ប្តី​រៀប​រាប់មុខ​មន្ទីរពេទ្យ​ជប៉ុន រឿង​ប្រពន្ធ​និង​កូន​​ស្លាប់​ពេលឆ្លងទន្លេ​មិន​រួច

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ បាន​កើតឡើង​បន្ទាប់​ពី​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ ដែល​មាន​សុខភាព​ល្អ​ប្រសើរ​រហូត​មក​ទាំង​ម្តាយ​និង​កូន បាន​ចូល​មក​សម្រាក ដើម្បី​ត្រៀម​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជប៉ុន តែ​អ្វី​ដែល​គួរ​ឲ្យ​តុ​ក​ស្លុត​នោះ ដោយសារ​តែ​ប្រហែលជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​គ្រូពេទ្យ​ក៏​បណ្តាល​ឲ្យ​ម្តាយ​និង​កូន​ក្នុង​ពោះ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ចោល​ប្តី​និង​កូនប្រុស​២​នាក់ ដោយ​មិន​ទាន់​ដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​មន្ទីរ​ជប៉ុន ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ឈៀ សា​រិ​ន អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​ម្ដុំ​អង្គស្នួល ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ជូ...

ឧកញ៉ា ឡាយ ប៊ុនប៉ា ចាក់ដីលុបធ្វើឲ្យលិចលង់ផ្លូវសាធារណៈ

លោក​ឧកញ៉ា ឡាយ ប៊ុ​ន​ប៉ា បាន​ចាក់​ដី​បំពេញ​លើ​ដី​ឡូត៍​របស់​ខ្លួន ស្ថិត​នៅ​ចំណុច​ផ្លូវភ្លោះ​ច្រកចូល «​ហ្គ្រេ​ន​ភ្នំពេញ​» ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់ ពិសេស​បញ្ហា​ប្រព័ន្ធ​លូ​រំដោះ​ទឹក បណ្ដាល​ឲ្យ​មានការ​លិចលង់​ផ្លូវ និង​រង​ការ​ខូចខាត ព្រមទាំង​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​នោះ​ថែម​ទៀត​។ បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា អភិបាលរង​ខណ្ឌ លោក ប្រាជ្ញ សីហា នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ចុះ​ត្រួតពិនិត្យ និង​ត្រៀម​ប្រើប្រាស់​គ្រឿងចក្រ ជីក​គាស់​កាត់​ទទឹង​ផ្លូវ​មួយ​កន្លែង ដើម្បី​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ពី​ជំនន់​ភ្លៀង​ធ្លាក់ ក្នុង​ការ​បញ្ជៀ​សការ​កកស្ទះ និង​ដើម្បី​បង្ការ​មិន​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ច្រើន​ជាង​នេះ រួម​ទាំង​អាច​បញ្ជៀ​សបាន​រាល់​គ្រោះថ្នាក់​ចរាចរ​ផ្សេង​ៗ...

ប្រធានាធិបតីឡាវមកទស្សនកិច្ចសប្តាហ៍ក្រោយ

តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រ​កម្ពុជា លោក ប៊ុនញុំាង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ នឹងដឹកនំាគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា​ពី​ថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខ្មែរក៍បានបញ្ជាក់ទៀតថា អំឡុងពេលទស្សនកិច្ចនេះ​លោក​ប្រធានាធិបតីឡាវ នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​​នៃព្រះរាជា​ណាចក្រ​កម្ពុជា នៅក្នុងព្រះបរមរាជវំាង និងជួបពិភាក្សាការងារដាច់ដោយឡែក​ពីគ្នា​ជាមួយលោកសាយ ឈុំ ប្រធានព្រឹទ្ឋសភា លោក ហេង...

គឹម សុខ ៖ ខ្ញុំមានលុយតែ២៤៦ដុល្លារ

អ្នកវិភាគសង្គមនិងនយោបាយ លោក គឹម សុខ បាននិយាយថា «នៅពេលនេះ ទ្រព្យសម្បត្តិរបស់លោក គឺមាន​លុយ២៤៦ដុល្លារនៅក្នុងកុងធនាគារ ម៉ូតូ០១គ្រឿង អាយផេត១ និងអាយហ្វូន(គេទិញឲ្យ) ០១គ្រឿង តែបើចង់​បានយកក៍យកទៅចុះ ឯ៥០ម៉ឺនដុល្លារនោះអត់មានទេ ។ លោក គឹម សុខ ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតខាងលើបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈលោកបានធ្វើដំណើរដោយថ្មើរជើងពីវត្តចាស់នៅជ្រោយចង្វារឆ្ពោះទៅសាលាដំបូង​រាជធានី​ភ្នំពេញដើម្បីចូលឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការតាមពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ បើតាមលោក គឹម សុខ ប្រសិនបើចាញ់ក្តីលោកនាយករដ្ឋមន្រ្តី...

ភ្ញាក់ផ្អើលគេដូរឈ្មោះ«រមណីដ្ឋានឋានសួគ៌បូកគោ»ទៅជា«សុខា ឋានសួគ៌»

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ដែល​ទៅ​កម្សាន្ត​លំហែកាយ​លេង​នៅ​ភ្នំ​បូកគោ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បានឃើញ​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​«​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​»​ទៅ​ជា​«​សុខា ឋានសួគ៌​»​វិញ ។ ក្រុម​ប្រជាពលរដ្ឋ​មួយ​ទៅ​លេង​អំឡុង​ពេល​ពិធី​ថ្ងៃ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ដែល​ទើបនឹង​បិទ​បញ្ចប់​ទៅ​ប្រមាណ​ពីរ​ថ្ងៃ​កន្លង​មកនេះ ដែល​ឃើញ​មានការ​ផ្លាស់​ប្តូរ​ស្លាក​នោះ បាន​ត្រឹមតែ​នាំ​គ្នា​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពុំ​មាន​ចម្លើយ ព្រោះតែ​ពួក​គេ​បាន​សួរ​បុគ្គលិក​នៅ​ទីនោះ តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ឆ្លើយ​នោះ​ទេ គឺ​ចម្លើយ​របស់​ពួក​គេ​មាន​«​ខ្ញុំ​អត់​ដឹង​ដែរ​...​ទាល់តែ​សួរ​ថៅកែ​...​។ ជុំវិញ​ការ​ភ្ញាក់ផ្អើល​ខាងលើ នៅ​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​«​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ បាន​ទេពី​តំណាង​ក្រុមហ៊ុន​សុខា​របស់​លោក​ឧកញ៉ា សុខ គង់ ដែល​មាន​ដើម​កំណើត​វៀតណាម និង​ទទួល​បាន​សិ​ទ្ឋិ​ធ្វើការ​វិនិយោគ​នៅ​តំបន់​ភ្នំ​បូកគោ ។ ភ្នំ​បូកគោ​ដែល​ស្ថិត​ក្នុង​ខេត្តកំពត ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា កំពុង​ទាក់ទាញ​ឲ្យ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ច្រើន​ឡើង​ៗ​ពិសេស​ជនជាតិ​វៀតណាម ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​នោះ ភ្ញៀវ​ទេសចរ​ជន​ជា​វៀតណាម មិន​ហៅ​ឈ្មោះ​ភ្នំ​នេះ ថា​ជា​ភ្នំ​បូកគោ​ទេ គេ​ហៅ​ថា​ភ្នំ...

ឡោមព័ទ្ឋភូមិគ្រឹះលោកស័ក្តិ៤ PM

ពីខេត្តកំពង់ស្ពឺមានសេចក្តីរាយការណ៍មកថា ភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែងដែលសមត្ថកិច្ចអះអាងថា​ជាកម្មសិទ្ឋិ​របស់​​នាយរងសេនាធិការចម្រុះនៃកងរាជអាវុធហត្ថ(PM) ខេត្តកំពង់ស្ពឺ លោកវរៈសេនីយ៍ទោ(ស័ក្តិ៤)​ ឆេង ឡុង បានត្រូវកងកម្លំាងPMលើផ្ទៃប្រទេសធ្វើការឡោមព័ទ្ឋពាក់ព័ន្ឋនឹងការរកស៊ីឈើខុសច្បាប់ ។ ការឡោមព័ទ្ឋភូមិគ្រឹះខាងលើ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ពីព្រោះគេដឹងថាលោកស័ក្តិ៤ ឆេង ឡុង ជាឈ្មួញរកស៊ីឈើដ៍ធំនិងល្បីល្បាញក្នុងអាណា​ចក្រ​ខេត្តកំពង់ស្ពឺ ហើយកន្លងមកពុំមានសមត្ថកិច្ច ឬស្ថាប័នជំនាញណា រាប់ទំាងរដ្ឋបាលព្រៃឈើហានក្អកនិង​បង្រ្កាបការរកស៊ីឈើរបស់លោក​​នាយរងសេនាធិការចម្រុះនៃកងរាជអាវុធហត្ថ(PM) ខេត្តកំពង់ស្ពឺនោះឡើយ។ ក្នុងប្រតិបត្តិការនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញឈើប្រណីតជាច្រើនស្តុកទុកក្នុង​ភូមិគ្រឹះ​និង​ឃ្លំាងរបស់លោក ឆេង ឡុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាមគ្គី សង្កាត់កណ្តោដុំ ក្រុងច្បារ​មន...

ភ្ជាប់ពាក្យរួច ស្រាប់តែបាត់ខ្លួនកូនក្រមុំជាងមួយសប្តាហ៍ហើយ

សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នាង​ក្រមុំ​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ ភួ​ន ណា​រ៉ា​ន់ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​ហើយដោយ​មិនដឹង​មូលហេតុ ក្រោយ​ពេល​ភ្ជាប់ពាក្យ​មាន​គូ​ដណ្តឹង​តាម​ការ​ផ្គូផ្គង​របស់​ឪពុក​ម្តាយ​រួច​មក បង្ក​ឲ្យ​ឪពុក​ម្តាយ ក្រុម​គ្រួសារ និង​សាច់ញាតិ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​នាង ។ សាច់ញាតិ​របស់​នាង​ក្រមុំ​បាន​ឲ្យ​ដឹង​ថា នាង​មាន​ឲ្យ​ពុក​ឈ្មោះ សឿ​ន ភួ​ន អាយុ​៥១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ប៉ោង សារី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ...

ចង់​សាក​រសជាតិ​បបរ​សម័យ ប៉ុ​ល ពត មាននៅ​សៀមរាប

សៀមរាប ៖ ភាព​អត់ឃ្លាន​របស់​ប្រជាជន​ខ្មែរ​វ័យ​ចាប់ពី​ប្រមាណ​ជា​៤០​ឆ្នាំ​ឡើង​លើ ច្បាស់​ជា​នៅ​ចាំ​បាន បបរ​សម័យ ប៉ុ​ល ពត ភាគច្រើនគឹ​បបរ​អង្ករ​មួយ​កំប៉ុង​ជាមួយ​ទឹក​មួយ​ឆ្នាំងខ្ទះ​ធំ ។ សព្វ​ថ្ងៃនេះ​ក្មេង​ៗ​សម័យ​ឥឡូវ ហូប​ឆ្ងាញ់ ដេក​ស្រួល ច្បាស់​ជា​មិនដឹង​ពី​អតីតកាល​ជូរ​ចត់​យ៉ាងណា​នោះ​ទេ ទាំងនេះ​ហើយ​ធ្វើ​អោយ​បុរស​ម្នាក់​ជា​អ្នក​សៀមរាប សម្រេចចិត្ត​បើក​អាហារ​ដ្ឋា​ន បបរ​សម័យ ប៉ុ​ល ពត ។ លោក​ទួន តែម​ បើកហាង​នេះ​ក្នុងគោលបំណង ដែល​លោក​បើក​នោះ​គឺ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​មាន​ចំណាប់អារម្មណ៍ ​និង​ចង់​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍ កាលពី​របប​៣​ឆ្នាំ​៨​ខែ​ និង​២០​ថ្ងៃ​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ចង​ចាំ​នូវ​ប្រវត្តិសាស្ត្រ​...

ដក​ស្នងការ​ខេត្តសៀមរាប​ដាក់​អធិការ ដោយសារ​បង្ក្រាប​ល្បែង​ប៉ះ​ចំ​ខ្សែ​អ្នកធំ ?

សៀមរាប ៖ នៅ​ថ្ងៃ​ទី​១០ កក្កដា ២០១៧ ស្អែក​នេះ នៅ​ស្នងការដ្ឋាន​ខេត្តសៀមរាប​នឹង​មានការ​ផ្លាស់​ប្ដូរ​តំណែង​ជា​ផ្លូវការ ដោយ​ដក​ស្នងការ​ចេញ ដាក់​អធិការ​នគរបាល​ក្រុង​សៀមរាប​ឲ្យ​ឡើង​តំណែង​ជំនួស ។ យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ចំណារ​ដោយ​សម្ដេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ បាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ មានឈ្មោះ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ា​ន់​នី ពី​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ ។ ចំណែកឯ​លោក​វរសេនីយ៍ឯក...

ហេតុអីអធិការស្រុកអូររំាងនិងអតីតនាយសង្កាត់រដ្ឋបាលព្រៃឈើអូររំាងរួចខ្លួនក្នុងសំណុំរឿងបទល្មើសព្រៃឈើ?

សំណុំរឿង​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច ក្នុងខេត្តមណ្ឌលគិរី ជា​បទល្មើស​ដ៏​កក្រើក​ប្រចាំឆ្នាំ​២០១៧​កន្លង​ទៅ ខណៈ​មន្ត្រី​គ្រាក់​ៗមានអំណាច ​នៅ​ក្នុងស្ថាប័នកងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ ​ត្រូវ​បាន​ថ្នាក់លើ​ដក​ចេញ​និង​ផ្ទេរ​ភារកិច្ច​ជា​បន្តបន្ទាប់ បង្ករឲ្យ​មាន​ភាព​ជ្រួលច្របល់​ពេញ​ខេត្តមណ្ឌលគិរី​។ ក្រោយ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ដោយ​ប្រើប្រាស់​ឧ​ទ្ឋ​ម្ភា​ចគ្រ​ចំនួន​បីលើក កាលពីដើម​ឆ្នាំ២០១៧កន្លងមក ​គេ​សង្កេត​ឃើញ​ថា មាន​មន្ត្រី​ជា​ច្រើន​ត្រូវ​បានគណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ បង្ក្រាប បង្ការ និង​ទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តម​សេនី​យ៏ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ហៅ​មន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័ន​ដែល​ពាក់​ព័​ន្ឋ​និង​វិស័យ​ព្រៃឈើ ទៅ​សាកសួរ​នៅ​សាលាខេត្ត​មណ្ឌលគិរី​ ។ ក្រោយការសាកសួរពាក់ព័ន្ឋនឹងបទល្មើសព្រៃឈើនោះរួចមក ​មន្ត្រី​មួយ​ចំនួន​ក៏​ត្រូវ​បាន​ដក​បញ្ឈ​ជើង​ភ្លាម​ៗ ដោយសារ​មាន​ជាប់​ពាក់​ព័​ន្ឋ ក្នុង​ការ​ទទួល​សំណូក​ពី​ជនជាតិយួន ដើម្បី​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​មានការ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែននៅក្នុងស្រុក​អូរ​រាំង​។ ប្រភពពីខេត្តមណ្ឌលគិរីបានឲ្យដឹងទៀតថា ​​សមត្ថកិច្ច​មួយ​ចំនួន...

រាជធានី-ខេត្តចំនួន១៧ប្រឈមនឹងជំនន់ទឹកភ្លៀង

រាជធានី​-​ខេត្ត​ចំនួន ១៧ អាច​ប្រឈម​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​សា​ជា​ថ្មី​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ឬ​ដើម​ស​ប្ដា​ហ៍​ក្រោយ​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​រាយ​ប៉ាយ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​។ ការ​ព្យាករ​នេះ​បាន​បង្ហាញ​ថា​ភ្លៀង​នឹង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​ពេញ​មួ​យស​ប្ដា​ហ៍​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ពុធ​ទី ២៧ ខែកញ្ញា​រហូត​ដល់​ថ្ងៃ​ទី ៣ ខែតុលា​ខាង​មុខ​។ រីឯ​តំបន់​ដែល​ប្រឈម​មុខ​ទាំងនោះ​រួម​មាន រាជធានី​-​ខេត្ត ចំនួន ១៧ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយ​រៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ធំ ព្រះ​វិហារ ឧត្តរមានជ័យ...

ថ្ងៃនេះលោក គឹម សុខ ទំនងចូលពន្ឋនាគារ

សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍និងបទបរិហារកេរ្ត៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។ ប្រភពបន្តថា បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការសួរដេញដោលនិងចោទប្រកាន់ជាផ្លូវការ លោក សៀង សុខ ក៍បានបញ្ជូនលោក គឹម សុខ ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត ឬ និយាយឲ្យចំសម្រេចឃុំ ឬមិនឃុំខ្លួន​លោក គឹម សុខ ប៉ុណ្ណោះ...

ប្រមុខ​រាជរដ្ឋាភិបាល​ព្រលយ​ឲ្យ​ដឹង​ថា សព្វាវុធ​រាប់​ម៉ឺន​តោន​ដឹកមក​ដល់​កម្ពុជា​ហើយ

ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រលយ​ឲ្យ​ដឹង​ថា នៅ​យប់មិញ​នេះ គ្រឿង​សព្វាវុធ​ទម្ងន់​រាប់​ម៉ឺន​តោន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​អ្នក​ទទួលខុសត្រូវ ដឹក​យក​ទៅ​ទុកដាក់​រួចរាល់​ផង​ដែរ ។ ការ​ព្រលយ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​នេះ នៅ​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ជិត​២​ម៉ឺន​នាក់​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី បាន​ហៅ​សព្វាវុធ​ទាំងនេះ គឺជា​ទំនិញ​ពិសេស​សម្រាប់​ជាតិ ប៉ុន្តែ​មិន​បាន​បង្ហាញ​ថា សព្វាវុធ​ទាំងនោះ​មាន​អ្វីខ្លះ​នោះ​ទេ...

ឈើជិះឡានក្រុងពីព្រះវិហារមកភ្នំពេញ អត់ឲ្យលុយសមត្ថកិច្ចត្រូវឃាត់ខ្លួន

មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ បាន​ធ្វើការ​ឃាត់​រថយន្តក្រុង​០១​គ្រឿង និង បាន​ឆែកឆេរ​រក​ឃើញ​ឈើ​ចំនួន​៣៥​ដុំ បង្កប់​នៅ​ឃ្លុប​ខាងក្រោម​រថយន្ត ។ ហេតុការណ៍​ឃាត់​រថយន្ត​និង​រក​ឃើញ​ឈើ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បើ​តាម​សមត្ថកិច្ច​ឈើ​ចំនួន​៣៥​ដុំ ដែល​ឈ្មួញ​លួច​បង្កប់​ក្នុង​រថយន្ត​ក្រុម​របស់​ក្រុមហ៊ុន​«​ស្ទឹង​សែន នី​តា ខូ អិ​ល ធី ឌី »​នេះ ត្រូវ​ឈ្មួញ​ដែល​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដឹក​ចេញពី​ខេត្តព្រះវិហារ មក​កែ​ច្នៃ​បន្ត​នៅ​រាជធានី​ភ្នំពេញ ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ បន្ទាប់​ពី​ឃាត់​អ្នកបើកបរ​រថយន្ត​នាំ​យក​ទៅ​សាកសួរ...

សង្ស័យម្ចាស់​ស្រវឹងស្រា​បើក​មិន​ប្រយ័ត្ន បុក​គ្នា​​រង​ការ​ខូចខាតរថយន្ត​2​គ្រឿង

ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដល់​ចំណុច​ផ្លូវ​ប្រសប់​ក៏​បាន​បុក​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំ​ណុ​ប​ស្តុ​ប​ផ្លូវ​ត្រឡោក​បែក ស្ថិត​ក្នុង​សង្កាត់​បឹង​កង​ទី​2 ខណ្ឌទួលគោក ។ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក វី​ហ្គូ ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-8387 បើកបរ​ដោយ​បុរស​ម្នាក់​មាន​ស្ថានភាព​ស្រវឹង ជោគ​ជាំ​ដោយ បើក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦០៨ ទិស​ដៅ​ពី​កើត​ទៅ​លិច​បត់​ឡើង​ទៅ​ផ្លូវ​លេខ​៥៩៨ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ម៉ាក ALPHART ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1369...

ចាប់គ្រញូងបានហើយមិនដឹងយកធ្វើអី ដុតចោលលេង

ឈើ​គ្រញូង​ដែល​ជា​ឈើ​ប្រភេទ​ប្រណីត​ដ៍​មាន​តម្លៃ​និង​កំពុង​ត្រូវប៉ាន់​ក្នុង​ការ​ជួញដូរ​ជាង​១០០​ដុំ​ឈើ​គ្រញូង​ទម្ងន់​ប្រមាណ​២ ២៤៨​គីឡូក្រាម ត្រូវ​បាន​អាជ្ញាធរ​ខេត្តពោធិសាត់​ដុត​បំផ្លាញ​ចោល បន្ទាប់​ពី​បង្ក្រាប​បាន​ពី​ក្រុម​ឈ្មួញ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ។ ក្រោយ​ការ​ដុត​បំផ្លាញ​ឈើ​ប្រណីត​ខាងលើ អ្នក​និយម​តាមដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ធ្វើការ​រិះគន់​ថា អាជ្ញាធរ​មិន​គួរ​ដុត​បំផ្លាញ​ចោល គួរ​រក្សា​ទុក​សាងសង់​ផ្សេង​ៗ​ជូន​ពលរដ្ឋ​ក្រីក្រ ឬ ក៍​លក់​យក​លុយ​ទុក​ស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។ ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ក៍បាន​ស្តីបន្ទោស​ចំពោះ​ទ​ង្វើ​របស់​មន្ត្រី​ទទួលខុសត្រូវ​ការពារ​ព្រំដែន​លេខ​៥០១​ចំណុះ​យោធភូមិ​ភាគ​ទី​៥ និង​លោក​មេឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ឈ្មោះ ព្រំ ង៉ុ​ន ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មដា​ថា​«​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់​» ។ សូម​បញ្ជាក់​ថា កន្លង​មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ដាក់​ចេញ​គោលការណ៍​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់...

រវល់តែអុំទូក ឈ្មួញនំាឈើចេញទៅយួនដូចហែកឋិន

ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក ឈ្មួញ​រកស៊ី​ឈើ​ក៏​កំពុង​សប្បាយ​កាប់​ឈើ និង​ដឹក​ជញ្ជូន​គ្មាន​ពេល​ស្រាកស្រាន្ត​ឡើយ​។ អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​ថា ប៉ុន្មាន​ថ្ងៃនេះ បទល្មើស​ព្រៃឈើ​កំពុង​កើតឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ព្រៃ និង​ការ​ដឹក​ជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់​។ ឈ្មួញ​ព្រៃឈើ​ល្មើសច្បាប់​បាន​ឆក់​យក​ឱកាស​ដែល​ក្រុម​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក សម្រុកចូល​ព្រៃ​កាប់ និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន​។ សកម្មជន​ការពារ​ព្រៃឈើ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ដូចនេះ ព្រោះ​ខ្វះ​ការ​យកចិត្ត​ទុក​ពី​សំណាក់​រដ្ឋាភិបាល​។ សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក មីង អូន ឲ្យ​អាស៊ី​សេរី​ដឹង​ថា នៅ​ក្នុង​ព្រៃ​លាន់លឺ​តែ​សំឡេង​អារឈើ ចំណែក​នៅ​តាម​ផ្លូវ​ចេញចូល​ព្រៃ ឃើញ​គោ​យន្ត​ដឹកឈើ​ចេញ ហើយ​មាន​ឡាន​តូច​ធំ​ចាំ​ដឹក​ចេញពី​ព្រៃ​។ លោក​ថា ឲ្យ​តែ​មាន​ពិធីបុណ្យ​ទាន​ធំ​ៗ ដូច​ជា​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ...

បេក្ខជននំាភាសាបាលីចូលបន្ទប់ ដើម្បីសូត្របន្ទន់ចិត្តអនុរក្ស

បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ បាក់​ឌុ​ប កាលបរិច្ឆេទ​ប្រឡង​ថ្ងៃ​ទី​២១-២២ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​នាំ​យក​ភាសាបាលី​ចូល​បន្ទប់​ប្រឡង ដើម្បី​សូត្រ​បន្ទន់ចិត្ត​អនុរក្ស​ប្រចាំ​បន្ទប់​ឲ្យ​ទន់​ចិត្ត កុំ​ឲ្យ​ចាប់​ប្រ៊ុ​យ​ញ៉ុ​ង ឬ​ឯកសារ និង​ការ​លួច​ចម្លង​គ្នា​ក្នុង​បន្ទប់​ប្រឡង ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​បាន ។ នៅ​ក្នុង​ភាសាបាលី​នោះ ត្រូវ​បាន​គេ​ឲ្យ​សូត្រ​៧​ចប់​ពេល​ចូល​ដល់​បន្ទប់​ប្រឡង​ដែល​មាន​ខ្លឹមសារ​ថា​«​អនុរក្ស​មក​ពីមុខ​រំលង អនុរក្ស​មក​ពី​ខ្នង​ឲ្យ​រលាយ ត្រួត​ពិ​ន្យិ​អគារ​ដើរ​វង្វេង ខ្ចាត់ខ្ចាយ សប្បាយ​ប្រធាន​មណ្ឌល អហិមៈ​មៈ​» ។ យ៉ាងណា​ក៍ដោយ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​បេក្ខជន ឬ បេ​ក្ខ​នារី​រូប​ណា​ដែល​នាំ​ភាសាបាលី​យក​ទៅ​សូត្រ​ដើម្បី​បន្ទន់ចិត្ត​អនុរក្ស​នោះ​ទេ គ្រាន់តែ​បង្ហាញ​ថា ការ​ចាប់​បាន​បាលី​នេះ នៅ​មណ្ឌល​ប្រឡង​អនុ​វិទ្យាល័យ​ពោធិសាត់ ៕

អ្នកនំាពាក្យថានឹងចាត់ការតាមផ្លូវច្បាប់ករណីបំផ្លាញព្រះវិហារ

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ​នរៈ សត្យា បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​វាយ​កម្ទេច​ព្រះ​វិហារ​ដ៍​ចំណាស់ ស្ថិត​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ជាតិ ស្ថិត​នៅ​ក្នុង​វត្ត​កំពង់ធំ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ និង​ថា ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​បាន​ប្រាប់ RFA ទៀត​ថា​«​ក្រសួង​មិន​ជឿ​ឡើយ​ថា​ព្រះ​ចៅអធិការ​វត្ត​កំពង់ធំ មិនដឹង​ថា​ព្រះ​វិហារ​ចំណាស់​ក្នុង​វត្ត​មួយ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ទេ​។ លោក​បន្ត​ថា ព្រះ​អង្គ​មានការ​យល់​ច្រឡំ​មួយ​ដ៏​ធំធេង ហើយ​សកម្មភាព​បំផ្លាញ​ព្រះ​វិហារ​នោះ ធ្វើ​ឡើង​នៅ​ពេល​យប់​ថែម​ទៀត​ផង​៖ «​យើង​នឹង​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​កិច្ច​ការងារ​របស់​យើង​នៅ​ក្រសួង អម​ដោយ​អ្នក​ច្បាប់ ឬ​មេធាវី ដើម្បី​យើង​អនុវត្ត​កិច្ច​ការងារ​នេះ​»​។ លោក​ថៃ​នរៈ សត្យា បន្ថែម​ថា ចរន្ត​ដែល​ចង់​បំផ្លិចបំផ្លាញ​ព្រះ​វិហារ​ចំណាស់ គឺ​មិនមែន​កើតឡើង​តែ​នៅ​ខេត្តកំពង់ធំ​ប៉ុណ្ណោះ​ទេ...

ដឹងថាប្តីទៅស៊ីការនៅឆ្ងាយ ប្រពន្ឋនំាសាហាយចូលផ្ទះ

ស្រ្តីម្នាក់បានត្រូវប្តីតាមទាន់នំាសាហាយមកដេករួមរ័កក្នុងផ្ទះ ហើយក៍នំាមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ខណ្ឌ៧មករា ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ស្រ្តីជាប់ចោទឈ្មោះ ជា សុខុម អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ និងមានកូន២នាក់ក្នុងបន្ទុកស្នាក់នៅផ្ទះលេខ១E0 ផ្លូវឌឿងហែម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ បើតាមប្តីឈ្មោះ ចាន់ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងអគ្គិសនីស្នាក់នៅផ្ទះកើតហេតុខាងលើបានបា្រប់ប៉ូលិសមូលដ្ឋានថា  កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់បានប្រាប់ប្រពន្ធថា ទៅហូបការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរទៅជាមួយមិត្តភក្តិ ។ ក្រោយពេលហូបការរួច...

របងវំាងក្លាយជាបង្គន់

មន្ត្រី​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ផ្នែក​កងទ័ព​កិត្តិយស​និង​ត្រែទ័ព​មួយ​ចំនួន​ទំនងជា​រក​កន្លែង បន្ទោ​របង់​(​បង្គន់​)​មិន​បាន បាន​នោម​ដាក់​របង​ព្រះ​បរមរាជវាំង ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ក្រុម​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​( Facebook) ដែល​មួយ​ចំនួន​បាន​ចាត់ទុកជា​ការ​នោម​ដាក់​របង​វាំង​នេះ​ជា​ប្រមាថ​ព្រះមហាក្សត្រ ។ រូបភាព​៣​សន្លឹក​ដែល​រង​ការ​រិះគន់​នេះ ត្រូវ​បាន​គេ​អះអាង​ថា ថត​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ អំឡុង​ពេល​ដែល​កងទ័ព​កិត្តិយស និង​ត្រែ​មួយ​ចំនួន​នោះ​បាន​សម្រាក បន្ទាប់​ពី​ទទួល​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​វៀតណាម​លោក ង្វៀ​ន ហ្វ៊ូ​ជុង ( NGYEN PHU TRONG) ។ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៕

ព្រឹកនេះ កំពូលបើកសវនាការ គឹម សុខ រឿងចោទ CPP សម្លាប់ កែម ឡី

បើ​មិន​មានការ​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ពុធ ០៩​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល​នឹង​បើក​សវនាការ​ជំនុំជម្រះ​លោក គឹ​ម សុខ អតីត​អ្នកវិភាគ​សង្គម​និង​នយោបាយ ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​( CPP)​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ លោក គឹ​ម សុខ ធ្លាប់​ត្រូវ​បាន​សាលាដំបូង រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូច​គ្នា​ឱ្យ​ជាប់​ពន្ធនាគារ​គារ​ចំនួន​១៨​ខែ...

ចាប់ពីថ្ងៃស្អែក ភ្លៀងនឹងបន្តធ្លាក់ឡើងវិញនៅទូទំាងប្រទេស

ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​តែ​បន្ត​អូស​កាត់​លើ​ប្រទេស​កម្ពុ​ុ​ជា ។ នៅ​យប់​ថ្ងៃ​ទី​០៦ ខែតុលា នឹង​មាន​សម្ពាធ​ទាប​ថ្មី​មួយ​ធ្វើ​ដំណើរ​មក​កាន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល រួច​បន្ត​រំកិល​ខ្លួន​មក​ស្ថិត​នៅ​លើ​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ទី​០៩ ខែតុលា នឹង​មាន​សម្ពាធ​ទាប​សកម្ម​មួយ​កើតឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្បែរ​កោះ​ហៃណាំ ។ តាម​ការ​ព្យាករ​ចាប់ពី​ថ្ងៃ​ទី​០៧ ខែតុលា​តទៅ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ឡើង​វិញ​។ ព្យុះ​ក្នុង​តំបន់​សម្រាប់​រដូវវស្សា​ឆ្នាំ​២០១៧ អាច​កើត​មា​ពី​២៥​ទៅ​២៧​ព្យុះ មក​ដល់​ពេល​នេះ​ព្យុះ​ចំនួន​២០​បាន​កើត​មាន​ជា​បន្តបន្ទាប់​រួច​ហើយ​។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pen Khon ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ៕      

អភិបាលរងខណ្ឌម្នាក់ ស៊ីបា្រក់ខែខ្មែរផង យួនផង?

អភិបាលរងខណ្ឌចំការមន លោក កែវ សំណាង បានចេញមុខទទួលញ្ញតិ្តតវ៉ាពីគណបក្សយុវជនកម្ពុជាជំនួសស្ថានទូតវៀតណាមប្រចំាកម្ពុជា ដោយបា្រប់សាម៉ីតំណាងគណបក្សនិងអ្នកកាសែតថា មន្រ្តីតំណាងស្ថានទូតវៀតណាមជាប់រវល់ ទើបលោកទទួលជំនួសហើយសន្យាយកញ្ញត្តិទៅដាក់ជូនស្ថានទូតវៀតណាមបន្ត ។ ក្រោយលេចមុខលោកអភិបាលរងខណ្ឌចំការមនក្នុងការចេញមុខទទួលជំនួសតំណាងស្ថានទូតវៀតណាម ក្រុមអ្នកវិភាគនយោបាយនិងសង្គមមួយចំនួនបានរិះគន់លោក កែវ សំណាង និងដាក់ជាចម្ងល់សង្ស័យថា អភិបាលរងខណ្ឌរូបនេះទំនងជាស៊ីបា្រក់ខែរាជរដ្ឋាភិបាលខ្មែរផង និងរដ្ឋាភិបាលវៀតណាមផង ។ ក្រុមអ្នកវិភាគដដែលបានលើកឡើងទៀតថា ការងារគោលរបស់លោកអភិបាលរងខណ្ឌក្នុងនាមជាអាជ្ញាធរដែនដី គឺរៀបចំសន្តិសុខនិងសណ្តាប់ធ្នាប់អំឡុងពេលមានការហែញ្ញត្តិទៅដាក់នៅស្ថានទូតវៀតណាម ព្រោះខ្លាចក្រែងមានអំពើហិង្សាណាមួយផ្ទុះឡើង ព្រោះនេះជារឿងរសើប មិនមែនលោក កែវ សំណាង ចេញមុខជំនួសតំណាងស្ថានទូតនោះទេ បើអីចឹងមែន ថ្ងៃក្រោយបើមានករណីដាក់ញ្ញត្តិដូចគ្នានេះ ឬ...

មានអ្វីនៅពីក្រោយវត្តមានលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី

មន្រ្តីជាន់ខ្ពស់រុស្ស៊ីគេកម្រនឹងបានឃើញវត្តមានណាស់នៅលើទឹកដីខ្មែរ លុះណាតែមានកិច្ចប្រជុំកំពូល​ពាក់ព័ន្ឋ​ណាមួយ ឬ ការអញ្ជើញរបស់មេដឹកនំាខ្មែរ ជាក់ស្តែងដូចជានាយករដ្ឋមន្រ្តីរុស្ស៊ី​ Dmitry Anatolyevich Medvedev និង​រដ្ឋមន្រ្តីការបរទេស លោកSergei Lavrovជាដើម ដែលធ្លាប់មកបំពេញទស្សនកិច្ចផ្លូវការដើម្បី​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ឋនានាកាលពីខែវិច្ឆិកា ឆ្នាំ២០១២ ។ យ៉ាងណាមិញ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី លោក Nikolai Platonovich Patrushev បាននិងកំពុងមានវត្តមានដ៍កម្រនៅក្នុងខ្មែរ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ វត្តមានរបស់លោកលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនាពេលនេះ បានត្រូវក្រុមអ្នកវិភាគមួយចំនួន​យល់​ឃើញថា ជាការបញ្ចុះបញ្ចូលមេដឹកនំាខ្មែរឲ្យគំាទ្រនយោបាយពាក់ព័ន្ឋនឹងការងារសន្តិសុខរុស្ស៊ី ពិសេស​បញ្ហា​ទឹកដីគ្រីមៀរនិងវត្តមានកងទ័ពរុស្ស៊ីនៅអឺរ៉ុបខាងកើតជាដើម...

កំពុងស្ទះផងថែមរថយន្តក្រុង១០០ទៀត?

នេះ​ជា​ការ​ចោទសួរ​របស់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជុំវិញ​សាលា​រាជធានី​ភ្នំពេញ​បន្ថែម​ខ្សែ​រត់​រថយន្តក្រុង​និង​បន្ថែម​រថយន្តក្រុង​១០០​គ្រឿង​ទៀត ។ បើ​តាម​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា រថយន្តក្រុង​ចំនួន ១០០​គ្រឿង ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់​ជូន​សាលា​រាជធានី​ភ្នំពេញ​សម្រាប់​បំរើ​ការ​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចាក​ចេញពី​កំពង់​ផែ​ប្រទេស​ចិន​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ដែល​តាម​គម្រោង​នឹង​មក​ដល់​កំពង់​ផែ​ក្រុងព្រះសីហនុ​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា​ខាង​មុខ​នេះ ។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការ​លើក​ឡើង​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​កកស្ទះ​ចរាចរណ៍​ថែម​ទៀត បន្ទាប់​ពី​សាលាក្រុង​បន្ថែម​ខ្សែ​រត់​រថយន្តក្រុង​និង​បន្ថែម​រថយន្ត​១០០​គ្រឿង​ខាងលើ​នេះ ៕    

ពលករខ្មែរធ្វើពិធីចូលឆ្នាំក្បែរព្រំដែនកូរ៉េខាងជើង

​ពលករ ពលការិនីជា​ច្រើនដែលកំពុងធ្វើការ​ក្នុង​ប្រទេស​កូរ៉េខាងត្បូងបាន​គ្នាអបអរសាទរបុណ្យចូលឆ្នំាថ្មី​ប្រពៃណីជាតិខ្មែរ នៅ​ក្នុង​ក្រុង​ស៊ូវ៉ុន (Suwon) ក្បែឬព្រំដែនកូរ៉េខាងជើង និង​នៅតាមពន្តាទីក្រុង​ផ្សេង​ទៀត នៅគ្រា​ដែល​កូរ៉េខាងជើង​គំរាម​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។ បើតាម VOA ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ក្រុង​ស៊ូវ៉ុន ​​រៀបចំ​ដោយ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​នេះ មាន​ធ្វើពិធី​សាសនា ពូន​ភ្នំ​ខ្សាច់ ការ​លេង​ល្បែង​ប្រជាប្រិយ​ដូចជា ចោល​ឈូង លាក់​កន្សែង ទាញ​ព្រាត់ រត់​បាវ​ រាំ​រែក ការ​សម្តែង​ក្បាច់​គុនបុរាណ​ខ្មែរ​ជាដើម។ មហាសង្ក្រាន្ត​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ពលករ ពលការិនី ចាប់​ពី​អាយុ​ជាង​២០ ដល់​ជាង​៣០ឆ្នាំ ជា​ច្រើន​បាន​ជួបជុំ​គ្នា ថត​រូប​ជា​អនុស្សាវរីយ៍​ដោយ​ទូរសព្ទ​ទំនើបៗ...

មានលុយនិងអំណាច បែរជាសង់ផ្ទះចូលទន្លេ

សំណង់ភូមិគ្រឹះមួយកន្លែងបានសង់បំពានច្បាប់លយចូលទៅក្នុងទន្លេ បានត្រូវអាជ្ញាធរស្នើឲ្យរុះរើ ប៉ុន្តែម្ចាស់សំណង់ដែលគេស្គាល់ថាជាអ្នកមានលុយនិងមានខ្នងក្រាស់មិនត្រឹមតែមិនអនុវត្តន៍តាមការស្នើសុំរបស់អាជ្ញាធរ បែរជាកំពុងរត់ការទៅមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍កុំឲ្យរុះរើទៅវិញ ។ បើតាមមន្រ្តីអាជ្ញាធរបានឲ្យដឹងថា សំណង់ដ៏ធំនេះគ្មានមន្រ្តីជំនាញខាងណាហ៊ានអនុញ្ញាតច្បាប់នោះឡើយ ព្រោះជាដីចំណីទន្លេជាប់នឹងច្រាំងទន្លេ ជាដីរដ្ឋ ដីចំណីផ្លូវ និងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សុវត្ថិភាពសណ្តាប់និងសុខដុមនីយ កម្មអ្នកជិតខាង ហើយសំណង់នេះក៍ស្ថិតនៅក្បែរស្ថានីយបូមទឹកនោះថែមទៀត ។ សូមបញ្ជាក់ថា កាលពីពេលកន្លងមក គណៈកម្មការចម្រុះមួយបានចុះទៅដល់ទីតំាងសំណង់ ស្ថិតនៅក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វារ បានយកសេចក្តីជូនដំណឹងរបស់សាលាខណ្ឌជ្រោយចង្វារចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ដោយហាមឃាត់មិនឲ្យបន្តសាងសង់និងរុះរើសំណង់ខុសច្បាប់នេះចេញជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់សំណង់ដែលគេមិនបា្រប់ពីមុខងារនិងតួនាទីក្នុងសង្គមគ្រាន់តែបញ្ជាក់ថា ឈ្មោះ អ៊ុយ វំាងសង់ ជាអ្នកមានលុយនិងអំណាច និងមានខ្នងបង្អែកក្រាស់...

ការកាប់បំផ្លាញឈើនៅតំបន់ព្រៃឡង់នៅតែកើតមានច្រើន

សហគមន៍​ការពារ​ព្រៃ​ឡង់ ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​ជួញដូរ​ខុសច្បាប់​នៅ​ព្រៃ​ឡង់ ខែត្រ​ក្រចេះ កើត​មាន​ច្រើន​នៅ​រយៈពេល ៣​ខែ​ចុង​ក្រោយ​នេះ​។ អ្នក​ភូមិ​ថា អាជ្ញាធរ​រដ្ឋាភិបាល និង​មន្ត្រី​បរិស្ថាន​មាន​កាតព្វកិច្ច​អភិរក្ស​ព្រៃ​ឡង់ កំពុង​ជិះសេះ​លែងដៃ លែង​ខ្វល់ខ្វាយ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុងអំឡុងពេល​ដែល​មាន​វិបត្តិ​នយោបាយ​។ អ្នក​ភូមិ​រស់នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ថា ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍ តាម​ផ្លូវទឹក និង​ផ្លូវគោក ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ស៊ី បាយ​អូ​ថេ​ច (Ci-Biotech) និង​ឈ្មួញ​ជួញដូរ​ព្រៃឈើ​បាន​កើត​មាន​ដោយ​បើកចំហ​ទាំង​យប់​ថ្ងៃ​អំឡុង​ពេល​ដែល​កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​។ ពលរដ្ឋ​រស់នៅ​ឃុំ​បឹង​ចារ...

បារម្ភពីសុវត្ថិភាពនៅថៃ ភ្ញៀវទេសចរសម្រុកចូលខ្មែរ

បើតាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិបាននិងកំពុងសម្រុកចូលដីខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានអំពើភេរវកម្មបំផ្ទុះគ្រាប់នៅតំបន់ទេសចរណ៍ក្នុងប្រទេសថៃ ដូចជា«ហួរហ៊ីន»ជាដើម ។ មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានកត់សម្គាល់ឃើញថា ក្នុងអំឡុងខែសីហា ឆ្នាំ២០១៦នេះ ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរអន្តរជាតិចូលតាមច្រកទ្វារប៉ោយប៉ែតប្រមាណ១០០០ទៅ១៥០០នាក់ ចាប់ពីថ្ងៃទី០១ដល់១៣ សីហា ឆ្នាំ២០១៦នេះ សរុបចំនួន២១១៧៦នាក់ ខណៈកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងមក ភ្ញៀវអន្តរជាតិមានចំនួន៣២៤៨៣នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១-ភ្ញៀវជនជាតិថៃចំនួន៧.៦៩៩នាក់ លេខ២-ភ្ញៀវជនជាតិអង់គ្លេសចំនួន២.០០១នាក់ ៣-ភ្ញៀវជនជាតិបារាំងចំនួន១.៤៧៨នាក់ ។ មន្រ្តីដដែលបន្តថាតួលេខខាងលើបើប្រៀបធៀបទៅនឹងខែមិថុនា ឆ្នាំ២០១៦ គឺភ្ញៀវអន្តរជាតិមានការកើនឡើងចំនួន៤២,០៣% គឺខែមិថុនាភ្ញៀវសរុបមានតែ២២.៨៧០នាក់ ក្នុងនោះភ្ញៀវជនជាតិថៃចំនួន៦.០១១នាក់ អង់គ្លេសចំនួន១២៤៣នាក់ បារាំងចំនួន៤៨០នាក់...

វត្តមាន ធី សុវណ្ណថា នៅពិធីបុណ្យសពលោកកែម ឡី ត្រូវបានរំខាន

ប្រធានអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលជាអ្នកទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ទទួលខុសត្រូវក្នុងសំណុំរឿងផ្លូវភេទជាមួយ ខុម ចាន់តារ៉ាទី ហៅស្រី មុំ នោះ បានត្រូវអ្នកទៅចូលរួមបុណ្យសពលោកបណ្ឌិត កែម ឡី ដែលមាននិន្នាការគំាទ្រទៅលើគណបក្សសង្រ្គោះជាតិ និយាយដៀមដាម និងបណ្តេញអ្នកទំាងពីរចេញពីធីបុណ្យសព ។ យ៉ាងណាក៍ដោយ ប៉ុន្មាននាទីក្រោយកើតហេតុ កញ្ញា ធី...

ឃួង ស្រេង ផ្តើមធ្វើបដិវត្តន៍រំដោះចំណីផ្លូវហើយ

ផ្លូវ​ធំ​ៗ​ចំនួន​១១​ខ្សែ ត្រូវ​បាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ចាត់វិធានការ​មុនគេ​រៀបចំ​សណ្តាប់ធ្នាប់ បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​ពលរដ្ឋ​មួយ​បាន​យក​ចំណី​ផ្លូវ ចិញ្ចើម​ផ្លូវ និង​ផ្លូវ​ប្រកប​របរ​អាជីវកម្ម ។ ផ្លូវ​ធំ​ៗ​ចំនួន​១១​ខ្សែ​ដែល​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ក្នុង​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នោះ​រួម​មាន​៖​ផ្លូវ​នរោត្តម ព្រះ​សីហ​នុ មុនី​វង្ស ម៉ៅ សេ​ទុង សហ​ព័​ន្ឋ​រុ​ស្ស៊ី មុនី​រ៉េ​ត ហ្សា​ល​ដឺ​ហ្គោ​ល ផ្លូវ​២៧១ ផ្លូវ​លេខ​៧០ កម្ពុជា​ក្រោម​និង​ផ្លូវ​ស៊ី​សុវត្ថិ​ជាដើម ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ស្រង់​សម្តី​លោក​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ទៀត​ថា...

អ្នកនេសាទខ្មែរ១៥នាក់ ត្រូវចោរសមុទ្រសូម៉ាលីចាប់

យោងតាមមន្រ្តីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម មានមូលដ្ឋាននៅប្រទេសកេនយ៉ាបានឲ្យដឹងថា គិតចាប់តំាងពីឆ្នាំ២០១១មក អ្នកនេសាទខ្មែរសរុប១៥នាក់ បានត្រូវចោរសមុទ្រសូម៉ាលីចាប់រួចដោះលែង រាប់ទំាងអ្នកនេសាទខ្មែរ៤នាក់ចុងក្រោយ ដែលចោរសមុទ្រសូម៉ាលីចាប់កាលពីបួនឆ្នំាកន្លះមុននិងត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ។ បើតាមលោក Alan Cole ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម មានមូលដ្ឋាននៅប្រទេសកេនយ៉ាបានបញ្ជាក់ទៀតថា អ្នកនេសាទកម្ពុជាបួននាក់ដែលត្រូវបានចោរសមុទ្រសូម៉ាលីចាប់ជាចំណាប់ខ្មាំងកាលពីខែមីនា ឆ្នាំ២០១២ នៅពេលកប៉ាល់នេសាទ Naham 3 ត្រូវបានប្លន់នៅដែនសមុទ្រភាគខាងត្បូងនៃប្រជុំកោះ Seychelles នោះបានមកដល់ព្រលានយន្តហោះ Nairobi ហើយ បន្ទាប់ពីក្រុមចោរបានដោះលែងកាលពីព្រឹកថ្ងៃសៅរ៍ទី២២...

លោក ហ៊ុន សែន៖ចុះពីតំណែងស្អែកក៍បាន តែអត់អ្នកជំនួស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកចង់លាលែងពីតំណែងស្អែកក៍បានដែរ ប៉ុន្តែលោកចោទសួរថា បើលោកចុះពីតំណែង តើមានអ្នកណាជំនួស ? ។ ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើបែបនេះបានធ្វើឡើងនៅក្នុងវេទិកាស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។ សូមបញ្ជាក់ថា លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្រ្តីជាង៣២ឆ្នាំមកហើយ ចាប់តំាងលោក ចាន់ ស៊ី បានទទួលមរណភាពកាលពីឆ្នាំ១៩៨៤ ៕

វៀតណាមនាំ​សិក្ខាកាម​ដូច​ហែរ​កឋិន​​ មកសិក្សា​បង្គោលព្រំ​ដែនកម្ពុជា

កំពត ៖ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រកប​របរ​ដឹក​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រកព្រំដែន​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវ​បាន​កកស្ទះ​ចរាចរណ៍​ទំនិញ​របស់​ខ្លួន បន្ទាប់​ពី​មាន​គណៈប្រតិភូ​វៀតណាម​ជា​ច្រើន​នាក់​ដូច​មនុស្ស​ហែរ​កឋិន​មក​មើល បង្គោល​ព្រំដែន​លេខ ៣១៣​និង​៣១៤​នៅ​ម៉ោង​១១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៥​ខែឧសភា ឆ្នាំ​២០១៧ ។ ប្រភព​ពី​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​និយាយ​ថា ការ​កកស្ទះ​ណែនណាន់តាន់តាប់​នេះ គឺ​ដោយសារ​តែ​មាន​ក្រុម​អាជ្ញាធរ​របស់​ប្រទេស​វៀតណាម​បាន​នាំ​សិក្ខាកាម​មក​សិក្សា​ស្វែង​យល់​ពី​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។​ ទោះជា​យ៉ាងណា​ ករណី​នាំ​សិក្ខាកាម​ដែល​មក​សិក្សា​នៅ​ចំណុច​ព្រំដែន​លេខ​៣១៣​និង​បង្គោល​លេខ​៣១៤​នេះ ក៏​ពុំ​មាន​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ណា​ម្នាក់​ បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​អី្វ​នៅឡើយទេ ហើយ​បន្ទាប់​ពី​បាន​បិទ​ច្រក​នាំ​បង្អាក់ដំណើរ​អ្នក​ដឹក​ទូ​និ​ញ​ឆ្លងកាត់​ប្រមាណ​ជាង​៣​ម៉ោង​នោះ ក៏​ត្រូវ​សមត្ថកិច្ច​បើក​ឲ្យ​ធ្វើ​ដំណើរ​វិញ​ហើយ នៅ​ម៉ោង​១៦​និង​២០​នាទី ថ្ងៃ​ទី​២៥​ខែឧសភា ឆ្នាំ​២០១៧...

កាប់​ដើមឈើ​ធ្វើ​កុដិ រលំ​សង្កត់​ស្លាប់​ម្នាក់ របួស​សង្ឃ​២​អង្គ​ និង​បុរស​ម្នាក់​ទៀត

ព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់ ខណៈ​ពេល​កំពុង​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត រីឯ​មនុស្ស​៣​នាក់​ទៀត​រង​របួស ក្នុង​នោះ​ដែរ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ ក៏​បាន​រង​របួស​ផង​ដែរ ក្នុង​ហេតុការណ៍​កាប់​ដើមឈើ​ធំ​មួយ​ដើម បាន​រលំ​សង្កត់ពីលើ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ វិច្ឆិកា ២០១៧ ក្នុង​បរិវេណ​វត្ត​ឈូក ស្ថិត​នៅ​ភូមិ​ឈូក ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ប្រ​ព​ភ​ពី​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ប៊​ន់ ធឿ​ន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ដូង​វាល ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ច្រៀ​ច...

អាជ្ញាធរ​ខណ្ឌទួលគោក ចាប់ផ្ដើម​រំដោះ​ចិញ្ចើម​ផ្លូវ ក្នុង​ដែន​អាណាចក្រ​ខ្លួន

ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ណែនាំ​ដល់​អាជីវករ​ការ​ដាក់​តាំង​លក់ដូរ និង​កុំ​ឲ្យ​លើក​ប៉ាណូ រំលោភ​ចិញ្ចើម​ផ្លូវ​លេខ​១១២ និង​ផ្លូវ​លេខ​២១៥ ក្បែរ​ស្តុ​ប ​DN ខណ្ឌទួលគោក ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​រកស៊ី​លក់ដូរ ដាក់​តាំង​លក់​លើ​ចំណី​ចិញ្ចើមផ្លូវ ។ ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ដឹកនាំ​ដោយ​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌទួលគោក ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ចរាចរណ៍ និង​របៀបរៀបរយ​ក្នុង​សង្កាត់​ទាំង​១០ ក្នុង​ខណ្ឌទួលគោក ។ លោក...

យួនរស់នៅខុសច្បាប់ជុំវិញបឹងទន្លេសាបជាង២ម៉ឺននាក់

យុវជន​មួយ​ក្រុម​ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​រក​ឃើញ​ថា នៅ​ក្នុង​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ជនអន្តោប្រវេសន៍​វៀតណាម កំពុង​រស់នៅ​ដោយ​ខុសច្បាប់​តាម​របៀប​ផ្ទះ​បណ្ដែត​ទឹក​ជាង ២​ម៉ឺន​នាក់​។ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ទទួលស្គាល់​ថា បញ្ហា​នេះ​ពិតជា​កើត​មាន​មែន​នៅ​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​តែ​ដោះស្រាយ​បណ្ដើរ​ៗ​ដែរ​ហើយ​។ ក្រុមការងារ "១០០​រាត្រី​" ចាត់​ទុក​ថា ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង​នៅ​តាម​បឹង​ទន្លេសាប តាម​រយៈ​ការ​រស់នៅ​អនាធិបតេយ្យ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម គឺជា​ប្រភព​ដ៏​ចម្បង​ដែល​នាំ​ឲ្យ​បរិស្ថាន​មិនល្អ ហើយ​ជា​ពិសេស​បាន​ជំរុញ​ឲ្យ​ទិន្នផល​នៃ​ប្រភព​ចំណូល​ត្រី​ត្រូវ​ថយ​ចុះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​។ របាយការណ៍​ជា​ច្រើន​ទំព័រ​ដែល​ក្រុមការងារ "១០០​រាត្រី​" ទើបតែ​បញ្ចប់​កាលពី​ខែមិថុនា បង្ហាញ​ថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​ក្នុង​ឃុំ​សង្កាត់​ចំនួន ១០ ចំណុះ​ឲ្យ​ទាំង ២៣​ភូមិ​ជុំវិញ​បឹង​ទន្លេសាប មាន​ជាង ២​ម៉ឺន​នាក់​។ របាយការណ៍​ស្រាវជ្រាវ​នេះ...

អដ្ឋិធាតុលោក​ គង់ ប៊ុនឈឿន​នឹងតម្កល់​នៅបុរីវិមានថ្មី

បើតាមលោក មុត ថារី កូនប្រសាលោក គង្គ ប៊ុនឈឿនបានឲ្យដឹងថា អដ្ឋិធាតុ កវីនិពន្ឋលោក គង្គ ប៊ុនឈឿន នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ហើយនឹងយកទៅតម្កល់នៅបុរីវិមានភ្នំពេញ តាមបណ្ដោយមហាវិថី ជា សុផារ៉ា ក្នុងបូរីផ្ទះលេខ ៩១D ផ្លូវលេខ ៣៥២A វេលាម៉ោង១៣រសៀលនឹងនិមន្តព្រះសង្ឃសូត្រមន្តផងដែរ ។   ក្នុងវ័យ៧៧ឆ្នាំ លោក គង់ ប៊ុនឈឿន កវីនិពន្ឋម្ចាស់ស្ទឹងសង្កែបានទទួលមរណភាពនៅវេលាម៉ោង៧ព្រឹកនៅក្នុងប្រទេសន័រវេ...

សុំលុយប្រពន្ឋ៣ម៉ឺនដុល្លារទៅការប្រពន្ឋថ្មី នាងមិនឲ្យវាយទម្លាក់ពីឡាន

ស្ត្រី​ម្នាក់​នេះ​មាន​វាសនា​អភ័ព្វ​ខុស​គេ កំពុង​មាន​ផ្ទៃពោះ​កូនភ្លោះ​ជិត​គ្រប់​ខែ ស្រាប់តែ​ប្តី​ហេងស៊យ សុំ​លុយ​យក​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី លុះ​ប្រពន្ធ​អត់​លុយ​ឱ្យ ស្រាប់តែ​ប្តី​កំណាច​ផ្ទុះ​កំហឹង​វ៉ៃ​ប្រពន្ធ​ដែល​កំពុង ពពោះ​កូនភ្លោះ​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ ទម្លាក់​ពីលើ​រថយន្ត បណ្តាល​ឱ្យ​កូនភ្លោះ​ត្រូវ​រលូត​ស្លាប់ ចំណែក​ប្រពន្ធ​ត្រូវ​ធ្លាក់ ខ្លួន​ពិការ​ដើរ​មិន​រួច​ដល់​សព្វថ្ងៃ​។ អ្នកស្រី​វង្ស ធា​រី អាយុ​៥០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ព្រែក​ព្នៅ បាន​រៀបរាប់​ប្រាប់ ថា គាត់​ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​៣​នាក់ មាន​ឪពុក​ឈ្មោះ​យិ​ន ស្រូ​យ ម្តាយ​ឈ្មោះ​យី មួយ​។ កាលពី​ក្មេង គាត់​មិនសូវ​បាន​រៀនសូត្រ​នោះ​ទេ ព្រោះ​ជីវភាព​គ្រួសារ​ក្រីក្រ​ពេក...

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

អត្ថន័យ​នៃ​ពិធី​បុណ្យ​មាឃបូជា

អោយ​តែ​ដល់​ថ្ងៃ ១៥​កើត​ពេញបូណ៌មី ខែមាឃ ម្ដង​ៗ ពុទ្ធសាសនិក​តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​គឺ​បុណ្យ «​មាឃបូជា​»​។ ពិធី​នេះ​គឺជា​ឱកាស​អោយ​ពុទ្ធសាសនិក​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​បាន​កើតឡើង​នៅ​ក្នុង​សម័យ​ពុទ្ធកាល​។ ពិធីបុណ្យ​មាឃបូជា ជា​ទូទៅ​ត្រូវ​ពុទ្ធបរិស័ទ ឬ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ប្រារព្ធ​ធ្វើ​នៅ​តាម​វត្ត​អារាម ឬ​មួយ​ធ្វើ​នៅ​ឯ​ព្រះ​សក្យមុនីចេតិយ ជាទី​តម្កល់​ព្រះ​បរម​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ​។ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព្រះពុទ្ធ​សាសនា​បញ្ជាក់​ថា ថ្ងៃ​មាឃបូជា គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា ឬ​កាល​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ កាលពី​ទ្រង់​នៅ​មាន​ព្រះ​ជន្មាយុ​នៅឡើយ​។ ព្រះ​ភិក្ខុ​ខេ​មាន្ទោ ឈ​ន់ ឈឿ​ន គ្រូសូត្រស្ដាំ​នៅ​វត្ត​ដំណាក់ ខេត្តសៀមរាប​។ ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា ថ្ងៃ​មាឃបូជា គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ​៖ «​ជា​ព្រឹត្តិការណ៍​ដែល​ព្រះ​អង្គ​ដាក់​ព្រះ​ជន្មាយុ​សង្ខារ បាន​ន័យ​ថា កំណត់ពេល​បរិនិព្វាន នៅ​ពេល​ដែល​មារ​បាន​ទៅ​អារាធនា​ព្រះ​អង្គ​ក៏​បាន​ទទួល​យល់ព្រម​ជាមួយនឹង​មារ អ៊ីចឹង​នៅ...

មនុស្ស៣នាក់ស្លាប់ ផ្តើមចេញពីសមត្ថកិច្ចសុំលុយ៦ម៉ឺនរៀលអត់បាន

យ៉ាង​ហោច​ណាស់​មនុស្ស​០៣​នាក់​បាន​ស្លាប់ និង​០៤​នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​បន្ត​គ្នា​០៣​គ្រឿង ។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​នៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​ផ្តើម​ពី​ការ​មិន​ព្រម​បង់លុយ​ក្បាល​ឡាន​ចំនួន​៦​ម៉ឺន​រៀល​ជូន​អង្គភាព​ជំនាញ ដែល​សមត្ថកិច្ច​មិន​បញ្ចេញ​អត្តសញ្ញាណ ។ លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា...

បុណ្យអុំទូក តម្លៃផ្ញើម៉ូតូនិងរថយន្តថ្លៃកប់ពពក

ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​រអ៊ូរទាំ​គ្រប់​ៗ​គ្នា​ថា ថ្លៃ​ផ្ញើ​ម៉ូតូ​ឡាន​មាន​តម្លៃ​ខ្ពស់​ពិបាក​ទទួលយក​។ ពួក​គាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ទម្លាប់​កេងប្រវ័ញ្ច​បែប​នេះ​ក្នុង​ឱកាស​ពិធីបុណ្យ​ទាន​ធំ​ៗ​ម្ដង​ៗ​។ ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សម្ដែង​ការ​ហួសចិត្ត​ចំពោះ​កន្លែង​ផ្ញើ​ម៉ូតូ និង​ឡាន ដែល​យក​តម្លៃ​ខ្ពស់​ក្នុង​ឱកាស​បុណ្យប្រពៃណី​ដ៏​ធំ​មួយ​នេះ​។ ពលរដ្ឋ​អះអាង​ថា នៅ​ក្នុង​សំបុត្រ​ផ្ញើ​ម៉ូតូ​នោះ​ដាក់​តម្លៃ​ត្រឹម ១​ពាន់​រៀល ប៉ុន្តែ​ជាក់ស្ដែង​ពួក​គេ​យក​តម្លៃ​រហូត​ដល់ ៥​ពាន់​រៀល សម្រាប់​ម៉ូតូ​មួយ​គ្រឿង ចំណែក​ឡាន​មួយ​គ្រឿង​តម្លៃ ១​ម៉ឺន​រៀល​។ អ្នក​ផ្ញើ​ម៉ូតូ​ម្នាក់​លើក​ឡើង​ថា ចង់​ឬ​មិន​ចង់​ពួក​គាត់​ត្រូវ​តែ​បង្ខំចិត្ត​ផ្ញើ​ម៉ូតូ ព្រោះ​អាជ្ញាធរ​បាន​បិទផ្លូវ​មិន​អោយ​ជិះ​ចូល​កន្លែង​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​ការ​យក​តម្លៃ​ថ្លៃ​បែប​នេះ​គឺ​ពិតជា​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​ខ្លាំង​ណាស់​។ លោក​បន្ត​ថា នេះ​មនុស្ស​ចូលរួម​តិច​ផង ចុះបើ​មនុស្ស​ចូលរួម​ច្រើន​ទៀត​នោះ លោក​គិត​ថា ប្រហែលជា​នឹង​យក​តម្លៃ​កាន់តែ​ថ្លៃ​ថែម​ទៀត​៖ «»​។ ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត ក៏​រអ៊ូរទាំ​ប្រហាក់ប្រហែល​គ្នា​ថា ការ​យក​តម្លៃ​នោះ...

អ្នកមានស្រុកខ្មែរយកលុយទៅរកស៊ីនៅឡាវជាង៨៤លានដុល្លារ

ក្រុមហ៊ុនចំនួន០៩នៅក្នុងប្រទេសកម្ពុជាបានបោះទុនវិនិយោគនៅក្នុងប្រទេសឡាវមានទឹកបា្រក់សរុបជាង៨៤លានដុល្លារ ។ នេះបើយោងតាមលោក ខៀវ កាញារីទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលសរសេរនៅបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ។ យ៉ាងណាក៍ដោយ លោករដ្ឋមន្រ្តីមិនបានបញ្ជាក់លម្អិតថាតើក្រុមហ៊ុនទំាង០៩នោះឈ្មោះអ្វីនិងរកស៊ីលើមុខជំនួញអ្វីនោះទេ ប៉ុន្តែបើតាមការលើកឡើងរបស់បុគ្គលិកធនាគារអេស៊ីលីដា ធនាគារនេះក៍មានការបើកនៅក្នុងប្រទេសឡាវនិងភូមាផងដែរ។ ការបង្ហើបរបស់លោក ខៀវ កាញារីទ្ឋខាងលើនេះ បានធ្វើឡើងអំឡុងពេលនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីសូលីត (Thong Loun Sisoulith) បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនានេះ ។ បើតាម Facebook...

តើ​អ្នក​បើកបរ​រថយន្ត Lexus ដ៏ទំនើប​នេះ​មាន​បញ្ហា​អ្វី​ឬ​?

ជា​រឿយ​ៗ​នៅ​រាជធានី​ភ្នំពេញ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ តែង​បានឃើញ​នឹង​ជួប​ប្រទះ​រថយន្ត​ទំនើប​ៗ​អាច​បើកបរ​បញ្ច្រាសទិស​ដៅ មិន​គោរព​ស្លាក​សញ្ញា​គំនូស​ចរាចរណ៍​និង​មិន​គោរព​ភ្លើងស្តុប​ចរាចរណ៍​ជាដើម ហើយ​ក៏​ពុំ​សូវ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ណាមួយ​តាម​ចាប់ ឬ​ផាកពិន័យ​អ្នក​ប្រព្រឹត្ត​ល្មើស​បាន​ដោយ​ងាយ​ដែរ​។ សង្ឃឹមថា​ក្រោយ​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ប្រើប្រាស់​ភ្លើងស្តុប​សញ្ញា​ចរាចរណ៍​ថ្មី​ដែល​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​មាន​សេន​ស័​រ​នោះ អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​នឹង​ពុំ​អាច​ប្រព្រឹត្ត​ខុសច្បាប់​បាន​ទៀត​ទេ ព្រោះ​សមត្ថកិច្ច​អាច​នឹង​តាម​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​ល្មើស​បាន​យ៉ាង​ឆាប់រ​ហ័យ​តាម​រយៈ​ប្រព័ន្ធ​កា​ម៉េ​រ៉ា​សុវត្ថិភាព​នៅ​គ្រប់​គោលដៅ​៕ រូបថត Facebook

អាជ្ញាធរសៀមរាប ហាមជួលម៉ូតូនិងរថយន្តឲ្យជនបរទេស

រដ្ឋបាល​ខេត្តសៀមរាប បាន​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ជួល​ឲ្យ​បញ្ឈប់​ការ​ជួល ឱ្យ​ខ្ចី ឬ​ការ​ផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ ដល់​ជនបរទេស ដើម្បី​ឲ្យ​ជនបរទេស​បើកបរ​ដោយ​ខ្លួនឯង លើកលែងតែ​កង់ និង​កង់​អគ្គិសនី ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត​ខេត្តសៀមរាប ។ ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ណា ដែល​មិន​គោរព​សេចក្តីណែនាំ​នេះ នឹង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ឬ​អាច​ផ្អាក​ទីតាំង​អាជីវកម្ម​បណ្តោះអាសន្ន ឬ​បិទ​ជា​ស្ថាពរ​។ បើ​តាម​សេចក្តីជូនដំណឹង​ដដែល​បាន​ពន្យល់​ពី​មូលហេតុ​ហាម​ជួល​ម៉ូតូ​និង​រថយន្ត​ដល់​ជនបរទេស​ដោយសារ កន្លង​មក មាន​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខ្លះ​មាន​ស្លាប់ និង​របួស ដោយសារ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដូច​ជា​បើកបរ​ហួស​ល្បឿន​កំណត់ ស្ថិត​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង ប្រើប្រាស់​ថ្នាំ​ញៀន​។​ល​។ ៕

ខៀវ​ កាញារីទ្ធ​ ហៅករណី​បិទខារ៉ាអូខេ Coloso ថា​ជា​ការ​ខឹងគោ​វ៉ៃរទេះ​

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កា​ញា​រី​ទ្ឋ ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់ សមត្ថកិច្ច ក្នុង​ការ​សម្រេច​បិទ ខារ៉ាអូខេ កូ​ឡូ​សូ ( KTV Coloso ) ដោយ​បាន​ហៅ​ចំណាត់ការ​នេះ​ថា​ជា​ករណី​ខឹង​គោ​វ៉ៃ​រទេះ ។ លោក ខៀវ កា​ញា​រី​ទ្ធ បាន​បញ្ចេញមតិ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​មាន​ខ្លឹមសារ​ថា «​សូមទោស​ជា​មុន​ដែល​មាត់​ខ្ញុំ​ទទួលទាន​អំបិល ប្រហុក ហេតុនេះ​ចេះ​តែរ​ពិស​មាត់​។ យើង​តែង​ប្រាប់​ប្រជាជន​ថា កុំ​ខឹង​គោ​វាយ​រទេះ ពោល​គឺ​បុគ្គល​ម្នាក់​ធ្វើ​ខុស តែ​មក​ស្អប់​រាជរដ្ឋាភិបាល​នោះ​មិន​ត្រូវ​ទេ​។ តែ​ដល់​ភ្ញៀវ​ធ្វើ​ខុស​នៅ​ក្នុង​ហាង...

ផ្លូវល្បឿនលឿន​តម្លៃជាង២ពាន់លានដុល្លារ​គ្រោងនឹងសាងសង់រួចនៅឆ្នាំ២០២៣

រាជរដ្ឋាភិបាលកម្ពុជាគ្រោងសហការជាមួយអ្នកវិនិយោគជប៉ុនគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន Express Way មួយខ្សែមានតម្លៃជាង2000លានដុល្លារ ដែលផ្លូវនេះចេញពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតជាប់ព្រំប្រទល់វៀតណាម។ គម្រោងសាងសង់ផ្លូវល្បឿនលឿនដែលមានតម្លៃកប់ពពកនេះអាចនឹងចាប់ផ្តើមនាពេលឆាប់ៗនេះ ព្រោះគម្រោងបាននិងកំពុងសិក្សាដោយទីភ្នាក់ងារសហតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងទទួលបានការយល់ព្រមពីលោកហ៊ុន សែន រួចហើយ។ ប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនឹងមិនធ្វើនៅលើផ្លូវជាតិលេខ1 ទេ ព្រោះបើធ្វើលើផ្លូវជាតិលេខ1 នឹងមានផលប៉ះពាល់ប្រជាពលរដ្ឋច្រើន។ យ៉ាងណាថវិកាជាង២០០០លានដុល្លារដែលត្រូវសាងសង់ផ្លូវនេះ មន្រ្តីជំនាញមិនទាន់បង្ហើបថា បានមកពីប្រភពណា ឬជាថវិកាកម្ចីសម្បទានពីប្រទេសជប៉ុននោះទេ គ្រាន់តែថាការធ្វើផ្លូវថ្មីនេះនឹងធ្វើឱ្យមានតំបន់អភិវឌ្ឍន៍ថ្មីបន្ថែមទៀតក្នុងការបង្កើនចំណូលសេដ្ឋកិច្ចដើម្បីររីកចម្រើនរបស់ប្រទេស ។ បើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក វ៉ា ស៊ឹមសូរិយាធ្លាប់បានឲ្យដឹងថា ការសិក្សាផ្លូវល្បឿនលឿននេះជិតចប់ហើយ ដោយពេលនេះកំពុងដំណើរការចរចាជាមួយប្រទេសវៀតណាម ទាក់ទងនឹងការតភ្ជាប់គ្នា និងការបើកព្រំដែនថ្មី ឬក៏គម្រោងផ្លូវនេះភ្ជាប់ត្រឹមព្រំដែនបាវិត...

ក្មួយ ហ៊ុន សែន គឺហ៊ុន ជា ចង់ជួបបុរសម្នាក់ដែលតំាងខ្លួនជាស្តេច

ករណី​បុរស​តាំងខ្លួន​ជា ស្ដេច​ក្លែងក្លាយ និង​តាំង​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​ក្រោម​ជើង​ខ្លួន រួម​ទាំង​មា​នប​ល្ល័​ង្គ និង​ស្វេត​ឆត្រ​ផង​នោះ ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ល្បី​ព្រោងព្រាត និង​បាន​ធ្វើ​ឲ្យ លោក​ឧកញ៉ា ហ៊ុន ជា ដែល​ជា​កូន​ប្រុសរបស់​លោក ហ៊ុន សាន និង​ជា​ក្មួយ​ប​ង្កើ​ត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ប្រតិកម្ម​ថា ៖ «អញ​គោ​ររ​ព​ស្រលាញ់ និង​ដឹងគុណ​ចំពោះតែ​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ ហើ​យ​ចុះ​ហ្អែ​ង​មកពីណា​ហ៊ាន​មក​តាំង​ខ្លួនឯង​ជា​ព្រះ​ចក្រ​វា​ឡ ហើយ​យ​ហ៊ាន​យក​ព្រះ​ឆាយា​ល័ក្ខណ៍​អតីត​ព្រះ​មហាក្រ​ត្រមក​ដាក់​ក្រោម​ជើង​របស់  ​ហ្អែ​ង​នោះ ! អញចង់​ជួប​ហ្អែ​ង​ក្នុង​ផ្លូវ​បែប​ណា​ក៏​បាន បើបាន​ជួប​ក្នុង​សំលៀក​បំពាក់​ព្រះ​របស់​ហ្អែ​ង​កាន់តែ​ល្អ »៕