ផ្លូវ​១​ចំនួន​ខូចខាត​ដោយសារ​បុរស​វៀតណាម​ម្នាក់​នេះ តុលាការ​បែរជា​ដោះ​លែង

ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ជា​បុគ្គលិក​ក្រុមហ៊ុន អេ​អេ​ភី​ គ្រុប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កែ​ច្នៃ​ជញ្ជីង​ថ្លឹង​រថយន្ត​ពី​ធ្ងន់​ទៅ​ស្រាល ឬ​ពី​ស្រាល​ទៅ​ធ្ងន់ នៅ​តាម​ស្ថានីយ​ទាំង​១៥​ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រូវ​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​រសៀល​ថ្ងៃ​ទី​៥ កញ្ញា​ ២០១៧ ។ ជនជាប់ចោទ ដែល​ចៅក្រម​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ខាងលើ​នេះ ​ឈ្មោះ ង្វៀ​ន វ៉ា​ន់​ប៊ែ​បៃ អាយុ​៣៣​ឆ្នាំ កាន់​លិខិត​ឆ្លង ដែន​ប្រទេស​វៀតណាម​លេខ C...

ថ្ងៃ​សែន​ចិន ខ្មែរផឹកស៊ីស្រវឹង​កាប់​គ្នា​ផ្អើល​ភូមិ ម្នាក់​ដេកពេទ្យម្នាក់​រត់ចោលស្រុក

ព្រៃវែង ៖ សប្បាយ​ក្លាយជា​ទុក្ខ ក្នុង​ឱកាស​ថ្ងៃ​សែន​ក្បាលទឹក បុរស​៤​នាក់​បាន​ផឹកស៊ី​ជាមួយ​គ្នា ។ លុះ​ស្រវឹង​រាង​ៗ​ខ្លួន ក្លែមពាក្យ​សម្ដី ទាស់​គ្នា​ប្រតាយប្រតប់​កើតជា​កំហឹង បុរស​ម្នាក់​ស្ទុះ​ទាញ​ពូថៅ កាប់​មក​លើ​ដៃគូរ​ទំនាស់​ចំ​ក្បាល​២​កន្លែង បណ្ដាល​ឲ្យ​របួសធ្ងន់ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​ភ្នំពេញ រីឯ​ជន​ដៃដល់​រត់គេច​ខ្លួន​បាត់​។ ហេតុការណ៍​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។ ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​៤​នាក់​បាន​ផឹកស៊ី​ជុំ​គ្នា ទី​១​ឈ្មោះ លី លាភ...