស់​វប្បធម៌​អន្តរាគមន៍​ឲ្យ​គេ​ជួយ​កូនចៅ​ក្មួយ​ប្រលង​ជាប់ និង​ទទួល​បាន​ក្របខ័ណ្ឌ​ដោយ​មិន​ចេះ​អ្វី​សោះ គ្មាន​ចំណេះដឹង​ពេញលេញ និង​បាន​ព្រមាន​ផង...

តូចចិត្ត​នឹង​ប្រពន្ធ​ផិតក្បត់ ប្តី​មក​លោតទឹក​សម្លាប់​ខ្លួន

មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​គេ​ឃើញ បុរស​ម្នាក់​អាយុប្រមាណ​ជាង​២០​ឆ្នាំ​មាន​វិបត្តិ​ផ្លូវចិត្ត បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ​មក​លោតទឹក លើ​ស្ពាន​ជ្រោយចង្វារ ដើម្បី​បញ្ចប់ជីវិត​បាន​សម្រេច លិច​បាត់​នៅ​ក្នុង​ទឹកទន្លេ តែ​ម្តង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​នឹង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ ណូ រ៉ា ដែល​បាន​អះអាង​ថា ខ្លួន​ជា​មិត្ត​ភក្ត្រ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ស៊ុន ចាន់​ន​រា អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។ ប្រភព​បន្ត​ទៀត​ថា ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃនេះ គឺ​ពួក​គេ​បាន​នៅ​ជាមួយ​គ្នា​រហូត...

ឪពុកបើករថយន្ត​ថយក្រោយ​ កិន​កូន​​ស្រីខ្លួនឯងអាយុ​១​ឆ្នាំ​ស្លាប់​

មាន​ករណី​ដ៏​រន្ធត់​មួយ ដោយ ឪពុក បើករថយន្ត​ថយក្រោយ​កិន​កូន​ខ្លួនឯង​ស្លាប់​ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ វេលា ម៉ោង​ប្រមាណ​៨​យប់​នេះ នៅ​ចំនុច​ផ្ទះ​លេខ ៤៤៤ ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍ សែន​ជ័យ។ កូន​ដែល​ត្រូវ​ឪពុក​បង្កើត​កិន​ស្លាប់​មានឈ្មោះ មៃ ហ័​រ ភេទ​ស្រី អាយុ​១​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ ជា ជុំ អាយុ​៣៣​ឆ្នាំ​ម្តាយ​ឈ្មោះ សួន ម៉ា​លី​ន​ដា អាយុ ៣៥​ឆ្នាំ​មុខ របរ​លក់ដូរ​។...

មន្ត្រី​ប៉ូលិស​ខេត្តកំពង់ឆ្នាំង​ម្នាក់ បាញ់​សម្លាប់​ខ្លួន ក្រោយ​ត្រូវ​ស្រី​ស្នេហ៍​ប្ដឹង

លោក ទេព សា​រ៉ាត់ នាយការិយាល័យ ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​ស្រី​ស្នេហ៍ ប្ដឹង​ទារ ២០​លាន​រៀល ពី​ហិង្សា​ដោយ ចេតនា​នោះ បាន​បាញ់​សម្លាប់​ខ្លួនឯង​នៅ ក្នុង​បន្ទប់ធ្វើការ​។​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ការ​បាញ់​សម្លាប់​ខ្លួន​កើតឡើង កាលពី វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៥ ប៉ុន្តែ​ហេតុ ការណ៍​នេះ ទើបតែ មានការ​ភ្ញាក់​កាលពី​វេលា​ម៉ោង​ជិត ៦​ល្ងាច ។ សូម​រំឭក​ថា...

មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ដ​ព្រះ​សី​ហនុមាន​វិធានការ ​ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់

មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ មួយ​ចំនួន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ចុះ ពិនិត្យ​មើល​ទឹក​បឹង​ព្រែក​ទប់​ក្រោយ​ពី មាន​គេ​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​និង បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​បាន​ទប់ស្កាត់​ចំពោះ​អ្នក​ចាក់សំរាម​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់​ការ​ទាញ​យក​ទឹក​ពី​បឹង​មួយ​នេះ​មក​បម្រើ​ឱ្យ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់ ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ទាំងមូល​។ ការ​ចុះ​ត្រួតពិនិត្យ​និង​មាន​វី​ធាន​ការ ទប់ស្កាត់​ចំពោះ​ការ​ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​នេះ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ។ លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ ឧស្សាហកម្ម​និង​សិប្បកម្ម​(​រដ្ឋាករទឹក​) ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ចំពោះ​ការ ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​ពី​ជន មួយ​ចំនួន​នេះ​លោក​នឹង​ដាក់​កម្លាំង​ឃ្លាំ មើល​ជា​ប្រចាំ​ដើម្បី​ស្វែងរក​អ្នក​ដែល បាន​លួច​ចាក់សំរាម​និង​កាក​សំណល់​ចូល ទៅ​ក្នុង​បឹង​ហើយ​ឃាត់ខ្លួន​ចាត់ការ​ទៅ តាម​ច្បាប់ ។ លោក​បាន​បន្ដ​ថា ប្រ​សិន...

ខឹង​មន្ត្រី​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ចាប់​រទេះ​លក់​នំគ្រក់ ស្ត្រី​អ្នកលក់​ចាប់​ម៉ូតូ​សន្ដិសុខ​ប្រុង​ដុត​វិញ

បាតុភាព​រវាង​ស្ដ្រី​អ្នកលក់នំគ្រក់​ម្នាក់ ​ជាមួយ​សន្ដិសុខ​សណ្ដាប់ធ្នាប់ខណ្ឌ​សែន​សុខ ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​៣​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី ២៣ កក្កដា នេះ នៅ​មុខ​ផ្សារហេង ​លី តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គ្រាដែល​ក្រុម​សន្ដិសុខ​ខណ្ឌ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ដ្រី លក់​នំគ្រក់​ម្នាក់ ​ឈ្មោះ ថោ​ង សុធា​រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រ​ញំ​ង ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន អូស​រទេះ​ដើរ​លក់​នំគ្រក់ ​តាម​បណ្ដោយផ្លូវ​លេខ​២៧១...

លោក ទូច គង្គា ប្ដឹង​លោក សយ សុភាព ឡើងតុលាការ​កំពូល​

មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា តុលាការ​កំពូលនឹង​បើក​អង្គសវនាការ​ជំនុំជម្រះ​បណ្ដឹងសាទុក្ខ​របស់​លោក ទូច គង្គា នាយក​គ្រប់គ្រង​កាសែត​នគរវត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ ដោយប្ដឹង​មិន​សុខចិត្ត​នឹង​សាលដីកា​សាលាឧទ្ធរណ៍ ដែល​សម្រេច​ឱ្យ​លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល រួច​ផុត​ពី​បទ ”​ប៉ះពាល់​ដល់​ការ​ឆ្លង​ឆ្លើយ​តាម​លិខិត​” ​។ ចៅក្រម​សាលាឧទ្ធរណ៍​លោក ប្លង់ សំណាង បាននិយាយ​ថា លោក សយ សុភាព ត្រូវ​បាន​ប្ដឹង​ដោយ​លោក ទូច គង្គា ពី​បទ​...

ឃាត់​រថយន្ត​ដឹក​ដី​១​គ្រឿង​ដែល​ជ្រុះ​ដី​រាយ​ប៉ាយ​​លើ​ផ្លូវ​រង្វង់​មូល​វត្ត​ភ្នំ

រថយន្ត​ដឹក​ដី​មួយ​គ្រឿង ​ដែល​ធ្វើ​ចរាច​រលើ​ផ្លូវថ្នល់ និង​ធ្លាក់​ដី​រាយ​ប៉ាយ​ពេញ​ផ្លូវ ត្រូវ​មន្ត្រី​សាលា​ខណ្ឌដូនពេញ ចាប់​ប​ញ្ចូ​ន​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ និង​ហៅ​ម្ចាស់​រថយន្ត​មក​ណែនាំ ដោយ​ឲ្យ​ជូត​សំអាត​ផ្លូវ​ឲ្យ​ស្អាត​វិញ​ផង​ដែរ ។ ករណី​ឃាត់​រថយន្ត​ដឹក​ដី​ខាង​លើ​នេះ បាន​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម ជិត​ភោជនីយដ្ឋាន​ទន្លេរ​សាប សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​ដែល​ឃាត់​យក​មក​រក្សា​ទុក​នេះ ម៉ាក់​ហ៊ីយ៉ា​ន់​ដាយ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ​កោះកុង​3A-0144 និង​ពាក់​ស្លាក P 70 ដោយសារ​តែ​រថយន្ត​នេះ​បាន​បើ​ក​ចូល​ក្នុង​ក្រុង​ខុស​ម៉ោង​ដែល​សាលា​រាជធានី​ភ្នំពេញ​ហាម និង​រថយន្ត​បាន​ដឹក​ដី​ជ្រុះ​ដី​ប្រឡាក់​ពេញ​ថ្នល់...

អតីត​សង្ឃ នេ​ត ខៃ បន្ត​ជាប់គុក​១៦​ឆ្នាំ​ទៀត

​អតីត​សង្ឃ នេ​ត ខៃ នៅ​វត្ត​ស្រះ​ចក​ ត្រូវតុលាការ​កំពូល​​សម្រេច​តម្កល់​សាលក្រមដដែលឲ្យ​ជាប់​ពន្ធនាគារ២០ឆ្នាំ ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​បទ​ចោទ​ផលិត និង​ចែកចាយ​រូបភាព​អាសអាភាស​​ ។ លោកឃឹម ប៉ុណ្ណ ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ កាលពី​ថ្ងៃ​ទី១០ កក្កដា ២០១៥ ​បាន​ប្រកាស​សាលដីកា​កំបាំង​មុខ​ថា ​បណ្តឹងសុំ​ស្រូប​ទោស​របស់​ជនជាប់ចោទ នេ​ត ខៃ ភេទ​ប្រុស អាយុ៤១ឆ្នាំ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ផលិត និង​ចែកចាយ​រូបភាព​អាសអាភាស​នោះ ​ក្រោយ​ពី​ស្តាប់​ការ​សន្និដ្ឋាន​របស់​លោក​តំណាង​មហាអយ្យការ និង​សេចក្តីសន្និដ្ឋាន​របស់​មេធាវី​របស់ជនជាប់ចោទ​មក ​តុលាការ​យល់​ថា មិន​អាច​ស្រូប​ទោស​តាម​ការ​ស្នើ​សុំ​របស់​ជនជាប់ចោទ​បាន​ទេ ​ព្រោះ​ការ​ប្រព្រឹត្ត​របស់​ជនជាប់ចោទ​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំងពេក​...

ដីកា​បង្គាប់​អោយ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុ​ន ពី​បទ​ប្រ​ពឹត្ត​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់

ប្រមាណម៉ោង​មុន​នេះប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ឧកញ៉ា សុខ ប៊ុ​ន ដែល​ជា​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដម​ម្នាក់ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដិ​កា​បង្គាប់​អោយ​នាំ​ខ្លួន ពី​បទ​ប្រ​ពឹត្ត​ហឹ​ង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ដោយសារ​តែ​បាន​រួម​គ្នា​ជាមួយ​អង្គរក្ស​របស់​ខ្លួន​ម្នាក់​ទៀត​មាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ បាន​វាយ​ទាត់​ធាក់​យ៉ាង​សាហាវឃោរឃៅ ទៅ​លើ​កញ្ញា សា​សា ពិធី​ការី​នី​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន ក្នុង​ក្លិប​កម្សាន្ត​មួយ​កន្លែង​នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២ កក្កដា ២០១៥ ប៉ុន្តែ​រឿង​នេះ ត្រូវ​បាន​បែកធ្លាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​កាមេរ៉ា​សុវត្ថិភាព...

ក្រុមការងារ​ព្រំដែន​ខ្មែរ​-​យួន តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួនថ្ងៃ​ទី​ពីរ​នេះ តែ​លទ្ធផល​នៅ​តែ​គ្មាន

កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ព្រំដែន​ខ្មែរ​-​យួន បាន​ជជែក​គ្នា​រយៈពេល​ជិត​៦​ម៉ោង គិត​ទាំង​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​សេចក្តីរាយការណ៍​បានអោយ​ដឹង​ថា កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ព្រំដែន នៅ​ថ្ងៃ​ទី​៨ ក​ក្ត​ដា ២០១៥ គឺ​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​តឹង​សរសៃ​.​ក​រៀង​ៗ​ខ្លួន ។ យ៉ាងណា​ក៏​ដោយ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​លោក Ho Xuoan So អនុរដ្ឋមន្ត្រី​ការ​បរទេស​យួន នៅ​តែ​ពុំ​មាន​លទ្ធផល​ដដែល សម្រាប់​កិច្ចប្រជុំ​ថ្ងៃ​ទី​ពីរ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី ។ ប្រភព​បន្ត​ថា កិច្ចប្រជុំ​ក្រុមការងារ​ព្រំដែន​ទាំង​ពីរ នឹង​បន្ត​ជួប​គ្នា​នៅ​ព្រឹកស្អែក​ទៀត ដែល​អាច​នឹង​មាន​លទ្ធផល​ នៅ​ក្រោយ​ជំនួប​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិនដឹង​ថា...

មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ទះកំផ្លៀង​សិស្ស​ស្រី ត្រូវ​ចៅក្រម​សម្រេច​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ព្រៃ​ស

បុរស​ម្នាក់​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​រ​ចូល​វាយ​សិស្ស​ស្រី​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​០១ កក្កដា ២០១៥ នៅ​ក្នុង​វិទ្យាល័យ​ជា​ស៊ី​ម បឹង​កេងកង ។ នៅ​ល្ងាច​ថ្ងៃ​ទី​៣ កក្កដា ២០១៥ នេះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក ហេង សុខ​ណា បាន​សម្រេច​ឃុំខ្លួន​ឈ្មោះ ទេព ឃួ​ន ដែល​ជា​មន្ត្រី​ជាប់កិច្ចសន្យា នៅ​នាយកដ្ឋាន​សិ​ទ្ឋិ​មនុស្ស និង​អង្គការក្រៅរដ្ឋាភិបាល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដាក់​ព​ន្ឋ​នាគារ​ព្រៃ​ស ពី​បទ​ហិង្សា​ដោយ​ចេតនា ។

ជនភៀសខ្លួន​៤​នាក់​ពី​ប្រទេស​អូស្ត្រាលី នឹង​មក​ដល់​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃស្អែក

ដូច​តាម​ការ​​សន្យា​ព្រមព្រៀង​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​អូស្ត្រាលី ជនភៀសខ្លួន​៤​នាក់ ដែល​រស់នៅ​លើ​កោះ​ណេ​រុ​ ប្រទេស​អូស្ត្រាលី​នឹង​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​០៤ មិថុនា ២០១៥ ស្អែក​នេះ តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី ។ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ ​នៅ​រសៀល​ថ្ងៃ​ទី​០៣ មិថុនា ២០១៥ នេះ។ យ៉ាងណា​ក៍ដោយ បើ​តាម​លោក ខៀវ សុភ័គ ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក...

បើដំឡើងថ្លៃមិនបាច់ពិភាក្សា តែបើ​ឲ្យចុះថ្លៃដូចអូសឫស្សីច្រាសចុង !

ពេល​នេះ​តម្លៃ​សាំង​តាម​ស្ថានីយ​នីមួយ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​ឡើង​បន្តិច​ម្ដង​ៗ​ហើយ ជិត​ដល់​តម្លៃ​ដើម​កាលពីមុន​វិញ​ហើយ ។ កាលពី​តម្លៃ​សាំង​នៅ​លើ​ទីផ្សារ​ពិភពលោក​ចុះ​នោះ បែរជា​តម្លៃ​សាំង​នៅ​ស្រុក​ខ្មែរ​វិញ អត់​ចុះ​តាម​តម្លៃ​ទីផ្សារ​ទេ គឺ​ចុះ​បន្តិច​ម្ដង​ៗ​ដូច​អូស​ឫស្សី​ច្រាសចុង​អ​ញ្ចឹ​ង ហើយ​ការ​ចុះ​នោះ​ទៀត​សោត ទល់​តែ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កោះ​សូម​អញ្ជើញ​មក​ប្រជុំ​ពិភាក្សា​បញ្ចុះតម្លៃ​ប្រេង ។ តែ​ដល់​ពេល​នេះ ចាប់ផ្ដើម​ឡើង​គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ អត់​បាំ​បាច់​អ្នក​ណា​កោះ​ប្រជុំ​ស្អី​ទេ ឡើង​ស្រេច​តែ​ចិត្ត ។ មិន​ត្រឹមតែ​ប៉ុណ្ណេះ តម្លៃ​សេវាកម្ម និង​ទំនិញ​ផ្សេង​ៗ​ទៀត ចាប់ផ្តើម​ឡើងថ្លៃ​ដែរ​ហើយ ដោយ​អះអាង​ថា មក​ពី​ប្រេងសាំង ឡើងថ្លៃ​ដែរ ។ គួ​រំលឹក​ថា នៅ​ក្នុង​ផែនការ​បញ្ចុះតម្លៃ​ប្រេង​នៅ​ក្នុងស្រុក​នេះ ក្រសួងពាណិជ្ជកម្ម...

ដំរី​ប៉ះ​ដំរី ងាប់​ស្រមោច​ងាប់​សង្អារ

ក្រុមហ៊ុន AZ ដែល​គេ​ដឹង​ថា ជា​អធិរាជ​កាន់កាប់​ផ្លូវជាតិ​លេខ​៤ ដែល​មាន​ភាគហ៊ុន​ឈរឈ្មោះ​ជា​ឧកញ៉ា ដ៏​មាន​ឥ​ទ្ឋិ​ពល​ថែម​ទៀត​នោះ បាន​ប៉ះទង្គិច​គ្នា ជាមួយ​ក្រុមហ៊ុន​សាងសង់​បុរី​ពិភព​ថ្មី ដោយ​ក្រុមហ៊ុន AZ យក​គ្រឿងចក្រ ទៅ​កាយ​កម្ទេច​ប្រឡាយ​មុខ​បុរី​ពិភព​ថ្មី កំ​បូល និង​ដាក់​រនាំង​ដែក​បាំង​ផ្លូវ​ចូល​បុរី មិន​អោយ​ឡាន​ចេញចូល​បាន​មុខ​ក្លោ​ង​ទ្វារ​ទៀត​ផង ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ខាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ប្រហែលជា​ខ្លាច​ខាតបង់​ប្រយោជន៍​របស់​ខ្លួន ដែល​អ្នកដំណើរ​គេ​មិន​ចូល​បង់លុយ​ផ្លូវ ដូច្នេះ​ក្រុមហ៊ុន AZ បាន​យក​កម្មករ​មក​ដាក់​រនាំង និង​កងកម្លាំង​មាន​ប៉េ​អឹ​ម ទាំង​ប៉ូ​លី​ស...

ក្រសួង​ខ្លះ​សកម្មភាព​អត់​ទៅ​មុខ តែ​លោក​ហ៊ុន សែន បែរជា​បង្កើន​ប្រាក់​ចំណាយ​សម្រាប់​ឆ្នាំ​២០១៦

ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា លោក​ជាម យៀ​ប បាន​និយាយ​អោយ​ដឹង​ថា នៅ​ឆ្នាំ​២០១៦​ខាង​មុខ រាជរដ្ឋាភិបាល​បាន​គ្រោង​នឹង​បង្កើន​ប្រាក់​ចំណាយ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ក្រសួង​អាទិភាព​ចំនួន​១០​ដូច​ជា ក្រសួងសុខាភិបាល ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​កិច្ចការ​នារី​...​ជាដើម ។ បើ​តាម​លោក​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ដែល​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ក្នុង​ចំណោម​ក្រសួង​អាទិភាព​ទាំង​១០​នោះ​ពុំ​មាន​ក្រសួងការពារជាតិ និង​មហាផ្ទៃ​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ បើ​ក្រឡេក​មើលទៅ​ក្រសួងសុខាភិបាល ដែល​លោក​ហ៊ុន សែន គ្រោង​នឹង​បង្កើន​ប្រាក់​ចំណាយ​នៅ​ឆ្នាំ​ក្រោយ​នោះ​វិញ និង​តាម​ការ​អង្កេត​របស់​ក្រុម​អ្នកវិភាគ​មួយ​ចំនួន...

នារី​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​ជួល​ធុំក្លិន​ស្អុយ​ទើប​ភ្ញាក់ផ្អើល

នារី​ម្នាក់​បាន​សំរេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​រហូត​សព​ធុំក្លិន​ស្អុយ​ទៅ​ហើយ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើត​នៅ​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ចំនុច​កើតហេតុ​ផ្ទះ​លេខ​២៤ បន្ទប់​ជួល​លេខ​១១B តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្រុម​៧៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។ ជន​រង​គ្រោះ​មានឈ្មោះ ម៉​ម សំបូរ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មានមុខ​របរ បុ​ក្គ​លិ​ក ក្រុមហ៊ុន​មួយ​កន្លែង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ចំនែក​សព្វ​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​ទៅ​កាន់​វត្ត​សន្សំ​កុសល់​ដើម្បី​រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

លោក​ស ខេ​ង ជួយ​មើល​លោក​ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ​ផង​ទាន !

បន្ទាប់​ពី​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ព្រមាន​ចំពោះ​លោក​ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌមានជ័យ​អោយ​ដកខ្លួន​ពី​ករណី​សំណង់​ខុសច្បាប់​មួយ​ចំនួន​នៅ​ខណ្ឌមានជ័យ​នោះ​រួច​មក ឥឡូវ​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​ត្រូវ​ចៅអធិការ​វត្ត​ចំប៉ា​ប្តឹង​ពី​បទ​រំលោភ​យក​ដី​វត្ត​នៅ​ជាប់មាត់​ទន្លេ​មក​ធ្វើ​ជា​កម្មសិទ្ធិ ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​នោះ​មួយ​ករណី​ទៀត ។ បើ​តាម​អ្នកវិភាគ នៅ​ពេល​នេះ​លោក​ហៀ​ក ចាន់​លាង បាន​និង​កំពុង​ល្បីឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ប៉ុន្តែ​មិនដឹង​ថា តើ​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេ បាន​ទទួល​ព័ត៌មាន​នេះ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ0x017d7 សម្រាប់​ក្រុម​អ្នក​តាមដាន​ករណី​លោក​អភិបាលរង​ខណ្ឌមានជ័យ​នេះ សា​សា​រាជធានី​ភ្នំពេញ ជា​ពិសេស​ក្រសួងមហាផ្ទៃ​ដែល​ជា​អាណាព្យាបាល គួរ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ព្រោះ​បើ​បណ្តែតបណ្តោយ​អោយ​លោក​ហៀ​ក ចាន់​លាង នៅ​តែ​បន្ត​ឃុបឃិត​អោយ​មាន​សំណង់​ខុសច្បាប់​នៅ​ខណ្ឌមានជ័យ និង​បំពាន​យក​ដី​វត្ត​ដូច​ពាក្យបណ្តឹង​របស់​ចៅអធិការ​វត្ត​ចំប៉ា​មែន​នោះ ការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​មាន​សកម្មភាព​ជា​បណ្តើរ​ៗ ទំនងជា​មិន​អាច​ទទួល​បាន​ជោគជ័យ​បាន​ឡើយ...

អស់ឆ្ងល់ លោក​ហ៊ុន សែន ថា​គាត់​និយាយ​លេង

នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា លោក​ហ៊ុន សែន បាន​បកស្រាយ​ក្នុង​ន័យ​បំភ្លឺ​មហាជន និង​ពិភពលោក​ថា ការណ៍​ដែល​គាត់​និយាយ​អំពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​ផ្ល​យ និង​ប៉ា​គី​អាវ ថា​ជា​ការ​និយាយ​លេង​តែ​ប៉ុណ្ណោះ ។ ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ លោក​ហ៊ុន សែន ក៏​បាន​បំភ្លឺ​ទៀត​ថា គាត់​និយាយ​៥០០០​រៀល មិនមែន​៥០០០​ដុល្លារ​នោះ​ទេ ។ ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក​ហ៊ុន សែន ក៏​បាន​បន្ត​រិះគន់​ចៅក្រម​អា​មេ​រិ​ក និង​ថា​ទាល់​តែវ៉ែ​អា​ផ្ល​យ​ងាប់​ទើប​ឈ្នះ ។ លោកនាយក​រដ្ឋមន្ត្រី​បកស្រាយ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​ច្រើន​បាន​រិះគន់ និង​លើកយក​ពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​អា​មេ​រិ​ក​ផ្ល​យ វេ​ដ​វេ​ឌ័​រ និង​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​ម៉ា​នី...