កើត​ត្រូវ​ឳ​ពុក​ម្តាយ​បោះបង់ ស្លាប់មាន​តែ​តុក្កតា​១​នៅ​កំដរ​ អា​លី​យ៉ា

សិល្បការ​នី​ឌី​ជេ អា​លី​យ៉ា បាន​ទទួលមរណភាព នេះ​ពិតជា​ដំណឹង​ដ៏​សោកស្តាយ​មួយ ដែល​អា​លី​យ៉ា មាន​កម្រិត​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ និង​ល្បីល្បាញ បាន​លាចាក​លោក​ទៅ​ដោយ​គ្មាន​សាច់ញាតិ មាន​តែ​តុក្កតា​មួយ នៅ​ក្បែរ​ខ្លួន​នាង ។ នាង​គ្មាន​សាច់ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា ។ សព អា​លី​យ៉ា តម្កល់​នៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ប្រវត្តិ​សង្ខេប ដ៏​គួរ​អោយ​អាណិតអាសូរ​របស់​អា​លី​យ៉ា ដែល​លោក​អ្នក​ពុំ​បានដឹង ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​គ្មាន​សាច់ញាតិ​មក​ថែរក្សា មើលថែ រហូត​ដល់​គ្មាន​មក​បុណ្យសព ក៏​ព្រោះ​នាង​ជា​ក្មេង​កំព្រា...

ហ៊ុន សែន ប្រាប់កម្មករថា បើCPPចាញ់ លោកឈប់ជួបហើយ

នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​២​ម៉ឺន​នាក់​មក​ពី​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នា​ព្រឹក​មិ​ញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា «​បើ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ឈ្នះ​ឆ្នោត លោក​នៅ​តែ​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត​លោក​នឹង​មិន​មានឱកាស​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ទៀត​នោះ​ឡើយ​។​»​។ បើ​តាម​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ ក្រៅពី​ចុះ​ជួប​កម្មករ កម្មការិនី​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ហើយ​នោះ លោក​ក៍​នៅ​មាន​គម្រោង​ជួប​កម្មករ កម្មការិនី​ក្នុង​វិស័យ​ដទៃ​ទៀត ដូច​ជា​វិស័យ​សំណង់ និង​សណ្ឋាគារ​ជាដើម​។ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា​នេះ​ដែរ លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា លោក​នឹង​បញ្ចប់​ការងារ នៅ​ពេល​មាន​គណបក្ស​ដទៃ​ឈ្នះ​ឆ្នោត តែ​លោក​ជឿ​ថា គ្មាន​គណបក្ស​នយោបាយ​ណា​អាច​ប្រជែង​យកឈ្នះ...

ព្រះមហាក្សត្រ​ស្នើ​ចាត់វិធានការ​បន្ទាន់​រឿង​យួន?

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal Du Cambodge ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សមាគម​យួន​នៅ​ស្រុក​ខ្មែរ​ដែល​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​ព្រះ​បរម​រតន​កោដ្ឋ​(​សម្តេចឪ​នរោត្តម​សីហ​នុ​) និង ព្រះ​អង្គ​ផ្ទាល់​(​នរោត្តម​សីហ​មុនី​) ។ ការ​ប្រកាស​ជា​សាធារណៈ​ថ្កោលទោស​ពី​សំណាក់​អាក់​ខោ​ន​ផេ​ក​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​សមាគម​វៀតណាម​នៅ​កម្ពុជា​ដែល​កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៧ បាន​សរសេរ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​«​មិន​ត្រូវ​ហៅ "​វៀតណាម​" ណាមួយ​ថា "​យួន​" ដាច់ខាត បើ​ហៅ ឬ​ជេរ ដាច់ខាត​ត្រូវ​ចាប់ "​ដាក់គុក​" ទោះ​ស្តេច នរោត្ដម សីហ​មុនី...

ពលករ​ខ្មែរ​ហែល​សមុទ្រ​គេច​ពី​ការ​សម្លាប់​រាប់រយ​គីឡូម៉ែត្រ មក​ដល់​កម្ពុជា​ហើយ

រាជធានី​ពេញ ៖ ពលករ​ខ្មែរ​ដែល​លោត​ពីលើ​ទូក​នេសាទ​ថៃ ចូល​ទឹកសមុទ្រ​គេច​ពី​ការ​ប៉ង​សម្លាប់ ហើយ​ត្រូវ​ទាហានជើងទឹក​ប្រ៊ុ​យ​ណេ​ជួយ​ជីវិត​នោះ នឹង​មក​ដល់​ខ្មែរ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ២០១៧​នេះហើយ ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ទូត​កម្ពុជា ជាមួយ​សេនា​នុ​ព​ន្ធ័​យោធា​ប្រ៊ុ​យ​ណេ នឹង​មន្ត្រី​ប៉ូ​លី​ស​អន្តោប្រវេសន៍​សឹ​ង្ហ​បុរី ។ ប្រភព​ពី​នាយ​នា​វី​ប្រចាំការ​ព័ត៌មាន​សន្តិសុខ​លម្ហ​សមុទ្រ នៅ​ម​ឈ្ឈ​មណ្ឌល​ប្រមូលផ្ដុំ​ចែកចាយ​ព័ត៌មាន IFC ប្រទេស​សឹ​ង្ហ​បុរី បាន​រាយការណ៍​ថា ភាគី​កម្ពុជា​បាន​ទទួលយក​បុរស​នេសាទ​ខ្មែរ​ម្នាក់ ពី​នាវា​កងទ័ពជើងទឹក​ប្រ៊ុ​យ​ណេ DARUSSALAM នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ម្សិលមិញ​ប្រកបដោយ​ជោគជ័យ ក្រោម​កិច្ចសហការ រវាង​មន្ត្រី​ទូត​កម្ពុជា ជាមួយ​សេនា​នុ​ព​ន្ធ័​យោធា​ប្រ៊ុ​យ​ណេ នឹង​មន្ត្រី​ប៉ូ​លី​ស​អន្តោប្រវេសន៍​សឹ​ង្ហ​បុរី ។ ប្រតិបត្តិការ​នេះ លោក​អនុនាវីឯក...

ពឹង​អនាគត​ប្អូនថ្លៃ ឲ្យ​ជូន​ទៅ​លេង​ម្ដាយមីង បែរជា​ឌុ​ប​ចូល​ផ្ទះសំណាក់

ភ្នំពេញ ៖ នារី​ម្នាក់​មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ តែ​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត លុះ​មានឱកាស​ល្អ បាន​ឌុ​ប​បងថ្លៃ​ឡើង ផ្ទះសំណាក់​បង្ខំ​រំលោភ​សម្រេច​បាន​២​ដង នួនល្អង​ទំនង​ខ្លាច​លាក់​មិន​ជិត​នឹង​គូ​ដណ្ដឹង​ខ្លួន​ក៏​ប្រាប់​គូ​ដណ្ដឹង ប្តឹង​សមត្ថកិច្ច​តាម​ចាប់​បាន​សម្រេច កាល​វេលា​ម៉ោង​៥​ល្ងេ​ច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កន្លែង​វង់ល្បែង ក្នុង​បុរី​ញ្ញូ​ថោ​ន ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ឈ្មោះ ជាតិ ចាន់​លី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ម្តាយមីង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ...

ប្រជាពលរដ្ឋ​ស្នើ ACU ចុះ​ស៊ើបអង្កេត​ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

ព្រៃវែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង បាន​ស្នើ​ដល់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​អោយ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ជុំវិញ​ភាព​មិន​ប្រក្រតី​របស់​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ និង​គូកន ទាក់ទង​បទល្មើស​ឃុបឃិត​ជាមួយ​ឈ្មួញរ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​ចំនួន​ទៀត ដឹក​ចេញពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រៃវែង ក៏​ដូច​អាជីវករ​ឬ​អ្នក​រកស៊ី​ដឹក​ទំនិញ បាន​អះអាង​ដូច​គ្នា​ថា លោក ផែន ភឿន កំពុង​ត្រូវប៉ាន់ ជាមួយ​ការ​ប្រមូល​លុយ​ដាក់​ខែ ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ...

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

តារា​សម្តែង​ស្រី កូន​ខ្មែរ​៤​ដួង ប្រកាស​ថត​ស្រាត

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌​ក៏ធ្លាប់ស្នើ​ឲ្យ​កាត់​ឈុត​សម្តែង​ដែល​លើស​ពី​កាយវិការ​សិល្បៈ​វប្បធម៌​ដូនតា​ខ្មែរ​នោះ ក្រោយពីដំណឹង​ដ៏​កក្រើក​ក្នុង​សង្វៀន​សិល្បៈ ដែល​ ឌុ​ច លី​ដា តារា​សម្តែង​កូន​ខ្មែរ ហ៊ាន​ថត​ស្រាត ​និង​ឈុត​រំលោភ សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ជា​ថ្នូរ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ជាថ្មីម្តងទៀត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រ​កូក​ប្រកាស​ដ៏​ប្លែករបស់តារា​សិច​ស៊ី​ជា​ច្រើន​កំពុង​ប្រជែង​តំណែង​គ្នា ក្នុង​តួនាទី​ជាតា​រា​សិច​ស៊ី និង​បញ្ចេញ​ភាព​ស្រើបស្រាល ក្នុង​ខ្សែភាពយន្ត ស្រប​ពេល​ដែល តារាស្រី​៤ដួង ​បាន​ប្រកាស​ក្តែ​ង​ៗថា ​ហ៊ាន​ថត​ស្រាត​ ។ ខាងក្រោម​នេះ​ដែរ​ជាតា​រា​៤​ដួង ដែល​បាន​ប្រកាស​ថត​ស្រាត ៖ ទី១. ព្រី​ម លី​ហ្សា ៖ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា បើសិនជា​គេ​ឲ្យ​ថត​ស្រាត​នាង​ហ៊ាន...

ឧក្រិដ្ឋជនគ្រឿងញៀនត្រូវតែប្រហារជីវិត ?

ការជួញដូរនិងប្រើបា្រស់នៅគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរីករាលដាលយ៉ាងពេញបន្ទុក មិនថានៅទីក្រុង ឬជនបទចុងកាត់មាត់ញកនោះទេ រហូតដល់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​យុទ្ឋនាការ​ទ្រង់ទ្រាយធំបង្រ្កាប​គ្រឿងញៀនមានរយៈពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ។ គិតត្រឹមថ្ងៃទី១៣ ខែមករានេះ មានរយៈពេលជិតពីរសប្តាហ៍ហើយ ហើយសមត្ថកិច្ចជំនាញពាក់ព័ន្ឋនៅតាម​រាជធានី​-ខេត្តទំាង២៥នៅទូទំាងប្រទេសបានចាប់ផ្តើមបង្រ្កាប ក្នុងនោះសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្នុងរយៈពេល១៣ថ្ងៃនៃយុទ្ឋនាការនេះ សមត្ថកិច្ចបានឃាត់ខ្លួនឧក្រិដ្ឋជននិងអ្នកប្រើប្រាស់ជាច្រើន​ពាន់នាក់និង​ដកហូតថ្នំាញៀន និងសារធាតុញៀនបានយ៉ាងច្រលនផងដែរ ។ ក្រុមអ្នកវិភាគសង្គមបានលើកឡើងថា បញ្ហាគ្រឿងញៀនទំនងជាមិនអាចទប់ស្កាត់និងកាត់បន្ថយបានទេ ព្រោះ​ឧក្រិដ្ឋ​ជនធំៗមួយចំនួនតូច ទំនងមានខ្នងក្រាស់និយាយឲ្យចំគឺអ្នកមានអំណាចនៅពីក្រោយខ្នង ឬ ក៍អ្នកមាន​ឥទ្ឋិពល​ណាមួយក្នុងសង្គមជាមេកើយគ្រឿងញៀន ដូចជាករណីអតីតផ្កាយ៣ លោក ម៉ឹក ដារ៉ា...

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ពិន័យ​ស្ត្រី​ពិការ ជិត​១២,០០០​ដុល្លារ រឿង​ដឹកឈើ​ជជុះ​លក់

ខេត្តកណ្តាល ៖ ព្រោះតែ​ជីវភាព​គ្រួសារ​គាត់​ទីទ័ល​ក្រ​ខ្លាំង​ពេក ទើប​ស្ត្រី​ពិការ​អង្គុយ​លើ​រទេះរុញ​ម្នាក់ បាន​ដើរ​ទិញ​ប្រភេទ​ឈើ​ជជុះ ដើម្បី​យក​មក​បោះ​ឱ្យ​ម៉ូយ​តាម​ដេប៉ូ​ឈើ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល គ្រាន់​បាន​ប្រាក់​ចំណូល​ខ្លះ ចិញ្ចឹមជីវិត និង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ ស្រាប់តែ​រថយន្ត​ដែល​គាត់​ជួល​ដឹកឈើ​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ខេត្តកណ្តាល ស្ទាក់​ឃាត់​ចាប់​ផាកពិន័យ​រហូត​ដល់​៤៧​លាន​រៀល (​ប្រមាណ​ជិត​១​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ពិការ គ្មាន​លទ្ធភាព​បង់ប្រាក់​ពិន័យ មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មេត្តា​ត្រា​ប្រណី​ដល់​រូប​គាត់​ផង ។ ស្ត្រី​ពិការ​ខាងលើ មានឈ្មោះ​វង់ ធា​រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ...

លោក ហ៊ុន សែន​ទៅ​មើល សុខ អាន ?

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លុប​ចោល​កម្មវិធី​ចំនួន​ពីរ​ជាប់​ៗ​គ្នា​គឺ ចែក​សញ្ញាបត្រ​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ដែល​តាម​គម្រោង​លោក​នឹង​ចូលរួម​ជា​អធិបតីភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ និង នៅ​ថ្ងៃ​ទី​១៤ ខែមីនា​នេះ លោក​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៥១ ពី​ស្រុក​ឧដុង្គ​ទៅ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ ។ ប្រភព​មិន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​លុប​ចោល​កម្មវិធី​ខាងលើ​នេះ គឺ​លោក ហ៊ុន សែន ចេញ​ទៅ​ក្រៅប្រទេស​ដោយ​ស្ងាត់​ៗ​ដើម្បី​ទៅ​មើល​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កំពុង​ឈឺ​ធ្ងន់​នៅ​ក្រៅប្រទេស​( អាច​នៅ​បារាំង​និង​សិង្ហ​បុរី​) ។ យ៉ាងណា​ក៍ដោយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ «​អង្រុត​»...

ស្គាល់​អត្តសញ្ញាណ នគរបាល ដែល​អា​មេ​កាំភ្លើង​គំរាម​បាញ់​បុរស​ម្នាក់

ភ្នំពេញ ៖ លោក​អនុសេនីយ៍ទោ លន់ ស៊ីវ​ថេ​ង ត្រូវ​បាន​អះអាង​ថា ជា​អ្នក​អា​មេ​កាំភ្លើង​គំរាម​បាញ់​បុរស​ម្នាក់ ព្រោះ​ជម្លោះ​ពាក្យ​សម្ដី ។ មជ្ឈដ្ឋាន​ជា​ច្រើន ចង់​ឃើញ​សមត្ថកិច្ច អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​នគរបាល​រូប​នេះ ប្រសិនបើ​រក​ឃើញ​បទល្មើស​មែន​នោះ​។ បើ​តាម​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បាន​សរសេរ​អោយ​ដឹង​ថា «​សុទ្ធតែ​បក្សពួក​អា​ពាល​ទាំងអស់ អ​ញ្ចឹ​ង​តើ​បាន​ពួក​វា​សាហាវ​ៗ​ណាស់ ។ តែ​អំពើអាក្រក់​របស់​ពួក​អា​ឈាមថោក​អស់នេះ​មិន​ស្ថិតស្ថេរ​ទេ វា​ដល់​ថ្ងៃ​ត្រូវ​ជាប់គុក​ជាមួយ​គ្នា​វា​ទៀត​ហើយ​» ។ ជាមួយ​គ្នា​នេះ​ដែរ ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បន្ត​ថា «​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍...

ប៉ូលិសខំចាប់ តុលាការអ្នកដោះលែង

នេះជាពាក្យសម្តីរបស់ប៉ូលិសយុត្តិធ៌មម្នាក់ដែលសម្តែងប្រតិកម្មក្រោយការចាប់ខ្លួនជនសង្ស័យប្លន់បាញ់សម្លាប់ និស្សិតម្នាក់នៅក្បែរផ្សារសុវណ្ណា ។ នៅលើបណ្តាញសង្គមហ្វេសប៊ុគដែលមានអាក់ខោនឈ្មោះ«Pheap Bo» បានសរសេរបង្ហោះកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួនជនសង្ស័យឈ្មោះ អ៊ុំ សួស្តី ហៅអាពៅ ឬអាក្បាលធំ និងឈ្មោះ ចាន់ សុវណ្ណ មានអត្ថន័យដើមទំាងស្រុងថា« ពួកខ្ញុំទើបតែចាប់ខ្លួនថ្ងៃមុនសោះ ប្លន់ឡានcamry 07 ពីកំពង់ចាម មកភ្នំពេញ។ មិនទាន់បាន២ឆ្នាំស្រួលបួលផងចេះសីល៍ហែកទ្វាគុគចេញបាត់។ ទោសស្រាល​ពេក​ត្រឹមតែបទល្មើសប្លន់ដោយប្រើអាវុធ បើទោសធ្ងន់គឺពួកឆក់ត្រីយកទៅស៊ីដើម្បីរស់ ។ កងកំលាំងម្នាក់ៗគ្មាន​បានដេកពួន អីទេទម្រាំចាប់បាន...

មុនបោះឆ្នោតមួយថ្ងៃ បក្សប្រឆំាងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ

មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម នៅ​ក្រៅប្រទេស​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួម​គ្នា​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ថ្ងៃ​បោះ​ឆ្នោត​ដើម្បី​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ថា ការ​ធ្វើការ​ទាមទារ​ទ្រង់ទ្រាយ​ធំ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ និង​ចំ​ថ្ងៃ​បោះ​ឆ្នោត គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ដើម្បី​លើកទឹកចិត្ត​ទៅ​ពលរដ្ឋ​ក្នុងស្រុក​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ធ្វើ​យុទ្ធនាការ "​ដេក ផ្ទះ​ឈ្នះ​ឯង ឬ​ម្រាមដៃ​ស្អាត​”​។ អនុប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះបី​ប្រទេស​ខ្លះ​មាន​ពេលវេលា​ខុស​គ្នា​ពី​ប្រទេស​កម្ពុជា ក៏​ពលរដ្ឋ​ខ្មែរ​ធ្វើការ​ទាមទារ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ឃើញ​ឆន្ទៈ​មោះមុត​របស់​ពួក​គេ​។ ការ​ប្រកាស​នេះ​របស់​លោក អេ​ង ឆៃ​អ៊ា​ង ធ្វើ​ឡើង​តាម​រយៈ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​យប់​ទី​២៥ មិថុនា​។ លោក អេ​ង ឆៃ​អ៊ា​ង ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ក៏​បាន​កំពុង​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក...

ទ្រាំ​លែង​បានរឿង​អត់​ប្រាក់​បៀ​វត្ស​ អ្នកគ្រូ​ពពោះបង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​កំ​ប៉ូវ ក្នុង​ខេត្តបាត់ដំបង ទ្រាំ​លែង​បាន ក៏​បាន​សរសេរ​សារមួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨​នេះ ដែល​ប្រាក់​​បៀ​វត្សអ្នកគ្រូ​មិន​ត្រូវ​បាន​បើក​អោយ​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ  ។ អ្នកគ្រូ ញាណ ប៊ុ​ន​សុជាតា បង្ហោះ​សារ​អោយ​ដឹង​ថា «​និយាយ​លើក​ចុង​ក្រោយ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន ខ្ញុំ​ពោះធំ ជិះ​ម៉ូតូ​ឡើង​ចុះ​ទៅ​បង្រៀន​រាល់ថ្ងៃ ចំងាយ​ដី ១៣​គីឡូ ទៅ​មក ២៦​គីឡូ ចូល​បម្រើ​ការងារ​វិញ​នៅ​ដើមខែ​បី គ្រាន់តែ​រត់​ពាក្យសុំ​ប្រាក់​បៀ​វត៍ ឡើង​ចុះ​មន្ទីរ​ដើម្បី​សុំ​ឲ្យ​គេ​ចុះហត្ថលេខា...

ធនាគារជាតិ ព្រមាន​ដកហូត​អាជ្ញា​បណ្ណ​ពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន

ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បាន​ធ្វើការ​ព្រមាន នឹង​ដកហូត​អាជ្ញា​បណ្ណ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ណា ដែល​មិន​គោរព​តាម​ការ​ណែនាំ ចំពោះ​ការ​ហាមឃាត់​ទទួលយក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ សម្រាប់​ការ​ធានា​លើ​ការ​ផ្តល់​ឥណទាន នោះ​។ យោង​តាម​លិខិត​មួយ​សន្លឹក​ចុះ​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​សរសេរ​ថា ធនាគារជាតិ​នៃ​កម្ពុជា សូម​ជម្រាប​លោក លោកស្រី អគ្គនាយក អគ្គ​នាយិកា គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ...

ហ៊ុន សែនបន្ទោសចៅហ្វាយខេត្តតាកែវ ចំអកឲ្យឪក្មេក ឡាយ វណ្ណៈ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​លោក អ៊ូច ភា ថា​មិន​ចេះ​ធ្វើការ មិន​ចេះ​ឆ្លើយ​ចំពោះ​មុខ​លោក ។ ការ​រិះគន់​លោក​ចៅហ្វាយ​ខេត្តតាកែវ ដែល​ទើប​ឡើង​កាន់​តំណែង​ជំនួស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​កំពុង​ជាប់​ឃុំ​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋសភា​ជាតិ លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​នោះ គឺ​នៅ​ក្នុង​ឱកាស​ដែល​លោក ហ៊ុន សែន ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មក​កម្មការិនី​ជាង​១​ម៉ឺន​៧​ពាន់​នាក់​នៅ​ក្នុងភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨...

មុនសម្រេចព្យួរឬក៍មិនព្យួរការអនុគ្រោះពន្ឋ មន្រ្តី EU មក​ស្វែងរក​ការពិត​

គណៈប្រតិភូ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ រូប​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ស្វែងរក​ការ​ពិត ដើម្បី​សម្រេច​ទៅ​លើ​ថា តើ​ត្រូវ​ព្យួរ ឬ​ត្រូវ​បន្ត​កម្មវិធី «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ពី​ប្រទេស​កម្ពុជា ? បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ជំនួប​ចុង​ក្រោយ​របស់​ពួក​គេ​នឹង​ធ្វើ​ឡើងជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្រសួងការបរទេស​។ លោក កត្តា អ៊​ន សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង និង​កំពង់ស្ពឺ​ដោយ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន និង​អមដំណើរ​ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ផង​។ លោក​ថ្លែង​ថា​៖ «​យើង​មាន​ចំនួន ១៥ ចំណុច​ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​។ ១៥ ចំណុច​នេះ​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន​ចំនួន ៨ ដូច​ជា​ក្រសួងការបរទេស មហាផ្ទៃ ការងារ កិច្ចការ​នារី និង​ដែនដី​ជាដើម...

ធ្លាយរូបភាពដ៍កម្ររវាង នេត សាវឿន និង ហ៊ុន ម៉ាណា

រូបភាព​៥​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​ស្និ​ទ្ឋ​ស្នាល​ក្នុង​នាម​ជា​បង​ប្អូនថ្លៃ​ជា​ដូន​មួយ​រវាង​លោក​អគ្គស្នងការ​នគរបាល ជាតិ នេ​ត សា​វឿ​ន និង អ្នកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកាទូរទស្សន៍​និង​វិទ្យុ​បាយ័ន ជា​កូនស្រី​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​«​ធ្លាយ​ហើយ​»​។ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន ក៍​ដូច​ជា​អ្នកស្រី ហ៊ុន ម៉ា​ណា​ផ្ទាល់ ៕

ជនជាតិចិនម្នាក់មានសំណាងអាចធ្វើសៀវភៅគ្រួសារបាន

ស្រ្តីជនជាតិចិនម្នាក់និយាយខ្មែរមិនច្បាស់បានត្រូវនគរបាលនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្តល់សិទ្ធិឲ្យធ្វើប័ណ្ណគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ជាតិខ្មែរ បានដោយងាយស្រួល គ្រាន់តែបំភ័ណ្ឌឈ្មោះ ប្តូរមកឈ្មោះជាលំនាំខ្មែរនិងមានការទទួលស្គាល់ ព្រមទាំង ចុះហត្ថលេខា តាមឋានានុក្រមយ៉ាងត្រឺមត្រូវ ។ ស្រ្តីជនជាតិចិន ត្រូវបានប្តូរឈ្មោះ លី រតនា ក្នុងឯកសារ កើតថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៨៤ ទីកន្លែងកំណើត សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ស្រ្តីជនជាតិចិនខាងលើ...

ហ៊ុន សែន បបួល សម រង្ស៊ី ស្បថដាក់ជីវិត

ពាក់​ព័​ន្ឋ​នឹង​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​កន្លង​មក​ថ្មី​ៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ស្បថ​ដាក់​ជីវិត​ឲ្យ​ស្លាប់​គ្រប់​ទម្រង់​នៃ​គ្រោះថ្នាក់​ទាំងអស់ ។ ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ និង​ល​ទ្ឋ​ផល​ឆ្នោត​ថា​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ហើយ​ថា​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ពិតប្រាកដ គឺជា​ជ័យជម្នះ​ក្លែងក្លាយ​។ ថ្លែង​នៅ​ចំពោះ​មុខ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​គ្រូបង្វឹក​ដែល​ត្រូវ​ទៅ​ចូលរួម​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា...

ចុះ​ពិនិត្យ​ភ្លាម រក​ឃើញ​ភ្លាម មន្ត្រី​ជំនាញ​ហាម​នាំ​ចូល​ស្ពៃក្តោប​វៀតណាម

ខេត្តតាកែវ ៖ ស្ពៃក្តោប​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ រក​ឃើញ​មាន​ផ្ទុក​គីមី​កាក​សំណល់​ថ្នាំ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ទៀត​ឡើយ ។ នៅ​ក្នុង​ប្រ​តិ​បិត្ត​ការណ៍​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២១ ឧសភា ២០១៨ រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​មក​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ចំនួន​២៥​មុខ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្រុក​គី​រី​វង់ ខេត្តតាកែវ​ ។ ករ​ត្រួតពិនិត្យ​ទំនិញ ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ទំនិញ​ដែល​ជា​ប្រភេទ​បន្លែ និង​ផ្លែ​ឈើ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ដកហូត​ធ្វើ​ជា​គំរូ​យក​មក​ធ្វើ​ត្តេស៍ នៅ​ក្នុង​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ទាំង​២៥​មុខ​នោះ គឺ​រក​ឃើញ​ស្ពៃក្តោប​ដែល​មាន​វត្តមាន​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្ពៃក្តោប​នេះ ។ លោក ប៉ោ លាង​គង់...

រៀប​ការ​ទៅ​ប្រទេស​បារាំង គេច​បំណុល ទៅ​ដល់​បាន​៤​ខែ គេច​ខ្លួ​ច​បាត់

ភ្នំពេញ ៖ ស្ត្រី​ជា​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​បារាំង​ម្នាក់ បាន​ដាច់​ចិត្ត​ទម្លាយ​នូវ​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន ដែល​បាន​រៀប​ការ​ប៉ះ​ចំ ប្តី​ជា​មនុស្ស​បោកប្រាស់​មក​រៀប​ការ​ជាមួយ​គ្នា ដើម្បី​ចង់ឱ្យ​ជួយ​ធានា​រូបគេ​ចេញ​ទៅ​រស់នៅ​ស្រុក​បារាំង គេច​ពី​បំណុល​តែ​ប៉ុណ្ណោះ លុះ​ទៅ​ដល់​ហើយ រួមរស់​ជាមួយ​ប្រពន្ធ​បាន​តែ​៤​ខែ ក៏​ចុះ​ចោលផ្ទះ​បាត់ ។ ទោះជា​យ៉ាងណា ប្តី​ដែល​ស្ត្រី​ជា​អាណិកជន​ខ្មែរ​អះអាង​ថា ជា​ជន​បោកប្រាស់​នោះ នឹង​ត្រូវ​ផុត​នៃ​ការ​រស់នៅ​ប្រទេស​បារាំង ត្រឹម​នៅ​ថ្ងៃ​ទី​០៤-០៨-២០១៨ ខាង​មុខ​នេះ​ហើយ ជា​ហេតុ​ធ្វើ​អោយ​បុរស​នោះ គំរាម​និង​បាន​ធ្វើទុក្ខបុកម្នេញ ដើរ​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រពន្ធ​សព្វបែបយ៉ាង ដើម្បី​ធានា​ធ្វើ​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង​។ ស្ត្រី​ជា​ប្រពន្ធ​ខាងលើ មានឈ្មោះ​ស្រាង ផា​ណែ​ត និង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Maely Sreang...

ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ឧកញ៉ា ហ៊ុន តូ នៅ​លើ​យន្តហោះ

ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​សុំ​នារី​ដ៍​ស្រស់​សោភា​ម្នាក់​ជា​អ្នកបម្រើ​និង​ទទួលភ្ញៀវ​លើ​យន្តហោះ​ថតរូប​ជាមួយ ។ ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​លោក​ឧកញ៉ា ហ៊ុន តូ (​កូនប្រុស​លោក ហ៊ុន ណេ​ង​) ល្បីឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​អំពី​ឥ​ទ្ឋិ​ពល​និង​អំណាច​នៅ​ស្រុក​ខ្មែរ​យ៉ាងណា​ក៍ដោយ ក៍​លោក ហ៊ុន តូ គេ​កម្រ​នឹង​ឃើញ​បង្ហាញខ្លួន​នៅ​ទីប្រជុំជន​សាធារណៈ​ណាស់ ៕

ដកតំណែង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ ជា​លើក​ទី​២

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​បាន​សម្រេច​ដក​លោក ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចេញពី​តំណែង​ហើយ បន្ទាប់​ពី​រង​នៅ​ពាក្យបណ្តឹង​ជា​ច្រើន​ករណី​ដាក់​ទៅ​ក្រសួង​ពី​សំណាក់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោកស្នងការ​ខេត្ត​។​នេះ​បើ​យោង​តាម​កាសែត​ក្នុងស្រុក​មួយ​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទិ​១២ វិច្ឆិកា ។ ប្រភព​ដដែល​បាន​បន្ត​ថា មក​ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៦ មាន​រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​ក្រុម​មន្ត្រី​ជំនាញ​អធិការកិច្ច​ក្រសួងមហាផ្ទៃ បាន​និង​កំពុង​ចុះ​មក​បើក​ការ​ស៊ើបអង្កេត​លើ​បណ្តឹង​តាម​នីតិវិធី ។ គេ​មិន​បានដឹង​ច្បាស់​ពី​អំពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​មានការ​ដក​តំណែង​លោកស្នងការ ម៉ៅ ពៅ នោះ​ឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​បង្ហើប​ខ្លះ​ៗ​ថា ដូច​ជា​កំហុស​ក្នុង​ការ​ដឹកនាំ បញ្ជា​មិន​មាន​តម្លាភាព​, បក្ខពួក​និយម​,...

រកឃើញសារធាតុគីមីនៅលើស្លឹកខ្ទឹម ម្ទេសនិងគូឆាយដែលនំាចូលពីយួន

មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​ពិនិត្យ​មុខ​បន្លែ ផ្លែ​ឈើ​និង​ទំនិញ​ចំនួន​២៨​មុខ នៅ​ក្នុង​ផ្សារ​តាកែវ និង​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា ។ បើ​តាម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​ថា មុខម្ហូប​បន្លែ​ទាំង​៤​មុខ ដែល​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​និង​សំណល់​ថ្នាំ​កសិកម្ម​ខាងលើ​នេះ គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ឌិន ខេត្តតាកែវ ។ ក្រៅពី​រក​ឃើញ​សារធាតុ​គីមី​និង​សំណល់​ថ្នាំ​កសិកម្ម​នៅ​លើ​ស្លឹក​ខ្ទឹម ស្លឹក​ម្ទេស ស្លឹក​គូឆាយ​និង​ជីរ​ណា មន្ត្រី​ជំនាញ​ក៍បាន​ពិនិត្យ​មុខទំនិញ​គំរូ​ចំនួន​៥៦​មុខ​ទៀត​នៅ​លើ​រថយន្ត​ចល័ត​និង​បាន​រក​ឃើញ​សារធាតុ​ប៉ូ​រ៉ា​ក់លើ​គុយទាវ​បាញ់​កាញ់​ផង​ដែរ ៕

ក្រុមពន្លត់អគ្គិភ័យទារ៥ពាន់ដុល្លារ ម្ចាស់ផ្ទះមិនព្រមឆេះហ្មត់

ក្រុមពន្លត់អគ្គិភ័យដែលប្រភពមិនបញ្ជាក់ថានៅអង្គភាពណានោះ បានរងការចោទប្រកាន់ថាបានទារលុយពីម្ចាស់ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះបំផ្លាញចំនួន៥០០០ដុល្លារ តែម្ចាស់ផ្ទះយល់ព្រមឲ្យតែ៣០០០ដុល្លារ ក៍ត្រូវក្រុមពន្លត់អគ្គិភ័យធ្វើសកម្មភាពយឺតយ៉ាវអូសក្រឡា បណ្តាលឲ្យភ្លើងឆេះបំផ្លាញគ្រឿងបន្លាស់រថយន្តហ្មត់តែម្តង ។ ហេតុការណ៍កើតមានអគ្គិភ័យនិងការតថ្លៃគ្នាខាងលើនេះ បានកើតឡើងតំាងពីវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃសៅរ៍ម្សិលមិញដដែល នៅទីតំាងផ្ទះឆេះចំនួន០៨ល្វែង ដែលជាផ្ទះលក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទគឺផ្ទះលេខ ១៤,១៦ និង១៨ គឺមានម្ចាស់តែមួយ ហើយក៏ជាផ្ទះដែលភ្លើងផ្តើមឆេះមុនគេដែរ នៅលើផ្លូវ១៨៨ និងផ្ទះ៥ល្វែងទៀត ស្ថិតលើផ្លូវ១៩៤ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ បើតាមរបាយការណ៍បឋមពីបានឱ្យដឹងថា ក្រុមអន្លត់អគ្គិភ័យដែលចូលក្នុងប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះ មានមកពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ  ក្រសួងមហាផ្ទៃ ខាងប៉េអឹម លើផ្ទៃប្រទេស...

លោក កែ គឹ​ម​យ៉ា​ន រិះគន់​ធ្ងន់​ៗ​លើ​តុលាការ និង​មេ​គុក​ស្រុក​ខ្មែរ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​រិះគន់​ខ្លាំង​ៗ លើ​ស្ថាប័ន​តុលាការ ដែល​ដំណើរការ​កាត់ក្ដី​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន មិន​ដូច​អ្វី​ដែល​ច្បាប់​បាន​ចែង ព្រោះ​មិនឃើញ​មាន​ជនល្មើស​គ្រឿងញៀន​ណា​ម្នាក់ ជាប់គុក​មួយ​ជីវិត​សោះ ។ ចំពោះ​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ជាប់​ពន្ធនាគារ ប៉ុន្តែ​មនុស្ស​វិញ ចេញ​រកស៊ី​គ្រឿងញៀន​នៅ​ខាងក្រៅ​ហើយ​ធំ​ជាង​មុន​ទៀត​ ។ ច្បាប់​ដែល​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន អះអាង​ថា តុលាការ​កាត់ក្ដី​ខុស​នោះ គឺ​ច្បាប់​ស្ដី​ពី ការ​ត្រួតពិនិត្យ​គ្រឿងញៀន...

ប្រមុខការបរទេសយួនស្នើឲ្យការពារយួននៅខ្មែរ

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិខ្មែរ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ លោក ផា​ម ប៊ិ​ញ​មិ​ញ ( Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ស្នើ​ឲ្យ​រដ្ឋសភា​និង​រាជរដ្ឋាភិបាល​ខ្មែរ​ជួយ​ការពារ​អ្នក​វិ​ន​យិ​យោគ​ទុន​និង​ប្រជាជន​យួន​ដែល​បាន​និង​កំពុង​រកស៊ី​និង​រស់នៅ​លើ​ទឹកដី​ខ្មែរ ។ វត្តមាន​របស់​លោក​ប្រមុខ​ការ​បរទេស​វៀតណាម​នៅ​លើ​ទឹកដី​ខ្មែរ​គឺ​ដើម្បី​សហ​ប្រធាន​ក្នុង​កិច្ចប្រជុំ​រវាង​បណ្តា​ខេត្ត​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ។ ឆ្លង​តាម​កិច្ចប្រជុំ​រវាង​ខេត្ត​តាម​ព្រំដែន​និង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខ្មែរ​-​វៀតណាម ភាគី​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​ឲ្យ​មានការ​បញ្ចប់​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុ​ង​ប៊ិ​ន នៅ​ខែ មេ​សា ឆ្នាំ​២០១៧​ខាង​មុខ ដើម្បី​អបអរសាទរ​ខួប​ឆ្នាំ​ទី​៥០ នៃ​ទំនាក់ទំនង​ការ​ទូរ​រវាង​ប្រទេស​ទាំង​ពីរ...

ដឹង​មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្រី​ឆក់អ​គ្គិ​សនី​ស្លាប់ នៅ​ផ​ប់​ស្ទ្រី​ត​សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យុវតី​វ័យក្មេង​វ័យ​ដ៏​ស្រស់​ស្អាត​ម្នាក់ ខណៈ​កំពុង​តែ​រាំ​កម្សាន្ត និង​លេង​បាញ់​ទឹក​សាច​ពាសពេញ​ផ្លូវ ជាមួយ​កា​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផង​ដែរ​នៅ​តំបន់​កម្សាន្ត​ផ​ប់​ ស្ទ្រី​ត Pub Street ក្នុង​ក្រុង​សៀមរាប នាំ​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ ភ្លាម​ៗ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ ប្រភព​ព័ត៌មាន​បាន ​បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៧​ថា យុវតី​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នេះ មានឈ្មោះ មុនី រ​ដ្ឋា​នី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ខេត្តសៀមរាប...

ប្រតិបត្តិការ​ឡោម​ព័​ទ្ឋ​ភូមិ​គ្រឹះ​លោក​ស័ក្តិ​៤ PM ខេត្តកំពង់ស្ពឺ មិន​ទាន់​បញ្ចប់

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្ត ប៉ូលិស​សេដ្ឋកិច្ច និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មានការ​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​លោក អ៊ូ ផា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង ខេត្តកំពង់ស្ពឺ បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​ក្នុង​ឃ្លាំង​ក្នុងភូមិ​គ្រឹះ​លោក​វរសេនីយ៍ទោ ឆេ​ង ឡុ​ង មាន​តួនាទី​ជា​នាយ​រង​សេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៧​នេះ រក​ឃើញ​វត្ថុ​តាង​រថយន្ត​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ចំនួន​៥​គ្រឿង និង​សម្ភារៈ ដែល​អាច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត...

មើល​ចម្លើយ ប៉ូលិស លឹ​ម ចំណាន បន្តិច​មើល បំភ្លឺ​យ៉ាងម៉េច​ដែរ?

ករណី​នគរបាល លឹ​ម ចំណាន ដែល​បើករថយន្ត​ប៉ះ​គេ​ហើយ​ដក​កាំភ្លើង​បាញ់​គម្រាម​ថែម​ទៀត​នោះ ខណៈ​ចូល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិ​ញ​នេះ ដោយ​នាំ​ទាំង​រថយន្ត​របស់​ជន​បង្ក​ទៅ​ជាមួយ​ផង ប៉ុន្តែ​ការ​ចូលខ្លួន​នេះ ត្រូវ​បាន​នគរបាល​រាជធានី​ហាមប្រាម​អ្នកកាសែត​មិន​ឲ្យ​ចូល​សួរនាំ និង​ថតរូប​ភាព​ទេ ។ តែ​ទោះជា​យ៉ាងណា ជន​បង្ក​ឈ្មោះ លឹ​ម ចំណាន ត្រូវជា​កូនប្រុស​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប៉ុ​ល លឹ​ម ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ ជន​បង្ក​បាន​សារភាព ​និង​ទទួលស្គាល់​ពី​កំហុស​របស់​ខ្លួន ក៏​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តកណ្តាល សម្រេច​ដាក់​ពិន័យ​តាម​បទបញ្ជា​កងកម្លាំង​នគរបាល​ជាតិ គឺ​ពិន័យ ព្រមាន​ជា​លាយលក្ខណ៍អក្សរ​លើក​ទី​១ របស់​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ប​ឈ្ឈរជើង​មួយ​រយៈ និង​ដកហូត​កាំភ្លើង នៅ​រសៀល​ថ្ងៃ​ទី​១២...

ស្ករត្នោត​ក្លែងក្លាយ មន្ត្រី​ជំនាញ​បើកដៃ​ឲ្យ​ផលិត មិន​ខ្វល់​គិត​ជីវិត​ខ្មែរ​ឈឺ​ស្លាប់

តាកែវ ៖ រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​បាទី បាន​បែកធ្លាយ​ក្លិនស្អុយ​ហើយ ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ ធ្វើ​អាជីវក​ម្មយ៉ាងរ​លួ​ន​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង ។ ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយជា​ច្រើន​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ កំពុង​បន្ត​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ បាន​យ៉ាង​រលូន​ដោយសារ​ពួក​គេ​បង់លុយ​ជួន លោក​ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម ស្រុក​បាទី​ជា​ប្រចាំ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​មុខការ​ចុះ​បង្ក្រាប និង​បិទ​កន្លែង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​មិន​ខាន ។ ប្រភព​ពី​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​ជា​ច្រើន​នាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដែល​ពួក​គាត់​នៅ​តែ​បន្ត​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​យ៉ាង​រលូន​បែប​នេះ គឺ​ពួក​គាត់​បាន​ចំណាយ​លុយ​ច្រើន​ណាស់​បង់​ទៅ​ឲ្យ​លោក ស៊ី ណា...

សម្តេចក្រុមព្រះ បាន​ធូរស្រាល ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អ្នក​ម្នាង​យ៉ាងម៉េច​នៅឡើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៨​នេះ​ថា ស្ថានភាព​របួស​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធូរស្រាល​មួយ​កម្រិត​ហើយ ។ លោក ញ៉េ​ប ប៊ុ​ន​ជិន បញ្ជាក់​ថា គ្រា​ដែល​ដឹង​ព្រះ​កាយ​នោះ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ព្រះ​សុខភាព​ទ្រង់ ហើយ​អំពាវនាវ​ដល់​អ្នកគាំទ្រ​ទាំងអស់​ទៅ​ចូលរួម​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨...

មន្ត្រី​សុរិយោដី ដក​កាំភ្លើងខ្លី ភ្ជង់​គំរាមបាញ់​ប៉ូលិស

ភ្នំពេញ ៖ បុរស​ជា​មន្ត្រី​សុរិយោដី​ជើង​ខ្លាំង​ម្នាក់ ក្រោយ​ពី​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ជ្រុល​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ រួច​ព្យាយាម​បើក​រត់ លុះ​ជន​រង​គ្រោះ​ប្តឹង​ប៉ូលិស​ចុះ​ជួយ​អន្តរាគមន៍ ស្ទាក់​ឃាត់ ស្រាប់តែ​ដក​កាំភ្លើង ភ្ជង់​គំរាមបាញ់​មន្ត្រី​នគរបាល ទីបំផុត ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ នាំ​យក​ទៅ​សួរនាំ ​។ ករណី​មន្ត្រី​សុរិយា​ដី​ទំនើង បើករថយន្ត​បុក​គូទ​រថយន្ត​គេ​ហើយ នៅ​ថ្លើមធំ ដក​កាំភ្លើង​គំរាម​សមត្ថកិច្ច​ទៀត​នោះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣ ចំណុច​ក្បែរ​ផ្សារ​ទួល​ទំពូង ស្ថិត​ក្នុង...

ទស្សនារូបភាពខ្លះៗមង្កលការប្រាក់ មុន្នីឧត្តម ម្សិលមិញ

កាលពីថ្ងៃទី២២មករាម្សិលមិញនេះ គ្រប់គ្នាប្រាកដជាបានដឹងហើយថា គឺជាថ្ងៃដ៍ពិសេស របស់តារាបាល់ទាត់ឆ្នើម ប្រាក់ មុន្នីឧត្តម ខ្សែ​ប្រយុទ្ធ​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ និងជាកីឡាករជម្រើសជាតិកម្ពុជា​ ​​រៀប​​មង្គល​ការ​​នៅ​​កោះពេជ្រ ។ ​តារាបាល់ទាត់ដ៍សង្ហា​រ​ពាក់​លេខ​៧ ​ត្រូវបានក្រាបផ្ទឹម និង​នាង​ ប្រាក់ ស្រីរ័ត្ន ​​ ​ដោយ​​មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​​ប្រធាន​ក្លឹប​​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ លោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា​ ផង​ដែរ។ ​​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៍មាននូវវត្តមាន កីឡាករ កីឡាការិនី...

ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​EBC ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​នាក់

ភ្នំពេញ ៖ ករណី​ឆបោក​ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ២០១៧ នេះ នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​តាម​ច្បាប់​ក្នុង​ករណី​ឆបោក​ប្រាក់​ជាង​៥៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ មន្ត្រី​នៅ​លា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មន្ត្រី​ដដែល​បាន​ថ្លែង​បន្ត​ថា ជនសង្ស័យ​២​នាក់ នេះ​ឈ្មោះ តេ​ង សា​រឿ​ន ភេទ​ប្រុស ជា​តំណាង​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ​(ICA) និង​ក្រុមហ៊ុន Empire...

វិធី​ការពារ និង​គេច​ពី​បាតុភូត​រន្ទះបាញ់ ពេល​មេឃ​ងងឹត​រកកល់ភ្លៀង

រដូវភ្លៀង​ចាប់ផ្តើម​ហើយ ក្រសួង​ក៏​បាន​ប្រកាស​ចំពោះ​បាតុភូត​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើ​អោយ​មនុស្ស​ម្នា​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​រន្ទះបាញ់ ។ អ៊ីចឹង សាក​ស្រមៃ​មើល​ថា អ្នក​កំពុង​តែ​ដើរ​សម្រាប់​តែ​មេឃងងឹត​ឈឹង រកកល់ភ្លៀង ពន្លឺ​ភ្លឺ​ឆ្វេ​ច​ឆ្វាច កំពុង​ចាំង​មក​លើ​ភ្នែក​អ្នក​... តើ​អ្នក​គួរ​ប្រុង​ប្រយ័ត្នយ៉ាង​ម៉េច ? «រន្ទះ» គឺជា​ថាមពល​ម្យ៉ាង​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បង្កើត​ជា​ចរន្តអគ្គិសនី​បាន​រហូត​ដល់​រាប់​ពាន់​លាន​គីឡូវ៉ាត់ និង​មាន​រយៈពេល​ត្រឹមតែ​៣០​មីក្រូ​វិនាទី (១​មីក្រូ​វិនាទី ស្មើនឹង ០.០០០០០១​វិនាទី​) តែ​ប៉ុណ្ណោះ ។ ឧបករណ៍​ការពារ​រន្ទះ អាច​បញ្ចៀស​រន្ទះ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុន្តែ វា​មិន​អាច​ការពារ​បាន ១០០% នោះ​ឡើយ​។ ម្យ៉ាងទៀត រន្ទះ​មិន​ចាំ​ទាល់តែ​ប៉ះ​អ្នក​ដោយ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​អ្នក​សន្លប់​បាន...

ម្តាយ​​ទៅ​សុំ​ថ្នាំ​ដាក់​ភ្នែក​ទារក​អាយុ​១០​ថ្ងៃ គ្រូពេទ្យ​ឲ្យ​ថ្នាំផឹក​៦​ម៉ោង​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ ទារក​ទើបតែ​កើត​បាន​រយៈពេល​១០​ថ្ងៃ មានជំងឺភ្នែក ត្រូវ​បាន​ម្តាយ​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​«​ទួល​អំពិល​» ពេល​នោះ​អ្នកគ្រូ​ពេទ្យ​ពិនិត្យ​រួច បានយក​ថ្នាំ​ឲ្យ​ទារក​នោះ​ផឹក ស្រាប់តែ​ល្ងាច​ឡើង​ទារក​បាន​ដាច់ខ្យល់​ស្លាប់ ក្រោយ​ពេល​ផឹកថ្នាំ​បាន​៦​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​ឪពុក​​ស្រែក​ទ្រ​ហ៊ោ​យំស្ទើរ​ឆ្កួត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ មីនា ២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ផា​ន ឃុំ​ទួល​អំពិល ស្រុក​ប​រសេ​ដ្ឋ ខេត្តកំពង់ស្ពឺ ។ ប្រភព​ពី​ម្តាយ​របស់​សព​ទារក​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​ស្លាប់​នោះឈ្មោះ លី ចាន់​ច​ម្រើ អាយុ​១០​ថ្ងៃ និងស្ត្រី​កូនខ្ចីជាម្តាយឈ្មោះ ផុ​ន សារី អាយុ​២៤​ឆ្នាំ...

តើលោក សឺង ង៉ុកថាញ់ ជានរណា ?

ប្រវត្តិរូបសង្ខេបរបស់បណ្ឌិត សឺង ង៉ុកថាញ់ – ឈ្មោះ សឺង ង៉ុកថាញ់ (ភាសាអង់គ្លេសៈ Son Ngoc Thanh ) – ថ្ងៃខែឆ្នាំកំណើតៈ កើតថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ១៩០៨ – ទីកន្លែងកំណើតៈ​ ភូមិគគីរក្រៅ ស្រុកកំពង់ធំ (យួនៈ Châu Thành) ខេត្តព្រះត្រពាំង ( Trà Vinh) – សឺង ង៉ុកថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រពាំង សឺង ណែវ...

អាជីវករ​ផ្សា​របឹង​កេងកង ប្រកាស​រើស​ប្តី​តាម​ហ្វេ​ស​ប៊ុ​ក

ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មានកូន​២​នាក់​ក្នុង​បន្ទុក​មានចិត្ត​ក្លាហាន​បាន​ប្រកាស​ជ្រើសរើស​ប្តី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​នាង​មេម៉ាយ​កូន​២​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ស្ត្រី​មេម៉ាយ​នោះ​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ សុវណ្ណ​នី អាយុ​៣៧​ឆ្នាំ និង​ប្រកាស​ជ្រើសរើស​ប្តី​ចាប់ពី​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​បុរស​ដែល​នាង​ត្រូវការ គឺ​មានការ​ងារ​ធ្វើ​ត្រឹមត្រូវ​និង​នៅ​លីវ ។ សុវណ្ណ​នី ដែល​មាន​គណនី​ឈ្មោះ Sok Kaka (​ម្នាក់ឯង​ជា​ថ្មី​) បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា «​ខ្ញុំ kaka មាន​អាយុ 37​ឆ្នាំ រើស​ស្វាមី​ដែល​មាន​អាយុ​35​ឆ្នាំ​ឡើង បើ​បង​ៗ​មាន​អាយុ​ក្រោម​នឹង​កុំ​ឆាត និង តេ​មក​សួរ​អី ព្រោះ មិន​ស្ថិត​ក្នុង​ជំរើស​របស់ខ្ញុំ​ទេ តែ​អាច​ធ្វើ​ជា​មិត្ត ជា ប្អូន របស់ខ្ញុំ​បាន​។ ខ្ញុំ...

អគ្គនាយក TVFB ផ្ទុះ​ជម្លោះ​ជាមួយ​បុរស​ម្នាក់ ផ្អើល​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ រិ​ទ្ធី អគ្គនាយក TVFB និង​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ហៅ​អោយ​ចូលខ្លួន​ទៅ​ធ្វើការ​សាកសួរ​ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ជម្លោះ​ជាមួយ គ្នា​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​នោះ ។ ហេតុ​ការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ កក្កដា ២០១៨ នៅ​ចំណុច​ការិយាល័យ TVFB ទីតាំង​ផ្ទះ​លេខ ១០Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ...

ទ្រំាលែងបាន ពលរដ្ឋម្នាក់ដាក់ពាក្យប្តឹង ខឹម វាសនា

ដោយ​មើលឃើញ​និង​ស្តាប់​ឮ​ការ​ដៀល​ប្រមាថ​ដល់​ពូជ​ជាតិ​សាសន៍​ខ្មែរ​ពី​សំណាក់​ប្រធាន​គណបក្ស​សម្ព័​ន្ឋ​ដើម្បី​ប្រជាធិបតេយ្យ គឺ​លោក ខឹ​ម វាសនា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​កើត​និង​កំពុង​រស់នៅ​លើ​ទឹកដី​ដែល​ធ្លាប់​មាន​អរិយ​ធ៌​ម​និង​ប្រវត្តិ​រុងរឿង​ថ្កើងថ្កាន​នា​សម័យ​មហានគរ លោក សុច សឿង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​តុលាការ​ផ្តន្ទាទោស​និង​ទាមទារ​ឲ្យ​លោក ខឹ​ម វាសនា សងជំងឺចិត្ត​ដោយ​ធ្វើការ​សុំ​ទោស​ជា​លាយលក្ខណ៍អក្សរ​និង​ជា​សាធារណៈ ។ បើ​តាម​ពាក្យបណ្តឹង​របស់​លោក សុច សឿង បាន​ឲ្យ​ដឹង​ពី​ដំណើររឿង​ដែល​ឈាន​ដល់​ការ​ធ្វើ​ឲ្យ​លោក​អត់ធ្មត់​លែង​បាន​និង​សម្រេច​ដាក់​ពាក្យបណ្តឹង​លោក ខឹ​ម វាសនា ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ​និង​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលយក​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧​នេះ​បញ្ជាក់​ថា​«​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​វេទិកា​ជួបជុំ​មួយ​របស់​ឈ្មោះ ខឹ​ម វាសនា...

សួន​កម្សាន្ត​ដ៏​ធំ ផ្លាស់ពីកោះកុង មកភ្នំពេញ បើក​ឲ្យ​ទិញសំបុត្រចូល​ទស្សនា១​ស​ប្ដា​ហ៍​ទៀត

ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ តាម​គម្រោង​សួនសត្វ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​មានឈ្មោះ​ថា ភ្នំពេញ សា​ហ្វា​រី គ្រោង​នឹង​បើក​សាកល្បង​ឲ្យ​ចូល​ទស្សនា​កម្សាន្ត នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​អ្នក​ជំនួយ​គ្រប់គ្រង​នៅ​សួនសត្វ​ព្រៃ​កម្សាន្ដ​ភ្នំពេញ លោក រឿង សុវណ្ណ​នី​កា ។ សួន​កម្សាន្ត​ដ៏​ធំ​ដែល​បាន​ផ្លាស់​ពី​ខេត្តកោះកុង មក​ជិត​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តែ​ប៉ុណ្ណោះ ។ សួន​កម្សាន្ត​របស់​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់...

មេឃុំ​ចាញ់ឆ្នោត​ត្រៀម​ដក​ម៉ាស៊ីនត្រជាក់ តុ កៅអី​យក​ទៅ​ផ្ទះ?

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​បាន​និយាយ​ថា មេឃុំ​-​ចៅសង្កាត់​ចាញ់ឆ្នោត​មក​ពី​គណ​ប្រជាជន​កម្ពុជា បាន​ដើរ​និយាយ​តាម​ហាង​កាហ្វេ ឬ ផ្ទះ​អ្នក​ភូមិ​ស្គាល់គ្នា​ថា ពួក​គេ​(​មេឃុំ​-​ចៅសង្កាត់​ចាញ់ឆ្នោត​)​នឹង​ប្រមូល​សម្ភារ​ការិយាល័យ​មួយ​ចំនួន ពិសេស​តុ កៅអី ឬ​ដោះ​យក​ម៉ាស៊ីនត្រជាក់​យក​ទៅ​ផ្ទះ មិន​ទុក​ឲ្យ​មេឃុំ ឬ​ចៅសង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​មេឃុំ​និង​ចៅសង្កាត់​ដែល​ចាញ់ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​មក ។ ប្រភព​បន្ត​ថា ក្រៅពី​ដក​យក​សម្ភារ​មួយ​ចំនួន​ខាងលើ មេឃុំ​និង​ចៅសង្កាត់​ចាញ់ឆ្នោត ក៍​ដើរ​និយាយ​ថា ពួក​គេ​មិន​ឲ្យ​មេឃុំ ឬ​ចៅសង្កាត់​ឡើង​កាន់​តំណែង​ថ្មី ពិសេស​មេឃុំ​-​ចៅសង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​អភិវឌ្ឍ​តាម​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​រលូន​នោះ​ទេ ៕    

ជុំ កុសល ហៅសម រង្ស៊ី កូនជនក្បត់ជាតិ

ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ជុំ កុសល បាន បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​ថា​«​គ្មាន​ភាព​អាថ៌​កំបាំង​ចំពោះ​ប្រភព​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ដូចដែល​កូន​ជន​ក្បត់ជាតិ សម សារី ឈ្មោះ​សម រ​ង្ស៊ី បាន​លាប​ពណ៌​នោះ​ទេ​»​។ ការ​លើក​ឡើង​របស់​លោក ជុំ កុសល​ខាងលើ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​អះអាង​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ថា បង្កើត​ដោយ​ចលនា​កុ​ម្មុ​យ​នី​ស​វៀតណាម ហើយ​ចោទប្រកាន់​ថា គណបក្សកាន់អំណាច​ព្យាយាម​លាក់​ប្រវត្តិ​ពិត​របស់​ខ្លួន​។ លោក ជុំ...

ភ្ញាក់ផ្អើលកំប៉ុង«ស្រាបៀរកម្ពុជា»មានអក្សរយួន

អ្នក​និយម​ចូល​ចិត្ត​ទទួលទាន​ស្រា​បៀរ​បាន​គាស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​( Cambodia Beer) ស្រាប់តែ​ឃើញ​អក្សរ​យួន​នៅ​លើ​ក្រវិល​កំប៉ុង បង្ក​ឲ្យ​មាន​ច​ម្ង​ល់​និង​ភ្ញាក់ផ្អើល​ថា​តើ​ជា​ស្រា​បៀរ​កម្ពុជា​ពត ឬក៍​ក្លែងក្លាយ ។ យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ការ​ចែកចាយ​រូបភាព​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម មិន​មានការ​បញ្ជាក់​ច្បាស់លាស់​អំពី​អត្តសញ្ញាណ​អ្នក​គាស់ និង​កាលបរិច្ឆេទ​នោះ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ ។ សូម​បញ្ជាក់​ថា រោងចក្រ​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា លាង ឃុន ចំណាយ​ថវិកា​សាងសង់​និង​ផលិត​៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន...

កំពូលដោះលែងយួន៨នាក់ ដែលកាប់ឈើរាប់ពាន់ដើម

ក្រោយពី​បើក​សវនាការ​ជំនុំជម្រះ​ជិត​មួយ​ម៉ោង​កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ជា​ជនជាតិ​វៀតណាម​ ៨ ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ជា​ថ្នូរ​នឹង​ការតម្កល់​លុយ​ ៣០ ​លាន​រៀល​។ លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​សាលដីកា​ថា​៖ «​យោង​មាត្រា​ ២០៩ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អំពី​ការឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទមជ្ឈិមជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បើ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​គឺ​មាន​រយៈពេល​ជាង​ ៦ ​ខែ​ហើយ​។ ​ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បដិសេធ​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ​ចោល​។ តុលាការ​កំពូល​យល់ព្រម​ឲ្យ​ជន​ត្រូវ​ចោទ​ត្រូវ​តម្កល់​ប្រាក់​ធានា​ ៣០ ​លាន​រៀល​នៅ​តុលាការ និង​លិខិត​ឆ្លងដែន​ហើយ​ត្រូវ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​ក្នុង​ ១ ​ខែ​ម្តង​»​។ យោង​តាម​កំណត់​សមត្ថកិច្ច​បង្ហាញ​ថា បុរស​ជនជាតិ​វៀតណាម​ទាំង​...

មុន​នេះ​បន្តិច ហ្វេ​ស​ប៊ុ​ក​ផេ​ក​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​គេ Hack យក​ទៅ​គ្រប់គ្រង

ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នូវ​ដំណឹង​ចែក​អាសនៈ​៤​ឲ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អង្គភាព​សារព័ត៌មាន Fresh News ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​នេះ​ត្រូវ​បាន​គេ Hack យក​ទៅ​គ្រប់គ្រង ។ កាលពី​ម៉ោង​ជិត​១១ និង​៣០​នាទី ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ( Samdech Hun Sen,...

ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា ត្រូវដក​តំណែងហើយ​

ខេត្តមណ្ឌលគិរី ៖ លោក​វរសេនីយ៍ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ សីមា​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ដែល មានរឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​ឈ្មួញ​មក​ពី​ប្រទេស​វៀតណាម​លួច​ធ្វើ​ផ្លូវ​បើក​ច្រករបៀង​ដោយ​ខុសច្បាប់ កាយ​ប្រឡាយ​ពី​អូរ​ព្រំដែន​វៀតណាម​ចូល​ទឹកដី​កម្ពុជា និង​ក្តោប​អំណាច​ប្រកាន់​បក្ខពួក​គ្រួសារ​និយម​នោះ ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ផ្ទេរ​ភារកិច្ច​ចេញ​មក​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ហើយ។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី តាម​ការ​គ្រោងទុក​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង និង​ផ្លាស់​ប្តូរ​មុខ​តំណែង​អធិការ​នគរបាល​ស្រុក កែវ​សីមា នឹង​ធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ ។ យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១២១៥ ប្រក ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​សម្តេច...