វាយកម្ទេចរូបសំណាកផ្ការំដួលដែលជាស្នាដៃ ឡាយ វណ្ណៈ

រូបសំណាក​ផ្ការំដួល​នៅ​រង្វង់​មូល​ខាងកើត​វិមាន​ឯករាជ្យ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​គេ​អះអាង​ថា​ជា​ស្នាដៃ​ស្ថាបនា​របស់​អតីត​អភិបាលខេត្ត​កែវ លោក ឡាយ វណ្ណៈ​នោះ ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​ហើយ តែ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ដែល​ទើប​កាន់​តំណែង​ជំនួស​លោក ឡាយ វណ្ណៈ ដែល​កំពុង​ជាប់​ឃុំ ពាក់​ព័​ន្ឋ​នឹង​អំពើ​ឃាតកម្ម​លើ​ស្រី​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា​នោះ បញ្ជាក់​ថា ការ​វាយ​កម្ទេច​នេះ​គឺ​ខាង​ក្រុមហ៊ុន​ទេ មិនមែន​អាជ្ញាធរ ឬ​គាត់​បញ្ជា​នោះ​ទេ និង​ជា​ការ​កែសម្រួល​រូបសំណាក​នោះ​ឲ្យ​ធំ​ជាង​មុន​ប៉ុណ្ណោះ ។ កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ លោក ឡាយ វណ្ណៈ...

ស្រ្តីចំណាស់ម្នាក់ប្រកាសតាមហ្វេសប៊ុករកបុរសបម្រើផ្លូវភេទ

ស្ត្រី​ម្នាក់​ជា​អ្នកមាន​ជីវភាព​ធូរធា និង​ទំនងជា​ស្ត្រី​មេម៉ាយ បាន​បង្ហាញ​រូប​ដ៍​ស៊ិ​ច​ស៊ី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​រិះគន់​ចំពោះ​ទ​ង្វើ​ដែល​ប្រាសចាក​ពី​សីល​ធ៌​ម​និង​ប្រពៃណី​វប្ប​ធ៌​ម​ខ្មែរ ។ ស្ត្រី​ចំណាស់​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Happy Friend»​បាន​ធ្វើ​កាយវិការ​ដ៍​ស្រើបស្រាល​លើក​អាវ​ឡើង​លើ​(​សម្លៀក​បំពាក់​គេង​ពេល​យប់​) បង្ហាញ​ខោ​មី​នី​ខ្លី​(​ខោស្លីប​) និង​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«​លុយ​ក៍​មាន​ចាយ មាសក៍​មាន​ពាក់ តែ​អត់​មនុស្ស​អោយ​ពាក់ »​និង​រូប​ទី​ពីរ​ស្ថិត​ក្នុង​កាយវិការ​ស្រ​ដៀង​គ្នា គ្រាន់តែ​ដូរ​ឈុត​អាវ​ក្រហម​និង​ខោស្លីប​ព៌​ណ​សលាយ​ក្រហម​បាន​សរសេរ​ថា​«​កុំ​ខ្វល់​នឹង​មាត់ចាបមាត់ព្រាប ព្រោះ​ជីវិត​ជា​របស់​យើង​» ។ កាយវិការ​ស៊ិ​ច​ស៊ី​និង​សំ​ណេ​រ​បង្កប់​ដោយ​អារម្មណ៍​ផ្លូវភេទ​រោលរាល​របស់​ស្ត្រី​ចំណាស់​ខាងលើ បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ពិសេស​ស្ត្រី​ខ្មែរ ។ គេ​នៅ​ចាំ​បាន​ថា ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ មានការ​ភ្ញាក់ផ្អើល​ម្តង​ហើយ​នៅ​ឡើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៍​ដូច​ជា​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក ខណៈ​ដែល​ស្ត្រី​មេម៉ាយ​កូន​ពីរ​និង​ត្រូវ​គេ​ស្គាល់​ថា​ជា​អាជីវករ​ផ្សា​របឹង​កេងកង​ម្នាក់​បាន​ប្រកាស​រក​ប្តី​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​បុរស​ៗ​ជា​ច្រើន​ទូរស័ព្ទ​និង​សរសេរ​ក្នុង​ខម​មិន​( Comment) ខ្លះ​ក៍​សួរនាំ​ត្រឹមត្រូវ ខ្លះ​ក៍​ឌឺដង បណ្តាល​ឲ្យ​ស្ត្រី​មេម៉ាយ​ស្រស់​ស្អាត​និង​ស្ថិត​ក្នុង​ជីវភាព​ធូរធា​ក្នុង​សង្គម​នេះ​ដែរ...

ក្រុម​បុរាណ​វិទូ​រកឃើញ​សំណង់​បុរាណ​នៅ​លើ​ភ្នំ​គូលែន

ក្រុម​បុរាណ​វិទូ បាន​ធ្វើ​កំណាយ​រក​ឃើញ​សំណង់​បុរាណ​នៅ​ភ្នំ​គូលែន ដែល​ទំនងជា​អតីត​រាជវាំង​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ២ ក្នុង​សតវត្សរ៍​ទី ៩ ហើយ​នេះ​ជា​វត្ថុ​តាង​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ដាក់​បំពេញ​លក្ខខណ្ឌ ដើម្បី​ដាក់​បញ្ចូល​ភ្នំ​គូលែន​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ក្រុម​បុរាណ​វិទូ​របស់​អាជ្ញាធរ​អប្សរា និង​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ (ADF) ក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រសួងបរិស្ថាន​បាន​ធ្វើ​កំណាយ​ទីតាំង​មួយ​ឈ្មោះ បន្ទាយ ឬ​ហៅ​ថា ផ្ទះ​គូ​ចា​រ្យ នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​នរោត្តម​ភ្នំ​គូលែន​។ ទីតាំង​នោះ​ស្ថិត​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ព្រៃធំ​អន្លង់​ធំ នៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​។ លោក ងិ​ន សា​រុន បុរាណ​វិទូ របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​រយៈពេល ១ ខែ​ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី...

តោះស្តាប់អាជ្ញាធរថាម៉េច រឿងយួនយកចិញ្ចើមផ្លូវសង់ផ្ទះ ?

ផ្ទះ​ជនជាតិ​យួន​ជា​ច្រើន​ខ្នង​បាន​សង់​រំលោភ​ចិញ្ចើម​ផ្លូវ​ក្បែរ​របង​ក្រសួង​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន​និង​យុវ​នីតិសម្បទា ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កន្លង​មក​បញ្ហា​នេះ​អាជ្ញាធរ​ហាក់​មិន​មាន​ចំណាត់ ហើយ​បែរជា​ឆ្លើយ​រុញ​ដាក់​គ្នា ។ សូម​បញ្ជាក់​ថា កន្លង​មក​អ្នក​នំ​ពាក្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ លោក សេង ឡូត បាន​រុញ​បញ្ហា​នេះ ឲ្យ​ទៅ​សួរ​ខាង​សាលា​រាជធានី​ភ្នំពេញ​វិញ ។ ចំណែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាស ម៉េ​ត​ភក្តី ក៍បាន​រុញ​សំណួរ​របស់​អ្នកកាសែត​ដែល​សួរ​ករណី​ផ្ទះ​ជនជាតិ​យួន​ដែល​ប្រកប​របរ​ធ្វើ​តុទូ នៅ​តាម​បណ្តោយ​ផ្លូវ​៤៧៦ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នេះ ទៅ​សួរ​ខាង​ខណ្ឌចំការមន​ដែល​ជា​អាជ្ញាធរ​ដែនដី​ផ្ទាល់ ។ ឥឡូវនេះ អភិបាល​ខណ្ឌចំការមន លោក ព្រុំ សំខាន់...

ផ្កាយ៤ មេផ្កាយ៣ ដល់កន្លែងដទៃ ផ្កាយ៣ មេផ្កាយ៤វិញ

អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ម្នាក់ គឺ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សាវ សុខ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៥ អតីត​ជា​ប្រធាន​ស្ថាប័ន​អយ្យការ​យោធា និង​បច្ចុប្បន្ន​ឋិត​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​តុលាការយោធា ខណៈ​ស្ថាប័ន​តុលាការយោធា​មាន​លោក​ឧត្តមសេនីយ៍ឯក ន័យ ថុ​ល នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៤ ជា​ប្រធាន​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក សាវ សុខ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០០៨៥ អតីត​ជា​ប្រធាន​ស្ថាប័ន​អយ្យការ​យោធា​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២៩៩/៣៣ ចុះ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩ និង​ទទួល​បានការ​តែងតាំង​ជា​ចៅក្រម​តុលាការយោធា​តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​មក​ម្ល៉េះ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/១៧០...

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

អស់សង្ឃឹម​នាង​ចង់​ស្លាប់ មជ្ឈមណ្ឌល​កេ​តវ៉ា​ឌី​កែស​ម្ភ​ស្ស​ពី​មិនល្អ​ទៅ​អាក្រក់​ថែម

រាជធានី​ភ្នំពេញ ៖ គួរ​អោយ​អាណិត​ណាស់​! នារី​ម្នាក់​អស់សង្ឃឹម​បែរជា​គិត​ខ្លី ទៅ​ទិញ​ថ្នាំ​នៅ​ពេទ្យ ហើយ​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​ភ្លាម​ៗ ដោយសារ​កែស​ម្ភ​ស្ស​មិន​ត្រូវចិត្ត តែ​សំណាង​ត្រូវ​បាន​សមត្ថកិច្ច​នៅ​មុខ​មន្ទី​ពេទ្យ​ប្រទះ​ឃើញ​ក៍បាន​ឆក់​យក​ថ្នាំ​ចេញពី​ដៃ​នាង​វិញ ធ្វើការ​ហាមឃាត់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ទល់មុខ​មន្ទី​ពេទ្យ​រុ​ស្សី សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ តាម​ប្រភព​ពី​នា​រិ​រង​គ្រោះ​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា «នាង​ស្រឡាញ់​បបូ​មាត់​រាង​បេះដូង ដូច​ច្នេះ​នាង​ក៏​បាន​ទៅ​វះកាត់​បបូរមាត់​នៅ​មន្ទី​ពេទ្យ​កេ​តវ៉ា​ឌី ប៉ុន្តែ​គ្រូពេទ្យ​នៅ​មន្ទី​ពេទ្យ​មិន​បាន​ពិគ្រោះ​យោបល់​អ្វី​ទេ ធ្វើការ​វះកាត់​តែ​ម្តង​» ។ នាង​បាន​បន្ត​ទៀត​ថា​«​បន្ទាប់​វះកាត់​រួច​ប្រហែល​ជាង​១​ខែ នាង​សង្កេត​ឃើញ​ថាប​បូ​មាត់​របស់​នាង​ខើច​មើលទៅ​អាក្រក់​មើល នាង​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ម្តងទៀត តែ​ពេទ្យ​ថា​មិន​អី​ទេ បន្ទាប់​នាង​ក៏​បាន​ទៅ​សួរ​កន្លែង​ហាង​កែស​ម្ភ​ស្ស​ល្បី​ៗ​ជា​ច្រើន​គេ​ប្រាប់​ថា​បបូរមាត់​របស់​នាង​កាត់​ខើច​អស់ហើយ​។ បន្ទាប់​ពី​លឺ​បែប​នេះ​នាង​ក៏​អ​សង្ឃឹម​ក៏​ទៅ​ទិញ​ថ្នាំ​នៅ​ពេទ្យ...

តែងតំាងផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់សាលាក្រុងដូចទឹកបាក់ទំនប់

មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ដែល​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ខាងលើ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ បើ​តាម​ការ​ប្រកាស​របស់​អ្នក​កាន់​កម្មវិធី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​និង​ផ្លាស់​ប្តូរ​នោះ​រួម​មាន​៖ តែងតាំង​និង​ផ្ទេរ​ភារកិច្ច លោក អៀង អូន​នី ពី​អភិបាលរង​រាជធានី​ភ្នំពេញ ទៅ​បំរើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ចំណែក លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក អៀង អូន​នី...

ព្រឹក​នេះ អា​មេ​រិ​ក​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៤៣​នាក់ មក​កម្ពុជា​វិញ

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ចំនួន​៤៣​នាក់ ក្នុង​ចំណោម​៥១​នាក់ ត្រូវ​អាជ្ញាធរ​អា​មេ​រិ​ក​បញ្ជូន​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នេះ​បើ​តាម​លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា មុន​ដំបូង​គឺ​អា​មេ​រិ​ក​គ្រោង​នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​ចំនួន​៥១​នាក់ ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ ដែល​អង្គភាព​របស់​លោក​ទទួល​បាន បន្ទាប់​ពី​សួរនាំ គឺ​មាន​ចំនួន​ត្រឹម​៤៣​នាក់​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​នោះ​មាន​ប្រុស​ចំនួន​៤០​នាក់ និង​ស្រី​ចំនួន​៣​នាក់ ។ លោក​អគ្គនាយករង​រូប​នេះ បាន​បន្ត​ថា ពួក​គាត់​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក...

អស់ពី ឡាយ វណ្ណៈ ចូល​រឿង​លោកស្នងការ​ខេត្តតាកែវ​ម្តង

មន្ត្រី​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តតាកែវ សំណូមពរ​យ៉ាង​ទទូច​ទៅ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ត្រួតពិនិត្យ និង​តាម​ដ្ឋា​ន​ចំពោះ​សកម្មភាព​នៃ​ការ​ដឹកនាំ​របស់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទើប​ឡើង​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​នោះ​។ ប្រភព​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក សុខ សំណាង ដែល​ជា​ស្នងការ​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ រអ៊ូរទាំ និង​មានការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ក្រោយ​ពេល​មាន​សំណើ​ផ្លាស់​ប្តូរ​តួនាទី​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​ជា​ញឹក ញាប់ ដែល​អ្នកខ្លះ​ជា​មន្ត្រី​មាន​ស្នាដៃ ខ្លះ​ជា​មន្ត្រី​ដែល​បម្រើ​ក្នុង​អង្គភាព​២០​ទៅ​៣០​ឆ្នាំ​ហើយ ត្រូវ​បាន​ដក...

ទណ្ឌិត​៣២១នាក់ ​ត្រូវ​បាន​ស្នើលើក​លែងនិង​បន្ធូរ​បន្ថយ​ទោស​ក្នុងពិធី​ចូល​ឆ្នាំ​ខ្មែរ

ទណ្ឌិត ៣២១ នាក់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​មានការ​លើកលែង និង បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្ដាល​ខែមេសា​នេះ ខណៈ​ក្រសួងយុត្តិធម៌ និង ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ពិនិត្យ​ពិចារណា​ការ​ស្នើ​សុំ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ក្រសួងយុត្តិធម៌​។ លោក សុច សុ​ផា​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យ​ការណ៍​នៃ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ មេ​សា​នេះ​ថា មាន​ទណ្ឌិត​សរុប ៣២១ នាក់ ក្នុង​នោះ​មាន​ស្ត្រី ២៨ នាក់​។ លោក​និយាយ​ថា ទណ្ឌិត​ទាំងនេះ​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ក្រុង​ចំនួន ២០ និង មណ្ឌល​អប់រំ​កែ​ប្រ​ចំនួន...

ស ខេ​ង រិះគន់​ការ​ចាប់​ជនល្មើស​តែ​៦​នាក់ ​មិន​សម​នឹង​..

លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រិះគន់​មន្ត្រី​នគរបាល​ជាតិ ដែល​ចាប់​បាន​ជនល្មើស ៦​នាក់ ប៉ុន្តែ​រឹបអូស​បាន​ផលិតផល​ខូចគុណភាព​រាប់​សិប​តោន​ ។ លោក ស ខេ​ង ថា ការ​ចាប់​បាន​ជនល្មើស​បាន​តិចតួច​នេះ មិន​ស៊ីសង្វាក់​ទៅ​នឹង​វត្ថុ​តាង​ដែល​រឹបអូស​បាន​ ។ ការ​ប្រតិកម្ម​របស់ លោក ស ខេ​ង ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ៦០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា​។...

អ្នក​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​រដូវ​បុណ្យ​ទាន អាច​អត់​ទឹកមាត់លេប​ដូច​មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ សល់​តែ​ជិត​ពី​រស​ប្ដា​ហ៍​ទៀត គេ​ពិនិត្យ​ឃើញ​រថយន្តឈ្នួល​គ្រប់​ប្រភេទ បាន​ឡើងថ្លៃ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន គួរ​ឱ្យ​កត់សម្គាល់ ដោយ​គ្មាន​ការ​ហាមឃាត់ ឬ​ទប់ស្កាត់​បាន​ឡើយ ។ តាម​ការ​កត់សម្គាល់​នៅ​ចំណុច​ចំណតរថយន្ត​នីមួយ​ៗ ឃើញ​ថា រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ផ្តើម​ឡើងថ្លៃ​ចាប់តាំងពី​ថ្ងៃ​ទី​០១ មេ​សា ២០១៨ មក​ម្ល៉េះ ព្រោះ​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​រៀបចំ​សែន​ផ្នូរ (​ឆេ​ង​ម៉េ​ង​) ប៉ុន្តែ​ឡើងថ្លៃ​តិចតួច​ទេ ។ បន្ទាប់​មក មុន​ពីរ​បី​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ដំឡើង​រថយន្តឈ្នួល​ចាប់ផ្តើម​ឡើង​យ៉ាង​គំហុក​តែ​ម្តង​…​នេះ​គ្រាន់តែ​ជា​ការ​ឡើង​នៅ​ថ្ងៃ​ដំបូង​ៗ​ប៉ុណ្ណោះ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់ (​ថ្ងៃ​ទី​១៤ មេ​សា​) អាច​ឡើង​ទ្វេ​ជា​ពីរ​ជា​បី​លើស​នេះ​ទៀត ។ ចំណែក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន​ធំ ក៏​មានការ​ដំឡើង​ថ្លៃ​ដូច​គ្នា​ដែរ...

មនុស្ស៣នាក់ស្លាប់ ផ្តើមចេញពីសមត្ថកិច្ចសុំលុយ៦ម៉ឺនរៀលអត់បាន

យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​បន្ត​គ្នា​០៣​គ្រឿង ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​នៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ផ្តើម​ពី​ការ​មិន​ព្រម​បង់លុយ​ក្បាល​ឡាន​ចំនួន​៦​ម៉ឺន​រៀល​ជូន​អង្គភាព​ជំនាញ ដែល​សមត្ថកិច្ច​មិន​បញ្ចេញ​អត្តសញ្ញាណ ។ លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា...

សង្ស័យរឿងចង់ធ្វើធំក្នុងវត្ត សង្ឃមួយអង្គភៀសព្រះកាយ ព្រោះតែការគំរាម

នៅ​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ដណ្តើម​អំណាច​និង​តំណែង​គ្នា ដែល​មួយ​ចំនួន​ផ្តើម​ចេញពី​ការ​ច្រណែនឈ្នានីស​លាប​ព៌​ណ​និង​ប៉ែង​ជើង​គ្នា មិន​ថា​តែ​កើត​មាននៅ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ឬ ឯកជន​នោះ​ទេ សូ​ម្បី​តែ​នៅ​ក្នុង​វ​ត្តក៍​មានការ​ប៉ែង​ជើង​គ្នា​ផង​ដែរ ។ ជាក់ស្តែង ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ ស្ថិត​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ភៀស​ព្រះ​កាយ​ដោយសារ​តែ​ការ​គំរាមកំហែង​ដល់​ព្រះ​ជន្ម ពី​សំណាក់​គណៈកម្មការ​វត្ត​និង​ក្រុម​ព្រះសង្ឃ​មួយ​ក្រុម ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​ដែល​ភៀស​ព្រះ​កាយ​មក​គង់នៅ​វត្ត​ពោធិ៍​វាល ក្រុង​-​ខេត្តបាត់ដំបង​នោះ ព្រះ​នាម ម៉ៅ សុខ ព្រះ​ជន្ម​៤៤​ព្រះ​វស្សា ។ បើ​តាម​ព្រះ​ចៅអធិការ​អង្គ​នេះ​បាន​មានបាន​សង្ឃដីកា​ថា ព្រះ​អង្គ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បាន​មក​បួស​រៀន​គង់នៅ​វត្ត​ស្វាយ​ជាតិ​នេះ​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ (​តាំងពី​នៅ​ក្មេង​) រហូត​ឆ្នាំ​២០១២ ត្រូវ​បាន​គណៈ​សង្ឃនាយក​តែងតាំង ធ្វើ​ជា​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​រហូត​មក...

តំាងពីឆ្នំា១៩៧៩មក តើអភិបាលក្រុងភ្នំពេញរូបណាមានស្នាដៃជាងគេ ?

គិត​ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩ មក​ដល់​ឆ្នាំ​២០១៨​នេះ រាជធានីភ្នំពេញបានឆ្លងកាត់អ្នកគ្រប់គ្រង ឬអភិបាលចំនួន​១១​រូបហើយ  ​។ ​ក្នុង​ការ​រៀបចំ​ការងារ​គ្រប់គ្រង​រចនា​សម្ព​ន្ធ័ រដ្ឋបាល​ដែនដី របស់​រាជរដ្ឋាភិបាល ការ​ផ្លាស់​ប្តូរ​រចនា​សម្ព​ន្ធ័​ដឹកនាំ​ជា​អភិបាលក្រុង​ភ្នំពេញ តែងតែ​មានការ​ភ្ញាក់ផ្អើល និង​ដឹង​លឺ​ល្បី​ខ្ទរខ្ទារ ព្រោះ​អាណាចក្រ​នេះ គឺជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ រាប់​ទាំង​ក្បាលម៉ាស៊ីន​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក៏​នៅ​ទី​នេះ​ដែរ ហើយ​ក៏​អាច​និយាយ​បាន​ទៀត​ថា អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺជា​ប៉ុស្តិ​ត្រូវប៉ាន់ ក្នុង​ចំណោម ខេត្ត​ក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​ក៏​ជា​ប៉ុស្តិ​ប្រ​គួ​ត​ប្រជែង​គ្នា​ផង​ដែរ ។ ដោយសារ​កន្លែង​ត្រូវប៉ាន់ និង​ប្រ​គួ​ត​ប្រជែង​គ្នា​បែប​នេះហើយ បានជា​មហាជន​តែងតែ​ចាប់​អារ​ម្មណ៍ និង​យក​ចិត្តទុកដាក់​ចំពោះតែ​អភិបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​ច​ម្ង​ល់​ដោយ​លើក​ឡើងជា​សំណួរថា តើ​អភិបាលក្រុង​ភ្នំពេញ​មួយ​ណា​ដែល​កាន់​តំណែង​យូរ​ជាងគេ ?...

សម្រាលកូន​ស្លាប់​ម្តាយ សម្ភព​សោភា​បញ្ជូន​ទៅ​ពេទ្យ​ជប៉ុន ចង់​យករួចខ្លួន?

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅ​ហើយ ពេល​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បាត់បង់​ជីវិតយ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ជប៉ុន កាល​ពី​​វេលា​ម៉ោង​១០​ព្រឹក​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ។ ដើម្បី​ផុត​ពី​ការ​ទទួលខុសត្រូវ មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បញ្ជូន​ស្ត្រី​រូប​នេះ មក​មន្ទីរពេទ្យ​ជប៉ុន តែ​ជា​អកុសល ស្ត្រី​រូប​នេះ​បាន​ស្លាប់​ទៅហើយ។ ក្រុម​គ្រួសារ​នៃ​សព អះអាង​ថា ពេល​នេះ​មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា កំពុង​ចរចា​អំពី​សំណង​ជូន​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​បញ្ចប់រឿង ។ ក្រុម​គ្រួសារ​នៃ​សព​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុំ ច​ន្ទ្រា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ភូមិ​រកា​២...

មន្ទីរពេទ្យកាល់ម៉ែតមានរឿងអាស្រូវមិនចេះចប់

វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ខ្សឹប​ថា ដោយសារ​ស្ថានការណ៍​ការងារ​លំបាក លោក​មាន​បំណង​លាឈប់​ពី​ការងារ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នេះ​មិន​អនុញ្ញាត ។ លោក​និយាយ​ថា ប្រាក់ខែ​មិនដឹង​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ ហើយ​ថ្នាក់ដឹកនាំ​ស្តីបន្ទោស ។ នៅ​ពេល​ដែល​បុគ្គលិក​សុំ​ស្នើ​ឈប់ ថ្នាក់ដឹកនាំ​មិន​អនុញ្ញាត ។ គ្រូពេទ្យ​ម្នាក់​ផ្សេង​ទៀត​ដែល​បាន​ឈប់​ពី​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាត​អះអាង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​លាឈប់ ។ ពាក្យ​លាឈប់​របស់ខ្ញុំ​គ្រាន់តែ​ជា​ការ​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ដឹង​ថា ការ​ស្នើ​សុំ​ឈប់​ណាមួយ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ ។ ដូច្នេះ ខ្ញុំ​គ្រាន់តែ​ដាក់​ពាក្យ​ជូនដំណឹង​អំពី​ការ​ឈប់​ជា​រៀង​រហូត ដោយ​សុខចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​វិញ ។ ប្រភព​មួយទៀត​បាន​និយាយ​ថា ប្រសិនបើ​មានការ​អនុញ្ញាត​ដោយ​ត្រឹមត្រូវ​ពី​ប្រធាន​ស្ថាប័ន​នេះ មាន​គ្រូពេទ្យ​មិន​តិច​ទេ ដែល​ប៉ុនប៉ង​ចង់​លាឈប់​ពី​ការងារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ គេ​មិនដឹង​ថា មាន​មូលហេតុ​អ្វីខ្លះ​នោះ​ទេ...

តើអាជ្ញាធរនិងតុលាការខេត្តឧត្តរមានជ័យពិតជាខ្លាចអំណាច ង្វៀង ធីហាយ ?

ខាងលើនេះ គឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានសង្គមមួយចំនួន ក្រោយពីបែកធ្លាយព័ត៌មានថា តុលាការ​​ខេត្តឧត្តរមានជ័យបានដោះលែងមេឈ្មួញឈើដ៍ល្បីឈ្មោះជាជនជាតិយួនឈ្មោះ ង្វៀន ធីហាយ ហៅ យាម៉ៃ ខណៈដែលសមត្ថកិច្ចនិងអាជ្ញាធរខេត្តជាប់ព្រំដែនថៃមួយនេះ មិនបង្រ្កាបសិប្បកម្មកែច្នៃឈើរបស់​យាយម៉ៃ ទោះមានព័ត៌មានខ្លះថាសិប្បកម្មឈ្មួញយួននេះខុសច្បាប់ក្តី ។ បើតាមភ្្នំពេញប៉ុស្តិ៍ ង្វៀ​ង ធី​ម៉ា​យ ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​បទល្មើស ២ ផ្សេង​គ្នា​កាលពី​អំឡុង​ឆ្នាំ ២០១៧ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​លេចមុខ​សា​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ប៉ុន្មានថ្ងៃមុននេះ(២៤ មីនា ២០១៨)នៅ​ចំណុច​តំបន់​ក្បាល​ទន្សោង ជាប់​ព្រំប្រទល់​កម្ពុជា​-​ថៃ​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​សិប្បកម្ម​កែ​ច្នៃ​ឈើ​ជា​ច្រើន​។ លោក សំ សា​រិ​ទ្ធ អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​ត្រពាំង​ប្រី​យ៍...

មិនជឿថា ឧកញ៉ា​ សឹង សំអុល ខ្លំាងជាង ហ៊ុន សែន !

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​នានា ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា រយៈពេល​ប្រមាណ​១​ខែ​កន្លង​ទៅ​នេះ​មេ​ឈ្មួញ សឹង សំ​អុល (​ឧកញ៉ា សឹង សំ​អុល​) កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ទេ​នោះ គឺ​មេ​ឈ្មួញ សឹង សំ​អុល មិន​ហ៊ាន​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​គឃ្លើន​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មេ​ឈ្មួញ សឹង សំ​អុល អាច​បន្តសកម្មភាព​កាប់​ឈើ​ខាងក្រៅ​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់...

លេងឆ្នោត ដើម្បី​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារ​ឫ?

ភ្នំពេញ ៖ ក្រុមហ៊ុន​ឆ្នោត សេដ្ឋី ទើបតែទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដើម្បី​ប្រតិបត្តិការ​របរ​ឆ្នោត​ស្របច្បាប់​ក្នុង​ទូរ​ទាំង​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន អ៊ី​ម៉ា​នី ដែល​អាច​ឲ្យ​អតិថិជន បញ្ចូល​ទឹកប្រាក់ ក៏​ដូច​ជា​ប្ដូរ​យក​រង្វាន់ ជា​សាច់ប្រាក់​ផ្ទាល់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទិញ​ឆ្នោត​តាម​រយៈ​ទូរស័ព្ទ​ដៃ​ផ្ទាល់ និង​តាម​រយៈ​ភ្នាក់ងាររបស់​ក្រុមហ៊ុន ។ ចាប់ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៨ នេះ​តទៅ​គ្រប់​គ្នា​នៅ​ប្រទេស​កម្ពុជា អាច​ចូលរួម​ផ្សងសំណាង​ឆ្នោត​ក្រុមហ៊ុន​ឆ្នោត សេដ្ឋី ដែល​ជា​ការ​វិនិយោគ​របស់​ជនជាតិ​ចិន បាន​បើក​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​ នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វា​រី ។ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បើ​តាម​លោក ច​ន​នី...

ជម្លោះជាង១០ឆ្នំា ទើប លី យ៉ុងផាត់ យល់ព្រមសងដីពលរដ្ឋ

ក្រុម​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ដែល​មាន​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន កោះកុង​ភ្លែ​ន​ថេ​សិន (Koh Kong Platantion) និង​ក្រុមហ៊ុន កោះកុង ស៊ូ​ហ្គ័​រ (Koh kong Sugar Industry) របស់​លោក លី យ៉ុ​ង​ផាត់ ជា​សេដ្ឋី​បន​ល្បែង ឈ្មួញ​ដី និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល និង​ឃុំ​កណ្ដោល ស្រុក​បុ​ទុម​សាគរ ខែត្រ​កោះកុង ប្រកាស​ថា ពួក​គាត់​ព្រម​ទទួលយក​ដំណោះស្រាយ​របស់​លោក ជា...

បុរសម្នាក់ដឹកកូនទើបនឹងកើតទៅពេទ្យ ពេទ្យមិនទទួលស្លាប់

ទារក​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បន្ទាប់​ពី​ឪពុក​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​និង គ​ន្ឋ​បុប្ផា តែ​ពេទ្យ​ពីរ​នេះ​មិន​ទទួល ។ ក្រោយ​កូន​បាន​ស្លាប់​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ បាន​ចូល​ទៅ​ខម​មិន (Comment)​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​លោក​ហ៊ុន សែន ពិនិត្យ​មើល​មន្ទីរពេទ្យ​ទាំងនោះ ។ យ៉ាងណា​ក៍ដោយ​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Saruon Ruos មិន​បាន​បញ្ជាក់​ថា​តើ​មូលហេតុ​អ្វី​ពិតប្រាកដ​បានជា​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង គ​ន្ឋ​បុប្ផា​មិន​ពិនិត្យ​នោះ​ទេ គ្រាន់តែ​សរសេរ​ថា ខាង​ពេទ្យ​កាល់​ម៉ែ​ត​ប្រាប់​ថា​អស់​កន្លែង រីឯ​ពេទ្យ​គ​ន្ឋ​បុប្ផា​ប្រាប់​ថា​មេ​ឈប់​ឲ្យ​ទទួល​ប៉ុណ្ណោះ ។ គេ​មិនដឹង​ថា​តើ​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​មាន​ចេតនា​ក្នុង​ការ​វាយប្រហារ​កិត្តិយស​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង គ​ន្ឋ​បុប្ផា ឬក៍​យ៉ាងណា​នោះ​ទេ ព្រោះ​បើ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ដូច​ជា​មិន​មាន​ព័ត៌មាន​ថា​ពេទ្យ​មិន​ទទួល​ពិនិត្យ​និង​ព្យាបាល​នោះ​ឡើយ តែបើ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិនដឹង​ម៉េច​ដែរ...

ប្រធាន​​ប៉ុស្តិ៍​រដ្ឋ​​បាលផ្សារ​ដើម​ថ្កូវ​ រងការចោទ​គំរាម​​ពលរដ្ឋ​ដល់​ផ្ទះ​​

ជួប​អ្នកក្លាហាន​ទៀត​ហើយ​គាត់់​កំពុង​ភ្នែក ស រឿង​លិខិត​មួយ​សន្លឹក​នេះ ។ គាត់​បាន​ទៅ​គម្រាម​ឈ្មោះ​ អ៊ី ស្រឺុ​ដល់​ផ្ទះ​ហើយ​ស្រែក​ឡូឡា​ថា​និង​ប្តឹង​អ្នកកាសែត​ម្នាក់​ទៀត ។ អូ ឡូយ​មែន​ថ្នាក់លើ​ចាត់តាំង លោក​សូ សំ​បាន ជា​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល ផ្សារ​ដើម​ថ្កូវ​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​មូល ដ្ឋា​ន​តែ​បែរជា​ទៅ​បំភ័យ​ពលរដ្ឋ​ទៅ​វិញ តើ​មាន​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធន់​និង​ប៉ុន្មាន​នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ? ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​មិនដឹង​រៀន​វគ្គ​នាយ​នគរបាល​យុត្តិធម៌​ដល់​កំរិត​ណា​ទេ ទើប​ហ៊ាន​ធ្វើ​កិច្ច​ការងារ​រំលោភ​លើ​ដែន រដ្ឋបាល​របស់​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ ។ សូម​បញ្ជាក់​ថា លិខិត​មួយ​សន្លឹក​លោក​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ​មិន​អាច​បញ្ជាក់​ជូន​សាមី​ុ​ខ្លួន​បាន​ឡើយ ព្រោះ​វា​ជា​ការ​ពិត​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៣ ឈ្មោះ​រស់ ប៉ុ​ម បាន​មក​សុំ​លិខិតបញ្ជាក់​ពី​សាលាសង្កាត់​ផ្សារ​ដើម​ថ្កូវ...

ប្រយ័ត្ន! មុននឹងទិញដីពុះឡូត៍ សូមមើលអត្ថបទនេះ

បុរស​២​នាក់​ជា​អ្នកមាន​ភាគហ៊ុន​ពុះ​ដី​ឡូត៍ ត្រូវ​បាន​អតិថិជន​របស់​ខ្លួន​ប្តឹង​ចោទប្រកាន់​ថា វេច​លុយ​រត់ មិន​ទទួលខុសត្រូវ​ក្រោយ​កក់​លុយ​ទិញ​ដី​រួច ហើយ​នាំ​គ្នា​ប្តឹង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ខណៈ​ដែល​ម្ចាស់​ភាគហ៊ុន​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ ដោយសារ​រឿង​ទិញ​លក់​ដី​ឡូត៍​ក្នុងភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម្ចាស់​ភាគហ៊ុន ឃាត់ខ្លួន​បាន​ម្នាក់ មានឈ្មោះ លឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ទិញ​/​លក់​ពុះ​ដី​ឡូត៍ មាន​ទីលំនៅ សង្កាត់​កើតហេតុ​។ ចំណែក ម្ចាស់​ភាគហ៊ុន​ម្នាក់​ទៀត...

ជឿដែរថានៅភ្នំពេញមានតែផ្សារពីរប៉ុណ្ណោះលក់ទំនិញគ្មានជាតិគីមី ?

ផ្សារ​ព្រែក​ព្នៅ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ម្តុំ​ពោធិ​ចិន​តុង ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨​ថា ទំនិញ​ដែល​អាជីវករ​លក់​ពុំ​មាន​ជាតិ​គីមី​នោះ​ទេ ។ យ៉ាងណា​ក៍ដោយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ០៩​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ។ បើតាមគេហទំព័រក្រសួងពាណិជ្ជកម្ម បានឲ្ដឹងថា នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ មន្ត្រី​កាំកុងត្រូល...

សង្ឃមួយអង្គប្រកាសលក់រថយន្ត Lexus 570

រថយន្ត​ស៊េរី​ទំនើប​និង​តម្លៃ​ខ្ពស់ ប្រភេទ Lexus 570 មួយ​គ្រឿង ត្រូវ​បាន​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ដែល​គេ​ស្គាល់​ថា​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​នាគ​វ័ន កុដិ​លេខ​២៤ បាន​ប្រកាស​លក់ ។ ក្រោយ​ការ​ប្រកាស​លក់​ប្រភេទ​រថយន្ត​ដែល​កំពុង​ពេញ​និយម​សម្រាប់​អ្នកមាន​លុយ​និង​អំណាច​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​តើ​ព្រះសង្ឃ​អង្គ​នេះ​មាន​លុយ​មកពីណា​ច្រើន​យ៉ាងនេះ​រហូត​ដល់​មាន​លុយ​ទិញ​រថយន្ត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ? ។ យ៉ាងណា​ក៍ដោយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េ​ត ដែល​គេ​អះអាង​ថា​ល្បី ឈ្មោះ​ខាង​សូត្រ​មន្ត​រំដោះគ្រោះ​លើករាសី និង ចេះ​មន្ត​បាលី​គាថា​ពូកែ​នោះ បាន​ពន្យល់​ថា រថយន្ត​ដែល​ព្រះ​តេជគុណ​ប្រកា​ស់លក់​នេះ តាម​ពិតជា​អំណោយ​របស់​ញាតិ​ញោម​ប្រគេន​ឲ្យ​ព្រះ​អង្គ ។ បើ​តាម​ព្រះព្រហ្ម​វិជ្ជា នី...

ទន្សោងគោព្រៃត្រូវព្រានចង្រៃបាញ់ក្ស័យនៅកំពង់ស្ពឺ

សត្វ​ទន្សោង​គោព្រៃ​ឈ្មោល​មួយ​ក្បាល ដែល​ជា​ប្រភេទ​សត្វ​ដ៍​កម្រ​និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា ក៍​ដូច​ជា​ពិភពលោក មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ដោយសារ​គេ​បាញ់​សម្លាប់ កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ពពូល ក្នុង​ព្រៃ​សហគមន៍​ចំរាក ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ខណៈ​ដែល​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់សត្វ​ដ៍​កម្រ​នេះ ក៍​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ​។ ក្រោយ​ការ​ប្រទះ​ឃើញ​សត្វ​ទន្សោង​គោព្រៃ​ខាងលើ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក៍បាន​ដាក់​ចេញ​វិធានការ​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ដើម្បី​ស្រាវជ្រាវ​តាម​រក​ក្រុម​ជនសង្ស័យ​ដែល​បាញ់​សម្លាប់ ។ ជន​ដែល​បាន​បាញ់​សម្លាប់​សត្វព្រៃ មានឈ្មោះ សូ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទៀប...

នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន ទទួលមរណភាព នៅ​​មន្ទីរ​ពេទ្យ​​ទីក្រុង​បាងកក

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត ឯម សំ​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាព នៅ​ម៉ោង​៦និង៤៥​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ ទីក្រុង​បាងកក ប្រទេស​ថៃ ។ បើ​យោង​តាម​លោក ពិន ពិសិដ្ឋ អគ្គនាយករង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ត្រូវជា​កូនប្រសា​របស់​នាយ​ឧត្តមសេនីយ៍ ឯម សំ​អាន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ទី​២៤ មីនា​នេះ​ថា «​ក្នុង​នាម​ខ្ញុំបាទ​ផ្ទាល់...

ក្រុម​ជន​មិន​ស្គាល់​មុខ មើលងាយ​លោក K01 ដូច​ជា​ធុងសំរាម (មានវីដេអូ)

ភ្នំពេញ ៖ ខណៈ​លោក​ឃឿ​ន សុ​ឡា ហៅ K01 កំពុង​ថត​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ ពី​ការ​សម្រួល​ចរាចរណ៍​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជិះ​បញ្ច្រាស​ផ្លូវ​នោះ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់ ម្នាក់​បាន​រត់​មក​គប់​សំរាម​ដែល​មានទឹក​ស្អុយ​មួយ​ថង់​ចំ​ក្បាល ភ្លាម​ៗ​នោះ ធ្វើ​អោយ​លោក​ខេ​០១​មានការ​ហួសចិត្ត​ខ្លួនឯង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៧​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​ឃឿ​ន សុ​ឡា ហៅ K01 បាន​បង្ហោះ​នៅ​វី​ដេ​អូ​ខ្លី​មួយ អម​ដោយ​ការ​សរសេរ​ថា ៖ តើ​ខេ​០១​ខុស​អ្វី ?​?​? ថ្ងៃនេះ​ខេ​០១​ខំ​ធ្វើ​ស្លូត​បំផុត​ហើយ រូបភាព​បែប​នេះ...

គណបក្សយុវជនកម្ពុជាថា គុណ ញឹមនិងមេគយសៀមរាបឃុបឃិតគ្នា

រឿងអាស្រូវ​ពុក​រលួយ​តាម​ច្រើន​រូបភាព​របស់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ត្រូវ​បាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃុបឃិត​ឲ្យ​មេ​គយ​ចល័ត​គាប​យក​លុយ​ពី​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹ​ម ដែល​ជា​មេ​គយ​ធំ​មិន​ចាត់វិធាន​ការ​​ទៅ​លើ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប ឲ្យ​ស្រប​ទៅ​តាម​កំណែទម្រង់​ស៊ីជម្រៅ​នៅ​ក្នុង​ស្ថាប័ន​គយ​នោះ​ទេ​។ ហេតុនេះ​ហើយ​ទើប​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខា​គយ​ខេត្តសៀមរាប និង​មេ​គយ​ចល័ត​ខេត្តសៀមរាប បន្ត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​គឃ្លើន​។ មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តសៀមរាបមួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ខេត្តសៀមរាប...

អាជ្ញាធរថៃដាក់ឱសានវាទដល់ពលករខ្មែរខុសច្បាប់ត្រឹមថ្ងៃទី៣១ មីនា

អាជ្ញាធរ​ថៃ​បាន​ព្រមាន​ចាត់វិធានការ​លើ​ពលករ​កម្ពុជា ប្រសិនបើ​បន្ត​ស្នាក់​នៅ​និង​ធ្វើការ​ខុសច្បាប់​ចុងខែ​មីនា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​« អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​(​ប័ណ្ណ​ស៊ី​ជម្ពូ និង​លិខិតបញ្ជាក់​ទំនាក់ទំនង​រវាង​ថៅកែ និង​ពលករ​)​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។ ស្ថានទូត​កម្ពុជា ក៍បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​ក្នុង​ប្រទេស​ថៃ ត្រូវ​ទៅ​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​ភាគី​ថៃ​តាម​បណ្តា​ខេត្ត​-​ក្រុង​ដែល​ពួក​គេ​ស្នាក់​នៅ និង​ធ្វើការ​យ៉ាង​យូរ​ចុងខែ​មីនា​នេះ ដោយ​ថា បើ​មិន​ទៅ​ធ្វើ​ទេ អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​ច្បាប់​។ បើ​តាម​ក្រសួង​ការងារ​របស់​ប្រទេស​ខ្មែរ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ចុងឆ្នាំ​មុន​ថា បច្ចុប្បន្ន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ថៃ មាន​ចំនួន​ប្រមាណ ១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​សល់​ជាង ៤២​ម៉ឺន​នាក់​ទៀត​ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​នៅឡើយ​៕ ...

ចៅសង្កាត់កាកាប២ដល់ត្រើយសើយគូថ ប្តឹងលែងប្រពន្ឋស្ងាត់ៗ

ចៅសង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ លោក ម៉ា​លី ពិសិដ្ឋ បាន​បិទ​គន្លឹះទ្វារ​បន្ទប់​ការងារ​របស់​ខ្លួន បន្ទាប់​ពី​ប្រ​ព​ន្ឋ​បង្ហាញមុខ​នៅ​សាលាសង្កាត់​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពង់ឆ្នាំង​ដើម្បី​សួរនាំ​ករណី​ប្តី​សុំ​លែងលះ​នៅ​តុលាការ​នោះ ស្រែក​ឡូឡា​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ ។ បើ​តាម​ស្ត្រី​ដែល​អះអាង​ថា​ជា​ប្រ​ព​ន្ឋ​របស់​លោក ម៉ា​លី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​២​បាន​និយាយ​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ អ៊​ល ពិសី អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ចឹក​សា សង្កាត់​-​ក្រុង​និង​ខេត្តកំពង់ឆ្នាំង មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​បង​ឈ្មោះ ពិសិដ្ឋ សុ​ខិ​តា អាយុ​១៧​ឆ្នាំ កូនស្រី​ទី​២...

យល់ឃើញម៉េចដែរ បើ​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយៗ?

រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយ​ៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ជំរុញ​ការ​វិនិយោគ ដើម្បី​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​មាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​មាន​ផែនការ​បង្កើត​ក្រុង​នៅ​តាម​ស្រុក​នីមួយ​ៗ​ដែល​ការ​បង្កើត​នេះ គឺ​មាន​ផលប្រយោជន៍​ច្រើន​ណាស់​ដូច​ជា ងាយស្រួល​ក្នុង​ការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ព័ត៌មាន ងាយស្រួល​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ ពិសេស​មាន​ភាព​ងាយស្រួល​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​តាម​តំបន់​តែ​ម្តង​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ការ​បង្កើត​ឲ្យ​មាន​សេវា​របៀប​នេះ​នឹង​អាច​ផ្តល់​ភាព​ជោគជ័យ​កាន់តែ​ច្រើន​ដល់​ម្ចាស់​ឧស្សាហកម្ម និង​សិប្បកម្ម​ព្រមទាំង​អាច​ជួយ​ដល់​កម្មករ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះសំបែង ពិសេស​វា​ជា​ផ្នែក​មួយ​ដែល​នឹង​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​មក​រស់នៅ​ទីក្រុង​ផង​ដែរ​»​។ លោក ស ខេ​ង បាន​បន្ត​ថា នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​បង្កើត​ក្រុង​បន្ថែម​កាន់តែ​ច្រើន​យើង​នឹង​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​កាន់តែ​ខិត​ជិត និង​ទីកន្លែង​ណា​ដែល​អាច​បង្កើត​ច្រក​ចេញចូល​តែ​មួយ​បាន គឺ​យើង​ត្រូវ​តែ​អនុវត្ត ព្រោះ​សម្រាប់​អ្នកមាន​តម្រូវការ​នៅ​លើ​ការ​ផ្តល់​សេវា​ពួក​គេ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ដើរ​ស្វែងរក​កន្លែង​ផ្តល់​សេវា​នោះ​ទេ ដែល​នេះ​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទាំង​វិស័យ​ឯកជន និង​សង្គម​ជាតិ​ទាំងមូល​។ លោក​បន្ត​ថា​៖ «​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​ទីកន្លែង ជា​ពិសេស​ការ​បន្ត​ពង្រីក​ច្រក​ចេញចូល​តែ​មួយ​ឲ្យ​បាន​ដល់​ឃុំ​សង្កាត់​បន្ថែម​ទៀត ក្នុង​នោះ​នៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ​ដែល​មាន​ទីប្រជុំជន...

បន្ទាប់ពីខេត្តព្រះសីហនុ កំណើនជនជាតិចិនធ្លាយដល់ប៉ោយប៉ែត

កំណើន​ជនជាតិ​ចិន​សម្រុក​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាន់តែ​ច្រើន ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ី​វិល​នៅ​ខេត្តបន្ទាយមានជ័យ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កំណើន​របស់​ជនជាតិ​ចិន​នេះ គឺ​បង្ក​ផល​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា ជនជាតិ​ចិន​ទាំងនោះ​មក​រស់នៅ​ដោយ​ស្របច្បាប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ចំនួន ព្រួយបារម្ភ​ថា កំណើន​របស់​ជនជាតិ​ចិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​មិន​ផ្ដល់​សេចក្ដីសុខ​សប្បាយ​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​ទេ តែ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​អនាគត​។ ប្រជាពលរដ្ឋ​ម្នាក់​នៅ​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត លោក ផុ​ន ប្រុស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មីនា​ថា លោក​មិន​សប្បាយចិត្ត ចំពោះ​ជនជាតិ​ចិន​ដែល​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ព្រោះ​ពួក​គេ​បាន​មក​ដណ្ដើម​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ម្យ៉ាង​ធ្វើ​ឲ្យ​បន្ទប់​ស្នាក់​ឡើងថ្លៃ​ជាង​ពេល​ដែល​ជនជាតិ​ចិន​មិន​ទាន់​មក​រស់នៅ​ច្រើន​ដូច​សព្វថ្ងៃ​៖ «​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​មុខរបរ​រកស៊ី​ពី​មុន​បាន​ប៉ុនណា​គាត់​ចេះ​តែរ​ស់បាន ប៉ុន្តែ​ជនជាតិ​គាត់​ជះ​ទឹក​លុយ​សម្បើម​ពេក ហាក់បីដូចជា​មក​ចាយ​លុយ​របៀប​ណា​ទេ...

ដកហូតដីព្រៃកោងកាងជាង១០ហិកតាពីឧកញ៉ា ជា លាងហុង

ដី​ព្រៃកោងកាង​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ជាង ១៣ ហិ​កតា​ដែល​លក់​ឲ្យ​ឧកញ៉ា​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ ឯ​អ្នកទិញ​-​លក់ និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នោះ​នឹង​មិន​ត្រូវ​ទទួលទោស​នោះ​ទេ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចង់​ឲ្យ​មាន​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​។ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ ស​ជ​ណ ចុះ​ថ្ងៃ​ទី ៩ ខែមីនា​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ក្រសួងបរិស្ថាន​ទាក់ទង​នឹង​របាយការណ៍​ស្តី​ពី​ករណី​បូម​ខ្សាច់​ចាក់​បំពេញ​ដី​ក្នុង​តំបន់​ព្រៃកោងកាង​ជាង ១៣ ហិ​កតា​ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ស​ជ​ណ ដែល​ចុះហត្ថលេខា​ដោយ​លោក តឹក​រ៉េ​ត សំរេច រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សម្រេច​៖ «​ដកហូត​ជា​សម្បត្តិ​រដ្ឋ​នូវ​ទីតាំង​ដី​ទំហំ ១៣,៣៩ ហិ​កតា ដែល​កាន់កាប់​ដោយ​ឈ្មោះ...

ខៀវ កាញារីទ្ឋ ថាប្រុសៗកើតជំងឺមហារីកដោយសារចូលចិត្តថើបញីញក់ស្រីៗ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ឋ បាន​លើក​ឡើង​ថា បុរស​ៗ​ដែល​កើត​មាន​ជំងឺមហារីក​បំពង់ក ក្រពះ ឬ ពោះវៀន មិនមែន​មក​ពី​បរិភោគ​អាហារ​មិនល្អ​ដូច​ពេទ្យ​ថា​នោះ​ទេ គឺ​មក​ពី​ប្រុស​ៗ​ចូល​ចិត្ត​ថើប​ញី​ញក់​នារី ខណៈ​ដែល​នារី​បច្ចុប្បន្ន​សុ​ទ្ឋ​តែ​ប្រើ​ឡេ ដែល​មាន​ជាតិ​គីមី​ទាំងអស់ ។ មិនដឹង​ថា ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ជា​ការ​លេងសើច ចំអក​ឲ្យ​ប្រុស​ៗ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​កន្លង​មក​លោក ខៀវ កា​ញា​រី​ទ្ឋ តែង​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ក្នុង​ន័យ​រិះគន់​ស្ថាបនា បង្កប់​អត្ថន័យ​ផង​និង ដៀមដាម​លេងសើច​ជាមួយ​ប្រុស​ៗ​ដែល​ធ្លាប់​រួម​តុ និង​ស្គាល់​លោក​ផង ។ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី...

តោះចង់ដឹងអត់ថាតើឋានៈនិងស័ក្តិប៉ុន្មានមានសិទ្ឋិប្រើកំាភ្លើង ?

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​របស់​​គណនី​យ Facebook មួយ ដែល​សួរ​ថា​តើ​កងកម្លាំងប្រដាប់អាវុធ​ចាប់ពី​ស័ក្តិ​ប៉ុន្មាន​ទៅ​មាន​សិ​ទ្ឋិ​ប្រើប្រាស់​កាំភ្លើងខ្លី​តាម​ខ្លួន នោះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​បកស្រាយ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​តាម​ពិត​ការ​ចេញ​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ពោល​គឺ​នគរបាល និង​កង​យោធពលខេមរៈភូមិន្ទ មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ជា​បុគ្គល ចាប់ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ឡើង​ទៅ ឬ មុខ​តំណែង ចាប់ពី​អនុប្រធាន​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​.​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រាជធានី​.​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​.​ខេត្ត មេបញ្ជាការ​កង​វរ សេនា​តូច អធិការ​ន​.​ប ក្រុង ស្រុក ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ស្រុក ខណ្ឌ...

៥​ខេត្តអាច​មាន​ភ្លៀង​ធ្លាក់​លាយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២២​មីនា

ភ្នំពេញ ៖ ប្រភព​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ ក្រសួង​ជម្រាប​ជូន​ដល់​សាធារណជន មេត្តា​ជ្រាប​ថា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​បាតុភូត​ពីរ នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ តាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប និង​តំបន់​ជាប់មាត់​សមុទ្រ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២២ ខែមីនា ឆ្នាំ​២០១៨ ។ យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម ស្តី​ពី​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន សូម​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ...

ប្រធានសាខាគយខេត្តកោះកុងធុំក្លិនស្អុយ

តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េ​ង នាំ​ចូល​តាម​ទូក​ធំ​ៗ​នៅ​ច្រក​ប៉ាក់​ខ្ល​ង គ្មាន​ការ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ហោប៉ៅ​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង ព្រមទាំង​បក្ខពួក​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េ​ង នៅ​តែ​អាច​នាំ​ចូល​ប្រហិត​តាម​ទូក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន ហើយ​លោក សំ កុសល ជា​អ្នក​ទទួលផល​ប្រយោជន៍​ធំ​ជាងគេ​។ ឈ្មួញ​តូចតាច​ខ្លះ​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េ​ង បាន​យក​លោក សំ កុសល ប្រធាន​សាខា​គយ​ខេត្តកោះកុង...

តិចអត់ស្គាល់មេខ្លោងបំផ្លាញព្រៃលិចទឹកនៅសង្កាត់ជ្រាវ

នៅ​ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ថ្លុក​តា​ពេញ ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ឈ្មួញ​ឈ្មោះ ហាក់ សេង គឺជា​ម្ចាស់​គ្រឿងចក្រ​ទាំងនោះ​។ ដូច្នេះ​ហើយ​ទើប​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា ឈ្មួញ​ឈ្មោះ ហាក់ សេង ជា​មេខ្លោង​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ហើយ​ការ​ដែល​ឈ្មួញ​រូប​នេះ​ហ៊ាន​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែ​ម្តង​។ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ហាក់ សេង មិន​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះ​ទេ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​សង្កាត់...

រដ្ឋាភិបាលតម្រូវ​ឱ្យ​ថៅកែ​រោងចក្រ​តម្កល់​លុយទុក​ដោះស្រាយ​ករណី​ថៅកែ​រត់

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​នីតិវិធី​ថ្មី​មួយ​តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ ត្រូវ​តម្កល់​ប្រាក់​ទុក​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សម្រាប់​ដោះស្រាយ​ករណី​ថៅកែ​រត់​ចោល​កម្មករ​។ គម្រោង​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​រោងចក្រ​ប្រមាណ​ជិត ១០​រោងចក្រ ត្រូវ​បាន​បិទទ្វារ និង​ថៅកែ​រត់​ចោល​ដោយ​មិន​ទាន់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​បណ្ដាល​ឱ្យ​កម្មករ​រាប់​ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា​រ៉ាំរ៉ៃ​ទាមទារ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​។ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធិ​ផល​សន្និបាត​ការងារ​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែមីនា ថា សម្រាប់​ករណី​រោងចក្រ​បិទទ្វារ​ដោយ​ថៅកែ​រត់​ចោល ក្រសួង​ទុក​ថា ជា​ហានិភ័យ​មួយ ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ កាសែត​ក្នុងស្រុក​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ថា រដ្ឋមន្ត្រីក្រសួង​ការងារ​កំពុង​បង្កើត​អនុក្រឹត្យ​ស្ដី​ពី​របប​នីតិកម្ម​ដើម្បី​ធានា​ទូទាត់​អត្ថប្រយោជន៍​កម្មករ...

អាជីវករ​ផ្សា​របឹង​កេងកង ប្រកាស​រើស​ប្តី​តាម​ហ្វេ​ស​ប៊ុ​ក

ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក​មានចិត្ត​ក្លាហាន​បាន​ប្រកាស​ជ្រើសរើស​ប្តី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​នាង​មេម៉ាយ​កូន​២​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ស្ត្រី​មេម៉ាយ​នោះ​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ សុវណ្ណ​នី អាយុ​៣៧​ឆ្នាំ និង​ប្រកាស​ជ្រើសរើស​ប្តី​ចាប់ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​បុរស​ដែល​នាង​ត្រូវការ គឺ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​និង​នៅ​លីវ ។ សុវណ្ណ​នី ដែល​មាន​គណនី​ឈ្មោះ Sok Kaka (​ម្នាក់ឯង​ជា​ថ្មី​) បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា «​ខ្ញុំ kaka មាន​អាយុ 37​ឆ្នាំ រើស​ស្វាមី​ដែល​មាន​អាយុ​35​ឆ្នាំ​ឡើង បើ​បង​ៗ​មាន​អាយុ​ក្រោម​នឹង​កុំ​ឆាត និង តេ​មក​សួរ​អី ព្រោះ មិន​ស្ថិត​ក្នុង​ជំរើស​របស់ខ្ញុំ​ទេ តែ​អាច​ធ្វើ​ជា​មិត្ត ជា ប្អូន របស់ខ្ញុំ​បាន​។ ខ្ញុំ...

ប្តីបញ្ចេញញើសនៅកូរ៉េដើម្បីរកលុយ បែរជាប្រពន្ឋផិតនំាប្រុសដេកលើផ្ទះ

បុរស​ម្នាក់ ក្រោយ​ពី​រៀប​ការ​ប្រពន្ធ​រួច បាន​ចាប់ដៃ​គ្នា​ប្រឹងប្រែង​រកស៊ី​ខ្លាំង​ណាស់ លុះ​ក្រោយមក ក៏​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ បាន​ប្រាក់ខែ​រាប់​ពាន់​ដុល្លារ និង​តែង​ផ្ញើ​ឱ្យ​ប្រពន្ធ​រាល់​ខែ មិន​ដែល​ខាន ស្រាប់តែ​ប្រពន្ធ​រស់នៅ​បែក​ប្តី​យូរ​ជូរ​មាត់​ផង ណាមួយ​មាន​លុយ​ចាយ​ពេញដៃ​ផង ក៏​ចេះ​តែ​ដើរ​លេង​ផឹកស៊ី​រាល់​យប់ រហូត​ដល់​បែកគំនិត​នាំ​ប្រុស​សហា​យមក​ដេក​កំដរ​ទៀត​ផង លុះ​បែកធ្លាយ​រឿងរ៉ាវ ក៏​ពង្រត់​គ្នា​ចេញពី​ស្រុក​បាត់​។ បុរស​អភ័ព្វ​ស្នេហ៍​ដែល​ចេញ​ទៅ​ធ្វើការ​ស្រុក​ឆ្ងាយ​យូរ​ពេក រហូត​ដល់​ប្រពន្ធ​នាំ​ប្រុស​មក​ដេក​រួមរ័ក​ដល់​ក្នុងផ្ទះ​នេះ មានឈ្មោះ​ទួន ប៊ុ​ន​ធឿ​ន អាយុ​៣៩​ឆ្នាំ កំពុងធ្វើការ​នៅ​ឯ​ប្រទេស​កូរ៉េ និង​មានស្រុក​កំណើត​នៅ​ភូមិ​ចុង​អាង ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​។ តាម​សម្តី​លោកតា​ហេង ហ៊​ន អាយុ​៦៧​ឆ្នាំ ត្រូវជា​ឪពុក​បុរស​ប្រពន្ធ​ផិត ឈ្មោះ​ទួន ប៊ុ​ន​ធឿ​ន...

តោះស្តាប់ស្រ្តី ដែលប្តីចោទរួមរ័កជាមួយកូនចិញ្ចឹម

ស្ត្រី​ម្នាក់​ដែល​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​បុរស​ជា​ប្តី​ថា បាន​លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​កូន​ប្រុស​ចិញ្ចឹម និង​ដឹក​ដៃ​គ្នា​ឡើងផ្ទះ​សំណាក់​រួមរ័ក ហើយ​ត្រូវ​បុរស​ជា​ប្តី​អះអាង​ប្រាប់​ដល់​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ បាន​ចេញ​មុខ​បកស្រាយ និង​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ពី​សំណាក់​បុរស​ជា​ប្តី ដោយ​អះអាង​ថា រឿង​នេះ​មិន​មានការ​ពិត​ទាល់តែ​សោះ និង​ជា​ការ​ប្រឌិត​ព័ត៌មាន ដើម្បី​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​គាត់​ជា​ប្រពន្ធ​ប៉ុណ្ណោះ​។ ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​បុរស​ជា​ប្តី​ប្រឌិត​ព័ត៌មាន​ចោទប្រកាន់ ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនប្រុស​ចិញ្ចឹម​ខ្លួនឯង​នោះ មានឈ្មោះ​ថុ​ន គឹ​ម​សេង អាយុ​៤៤​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​លេខ​៥០៨ ភូមិ​២ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។ ចំណែក​បុរស​ជា​ប្តី មានឈ្មោះ​គឹ​ម សុ​វ​ណ្ណា​រ៉ា មុខរបរ​ជា​ពេទ្យ​យោធា​។ ដោយឡែក...

ថ្ងៃស្អែក​ធ្លាក់​ភ្លៀង​កក់ខែ ដល់ទី​២២ មីនា មាន​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន

ភ្នំពេញ ៖ ភ្លៀង​កក់ខែ នឹង​ចាប់ផ្ដើម​ធ្លាក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​មួយ​ចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពី​កម្រិត​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ពោល​គឺ​ចាប់ពី​ថ្ងៃស្អែក​នេះ​ហើយ នេះ​បើ​យោងសេចក្ដី​ជូនដំណឹង​ស្ដី​ពី​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​ស​ប្ដា​ហ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១២ មីនា នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់ ដែល​បក់​មក​ពី​ទិស​ខាងកើត (​មក​ពី​សមុទ្រ ចិន​ខាងត្បូង​)...

ឈ្លោះគ្នាទៀតទៅ! ឥឡូវឡាវស្នើបញ្ចូលចង្វាក់រំាវង់ជាសម្បត្តិមនុស្សជាតិហើយ

រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​និង​កំពុង​រៀបចំ​ឯកសារ​ពាក់​ព័​ន្ឋ​ដើម្បី​ស្នើ​ទៅ​អង្គការ​អប់រំ វប្ប​ធ៌​ម​និង​វិទ្យាសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​(UNESCO) ដាក់​ប​ញ្ជូ​ល​ចង្វាក់​រាំវង់​ទៅ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។ នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ឡាវ ដែល​ស្រង់​សំដី​អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្ប​ធ៌​ម​និង​ទេសចរណ៍​ឡាវ លោក Bouangern Xaphouvong ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ។ គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នំា២០១៨នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីអ្នក​នំាពាក្យ​រាជរដ្ឋាភិបាលខ្មែរ ពិសេសមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌មននិងវិចិត្រសិល្បៈ ៕

បន្តឈ្លោះគ្នាទៀតទៅ! ឥឡូវឡាវស្នើបញ្ចូលចង្វាក់រំាវង់ជាសម្បត្តិមនុស្សជាតិហើយ

រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​និង​កំពុង​រៀបចំ​ឯកសារ​ពាក់​ព័​ន្ឋ​ដើម្បី​ស្នើ​ទៅ​អង្គការ​អប់រំ វប្ប​ធ៌​ម​និង​វិទ្យាសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​(UNESCO) ដាក់​ប​ញ្ជូ​ល​ចង្វាក់​រាំវង់​ទៅ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។ នេះ​បើ​យោង​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ឡាវ ដែល​ស្រង់​សំដី​អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្ប​ធ៌​ម​និង​ទេសចរណ៍​ឡាវ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ។ គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នំា២០១៨នេះ មិនទាន់ឃើញមានប្រតិកម្មនៅឡើយទេពីអ្នក​នំាពាក្យ​រាជរដ្ឋាភិបាលខ្មែរ ពិសេសមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌មននិងវិចិត្រសិល្បៈ ៕

មេធាវី ស៊ុយ សារ៉េត ដាក់ពាក្យប្តឹងទារក្រុមជនបង្កជាង១ពាន់លានរៀល

សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឈី សម្បត្តិ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អ្នកបើកបរ​រថយន្ត​ដែល​ត្រូវ​គេ​ប៉ង​សម្លាប់​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​ដាក់​ពាក្យ​ប្តឹង​ផ្លូវការ​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​ដែល​ពាក្យបណ្តឹង​ទើបតែ​បែកធ្លាយ​ដល់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ ។ បើ​តាម​ពាក្យបណ្តឹង​គឺ​បាន​ចោទប្រកាន់​ក្រុម​ជន​បង្ក​ហិង្សា​លើ​លោក ស៊ុ​យ សា​រ៉េ​ត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្ន​ដទៃ​ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។ ពាក្យបណ្តឹង​ដាក់​ជូន​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដដែល​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ក្រុម​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់...

ស្ថានភាពអ្នកបើករថយន្តដែលគេវាយប៉ងសម្លាប់ ធូរស្រាលច្រើន

អ្នកបើកបររថយន្តដែលត្រូវគេវាយប៉ងសម្លាប់ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដ៍កក្រើកនិងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅក្នុងប្រទេសវៀតណាមនោះ មកទល់​នឹងព្រឹកថ្ងៃទី១៣ ខែមីនានេះ គឺមានធូរស្រាល​ច្រើនហើយ តែ​ត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត ​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ និងរបួសលើផ្ទៃមុខ​ ។​ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Vannak Pheng ដែលបង្ហោះនៅព្រឹកថ្ងៃអង្គារដដែលនេះ ។ គួរ​រំ​ឮ​កថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ មនុស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ដេញ​តាម​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក GAC ដែល​ល្បី​ថា​បុក​មនុស្ស​ស្លាប់ ២​នាក់ តែ​មិន​ព្រម​ឈប់​។ នៅ​ពេល​ស្ទាក់​ជាប់ ស្រាប់តែ​ក្រុម​មនុស្ស​ដែល​មាន​កំហឹង​យ៉ាង​ខ្លាំង​នោះ បាន​នាំ​គ្នា​វាយ​យ៉ាង​សាហាវ​ទៅ​លើ​ម្ចាស់​រថយន្ត...