មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

អត្ថន័យ​នៃ​ពិធី​បុណ្យ​មាឃបូជា

អោយ​តែ​ដល់​ថ្ងៃ ១៥​កើត​ពេញបូណ៌មី ខែមាឃ ម្ដង​ៗ ពុទ្ធសាសនិក​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​គឺ​បុណ្យ «​មាឃបូជា​»​។ ពិធី​នេះ​គឺជា​ឱកាស​អោយ​ពុទ្ធសាសនិក​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​បាន​កើតឡើង​នៅ​ក្នុង​សម័យ​ពុទ្ធកាល​។ ពិធីបុណ្យ​មាឃបូជា ជា​ទូទៅ​ត្រូវ​ពុទ្ធបរិស័ទ ឬ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ប្រារព្ធ​ធ្វើ​នៅ​តាម​វត្ត​អារាម ឬ​មួយ​ធ្វើ​នៅ​ឯ​ព្រះ​សក្យមុនីចេតិយ ជាទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​។ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធ​សាសនា​បញ្ជាក់​ថា ថ្ងៃ​មាឃបូជា គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា ឬ​កាល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ កាលពី​ទ្រង់​នៅ​មាន​ព្រះ​ជន្មាយុ​នៅឡើយ​។ ព្រះ​ភិក្ខុ​ខេ​មាន្ទោ ឈ​ន់ ឈឿ​ន គ្រូសូត្រស្ដាំ​នៅ​វត្ត​ដំណាក់ ខេត្តសៀមរាប​។ ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា ថ្ងៃ​មាឃបូជា គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ​៖ «​ជា​ព្រឹត្តិការណ៍​ដែល​ព្រះ​អង្គ​ដាក់​ព្រះ​ជន្មាយុ​សង្ខារ បាន​ន័យ​ថា កំណត់ពេល​បរិនិព្វាន នៅ​ពេល​ដែល​មារ​បាន​ទៅ​អារាធនា​ព្រះ​អង្គ​ក៏​បាន​ទទួល​យល់ព្រម​ជាមួយនឹង​មារ អ៊ីចឹង​នៅ...

ចង់​ទិញ​ផ្ទះ​នៅ​បុរី​ពិភព​ថ្មី សូម​មើល​ការ​ត្អូញត្អែរ​របស់​អតិថិជន​ចាស់​សិន

ភ្នំពេញ ៖ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ពិនិត្យ​ករណី​ក្រុមហ៊ុន​សន្តិសុខ​ឯកជន នៅ​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ត្រពាំង​ថ្លឹង​៤ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​បន្ទាន់ ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ជូន ។ ការ​បញ្ជា​ជា​បន្ទាន់​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ប្រជាពលរដ្ឋ​លើក​ឡើង​ពី​កង្វល់ ក្នុង​វេទិការ​សាធារណៈ នា​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៧ នៅ​ក្នុង​វត្ត​រុណ​វ​តី ដោយ​មាន​វត្តមាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៦០០​នាក់ ។ តំណាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​ភិ​ភព​ថ្មី ត្រពាំង​ថ្លឹង​៤ បាន​សំណូមពរ​ដល់ លោក​អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក...

ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​​និងបង់​រំលស់ផ្ទះល្វែង​ ​រង​ការ​ចោទ​ថា ឆបោក​រាប់​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ឧសភា នេះ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ខេត្ត​ក្រុង​រាប់រយ​នាក់ បាន​នាំ​គ្នា​ប្រមូលផ្ដុំ​នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​៣០៦ ម្ដុំ​ផ្សា​របឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ជេ​ម ខេ​ម អ៊ិ​ន​វេស​មេន ដែល​គេ​ស្គាល់​​ថា​ជា​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​២ ប៊ុ​ន ចាន​គ្រឹ​ស្នា ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់ពាក់ព័ន្ធ​ករណី​ឆបោក​ពួក​គាត់​អស់ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្ដើម​ការ​តវ៉ា​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួលខុសត្រូវ​ផ្ដល់​សំណង​ចំពោះ​ការ​ខូចខាត​នេះ ព្រោះ​ក្រុមហ៊ុន​សន្យា​សាងសង់​ផ្ទះ​បង់​រំលស់ នៅ​ក្នុង​បុរី​ភូមិ​ខ្ញុំ ស្ថិត​ក្នុងភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ប៉ុន្តែ​ក្រុមហ៊ុន​មិន​ធ្វើ​តាម​ការ​សន្យា...

សួរ​មេរៀន​មិន​ចេះ គ្រូ​វាយ​សិស្ស​នឹង​បន្ទាត់ ឪពុក​ម្ដាយ​ខឹង​ប្ដឹង​ទារ​៨​លាន​រៀល

តាកែវ ៖ គ្រូបង្រៀន នៃ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី​ម្នាក់ ត្រូវ​អាណាព្យាបាល​ខាង​កូនសិស្ស​ស្រី ប្ដឹង​ទាមទារ​សំណង​ចំនួន​៨​លាន​រៀល បន្ទាប់​ពី​លោកគ្រូ​វាយ​សិស្ស​នឹង​បន្ទាត់​ចំ​ស្មា ពេល​សួរ​មេរៀន​មិន​ចេះ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក «​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​» បាន​យក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៨​នេះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧ មក​ម្លេះ ។ លោកគ្រូ មួ​ង ទូច ជា​គ្រូ​គណិត​វិទ្យា ចំណែកឯ​ សិស្ស​ស្រី​មាន​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨F នៅ​វិទ្យាល័យ ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី...

មនុស្ស៣នាក់ស្លាប់ ផ្តើមចេញពីសមត្ថកិច្ចសុំលុយ៦ម៉ឺនរៀលអត់បាន

យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​បន្ត​គ្នា​០៣​គ្រឿង ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​នៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ផ្តើម​ពី​ការ​មិន​ព្រម​បង់លុយ​ក្បាល​ឡាន​ចំនួន​៦​ម៉ឺន​រៀល​ជូន​អង្គភាព​ជំនាញ ដែល​សមត្ថកិច្ច​មិន​បញ្ចេញ​អត្តសញ្ញាណ ។ លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា...

វិធី​ការពារ និង​គេច​ពី​បាតុភូត​រន្ទះបាញ់ ពេល​មេឃ​ងងឹត​រកកល់ភ្លៀង

រដូវភ្លៀង​ចាប់ផ្តើម​ហើយ ក្រសួង​ក៏​បាន​ប្រកាស​ចំពោះ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើ​អោយ​មនុស្ស​ម្នា​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​រន្ទះបាញ់ ។ អ៊ីចឹង សាក​ស្រមៃ​មើល​ថា អ្នក​កំពុង​តែ​ដើរ​សម្រាប់​តែ​មេឃងងឹត​ឈឹង រកកល់ភ្លៀង ពន្លឺ​ភ្លឺ​ឆ្វេ​ច​ឆ្វាច កំពុង​ចាំង​មក​លើ​ភ្នែក​អ្នក​... តើ​អ្នក​គួរ​ប្រុង​ប្រយ័ត្នយ៉ាង​ម៉េច ? «រន្ទះ» គឺជា​ថាមពល​ម្យ៉ាង​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន​រហូត​ដល់​រាប់​ពាន់​លាន​គីឡូវ៉ាត់ និង​មាន​រយៈពេល​ត្រឹមតែ​៣០​មីក្រូ​វិនាទី (១​មីក្រូ​វិនាទី ស្មើនឹង ០.០០០០០១​វិនាទី​) តែ​ប៉ុណ្ណោះ ។ ឧបករណ៍​ការពារ​រន្ទះ អាច​បញ្ចៀស​រន្ទះ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុន្តែ វា​មិន​អាច​ការពារ​បាន ១០០% នោះ​ឡើយ​។ ម្យ៉ាងទៀត រន្ទះ​មិន​ចាំ​ទាល់តែ​ប៉ះ​អ្នក​ដោយ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​អ្នក​សន្លប់​បាន...

អាជីវករ​ផ្សា​របឹង​កេងកង ប្រកាស​រើស​ប្តី​តាម​ហ្វេ​ស​ប៊ុ​ក

ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក​មានចិត្ត​ក្លាហាន​បាន​ប្រកាស​ជ្រើសរើស​ប្តី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​នាង​មេម៉ាយ​កូន​២​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ស្ត្រី​មេម៉ាយ​នោះ​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ សុវណ្ណ​នី អាយុ​៣៧​ឆ្នាំ និង​ប្រកាស​ជ្រើសរើស​ប្តី​ចាប់ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​បុរស​ដែល​នាង​ត្រូវការ គឺ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​និង​នៅ​លីវ ។ សុវណ្ណ​នី ដែល​មាន​គណនី​ឈ្មោះ Sok Kaka (​ម្នាក់ឯង​ជា​ថ្មី​) បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា «​ខ្ញុំ kaka មាន​អាយុ 37​ឆ្នាំ រើស​ស្វាមី​ដែល​មាន​អាយុ​35​ឆ្នាំ​ឡើង បើ​បង​ៗ​មាន​អាយុ​ក្រោម​នឹង​កុំ​ឆាត និង តេ​មក​សួរ​អី ព្រោះ មិន​ស្ថិត​ក្នុង​ជំរើស​របស់ខ្ញុំ​ទេ តែ​អាច​ធ្វើ​ជា​មិត្ត ជា ប្អូន របស់ខ្ញុំ​បាន​។ ខ្ញុំ...

ក្រសួង​ធម្មការ​នឹង​ចាត់​វិធាន​លើ​មន្ត្រី​ដែល​ទទួល​លុយ​ពី ធាន វុ​ទ្ធី ពេល​ចុះ​ទៅ​ពិនិត្យ

ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០១៧ នេះ​ថា ក្រសួង​នឹង​ចាត់វិធានការ​រដ្ឋបាល ក៏​ដូច​ជា​ផ្លូវច្បាប់ លើ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ ដែល​បាន​លូកដៃ​ទទួល​លុយ​ពី​បុរស​ម្នាក់​ឈ្មោះ ធាន វុ​ទ្ធី ជុំវិញ​សំណុំរឿង​តាំងខ្លួន​ជា​ព្រះអរហន្ត ។ លោក សេង សុ​មន្នី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​ថា ការ​ដែល​ប្រធាន​មន្ទីរ​ម្នាក់ ដែល​ទទួលបញ្ជា​ឲ្យ​ទៅ​ស្រាវជ្រាវ​ស៊ើបអង្កេត​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា ប៉ុន្តែ​បែរជា​ទៅ​យក​លុយ​គេ​នោះ គឺ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​មុខមាត់​របស់​ក្រសួង ។ នៅ​ថ្ងៃ​ទី​១៣...

រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គរ កំពុង​សម្រុក​ដឹក​ខ្សាច់​សមុទ្រ

ខេត្តកោះកុង​ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​និយាយ​ថា ពួ​គគាត់​តែងតែ​ឃើញ​រថយន្ត​ដឹក​ស្រា​បៀរ របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ​ចូល​មក​ដឹក​ខ្សាច់​សមុទ្រយ៉ាង​ហោច​ណាស់​ក្នុង​១​ថ្ងៃ​ពី​១៥​ទៅ​២០​គ្រឿង​ដែរ ចេញពី​ការដ្ឋាន​ខ្សាច់​ដ៏​ធំ​មួយកន្លែងត្រង់​ចំណុច​គល់​ស្ពាន​ចុង​ថ្នល់ ស្ថិត​ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ។ ប្រភព​ដដែល បន្ត​ថា កន្លង​មកក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជា​ឲ្យ​ផ្អាក​ទីតាំង​បូម​ខ្សាច់ ​ស្ថិត​នៅ​ចំណុច​ព្រែក​លើ ក្នុងភូមិ​ព្រះ​អង្គរ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ដោយសារ​តែ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​ក្នុង​តំបន់ ដូច​ជា​ការ​បាក់​ច្រាំង​ព្រែក រលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ទៀត​ផង ។ ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​ដែល​ក្រុមហ៊ុនស្រា​បៀរ​អង្គរ កំពុង​សម្រុក​យក​រថយន្ត​ដឹក​ស្រា​បៀរ​របស់​ខ្លួន ទៅ​ដឹក​ដីខ្សាច់​យ៉ាង​ដូច្នេះ...

រូបសំណាកយាយម៉ៅនៅភ្នំបូកគោ មិនមែនរចនាបថខ្មែរ

ខាងលើ​នេះ ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​កម្សាន្ត​លេង​នៅ​រមណីយដ្ឋាន​ឋានសួគ៌ ភ្នំ​បូកគោ ។ បើ​តាម​ប្រជាពលរដ្ឋ​មួយ​ចំនួន​រូបសំណាក​យាយ​ម៉ៅ​ដែល​ពលរដ្ឋ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​បូកគោ និង​នៅ​ពេជ្រនិល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្តី តែង​សុំ​សេចក្តីសុខ​សប្បាយ​តាម​ផ្លូវ ហើយ​ដែល​ក្រុមហ៊ុន​សុខា​របស់​អ្នកឧកញ៉ា សុខ គង់ សាងសង់​នៅ​បូកគោ​នោះ មិន​មាន​លក្ខណៈ​ជា​រចនា​បថរបស់​ខ្មែរ ពិសេស​ទម្រង់​មុខ​និង​ការ​បួងសក់ ។ ពលរដ្ឋ​អ្នក​រិះគន់​បាន​និយាយ​ថា ទម្រង់​មុខ​យាយ​ម៉ៅ​នៅ​ភ្នំ​បូកគោ​នោះ គឺ​រចនា​បទ​តាម​បែប​យួន ឬ ចិន ។ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​ក្រសួង​ជំនាញ​ពាក់​ព័​ន្ឋ​ពិនិត្យ​នូវ​សំណង់​រូបសំណាក​យាយ​ម៉ៅ​នៅ​ភ្នំ​បូកគោ​នោះ​ឡើង វិញ ។ នៅ​ព​ញ​រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន​សុខា​របស់​អ្នកឧកញ៉ា សុខ គង់ ក៍​ដូច​ជា​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​នានា ៕  

ធ្លាយរូបភាពដ៍កម្ររវាង នេត សាវឿន និង ហ៊ុន ម៉ាណា

រូបភាព​៥​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​ស្និ​ទ្ឋ​ស្នាល​ក្នុង​នាម​ជា​បង​ប្អូនថ្លៃ​ជា​ដូន​មួយ​រវាង​លោក​អគ្គស្នងការ​នគរបាល ជាតិ នេ​ត សា​វឿ​ន និង អ្នកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកាទូរទស្សន៍​និង​វិទ្យុ​បាយ័ន ជា​កូនស្រី​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​«​ធ្លាយ​ហើយ​»​។ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន ក៍​ដូច​ជា​អ្នកស្រី ហ៊ុន ម៉ា​ណា​ផ្ទាល់ ៕

អាជ្ញាធរថៃដាក់ឱសានវាទដល់ពលករខ្មែរខុសច្បាប់ត្រឹមថ្ងៃទី៣១ មីនា

អាជ្ញាធរ​ថៃ​បាន​ព្រមាន​ចាត់វិធានការ​លើ​ពលករ​កម្ពុជា ប្រសិនបើ​បន្ត​ស្នាក់​នៅ​និង​ធ្វើការ​ខុសច្បាប់​ចុងខែ​មីនា ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៨ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​« អាជ្ញាធរ​ថៃ​នឹង​បិទ​ដំណើរការ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​(​ប័ណ្ណ​ស៊ី​ជម្ពូ និង​លិខិតបញ្ជាក់​ទំនាក់ទំនង​រវាង​ថៅកែ និង​ពលករ​)​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។ ស្ថានទូត​កម្ពុជា ក៍បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​បណ្តោះអាសន្ន​ក្នុង​ប្រទេស​ថៃ ត្រូវ​ទៅ​បន្ត​សុពលភាព​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​ភាគី​ថៃ​តាម​បណ្តា​ខេត្ត​-​ក្រុង​ដែល​ពួក​គេ​ស្នាក់​នៅ និង​ធ្វើការ​យ៉ាង​យូរ​ចុងខែ​មីនា​នេះ ដោយ​ថា បើ​មិន​ទៅ​ធ្វើ​ទេ អាជ្ញាធរ​ថៃ​នឹង​ចាត់វិធានការ​ច្បាប់​។ បើ​តាម​ក្រសួង​ការងារ​របស់​ប្រទេស​ខ្មែរ បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ចុងឆ្នាំ​មុន​ថា បច្ចុប្បន្ន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទទួល​បាន​ភាព​ស្របច្បាប់​ធ្វើការ​នៅ​ថៃ មាន​ចំនួន​ប្រមាណ ១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​សល់​ជាង ៤២​ម៉ឺន​នាក់​ទៀត​ពុំ​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​នៅឡើយ​៕ ...

តែងតំាងផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់សាលាក្រុងដូចទឹកបាក់ទំនប់

មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ដែល​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ខាងលើ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។ បើ​តាម​ការ​ប្រកាស​របស់​អ្នក​កាន់​កម្មវិធី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​និង​ផ្លាស់​ប្តូរ​នោះ​រួម​មាន​៖ តែងតាំង​និង​ផ្ទេរ​ភារកិច្ច លោក អៀង អូន​នី ពី​អភិបាលរង​រាជធានី​ភ្នំពេញ ទៅ​បំរើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ចំណែក លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក អៀង អូន​នី...

តោះចង់ដឹងអត់ថាតើឋានៈនិងស័ក្តិប៉ុន្មានមានសិទ្ឋិប្រើកំាភ្លើង ?

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​របស់​​គណនី​យ Facebook មួយ ដែល​សួរ​ថា​តើ​កងកម្លាំងប្រដាប់អាវុធ​ចាប់ពី​ស័ក្តិ​ប៉ុន្មាន​ទៅ​មាន​សិ​ទ្ឋិ​ប្រើប្រាស់​កាំភ្លើងខ្លី​តាម​ខ្លួន នោះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ធ្វើការ​បកស្រាយ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​តាម​ពិត​ការ​ចេញ​លិខិតអនុញ្ញាត​ប្រើប្រាស់​អាវុធ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ពោល​គឺ​នគរបាល និង​កង​យោធពលខេមរៈភូមិន្ទ មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ជា​បុគ្គល ចាប់ពី​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥)​ឡើង​ទៅ ឬ មុខ​តំណែង ចាប់ពី​អនុប្រធាន​នាយកដ្ឋាន ស្នងការ​នគរបាល​រាជធានី​.​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​រាជធានី​.​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​.​ខេត្ត មេបញ្ជាការ​កង​វរ សេនា​តូច អធិការ​ន​.​ប ក្រុង ស្រុក ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ស្រុក ខណ្ឌ...

DJអាចារ្យធំ៖ទាល់តែខ្មែរពាក់អាវផាយទើបភ្ញាក់ខ្លួន?

អាចារ្យ​ធំ​នគររាជ​( Ajathom NokorReach) ដែល​ជា​ឈ្មោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ឬ DJ អាចារ្យ​ធំ​បាន​ធ្វើការ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​កូន​ខ្មែរ​និង​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ថែរក្សា​និង​អភិរក្ស​មរតក​វប្ប​ធ៌​ម​របស់​បុព្វបុរស​ខ្មែរ បើ​មិន​ដូច្នោះ​ទេ ខ្មែរ​នឹង​បាត់បង់​វប្ប​ធ៌​ម​សិល្បៈ​របស់​ដូនតា​ដែល​បន្សល់​ទុក​រាប់រយ​ពាន់​ឆ្នាំ​ដោយសារ​ប្រទេស​សៀម ។ លោក​DJ អាចារ្យ​ធំ​ក៍បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​ថា បច្ចុប្បន្ន សៀម​បាន​និង​កំពុង​តែ​បង្ហាត់បង្រៀន​និង​បញ្ជ្រាប​សិល្បៈ​ល្ខោនខោល​និង​ក្បាច់ចម្លាក់​(​សាក់​)​ដល់​កូន​ក្មេង​របស់​គេ​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ដែល​ល្ខោនខោល​នេះ សៀម​បាន​និង​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​បេ​តិក​ភ័​ណ្ឌ​អរូបី​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​(UNESCO) ហើយ​ថា​សៀម​ខិតខំ​ណាស់​ដើម្បី​យក​វប្ប​ធ៌​ម​ជា​មរតក​ដូនតា​ខ្មែរ​ធ្វើ​ជា​របស់​គេ​និង​បង្ហាញ​ពី​ភព​លោក​ថា​គេ​ជា​ម្ចាស់ ។ ក្រៅពី​ការ​រិះគន់​បទ​បែក​ស្លុយ លោក​DJ អាចារ្យ​ធំ​ដែល​អះអាង​ប្តូរជីវិត​ដើម្បី​ការពារ​វប្ប​ធ៌​ម​មរតក​ដូនតា​នោះ​ក៍បាន​ដាក់​ជា​សំណួរ​ថា ពេល​ណា​ទើប​ខ្មែរ​ភ្ញាក់ខ្លួន ឬ​ទាល់តែ​ខ្មែរ​ពាក់អាវ​ផាយ​(​អាវ​ប្រពៃណី​ជនជាតិ​យួន​)​?​។ លោក​អាចារ្យ​ធំ​នគររាជ​ក៍បាន​អំពាវនាវ​ដល់​អ្នកចេះ​សាក់​រូប​វ័យ​ចំណាស់​ចេញ​មក​បង្ហាញ​ស្នា​ដៃដល់​កូន​ខ្មែរ ដើម្បី​រួម​គ្នា​ថែរក្សា​វប្ប​ធ៌​ម​សិល្បៈ​ដូនតា​មួយ​នេះ ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ ពី​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នានា ពិសេស​មន្ត្រី​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ ជុំវិញ​ការ​លើក​ឡើង​របស់​លោក​DJ...

តើនរណាជាអ្នកខុស ករណីដូរឈ្មោះរមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ?

មក​ទល់​នឹង​វេលា​ម៉ោង​១១​និង​០៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ការ​ឆ្លើយឆ្លង​គ្នា​រក​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម ក៍​ដូច​ជា​ក្រសួងពាណិជ្ជកម្ម​ឆ្លើយ​បំភ្លឺ​ករណី​ក្រុមហ៊ុន​សុខា​របស់​អញ​នក​ឧកញ៉ា សុខ គង់ ប្តូរ​ឈ្មោះ​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​»​ទៅ​ជា​«​រមណីយដ្ឋាន សុខា ឋានសួគ៌​» នៅ​តែ​បន្ត ។ បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​បាន​ពន្យល់​ថា​«​ការ​អនុញ្ញាត​ដោយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​គឺជា​ការ​អនុញ្ញាត​ឲ្យ​ប្តូ​រនាម​ករ​ណ៍​(​ឈ្មោះ​)​របស់​សាខា​ក្រុមហ៊ុន​សុខា​អូ​តែ​ល​តែ​ប៉ុណ្ណោះ មិនមែន​ឲ្យ​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​បូកគោ​ទេ​។​ក្រសួងពាណិជ្ជកម្ម​ពុំ​មាន​សិ​ទ្ឋិ​ឲ្យ​ក្រុមហ៊ុន​សុខា​អូ​តែ​ល ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​នោះ​ឡើយ ។​»​។ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០១៧​នេះ លោក ផែង វណ្ណៈ មន្ត្រី​នគរបាល​ជាតិ ដែល​ល្បីឈ្មោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក...

តើការលក់ផលិតផលផ្លូវភេទតាមអនឡាញប៉ះពាល់អ្វីខ្លះ?

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការឃោសនា ឬផ្សព្វផ្សាយផលិតផលសម្រាប់បម្រើឲ្យសេវាផ្លូវភេទនៅ​តាមអនឡាញ ពិសេសបណ្តាញសង្គមហ្វេសប៊ុគ បានផ្តើមមានសកម្មភាពកក្រើកគួរឲ្យកត់សម្គាល់ ប៉ុន្តែគេមិន​ដឹងថាតើការផ្សព្វផ្សាយលក់ផលិតផលសម្រាប់បម្រើឲ្យសេវាផ្លូវភេទទំាងនោះមានច្បាប់ ឬគ្មានការ​ទទួលស្គាល់​ពីក្រសួង-ស្ថាប័នណាឲ្យបានច្បាស់លាស់នោះឡើយទេ ។ ផ្ទុយទៅវិញ តាមការកត់សម្គាល់ ការផ្សព្វផ្សាយលក់នៅលើអនឡាញ ពិសេសតាមហ្វេសប៊ុក(Facebook) ផេកមួយចំនួនបាននិងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធ៌មនិងប្រពៃណីទំនៀមទម្លាប់ដ៍ផូរផង់របស់ខ្មែរ។ ម្យ៉ាងទៀត ក្រុមអ្នកតាមដានសង្គមបានលើកឡើងទៀត ការផ្សព្វផ្សាយដែលបញ្ចេញនូវរូបភាពអាសអាភាស ឧទាហរណ៍ប្រដាប់ភេទសិប្បនិម្មិតជាដើមនោះ អាចនឹងជំរុញនិងលើកទឹកចិត្តឲ្យមានការប្រព្រឹត្តបទល្មើស​រំលោភផ្លូវភេទ ដែលបាននិងកំពុងកើតឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យមានការព្រួយបារម្ភពីការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ​ដល់សីលធ៌ម ប្រៃពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ។ មួយវិញទៀត ការផ្សព្វផ្សាយលក់ផលិតផលបម្រើឲ្យសេវាផ្លូវភេទតាមអនឡាញនោះ ក៍មិនដឹងថា ជាការពិត ឬជាការបោកប្រាស់យ៉ាងណានោះដែរ ។ ក្រុមអ្នកវិភាគបានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ឋនានា គួររួមគ្នាធ្វើយ៉ាងណាឲ្យមានការផ្សព្វផ្សាយ​ត្រឹមត្រូវ​តាមច្បាប់ និងចាត់វិធានការបង្រ្កាបនិងទប់ស្កាត់ការផ្សព្វផ្សាយណាមួយតាមអនឡាញ...

ម៉េចហើយ ស៊ុន ចាន់ថុល រឿងឡានតទ្រុង ?

មកដល់ពេលនេះ ករណីរថយន្តតទ្រុង ឬ រថយន្តសណ្តោងរ៉ឺម៉ក ដែលជាប្រភេទរថយន្តធុនធំនិងវែង ត្រូវបាន​មជ្ឈដ្ឋាននានាមើលឃើញថានៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បង្កឲ្យមាន​ការកកស្ទះនិងការលំបាក ឬក៍មានគ្រោះថ្នាក់ចរាចណ៍នោះថែមទៀត ។ កន្លងមក គេនៅចំាបានថា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលពេលនោះ​ទើបចូល​កាន់​តំណែង បានសន្យានិងចេញបទបញ្ជាម៉ឺងម៉ាត់ថានឹងចាប់រថយន្តប្រភេទខាងលើកាត់កន្ទុយ ឬ ហាមធ្វើ​ចរាចរណ៍ ធ្វើឲ្យមានការកោតសរសើរចំពោះវិធានការរបស់លោករដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន រហូត​ដល់​មាន​រថយន្តប្រភេទតទ្រុង ឬ រថយន្តធុនធំតកន្ទុយជាច្រើនគ្រឿង បានត្រូវសមត្ថកិច្ចឃាត់និងចាប់កាត់​កន្ទុយ ។ យ៉ាងណាក៍ដោយ រថយន្តប្រភេទតទ្រុងនិងវែងដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍...

កុំភ្លេចចូលបង្គន់ទំនើបរបស់លោកប៉ា សុជាតិវង្ស

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាងសង់​បង្គន់​សាធារណៈ​មួយ​យ៉ាង​ទំនើប សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​និង​ហាត់ប្រាណ​ប្រើប្រាស់ ។ នេះ​បើ​តាម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស ដែល​អះអាង​យ៉ាង​ដូច្នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ។ បើ​តាម​លោក​អភិបាល​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​មេដឹកនាំ​សម្បូរ​អនុសាសន៍​និង​បទបញ្ជា​ប្លែក​ៗ ការ​សង់​បង្គន់​ទំនើប​នេះ ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​មក​កម្សាន្ត​និង​ហាត់ប្រាណ​កាន់តែ​ច្រើន​នៅ​សួនច្បារ DN ឬ សួន​ក្តាន់​ពីរ ស្ថិត​តាម​បណ្តោយ​កំណាត់​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ៕

ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ឧកញ៉ា ហ៊ុន តូ នៅ​លើ​យន្តហោះ

ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​សុំ​នារី​ដ៍​ស្រស់​សោភា​ម្នាក់​ជា​អ្នកបម្រើ​និង​ទទួលភ្ញៀវ​លើ​យន្តហោះ​ថតរូប​ជាមួយ ។ ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​លោក​ឧកញ៉ា ហ៊ុន តូ (​កូនប្រុស​លោក ហ៊ុន ណេ​ង​) ល្បីឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​អំពី​ឥ​ទ្ឋិ​ពល​និង​អំណាច​នៅ​ស្រុក​ខ្មែរ​យ៉ាងណា​ក៍ដោយ ក៍​លោក ហ៊ុន តូ គេ​កម្រ​នឹង​ឃើញ​បង្ហាញខ្លួន​នៅ​ទីប្រជុំជន​សាធារណៈ​ណាស់ ៕

មន្រ្តីរាជការខ្លះអត់ហ៊ាន Like ឬ Comment នៅលើ Facebook

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​(Facebook)​មួយ​ចំនួន​ដែល​ម្ចាស់​អាក់​ខោ​ន​(​គណនី​)​សរសេរ​រឿង​វែង​ក្តី ខ្លី​ក្តី ពាក់​នឹង​រឿង​រសើប​និង​នយោបាយ ធ្វើ​ឲ្យ​ហ្វ្រេ​ន​( Friends)​មួយ​ចំនួន ដែល​បម្រើ​ការងារ​ជា​អ្នករាជការ ឬ កងកម្លាំង​ប្រដាប់​របស់​ម្ចាស់​គណនី​មិន​ហ៊ាន​ឡាក​(Like) ឬ ខម​មិន​(Comment) ឡើយ ។ ការ​ដែល​មន្ត្រីរាជការ ឬ កងកម្លាំងប្រដាប់អាវុធ​មួយ​ចំនួន​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មិន​ហ៊ាន​ឡាក​(Like) ឬ ខម​មិន​(Comment) ដោយសារ​តែ​ពួក​គេ​(​មន្ត្រីរាជការ ឬ កងកម្លាំងប្រដាប់អាវុធ​)​មួយ​ចំនួន​នោះ​លើក​ឡើង​ថា នៅ​លើ​ហ្វេ​ស​ប៊ុ​ក មាន​អ្នក​តាមដាន​ធ្វើការ​កត់សម្គាល់ ជា​ពិសេស​មន្ត្រីរាជការ ឬ​កងកម្លាំងប្រដាប់អាវុធ​ដែល​មាន​តួនាទី ឬ តំណែង​ខ្ពស់​ៗ និង​ជា​សមាជិក​គណបក្សកាន់អំណាច​(​គណបក្ស​ប្រជាជន​កម្ពុជា​) ។ យ៉ាងណា​ក៍ដោយ...

រំលោភម្តាយបង្កើត ជាប់គុក១០ឆ្នំា

ទីបំផុត​ទៅ​បុរស​ម្នាក់​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់​ព​ន្ឋ​នាគារ​រយៈពេល​១០​ឆ្នាំ  ពាក់​ព័​ន្ឋ​កូ​ស្រវឹងស្រា​ច្រឡំ​បើក​មុង​ម្តាយបង្កើត​រំលោភ​សេព​ស​ន្ទ​វ​:​រហូត​បាន​សម្រេច ។ ជន​ត្រូវ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ទោស​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ ឈ្មោះ យឹ​ម ហួរ អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២១៧ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះជា​ម្តាយបង្កើត អាយុ​៦០​ឆ្នាំ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ ២០១០ ប៉ុន្តែ​ដោយសារ​ជន​ត្រូវ​ចោទ​ដែល​ជា​មនុស្ស​ញៀន​ថ្នាំ​និង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ មិន​រា​កែខ្លួន ថែម​ទាំង​អុកឡុក គំរាមកំហែង ក្នុង​ក្រុម​គ្រួសារ ទើបត្រូវ​សាច់ញាតិ និង​ម្តាយបង្កើត​សម្រេចចិត្ត​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦...

សេដ្ឋី គិត ម៉េងនិង លឹម បុណ្ណា សហការគ្នាបំផ្លាញឈើ

យោង​តាម​ប្រភព​ពី​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា​លោក​ឧកញ៉ា​លឹ​ម ប៊ុ​ណ្ណា កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) របស់​ឧកញ៉ា​គិត ម៉េ​ង​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ដោយ​ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន របស់​អ្នកឧកញ៉ា​គិត ម៉េ​ង និង​លោក សាន ច​យ​ជា​មេការ​របស់ លោក​ឧកញ៉ា លឹ​ម ប៊ុ​ណ្ណា​ដែល​មាន​ភរិយា​ឈ្មោះ​ថុ​ង ធីតា​គឺជា​អ្នក​ដែល​បាន​និង​កំពុង​តែ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​យួន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​នោះ​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ សាន...

ដក ប៉ា សុជាតិវង្ស ដាក់ សាយ សំអាល់

មន្រ្តីសាលារាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នឹងត្រូវផ្ទេរទៅកាន់តំណែងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលដល់អាយុចូលនិវត្តន៍ ។ យ៉ាងណាប្រភពមិនទាន់ច្បាស់ការណ៍មិនបានបញ្ជាក់ថាតើពិធីផ្ទេរនិងចូលកាន់តំណែងអភិបាលរាជធានីភ្នំពេញខាងលើនេះនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃណាពិតបា្រកដនៅឡើយទេ ប៉ុន្តែតាមមាត់ចាបមាត់ព្រាបថា នឹងអាចធ្វើនៅខែក្រោយ ។ ទំាងលោកប៉ា សុជាតិវង្ស និង លោក សាយ សំអាល់ អង្រុតមិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ ក្រុមអ្នកតាមដានស្ថានការណ៍សង្គមនិងអ្នកវិភាគមួយចំនួនបានលើកឡើងថា ការផ្លាស់ប្តូរអភិបាលរាជធានីភ្នំពេញនាពេលនេះ ជាយុទ្ឋសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ព្រោះការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧និងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តជិតឈានចូលមកដល់ហើយ ។ ម៉្យាងទៀត...

លោក​ស៊ុ​យ សែ​ម ប្រាប់​ថា បើ​បាត់​ភ្នំ សុំកុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្រែក​!

កំពត ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស កុំ​ឲ្យ​ស្រែ​ថា បាត់​ភ្នំហើយ! ព្រោះ​កំបោរ​ថ្មភ្នំ ត្រូវ​បាន​គេ​យក​ផលិត​ជា​ស៊ីម៉ងត៍ ដើម្បី​ធ្វើ​អគារ​ធំ​ៗ ផ្ទះ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ទីក្រុង ផ្លូវ​ប៉េ​តុង វា​រី​អគ្គី​ស​នី​ជាដើម​។​ល​។ សម្រាប់​ប្រើ​ជា​ប្រ​យោ​ជ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ពិសេស​ពលរដ្ឋ​នៅ​ក្នុង​តំបន់​តែ​ម្តង ។ ការ​ថ្លែង​បែប​នេះ របស់​លោក​រដ្ឋមន្ត្រី ក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពិធី​សម្ភោ​ធ​បើក​ឲ្យ​ប្រើប្រាស់ អណ្តូងទឹក​ចំនួន​៥០ និង​កុដិ​១​ខ្នង...

រកឃើញសត្វជិតផុតពូជលើផែនដីនៅខេត្តព្រះវិហារ

ព្រៃរបោះ​ដែល​ដើមឈើ​ជ្រុះ​ស្លឹក​នា​រដូវប្រាំង និង​វាលស្មៅ​ជាដើម មាន​ភាព​អស្ចារ្យ និង​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ ខណៈ​ព្រៃ​នេះ​មាន​ច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​វា​ជា​ជម្រក​ល្អ​បំផុត​សម្រាប់​សត្វព្រៃ និង​ជា​កន្លែង​ងាយ​រក​ចំណី​សម្រាប់​ពពួក​ថនិកសត្វ​នានា​។ យ៉ាងណាមិញ ពូជ​ថនិកសត្វ​ចំនួន ៣០ ប្រភេទ​កំពុង​តែ​មាន​វត្តមាន ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​សិក្សា​ជ្រាវ​ជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នកជំនាញ ពី​សាកលវិទ្យាល័យ​ក្យូ​តូ មក​ពី​ប្រទេស​ជប៉ុន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ថ្មី​ៗ​នេះ​។ លោក អេ​ង ម៉េ​ង​អ៊ី មន្ត្រី​ផ្នែក​ទំនាក់ទំនង​អង្គការ WCS ឲ្យ​ដឹង​ថា​៖ «​ជីវចម្រុះ​ដែល​ថត​ជាប់​នៅ​ក្នុង​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ បង្ហាញ​ថា ដែនជម្រកសត្វព្រៃ​ឆែប ដែល​ជា​ផ្នែក​មួយ​នៃ​បណ្តុំ​ព្រៃរបោះ​ធំ​ជាងគេ...

មាន​ឯកឧត្តម​បញ្ជា​ក្រុម​ទ្រពង​មក​ខាំ ផែង វណ្ណៈ រិះគន់​រឿង​ប្តូរ​ឈ្មោះ​រមណី​ដ្ឋា​ន​បូកគោ?

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០១៧​នេះ លោក ផែង វណ្ណៈ មន្ត្រី​នគរបាល​ជាតិ​ ដែល​ល្បីឈ្មោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ប្រតិកម្ម​ទៅ​នឹង​ក្រុម​យុវជន​សម្ព័ន្ធ​ស្រលាញ់​សន្តិភាព ដែល​គេ​ស្គាល់​ថា ជា​ក្រុម​ដើរ​ទ្រពង តាម​បញ្ជា​របស់ឯកឧត្តម (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ។ លោក ផែង វណ្ណៈ បញ្ជាក់ថា ខ្ញុំ​ផ្ដាំ​ទៅ​ប្រាប់​ទៅ​មេ​ពួក​ឯង​ជា​ឯកឧត្តម ដែល​បញ្ជា​ក្បាល​ឯង​មកថា ផែង វណ្ណៈ រិះគន់ដើម្បីការពាររម​ណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ភ្នំ​បូកគោ សូម​ពួក​អា​ទ្រពង​កុំមក​រញ៉េរញ៉ៃ​ ។ ទោះ​មេ​ពួក​ឯង...

មន្ទីរពេទ្យកាល់ម៉ែតមានរឿងអាស្រូវមិនចេះចប់

វេជ្ជបណ្ឌិត​ម្នាក់ ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ខ្សឹប​ថា ដោយសារ​ស្ថានការណ៍​ការងារ​លំបាក លោក​មាន​បំណង​លាឈប់​ពី​ការងារ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​នេះ​មិន​អនុញ្ញាត ។ លោក​និយាយ​ថា ប្រាក់ខែ​មិនដឹង​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ ហើយ​ថ្នាក់ដឹកនាំ​ស្តីបន្ទោស ។ នៅ​ពេល​ដែល​បុគ្គលិក​សុំ​ស្នើ​ឈប់ ថ្នាក់ដឹកនាំ​មិន​អនុញ្ញាត ។ គ្រូពេទ្យ​ម្នាក់​ផ្សេង​ទៀត​ដែល​បាន​ឈប់​ពី​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាត​អះអាង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​លាឈប់ ។ ពាក្យ​លាឈប់​របស់ខ្ញុំ​គ្រាន់តែ​ជា​ការ​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​ដឹង​ថា ការ​ស្នើ​សុំ​ឈប់​ណាមួយ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ ។ ដូច្នេះ ខ្ញុំ​គ្រាន់តែ​ដាក់​ពាក្យ​ជូនដំណឹង​អំពី​ការ​ឈប់​ជា​រៀង​រហូត ដោយ​សុខចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​វិញ ។ ប្រភព​មួយទៀត​បាន​និយាយ​ថា ប្រសិនបើ​មានការ​អនុញ្ញាត​ដោយ​ត្រឹមត្រូវ​ពី​ប្រធាន​ស្ថាប័ន​នេះ មាន​គ្រូពេទ្យ​មិន​តិច​ទេ ដែល​ប៉ុនប៉ង​ចង់​លាឈប់​ពី​ការងារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ គេ​មិនដឹង​ថា មាន​មូលហេតុ​អ្វីខ្លះ​នោះ​ទេ...

ឃុំខ្លួនបានប៉ុន្មានម៉ោង មានអ្នកចង់រត់ការដោះលែងម្ចាស់កុងស៊ី

ម្ចាស់​ហាង​បញ្ចាំ​(​កុងស៊ី​)​ម្នាក់ ដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ស្រាប់តែ​នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដដែល មាន​អ្នក​ចង់​រត់ការ​ដោះ​លែង​ម្ចាស់​ហាង​បញ្ចាំ​ឈ្មោះ សុត ពិសិដ្ឋ នៅ​ខណ្ឌ​សែន​សុខ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ផែង វណ្ណៈ​» ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ គណនី​ដែល​ល្បី​គ្រាន់បើ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សរសេរ​ថា​« អស់លោក​ខ្លះ មាន​លុយ មានបុណ្យ​ស័ក្តិ មាន​អំណាច គ្រាន់តែ​ធ្វើអំពើ​ល្អ​តើ​វា​មាន​ទៅ​ពិបាក​ស្អី ? ហេតុ​អ្វី​បាន​ចូល​ចិត្ត​យក​អំណាច​បុណ្យ​ដែល​ខ្លួន​មាន​ទៅ​អន្តរាគមន៍​កាង​ជនល្មើស​បើក​កុងស៊ីបញ្ចាំ​ខុសច្បាប់​ទៅ​វិញ ? ខ្ញុំ​ដឹង​ថា អស់លោក​អន្តរាគមន៍​ដើម្បី​បាន​លុយ តែ​អស់លោក​មាន​ដែល​មើល​ទឹកភ្នែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដែល​ចោរលួច​ប្លន់​យក​ទៅ​វេទនា​ប៉ុនណា​ទេ ? ពលរដ្ឋ​ខ្លះ​មាន​តែ​ម៉ូតូ...

មេធាវី ស៊ុយ សារ៉េត ដាក់ពាក្យប្តឹងទារក្រុមជនបង្កជាង១ពាន់លានរៀល

សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឈី សម្បត្តិ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អ្នកបើកបរ​រថយន្ត​ដែល​ត្រូវ​គេ​ប៉ង​សម្លាប់​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត បាន​ដាក់​ពាក្យ​ប្តឹង​ផ្លូវការ​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ហើយ​ដែល​ពាក្យបណ្តឹង​ទើបតែ​បែកធ្លាយ​ដល់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ ។ បើ​តាម​ពាក្យបណ្តឹង​គឺ​បាន​ចោទប្រកាន់​ក្រុម​ជន​បង្ក​ហិង្សា​លើ​លោក ស៊ុ​យ សា​រ៉េ​ត ពី​បទ​ប៉ុនប៉ង​មនុស្សឃាត អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្ន​ដទៃ​ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ។ ពាក្យបណ្តឹង​ដាក់​ជូន​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដដែល​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ក្រុម​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់...

រដ្ឋាភិបាលបញ្ឈប់សកម្មភាព NDI និងបណ្តេញបុគ្គលិក៧នាក់

ទីបំផុត​ទៅ​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)​និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ចេញពី​ប្រទេស​ខ្មែរ​ក្នុង​រយៈពេល​០៧​ថ្ងៃ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ ។ បើ​តាម​សេចក្តី​ប្រកាស​ដដែល​ការ​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) គឺ​យោង​ទៅ​លើ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ច្បាប់​ស្តី​ពី​សារពើ​ព​ន្ឋ​បន្ទាប់​ពី​មានការ​ពិចារណា​និង​ការ​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ និង​ក្នុង​បំណង​ធានា​ការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ប្រ​សិ​ទ្ឋ​ភាព​នូវ​ច្បាប់​នានា និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​និង​ការ​គោរព​អធិបតេយ្យ​នៅ​កម្ពុជា ។ ការ​បញ្ឈប់​សកម្មភាព​របស់ NDI នេះ​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​អះអាង​ថា​វិទ្យាស្ថាន​នេះ មិន​បាន​ចុះ បញ្ជី​នៅ ក្រសួងការបរទេស​ចាប់តាំងពី​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៥ ហើយ​ចាប់តាំងពី​អំឡុង​ពេល NDI សុំ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស​កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ វិទ្យាស្ថាន​នេះ​នៅ​តែ​បន្តសកម្មភាព​ដោយ​ខុសច្បាប់ ៕    

យុវជន២នាក់ ថតក្រុមហ៊ុនឧកញ៉ា លីយ៉ុងផាត់បូមខ្សាច់ តុលាការដាក់គុក១ឆ្នំា

យុវជន​២​នាក់​ដែល​គេ​អះអាង​ថា​ជា​សកម្មជន​បរិស្ថាន បាន​ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចំនួន​១​ឆ្នាំ តែ​តុលាការ​កាត់​តម្រូវ​ឲ្យ​អនុវត្តន៍​ទោស​តែ​៥​ខែ ពី​បទ​ញុះញង់​និង​ប៉ះពាល់​សិទ្ធិ​រូបភាព​នៃ​បុគ្គល ប្តឹង​ដោយ​ក្រុមហ៊ុន​ដែល​គេ​ថា​ជា​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ សមត្ថកិច្ច​ខេត្តកោះកុង បាន​ឃាត់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ពីរ​នាក់ ឈ្មោះ ឌឹ​ម គុណ​ឌី និង​ឈ្មោះ ហ៊ុន វណ្ណៈ តប​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​មួយ ដែល​គេ​ថា ជា​របស់​ឧកញ៉ា លី យ៉ុ​ង​ផាត់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ហើយ​ក្រុមហ៊ុន​នេះ បាន​ចោទ​ពួក​គេ​ថា បាន​ចូល​ទៅ​ថត​សកម្មភាព​នានា ដោយ​គ្មាន​ការ​អនុញ្ញាត​។ មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ...

ជីវិតពិតរបស់បុរសលក់ខ្លួននៅភ្នំពេញ

កាលពីមុនគេពុំដែលបានស្គាល់ ឬ បានដឹងច្បាស់ថាមានបុរសប្រកបរបររកស៊ីលក់ខ្លួននោះទេ គ្រាន់តែឮហើយ និយាយតៗគ្នាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះប្រាកដជាមានបុរសប្រកបរបររកស៊ីលក់ខ្លួនពិតមែន គ្រាន់តែក្រុមនេះមិនចេញមុខដូចជាស្ត្រីរកស៊ីផ្លូវភេទនោះទេ ។ បុរសដែលប្រកបរបររកស៊ីលក់ខ្លួននោះភាគច្រើនគឺមានវ័យចន្លោះពី ១៩ ឆ្នាំ ទៅជាង ៣០ ឆ្នាំ ដែលមានរូបរាងស្អាតសង្ហា ហើយពួកគេមិនបានប្រមូលផ្តុំគ្នាជាក្រុមៗនោះទេ ក្នុងចំណោមពួកគេមានអ្នកខ្លះជានិស្សិតកំពុងសិក្សានៅតាមមហាវិទ្យាល័យ ។ ការរកស៊ីលក់ខ្លួនរបស់ពួកគេគឺដើម្បីតែការសប្បាយ និង រកប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពនៃការសិក្សារបស់ពួកគេ ប៉ុន្តែមានអ្នកខ្លះប្រកបរបររកស៊ីលក់ខ្លួនដោយសារតែមិនមានការងារធ្វើ។ បើតាម“ប្រជាប្រិយ” ដែលជួបបុរសប្រកបរបររកស៊ីលក់ខ្លួនម្នាក់ ឈ្មោះហៅក្រៅរបស់គេថា “ប៊ុនធឿន” ដែលក្រុមបុរសប្រកបរបររកស៊ីលក់ខ្លួនដទៃទៀត បានចាត់ទុក ប៊ុនធឿន...

ពលករខ្មែរនៅថៃជ្រួលច្របល់កាន់តែខ្លំាង ឯទូតខ្មែរថានៅឲ្យស្ងៀម

សេចក្តីរាយការណ៍​ដែល​ស្រង់​សម្តី​ក្រុម​កម្មករ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​ខ្មែរ​វិញ​បាន​ឲ្យ​ដឹង​ថា ពលករ កម្មករ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ បាន​និង​កំពុង​ជ្រួលច្របល់​ដោយសារ​របប​សឹក​ថៃ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី ចាប់​បញ្ជូន​ពលករ​ខុសច្បាប់​រាប់​ពាន់​នាក់​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​វិញ ។ ប្រភព​បន្ត​ថា ដោយសារ​តែ​ចង់​បន្ត​ស្នាក់​នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ក្រុម​ពលករ​ខ្មែរ​មួយ​ចំនួន​បាន​រត់​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ទឹក​បឹងបួរ និង​ដេក​ក្នុង​ព្រៃ គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ ។ ចំណែក​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​០១ កក្កដា​ថា រដ្ឋាភិបាល​ថៃ​បាន​កែសម្រួល​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ពលករ​បរទេស​ក្នុង​ឆ្នាំ​២០១៧ គឺ​ក្នុង​គោលបំណង​បន្ថែម​ទម្ងន់ទោស​ដល់​និយោជក​(​ថៅកែ​) ដែល​ប្រើប្រាស់​ពលករ​បរទេស​ដែល​ពុំ​ទាន់​មាន​ឯកសារ​ស្របច្បាប់​និង​ក្រុមហ៊ុន​ដែល​នាំ​ពលករ​បរទេស​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ក៍បាន​អំពាវនាវ​ដល់​ពលករ​ទាំងអស់​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រោះ​ស្ថានទូត​និង​ក្រសួង​ការងារ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ ជួ​ួ​សម្រួល​កុំ​ឲ្យ​មានការ​ចុះ​ត្រួតពិនិត្យ​ពលករ​ខ្មែរ​ដែល​ពុំ​ទាន់​មាន​ឯកសារ​ក្នុង​ការ​ស្នាក់​នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ។ ស្ថានទូត​ខ្មែរ​ក៍បាន​បញ្ជាក់​ទៀត​ថា ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​និង​កំពុង មាន​បញ្ហា​ធ្វើការ​ទំនាក់ទំនង លេខ​ទូរស័ព្ទ ៖ 02 957 5851/092 805 0561/094...

ប្រាក់បៀវត្ស​មន្ត្រីរាជការ ត្រូវ​បាន​ដំឡើងហើយ ​ក្នុង​ឆ្នាំ​២០១៨

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​រួច​ហើយ​ ឱ្យ​ដំឡើងសម្រាប់​មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មាន​យោធា នគរបាល និង​អាវុធហត្ថ​ ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ជួយ​ដល់​ជីវភាព​របស់​ពួក​គាត់ ឱ្យ​មាន​ស្ថានភាព​កាន់តែ​ល្អ​ឡើង​ៗ​ ។ ការ​ដំឡើង​ប្រាក់បៀវត្ស​នេះធ្វើ​ឡើងជា​២​ដំណាក់កាល គឺ​លើក​ទី​១ នៅ​ខែមករា ឆ្នាំ​២០១៨ ជា​ការ​ដំឡើង អត្រាកំណើន​១២% នៃ​មូលដ្ឋាន​ប្រាក់បៀវត្ស និង​ការ​ដំឡើង​លើក​ទី​២ នៅ​ខែមេសា មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨ នេះ​ដែរ គឺជា​ការ​ដំឡើង​ប្រាក់ បំណាច់​មុខងារ​...

លក់ទៀតហើយៗ !​ ដី​សួនច្បារ​កណ្តាលក្រុងសែនមនោរម្យ

ដី​សួនច្បារ​កណ្តាល​ក្រុងសែន​មនោ​រម្យ ទីរួមខេត្ត​មណ្ឌលគិរី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​គ្នា​លក់​ឲ្យ​ឈ្មួញ និងកំពុង​ដំណើរការ​សង់​ស្ថានីយ​ប្រេង និង​មួយ​ចំណែក​ទៀត​សង់​អគារ​ពាណិជ្ជកម្ម​។ ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ដែល​បានឃើញ​គម្រោង​សាងសង់​ស្ថានីយ​ប្រេង​នេះ​បាន​ត្រឹម​នាំ​គ្នា​រឹត​ដើមទ្រូង​ប៉ុណ្ណោះ ។ បើ​ទោះបីជា​អាជ្ញាធរ​ខេត្ត​ខំប្រឹង​យកចិត្ត​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ការ​លក់​សួនច្បារ​មួយ​ផ្នែក​នេះ គឺជា​ការ​បំផ្លាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ។ ដី​សួនច្បារ​ដ៏​ធំ​ល្វឹងល្វើយ​តាម​គម្រោង​របស់​រាជរដ្ឋាភិបាល​នឹង​ត្រូវ​កសាង​សួនច្បារ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​។ នៅ​ពីក្រោយ​គម្រោង​នៃ​ការ​កសាង​សួនច្បារ​នេះ បែរជា​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ឃុបឃិត​ជាមួយ​គណៈកម្មការ​សាងសង់​សួនច្បារ​លក់​ដី​សួនច្បារ​ឲ្យ​ឈ្មួញ​ធ្វើ​ស្ថានីយ​ប្រេង និង​អគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​។ ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​រម្យ​កំពុង​ជ្រួលច្របល់​អំពី​បញ្ហា​នេះ ប៉ុន្តែ​សម្រាប់​លោក​ស្វាយ សំ​អ៊ា​ង អភិបាល​ខេត្ត​បែរជា​ស្ងាត់ឈឹង​ទៅ​វិញ​។ ភាព​ស្ងៀមស្ងាត់​របស់​លោក​អភិបាលខេត្ត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ថា ថ្នាក់ដឹកនាំ​ខេត្ត​នេះ​ហើយ​ ដែល​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​សង់​ស្ថានីយ​ប្រេង និង​អគារ​ពាណិជ្ជកម្ម​នៅ​លើ​ដី​សួនច្បារ​សាធារណៈ​របស់​រដ្ឋ​។ រឿង​នេះ ប្រៀប​ដូច​ជា​ដំរី​ស្លាប់​យក​ចង្អេ​មក​បាំង​។ លោក​ស្វាយ សំ​អ៊ា​ង ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដទៃ​ទៀត​កំពុង​បំផ្លាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី...

លោក ហ៊ុន សែន​ទៅ​មើល សុខ អាន ?

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លុប​ចោល​កម្មវិធី​ចំនួន​ពីរ​ជាប់​ៗ​គ្នា​គឺ ចែក​សញ្ញាបត្រ​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ដែល​តាម​គម្រោង​លោក​នឹង​ចូលរួម​ជា​អធិបតីភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ និង នៅ​ថ្ងៃ​ទី​១៤ ខែមីនា​នេះ លោក​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៥១ ពី​ស្រុក​ឧដុង្គ​ទៅ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។ ប្រភព​មិន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​លុប​ចោល​កម្មវិធី​ខាងលើ​នេះ គឺ​លោក ហ៊ុន សែន ចេញ​ទៅ​ក្រៅប្រទេស​ដោយ​ស្ងាត់​ៗ​ដើម្បី​ទៅ​មើល​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កំពុង​ឈឺ​ធ្ងន់​នៅ​ក្រៅប្រទេស​( អាច​នៅ​បារាំង​និង​សិង្ហ​បុរី​) ។ យ៉ាងណា​ក៍ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ «​អង្រុត​»...

សាលា​ពេទ្យ​បំភ្លឺ ករណី​និស្សិត​១​ក្រុម​ប្រឡង​ធ្លាក់ សុំ​សម្ដេច​ជួយ​ឲ្យ​ជាប់​វិញ

ភ្នំពេញ ៖ និស្សិត​មួយ​ក្រុម ដែល​មាន​គ្នា​៣៥​នាក់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ដើម្បី​ស្នើ​សុំ​លោកនា​យក​រដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ឲ្យ​ពួក​គេ​ប្រឡង​ជាប់​វិញ ក្រោយ​ពី​ខ្លួន​ប្រឡង​ធ្លាក់​នេះ ពេល​នេះសេចក្ដី​ប្រកាស​ចេញពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល អោយ​ដឹង​ថា សិស្ស​ទាំង​៣៥​នាក់​នោះ មិនមែន​ជា​និស្សិត​របស់​សាកលវិទ្យាល័យ​សុខាភិបាល​ទេ ។ សេចក្ដី​ប្រកាស​បញ្ជាក់​ចុះថ្ងៃទី១២ វិច្ឆិកា ២០១៧ អោយដឹងបន្តថា ក្រុម​សិស្ស​នេះ ពុំ​មែន​ជា​សិស្ស​ពេទ្យ​ឡើយ ពួក​គាត់​គ្រាន់តែ​ជា​បេក្ខជន​ប្រឡង​ធ្លាក់​ក្នុង​ការ​ប្រឡង​ជ្រើសរើស​ចូល​រៀន​ថ្នាក់​ឆ្នាំ​មូលដ្ឋាន សម្រាប់​ចូល​រៀន​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិស័យ​សុខាភិបាល​នានា ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​២០ និង​២១ ខែតុលា ២០១៧...

អស់ពី ឡាយ វណ្ណៈ ចូល​រឿង​លោកស្នងការ​ខេត្តតាកែវ​ម្តង

មន្ត្រី​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្តតាកែវ សំណូមពរ​យ៉ាង​ទទូច​ទៅ​ក្រសួងមហាផ្ទៃ ជា​ពិសេស​ឯកឧត្តម សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ត្រួតពិនិត្យ និង​តាម​ដ្ឋា​ន​ចំពោះ​សកម្មភាព​នៃ​ការ​ដឹកនាំ​របស់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​ទើប​ឡើង​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ​នោះ​។ ប្រភព​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក សុខ សំណាង ដែល​ជា​ស្នងការ​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី បាន​នឹង​កំពុង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ រអ៊ូរទាំ និង​មានការ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ក្រោយ​ពេល​មាន​សំណើ​ផ្លាស់​ប្តូរ​តួនាទី​មន្ត្រី​ក្រោម​ឱ​វ៉ា​ទ​ជា​ញឹក ញាប់ ដែល​អ្នកខ្លះ​ជា​មន្ត្រី​មាន​ស្នាដៃ ខ្លះ​ជា​មន្ត្រី​ដែល​បម្រើ​ក្នុង​អង្គភាព​២០​ទៅ​៣០​ឆ្នាំ​ហើយ ត្រូវ​បាន​ដក...

ពលករ​ខ្មែរ​ហែល​សមុទ្រ​គេច​ពី​ការ​សម្លាប់​រាប់រយ​គីឡូម៉ែត្រ មក​ដល់​កម្ពុជា​ហើយ

រាជធានី​ពេញ ៖ ពលករ​ខ្មែរ​ដែល​លោត​ពីលើ​ទូក​នេសាទ​ថៃ ចូល​ទឹកសមុទ្រ​គេច​ពី​ការ​ប៉ង​សម្លាប់ ហើយ​ត្រូវ​ទាហានជើងទឹក​ប្រ៊ុ​យ​ណេ​ជួយ​ជីវិត​នោះ នឹង​មក​ដល់​ខ្មែរ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ២០១៧​នេះហើយ ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ទូត​កម្ពុជា ជាមួយ​សេនា​នុ​ព​ន្ធ័​យោធា​ប្រ៊ុ​យ​ណេ នឹង​មន្ត្រី​ប៉ូ​លី​ស​អន្តោប្រវេសន៍​សឹ​ង្ហ​បុរី ។ ប្រភព​ពី​នាយ​នា​វី​ប្រចាំការ​ព័ត៌មាន​សន្តិសុខ​លម្ហ​សមុទ្រ នៅ​ម​ឈ្ឈ​មណ្ឌល​ប្រមូលផ្ដុំ​ចែកចាយ​ព័ត៌មាន IFC ប្រទេស​សឹ​ង្ហ​បុរី បាន​រាយការណ៍​ថា ភាគី​កម្ពុជា​បាន​ទទួលយក​បុរស​នេសាទ​ខ្មែរ​ម្នាក់ ពី​នាវា​កងទ័ពជើងទឹក​ប្រ៊ុ​យ​ណេ DARUSSALAM នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ម្សិលមិញ​ប្រកបដោយ​ជោគជ័យ ក្រោម​កិច្ចសហការ រវាង​មន្ត្រី​ទូត​កម្ពុជា ជាមួយ​សេនា​នុ​ព​ន្ធ័​យោធា​ប្រ៊ុ​យ​ណេ នឹង​មន្ត្រី​ប៉ូ​លី​ស​អន្តោប្រវេសន៍​សឹ​ង្ហ​បុរី ។ ប្រតិបត្តិការ​នេះ លោក​អនុនាវីឯក...

ជា សុផារ៉ានិងឧកញ៉ាជំនាញខាងដីធ្លីប្រាប់ឲ្យប្រយ័ត្នការទិញដីឡូត៍ពុះលក់

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ប្រកាស​លក់​ផ្ទះល្វែង ដី​ឡូ​តិ៍​នៅ​តាម​ជាយក្រុង​ភ្លូកទឹកភ្លូកដី ក្នុង​តម្លៃ​ថោក​ៗ បង់​រំលស់​មិន​ចាំបាច់​មាន​លុយ​កក់​មុន គ្មាន​ការ​ប្រាក់​ជាដើម ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​ដែនដី និង​ឧកញ៉ា​ល្បីឈ្មោះ​ផ្នែក​អចលនទ្រព្យ​មួយ​រូប ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ប្រយ័ត្ន​យក​លុយ​ឲ្យ​គេ​ទទេ​ៗ​។ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម​និង​សំណង់ បាន​លើក​ឡើង​ខ្លាំង​ៗ​ថា នៅ​ភ្នំពេញ​សព្វថ្ងៃ មាន​ក្រុម​មនុស្ស​បោកប្រាស់​ច្រើន ដែល​ក្រសួង​កំពុង​ដោះស្រាយ​។ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​អភិវឌ្ឍន៍​ភ្នំពេញ​រូប​នេះ បាន​ថ្លែង​ហាក់​ហួសចិត្ត​ថា ក្រុមហ៊ុន​ពុះ​លក់​ដី​ឡូ​តិ៍​មួយ​មានឈ្មោះ​ជាង ២០​ឆ្នាំ​ហើយ បាន​បោកប្រាស់​លុយ​ប្រជាជន ដោយ​យក​ដី​គេ​មក​ដាក់​លក់ ហើយ​ចាយ ៤០០​ដុល្លារ សម្រាប់​លើក​ផ្លា​ក​ប៉ាន់​ណូ​បំភាន់​ភ្នែក​។ លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី​បាន...

តែងតំាងកូនប្រុស ទៀ បាញ់ ជាអភិបាលរងខេត្តសៀមរាប

កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺ​លោក ទៀ សីហា ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ នៃ​ក្រប​ខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប ជំនួស​លោក គឹ​ម ឆៃ​ហៀ​ង ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ និង​ដែល​ទើបត្រូវ​បាន​បែកធ្លាយ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ មិថុនា​នេះ ។ យ៉ាងណា ​បើ​តាម​អនុក្រឹត្យ​លេខ​៦៥៩ អនុ​ក្រ​.​ត​ត​.​ស្តី​ពី​ការ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រីរាជការ មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​និង​ផ្ទេរ​ភារកិច្ច​ខាងលើ​នេះ​ទេ គ្រាន់តែ​បញ្ជាក់​ថា...

អុញនោះ ! យួនហៅភ្នំបូកគោថា«ភ្នំតាលន់»

ភ្នំបូកគោដែលស្ថិតក្នុងខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា កំពុងទាក់ទាញឲ្យទេសចរណ៍ជាតិនិងអន្តរជាតិច្រើនឡើងៗពិសេសជនជាតិ ។ អ្វីដែលជាការកត់សម្គាល់នោះ ភ្ញៀវទេសចរជនជាវៀតណាម មិនហៅឈ្មោះភ្នំនេះ ថាជាភ្នំបូកគោទេ គេហៅថាភ្នំ «តាលន់»(Tà Lon)។ នេះបើយោងតាមសារព័ត៌មានវៀតណាម ឈ្មោះ «Le Courrier Vietnam» ដែលចេញផ្សាយកាលពីសប្ដាហ៍មុន។ សារព័ត៌មានវៀតណាមដដែលបានរៀបរាប់ពីប្រវត្តិភ្នំបូកគោថា ជាអតីតស្ថានីយ៍លំហែកាយរបស់អាណានិគមបារាំង តាំងពីដើមសតវត្សន៍ទី២០ មានកម្ពស់ជាង១គីឡូម៉ែត្រ ពីទឹកសមុទ្រ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស ។ មុននឹងឡើងភ្នំបូកគោ ត្រូវធ្វើដំណើរឆ្លងកាត់ព្រៃភ្នំជាង ៣២គីឡូម៉ែត្រ ។ នៅសម័យអាណានិគមនិយមបារំាង...

ក្រោយស៊ើបឡើងវិញ សង្ស័យ ថោង សារ៉ាត់ រួចខ្លួន?

ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ដែល​កើតឡើង​ចាប់តាំងពី​ចុងឆ្នាំ ២០១៤ ហើយ​ក្រោយ​ពី​បញ្ចប់​សវនាការ​អស់​រយៈពេល​ជាង ៦ ខែតុលា​ការ​មិន​ទាន់​សម្រេចសេចក្តី​លើ​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ និង​ក្រុម​អង្គរក្ស ៤ នាក់​នៅឡើយ​ទេ​ដោយ​ទើបតែ​សម្រេច​កាលពី​ម្សិលមិញ​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត​។ លោក តុ​ប ឈុ​ន​ហេង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​ចាត់​របៀប ឬ​បន្ត​ស៊ើបអង្កេត​បន្ថែម​ករណី​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កាលពី​ចុងឆ្នាំ ២០១៤ ក្រោយ​ពេល​តុលាការ​បាន​បញ្ចប់​ការ​ជំនុំជម្រះ​កាលពី ៦ ខែ​មុន​។ លោក តុ​ប ឈុ​ន​ហេង...

សង្ស័យរឿងចង់ធ្វើធំក្នុងវត្ត សង្ឃមួយអង្គភៀសព្រះកាយ ព្រោះតែការគំរាម

នៅ​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ដណ្តើម​អំណាច​និង​តំណែង​គ្នា ដែល​មួយ​ចំនួន​ផ្តើម​ចេញពី​ការ​ច្រណែនឈ្នានីស​លាប​ព៌​ណ​និង​ប៉ែង​ជើង​គ្នា មិន​ថា​តែ​កើត​មាននៅ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ ឬ ឯកជន​នោះ​ទេ សូ​ម្បី​តែ​នៅ​ក្នុង​វ​ត្តក៍​មានការ​ប៉ែង​ជើង​គ្នា​ផង​ដែរ ។ ជាក់ស្តែង ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ ស្ថិត​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ភៀស​ព្រះ​កាយ​ដោយសារ​តែ​ការ​គំរាមកំហែង​ដល់​ព្រះ​ជន្ម ពី​សំណាក់​គណៈកម្មការ​វត្ត​និង​ក្រុម​ព្រះសង្ឃ​មួយ​ក្រុម ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ព្រះ​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​ដែល​ភៀស​ព្រះ​កាយ​មក​គង់នៅ​វត្ត​ពោធិ៍​វាល ក្រុង​-​ខេត្តបាត់ដំបង​នោះ ព្រះ​នាម ម៉ៅ សុខ ព្រះ​ជន្ម​៤៤​ព្រះ​វស្សា ។ បើ​តាម​ព្រះ​ចៅអធិការ​អង្គ​នេះ​បាន​មានបាន​សង្ឃដីកា​ថា ព្រះ​អង្គ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​បាន​មក​បួស​រៀន​គង់នៅ​វត្ត​ស្វាយ​ជាតិ​នេះ​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ (​តាំងពី​នៅ​ក្មេង​) រហូត​ឆ្នាំ​២០១២ ត្រូវ​បាន​គណៈ​សង្ឃនាយក​តែងតាំង ធ្វើ​ជា​ចៅអធិការ​វត្ត​ស្វាយ​ជាតិ​រហូត​មក...

ដើមចមដែលឈានដល់លោកស័ក្តិ៤ វ៉ៃធាក់លោកប៉ូលិសចរាចរណ៍

ករណី​អំពើ​ហិង្សា​មួយ​ដែល​ធ្វើ​ឲ្យ​កក្រើក​នៅ​ដើមឆ្នាំ​២០១៨​នេះ នោះ​គឺ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​លោក​វរៈសេនីយ៍ត្រី​(​ស័ក្តិ​៤) សៅ បញ្ញា បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទៅ​លើ​លោក​ប៉ូលិស​ចរាចរណ៍ អឿ​ន ចំណាន ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក គឺ​ផ្តើម​ចេញពី​លោក​ស័ក្តិ​៤ ប្រមាថ​អាយុជីវិត​និង​ជេរ​ឪពុក​ម្តាយ​លោក​ប៉ូលិស​ចរាចរណ៍ ហើយ​លោក​អឿ​ន ចំណាន ទ្រាំ​មិន​បាន​តប​ដោយ​ការ​ព្រមាន​វាយ​ក្បាល​លោក សៅ បញ្ញា នឹង​អាយ​កូ​ម ។ នេះ​បើ​យោង​តាម​លោក​ផ្កាយ​៣ ហ៊ុន ជា ដែល​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ នៅ​លើ​បណ្តាញ​សង្គម​ដដែល លោក​ឧត្តមសេនីយ៍ឯក​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​និង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​នោះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​រសៀល​ថ្ងៃ​អង្គារ ១៣​កេ​ី​ត...

កម្ពុជា​កំពុង​តែ​បាត់បង់​ព្រៃឈើ​លឿន​ជាង​ប្រទេស​ណា​ទាំងអស់ លើ​ផែនដី​នេះ

ភ្នំពេញ ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​តែ​បាត់បង់​ព្រៃឈើ​លឿន​ជាង​ប្រទេស​នានា​ ទាំងអស់​នៅ​លើ​ផែនដី​នេះ ហើយ​អា​មេ​រិ​ក​កំពុងធ្វើការ​ដើម្បី​បញ្ឈប់​រឿង​នេះ​ផង​ដែរ ​។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​ស្ថាន​ទូច​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ បាន​សរសេរ​ថា «​តើ​សហរដ្ឋអាមេរិក​ធ្វើ​អ្វីខ្លះ​នៅ​កម្ពុជា? យើង​សង្គ្រោះ​ព្រៃឈើ​! ប្រទេស​កម្ពុជា​កំពុង​តែ​បាត់បង់​ព្រៃឈើ​លឿន​ជាង​ប្រទេស​ណា​ទាំងអស់ នៅ​លើ​ផែនដី​នេះ យើង​កំពុងធ្វើការ​ដើម្បី​បញ្ឈប់​រឿង​នេះ​។ យើង​បាន​ជួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​លើកកម្ពស់​ការ​គ្រប់គ្រង​ដី និង​អភិរក្ស​ដី​ព្រៃ​ចំនួន​ជាង​២,៦ លាន​ហិ​កតា​»​។ គេហទំព័រ​ហ្វេ​ស​ប៊ុ​កទូត​អា​មេ​រិ​កបាន​អះអាង​ទៀត​ថា អា​មេ​រិ​កបាន​បណ្តុះបណ្តាល និង​ផ្តល់​គ្រឿង​បរិក្ខា​ដល់​អ្នក​ល្បាត​ព្រៃ​រាប់រយ​នាក់ ដើម្បី​បញ្ឈប់​អ្នក​កាប់​ឈើ​ខុសច្បាប់​ ។ អា​មេ​រិ​ក​កំពុងធ្វើការ​នៅ​តាម​សហគមន៍​ព្រៃឈើ​ចំនួន​ជាង​១០០ ដើម្បី​ជួយ​អ្នកស្រុក​ឲ្យ​ទទួល​បាន​កម្មសិទ្ធិ​ដី...

មានបរទេសច្រើន​ចាប់អារម្មណ៍ រឿង​អូស្ត្រាលីលក់ទឹកក្រូច​ ត្រូវឃាត់ខ្លួននៅ​ភ្នំពេញ

ភ្នំពេញ ៖ នៅ​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៨ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ អាយុ​៥៤​ឆ្នាំ ឈ្មោះ ជេ​ម សែ​ល​ប៉ា​ស្កេ PASCO ENEAL JAMES ត្រូវ​បាន​ចាប់ឃាត់ខ្លួន ដោយសារ​លក់​ទឹកក្រូច និង​ទឹកក្រូច​ស្រស់ រយៈពេល​ជិត​១​ខែ នៅ​តាម​ផ្លូវ​៣៥០ កែង​១៧៣ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ប្រភព​បាន​និយាយ​ថា ប៉ូ​លី​ស​ និង​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​ឃើញ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ តែងតែ​មក​អង្គុយ​លក់​ផ្លែក្រូច និង​ទឹ​ក្រូច​ច្របាច់​...

សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ទទួលមរណភាពហើយ

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ប្រកាស​ជូនដំណឹង​នៅ​មុន​នេះ​បន្តិច​ថា សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួលមរណភាព នៅ​វេលា​ម៉ោង​១៨និង៣២​នាទី នា​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ក្នុង​ជន្មាយុ​៦៦ឆ្នាំ ដោយ​រោគាពាធ​ ។ យោងតាមលោក​ជំទាវ អា​ន្នី សុខ​អាន និង​ក្រុម​គ្រួសារ បាន​ជូនដំណឹង​ថា សម្តេច​វិបុល​បញ្ញា សុខ អាន...