ព្រះមហាក្សត្រ​ស្នើ​ចាត់វិធានការ​បន្ទាន់​រឿង​យួន?

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal Du Cambodge ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សមាគម​យួន​នៅ​ស្រុក​ខ្មែរ​ដែល​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ព្រះ​បរម​រតន​កោដ្ឋ​(​សម្តេចឪ​នរោត្តម​សីហ​នុ​) និង ព្រះ​អង្គ​ផ្ទាល់​(​នរោត្តម​សីហ​មុនី​) ។ ការ​ប្រកាស​ជា​សាធារណៈ​ថ្កោលទោស​ពី​សំណាក់​អាក់​ខោ​ន​ផេ​ក​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​សមាគម​វៀតណាម​នៅ​កម្ពុជា​ដែល​កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៧ បាន​សរសេរ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​«​មិន​ត្រូវ​ហៅ "​វៀតណាម​" ណាមួយ​ថា "​យួន​" ដាច់ខាត បើ​ហៅ ឬ​ជេរ ដាច់ខាត​ត្រូវ​ចាប់ "​ដាក់គុក​" ទោះ​ស្តេច នរោត្ដម សីហ​មុនី...

ពលករ​ខ្មែរ​ហែល​សមុទ្រ​គេច​ពី​ការ​សម្លាប់​រាប់រយ​គីឡូម៉ែត្រ មក​ដល់​កម្ពុជា​ហើយ

រាជធានី​ពេញ ៖ ពលករ​ខ្មែរ​ដែល​លោត​ពីលើ​ទូក​នេសាទ​ថៃ ចូល​ទឹកសមុទ្រ​គេច​ពី​ការ​ប៉ង​សម្លាប់ ហើយ​ត្រូវ​ទាហានជើងទឹក​ប្រ៊ុ​យ​ណេ​ជួយ​ជីវិត​នោះ នឹង​មក​ដល់​ខ្មែរ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ២០១៧​នេះហើយ ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ទូត​កម្ពុជា ជាមួយ​សេនា​នុ​ព​ន្ធ័​យោធា​ប្រ៊ុ​យ​ណេ នឹង​មន្ត្រី​ប៉ូ​លី​ស​អន្តោប្រវេសន៍​សឹ​ង្ហ​បុរី ។ ប្រភព​ពី​នាយ​នា​វី​ប្រចាំការ​ព័ត៌មាន​សន្តិសុខ​លម្ហ​សមុទ្រ នៅ​ម​ឈ្ឈ​មណ្ឌល​ប្រមូលផ្ដុំ​ចែកចាយ​ព័ត៌មាន IFC ប្រទេស​សឹ​ង្ហ​បុរី បាន​រាយការណ៍​ថា ភាគី​កម្ពុជា​បាន​ទទួលយក​បុរស​នេសាទ​ខ្មែរ​ម្នាក់ ពី​នាវា​កងទ័ពជើងទឹក​ប្រ៊ុ​យ​ណេ DARUSSALAM នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ម្សិលមិញ​ប្រកបដោយ​ជោគជ័យ ក្រោម​កិច្ចសហការ រវាង​មន្ត្រី​ទូត​កម្ពុជា ជាមួយ​សេនា​នុ​ព​ន្ធ័​យោធា​ប្រ៊ុ​យ​ណេ នឹង​មន្ត្រី​ប៉ូ​លី​ស​អន្តោប្រវេសន៍​សឹ​ង្ហ​បុរី ។ ប្រតិបត្តិការ​នេះ លោក​អនុនាវីឯក...

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

ឧក្រិដ្ឋជនគ្រឿងញៀនត្រូវតែប្រហារជីវិត ?

ការជួញដូរនិងប្រើបា្រស់នៅគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរីករាលដាលយ៉ាងពេញបន្ទុក មិនថានៅទីក្រុង ឬជនបទចុងកាត់មាត់ញកនោះទេ រហូតដល់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​យុទ្ឋនាការ​ទ្រង់ទ្រាយធំបង្រ្កាប​គ្រឿងញៀនមានរយៈពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ។ គិតត្រឹមថ្ងៃទី១៣ ខែមករានេះ មានរយៈពេលជិតពីរសប្តាហ៍ហើយ ហើយសមត្ថកិច្ចជំនាញពាក់ព័ន្ឋនៅតាម​រាជធានី​-ខេត្តទំាង២៥នៅទូទំាងប្រទេសបានចាប់ផ្តើមបង្រ្កាប ក្នុងនោះសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្នុងរយៈពេល១៣ថ្ងៃនៃយុទ្ឋនាការនេះ សមត្ថកិច្ចបានឃាត់ខ្លួនឧក្រិដ្ឋជននិងអ្នកប្រើប្រាស់ជាច្រើន​ពាន់នាក់និង​ដកហូតថ្នំាញៀន និងសារធាតុញៀនបានយ៉ាងច្រលនផងដែរ ។ ក្រុមអ្នកវិភាគសង្គមបានលើកឡើងថា បញ្ហាគ្រឿងញៀនទំនងជាមិនអាចទប់ស្កាត់និងកាត់បន្ថយបានទេ ព្រោះ​ឧក្រិដ្ឋ​ជនធំៗមួយចំនួនតូច ទំនងមានខ្នងក្រាស់និយាយឲ្យចំគឺអ្នកមានអំណាចនៅពីក្រោយខ្នង ឬ ក៍អ្នកមាន​ឥទ្ឋិពល​ណាមួយក្នុងសង្គមជាមេកើយគ្រឿងញៀន ដូចជាករណីអតីតផ្កាយ៣ លោក ម៉ឹក ដារ៉ា...

លោក ហ៊ុន សែន​ទៅ​មើល សុខ អាន ?

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លុប​ចោល​កម្មវិធី​ចំនួន​ពីរ​ជាប់​ៗ​គ្នា​គឺ ចែក​សញ្ញាបត្រ​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ដែល​តាម​គម្រោង​លោក​នឹង​ចូលរួម​ជា​អធិបតីភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ និង នៅ​ថ្ងៃ​ទី​១៤ ខែមីនា​នេះ លោក​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៥១ ពី​ស្រុក​ឧដុង្គ​ទៅ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។ ប្រភព​មិន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​លុប​ចោល​កម្មវិធី​ខាងលើ​នេះ គឺ​លោក ហ៊ុន សែន ចេញ​ទៅ​ក្រៅប្រទេស​ដោយ​ស្ងាត់​ៗ​ដើម្បី​ទៅ​មើល​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កំពុង​ឈឺ​ធ្ងន់​នៅ​ក្រៅប្រទេស​( អាច​នៅ​បារាំង​និង​សិង្ហ​បុរី​) ។ យ៉ាងណា​ក៍ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ «​អង្រុត​»...

ទ្រាំ​លែង​បានរឿង​អត់​ប្រាក់​បៀ​វត្ស​ អ្នកគ្រូ​ពពោះបង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំ​ប៉ូវ ក្នុង​ខេត្តបាត់ដំបង ទ្រាំ​លែង​បាន ក៏​បាន​សរសេរ​សារមួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​នេះ ដែល​ប្រាក់​​បៀ​វត្សអ្នកគ្រូ​មិន​ត្រូវ​បាន​បើក​អោយ​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ  ។ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បង្ហោះ​សារ​អោយ​ដឹង​ថា «​និយាយ​លើក​ចុង​ក្រោយ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន ខ្ញុំ​ពោះធំ ជិះ​ម៉ូតូ​ឡើង​ចុះ​ទៅ​បង្រៀន​រាល់ថ្ងៃ ចំងាយ​ដី ១៣​គីឡូ ទៅ​មក ២៦​គីឡូ ចូល​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់​បៀ​វត៍ ឡើង​ចុះ​មន្ទីរ​ដើម្បី​សុំ​ឲ្យ​គេ​ចុះហត្ថលេខា...

ធនាគារជាតិ ព្រមាន​ដកហូត​អាជ្ញា​បណ្ណ​ពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បាន​ធ្វើការ​ព្រមាន នឹង​ដកហូត​អាជ្ញា​បណ្ណ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ណា ដែល​មិន​គោរព​តាម​ការ​ណែនាំ ចំពោះ​ការ​ហាមឃាត់​ទទួលយក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ សម្រាប់​ការ​ធានា​លើ​ការ​ផ្តល់​ឥណទាន នោះ​។ យោង​តាម​លិខិត​មួយ​សន្លឹក​ចុះ​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​សរសេរ​ថា ធនាគារជាតិ​នៃ​កម្ពុជា សូម​ជម្រាប​លោក លោកស្រី អគ្គនាយក អគ្គ​នាយិកា គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ...

ធ្លាយរូបភាពដ៍កម្ររវាង នេត សាវឿន និង ហ៊ុន ម៉ាណា

រូបភាព​៥​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​ស្និ​ទ្ឋ​ស្នាល​ក្នុង​នាម​ជា​បង​ប្អូនថ្លៃ​ជា​ដូន​មួយ​រវាង​លោក​អគ្គស្នងការ​នគរបាល ជាតិ នេ​ត សា​វឿ​ន និង អ្នកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកាទូរទស្សន៍​និង​វិទ្យុ​បាយ័ន ជា​កូនស្រី​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​«​ធ្លាយ​ហើយ​»​។ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន ក៍​ដូច​ជា​អ្នកស្រី ហ៊ុន ម៉ា​ណា​ផ្ទាល់ ៕

ជនជាតិចិនម្នាក់មានសំណាងអាចធ្វើសៀវភៅគ្រួសារបាន

ស្រ្តីជនជាតិចិនម្នាក់និយាយខ្មែរមិនច្បាស់បានត្រូវនគរបាលនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្តល់សិទ្ធិឲ្យធ្វើប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ជាតិខ្មែរ បានដោយងាយស្រួល គ្រាន់តែបំភ័ណ្ឌឈ្មោះ ប្តូរមកឈ្មោះជាលំនាំខ្មែរនិងមានការទទួលស្គាល់ ព្រមទាំង ចុះហត្ថលេខា តាមឋានានុក្រមយ៉ាងត្រឺមត្រូវ ។ ស្រ្តីជនជាតិចិន ត្រូវបានប្តូរឈ្មោះ លី រតនា ក្នុងឯកសារ កើតថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៨៤ ទីកន្លែងកំណើត សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ស្រ្តីជនជាតិចិនខាងលើ...

រៀប​ការ​ទៅ​ប្រទេស​បារាំង គេច​បំណុល ទៅ​ដល់​បាន​៤​ខែ គេច​ខ្លួ​ច​បាត់

ភ្នំពេញ ៖ ស្ត្រី​ជា​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​បារាំង​ម្នាក់ បាន​ដាច់​ចិត្ត​ទម្លាយ​នូវ​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន ដែល​បាន​រៀប​ការ​ប៉ះ​ចំ ប្តី​ជា​មនុស្ស​បោកប្រាស់​មក​រៀប​ការ​ជាមួយ​គ្នា ដើម្បី​ចង់ឱ្យ​ជួយ​ធានា​រូបគេ​ចេញ​ទៅ​រស់នៅ​ស្រុក​បារាំង គេច​ពី​បំណុល​តែ​ប៉ុណ្ណោះ លុះ​ទៅ​ដល់​ហើយ រួមរស់​ជាមួយ​ប្រពន្ធ​បាន​តែ​៤​ខែ ក៏​ចុះ​ចោលផ្ទះ​បាត់ ។ ទោះជា​យ៉ាងណា ប្តី​ដែល​ស្ត្រី​ជា​អាណិកជន​ខ្មែរ​អះអាង​ថា ជា​ជន​បោកប្រាស់​នោះ នឹង​ត្រូវ​ផុត​នៃ​ការ​រស់នៅ​ប្រទេស​បារាំង ត្រឹម​នៅ​ថ្ងៃ​ទី​០៤-០៨-២០១៨ ខាង​មុខ​នេះ​ហើយ ជា​ហេតុ​ធ្វើ​អោយ​បុរស​នោះ គំរាម​និង​បាន​ធ្វើទុក្ខបុកម្នេញ ដើរ​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រពន្ធ​សព្វបែបយ៉ាង ដើម្បី​ធានា​ធ្វើ​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង​។ ស្ត្រី​ជា​ប្រពន្ធ​ខាងលើ មានឈ្មោះ​ស្រាង ផា​ណែ​ត និង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Maely Sreang...

ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ឧកញ៉ា ហ៊ុន តូ នៅ​លើ​យន្តហោះ

ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​សុំ​នារី​ដ៍​ស្រស់​សោភា​ម្នាក់​ជា​អ្នកបម្រើ​និង​ទទួលភ្ញៀវ​លើ​យន្តហោះ​ថតរូប​ជាមួយ ។ ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​លោក​ឧកញ៉ា ហ៊ុន តូ (​កូនប្រុស​លោក ហ៊ុន ណេ​ង​) ល្បីឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​អំពី​ឥ​ទ្ឋិ​ពល​និង​អំណាច​នៅ​ស្រុក​ខ្មែរ​យ៉ាងណា​ក៍ដោយ ក៍​លោក ហ៊ុន តូ គេ​កម្រ​នឹង​ឃើញ​បង្ហាញខ្លួន​នៅ​ទីប្រជុំជន​សាធារណៈ​ណាស់ ៕

លោក កែ គឹ​ម​យ៉ា​ន រិះគន់​ធ្ងន់​ៗ​លើ​តុលាការ និង​មេ​គុក​ស្រុក​ខ្មែរ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​រិះគន់​ខ្លាំង​ៗ លើ​ស្ថាប័ន​តុលាការ ដែល​ដំណើរការ​កាត់ក្ដី​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន មិន​ដូច​អ្វី​ដែល​ច្បាប់​បាន​ចែង ព្រោះ​មិនឃើញ​មាន​ជនល្មើស​គ្រឿងញៀន​ណា​ម្នាក់ ជាប់គុក​មួយ​ជីវិត​សោះ ។ ចំពោះ​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ជាប់​ពន្ធនាគារ ប៉ុន្តែ​មនុស្ស​វិញ ចេញ​រកស៊ី​គ្រឿងញៀន​នៅ​ខាងក្រៅ​ហើយ​ធំ​ជាង​មុន​ទៀត​ ។ ច្បាប់​ដែល​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន អះអាង​ថា តុលាការ​កាត់ក្ដី​ខុស​នោះ គឺ​ច្បាប់​ស្ដី​ពី ការ​ត្រួតពិនិត្យ​គ្រឿងញៀន...

ប្រមុខការបរទេសយួនស្នើឲ្យការពារយួននៅខ្មែរ

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិខ្មែរ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ លោក ផា​ម ប៊ិ​ញ​មិ​ញ ( Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ស្នើ​ឲ្យ​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​ខ្មែរ​ជួយ​ការពារ​អ្នក​វិ​ន​យិ​យោគ​ទុន​និង​ប្រជាជន​យួន​ដែល​បាន​និង​កំពុង​រកស៊ី​និង​រស់នៅ​លើ​ទឹកដី​ខ្មែរ ។ វត្តមាន​របស់​លោក​ប្រមុខ​ការ​បរទេស​វៀតណាម​នៅ​លើ​ទឹកដី​ខ្មែរ​គឺ​ដើម្បី​សហ​ប្រធាន​ក្នុង​កិច្ចប្រជុំ​រវាង​បណ្តា​ខេត្ត​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ។ ឆ្លង​តាម​កិច្ចប្រជុំ​រវាង​ខេត្ត​តាម​ព្រំដែន​និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខ្មែរ​-​វៀតណាម ភាគី​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​ឲ្យ​មានការ​បញ្ចប់​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុ​ង​ប៊ិ​ន នៅ​ខែ មេ​សា ឆ្នាំ​២០១៧​ខាង​មុខ ដើម្បី​អបអរសាទរ​ខួប​ឆ្នាំ​ទី​៥០ នៃ​ទំនាក់ទំនង​ការ​ទូរ​រវាង​ប្រទេស​ទាំង​ពីរ...

វិធី​ការពារ និង​គេច​ពី​បាតុភូត​រន្ទះបាញ់ ពេល​មេឃ​ងងឹត​រកកល់ភ្លៀង

រដូវភ្លៀង​ចាប់ផ្តើម​ហើយ ក្រសួង​ក៏​បាន​ប្រកាស​ចំពោះ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើ​អោយ​មនុស្ស​ម្នា​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​រន្ទះបាញ់ ។ អ៊ីចឹង សាក​ស្រមៃ​មើល​ថា អ្នក​កំពុង​តែ​ដើរ​សម្រាប់​តែ​មេឃងងឹត​ឈឹង រកកល់ភ្លៀង ពន្លឺ​ភ្លឺ​ឆ្វេ​ច​ឆ្វាច កំពុង​ចាំង​មក​លើ​ភ្នែក​អ្នក​... តើ​អ្នក​គួរ​ប្រុង​ប្រយ័ត្នយ៉ាង​ម៉េច ? «រន្ទះ» គឺជា​ថាមពល​ម្យ៉ាង​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន​រហូត​ដល់​រាប់​ពាន់​លាន​គីឡូវ៉ាត់ និង​មាន​រយៈពេល​ត្រឹមតែ​៣០​មីក្រូ​វិនាទី (១​មីក្រូ​វិនាទី ស្មើនឹង ០.០០០០០១​វិនាទី​) តែ​ប៉ុណ្ណោះ ។ ឧបករណ៍​ការពារ​រន្ទះ អាច​បញ្ចៀស​រន្ទះ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុន្តែ វា​មិន​អាច​ការពារ​បាន ១០០% នោះ​ឡើយ​។ ម្យ៉ាងទៀត រន្ទះ​មិន​ចាំ​ទាល់តែ​ប៉ះ​អ្នក​ដោយ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​អ្នក​សន្លប់​បាន...

ម្តាយ​​ទៅ​សុំ​ថ្នាំ​ដាក់​ភ្នែក​ទារក​អាយុ​១០​ថ្ងៃ គ្រូពេទ្យ​ឲ្យ​ថ្នាំផឹក​៦​ម៉ោង​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ ទារក​ទើបតែ​កើត​បាន​រយៈពេល​១០​ថ្ងៃ មានជំងឺភ្នែក ត្រូវ​បាន​ម្តាយ​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​«​ទួល​អំពិល​» ពេល​នោះ​អ្នកគ្រូ​ពេទ្យ​ពិនិត្យ​រួច បានយក​ថ្នាំ​ឲ្យ​ទារក​នោះ​ផឹក ស្រាប់តែ​ល្ងាច​ឡើង​ទារក​បាន​ដាច់ខ្យល់​ស្លាប់ ក្រោយ​ពេល​ផឹកថ្នាំ​បាន​៦​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​ឪពុក​​ស្រែក​ទ្រ​ហ៊ោ​យំស្ទើរ​ឆ្កួត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ មីនា ២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ផា​ន ឃុំ​ទួល​អំពិល ស្រុក​ប​រសេ​ដ្ឋ ខេត្តកំពង់ស្ពឺ ។ ប្រភព​ពី​ម្តាយ​របស់​សព​ទារក​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​ស្លាប់​នោះឈ្មោះ លី ចាន់​ច​ម្រើ អាយុ​១០​ថ្ងៃ និងស្ត្រី​កូនខ្ចីជាម្តាយឈ្មោះ ផុ​ន សារី អាយុ​២៤​ឆ្នាំ...

តើលោក សឺង ង៉ុកថាញ់ ជានរណា ?

ប្រវត្តិរូបសង្ខេបរបស់បណ្ឌិត សឺង ង៉ុកថាញ់ – ឈ្មោះ សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈ Son Ngoc Thanh ) – ថ្ងៃខែឆ្នាំកំណើតៈ កើតថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ១៩០៨ – ទីកន្លែងកំណើតៈ​ ភូមិគគីរក្រៅ ស្រុកកំពង់ធំ (យួនៈ Châu Thành) ខេត្តព្រះត្រពាំង ( Trà Vinh) – សឺង ង៉ុកថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ...

អាជីវករ​ផ្សា​របឹង​កេងកង ប្រកាស​រើស​ប្តី​តាម​ហ្វេ​ស​ប៊ុ​ក

ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក​មានចិត្ត​ក្លាហាន​បាន​ប្រកាស​ជ្រើសរើស​ប្តី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​នាង​មេម៉ាយ​កូន​២​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ស្ត្រី​មេម៉ាយ​នោះ​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ សុវណ្ណ​នី អាយុ​៣៧​ឆ្នាំ និង​ប្រកាស​ជ្រើសរើស​ប្តី​ចាប់ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​បុរស​ដែល​នាង​ត្រូវការ គឺ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​និង​នៅ​លីវ ។ សុវណ្ណ​នី ដែល​មាន​គណនី​ឈ្មោះ Sok Kaka (​ម្នាក់ឯង​ជា​ថ្មី​) បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា «​ខ្ញុំ kaka មាន​អាយុ 37​ឆ្នាំ រើស​ស្វាមី​ដែល​មាន​អាយុ​35​ឆ្នាំ​ឡើង បើ​បង​ៗ​មាន​អាយុ​ក្រោម​នឹង​កុំ​ឆាត និង តេ​មក​សួរ​អី ព្រោះ មិន​ស្ថិត​ក្នុង​ជំរើស​របស់ខ្ញុំ​ទេ តែ​អាច​ធ្វើ​ជា​មិត្ត ជា ប្អូន របស់ខ្ញុំ​បាន​។ ខ្ញុំ...

អគ្គនាយក TVFB ផ្ទុះ​ជម្លោះ​ជាមួយ​បុរស​ម្នាក់ ផ្អើល​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ រិ​ទ្ធី អគ្គនាយក TVFB និង​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ហៅ​អោយ​ចូលខ្លួន​ទៅ​ធ្វើការ​សាកសួរ​ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ជម្លោះ​ជាមួយ គ្នា​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​នោះ ។ ហេតុ​ការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ កក្កដា ២០១៨ នៅ​ចំណុច​ការិយាល័យ TVFB ទីតាំង​ផ្ទះ​លេខ ១០Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ...

សួន​កម្សាន្ត​ដ៏​ធំ ផ្លាស់ពីកោះកុង មកភ្នំពេញ បើក​ឲ្យ​ទិញសំបុត្រចូល​ទស្សនា១​ស​ប្ដា​ហ៍​ទៀត

ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ តាម​គម្រោង​សួនសត្វ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​មានឈ្មោះ​ថា ភ្នំពេញ សា​ហ្វា​រី គ្រោង​នឹង​បើក​សាកល្បង​ឲ្យ​ចូល​ទស្សនា​កម្សាន្ត នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ជំនួយ​គ្រប់គ្រង​នៅ​សួនសត្វ​ព្រៃ​កម្សាន្ដ​ភ្នំពេញ លោក រឿង សុវណ្ណ​នី​កា ។ សួន​កម្សាន្ត​ដ៏​ធំ​ដែល​បាន​ផ្លាស់​ពី​ខេត្តកោះកុង មក​ជិត​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តែ​ប៉ុណ្ណោះ ។ សួន​កម្សាន្ត​របស់​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់...

ភ្ញាក់ផ្អើលកំប៉ុង«ស្រាបៀរកម្ពុជា»មានអក្សរយួន

អ្នក​និយម​ចូល​ចិត្ត​ទទួលទាន​ស្រា​បៀរ​បាន​គាស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​( Cambodia Beer) ស្រាប់តែ​ឃើញ​អក្សរ​យួន​នៅ​លើ​ក្រវិល​កំប៉ុង បង្ក​ឲ្យ​មាន​ច​ម្ង​ល់​និង​ភ្ញាក់ផ្អើល​ថា​តើ​ជា​ស្រា​បៀរ​កម្ពុជា​ពត ឬក៍​ក្លែងក្លាយ ។ យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ការ​ចែកចាយ​រូបភាព​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម មិន​មានការ​បញ្ជាក់​ច្បាស់លាស់​អំពី​អត្តសញ្ញាណ​អ្នក​គាស់ និង​កាលបរិច្ឆេទ​នោះ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ ។ សូម​បញ្ជាក់​ថា រោងចក្រ​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា លាង ឃុន ចំណាយ​ថវិកា​សាងសង់​និង​ផលិត​៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន...

ព្រះមហាក្សត្រ​ប្រោស​ព្រះ​រាជទាន​គោរមងារ លោក សុខ អាន ឡើងជា​«​សម្តេច​វិបុល​បញ្ញា​»

រាជធានី​ភ្នំពេញ ៖ «​សម្តេច​វិបុល​បញ្ញា សុខ អាន​» គឺជា​គោរមងារ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ ប្រោស​ព្រះ​រាជទាន តាម​រយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧​។ ព្រះមហាក្សត្រ បាន​ទ្រង់​យល់​ផង​ដែរ​ថា លោក សុខ អាន ជា​អ្នកដឹកនាំ​មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះពុទ្ធ​សាសនា ការពារ​យុត្តិធម៌​សង្គម​ដើម្បី​និរន្តរភាព​រាជា​និយម ។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​បញ្ជាក់​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ជា​អ្នកដឹកនាំ​បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា...

សេដ្ឋី គិត ម៉េងនិង លឹម បុណ្ណា សហការគ្នាបំផ្លាញឈើ

យោង​តាម​ប្រភព​ពី​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​លោក​ឧកញ៉ា​លឹ​ម ប៊ុ​ណ្ណា កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) របស់​ឧកញ៉ា​គិត ម៉េ​ង​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ដោយ​ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន របស់​អ្នកឧកញ៉ា​គិត ម៉េ​ង និង​លោក សាន ច​យ​ជា​មេការ​របស់ លោក​ឧកញ៉ា លឹ​ម ប៊ុ​ណ្ណា​ដែល​មាន​ភរិយា​ឈ្មោះ​ថុ​ង ធីតា​គឺជា​អ្នក​ដែល​បាន​និង​កំពុង​តែ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​យួន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​នោះ​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ សាន...

បា្រក់ខែមន្រ្តីរាជការនិងកងកម្លំាងកើន១២%ចាប់ពីខែមករា

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៧ ដែលរដ្ឋសភាប្រជុំពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦បៀវត្សរ៍មូលដ្ឋាន ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៦.៨០៤.០៥៩ លានរៀល គឺកើនឡើង ២០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ក្នុងនោះ មានការដំឡើងបៀវត្សមូលដ្ឋាន ក្នុងអត្រា ១២% ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៧ និងការតម្លើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្ត្រីរាជការស៊ីវិល...

ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​ស្ពាន​សំរោង ផ្លូវជាតិ​លេខ​៤

ខេត្ត​ព្រះ​សីហ​នុ ៖ មក​ដល់​ត្រឹម ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កម្ពស់​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​កើនឡើង​វិញ បន្ទាប់​ពី​បាន​ស្រក​ចុះ​បន្តិច​នៅ​វេលា​យប់មិញ ។ ខណៈ​ពេល​នេះ ទឹក​នៅ​តែ​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន ប្រវែង​ប្រមាណ​៨០០ទៅ៩០០ ម៉ែត្រ ក្នុង​កម្ពស់​ប្រមាណ១,៤០ទៅ១,៥០ម៉ែត្រ ។ ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​បន្ត​បិទ​ចរាចរ​ជា​បណ្តោះអាសន្ន​នៅឡើយ ដោយសារ​តែ​ទឹក​នៅ​បន្ត​ជន់​លិច​ ។ អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​ទាំង​ភ្ញៀវ​ជាតិ...

អនុប្រធាន​តុលាការខេត្ត​កំពង់ស្ពឺ ដក​កាំភ្លើង​ភ្ជង់​ក្បាលក្រឡាបញ្ជី​ជា​ជន​ពិការ

ខេត្ត​កំពង់ស្ពឺ​ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ ​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​បញ្ជា​ឲ្យ​ធ្វើ​អធិការកិច្ច​ជា​បន្ទាន់​មួយ​ចំពោះ​រឿង​អនុប្រធាន​តុលាការខេត្ត​កំពង់ស្ពឺ ដក​កាំភ្លើង​ភ្ជង់​ក្បាល ក្រឡាបញ្ជី​ ដែលជា​ជន​ពិការ និង​គ្រវែង​ឈើច្រត់​ចោល ​។ ​បញ្ជា​ឲ្យ​ធ្វើ​អធិការកិច្ច​ជា​បន្ទាន់នេះ បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ក្រឡាបញ្ជី​ជា​ជន​ពិការឈ្មោះ ឈៀវ គឹ​ម​ហាក់ ក្រឡាបញ្ជី​ដែល​ជា​ជន​ពិការ​មួយ​រូប នៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៩ មីនា នេះបាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ទៅ​លើ​អនុប្រធាន​សាលាដំបូង​លោក​ចៅក្រម ម៉ែ​ន វណ្ណៈ ពី​បទ​គំរាមកំហែង​អាយុជីវិត...

រំលោភម្តាយបង្កើត ជាប់គុក១០ឆ្នំា

ទីបំផុត​ទៅ​បុរស​ម្នាក់​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់​ព​ន្ឋ​នាគារ​រយៈពេល​១០​ឆ្នាំ  ពាក់​ព័​ន្ឋ​កូ​ស្រវឹងស្រា​ច្រឡំ​បើក​មុង​ម្តាយបង្កើត​រំលោភ​សេព​ស​ន្ទ​វ​:​រហូត​បាន​សម្រេច ។ ជន​ត្រូវ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ទោស​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ ឈ្មោះ យឹ​ម ហួរ អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២១៧ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះជា​ម្តាយបង្កើត អាយុ​៦០​ឆ្នាំ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ ២០១០ ប៉ុន្តែ​ដោយសារ​ជន​ត្រូវ​ចោទ​ដែល​ជា​មនុស្ស​ញៀន​ថ្នាំ​និង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ មិន​រា​កែខ្លួន ថែម​ទាំង​អុកឡុក គំរាមកំហែង ក្នុង​ក្រុម​គ្រួសារ ទើបត្រូវ​សាច់ញាតិ និង​ម្តាយបង្កើត​សម្រេចចិត្ត​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦...

អង្គរក្ស ហ៊ុន សែន បណ្តេញអ្នកយកព័ត៌មាន VOA

អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ជា​ខេមរភាសា គឺ​លោក សុខ ខេមរា បាន​ត្រូវ​ក្រុម​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រារាំង​និង​បណ្តេញ​មិន​ឲ្យ​ថតរូប​និង​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រកម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ហ៊ុន សែន ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក សុខ ខេមរា បាន​សរសេរ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​«​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​រារាំង​មិន​ឲ្យ​ខ្ញុំ សុខ ខេមរា Sok Khemara អ្នក​យក​ព័ត៌មាន​វី​អូ​អេ VOA ចូល​យក​ព័ត៌មាន​នៅ​កន្លែង​ចែក​សញ្ញាប័ត្រ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ...

ក្មេង​ជំនាន់​ក្រោយ​មាន​សង្ឃឹម​ហើយ​…!

តាម​ការ​កត់សម្គាល់ មន្ត្រី​ចាស់​ៗ​វស្សា មិនដឹង​ពេល​ណា​គ្រប់​អាយុ​ចូល​និវត្តន៍​ទេ? បើ​ម្នាក់​ៗ​ខាំ​ស្មៅ​ក្រាញននៀល​យ៉ាងនេះ ។ ទោះបី​ក្មេង​ជំនាន់​ក្រោយ​ខំរៀន​ចប់​ហើយ ក៏​នៅ​ដាំចេក​សិន​ទៅ អានាង​! បើ​គ្មាន​ខ្សែ​ទុយោ​អី​គេ​នឹង កុំ​សង្ឃឹម​មាន​កៅអី​មន្ត្រី​អង្គុយ ប៉ុន្តែ​ក្តី​រំពឹង​របស់​អ្នក​ជំនាន់​ក្រោយ​ហាក់​មាន​សង្ឃឹម​ឡើង​វិញ ខណៈ​ដែល​មន្ត្រី​នគរបាល​គ្រាក់​ៗ​ជំនាន់​មុន ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍ ជា​បន្តបន្ទាប់ នា​ចុង​អាណត្តិ​នេះ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ខិត​ជិត​ចូល​មក​ដល់ ។ នា​អាណត្តិ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ហាក់​មានការ​កែទម្រង់​គួរ​ឲ្យ​កត់សម្គាល់ ណាមួយ​គណបក្សកាន់អំណាច ក៏​ចង់បាន​ប្រជាប្រិយភាព និង​សន្លឹក​ឆ្នោត​ផង​តាម​មើល៍ ទើប​មានការ​ដាក់​ឲ្យ​មន្ត្រី​ចូល​និវត្តន៍​ជា​បន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះ មន្ត្រី​ចូល​និវត្តន៍​ក៏​ត្រូវ​បាន ដំឡើង​ប្រាក់បៀវត្សរ៍​ទៀត​ផង គិត​ចាប់ពី​ថ្ងៃ​ទី​១...

លោក ទៀ បាញ់ថានឹងប្រើជំនួយយោធាកម្ទេចបដិវត្តន៍

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​និយាយ​ថា «​កងទ័ព​កម្ពុជា​នឹង​ប្រើ​សម្ភារ​យោធា​ដែល​ជា​ជំនួយ​របស់​បរទេស ដើម្បី​បង្ក្រាប​ចលនា​បដិវត្តន៍ព៌ណ ឬ ចលនា​នានា ដែល​បង្ក​ឲ្យ​មាន​គ្រោះអាសន្ន​ដល់​ប្រទេស​ជាតិ​»​។ នៅ​ក្នុង​ពិធី​ប្រគល់​រថយន្ត​និង​គ្រឿងចក្រ​វិស្វកម្ម​ចំនួន​២២២​គ្រឿង(គ្រឿងចក្រវិស្វកម្ម១៤គ្រឿង) ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ​ជោ ហ៊ុន សែន ក្នុង​ខេត្តកំពង់ស្ពឺ លោក​ប្រមុខ​ការពារ​ជាតិខ្មែរ​បាន​បញ្ជាក់​បន្ថែម​ថា «​ជំនួយ​យោធា​របស់​សាធារណរដ្ឋ​កូរ៉េ​នេះ នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រតិបត្តិការ​វាយប្រហារ​ចលនា​បដិវត្តន៍ ហើយ​ខ្ញុំ​គិត​ថា មិន​ថា​តែ​បដិវត្តន៍​ពណ៌ ឬ​ក៏​បដិវត្តន៍​ស្អី​ទេ ឲ្យ​តែ​នាំ​មក​នូវ​ភាព​អន្តរាយ​ដល់​ប្រទេស​ជាតិ ឬ​នាំ​ឲ្យ​ប្រទេស​ជាតិ​កើត​នូវ​ហៅ​ថា​គ្រោះអាសន្ន​គឺថា ច្បាស់​ណាស់​សម្ភារ​ទាំងនេះ គឺ​វា​នឹង​ចូលរួម​ចំណែក...

សមាគមយួនទិញដី៧២ហិកតា ឲ្យពលរដ្ឋខ្លួនឡើងមកលើគោក

ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យួនរាប់រយគ្រួសារ បានត្រូវជនជាតិយួនអូសលយទៅ​មុខ​ហួស​ពី​ការ​កំណត់​របស់អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ខណ​:​ដែលប្រភពថា​សមាគម​​យួន បានទិញ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ដែន​​នេសាទចំនួន​៧២​ហិកតា ដើម្បីឡើងទៅតំាងទីលំនៅលើគោកវិញ តែដីនោះ​មិន​ទាន់​មាន​អនុ​ប​យោគ (​មិន​មានច្បាប់​អនុញ្ញាត​ពីរ​ដ្ឋា​ថា​ភិ​បាល​កម្ពុជា​) ។ ប្រភពបន្តថា ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិយួន​ទំាងនោះ បាន​លយ​ទៅ​មុខ ហួស​ពី​ការ​កំណត់​របស់អាជ្ញាធរ​ខេត្ត នៅ​លើ​ផ្ទៃ​ទឹក ដែល​មាន​ទង់ជាតិ​ខ្មែរ​បាន​ដោត​នៅ​លើ​ដើមឈើ​១​ដើម ហើយនៅ​ជាប់​នោះ​ក៍​មានផ្ទះ​បណ្តែត​ទឹក របស់​គណ​:​ក​ម្មា​ការ​ខេត្ត សម្រាប់​ធ្វើការ​ត្រួតពិនិត្យ ការ​ចត​ផ្ទះទឹក​របស់​ជន​អន្តោ​ស​ប្រវេសន៍ និង​បាន​ហួស​ទៅ​ពីមុខ​កំពង់​ផែ​ថ្មី ដែល​អាជ្ញាធរ​ខេត្តបាន​រៀបចំ​រួច​ហើយ ។ ព័ត៌មាននេះ អាជ្ញាធរ​​បានដឹង ប៉ុន្តែ​ធ្វើ​មិនដឹង​។ សូម​បញ្ជាក់​ថា ការ​រៀបចំផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យួន ដើម្បី​ឡើង​លើ​គោ​គ​នោះ គឺ​ដឹកនាំ​ដោយ​អភិបាល​ខេត្ត និង​អភិបាលរង​មួយ​រូប...

កូន​ស្រីហេង ពៅ គំរាម​ប្តឹង​លោក​ផែង វណ្ណៈ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក​ផែង វណ្ណៈ នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា ២០១៧ បានអោយ​ដឹង​ថា មាន​គណនី​មួយ​មាន​ដែល​ឈ្មោះ​ថា MaDa HP's សង្ស័យ​ជា​កូនស្រី​របស់ ហេង ពៅ បាន​គំរាម​ប្តឹង​រឿង​លោក​ផែង វណ្ណៈ ឌៀល​និង​ចោទប្រកាន់​ឳ​ពុក​របស់​ខ្លួន​ថា ជា​ជនពាល និង​ឧក្រិដ្ឋជន រហូត​ទាមទារ​អោយ​លោក​បង​ស្រាយ​ពី​ច្បាប់​និង​មាត្រា​ថែម​ទៀត ។ ការ​គំរាម​ប្តឹង​នេះ​បន្ទាប់​ពី​លោក​ផែង វណ្ណៈ បាន​ធ្វើការ​ចែករំលែក​បន្ត​នូវ​អត្ថបទ​របស់​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​មាន​ចំណងជើង​ថា​«​សំណាង​ធំ​ណាស់​» ដោយ​លោក​ផែង វណ្ណៈ បាន​សរសេរ​ថា «​តិច​កូន​គេ​ប្ដឹង​ដូច​ខ្ញុំ​ទៅ...

ហ៊ុន សែន ហៅអគារខ្ពស់ថាអគារកេះមេឃ

ដោយ​សំដៅ​ទៅ​លើ​អគារ​ខ្ពស់​ៗ​បំផុត​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា «​សព្វ​ថ្ងៃនេះ​ទីក្រុង​ភ្នំពេញ​មាន​អាគារ​ខ្ពស់​ៗ​ជា​ច្រើន ហើយ​នៅ​ពេល​ខាង​មុខ​យើង​នឹង​មាន​អាគារ​កំពស់ ១២៥ ជាន់ (​កំពស់​៥២០​ម៉ែត្រ​) ដែល​ខ្ពស់​ជាងគេ​នៅ​អាស៊ី ។ » នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​មហាវិថី​សម្តេច​តេ​ជោ ឬ ផ្លូវ​៦០​ម៉ែត្រ ឆ្លងកាត់​បឹង​ជើងឯក និង​បឹង​ទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែក​កំពឹស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា...

ចប់ ! សហគមន៍អឺរ៉ុបហាមនំាអង្ករពីខ្មែរ

ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៧​នេះ​តទៅ សហភាព​អឺរ៉ុប​បាន​ហាម​នាំ​អង្ករ​ខ្មែរ​ចូល ដោយសារ​រក​ឃើញ​ថា អង្ករ​ខ្មែរ​មាន​ដាក់​សារជាតិ​គីមី ។ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ភ្លាម​ៗ​នៅឡើយ​ទេពី​សមាគម​ស្រូវ​អង្ករ​កម្ពុជា និង​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​និង​ពាណិជ្ជកម្ម​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧​នេះ ៕  

រិះគន់​បន្ដបន្ទាប់ ព្រះ​ចៅអធិការ បំភ្លឺ រឿង​វាយ​ព្រះ​វិហារ​ដែល​ជាបេតិកភណ្ឌជាតិ

កំពង់ធំ ៖ ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌជាតិ​នៅ​ឆ្នាំ ២០០៧ ត្រូវ​បាន​ព្រះ​មេគុណ និង​ជា​ព្រះ​ចៅអធិការ​វត្ត ព្រមទាំង​គណៈកម្មការ​វត្ត​ទាំងអស់​សម្រេច​ជា​ឯក​ច្ឆ័​ន​វាយ​កម្ទេច​ចោល​តាំងពី​ថ្ងៃ​ទី​២៨ សីហា ២០១៧ ក្រោម​ហេតុផល​ថា ព្រះ​វិហារ​មួយ​នេះ មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ជា​ពិសេស​ដំបូល​ព្រះ​វិហារ​តែ​ម្ដង ដែល​អាច​ដាក់​រលំ​បង្ក​មាន​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ​ជាយថាហេតុ នៅ​ពេល​ណាមួយ ។ ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ស្ថិត​នៅ​ទីរួមខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ពោល​មាន​រយៈពេល​៦៩​ឆ្នាំ​មក​ហើយ ។ ការ​វាយ​កម្ទេច​ចោល​ព្រះ​វិហារ​វ័យ​ចំណាស់​មួយ​នេះ បាន​ទទួល​ការ​រិះគន់​ជា​បន្ដបន្ទាប់ ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ដល់​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក ខៀវ...

តែងតំាងកូនលោក សុខ អាន ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស

មិនខុសពីកូនៗរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលត្រូវបានតែងតំាងជាសមាជិកសភា និងក្នុង​ជួររាជរដ្ឋាភិបាលប៉ុន្មាននោះទេ សម្រាប់កូនប្រុសលោក សុខ អានម្នាក់ទៀត ឈ្មោះ សុខ សូកេន បានត្រូវ​ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី តែងតំាងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ ​បន្ថែមលើតួនាទី​មួយទៀត​ជា​អនុប្រធាននាយកដ្ឋាន​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​ឯកជន នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC តាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នំា២០១៦ ។ មកដល់ពេលនេះ កូនប្រុសលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ចំនួន០៤នាក់ រាប់ទំាង លោកសុខ...

ក្មួយ ហ៊ុន សែន គឺហ៊ុន ជា ចង់ជួបបុរសម្នាក់ដែលតំាងខ្លួនជាស្តេច

ករណី​បុរស​តាំងខ្លួន​ជា ស្ដេច​ក្លែងក្លាយ និង​តាំង​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​ក្រោម​ជើង​ខ្លួន រួម​ទាំង​មា​នប​ល្ល័​ង្គ និង​ស្វេត​ឆត្រ​ផង​នោះ ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ល្បី​ព្រោងព្រាត និង​បាន​ធ្វើ​ឲ្យ លោក​ឧកញ៉ា ហ៊ុន ជា ដែល​ជា​កូន​ប្រុសរបស់​លោក ហ៊ុន សាន និង​ជា​ក្មួយ​ប​ង្កើ​ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ប្រតិកម្ម​ថា ៖ «អញ​គោ​ររ​ព​ស្រលាញ់ និង​ដឹងគុណ​ចំពោះតែ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ ហើ​យ​ចុះ​ហ្អែ​ង​មកពីណា​ហ៊ាន​មក​តាំង​ខ្លួនឯង​ជា​ព្រះ​ចក្រ​វា​ឡ ហើយ​យ​ហ៊ាន​យក​ព្រះ​ឆាយា​ល័ក្ខណ៍​អតីត​ព្រះ​មហាក្រ​ត្រមក​ដាក់​ក្រោម​ជើង​របស់  ​ហ្អែ​ង​នោះ ! អញចង់​ជួប​ហ្អែ​ង​ក្នុង​ផ្លូវ​បែប​ណា​ក៏​បាន បើបាន​ជួប​ក្នុង​សំលៀក​បំពាក់​ព្រះ​របស់​ហ្អែ​ង​កាន់តែ​ល្អ »៕  

ឧកញ៉ា សុខ គង់ ដើមកំណើតយួនលៀនកន្ទុយហើយ

ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នកវិភាគ​សង្គម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បន្ទាប់​ពី​អ្នកឧកញ៉ា សុខ គង់ ស្ថាបនិក​ក្រុមហ៊ុន​ប្រេង​សូ​គី​ម៉ិច និង​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដូច​ជា​ក្រុមហ៊ុន​សណ្ឋាគារ​សុខា ក្រុមហ៊ុនកាត់ដេរ​គង់ ហុង និង​ក្រុមហ៊ុន​សុខា​បូកគោ និង​ដែល​គេ​ស្គាល់​ថា​មាន​ដើម​កំណើត​ជា​ជនជាតិ​យួន និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​បាន​សម្រេច​ដូរ​ឈ្មោះ​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅ​ជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ។ បើ​យោងសេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ របស់​ក្រុមហ៊ុន​សុខា មិន​បាន​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​នៃ​ការ​សម្រេច​ប្តូរ​ឈ្មោះ​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅ​ជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​»​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​រមណីយដ្ឋាន​បាន​សម្រេច​ប្តូរ​ឈ្មោះ​ពី​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» មក​ជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​»...

ព្រះ​វិហារ​វត្ត​ឥន្ទ្រី​សំ​វរៈ ដែល​ជា​បេតិកភណ្ឌ​ជាតិ ត្រូវ​វិនាស​ត្រឹម​១​រាត្រី

វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ វត្ត​កំពង់ធំ ស្ថិត​នៅ​ក្នុងខេត្ត​កំពង់ធំ មាន​ចម្ងាយ​ប្រមាណជា​១​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ រីឯ​ព្រះ​វិហារ​ សាងសង់​ឆ្នាំ ១៩៤៨ វិហារ​នេះ មាន​រូបគំនូរ​បុរាណ​ជា​ច្រើន​ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​ នៅ​ឆ្នាំ ២០០៧ ។ បើ​ទោះជា​មានការ​ប្រាប់ពន្យល់ណែនាំ ​ក្រើនរំលឹក​ជា​ច្រើន​ដង​ពី​អាជ្ញាធរ​មន្ទីរ​ព័ត៌​មាន​ខេត្ត រួម​ទាំង​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិ​ល្បៈផ្ទាល់ក៏ដោយ ក៏ព្រះ​តេជគុណ សៀង សុខ ព្រះ​ចៅអធិការ​វត្ត​ឥន្ទ្រី​សំ​វរៈ ​និង​ជា​មេគណ​ខេត្តកំពង់ធំ បាន​សម្រេច​អោយ​វាយ​កម្ទេច​ចោល​តែ​ម្តង ​ឥត​ស្តាយ​ស្រណោះ ត្រឹមតែ​១​យប់​រាប​ស្មើ​ដល់​ដី កាលពី​យប់​ថ្ងៃ​ទី...

ព្រោះតែ​ប្តី​ប្រពន្ធ​អត់​កូន រៀបចំ​ពិធីបង្កក់កូន​គោ​ពូជ ហ្មង​ទៅ នៅ​កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយ​ការ​បង្ហោះ​រូបថត​បី​បួន​សន្លឹក ដែល​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ គេ​ឃើញ រូបថត​បង្ហាញ​ពី​រូប​កូន​គោ​ពណ៌​ខ្មៅ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នក​ចែករំលែក​ត​ៗ​គ្នា​ជា​ច្រើន ព្រមទាំង​មាន​អ្នក​សួរនាំ​ពី​រឿងរ៉ាវ​ខាងលើ​នេះ​យ៉ាងច្រើន​ផុលផុស និង​ចង់​ដឹង​ថា តើ​ជា​រឿង​ពិត​ឬ​យ៉ាងណា ? យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ជួប ភក្តី បាន​ផុស​រូបថត បង្ហាញ​ពី​ទិដ្ឋភាព​រោង​បង្កក់កូន​គោ ដែល​ត្រូវ​បាន​រៀបចំ​លម្អ​ពីមុខ​រោង​ដោយ​ផ្កា​ភ្ញី ព្រមទាំង​មាន​ក្រាល​កម្រាលព្រំ និង​រៀបចំ​តុ យ៉ាង​ល្អ​ស្អាត​សម្រាប់​ទទួលភ្ញៀវ​ចូលរួម​ពិសា​ភោជនាហា​ផង​ដែរ  ។ ចំណែកឯ លិខិត​អញ្ជើញ ដែល​មាន​ខ្លឹមសារ​ថា “​សិរី​សួស្តី​ពិធី​ខួបអាពាហ៍ពិពាហ៍ និង​បង្កក់កូន​គោ សូម​គោរព​អញ្ជើញ ថ្ងៃ​ច័ន្ទ ទី​១៨...

តូចចិត្ត​ប្រពន្ធ​មាន​ប្រុស​ថ្មី បីកូន​ស្រី​លោតទឹក​សម្លាប់​ខ្លួន

ភ្នំពេញ ៖ បុរស​ម្នាក់​ព្រោះតែ​កើត​មាន​វិបត្តិ​ផ្លូវចិត្ត ខូចចិត្ត​រឿង​បែកបាក់​ជាមួយ​ប្រពន្ធ ហើយ​​ប្រពន្ធ​ទៅ​រួមរស់​ជាមួយ​ប្រុស​ថ្មី​ផ្សេង​ទៀត ក៏​បែកគំនិត​គិត​ខ្លី ល្បួង​នាំ​កូនស្រី​របស់​ខ្លួនថា ដើរ​​​ហាត់ប្រាណ លើ​ស្ពាន​ជ្រោយចង្វារ លុះដល់​ពាក់កណ្តាល​ស្ពាន ក៏​ចាប់​បីកូន​ស្រី រួច​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ បំណង​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់​ឪ​កូន បណ្តាល​ឱ្យ​បុរស​ជា​ឪពុក​លិច​ចូល​ទឹក​បាត់ ចំណែក​កូនស្រី ត្រូវ​បាន​អ្នកនេសាទ នៅ​ក្បែរ​នោះ​ប្រទះ​ឃើញ​ជួយ សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​...

ខ្លោចចិត្ត​អាណិត​ទារក​តូច កើត​ប៉ះ​ចំ​ឳ​ពុក​ម្ដាយ​ចិត្តខ្លាំង​រៀង​ៗ​ខ្លួន

ភ្នំពេញ ៖ ពិតជា​រឿង​មួយ​គួរ​ឱ្យ​សង្វេគ​បំផុត សម្រាប់​ទារក​តូច​ម្នាក់​នេះ ដែល​ទើបនឹង​មាន​អាយុ​២​ខែ ខណៈ​ដែល​ឪពុក​ម្តាយ​បាន​កើត​មាន​ជម្លោះ​តឹងសរសៃក​ដាក់​គ្នា តែ​បែរជា​ចាប់​ក្របួច​កូនប្រុស​គំរាម​ទម្លាក់​ចុះ​ពី​ជាន់​ទី​១​សម្លាប់​ចោល ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់​ពេល ស្រាប់តែ​ឪពុក​ម្តាយបង្កើត​នោះ នាំ​គ្នា​រត់​ចោល​កូន​បាត់​ទៀត ទុក​ឱ្យ​កូនប្រុស​ស្រែកយំ ដោយ​ការ​ស្រេកឃ្លាន ។ ហេតុការណ៍​នេះ​បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​១៦ កក្កដា ២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ មានឈ្មោះ​ថា «​រ​នាថ កូន​ខ្មែរ​» បាន​បង្ហោះ​សារ​ថា ជម្លោះ​ក្នុង​គ្រួសារ...

ប៉ាវ​គេ​ផឹក​! គេ​គាស់​ត្រូវ​រថយន្ត​១​គ្រឿង​លាក់​អត់​ចែក ប្តឹង​ផ្អាក​បើក​រង្វាន់​ពី Ganzberg

ខេត្តកំពង់ចាម ៖ រឿង​ក្ដី​មួយ​ប្តឹងផ្ដល់​គ្នា​ទៅ​ដល់​តុលាការ ហើយ​បាន​អូស​បន្លាយពេល​ជិត​៨​ខែ​មក​ហើយ ដោយសារ​តែ ផឹក​ជុំ​គ្នា​៥​ទៅ​៦​នាក់ មាន​ម្នាក់​គាស់​ត្រូវ​រង្វាន់​ធំ​រថយន្ត​មួយ​គ្រឿង ពី​ក្រុមហ៊ុនស្រា​បៀ​ហ្គេ​ន​ហ៍​បឺ​គ Ganzberg តែ​លាក់​មិន​ចែក​ឲ្យ​ម្ចាស់​លុយ​ចេញថ្លៃ​ទិញ​ស្រា​បៀរ​នោះ​ឡើយ ទើប​ប្តឹង​គ្នា រហូត​សុំ​អោយ​ក្រុមហ៊ុន​ផ្អាក​ផ្ដល់​រង្វាន់​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ មក​រា ដើមឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដោះស្រាយ​រួច​នៅឡើយ ។ បើ​តាម​លិខិត​របស់​លោក​មេធាវី សំ ម៉េ​ង​ឌឿ​ន ចុះ​ថ្ងៃ​ទី​១៥ សីហា ២០១៧ នេះ...

ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​កំពុង​គម្រាមកំហែង រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល

ភ្នំពេញ ៖ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​កំពុង​តែ​ហូរ​ធ្លាក់​យ៉ាង​គំហុក​ទៅ​កាន់​ផ្នែក​ខាងក្រោម​តាម​ស្ទឹង កំពុង​គម្រាមកំហែង ភូមិសាស្ត្រ នៅ​តំបន់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​បាន​ទទួល​ទឹកជំនន់​ភ្លៀង​ត​ពី​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ម្សិលមិញ​នេះ ។ លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទប់ទល់​បញ្ហា​នៅ​ចំពោះ​មុខ ជាមួយនឹង​ទឹកជំនន់​នៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ការពារ​កុំឱ្យ​មានការ​ហូរ​ច្រោះ លិច​ចូល​តំបន់​ទំនាប​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ស្ថិត​ក្នុង​ឱកាស​នេះ​ដែរ​លោក​រដ្ឋមន្ត្រី បាន​រៀបចំ​ឱ្យ​មាន​ក្រុម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង សម្រាប់​តាមដាន​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា...

ឪពុក​យោធា​ជាប់​ការពារ​ទឹកដី ប្រកាស់​សុំ​ជំនួយជួយ​កូនស្រី ​រលាក​ស្រោមខួរ

ភ្នំពេញ ៖ យុវតី​រូប​ស្រស់​ជា​សិស្សសាលា​ម្នាក់​កំពុង​រៀនសូត្រ​សុខ​ៗ ស្រាប់តែ​កើត​មាន​ជំងឺរលាកស្រោមខួរ បង្ក​ឱ្យ​បាត់​ការ​ចង​ចាំ និង​ធ្វើ​ឱ្យ​សុខភាព​ស្រកស្រុត​ទ្រុឌទ្រោម​គួរ​ឱ្យ​បារម្ភ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​ចាំបាច់​ត្រូវការ​ចំណាយ​លើ​ការ​ព្យាបាល​យ៉ាងច្រើន​លើសលប់ ហួស​ពី​សមត្ថភាព​របស់​ក្រុម​គ្រួសារ ហេតុនេះ​ទើប​មិត្តភក្តិ​រួម​ថ្នាក់ រួម​សាលា រួម​នឹង​អាណាព្យាបាល​យុវតី​រង​គ្រោះ បាន​អំពាវនាវ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ​។ យុវតី​អភ័ព្វ​ដែល​កើត​មាន​ជំងឺរលាកស្រោមខួរ​ធ្ងន់ធ្ងរ​នេះ មានឈ្មោះ​អ៊ួ​ន និមល ជា​សិស្ស​រៀន​ថ្នាក់​ទី ១១A2 នៃ​វិទ្យាល័យ ហ៊ុន សែន បូ​រី​១០០​ខ្នង មាន​ឪពុក​ឈ្មោះ​អ៊ួ​ន បណ្តូល ជា​មន្ត្រី​យោធា​នៅ​វិសកម្ម​អគ្គបញ្ជាការ នៅ​កង​វត្ថុ​រារាំង​លេខ​៧២ កំពុង​ចុះ​បំពេញបេសកកម្ម​នៅ​ព្រំដែន​កម្ពុជា​-​ឡាវ​...

លោកផ្កាយ៣ ហ៊ឹម យ៉ាន ខ្លំាងជាង ហ៊ុន សែន

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក​( ផ្កាយ​៣) ហ៊ឹ​ម យ៉ា​ន បាន​និយាយ​ព្រមាន​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិន​កាត់ឈ្មោះ​កម្ម​សិ​ទ្ឋិ​នឹង​ត្រូវ​ពិន័យ​និង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស ។ នៅ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្តិ​ពី​បច្ចេកទេស​ត្រួតពិនិត្យ​រឹត​បន្តឹង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​បើកបរ​ល្មើស​ល្បឿន​កំណត់​និង​ប្រ​ព័​ន្ឋ​កត់ត្រា​បទល្មើស​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ​២០១៧ លោក​ផ្កាយ​៣ ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ទៀត​ថា រាល់​យានយន្ត​ដែល​មិន​ទាន់​កាត់ឈ្មោះ ត្រូវ​យ​លិខិត​ទិញ​-​លក់ ពេល​មក​ទទួល​ការ​ផាកពិន័យ ហើយ​តម្រូវ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​មានការ​ផាកពិន័យ ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ចំពោះ​ការ​មិន​កាត់ឈ្មោះ នៅ​ពេល​មានច្បាប់​អនុម័ត​ពី​អន្តរក្រសួង ។ ការ​លើក​ឡើង​របស់​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ​ខាងលើ​នេះ គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ការ​សម្រេច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦...

កូន ប៉ុល លឹម ដែលបាញ់បោះតាមផ្លូវ ចូលកាន់តំណែងវិញហើយ

យោង​តាម​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​អោយ​ដឹង​ថា កូនប្រុស​លោក ប៉ុ​ល លឹ​ម រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ គឺលោក លឹ​ម ចំណាន ដែលបាន​បាញ់បោះ​តាម​ដងផ្លូវ ប៉ុន្ដែ​មិន​ត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ឡើយ គ្រាន់តែ​យក​ទៅ​អប់រំនោះ បាន​ចូល​កាន់​តំណែង​ជាអនុ​ការិយាល័យ​ចរច​រា​ណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ឡើង​វិញហើយ ។ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១ ៧​និង​៥៨​នាទី នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត បុរី ប៉េង​ហួត បឹង​ស្នោរ មាន​ឡាន​បា​ឡែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ...

រថភ្លើងពីបាងកកមកភ្នំពេញនឹងដំណើរការនៅចុងឆ្នាំនេះ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ឋផលនៃដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅប្រទេសថៃពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦បានឲ្យដឹងថា កម្ពុជា-ថៃ នឹងខិតខំធ្វើយ៉ាងណាដើមបីដំណើរការដឹកជញ្ជូនពីបាងកកមកភ្នំពេញនៅចុងឆ្នាំ២០១៦នេះ ។ ជាមួយគ្នានេះដែរភាគីទំាងពីរក៍បានជំរុញគម្រោងតភ្ជាប់ឆ្នេរថៃ-កម្ពុជា-វៀតណាម ដើម្បីដំណើរការដឹកជញ្ជូនទេសចរណ៍និងទំនិញភ្ជាប់ប្រទេសទំាង៣ឲ្យបានឆាប់ផងដែរ ៕

បែកធ្លាយផ្កាយ៣ ម៉ក់ ជីតូ គំរាមបងហ៊ុន សែន

លោក ហ៊ុន សាន ដែលគេស្គាល់ថាត្រូវជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទ​ប្រកាន់​លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ ម៉ក់ ជីតូ ថាបាន​គំរាមនិងការពារ​ជន​ល្មើស​រំលោភ​យក​ដី​លោកនិង​ដី​កូន​របស់​លោក​ទំហំ ១១៩​ហិកតា នៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ យ៉ាងណាក៍ដោយ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧​ លោកផ្កាយ៣ ម៉ក់ ជីតូ មិនអាចរកការសុំ​អត្ថាធិប្បាយបានទេ ជុំវិញការចោទប្រកាន់របស់លោក ហ៊ុន សានខាងលើនេះ។ បើតាមលិខិតចោទប្រកាន់របស់លោក ហ៊ុន សាន...

កម្ពស់​ទឹកស្ទឹង​សង្កែ​ហក់​ឡើង​សារ​ជា​ថ្មី ក្រសួង​ប្រកាស​ថា កុំ​បារម្ភ

ភ្នំពេញ​ ៖ ស្ថានភាព​ទឹក​នៅ​ស្ទឹង​សង្កែ ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​ នេះបាន​ចាប់ផ្តើម​ហក់​ឡើង​វិញ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ពិសេស​ផ្នែក​ខាងក្រោម​ស្ទឹង បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ព្រឹក​នេះ​អោយ​ដឹង​ថា «​ការ​ធ្លាក់​ភ្លៀង​បន្ថែម​ក្នុង​បរិមាណ​ជាង​៦៦​មី​លី​ម៉ែត្រ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត បាន​ធ្វើ​ឱ្យ​ទឹកស្ទឹង​សង្កែ ក្នុង​ខេត្តបាត់ដំបង ហក់​ឡើងជា​ថ្មី​ម្តងទៀត ។ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកស្ទឹង​សង្កែ មាន​កម្ពស់​១២.៥២​ម៉ែត្រ...

ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​​និងបង់​រំលស់ផ្ទះល្វែង​ ​រង​ការ​ចោទ​ថា ឆបោក​រាប់​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា នេះ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ខេត្ត​ក្រុង​រាប់រយ​នាក់ បាន​នាំ​គ្នា​ប្រមូលផ្ដុំ​នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​៣០៦ ម្ដុំ​ផ្សា​របឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ិ​ន​វេស​មេន ដែល​គេ​ស្គាល់​​ថា​ជា​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​២ ប៊ុ​ន ចាន​គ្រឹ​ស្នា ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់ពាក់ព័ន្ធ​ករណី​ឆបោក​ពួក​គាត់​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្ដើម​ការ​តវ៉ា​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលខុសត្រូវ​ផ្ដល់​សំណង​ចំពោះ​ការ​ខូចខាត​នេះ ព្រោះ​ក្រុមហ៊ុន​សន្យា​សាងសង់​ផ្ទះ​បង់​រំលស់ នៅ​ក្នុង​បុរី​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ប៉ុន្តែ​ក្រុមហ៊ុន​មិន​ធ្វើ​តាម​ការ​សន្យា...