ក្មេងប្រុសម្នាក់ខ្ចីកង់គេជិះរាប់គីឡូ ប៉ងហាត់បាល់ទាត់

យុវជនម្នាក់វ័យប្រមាណ១៥ឆ្នាំ បានចេញដំណើរពីផ្ទះរបស់ខ្លួនតាំងពីម៉ោង៧ព្រឹក ក្នុងគោលដៅឆ្ពោះទៅកាន់មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ហើយបានទៅដល់នៅម៉ោង១០ និង៣០នាទី ។ នេះបើយោងតាមសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup អ្នកចំាទី ស៊ូ យ៉ាទី ដែលបា្រប់សារព័ត៌មានអេឡិចត្រូនិចថ្មីៗនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ បើតាម ស៊ូ យ៉ាទី «យើងមិនបានសួរឈ្មោះ និងព័ត៌មានលម្អិតពីគាត់ឡើយ ប៉ុន្តែគាត់បានប្រាប់ពួកខ្ញុំថា គាត់មានបំណងមកធ្វើតេស្តិ៍សម្រាប់ក្រុម Academy។ ជាចៃដន្យ ថ្ងៃនេះ...

U14 កម្ពុជា ឈ្នះ U14 ទីម័រខាងកើត 11-0

បើតាម Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមយុវជនថ្នាលកម្ពុជាអាយុ១៤ឆ្នាំទទួលបានជ័យជម្នះលើក្រុមយុវជនថ្នាលទីម័រខាងកើតអាយុក្រោម១៤ឆ្នាំដោយលទ្ធផល ១១-០ សម្រាប់ការប្រកួតទាំងពីរតង់ត្រឹមតែ៦០នាទី ក្នុងកម្មវិធី AFC U14 Regional Festival of Football 2016 នៅប្រទេសប្រ៊ុយណេ ។ គ្រាប់បាល់ទាំង១១របស់យុវជនកម្ពុជារកបានកីឡាករលេខ២៥ គី រីណា ៥គ្រាប់ម្នាក់ឯង(នាទី ២៣ ២៩ ៣៩ ៥៥ និង៦១)...

Paul Pogba ទៅMan Utdវិញ តម្លៃ១០៥លានផោន

យោងតាមសារព័ត៌មានបារាំង L’Equipe បានឲ្យដឹងថា កីឡាករខ្សែបម្រើជម្រើសជាតិបារំាង Paul Pogba ត្រូវបានក្លឹប Manchester United ទិញពីក្លឹបJuventus ត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញហើយ ក្នុងតម្លៃបំបែកកំណត់ត្រាលើពិភពលោក ១០៥លានផោន (ជិត១៣៩លានដុល្លារ) ។   សារព័ត៌មានដដែលក៍បានបញ្ជាក់ទៀតថា កីឡាករជម្រើសជាតិបារាំង ដែលចេញពី Man Utd ទៅ Juventus ដោយគ្មានតម្លៃខ្លួនកាលឆ្នាំ២០១២រូបនេះ នឹងបញ្ចប់ការផ្ទេរមកទឹកដីអង់គ្លេស នៅចុងសប្ដាហ៍នេះ...

សំបុត្រ​ទស្សនា​បាល់ទាត់​នៅ​មាន​លក់​ ​តម្លៃ​ថ្លៃ​គុណ​នឹង​ពីរ​ប៉ុណ្ណោះ

រាជធានីភ្នំពេញ ៖ បើទោះបីជាមានការអះអាងពីមន្ត្រីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាថាសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមឆាយនីសតៃប៉ិ បានលក់អស់ក្នុងរយៈពេលពីរថ្ងៃចំនួន៥ម៉ឺនសន្លឹក កាលពីថ្ងៃទី០៥ មិថុនា ២០១៦នោះក្តី ប៉ុន្តែប្រជាពលរដ្ឋនិងអ្នកនិយមទស្សនាការប្រកួតបាល់ទាត់ក៍អាចរកទិញបាននៅថ្ងៃទី០៦ មិថុនានេះបាន គ្រាន់តែតម្លៃថ្លៃគុណនឹងពីរប៉ុណ្ណោះ ដោយសារមានក្រុមអ្នកគក់ជេរ ដែលគេស្គាល់ថាត្រូវជាសាច់ញាតិមន្ត្រីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជា លក់នៅក្រៅរបងពហុកីឡដ្ឋានជាតិអូឡាំពិក ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះដែរថា ក្រុមប្រជាពលរដ្ឋនិងអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាមានការស្រឡាំងកាំងនៅពេលបញ្ជរលក់សំបុត្របានបិទដោយដាក់ស្លាកអស់សំបុត្រ ប៉ុន្តែបែរជាឃើញអ្នកគួកជេរ៣-៤នាក់ ដែលគេស្គាល់ថាត្រូវជាសាច់ញាតិផៅសណ្តានមន្ត្រីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាមានសំបុត្រលក់ប្រមាណ១០ដុំ ដោយក្នុងមួយដុំមាន១០០សន្លឹក ។ សេចក្តីរាយការណ៍បានបន្តថា តាមតម្លៃសំបុត្រដែលកំណត់ដោយសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាគឺកន្លែងអង្គុយខាងម្លប់(ខាងគណៈអធិបតី)មួយសំបុត្រតម្លៃ១ម៉ឺនរៀល ឯខាងវាលជុំវិញគ្មានដំបូលមួយសំបុត្រតម្លៃ៥ពាន់រៀល ប៉ុន្តែសម្រាប់អ្នកគួកជេរគេលក់ខាងម្លប់១៥០០០ទៅ២ម៉ឺនរៀល...

ស៊ន សៀវម៉ី ខ្លាចប៉ះចិននៅជុំដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៦នៅប្រេស៊ីល

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី បាន​បង្ហាញ​អារម្មណ៍​របស់​នាង​ផ្ទាល់ នៅរសៀលថ្ងៃទី២១ មេសា ២០១៦ ដោយ​បញ្ជាក់​ប្រាប់​នៅ​មុខ​ក្រុម​អ្នក​សារព័ត៌មាន នៅ​ក្នុង​អាគារ NOCC ថា នាង​ប្រាថ្នា​តែ​កុំឱ្យ​ប៉ះជាមួយ​ប្រទេស​ចិន នៅ​ជុំ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ២០១៦ នៅ​ប្រ៊េ​ស៊ី​ល ក្រោយ​ប្រកួត​ឈ្នះ​មេដាយមាស ក្នុង​វគ្គ​ជម្រុះ​យក​សិទ្ធ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដែល​នៅ​សល់​តែ​បី​ខែ​ទៀត​ប៉ុណ្ណោះ​។ កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា «​ប្រទេស​ដែល​ជា​ដៃគូរ​ប្រកួត សម្រាប់​ខ្ញុំ​ខ្លាច​នោះ គឺ​ប្រទេស​ចិន​» ពីព្រោះ​គាត់​នៅ​លំដាប់​លេខ​១ នៅ​ប្រចាំ​អូ​ឡាំ​ពិ​ក​ហ្នឹង​តែ​ម្តង ។ ដូច្នេះ​គាត់​នឹង​បាន​ទៅ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​។ កីឡាការិនី​កម្ពុជាបន្ត​ថា...

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ហាង​លក់​សម្លៀក​បំពាក់​កីឡា​FBT​ក្លែងបន្លំ

កាលពី​ពេល​ថ្មី​នេះ​ៗ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ព្រមាន ទៅ​លើ​ហាង​លក់​សម្លៀក​បំពាក់​ក្រុម កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ដែល បាន​យក​យីហោ FBT ដើម្បី​ក្លែងបន្លំ​លក់ ឱ្យ​អតិថិជន​ក្នុង​តម្លៃ​ទាប​ហើយ​ផលិត ផល​មិន​មានគុណ​ភាព​ដូច FBT ពិត ប្រាកដ ។ តាម​សេចក្ដីជូនដំណឹង​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ ដឹង​ថា បច្ចុប្បន្ន​នេះ​មានការ​ក្លែងបន្លំ​និង ដាក់​លក់​សម្លៀក​បំពាក់​ក្រុមកីឡា​បាល់ ទាត់​ជម្រើសជាតិ​ក្លែងក្លាយ​ដែល​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​របស់​ក្រុម ហ៊ុន FBT ដែល​បាន​ឧបត្ថម្ភ​ជា​ផ្លូវការ ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​បាន​អនុញ្ញាត​ឱ្យ NOCC ដាក់​លក់...

តើ​មូលហេតុ​អ្វី ធា​រី ច​ន្ថា​ប៊ី​ន មិន​បាន​លេង​វគ្គ​ជម្រុះ​បាល់ទាត់​វើ​ល​ខាប់ ជាមួយ​អា​ហ្គា​នី​ស្ថាន?

ពិត​ទេ​ដែល​ថា ធា​រី ច​ន្ថា​ប៊ី​ន មិន​ជាប់​ជា​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ជំ​រុះ FIFA World Cup នា​ថ្ងៃ​ទី​១៦ ខែមិថុនា ២០១៥ ខាង​មុខ​នេះ ដែល​ត្រូវ​លេង​ជាមួយនឹង​ប្រទេស​អា​ហ្គា​នី​ស្ថាន​នោះ ? តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​កីឡា​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហើប​រឿង​មួយ​ដែល​ទាក់ទង​នឹង​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន អំពី​មូលហេតុ​ដែល​កីឡាករ​រូប​នេះ មិន​មានឈ្មោះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​វើ​ល​ខាប់ គឺ​ដោយសារ​តែ​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក​ម្នាក់​ប៉ុណ្ណោះ មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា នោះ​ឡើយ ។ មន្ត្រី​កីឡា​លោក​បន្ត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​គ្រូបង្វឹក គឺជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​មាន​សិទ្ធ​ជ្រើសរើស កីឡាករ​គ្រប់​គ្នា ដែល​អាច​ជាប់​ក្នុង​ការ​ប្រកួត​នីមួយ ។ មន្ត្រី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បន្ត​ទៀត​ថា...