សហព័ន្ធបាល់ទាត់កម្ពុជា បង្កើតគណៈកម្មការត្រួតពិនិត្យ ការប្រកួតលីគកំពូលចំនួន២ប្រភេទ

  ខណៈរដូវកាលថ្មីនៃការប្រកួតកីឡាបាល់ទាត់បាននិងកំពុងតែចាប់ផ្តើមក្នុងឆ្នំា២០១៧នោះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ (FFC )កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ម្សិល​មិញ បាន​ប្រកាស​​បង្កើត​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ​ ដើម្បីធ្វើ​ការ​​ត្រួត​ពិនិត្យ​ រាល់ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​ និង​ Hun Sen Cup ​ ​តទៅ។ ​ថ្លែងប្រាប់អ្នកសារពត៍មាន ក្នុងសណ្ធាគារសុខា លោក ឆាំង ពិសិដ្ឋ ដែលត្រូវបានតែងតាំង​ជា​លេខា​ប្រតិបត្តិ​​ CNCC បាន​ឲ្យ​ដឹង ​ថា គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​នេះ​ (​CNCC) ​គឺមាន​លោក​...

អតីតកីឡាការិនីជម្រើសជាតិបាល់ទះដ៍ល្បីល្បាញទទួលមរណភាព

ភ្នំពេញៈ លោកយាយ ច័ន្ទ លាង​ឈី​វ ដែល​គេ​ស្គាល់​ថា ជា​អតីត​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​ដ៏​ឆ្នើម​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ទស​វត្ស​ន៍​ឆ្នាំ ១៩៦០ នោះ បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០១៨ ក្នុង​ជន្មាយុ ៧៨ ឆ្នាំ ដោយ​ជរាពាធ នៅ​ឯ​គេហដ្ឋាន​ក្មួយ​របស់​គាត់ ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ រាជា​ធានី​ភ្នំពេញ​។ លោក បឹង គឹ​ម​តោ អនុប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ឲ្យ​ដឹង​ថា...

ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិសម្រេចពិន័យ​ មាស សារិន មួយជីវិត

លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ទាក់ទង​នឹង​ការ​ពិន័យ​លោក មាស សា​រិ​ន ពី​សកម្មភាព​កីឡា​ប៉េតង់​អស់​មួយ​ជីវិត​។ តែ​អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា លោក​បាន​លាឈប់​ពី​សហព័ន្ធ​ដោយ​ខ្លួនឯង មិនមែន​ដោយសារ​ការ​ពិន័យ​ណាមួយ​ឡើយ​។ នា​អំឡុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​នៅ​ក្រុង Kaihua ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ (FIPJP) បាន​សម្រេច​ពិន័យ​ថ្នាក់ដឹកនាំ​កីឡា​ប៉េតង់​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ពី​សកម្មភាព​កីឡា​ប៉េតង់​អស់​មួយ​ជីវិត ដែល​ក្នុង​នោះ មាន​លោក...

ថៃ​ឌឺដង​កីឡាករ​ជួរ​មុខ​កម្ពុជា ប្រធាន​សហព័ន្ធ​ចេញ​ឃាត់ ប្រធាន​គណបក្ស​ឲ្យ​ប្រកួត

ភ្នំពេញ ៖ អ្នកលេង​គុន​ខ្មែរ​ជួរ​មុខ​មួយ​ចំនួន​រួម​មាន​កីឡាករ ធឿ​ន ធា​រ៉ា​, កែវ រំ​ចង់ និង រឿង សោ​ភ័​ណ្ឌ ជាដើម​បាន​នាំ​គ្នា​សរសេរ​សារ ក៏​ដូច​ជា​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឆ្លើយ​តមនឹង​កីឡាករ​ថៃ Saensatharn P.K.Saenchai ដែល​បាន​ចេញ​វី​ដេ​អូ​ដឺ​ដង​កាលពី​ពេល​ថ្មី​ៗ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ មេ​សា កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​ចេញ​វី​ដេ​អូ​ដោយ​បបួល​ឲ្យ​កីឡាករ​ថៃ Saensatharn មក​វាយ​ជាមួយ​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា ។ បន្ទាប់​ពី​មានការ​ឌឺដង​ដាក់​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​វាង​អ្នក​ប្រដាល់​ថៃ Saensatharn...

Zlatan Ibrahimoivc ស៊ុត Hat-Trick ជួយអោយ Manchester United ឈ្នះ Saint Etienne កាលពីយប់មិញ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ស៊ុត Hat-Trick ជួយអោយក្រុមបិសាចក្រហម Manchester United ឈ្នះក្រុមភ្ញៀវមកពីបារាំង Saint Etienne ដោយលទ្ធផល ៣ទល់នឹង០ នៅជើងទី១ វគ្គ៣២ក្រុម ពានរង្វាន់ UEFA Europa League កាលពីយប់មិញ។ ជួបគ្នាបាន១៥នាទីនាកីឡដ្ឋាន Old Trafford កីឡាករវ័យ ៣៥ ឆ្នាំបានស៊ុតបាល់ពិន័យ Free-Kick បើកឆាកយ៉ាងល្អជួយអោយម្ចាស់ផ្ទះនាំមុខ...

ប្រទេស​ ៥ ​យល់​ព្រម​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​ពិភព​លោក

ប្រទេស​ចំនួន ៥ ទទួលយក​តួនាទី​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​បន្ទាប់ NOCC បាន​ធ្វើ​សមាជ​មួយ កាលពី​ថ្ងៃអាទិត្យ ដើម្បី​បូក​សរុប​លទ្ធផល​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ ជា​លើក​ដំបូង​ចំនួន ៣ ថ្ងៃ ដោយ​មាន ១០ ប្រទេស​ចូលរួម នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ និង​បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​។ នៅ​ក្នុង​សមាជ របស់​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ (Congress KunKhmer International Federation) កាលពី​ថ្ងៃអាទិត្យ​នោះ ប្រទេស​អូស្ត្រាលី នេ​ប៉ា​ល់ បារាំង អ៊ី​រ៉​ង់ និង​ប្រទេស​អ៊ុយ​ក្រែ​ន...

រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក​! ទោះបី​ថៃ​នាំមុខ ក៏​កីឡា​ប៉េតង់​កម្ពុជាដណ្ដើម​បាន​មេដាយមាស

ទីបំផុត​កម្ពុជា​បាន​រក​ឃើញ​មេដាយមាស​ដំបូង​របស់​ខ្លួន​ហើយ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​រកបាន​ដោយ​វី​រៈ​កីឡាការិនី កែ ឡេ​ង និង អ៊ុ​ក ស្រី​មុំ ម្ចាស់​មេដាយមាស​ពិភពលោក ក្រោយ​យកឈ្នះ​ម្ចាស់​មេដាយមាស​ពិភពលោក​ថៃ ក្នុង​លទ្ធផល ១៣​ទល់​១០ ។ នេះ​គឺជា​មោទនភាព​មួយ​របស់​កម្ពុជា ក្រោយ​បើក​ឆាក​ប្រកួត​តាំងពី​ថ្ងៃ​ទី​១៩ សីហា មក​មិន​ទាន់​ស្គាល់​មេដាយមាស ប៉ុន្តែ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធិ​ចំនួន​៦​គ្រឿង​ផង​ដែរ ។ មេដាយ​សំរឹទ្ធ​ដែល​កម្ពុជា​រកបាន​នោះ​រួម​មាន​៖ កីឡា​ប្រណាំងសេះ​, វាយ​កូន​បាល់​, ប្រដាល់សកល​, សី​ឈិ​ន​ឡូ​ន និង​ប៉េតង់ ។ គិត​មក​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ២០១៧...

ទស្សនារូបភាពខ្លះៗមង្កលការប្រាក់ មុន្នីឧត្តម ម្សិលមិញ

កាលពីថ្ងៃទី២២មករាម្សិលមិញនេះ គ្រប់គ្នាប្រាកដជាបានដឹងហើយថា គឺជាថ្ងៃដ៍ពិសេស របស់តារាបាល់ទាត់ឆ្នើម ប្រាក់ មុន្នីឧត្តម ខ្សែ​ប្រយុទ្ធ​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ និងជាកីឡាករជម្រើសជាតិកម្ពុជា​ ​​រៀប​​មង្គល​ការ​​នៅ​​កោះពេជ្រ ។ ​តារាបាល់ទាត់ដ៍សង្ហា​រ​ពាក់​លេខ​៧ ​ត្រូវបានក្រាបផ្ទឹម និង​នាង​ ប្រាក់ ស្រីរ័ត្ន ​​ ​ដោយ​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​​ប្រធាន​ក្លឹប​​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា​ ផង​ដែរ។ ​​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៍មាននូវវត្តមាន កីឡាករ កីឡាការិនី...

ស្នាដៃមួយផ្នែកធំដែលលោកម៉ាសេរីបន្សល់ទុកក្រៅពីការលើកស្ទួយវិស័យកីឡាដល់ដង្ហើមចុងក្រោយ

អ្នក​ផលិត​កម្មវិធី​​កីឡា​​ដ៏​ល្បី​ល្បាញ​​ប្រចាំ​ក្រុម​ហ៊ុន​ CBS លោក​ ម៉ា សេរី ដែលបាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​៥:៥៤​នាទី​ព្រឹក​នេះ​​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូវៀត​ បន្ទាប់​ពី​ជំងឺ​មហារីក​ថ្លើម​របស់​លោក​​ធ្វើ​ទុក្ខ​អស់​រយៈ​ពេល​ជា​យូរ​មកនោះ ស្នាដៃរបស់លោកបន្សល់ទុកពិតជាមិននិកស្មានដល់។ ក្រៅពីជាអ្នកស្រលាញ់វិស័យកីឡាស្នើរជីវិត លោកម៉ាសេរី ក៍ធ្លាប់តែងនិពន្ធបទចម្រៀង មនោសញ្ចេតនា កម្សត់ ​បទ​បែប​យុវវ័យ​ ដល់អ្នកចម្រៀងមួយចំនួនបានច្រៀង មាន៖  លោក ឈឿន ឧត្ដម ជិន សេរីយ៉ា លោក សេន រ៉ានុត កញ្ញា សុគន្ធ និសា​ ជា​ដើម។ បទចម្រៀងដែលលោកម៉ាសេរី...

គ្រូ​ជប៉ុន​មិន​ទៅ​ចូលរួម​បុណ្យសព​ឪពុក សុខចិត្ត​នៅ​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​

គ្រូបង្វឹក​កីឡាបាល់ទាត់​ជម្រើសជាតិ​ខ្មែរ​អាយុ​ក្រោម​១៨​និង​១៩​ឆ្នាំ (U18-U19) លោក អ៊ី​ណូ​អេ កា​ហ្ស៊ូ​ណូរី (Inoue Kazunori) បាន​សម្រេច​ចិត្តនឹង​មិន​ត្រលប់​ទៅ​ជប៉ុន​វិញ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​ឪពុក​របស់​លោក​ទេ ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដោយ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ មុន​ពេល​ចូលរួម​ការ​ប្រកួត​ផ​ផ្លូវការ AFF U18 Championship 2017​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ។ បើ​តាម​ផេ​ក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឥ្យ​ដឹង​ថា លោក​អ៊ី​ណូ​អេ កា​ហ្ស៊ូ​ណូរី បាន​និយាយ​ថា "​នៅ​ពេល​ឪពុក​របស់ខ្ញុំ​គាត់​នៅ​រស់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កុំអោយ​កម្ពុជា​ចាញ់​!"​ ។ នេះ​ជា​ហេតុផល​សម្រាប់​ការ​សម្រេចចិត្ត​របស់​លោកគ្រូ​មិន​ត្រលប់​ទៅ​ជប៉ុន​វិញ​សម្រាប់​ពិធី​បុណ្យសព​របស់​ឪពុក​គាត់​ ។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​លោក Inoue Kazunori គ្រូបង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ...

ឃី​ម ឌី​ម៉ា បើ​បាន​ឡើង​វ៉ៃ​តាម​សង្វៀន​ទូរទស្សន៍​នានា តម្លៃ​ខ្លួន​លែង​ថោក​ដូច​មុន

ភ្នំពេញ ៖ ក្នុង​ឋានៈ​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​ប្រដាល់​គុន​ខ្មែរ ឃី​ម ឌី​ម៉ា នឹង​ផ្អាក​ការ​ប្រកួត​មួយ​រយៈ ដើម្បី​រង់ចាំ​មើល​សិនថា តើ​ក្រសួងអប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​នយោបាយ​បែប​ណា តើ​គេ​អនុញ្ញាត​ឲ្យ​ម្ចាស់​មេដាយមាស​ ទៅ​ប្រកួត​នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា បាន​ឬទេ ? ឃុន ឌី​ម៉ា ​គេ​ស្កាល់​ជា​ទូទៅ​ថា ឃី​ម ឌី​ម៉ា ​ដែលឪពុក​របស់​គេ​ឈ្មោះ ហេង ប៊ុ​ន​ឃី​ម ដែល​កាលពី​អម្លុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ គេ​ក៏​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែរ របស់​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ លោកមិនសូវ​ជា​លេចមុខ​លេច​មាត់​ប៉ុន្មាន​ទេ នៅ​រាជធានី​ភ្នំពេញ...

បាល់ទាត់ខ្មែរឈ្នះអាហ្វហ្កានីស្ថាន១-០ ហ៊ុន សែន ផ្តល់៣៥០០០$

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ខ្មែរ​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​១-០ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ជិត​៥​ម៉ឺន​នាក់​។ ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិខ្មែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ទឹក​ចំនួន​៣៥០០០​ដុល្លារ​ជូន​ដល់​កីឡាករ គ្រូបង្វឹក​និង​ថ្នាក់ដឹកនាំ​ក្រុម​ជម្រើសជាតិ​ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបាន១០០០ដុល្លារ។ នៅ​ពេល​នេះ កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​C ដែល​មាន ហ្ស​ក​ដា​នី វៀតណាម អា​ហ្វ​ហ្កា​នី​ស្ថាន​នោះ កម្ពុជា​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​២ មាន​៣​ពិន្ទុ​បន្ទាប់​ហ្ស​ក​ដា​នី​ដែល​មាន​៤​ពិន្ទុ ៕

ចាន់ វឌ្ឍនាកា វិលវិញ​ ខ្ចី​ជើង​ទៅ​១​ឆ្នាំលេង​បាន​តែ​៧​នាទី១​ប្រកួត​គត់

ភ្នំពេញ ៖ កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​បាន​ចំណាយពេល​ពេញ​មួយ​ឆ្នាំ​លេង​អោយ​ក្លិបលី​ហ្គ​លំដាប់​ទី​៣​ជប៉ុន Fujieda MAYFC ។ ការ​មក​ដល់​របស់ ចាន់ វឌ្ឍនាកា ត្រូវ​បាន​លោក ចាន់ ជេ​ស្តា អភិបាល​ខេត្តកំពត ជា​ឪពុក​បាន​ទៅ​ទទួល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ កីឡាករ​អ្នក​ខេត្តកំពត​រូប​នេះ បាន​ផ្លាស់​ទៅ​លេង​អោយ​ក្លិប​ជប៉ុន ពី​បឹង​កេ​ត ក្នុង​រូបភាព​ខ្ចី​ជើង រយៈពេល​មួយ​ឆ្នាំ ។...

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ ហាង​លក់​សម្លៀក​បំពាក់​កីឡា​FBT​ក្លែងបន្លំ

កាលពី​ពេល​ថ្មី​នេះ​ៗ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ព្រមាន ទៅ​លើ​ហាង​លក់​សម្លៀក​បំពាក់​ក្រុម កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ដែល បាន​យក​យីហោ FBT ដើម្បី​ក្លែងបន្លំ​លក់ ឱ្យ​អតិថិជន​ក្នុង​តម្លៃ​ទាប​ហើយ​ផលិត ផល​មិន​មានគុណ​ភាព​ដូច FBT ពិត ប្រាកដ ។ តាម​សេចក្ដីជូនដំណឹង​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ ដឹង​ថា បច្ចុប្បន្ន​នេះ​មានការ​ក្លែងបន្លំ​និង ដាក់​លក់​សម្លៀក​បំពាក់​ក្រុមកីឡា​បាល់ ទាត់​ជម្រើសជាតិ​ក្លែងក្លាយ​ដែល​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​កម្មសិទ្ធិបញ្ញា​របស់​ក្រុម ហ៊ុន FBT ដែល​បាន​ឧបត្ថម្ភ​ជា​ផ្លូវការ ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​បាន​អនុញ្ញាត​ឱ្យ NOCC ដាក់​លក់...

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោក

កីឡាការិនីប៉េតង់ជម្រើសជាតិខ្មែរ អ៊ុក ស្រីមុំ បានប្រកួតឈ្នះកីឡាការិនី​ទុយ​នី​ស៊ី Mouna BEJI ក្នុង​លទ្ធផល ១៣-៧ ទទួលបានមេដាយមាសពិភពលោក ។ ការប្រកួត​ World Championship Petaque 2017 ដែលប្រារព្ឋធ្វើពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧​នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក​ មានកីឡាការិនី​ចូលរួមជាង៤០នាក់មកពីជុំវិញពិភពលោក ។ មុនឈ្នះកីឡាការិនីទុយនេស៊ីខាងលើ អ៊ុក ស្រីមុំបានឈ្នះម៉ាដាកាស្កា ១០-៩ ឈ្នះកោះ Jersey ១៣-៧...

អ្នកប្រណាំងកង់ Alexander Kristoff ទទួលជ័យជំនះក្នុងកម្មវិធី Tour of Oman 2017 ដំណាក់កាលទី១

ការប្រណាំងកង់កម្មវិធីTour of Oman 2017ដែលរៀបចំដោយប្រទេសអូម៉ង់បានចាប់ផ្តើម ដំណើរការជាផ្លូវការហើយ ដោយដំណាក់កាលទី១ ត្រូវធ្វើចេញពីតំបន់ Al Sawadi Beach ទៅកាន់តំបន់ Naseem Park ក្នុងចំងាយផ្លូវ ១៧៣ គីឡូម៉ែត្រ។ ជាលទ្ធផល ជ័យជំនះបានទៅលើកីឡាករន័រវេសល៍ Alexander Kristoff របស់ក្រុម Katusha Alpecin ដោយចាយពេលអស់ ៣ម៉ោង ៤៦នាទី ២៩វិនាទី  ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករអ៊ីតាលី...

សំបុត្រ​ទស្សនា​បាល់ទាត់​នៅ​មាន​លក់​ ​តម្លៃ​ថ្លៃ​គុណ​នឹង​ពីរ​ប៉ុណ្ណោះ

រាជធានីភ្នំពេញ ៖ បើទោះបីជាមានការអះអាងពីមន្ត្រីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាថាសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមឆាយនីសតៃប៉ិ បានលក់អស់ក្នុងរយៈពេលពីរថ្ងៃចំនួន៥ម៉ឺនសន្លឹក កាលពីថ្ងៃទី០៥ មិថុនា ២០១៦នោះក្តី ប៉ុន្តែប្រជាពលរដ្ឋនិងអ្នកនិយមទស្សនាការប្រកួតបាល់ទាត់ក៍អាចរកទិញបាននៅថ្ងៃទី០៦ មិថុនានេះបាន គ្រាន់តែតម្លៃថ្លៃគុណនឹងពីរប៉ុណ្ណោះ ដោយសារមានក្រុមអ្នកគក់ជេរ ដែលគេស្គាល់ថាត្រូវជាសាច់ញាតិមន្ត្រីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជា លក់នៅក្រៅរបងពហុកីឡដ្ឋានជាតិអូឡាំពិក ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះដែរថា ក្រុមប្រជាពលរដ្ឋនិងអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាមានការស្រឡាំងកាំងនៅពេលបញ្ជរលក់សំបុត្របានបិទដោយដាក់ស្លាកអស់សំបុត្រ ប៉ុន្តែបែរជាឃើញអ្នកគួកជេរ៣-៤នាក់ ដែលគេស្គាល់ថាត្រូវជាសាច់ញាតិផៅសណ្តានមន្ត្រីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាមានសំបុត្រលក់ប្រមាណ១០ដុំ ដោយក្នុងមួយដុំមាន១០០សន្លឹក ។ សេចក្តីរាយការណ៍បានបន្តថា តាមតម្លៃសំបុត្រដែលកំណត់ដោយសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាគឺកន្លែងអង្គុយខាងម្លប់(ខាងគណៈអធិបតី)មួយសំបុត្រតម្លៃ១ម៉ឺនរៀល ឯខាងវាលជុំវិញគ្មានដំបូលមួយសំបុត្រតម្លៃ៥ពាន់រៀល ប៉ុន្តែសម្រាប់អ្នកគួកជេរគេលក់ខាងម្លប់១៥០០០ទៅ២ម៉ឺនរៀល...

IOC ប្រគល់ពានរង្វាន់ IOC President’s Trophy ជូនលោក ហ៊ុន សែន បន្តិចទៀតនេះ

  នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀលនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ នឹងធ្វើការប្រគល់ពានរង្វាន់ IOC President’s Trophy ជូនដល់លោកនាយករដ្ធមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព ខណៈដែលពានរង្វាន់នេះត្រូវបាននាំមកដល់ កម្ពុជាកាលពីម្សិលមិញនេះ ។ មុននេះបន្តិចថ្នាក់ដឹកនំា សំខាន់ៗ​និង កីឡាករ កីឡាការិនី ជាច្រើននាក់បានធ្វើដំណើរទៅកាន់វិមានសន្តិភាព ដើម្បីត្រៀមចូលជួបនិងសម្តែងនូវការអបអរសាទរដល់ លោក ហ៊ុនសែន ដែលបានទទួលនូវពានរង្វាន់ដ៍ធំមួយនេះ។ បើតាមការលើកឡើងរបស់លោក Ser Miang សមាជិកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឲ្យដឹងថា...

ស្តេច​ប្រដាល់ មេ​នី ប៉ា​គី​អៅ បន្ថែម​កំណត់​ត្រា​ចាញ់​គូប្រកួត មួយទៀត

ទីបំផុត​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​អូស្ត្រាលី Jeff Horn ស្គាល់​រសជាតិ​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBO welterweight ហើយ ក្រោយ​ផ្តួលស្តេច​ប្រដាល់​អាជីព​របស់​ហ្វី​លី​ពី​ន កីឡាករ មេ​នី ប៉ា​គី​អៅ Manny Pacquiao ដោយ​ពិន្ទុ​ឯកច្ឆន្ទ ១១៧-១១១ ១១៥-១១៣ និង ១១៥-១១៣ ដែល​ទើប​បញ្ចប់​មុន​នេះ ក្នុង​ការ​ប្រកួត​ចំនួន១២​ទឹក​ពេញ (៣​នាទី​/​ទឹក​) នេះបើតាម​សារព័ត៌មាន BBC បាន​ចេញផ្សាយ​មុន​នេះ​បន្តិច ។ កីឡាករ​វ័យ​២៩​ឆ្នាំ បាន​ប្រើ​កណ្តាប់ដៃ​វ៉ៃទៅ​លើ​ជើង​ខ្លាំង...

អេ ភូថង សុខចិត្តហូរឈាមលើសង្វៀនយកថវិកាជូនមន្ទីរពេទ្យគន្ឋបុប្ផា

អតីត​កីឡាករ​ប្រដាល់សេរី​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ បច្ចុប្បន្ន​ជា​គ្រូបង្វឹក​កីឡាប្រដាល់​សេរី​ជម្រើសជាតិ​និង​ក្លឹ​ប​អេ​ភូ​ថង​កីឡា និង​ជា​ចៅក្រម​កីឡាប្រដាល់ គឺ​លោក អេ ភូ​ថង បាន​ដាក់ចិត្ត​កាយ​បង្ហូរឈាម​និង​កម្លាំង​ឡើង​ប្រកួត​ទោះ​ស្ថិត​ក្នុង​វ័យចាស់​ទៅ​ហើយ​ក្តី ដើម្បី​យក​ប្រាក់​តម្លៃ​ខ្លួន​ឡើង​ប្រដាល់​ប្រគល់​ជូន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា ។ ក្រោយ​ឡើង​ប្រដាល់​និង​ឈ្នះ​កីឡាករ​ថៃ​ កាណុង ស័ក្តិ​លេក ដោយ​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​ទឹក​ពេញនៅ​សមរភូមិ​សង្វៀន​របស់​ទូរទស្សន៍ PNN កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ និង​ទទួល​បាន​តម្លៃ​ខ្លួន​និង​ការ​រៃ​អង្គាស​ពី​សប្បុរសជន​មួយ​ចំនួន​បាន​៨​លាន​រៀល​នោះ​រួច​មក កីឡាករ អេ ភូ​ថង បាន​នាំ​យក​ថវិកា​៨​លាន​រៀល​នោះ ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា​នេះ ដូច​តាម​ការ​ប៉ងប្រាថ្នា​របស់​លោក ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​ជនបទ​ដែល​មាន​ជំងឺ​៕    

អបអរ​សាទរ​! កីឡាការិនីតេក្វាន់ដូ ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​ហើយ

កូ​ឡា​ឡាំ​ពួរ ៖ មុន​នេះ​បន្តិច កីឡាការិនីជម្រើសជាតិតេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី បាន​ដណ្តើម​យក​មេដាយមាស​ជូន​កម្ពុជា​ហើយ ក្រោយ​យកឈ្នះ​កីឡាការិនី​ហ្វី​លី​ពី​ន ក្នុង​លទ្ធផល​១៣ ទល់​៦ ប​ន្ទា​ប់​ពី​បាន​ផ្តួល​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល​១៤ ទល់​នឹង​៣ ក្នុង​កីឡា SEA Games 2017 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​២៩ សីហា នៃ​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ សម្រាប់​ប្រភេទ កីឡា​ជាង​២០​របស់​កម្ពុជា ដែល​បា​នប​ញ្ចូ​ន​មក​ចូលរួម​ប្រកួតប្រជែង​នេះ អ្នក​ប្រដាល់​គុន ខ្មែរ...

U14 កម្ពុជា ឈ្នះ U14 ទីម័រខាងកើត 11-0

បើតាម Page ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមយុវជនថ្នាលកម្ពុជាអាយុ១៤ឆ្នាំទទួលបានជ័យជម្នះលើក្រុមយុវជនថ្នាលទីម័រខាងកើតអាយុក្រោម១៤ឆ្នាំដោយលទ្ធផល ១១-០ សម្រាប់ការប្រកួតទាំងពីរតង់ត្រឹមតែ៦០នាទី ក្នុងកម្មវិធី AFC U14 Regional Festival of Football 2016 នៅប្រទេសប្រ៊ុយណេ ។ គ្រាប់បាល់ទាំង១១របស់យុវជនកម្ពុជារកបានកីឡាករលេខ២៥ គី រីណា ៥គ្រាប់ម្នាក់ឯង(នាទី ២៣ ២៩ ៣៩ ៥៥ និង៦១)...

ស៊ន សៀវ​ម៉ី វះកាត់​ជង្គង់ រង់ចាំ​ប្រាក់​រង្វាន់​មេដាយមាស មិនឃើញ​បើក​ឲ្យ

ភ្នំពេញ ៖ បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​លោក ស៊ន អេ​លី​ត ដែល​ជា​បងប្រុស បង្កើត​របស់​កញ្ញា ស៊ន សៀវ​ម៉ី ថ្ងៃ​ទី​២៤ តុលា ២០១៧​នេះ អោយ​ដឹង​ថា សៀវ​ម៉ី នឹង​ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​ហើយ ក្រោយ​តស៊ូ​ជាមួយ​របួស​ដ៏​រ៉ាំរ៉ៃ​នេះ​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​ប្រាក់​រង្វាន់​សម្រាប់​ការ​ដណ្ដើម បាន​មេដាយមាស​ស៊ី​ហ្គេ​ម នា​ពេល​ថ្មី​ៗ​នេះ មិន​ទាន់​ឃើញ​បើក​អោយ​នៅឡើយ​ទេ ។ លោក ស៊ន អេ​លី​ត រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​កថា «​ពេល​ខ្លះ​ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​អាណិត​ប្អូនស្រី​ពេក...

ក្រសួង​អប់រំ​បំភ្លឺ​រឿង​ប្រាក់​រង្វាន់​យឺតយ៉ាវ ខណៈ​ស៊ន សៀវ​ម៉ី ចេញ​លុយ​ផ្ទាល់ខ្លួន​វះកាត់​ជង្គង់

ភ្នំពេញ ៖ វី​រៈ​កីឡាការិនី​កម្ពុជា ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​កីឡា​តៃ​ក្វា​ន់​ដូ បាន​សម្រេច​ចេញ​លុយ​ផ្ទាល់ខ្លួន ដើម្បី​វះកាត់​ព្យាបាល​ជង្គង់ ក្រោយ​របួស​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ បន្ទាប់​ពី​នាង​អស់​ទ្រាំ​នឹង​ការ​រង់ចាំ​ប្រាក់​រង្វាន់​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​លោក ស៊ន អេ​លី​ត ដែល​ជា​បងប្រុស បង្កើត​របស់​កញ្ញា ស៊ន សៀវ​ម៉ី ថ្ងៃ​ទី​២៤ តុលា ២០១៧​ បានអោយ​ដឹង​ថា សៀវ​ម៉ី នឹង​ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​ហើយ...

បាល់ទាត់៖ យួនថាជួបខ្មែរស៊ីផុយនៅស៊ីហ្គេម

ខណៈ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​( SEA GAMES) លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​តាម​គម្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​វេ​ប​សាយ​ព័ត៌មាន​កីឡា​របស់​វៀតណាម​ចំនួន​២​បាន​ចុ​ុះ​ផ្សាយ​ថា ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​ខ្លូ​ន (U22) នឹង​យក​បាន​ពិន្ទុ​ដោយ​ស្រួល​ពី U-22 កម្ពុជា ។ បើ​តាម Web The Thao ក្រុម​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ នឹង​ជួប​ក្រុម​ខ្សោយ​ដូច​ជា ទី​ម័​រ​ខាងកើត​, កម្ពុជា និង​ហ្វី​លី​ពី​ន មុន​ពេល​ជួប​ថៃ និង​ឥ​ណ្ឌួ​នេ​សុ​ី នៃ​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​នៅ SEA Games...

FFC ចំណាយជាង១ម៉ឺនដុល្លារក្នុងមួយខែដល់គ្រូជម្រើសជាតិកម្ពុជាថ្មី

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលថ្មីៗនេះបានសម្រេច​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​​ បន្ទាប់​ពី​លោក​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ Lee Tae Hoon ផុត​​កុងត្រា។ ​ គ្រាន់តែទទួលបានគ្រូបង្វឹកជម្រើសជាតិថ្មីភ្លាម ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក៍កំពុងត្រៀមខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ CLEAR ជាមួយ​​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​ នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧​ខាង​មុន​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ព្រមទាំង​ត្រៀម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ផ្សេង​ៗ​ទៀតផងដែរ។ សម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹកថ្មីនេះ វាបានបង្ហាញពីការផ្លាស់ប្តូរស្ទើរទាំងស្រុងក្នុងប្រពន្ធ័ខ្លះៗដែលជាចំណែកនៃសហព័ន្ធបាល់ទាត់ ហើយក៍កំពុងតែវិវឌ្ឍន៍ទៅរកភាពកាន់តែប្រសើរឡើង។ គួរបញ្ចាក់ថា តាមរយៈ​កិច្ចសន្យា​ជាមួយ​គ្រូ​បង្គោល​ដែលមានសញ្ជិតប្រេស៊ីល Leonardo Vitorino នេះ សហព័ន្ធ​ក៏បាន​តែងតាំង​គ្រូ​កម្លាំង និង​គ្រូ​ចាំទី​ម្នាក់ទៀត​ផងដែរ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​១២០០០​ដុល្លារ​ក្នុង​មួយខែ សម្រាប់​គ្រូ​ទាំងបី​រូបនេះ ព្រមទាំង​ការផ្តល់​កន្លែង​ស្នាក់នៅ ហូបចុក និង​មធ្យោបាយ​ធ្វើដំណើរ...

ស៊ន សៀវម៉ី ខ្លាចប៉ះចិននៅជុំដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៦នៅប្រេស៊ីល

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី បាន​បង្ហាញ​អារម្មណ៍​របស់​នាង​ផ្ទាល់ នៅរសៀលថ្ងៃទី២១ មេសា ២០១៦ ដោយ​បញ្ជាក់​ប្រាប់​នៅ​មុខ​ក្រុម​អ្នក​សារព័ត៌មាន នៅ​ក្នុង​អាគារ NOCC ថា នាង​ប្រាថ្នា​តែ​កុំឱ្យ​ប៉ះជាមួយ​ប្រទេស​ចិន នៅ​ជុំ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ២០១៦ នៅ​ប្រ៊េ​ស៊ី​ល ក្រោយ​ប្រកួត​ឈ្នះ​មេដាយមាស ក្នុង​វគ្គ​ជម្រុះ​យក​សិទ្ធ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដែល​នៅ​សល់​តែ​បី​ខែ​ទៀត​ប៉ុណ្ណោះ​។ កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា «​ប្រទេស​ដែល​ជា​ដៃគូរ​ប្រកួត សម្រាប់​ខ្ញុំ​ខ្លាច​នោះ គឺ​ប្រទេស​ចិន​» ពីព្រោះ​គាត់​នៅ​លំដាប់​លេខ​១ នៅ​ប្រចាំ​អូ​ឡាំ​ពិ​ក​ហ្នឹង​តែ​ម្តង ។ ដូច្នេះ​គាត់​នឹង​បាន​ទៅ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​។ កីឡាការិនី​កម្ពុជាបន្ត​ថា...

អ្នកប្រដាល់គុនខ្មែរដែលវ៉ៃនៅស៊ីហ្គេម តម្រូវឲ្យស្លៀកខោមានអក្សរថៃ

កីឡាករ​ប្រដាល់សេរី​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំង​០៥​រូប ដែក​ត្រូវ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​( SEAGAME )​លើក​ទី​២៩ នៅ​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ ត្រូវ​បាន​គណៈកម្មការ​បច្ចេកទេស​តម្រូវ​ឲ្យ​ស្លៀកខោ​មាន​អក្សរ​ថៃ ប៉ុន្តែ​មិនដឹង​ថា​អក្សរ​ថៃ​នោះ​សរសេរ​មាន​ន័យ​យ៉ាងដូចម្តេច​នោះ​ទេ ។ នេះ​បើ​យោង​តាម​ផេ​ក Cam-Sport ដែល​បង្ហោះ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧​នេះ ។ បើ​តាម​ផេ​ក​ដដែល ក្រុម​កីឡាករ​គុន​ខ្មែរ​ទាំង​០៥​រូប បាន​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​ហើយ ហើយ​ពួក​គេ​មួយ​ចំនួន​នឹង​ធ្វើការ​ប្រកួត​នៅ​ថ្ងៃស្អែក​ទី​២៦ សីហា ដោយ​ក្នុង​នោះ កីឡាករ​ប៉ាន បឿន​និង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​សិង្ហ​បុរី នៅ​វេលា​ម៉ោង​១​រសៀល ក្នុង​ទម្ងន់ ៥៦​គីឡូក្រាម និង​កីឡាករ​ឡៅ ចិ​ត្រា នឹង​ធ្វើការ​ប្រកួត​ជាមួយ...

អតីតខ្សែការពារក្រុមសេះបង្កង់ Juventus, Martin Caceres ចូលលេងអោយ Southampton រហូតដល់ចប់រដូវកាល

អតីតខ្សែការពារក្រុមសេះបង្កង់ Juventus, Martin Caceres ចូលលេងអោយ Southampton រហូតដល់ចប់រដូវកាល នេះបើតាមការបញ្ជាក់ពីសារពត៌មានចក្រភពអង់គ្លេស កាលពីម្សិលមិញ។ កីឡាករវ័យ ២៩ ឆ្នាំបានទទួលថ្លៃនឿយហត់ដល់ទៅមួយសែនផោនក្នុង១សប្តាហ៍ហើយការមកដល់របស់លោក គឺចូលទៅជំនួសកន្លែងខ្សែការពារ Virgil van Dijk ដែលរងរបួសកជើងត្រូវសំរាកព្យាបាលដល់ទៅ៣ខែ។ បុរសសញ្ជាតិអ៊ុយរ៉ាហ្កាយបានលេងអោយ Juventus ចាប់ពីឆ្នាំ ២០១២ដល់២០១៦និងជួយអោយក្រុមបានគ្រងជើងឯក Serie A ចំនួន៥សម័យផងដែរ។ យ៉ាងណាមិញរូបលោកមិន​បានចូល​​លេងតាំងពី​ខែកុម្ភៈឆ្នាំ​ទៅ​ដោយសារ​របួស​គន្លាក់​ជើង​ហើយនៅខែមិថុនាលោកក៏ចាកចេញពីក្រុមតែម្តងដោយសារផុតកិច្ចសន្យា៕

ឃាត់ខ្លួនចិននិងយួន៩៣នាក់ ក្នុងការដ្ឋានសំណង់បឹងកក់

ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចុះ​ចាប់​បង្ក្រាប​ជនអន្តោប្រវេសន៍​រស់នៅ និង​ធ្វើការ​ខុសច្បាប់​របស់​ជនបរទេសលាក់ខ្លួនក្នុងការដ្ឋានសំណង់បឹងកក់ ស្ថិត​នៅ​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៧ ឃាត់ខ្លួន​បាន​ជនបរទេស​សរុប​៩៣​នាក់ មានស្រី​៧​នាក់ ក្នុង​នោះ​ជនជាតិ​ចិនដីគោក​ចំនួន​៥១​នាក់ ស្រី​១​នាក់ និង​ជនជាតិ​វៀតណាម​សរុប​ចំនួន​៤២​នាក់ ស្រី​៦​នាក់ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ។ ប្រតិបត្តិ​ការណ៍​នោះ​ដែរ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ​វត្តមាន​ស្នាក់​នៅ​របស់​ជនបរទេស​ក្នុង​គោលដៅ​ខាងលើ...

ខ្សែការពារ​បឹង​កេ​ត ប្រើ​ហិង្សា​លើ​អាជ្ញាកណ្ដាល រង​ពិន័យ​ស្ទើរ​បញ្ចប់​អាជីព

ភ្នំពេញ ៖ កីឡាករ ទូច បញ្ច​រ៉ុ​ង ខ្សែការពាររបស់​ក្លិប​បឹង​កេ​ត ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាតាម​រយៈ​គណៈកម្មការ​វិន័យកាលពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៧ នេះដោយបាន​ចេញ​សេចក្ដីសម្រេច​ព្យួរ ក្រោយ​ពី​កីឡាករ​រូប​នេះ ប្រើ​អំពើ​ហិង្សា ដោយ​ចេតនា​លើ​អាជ្ញាកណ្ដាល ក្នុង​ជំនួបជា​មួយ​​ក្រុម​ភ្នំពេញ​ក្រោ​ន ដោយ​ប្រកួត​ចាញ់ ២-១ នៅ​ស​ប្ដា​ហ៍​ទី​១២ នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​កម្ពុជា កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ។ សេចក្ដីសម្រេច​នេះ ត្រូវ​ដាក់​ពិន័យ​ចំពោះកីឡាករ ទូច បញ្ច​រ៉ុ​ង មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​នានា រហូត​ដល់​៨​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល...

ក្មេងប្រុសម្នាក់ខ្ចីកង់គេជិះរាប់គីឡូ ប៉ងហាត់បាល់ទាត់

យុវជនម្នាក់វ័យប្រមាណ១៥ឆ្នាំ បានចេញដំណើរពីផ្ទះរបស់ខ្លួនតាំងពីម៉ោង៧ព្រឹក ក្នុងគោលដៅឆ្ពោះទៅកាន់មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ហើយបានទៅដល់នៅម៉ោង១០ និង៣០នាទី ។ នេះបើយោងតាមសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup អ្នកចំាទី ស៊ូ យ៉ាទី ដែលបា្រប់សារព័ត៌មានអេឡិចត្រូនិចថ្មីៗនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ បើតាម ស៊ូ យ៉ាទី «យើងមិនបានសួរឈ្មោះ និងព័ត៌មានលម្អិតពីគាត់ឡើយ ប៉ុន្តែគាត់បានប្រាប់ពួកខ្ញុំថា គាត់មានបំណងមកធ្វើតេស្តិ៍សម្រាប់ក្រុម Academy។ ជាចៃដន្យ ថ្ងៃនេះ...

សហព័ន្ធកីឡាតេក្វាន់ដូITFបង្ហាញកង្វល់ខ្វះធនធានស្ត្រីក្នុងវិស័យកីឡា ដោយសាររបាំងប្រពៃណី

បើទោះសម័យបច្ចុប្បន្ន ហាក់មានភាពស៊ីវីល័យ តាមការវិវត្តន៍នៃសង្គមនិងភាពសម្បូរបែបក៏ពិតមែន ប៉ុន្តែផ្នាត់គំនិត ប្រជាពលរដ្ឋខ្មែរភាគច្រើននូវតែរក្សាតម្លៃវប្បធម៌ ប្រពៃណីបុរាណ ទំនៀមទំលាប់ ទោះស្ថិតក្នុងកាលៈ ទេសៈ ណាក៏ដោយ។ តួយ៉ាងដូចការលើកឡើងរបស់ លោក អគ្គលេខាធិកា សហព័ន្ធកីឡាតេក្វាន់ដូITF បានចាត់ទុកថា ការខ្វះខាតធនធានមនុស្ស ពិសេសស្ត្រីក្នុងវិស័យកីឡា គឺជារបាំងប្រពៃណីដ៏ក្រាស់ ដែលដូនតាខ្មែរគ្រប់ជំនាន់ បានបន្សល់ទុក ។ ដើម្បីតាមទាន់ការរីកចម្រើនរបស់វិស័យកីឡាទូទាំងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្ត កីឡាករ -កីឡាការិនី ដោយផ្តល់ជូនកិត្តិយស និងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធប់ តាមរយៈការឈ្នះជ័យលាភី...

សុខ ចាន់មាន បំបាក់បារំាងដណ្តើមមេដាយមាសពិភពលោក

កីឡាករជម្រើសជាតិប៉េតង់(ប៊ូល)កម្ពុជា លោក សុខ ចាន់មាន បានឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីផ្តួលកីឡាករជើងខ្លំាងរបស់បារំាង Le Boursicaud Bruno ក្នុងពិន្ទុ ៣៦ទល់នឹង២៩ នៅព្រឹត្តិការណ៍ដណ្តើមជើងឯកប៉េតង់ពិភពលោក (Championnat du Monde de Petanque) លើកទី៤៧ រៀបចំឡើងនៅទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា ពីថ្ងៃទី០១...

តើ​មូលហេតុ​អ្វី ធា​រី ច​ន្ថា​ប៊ី​ន មិន​បាន​លេង​វគ្គ​ជម្រុះ​បាល់ទាត់​វើ​ល​ខាប់ ជាមួយ​អា​ហ្គា​នី​ស្ថាន?

ពិត​ទេ​ដែល​ថា ធា​រី ច​ន្ថា​ប៊ី​ន មិន​ជាប់​ជា​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ជំ​រុះ FIFA World Cup នា​ថ្ងៃ​ទី​១៦ ខែមិថុនា ២០១៥ ខាង​មុខ​នេះ ដែល​ត្រូវ​លេង​ជាមួយនឹង​ប្រទេស​អា​ហ្គា​នី​ស្ថាន​នោះ ? តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​កីឡា​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហើប​រឿង​មួយ​ដែល​ទាក់ទង​នឹង​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន អំពី​មូលហេតុ​ដែល​កីឡាករ​រូប​នេះ មិន​មានឈ្មោះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​វើ​ល​ខាប់ គឺ​ដោយសារ​តែ​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក​ម្នាក់​ប៉ុណ្ណោះ មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា នោះ​ឡើយ ។ មន្ត្រី​កីឡា​លោក​បន្ត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​គ្រូបង្វឹក គឺជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​មាន​សិទ្ធ​ជ្រើសរើស កីឡាករ​គ្រប់​គ្នា ដែល​អាច​ជាប់​ក្នុង​ការ​ប្រកួត​នីមួយ ។ មន្ត្រី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បន្ត​ទៀត​ថា...

ស្តេច​អុកអង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ​មុន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ហើយ​ថា អ្នក​ទម្លាក់​ខ្ញុំ​មិនជា​ខ្លាំង​ប៉ុន្មាន​ឡើយ

រាជធានី​ភ្នំពេញ ៖ អ្នកចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​ការ​ប្រកួត​នៅ​ទីស្នាក់ការ NOCC កាលពី​ម្សិលមិញ​នោះ មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​នៅ​ពេល​ស្តេច​អុក​ប្រចាំឆ្នាំ​មុន លោក ហូ​យ សូ​ណា បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​កីឡា​អុកចត្រង្គ​កម្ពុជា​ឆ្នាំ​២០១៧ ត្រឹម​វគ្គ​ជម្រុះ​១០ នាក់​ចុង​ក្រោយ​ប្រចាំ​ក្រុម (​គ​) ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត នៅ​ពេល​ប្រកួត​ចាញ់​កីឡាករ​ជើង​ថ្មី កែវ វ​ឌ្ឍ​នា ជា​កីឡាករ​ជើង​ថ្មី​ទៅ​វិញ ព្រោះ​កីឡាករ​ខ្លាំង​បែប​ណា​ក៏​ដោយ​ឲ្យ​តែ​ភ្លាត់​គឺ​ចាញ់​គេ​ហើយ​។ ស្តេច​អុក​ឆ្នាំ ២០១៦ លោក ហូ​យ សូ​ណា បាន​និយាយ​ថា​៖ «​ការ​ប្រកួត​កីឡា​តែង​មាន​ឈ្នះ និង​ចាញ់ អ៊ីចឹង​ខ្ញុំ​មិន​សោកស្តាយ​ខ្លាំង​ទេ...

ម៉ន សាម៉េត ស្រក់ឈាមលើសង្វៀនយកលុយឲ្យប្រពន្ឋឆ្លងទន្លេ

កីឡាករ​ប្រដាល់សេរី​ក្បាច់គុន​ខ្មែរ លោក ម៉​ន សា​ម៉េ​ត មក​ពី​ក្លឹ​ប​ប្រដាល់​ព្រែក​ឯង​កីឡា​បាន​ប្រកួត​ឈ្នះ​កីឡាករ​រួម​ជាតិ វឿ​ន សា​រិ​ន នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ។ បើ​ទោះបីជា​កីឡាករ ម៉​ន សា​ម៉េ​ត ឈ្នះ​ពិន្ទុ​មែន តែ​នៅ​លើ​ផ្ទៃមុខ​របស់​គេ​គឺ​មាន​ស្នាម​បែក​ហូរ​ឈាម​លើ​សង្វៀន រហូត​គ្រូពេទ្យ​ដេរ​មិន​តិច​ជាង​១០​ថ្នេរ​នោះ​ទេ ។ អ្វី​ដែល​គួរ​ឲ្យ​អាណិតអាសូរ​នោះ​ថែម​ទៀត ការ​ឡើង​សង្វៀន​ប្រដាល់​ប្រកួត​កាលពី​យប់មិញ​នេះ​ដែរ គឺ សា​ម៉េ​ត បាន​យក​ថវិកា​ដែល​ខ្លួន​ខិតខំ​ទាំង​កម្លាំងកាយ​និង​ចិត្ត​រហូត​សម្រាក់​ឈាម​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​នេះ យក​ទៅ​ជូន​ប្រ​ព​ន្ឋ​ឆ្លងទន្លេ ។ ជា​ការ​កត់សម្គាល់ កន្លង​មក​មាន​អ្នក​ប្រដាល់សេរី​គុន​ខ្មែរ និង​សកល​ច្រើន​នាក់ ដែល​ជួប​វាសនា​ជីវិត​មិន​ខុស​ពី​កីឡាករ ម៉​ន...

ខ្សែប្រយុទ្ធ Gabriel Jesus ប្រហែលមិនអាចចូលលេងចប់រដូវកាលក្រោយរបួសបាក់ឆ្អឹងប្រអប់ជើង

ខ្សែប្រយុទ្ធ Gabriel Jesus ប្រហែលជាមិនអាចចូលទីលានរហូតដល់ចប់រដូវកាលក្រោយរងរបួសបាក់ឆ្អឹងប្រអប់ជើងនៅក្នុងជំនួបជាមួយ AFC Bournemouth កាលពីថ្ងៃច័ន្ទកន្លងទៅ។ កីឡាករសញ្ជាតិប្រេស៊ីលបានរងរបួសក្នុងនាទីទី១៥បន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពារម្ចាស់ផ្ទះ Simon Francis រហូតមិនអាចបន្តការប្រកួតតទៅទៀតបាន នឹងត្រូវប្តូរចេញហើយដាក់ Sergio Aguero  ចូលជំនួសវិញ។ ក្នុងនោះ Manchester City មិនបានបញ្ជាក់លំអិតពីរយៈពេលដែល​ Jesus ត្រូវសំរាកព្យាបាលនោះទេ ប៉ុន្តែតាមរបាយការណ៍ពីមន្ទីរពេទ្យបង្ហាញថារូបគេត្រូវការពេលវេលាយ៉ាងហោចណាស់ក៏៣​ខែដែរ ទើបអាចជាសះស្បើយ ដែលរយៈពេលនេះគឺសមល្មមនឹងបញ្ចប់រដូវកាល Premier League ទៅ  ហើយ៕

តោះ! មានអ្នកចាប់អារម្មណ៍ រត់ប្រណំាង១២៨គីឡូអត់ នៅសៀមរាបយើងហ្នឹង

  ព្រឹត្តិការណ៍​កីឡា​មហាជន​រត់​ចម្ងាយ​ឆ្ងាយ​ចំនួន ១២៨ គីឡូម៉ែត្រ នៅ​ជុំវិញ​តំបន់​ខេត្ត​សៀមរាប​អង្គរ ឈ្មោះថា Ultra Trail d'Angkor លើកទី ២ ​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២០ និងទី ២១ ខែ​មករា ឆ្នាំ ២០១៧ ខាងមុខនេះហើយ​រហូតមកដល់ពេលនេះ ទទួលបាន​អ្នក​ចុះឈ្មោះ​រួចចំនួន ៥០០ នាក់​ហើយ ដែល​មកពី ៣៧ ប្រទេស។ ថ្លែងក្នុងសន្និសិទ្ធសារពត៍មាន កាលពីពេលថ្មីនេះ លោក​វ៉ាត់ ចំរើន...

អ្នក​ប្រដាល់ ​សេន ប៊ុ​ន​ថេ​ន បើកហាង​បោក​អ៊ុត​ ទាំង​ភ័យ​ខ្លាច

ភ្នំពេញ ៖ ប្រិ​យ​មិត្ត​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ច្បាស់​ជា​ស្គាល់​កំពូល​អ្នក​ប្រដាល់​លេង​ស្នៀត​ជើង​យ៉ាង​សាហាវ​ម្នាក់​គឺ​លោក សេន ប៊ុ​ន​ថេ​ន ទើបតែ​បាន​ហាង​បោក​អ៊ុត​ទំនើប នា​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បន្ថែម បន្ទាប់​ពី​អាជីព​ប្រដាល់​របស់​លោក​ទំនង​ដូច​ជា​មិន​អាច​បន្ត​ទៅមុច​បាន​យូរទៀត ​ក៏​ដោយសារ​​តែ​វ័យ​កាន់តែ​ច្រើន​នោះ​ ។ ការ​បើក​មុខរបរ​ថ្មី​នេះ កីឡាករ សេន ប៊ុ​ន​ថេ​ន បាន​ថ្លែងប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា រូប​លោក និង​ភរិយា បាន​សម្រេច​បើក​ដំណើរការ​ហាង​មួយ​កន្លែង ទាំង​អារម្មណ៍​ភ័យ​ព្រួយ ដោយ​ខ្លាច​ដំណើរការ​មិន​បាន​ជោគជ័យ ព្រោះ​លោក​ទើបតែ​បើកហាង «​បោក​អ៊ុត​ទំនើប សេន ប៊ុ​ន​ថេ​ន​» មួយ​កន្លែង នា​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅផ្ទះ​លេខ​4D...

ចប់ហើយ! ក្រុមមេឃខៀវ Manchester City រងពិន័យពី FA លើករណីបំពានច្បាប់ថ្នាំជំនួយកំលាំង

សហព័ន្ធបាល់ទាត់ចក្រភពអង់គ្លេស FA បានចេញសេចក្តីប្រកាសតំរូវអោយក្រុមមេឃខៀវ Manchester City បង់ប្រាក់ពិន័យប្រមាណ៣ម៉ឺន៥ពាន់ផោនលើករណីល្មើសច្បាប់ថ្នាំជំនួយកំលាំង។ ជាការពិត Manchester City តម្រូវអោយផ្តល់ពត៌មានផ្លូវការពីទីតាំងនិងការហ្វឹកហាត់ដើម្បីសហព័ន្ធធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើស្ថានភាពសុខភាពកីឡាករបានត្រឹមត្រូវ  ប៉ុន្តែពួកគេមិនបានគោរពតាមលក្ខខ័ណ្ឌដល់ទៅ៣ដងមកហើយ ដូចនេះទើបសហព័ន្ធ FA សំរេចធ្វើការពិន័យតែម្តង។ ក្នុងនោះដែរ ទណ្ឌ​កម្មនេះបានធ្វើឡើងក្រោយការប្រជុំពីគណៈកម្មាការឯករាជ្យមួយ ដោយព្រមាន Manchester City កុំអោយមានកំហុសឆ្គងនាពេលអនាគតផងដែរ៕

លោក ម៉ាសេរី ជាមនុស្សបែបណា ហេតុអ្វីគ្រប់គ្នាភ្ញាក់ផ្អើល និង សោកស្តាយ……

  លោក ម៉ាសេរី ដែលជាប្រធានផ្នែកកីឡានៅស្ថាប័ន CBS របស់បណ្តាញស្ថានីយ៍ទូរទស្សន៍ (CTN, CNC ,MY TV) បានធ្លាក់ខ្លួនឈឺជាទម្ងន់ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ខ្មែរ សូវៀត ។ វាហាក់ដូចជាដំណឹងមួយដែលលឿនពេក សម្រាប់អ្នកដែលទើបតែបានឃើញនូវការចុះផ្សាយរបស់បណ្តាញសារពត៍មាននានា ក្នុងថ្ងៃទី២៨មករា បន្ទាប់ពីកូនប្រុសរបស់លោកបានធ្វើការបង្ហោះជាសារធារណៈ ថ្លែងអំណរគុណដល់មន្រ្តីរបស់ក្រសួងអប់រំ និង ប្រធានសហព័ន្ធកីឡាប្រដាល់ដែលបានមកសួរសុខទុក្ខ និងនំាយកនូវការចូលរួមថិការមួយចំនួនរួចមក។ តាមពិតទៅលោកម៉ាសេរី បានធ្លាក់ខ្លួនឈឺជាច្រើនខែកន្លងមកហើយ ប៉ុន្តែស្ថានភាពមិនសូវធ្ងន់ដូចជា១ខែចុងក្រោយនោះឡើយ បើតាមការបញ្ចាក់ប្រាប់ របស់លោកស៊ីថូ ណាថាន់ ជា​ពិធីករ​​ប្រចាំ​ CBS...

គួរអោយសរសើរមែន ! ប្រជាជនជប៉ុនបរិចា្ចគទូរស័ព្ទចាស់ៗ ដើម្បីយកលោហធាតុទៅកែច្នៃជាមេដាយនៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០

កាលពីពេលថ្មីៗនេះ ប្រជាជនជប៉ុនរាប់រយនាក់បានធ្វើការបរិច្ចាគទូរស័ព្ទដៃចាស់ៗរបស់ខ្លួនទៅអោយគណៈកម្មាធិការអូឡាំពិក ដើម្បីប្រមូលលោហធាតុទៅកែច្នៃជាមេដាយសំរាប់ផ្តល់ជួនអត្ត ពលិកនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នាទីក្រុងតូក្យូ។ ជាការពិត គំរោងនេះគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិដោយ    អោយមនុស្សទាំងអស់បានស្វែងយល់ពីការប្រើប្រាស់កាកសំណល់ឡើងវិញ ហើយជាពិសេសនោះគឺដើម្បីសន្សំថវិកាដែលប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ។ ក្នុងនោះផងដែរ គណៈកម្មាធិការអូឡាំពិកប្រទេសជប៉ុនសង្ឃឹមថាពួកគេនឹងអាចប្រមូល លោហធាតុបាន៨តោនទើបអាចគ្រប់គ្រាន់ក្នុងការផលិតមេដាយចំនួន៥ពាន់គ្រឿង៕

មុនចាកចេញនៅថ្ងៃអាទិត្យ ចាន់ វឌ្ឍនាកា ជួបទូតជប៉ុន

តាមគម្រោង កីឡាករខ្សែប្រយុទ្ឋមុតស្រួចរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ក្លឹបបឹងកេតអង្គរ លោក ចាន់ វឌ្ឍនាកា នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧​ដើម្បីទៅចូលរួមជាមួយ​ក្លឹបលីគ​(League)លំដាប់ទី៣របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ។ ដោយឡែក សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលចាកចេញទៅជប៉ុននៅថ្ងៃអាទិត្យចុងសបា្តហ៍​នេះ​កីឡាករ​វ័យ២៣ឆ្នាំដែលមានដើមកំណើតនៅខេត្តកំពតរូបនេះ បានត្រូវឯកអគ្គរដ្ឋទូតជប៉ុបប្រចំាកម្ពុជា អនុញ្ញាត​ឲ្យជួប​សំណេះសំណាល និងធ្វើ​សវនាការដើម្បីយល់ដឹងអំពីប្រពៃណីផ្សេងៗរបស់ជនជាតិជប៉ុន និងផ្តល់​អនុសាសន៍​មួយចំនួន នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ ខ្សែប្រយុទ្ឋ ចាន់ វឌ្ឍនាកា...

អតីតអ្នកប្រដាល់នួន ភារម្យ សំពះសុំទូរទស្សន៍ឲ្យសិស្សលោកឡើងវ៉ៃ

គ្រូ​ប្រដាល់​កម្សត់​ម្នាក់ គឺ លោក នួន ភារ​ម្យ ជា​អតីត​កីឡាករ​ប្រដាល់​ល្បីល្បាញ​មួយ​រូប ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន លើកដៃ​អង្វរ​ដល់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់ មេត្តា​ផ្តល់​ឱកាស​ឲ្យ​កូនសិស្ស​បាន​ឡើង​ប្រកួត​ផង ។ លោក ថា បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​លំបាក ណាមួយ​ត្រូវ​ចំណាយ​ថវិកា​ជួល​ដី​សម្រាប់​ធ្វើ​ក្លឹ​ប​នៅ​ឯ​ក្រុង​តា​ខ្មៅ​ដែល​មាន​លក្ខណៈ​តូច​ង្អៀ​ត ជាង​នោះ​ទៅ​ទៀត មាន​ចម្ងាយ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នី​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់​ថា កាលពី​កន្លង​ទៅ​គាត់​តែងតែ​បញ្ជូន​កូនសិស្ស ឲ្យ​ទៅ​ចូលរួម​ផ្គូរ​ផ្គង​ប្រកួត តាម​ស្ថានីយទូរទស្សន៍​ជា​ច្រើន​លើក​ច្រើន​សារ តែ​មិន​ដែល​មានឱកាស​បាន​ប្រកួត​ទេ ។ កត្តា​នេះ​ធ្វើ​អោយ​ក្លឹ​ប​ប្រដាល់​ដ៏​កំសត់​របស់​លោក​ស្ទើរតែ​បិទទ្វារ​ទៅ​ហើយ​។ លោក​បន្ត​ថា ព្រោះតែ​ចង់​អភិរក្ស​វិស័យ​គុន​ខ្មែរ ដែល​ជា​កេរ្តិ៍​តាំងពី​ដូនតា​បន្សល់​ទុក​យូរលុង​ណាស់​មក​ហើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​លោក...

បុគ្គលណាដែលយក«និមិត្តសញ្ញា ឬ Logo»របស់ NOCCគ្មានការអនុញ្ញាត និងត្រូវ…….

សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២​ ខែ​មីនា ឆ្នាំ​២០១៧ម្សិលមិញរបស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហៅ​កាត់​ NOCC បាន​ចេញ​ជាផ្លូវការ ​​ឲ្យ​ឈប់​ប្រើ​ប្រាស់​ជា​បន្ទាន់​រាល់​បុគ្គល​ណា​ដែល​យក​«និមិត្ត​សញ្ញា​ ឬ​ Logo»របស់​ NOCC ដោយ​គ្មាន​ការ​អនុញ្ញាត​ទាំង​នៅ​លើ​បណ្តាញ​សង្គម​ទំនាក់ទំនង​ Facebook និង​ប្រើ​ប្រាស់​ផ្សេងៗ។ ប្រសិន​​បុគ្គល​ទាំង​ឡាយ​ណា​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៕

អ្នកប្រដាល់ ពុទ្ឋ ផនកុសល បាក់ក្តោងច្រមុះ គ្មានលុយព្យាបាល

កីឡាករប្រដាល់សេរីក្បាច់គុនខ្មែរ ពុទ្ឋ ផនកុសល នៃក្លឹបពុទ្ឋសេរីវង្សព្រែកតាទែន បានភ្លាត់ស្នៀតត្រូវកីឡាករ លឿង រ៉ា វាយកែងបណ្តាលឲ្យរងរបួសបែកចិញ្ចើមដេរ១១ថ្នេរ និងបាក់ក្តោងច្រមុះដល់ខាងក្នុង ត្រូវបានគ្រូពេទ្យសហព័ន្ឋកីឡាប្រដាល់កម្ពុជា បញ្ជូនទៅសង្រ្គោះនិងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការប្រកួតនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ កីឡាករប្រដាល់សេរីក្បាច់គុនខ្មែរ ពុទ្ឋ ផនកុសល មានឈ្មោះដើម យីវ កុសល អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅភូមិថ្មី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង...

កីឡាករ​មុខលុយ Floyd ឈ្នះ Conor ក្នុង​ទឹក​ទី​១០

ឡា​វេ​ហ្គា​ស ៖ ទីបំផុត ជើង​ខ្លាំង​វ៉ៃ​មិន​ដែល​ចាញ់ Floyd Mayweather នៅ​តែ​រក្សា​តំណែង​មិនរបស់​ខ្លួន​ដដែល ដោយ​ផ្ដួល កីឡាករវាយ​ដាក់​ទ្រុង​ ​UFC​ សញ្ជាតិ​សាធារណរដ្ឋអៀរឡង់ Conor McGregor ក្នុងទឹកទី១០ ​ជំនួប​ប្រដាល់សកល​ដណ្តើម​ខ្សែក្រវាត់​មិត្តភាព​អន្តរជាតិ WBC នៅ​សហរដ្ឋអាមេរិក​ ។ ការ​ប្រកួត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន T-Mobile Arena ស្ថិត​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អា​មេ​រិ​ក...

ខ្សែបម្រើ Fabinho ចង់ទៅលេងជាមួយ Manchester Cityទោះ បីជាមានក្លិបធំៗមួយចំនួនទាក់ទង

ខ្សែបម្រើរបស់ក្រុម AS Monaco, Fabinho បង្ហាញបំណងចង់ទៅលេងនៅ Manchester City បើទោះបីជាទទួលការទាក់ទងពីក្លិបធំៗមួយចំនួន ដូចជា Arsenal, Manchester United និង FC Barcelona ក៏ដោយ។ តាមការបញ្ជាក់ពីក្រុមម្ចាស់ជើងឯក Ligue 1 ៧សម័យ បានអោយដឹងថាកីឡាករវ័យ២៣ឆ្នាំអាចមានតំលៃខ្លួនរហូតដល់ទៅ៤០លានអឺរ៉ូ ហើយមានភាគរយខ្ពស់ដែលនឹងផ្ទេរទៅកាន់ទឹកដី Old Trafford ប៉ុន្តែជាការពិតរូបគេធ្លាប់បានបង្ហាញថាManchester City ទើបជាគោលដៅពិតប្រាកដក្នុងអាជីពរបស់ខ្លួន។ Fabinho បានចូលលេងអោយ...

ខ្លំាងមែន ! ក្រុម Nevercareរបស់កម្ពុជា បំបាក់ Superiorរបស់ថៃ ដណ្តើមជើងឯក……

  ក្រុម Nevercare ដែលជាក្រុមកីឡា អេឡិចត្រូនិកជើងខ្លាំងកម្ពុជា (E-Sport) បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី១៧ ខែមករាម្សិលមិញនេះ បន្ទាប់ពីផ្ដួលក្រុមការពារតំណែងជើងឯកថៃ Superior នៅវគ្គផ្ដាច់ព្រ័ត្រកាល ពីចុង សប្ដាហ៍ កន្លងទៅ ដើម្បីគ្រងជើងឯកកីឡាអេឡិចត្រូនិចអន្តរជាតិ MATIC 2017 ។ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចអន្តរជាតិ MATIC 2017 ដែលធ្វើនៅប្រទេសម៉ាឡេស៊ីនេះ គឺចាប់ពីថ្ងៃទី១៤-១៥ ខែមករា  ដោយមានប្រទេស៧ចូលរួមគឺ ម្ចាស់ផ្ទះម៉ាឡេស៊ីមាន៣ក្រុម, កម្ពុជាមាន២ក្រុម, សិង្ហបុរីមាន២ក្រុម,...