ភ្ញាក់ផ្អើលកំប៉ុង«ស្រាបៀរកម្ពុជា»មានអក្សរយួន

អ្នក​និយម​ចូល​ចិត្ត​ទទួលទាន​ស្រា​បៀរ​បាន​គាស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​( Cambodia Beer) ស្រាប់តែ​ឃើញ​អក្សរ​យួន​នៅ​លើ​ក្រវិល​កំប៉ុង បង្ក​ឲ្យ​មាន​ច​ម្ង​ល់​និង​ភ្ញាក់ផ្អើល​ថា​តើ​ជា​ស្រា​បៀរ​កម្ពុជា​ពត ឬក៍​ក្លែងក្លាយ ។ យ៉ាងណា​ក៍ដោយ នៅ​ក្នុង​ការ​ចែកចាយ​រូបភាព​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម មិន​មានការ​បញ្ជាក់​ច្បាស់លាស់​អំពី​អត្តសញ្ញាណ​អ្នក​គាស់ និង​កាលបរិច្ឆេទ​នោះ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ ។ សូម​បញ្ជាក់​ថា រោងចក្រ​ខ្មែរ​ប្រ៊ូ​បើ​រី លីមីត​ធី​ត ផលិត​ស្រា​បៀរ​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា លាង ឃុន ចំណាយ​ថវិកា​សាងសង់​និង​ផលិត​៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន...

អតីត​បុគ្គលិក​អាស៊ី​សេរី ចូលរួម​ថត​រឿង​សិច ជាមួយ​បរទេស នៅ​កម្ពុជា ?

ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​បង្ហើប​តាម​រយៈ​គេហទំព័រ Fresh News អោយ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​រូបភាព​ជា​ភស្តុ​តាង នៅ​ក្នុង​កុំព្យូទ័រ ដែល​បញ្ជាក់​ពី​លោក អួន ឈិ​ន អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លួច​ថត​វី​ដេ​អូ​សិច (រឿងអាសអាភាស)។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុ​តាង​ថ្មី​មួយទៀត គឺ​រូបភាព និង​វី​ដេ​អូ​របស់​មួយ​ចំនួន របស់​លោក អ៊ួ​ន ឈិ​ន អតីត​បុគ្គលិក​អាស៊ី​សេរី ដែល​បាន​ចូលរួម ថត​វី​ដេ​អូ​សិច ជាមួយ​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា...

ហ៊ុន សែន ៖គ្មានឈ្មោះគណបក្សសង្រ្គោះជាតិនៅកម្ពុជាទៀតទេ

ជាង​១​ម៉ោង ក្រោយ​តុលាការ​កំពូល​ចេញ​សាលដីកា​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មការ​នាយក​បក្ស​ប្រឆាំង​នេះ​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​នោះ​រួច​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​នយោបាយ​មួយ​ដោយ​បញ្ជាក់​អះអាង​ថា ពី​ពេល​នេះ​ទៅ គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​ទៀត​ទេ ។ បើ​តាម​លោក ហ៊ុន សែន នៅ​កម្ពុជា​មិន​មាន​តែ​គណបក្ស​នយោបាយ​ពីរ​នោះ​ទេ ហើយ​ថាបើ​ទោះបីជា​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ក៍​នៅ​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទាំង​ព្រឹ​ទ្ឋ​សភា​និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​អាណត្តិ​ទី​៦ នា​ឆ្នាំ​២០១៨​ខាង​មុខ ។ យ៉ាងណា​ក៍ដោយ បុរស​ខ្លាំង ហ៊ុន សែន ក៍បាន​បញ្ជាក់​ជំហរ​ថា​រាជរដ្ឋាភិបាល​នឹង​បន្ត​រក្សា​និង​ការពារ​ល​ទ្ឋិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ទៀត ។ នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា នា​យប់​ថ្ងៃ​ទី​១៦...

ឃាត់ខ្លួន​​ជនសង្ស័យ​៤​នាក់ ករណី​សម្លាប់​១​គ្រួសារ រួច​ដុត​ផ្ទះ​នៅក្រចេះ

ខេត្តក្រចេះ ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​ខេត្តក្រចេះ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែសីហា នេះ​ថា ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ក៏​បាន​បំបែកសំណុំរឿង​លើ​ករណី​ឆេះ​ផ្ទះ និង​ឆេះ​ទាំង​មនុស្ស​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ កាលពី​ថ្ងៃ​ទី​១២ សីហា ស្ថិត​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ ថ្វីបើ​ករណី​នេះសង្ស័យ​ជា​ករណី​ឃាតកម្ម ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​សាហាវយង់ឃ្នង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ឡើយទេ​ ហើយ​ជនសង្ស័យ​ទាំង​៤​នាក់ក៏មិនទាន់សារភាពនោះ​ដែរ​ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​នេះ​យ៉ាង​ក្តៅ​គគុក បន្តទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៣ សីហា​នេះ ។ បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ឃាត់ខ្លួន​បាន​រួម​មាន​៖ ទី​១-​ឈ្មោះ​ចឹក ណូ ភេទ​ប្រុស...

ផ្ទុះប្រតិកម្ម ពេលឃើញផេកមួយបង្ហាញផែនទីយួនគូសយកដីខ្មែរ

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​សម្តែង​ការ​ខឹងសម្បារ និង មិន​សប្បាយចិត្ត បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ​« VIETNAMBALL» បង្ហាញ​ផែនទី​ប្រទេស​វៀតណាម​មួយ គូស​យក​ដី​ខ្មែរ​ស្ទើរតែ​ជាង​ពាក់កណ្តាល​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​របស់​ខ្លួន ។ នៅ​ក្នុង​ផេ​ក​ដដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​ទៅ​ខម​មិន​(Comment) កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ ដោយ​អ្នកខ្លះ​បាន​ជេរ​រិះគន់​ថា​យួន​និង​សៀម​ជា​ចោរលួច​ដី​ខ្មែរ ខ្លះ​ថា​ពូជ​យួន​ជា​ពូជ​ចង្រៃ​ដល់​គេឯង ជា​ពូជ​ចោរ អ្នកខ្លះបានបង្ហាញផែនទីអតីតកាលរបស់ខ្មែរពេលជាមហាអំណាចចក្រខ្មែរ ខ្លះ​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ចាត់វិធានការ​តវ៉ា​តាម​ផ្លូវច្បាប់​ចំពោះ​ការ​បង្ហាញ​ផែនទី​ប្រទេស​វៀតណាម​ដែល​នាំ​ដល់​ការ​បាត់បង់​ទឹកដី​ខ្មែរ​ជា​ច្រើន​.... ។​ល​។ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ខ្មែរ គិត​ត្រឹម​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ ៕    

កើត​ត្រូវ​ឳ​ពុក​ម្តាយ​បោះបង់ ស្លាប់មាន​តែ​តុក្កតា​១​នៅ​កំដរ​ អា​លី​យ៉ា

សិល្បការ​នី​ឌី​ជេ អា​លី​យ៉ា បាន​ទទួលមរណភាព នេះ​ពិតជា​ដំណឹង​ដ៏​សោកស្តាយ​មួយ ដែល​អា​លី​យ៉ា មាន​កម្រិត​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ និង​ល្បីល្បាញ បាន​លាចាក​លោក​ទៅ​ដោយ​គ្មាន​សាច់ញាតិ មាន​តែ​តុក្កតា​មួយ នៅ​ក្បែរ​ខ្លួន​នាង ។ នាង​គ្មាន​សាច់ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា ។ សព អា​លី​យ៉ា តម្កល់​នៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ប្រវត្តិ​សង្ខេប ដ៏​គួរ​អោយ​អាណិតអាសូរ​របស់​អា​លី​យ៉ា ដែល​លោក​អ្នក​ពុំ​បានដឹង ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​គ្មាន​សាច់ញាតិ​មក​ថែរក្សា មើលថែ រហូត​ដល់​គ្មាន​មក​បុណ្យសព ក៏​ព្រោះ​នាង​ជា​ក្មេង​កំព្រា...

ម៉េចហើយ ស៊ុន ចាន់ថុល រឿងឡានតទ្រុង ?

មកដល់ពេលនេះ ករណីរថយន្តតទ្រុង ឬ រថយន្តសណ្តោងរ៉ឺម៉ក ដែលជាប្រភេទរថយន្តធុនធំនិងវែង ត្រូវបាន​មជ្ឈដ្ឋាននានាមើលឃើញថានៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បង្កឲ្យមាន​ការកកស្ទះនិងការលំបាក ឬក៍មានគ្រោះថ្នាក់ចរាចណ៍នោះថែមទៀត ។ កន្លងមក គេនៅចំាបានថា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដែលពេលនោះ​ទើបចូល​កាន់​តំណែង បានសន្យានិងចេញបទបញ្ជាម៉ឺងម៉ាត់ថានឹងចាប់រថយន្តប្រភេទខាងលើកាត់កន្ទុយ ឬ ហាមធ្វើ​ចរាចរណ៍ ធ្វើឲ្យមានការកោតសរសើរចំពោះវិធានការរបស់លោករដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន រហូត​ដល់​មាន​រថយន្តប្រភេទតទ្រុង ឬ រថយន្តធុនធំតកន្ទុយជាច្រើនគ្រឿង បានត្រូវសមត្ថកិច្ចឃាត់និងចាប់កាត់​កន្ទុយ ។ យ៉ាងណាក៍ដោយ រថយន្តប្រភេទតទ្រុងនិងវែងដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍...

ឈាង វុន ថាហាងលក់នំបញ្ចុករបស់ រ៉ូហ្ស៊េត ជា​ទីតំាង​ប្រមូលផ្តុំ​ពួក​ឧទ្ទាម

អ្នកតំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​លោក ឈាង វុន បាន​ចោទ​ប្រកាន់​​ទីតាំង​​ហាង​លក់​នំ​បញ្ចុក​ខ្មែរ​របស់​កញ្ញា ស៊ិ​ន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត អតីត​ចៅសង្កាត់​អូរ​ចាម​ក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​អាច​ជាទី​តាំង​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ និង​អាច​ជា​កន្លែង​ប្រមូលផ្ដុំ​ពួក​ឧទ្ទាម​។ ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​លោក ឈាង វុន ធ្វើ​ឡើង​ដោយ​សរសេរ​សារ​ខំ​មិន​នៅ​ខាងក្រោម​រូបភាព​របស់​កញ្ញា ស៊ិ​ន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ដែល​បាន​បង្ហោះ​នៅ​លើ​គណនេយ្យ ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ថ្ងៃ​ទី ២៦ ខែមករា​ឆ្នាំ ២០១៨ ដោយ​សំដៅលើ​អតីត​ក្រុម​អ្នកតំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​នាំ​គ្នា​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដែល​ក្នុង​នោះ​គេ​ឃើញ​មាន​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​ភរិយា លោក អេ​ង ឆៃ​អ៊ា​ង និង​មន្ត្រី​របស់​លោក​មួយ​ចំនួន​ទៀត​។ កញ្ញា...

ធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ឧកញ៉ា ហ៊ុន តូ នៅ​លើ​យន្តហោះ

ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ បាន​សុំ​នារី​ដ៍​ស្រស់​សោភា​ម្នាក់​ជា​អ្នកបម្រើ​និង​ទទួលភ្ញៀវ​លើ​យន្តហោះ​ថតរូប​ជាមួយ ។ ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​លោក​ឧកញ៉ា ហ៊ុន តូ (​កូនប្រុស​លោក ហ៊ុន ណេ​ង​) ល្បីឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​អំពី​ឥ​ទ្ឋិ​ពល​និង​អំណាច​នៅ​ស្រុក​ខ្មែរ​យ៉ាងណា​ក៍ដោយ ក៍​លោក ហ៊ុន តូ គេ​កម្រ​នឹង​ឃើញ​បង្ហាញខ្លួន​នៅ​ទីប្រជុំជន​សាធារណៈ​ណាស់ ៕

ជុំ កុសល ឡើងឋានៈស្មើរដ្ឋមន្រ្តី

ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​០៩​រូប ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី លោក សាយ ឈុំ ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ក្នុង​ព្រះ​បរម​នាម និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ ដំឡើង​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី ក្នុង​នោះ​ក៍​មាន​លោក ជុំ កុសល ដែលគេស្គាល់ថាជាអតីតពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ និង​បច្ចុប្បន្នជាអ្នកធ្វើអត្ថាធិប្បាយនយោបាយនិងសង្គមនៅស្ថានីយ៍ទូរទស្សន៍និង​វិទ្យុ​បាយ័នផងដែរ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​ធ្វើ​ឡើង​តាម​សំណើ​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ។ ក្រៅពី​លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​របស់​បុរស​ខ្លាំង...

រដ្ឋាភិបាលនឹងពង្រីកការសាងសង់វិមានឈ្នះៗនៅខេត្ត៣ទៀត

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​ការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​នៅ​សង្កាត់ ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ សីហា ឆ្នាំ​២០១៧ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​និយាយ​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​វិមាន​ឈ្នះ ឈ្នះ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ បាត់ដំបង​និង ខេត្តកំពង់ស្ពឺ ។ បើ​តាម​លោក ទៀ បាញ់ ដែល​ធ្លាប់​គំរាម​វាយ​បាក់​ធ្មេញ​ចំ​ព​អ្នក​តវ៉ា​នឹង​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ដើម្បី​រំ​ឮ​ក​គុណ​តម្លៃ នៃ​សន្តិភាព ដែល​កើតឡើង​ពី​គោលនយោបាយ ឈ្នះ ឈ្នះ...

សុខ ឥសានថា​សេដ្ឋកិច្ចធ្លាក់ចុះដោយសារបក្សប្រឆំាង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​និយាយ​ថា ដោយសារ​តែ​គណបក្សប្រឆាំង​រារាំង​និង​ដើរ​ញុះញង់ ទើប​សេដ្ឋកិច្ច​ខ្មែរ​នៅ​ទ្រឹង ឬក៍​ធ្លាក់​ចុះ ។ អ្នកនាំពាក្យ​រូប​នេះ​បាន​ត្រូវ​គេហទំព័រ​ក្នុងស្រុក​ស្រង់​សម្តី​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧​ដោយ​បញ្ជាក់​ទៀត​ថា សភាពការណ៍​នៅ​ក​ម្ព​ជា​អាប់អួរ​ដោយសារ​សកម្មភាព​របស់​គណបក្សប្រឆាំង អី​ចឹ​ហើយ​បានជា​ទាំង​ជំនួយ ការ​វិនិយោគ ឬ​អចលនទ្រព្យ​ជាដើម​នៅ​នឹង​និង​ធ្លាក់​ចុះ ។ បើ​តាម​លោក សុខ ឥ​សាន នៅ​ពេល​នេះ​វិនិយោគិន​មួយ​ចំនួន​កំពុង​រង់ចាំ​មើល​ស្ថានភាព​នយោបាយ​មាន​ស្ថិរភាព​សិន ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​និង​ដៃគូ​ប្រកួតប្រជែង​សំឡេង​ឆ្នោត​ជាមួយ​គណបក្សកាន់អំណាច ៕

ម្តាយ​​ទៅ​សុំ​ថ្នាំ​ដាក់​ភ្នែក​ទារក​អាយុ​១០​ថ្ងៃ គ្រូពេទ្យ​ឲ្យ​ថ្នាំផឹក​៦​ម៉ោង​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ ទារក​ទើបតែ​កើត​បាន​រយៈពេល​១០​ថ្ងៃ មានជំងឺភ្នែក ត្រូវ​បាន​ម្តាយ​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​«​ទួល​អំពិល​» ពេល​នោះ​អ្នកគ្រូ​ពេទ្យ​ពិនិត្យ​រួច បានយក​ថ្នាំ​ឲ្យ​ទារក​នោះ​ផឹក ស្រាប់តែ​ល្ងាច​ឡើង​ទារក​បាន​ដាច់ខ្យល់​ស្លាប់ ក្រោយ​ពេល​ផឹកថ្នាំ​បាន​៦​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​ឪពុក​​ស្រែក​ទ្រ​ហ៊ោ​យំស្ទើរ​ឆ្កួត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ មីនា ២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ផា​ន ឃុំ​ទួល​អំពិល ស្រុក​ប​រសេ​ដ្ឋ ខេត្តកំពង់ស្ពឺ ។ ប្រភព​ពី​ម្តាយ​របស់​សព​ទារក​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​ស្លាប់​នោះឈ្មោះ លី ចាន់​ច​ម្រើ អាយុ​១០​ថ្ងៃ និងស្ត្រី​កូនខ្ចីជាម្តាយឈ្មោះ ផុ​ន សារី អាយុ​២៤​ឆ្នាំ...

ធ្លាយរូបភាពដ៍កម្ររវាង នេត សាវឿន និង ហ៊ុន ម៉ាណា

រូបភាព​៥​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​ស្និ​ទ្ឋ​ស្នាល​ក្នុង​នាម​ជា​បង​ប្អូនថ្លៃ​ជា​ដូន​មួយ​រវាង​លោក​អគ្គស្នងការ​នគរបាល ជាតិ នេ​ត សា​វឿ​ន និង អ្នកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកាទូរទស្សន៍​និង​វិទ្យុ​បាយ័ន ជា​កូនស្រី​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​គណនី​ឈ្មោះ​«​ធ្លាយ​ហើយ​»​។ គិត​ត្រឹម​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន ក៍​ដូច​ជា​អ្នកស្រី ហ៊ុន ម៉ា​ណា​ផ្ទាល់ ៕

មន្ត្រី​នគរបាល​ផឹកស៊ី​ក្លែម​ស្រី​ស្រាត ថតរូប​បង្ហោះ​ផ្អើល​អស់អ្នក​លេង​ហ្វេ​ស​ប៊ុ​ក

ខេត្តបាត់ដំបង ៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​មួយ សម្រាប់​បុរស​ម្នាក់ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្តបាត់ដំបង បែរជា​បែកគំនិត​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ ដោយ​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ស្ត្រី​២​នាក់ នៅ​លើ​គ្រែ​ដេក ព្រមទាំង​បានស្រាត​សម្លៀក​បំពាក់​ចេញ​អស់ពី​ខ្លួន​យ៉ាង​អាស​អា​ភាព និង​ថែម​តាំង​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​កក្រើក​ពេញបណ្តាញ​សង្គម​ ។ បន្ទាប់ពីមាន​រូបភាព​ដ៏​អាសអាភាស​ខាងលើ ត្រូវ​បាន​បែកធ្លាយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​ឃើញ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ ទៅ​លើ​ទ​ង្វើ​ដ៏​ត្រេកត្រអាល​ខ្វះ​សីលធម៌​របស់​បុរស​ស្ត្រី​ទាំង​៣​នាក់​ខាងលើ ដោយ​មានការ​លើក​ឡើង​ថា ទ​ង្វើបែប​នេះ មិន​ត្រឹមតែ​អាម៉ាស​ចំពោះ​សាមីខ្លួន និង​ក្រុម​គ្រួសារ​អ្នក​ទាំង​៣​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​អាម៉ាស​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ខណៈ​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​ម្នាក់ បែ​ជា​មក​ប្រព្រឹត្ត​ទ​ង្វើ​អ​សីលធម៌​បែប​នេះ ​។ ចំណែក​អ្នកខ្លះ បាន​រិះគន់​ចំ​ៗ​ថា មនុស្ស​ចំណាស់​នេះ​អស់​ទៅ​ហើយ...

សុខ ឥសាន ក្លាយជាគ្រូបង្រៀនពលរដ្ឋឲ្យចេះមើលបន្លែមានជាតិគីមី

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ដែល​ជា​មន្ត្រី​ជំនាញ​កិច្ចការ​នយោបាយ ចេញ​មុខ​បង្រៀន​ពលរដ្ឋ​ឲ្យ​ចេះ​មើល​បន្លែ​ផ្លែ​ឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ​។ ប៉ុន្តែ​កសិករ​ដែល​ដាំ​បន្លែ​រៀងរាល់ថ្ងៃ​និយាយ​ថា ការ​កំណត់​ត្រឹម​រូបរាង​ខាងក្រៅ​របស់​បន្លែ​ដោយ​ភ្នែក​ផ្ទាល់ មិន​អាច​ដឹង​ថា បន្លែ​ផ្លែ​ឈើ​ណា​មាន​ជាតិ​គីមី និង​គ្មាន​ជាតិ​គីមី​នោះ​ទេ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ប្រហែល​នៅ​តែ​មិន​ទាន់​ស្ងប់ចិត្ត​រឿង​ពលរដ្ឋ​រិះគន់​នាយក​រដ្ឋមន្ត្រី​ដែល​ស្ដីបន្ទោស​ពលរដ្ឋ​ករណី​មិន​ចេះ​មើល​បន្លែ​ផ្លែ​ឈើ​គ្មាន​ជាតិ​គីមី​ដោយ​ភ្នែក​ទទេ​។ នៅ​ពេល​នេះ លោក សុខ ឥ​សាន តាំងខ្លួន​ជា​គ្រូ​កសិកម្ម​ដោយ​សរសេរ​ប្រាប់​ពលរដ្ឋ​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនាក់​សង្គម​តេ​ឡេ​ក្រាម​របស់​លោក ឲ្យ​ចេះ​មើល​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​គីមី​។ លោក សុខ ឥ​សាន ពន្យល់​ថា បន្លែ​ផ្លែ​ឈើ​ធម្មជាតិ គឺ​មាន​រូបរាង​មិនសូវ​ល្អ និង​តម្លៃ​ថ្លៃ​ជាង​បន្លែ​ផ្លែ​ឈើ​មាន​ជាតិ​គីមី​។ អ្នកនាំពាក្យ​រូប​នេះ​សរសេរ​បន្ថែម​យ៉ាង​ដូច្នេះ​ថា "​បន្លែ ផ្លែ​ឈើ​មាន​ជាតិ​គីមី​មាន​រូបរាង​ល្អ...

មាន់​ជល់​ដែល​ជា​វត្ថុ​តាង បុរស​ម្នាក់​ចូល​លួច​១​ក្បាល លក់​តម្លៃ​៥,០០០​ដុល្លារ

កណ្តាល ៖ លោក អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​អោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់ ដែល​ថ្លើមធំ ហ៊ាន​ចូល​លួច​មាន់គក នៅ​ស្នងការដ្ឋាន ដែល​ជា​វត្ថុ​តាង ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បង្ក្រាប​សង្វៀន​ជល់​មាន់ ដ៏​ធំ​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ។ ហេតុការណ៍​ចូល​លួច​មាន់​ជល់​ដែល​ជា​វត្ថុ​តាង​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ២០១៧ នៅ​ស្នងការដ្ឋាន ស្ថិត​នៅ​មាត់​ស្ទឹង ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា ជន​ស​ង្ស​យ័​មានឈ្មោះ...

ជុំ កុសល ហៅសម រង្ស៊ី កូនជនក្បត់ជាតិ

ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ជុំ កុសល បាន បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​ថា​«​គ្មាន​ភាព​អាថ៌​កំបាំង​ចំពោះ​ប្រភព​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ដូចដែល​កូន​ជន​ក្បត់ជាតិ សម សារី ឈ្មោះ​សម រ​ង្ស៊ី បាន​លាប​ពណ៌​នោះ​ទេ​»​។ ការ​លើក​ឡើង​របស់​លោក ជុំ កុសល​ខាងលើ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​អះអាង​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ថា បង្កើត​ដោយ​ចលនា​កុ​ម្មុ​យ​នី​ស​វៀតណាម ហើយ​ចោទប្រកាន់​ថា គណបក្សកាន់អំណាច​ព្យាយាម​លាក់​ប្រវត្តិ​ពិត​របស់​ខ្លួន​។ លោក ជុំ...

ជាង​២​ម៉ោង ទើប​យក​ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោកនាយក​រដ្ឋមន្ត្រី​មក​វិញ​បាន

ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រុម​កម្លាំង​ជំនាញ​យក​មក​គ្រប់គ្រង​វិញ​បាន​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ បន្ទាប់​ពី​បាន Hack ចូល​គ្រប់គ្រង​តាំងពី​ម៉ោង​១១​និង​១៦​នាទី​ថ្ងៃ​សុក្រ​នេះ ពោល​គឺ​គ្រប់គ្រង​បាន​ជាង​២​ម៉ោង ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាង​ថា កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់ខ្លួន​ក្រុម Hacker ទាំងនោះ ។...

អៀង ម៉ូលី៖ពលរដ្ឋដែលមិនទៅបោះឆ្នោតគឺជាអ្នកគំាទ្រពួកក្បត់ជាតិ

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ លោកទេស​រដ្ឋមន្ត្រី អៀង មូលី បាន​​ប្រាប់​​ពលរដ្ឋ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ប្រសិនណា ​បើ​ពួក​គាត់​មិន​ព្រមទៅ​បោះ​ឆ្នោត​ទេ នឹង​មានឈ្មោះ​ថា ជា​អ្នក​ដែល​គាំទ្រ​ទៅ​លើ​ក្រុម​ពួក​ឧទ្ទាម​ដែល​ក្បត់ជាតិ​ ។ ​លោក អៀង មូលី ថ្លែងខាងលើបែប​នេះ បានធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាលជាមួយ​កម្មករ កម្មការិនី ជាង២ពាន់នាក់ នៅ​ឃុំ​ភា​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ លោក​ អៀង ម៉ូលី ដែលគេស្គាល់ថាជាអតីតសមាជិកជាន់ខ្ពស់របស់គណបក្សសេរីនិយមព្រះពុទ្ឋសាសនារបស់​សម្តេចបវរសេដ្ឋា សឺន សាន​...

សម្តេចក្រុមព្រះ៖ដើម្បីសន្តិភាពសុខចិត្តទទួលយកអាសនៈCNRP

ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​សុខចិត្ត​ទទួលយក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចែក​ឲ្យ​ក្រោយ​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ ។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ។ បើ​តាម​សម្តេចក្រុមព្រះ​ដែល​ជា​ព្រះប្រធាន​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ ការណ៍​ដែល​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​យល់ព្រម​ទទួលយក​អាសនៈ​សភា ឬក៍​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ក៍​ព្រោះតែ​ព្រះ​អង្គ​ដើម្បី​សន្តិភាព​និង​ការ​បង្រួបបង្រួម​ជាតិ ។ សម្តេចក្រុមព្រះ​បាន​មាន​បន្ទូល​បញ្ជាក់​ទៀត​ថា ព្រះ​អង្គ​ក៍​នៅ​តែ​បន្ត​រួម​សហការ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត​ផង​ដែរ ។ យ៉ាងណា​ក៍ដោយ មក​ទល់​នឹង​វេលា​ម៉ោង​៣​និង​០២​នាទី​រសៀល​ថ្ងៃ​ី​១៧ ខែតុលា​នេះ មិន​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​ចេញពី​តុលាការ​កំពូល​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​បើក​សវន​ការ​សម្រេច​រឿង​ក្តី​នយោបាយ​ដ៍​ក្តៅ​គគុក​មួយ​នេះ​នៅ​ពេល​ណា​នោះ​នៅឡើយ​ទេ បើ​ទោះបីជា​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៧​រូប រាប់​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង បាន​លើកដៃ​គាំទ្រ​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ដែល​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ ដោយ​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) យក​អាសនៈ​សភា និង​កៅអី​ក្រុមប្រឹក្សា​រាជធានី...

ប៉ាវ​គេ​ផឹក​! គេ​គាស់​ត្រូវ​រថយន្ត​១​គ្រឿង​លាក់​អត់​ចែក ប្តឹង​ផ្អាក​បើក​រង្វាន់​ពី Ganzberg

ខេត្តកំពង់ចាម ៖ រឿង​ក្ដី​មួយ​ប្តឹងផ្ដល់​គ្នា​ទៅ​ដល់​តុលាការ ហើយ​បាន​អូស​បន្លាយពេល​ជិត​៨​ខែ​មក​ហើយ ដោយសារ​តែ ផឹក​ជុំ​គ្នា​៥​ទៅ​៦​នាក់ មាន​ម្នាក់​គាស់​ត្រូវ​រង្វាន់​ធំ​រថយន្ត​មួយ​គ្រឿង ពី​ក្រុមហ៊ុនស្រា​បៀ​ហ្គេ​ន​ហ៍​បឺ​គ Ganzberg តែ​លាក់​មិន​ចែក​ឲ្យ​ម្ចាស់​លុយ​ចេញថ្លៃ​ទិញ​ស្រា​បៀរ​នោះ​ឡើយ ទើប​ប្តឹង​គ្នា រហូត​សុំ​អោយ​ក្រុមហ៊ុន​ផ្អាក​ផ្ដល់​រង្វាន់​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ មក​រា ដើមឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដោះស្រាយ​រួច​នៅឡើយ ។ បើ​តាម​លិខិត​របស់​លោក​មេធាវី សំ ម៉េ​ង​ឌឿ​ន ចុះ​ថ្ងៃ​ទី​១៥ សីហា ២០១៧ នេះ...

ហ៊ុន សែន តែងតំាងកូនប្រសា ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ

លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​សព​លោក ហុ​ក ឡង​ឌី អតីត​មេ​ប៉ូលិស​ស្រុក​ខ្មែរ និង​ត្រូវជា​ស្វាមី​លោកស្រី ហ៊ុន ម៉ា​ណា កូនលោក ហ៊ុន សែន​នោះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​លេខ​២៨ អន​ក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែមាឃ...

គន់ គីម ថាកងទ័ពបង្កើតឡើងដោយ ហ៊ុន សែន

ក្រៅពី​ការ​ហៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី​ថា​ជា​កូន​ក្បត់ជាតិ និង​អា​ទណ្ឌិត សម រ​ង្ស៊ី នោះ លោក គន់ គី​ម អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រាប់ Fresh News​ថា​««​ខ្ញុំ​សូម​ផ្តាំ​ទៅ​អា​កូន​ក្បត់ជាតិ អា​ទណ្ឌិត សម រ​ង្ស៊ី ឯង​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​សារបាន​របស់​កងទ័ព​កម្ពុជា​។ កងទ័ព​ទាំងអស់​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បង្កើត​ឡើង​ដើម្បី​តស៊ូ​រំដោះប្រទេស​ជាតិ​ចេញពី​របប​វាល​ពិឃាត គ្រប់​កាលៈទេសៈ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​មេបញ្ជាការ​ផុត​លេខ​របស់​កម្ពុជា...

តារា​សម្តែង​ស្រី កូន​ខ្មែរ​៤​ដួង ប្រកាស​ថត​ស្រាត

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌​ក៏ធ្លាប់ស្នើ​ឲ្យ​កាត់​ឈុត​សម្តែង​ដែល​លើស​ពី​កាយវិការ​សិល្បៈ​វប្បធម៌​ដូនតា​ខ្មែរ​នោះ ក្រោយពីដំណឹង​ដ៏​កក្រើក​ក្នុង​សង្វៀន​សិល្បៈ ដែល​ ឌុ​ច លី​ដា តារា​សម្តែង​កូន​ខ្មែរ ហ៊ាន​ថត​ស្រាត ​និង​ឈុត​រំលោភ សម្តែង​បាន​ល្អ​ឥត​ខ្ចោះ​ជា​ថ្នូរ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ជាថ្មីម្តងទៀត​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយ​ការ​ប្រ​កូក​ប្រកាស​ដ៏​ប្លែករបស់តារា​សិច​ស៊ី​ជា​ច្រើន​កំពុង​ប្រជែង​តំណែង​គ្នា ក្នុង​តួនាទី​ជាតា​រា​សិច​ស៊ី និង​បញ្ចេញ​ភាព​ស្រើបស្រាល ក្នុង​ខ្សែភាពយន្ត ស្រប​ពេល​ដែល តារាស្រី​៤ដួង ​បាន​ប្រកាស​ក្តែ​ង​ៗថា ​ហ៊ាន​ថត​ស្រាត​ ។ ខាងក្រោម​នេះ​ដែរ​ជាតា​រា​៤​ដួង ដែល​បាន​ប្រកាស​ថត​ស្រាត ៖ ទី១. ព្រី​ម លី​ហ្សា ៖ តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ក្តែ​ង​ៗ​ថា បើសិនជា​គេ​ឲ្យ​ថត​ស្រាត​នាង​ហ៊ាន...

រដ្ឋាភិបាលគ្រោងសង់«ទីក្រុងនាគរាជសម្តេចតេជោ» តម្លៃ៨០ពាន់លានដុល្លារ

រដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា «​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ​។ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿ​ង សុ​ភ័​ណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ទំហំ​ផ្ទៃដី​ពី​២ ទៅ​៣​ម៉ឺន​ហិ​កតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​៣​ដែល​បាន​ចាប់អារម្មណ៍​លើ​គម្រោង​នេះ តែ​មិន​ទាន់​ប្រាកដប្រជា​ទេ ប៉ុន្តែ​បើ​ពួក​គេ​ប្រាកដប្រជា​ទាល់តែ​ពួក​គេ​ទម្លាក់​លុយ​ចូល​មក​។ លោក​បន្ត​ថា ៖ «​ការ​សាងសង់​ទីក្រុង​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ពេល​ណា​មាន​ថវិកា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ចំណាយ​ទឹកប្រាក់​ច្រើន​បែប​នេះ​ទេ ទើប​យើង​ចង់​បានការ​សហការ​ពី​វិស័យ​ឯកជន​»​។ លោក​បន្ត​ថា ៖ «​ទីក្រុង​ថ្មី​នេះ​អាច​នឹង​ចំណាយ​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សាងសង់ ប្រសិនជា​មាន​ថវិកា​គ្រប់គ្រាន់...

មុន​នេះ​បន្តិច ហ៊ុន សែន បន្ទោស​ពលរដ្ឋ​ដែល​ទិញ​ទំនិញ​មាន​ជាតិ​គីមី

ភ្នំពេញ ៖ «​ខ្លួនឯង​ជា​អ្នកទិញ​ទំនិញ​មាន​សារធាតុ​គីមី​ខ្លួនឯង មក​បន្ទោស​តែ​រដ្ឋាភិបាល បើ​ខ្លួនឯង​មិន​ទិញ​ទៅ​ចប់​បាត់​ហើយ ហើយក៍​គ្មាន​អ្នក​នាំ​ចូល ចុះបើ​ដឹង​ថា​ស្ពៃ​ហ្នឹង​មាន​ជាតិ​គីមី​..​ទិញ​ធ្វើ​អី សំណូមពរ​ខ្លះ​ពិបាក​នឹង​ទទួលយក​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ ៕

មុននេះបន្តិច ហ៊ុន សែន សួររកមុខអ្នកធំនិងឧកញ៉ាណាដែលស្រឡាញ់តារាៗ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​តារា​មួយ​ចំនួន​ដែល​អះអាង​ថា មាន​អ្នកធំ​និង​ឧ​ញ៉ា​ច្រើន​ណាស់​ដែល​តាម​ស្រឡាញ់​ខ្លួន ។ លោក ហ៊ុន សែន ក៍​ស្នើ​ឲ្យ​តារា​ៗ ពិសេស​តារា​ស្រី ត្រូវ​បញ្ចេញ​ឈ្មោះ​ឲ្យ​ចំ​ៗ​ថា លោក​ធំ ឬ ឧកញ៉ា​ណា ដែល​តាម​ស្រឡាញ់ ព្រោះ​នៅ​ស្រុក​ខ្មែរ​អ្នកធំ​និង​ឧកញ៉ា​ច្រើន​ណាស់ ខូច​ឈ្មោះ​គេ​អស់ហើយ ។ លោក ហ៊ុន សែន បាន​លើក​ឧទាហរណ៍​ថា បើ​ថា ឧកញ៉ា គិត ម៉េ​ង ថា​ឲ្យ​ចំ​ៗ​អីចឹង​ទៅ ហើយ​បើ​ថា​អ្នកធំ...

អស្ចារ្យ​! ឈ្មួញ​នាំ​ចូល​រថយន្ត​គេចពន្ធ ដាក់​លក្ខខណ្ឌ​២ ឲ្យ​មន្ត្រី​គយ​ជ្រើសរើស

ខេត្តកោះកុង ៖ ពិតជា​រឿង​មួយអស្ចារ្យ ករណី​លួច​នាំ​ចូល​រថយន្ត​ទំនើបម៉ាក​ឡិច​ស៊ី​ស៥៧០ ចំនួន​២​គ្រឿង គេចពន្ធហើយ ថែម​ទាំង​គំរាម​បាញ់​សមត្ថកិច្ទទៀត ហើយអ្វីកាន់តែពិសេសនោះគឺឈ្មួញ​មាន​អំណាច​ម្នាក់ ហ៊ាន​ដាក់​លក្ខខណ្ឌ​២​ចំណុច ឲ្យ​មន្ត្រី​គយជ្រើសរើស​ថា បើ​បង់ពន្ធ​ពិន័យ​មិន​ចូលខ្លួន​បង់​ទេ តែបើ​ចូលខ្លួន គឺ​បង់ពន្ធ​ធម្មតា កាលពីម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ មករា ២០១៨ ។ ឈ្មួញ​យក​លក្ខខណ្ឌ​ចំនួន​២ មក​គំរាម​សមត្ថកិច្ច​នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​គយ​ចល័ត​តំបន់ ប្រចាំ​ផ្លូវជាតិ​លេខ​៤ និង​គយ​ខេត្តកោះកុង​គ្រប់​ស្នាក់​ការ រួម​ទាំង​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើន​នាក់​ទៀត បាន​ប្រើ​អូ​ប័​រ​ប្រដេញ​ចុះ​ឡោម​ព័ទ្ធ​ទូក​មួយ​គ្រឿង​ដឹក​រថយន្ត​គេចពន្ធ ប្រើ​ពេល​មួយ​យប់​ទល់​ភ្លឺ​ថ្ងៃ​ទី​១៣​ឈាន​ចូល​ទី​១៤ មក​រា ២០១៨...

រយៈពេល២៤ឆ្នំា ខ្មែរជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ

គិត​ចាប់ពី​ឆ្នាំ ១៩៩៣ មក​ដល់​ឆមាស​ទី​១​នៃ ឆ្នាំ ២០១៧​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៩២៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​រយៈពេល​ដដែល​នេះ​ដែរ ( ពី ១៩៩៣​ដល់ ២០១៧) រាជរដ្ឋាភិបាល​កម្ពុជា បាន​ទូទាត់​សេវា​បំណុល (​ប្រាក់​ខ្ចី​គេ​) ជូន​ទៅ​ដៃគូ​អភិវឌ្ឍន៍​វិញ បាន​ចំនួន ១០១០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំពោះ​ប្រាក់​កម្ចី ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ក្នុង​រយៈពេល ២៤​ឆ្នាំ បាន​យក​មក​អភិវឌ្ឍន៍ ក្នុង​វិស័យ​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ ប្រមាណ​ជា ៨៧.១២​ភាគរយ និង វិស័យ​ផ្សេង​ៗ​ទៀត​ចំនួន...

ស្ករត្នោត​ក្លែងក្លាយ មន្ត្រី​ជំនាញ​បើកដៃ​ឲ្យ​ផលិត មិន​ខ្វល់​គិត​ជីវិត​ខ្មែរ​ឈឺ​ស្លាប់

តាកែវ ៖ រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ស្រុក​បាទី បាន​បែកធ្លាយ​ក្លិនស្អុយ​ហើយ ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ ធ្វើ​អាជីវក​ម្មយ៉ាងរ​លួ​ន​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង ។ ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយជា​ច្រើន​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ កំពុង​បន្ត​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ បាន​យ៉ាង​រលូន​ដោយសារ​ពួក​គេ​បង់លុយ​ជួន លោក​ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម ស្រុក​បាទី​ជា​ប្រចាំ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​មុខការ​ចុះ​បង្ក្រាប និង​បិទ​កន្លែង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នោះ​មិន​ខាន ។ ប្រភព​ពី​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​ជា​ច្រើន​នាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដែល​ពួក​គាត់​នៅ​តែ​បន្ត​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​យ៉ាង​រលូន​បែប​នេះ គឺ​ពួក​គាត់​បាន​ចំណាយ​លុយ​ច្រើន​ណាស់​បង់​ទៅ​ឲ្យ​លោក ស៊ី ណា...

ដឹង​មូលហេតុ​នាំ​ឲ្យ​ក្មេង​ស្រី​ឆក់អ​គ្គិ​សនី​ស្លាប់ នៅ​ផ​ប់​ស្ទ្រី​ត​សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យុវតី​វ័យក្មេង​វ័យ​ដ៏​ស្រស់​ស្អាត​ម្នាក់ ខណៈ​កំពុង​តែ​រាំ​កម្សាន្ត និង​លេង​បាញ់​ទឹក​សាច​ពាសពេញ​ផ្លូវ ជាមួយ​កា​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត​ផង​ដែរ​នៅ​តំបន់​កម្សាន្ត​ផ​ប់​ ស្ទ្រី​ត Pub Street ក្នុង​ក្រុង​សៀមរាប នាំ​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ ភ្លាម​ៗ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ ប្រភព​ព័ត៌មាន​បាន ​បញ្ជាក់​នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៧​ថា យុវតី​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​នេះ មានឈ្មោះ មុនី រ​ដ្ឋា​នី អាយុ​១៨​ឆ្នាំ មាន​លំនៅ​ដ្ឋា​ន​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ខេត្តសៀមរាប...

ស្ករស​ច្នៃ​ជាមួយ​ប្រេងឆា ចេញ​ស្ករត្នោត​ក្លែងក្លាយ ស្តុក​​ចែកចាយ​នៅ​ផ្សារ​ដេប៉ូ

តាកែវ ៖ ទីតាំង​ផលិត​ស្ក​រត្នោត​ក្លែងក្លាយ ឬ​យក​ស្ករស​មក​កែ​ច្នៃ ធ្វើ​ជា​ស្ករ​ត្នោត​ទាំង​២៥​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ​ត្រូវ​អាជ្ញាធ​ខេត្តតាកែវ សុំ​គោលការណ៍​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​ បន្ទាប់​ពី​ម្ចាស់​ទីតាំង​ទាំង​អស់នោះ មិន​បាន​គោរព​ទៅ​តាម​កិច្ចសន្យា​ជាមួយ​មន្ត្រី​ជំនាញ ដែល​ត្រូវ​​សុំ​ច្បាប់​អនុញ្ញាត និង​កិច្ចសន្យា​មួយ​ចំនួន​ទៀត ។ លោក ខាន់ សុខា អភិបាលរង​ខេត្ត​បាន​ថ្លែង​ថា កន្លង​មក​មន្ត្រី​ជំនាញ​រួមជាមួយអាជ្ញាធ​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ផលិត​ស្ក​ត្នោត​ទាំង​អស់នោះ ដោយ​យើង​បានឃើញ​ពី​ការ​យក​ស្ករស និង​ប្រេងឆា មក​កែ​ច្នៃ​ជា​ស្ករ​ត្នោត និង​បាន​យក​ក្រណាត់​មក​ដុត ដែល​នាំ​អោយ​មាន​ធុ​លី​ហុយ​ចូល​ស្ករ...

ម្តង​ប្រកាស​ប្រឆាំង​យួន​ខុសច្បាប់​ ម្តង​ថាយក​ពេល​សិក្សា​ច្បាប់​អន្តោ​ប្រវេ​ស​ន៏​បន្ថែម

ភ្នំពេញ ៖ សារ​របស់​កញ្ញា ធី សុវណ្ណ​ថា ដែល​រិះគន់ ប្រឆាំង​ជនជាតិ​យួន​រស់នៅ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៧-២៨ មក​រា ២០១៨ ទាំង​ប៉ុន្មាន​នោះ ត្រូវ​បាន​លុប​ចេញ ឫ​បិទ​ទុក​វិញ​អស់ មិនឃើញ​មាន​ទៀត​ទេ ការ​លុប​ចេញ​វិញ​ជំនួស​ទៅ​ដោយសារ​ថ្មី សុំ​ទោស​លោក សុខ ផល វិញ ។ នៅ​ម៉ោង​៩ និង​២១​នាទី​ថ្ងៃ​ទី​២៩ មក​រា ២០១៨ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ ធី សុវណ្ណ​ថា សរសេរ​ថា...

ទើប​ទិញ​រថយន្ត​១​ថ្ងៃ ចាប់​ឲ្យ​បង់ពន្ធ​៣​ឆ្នាំ​ឡើង​វិញ ប្រជាពលរដ្ឋ​រិះគន់ ពន្ធដារ​ខេត្ត​បំភ្លឺ

ភ្នំពេញ ៖ សាខា​ពន្ធដារ​ខេត្តបាត់ដំបង​បាន​ចេញ​លិខិត​បំភ្លឺ បន្ទាប់​ពី​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​បុក នៅ​ក្នុង​ប្រទេស​បាន​នាំ​គ្នា​រិះគន់​ខ្លាំង​ៗ ទៅ​លើ​មន្ត្រី​ពន្ធដារ​ដែល​ចាប់​ឃាត់​រថយន្ត​ព្រួស របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង ដែល​ទើបនឹង​ទិញ​ពី​ភ្នំពេញ​បាន​រយៈពេល​មួយ​ថ្ងៃ តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ឲ្យ​បង្ក​ជា​ជម្លោះ​ពាក្យ​សម្តី រហូត​ដល់​ឃាត់​រថយន្ត​ទុក នៅ​ស្នងការ​ខេត្តបាត់ដំបង ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កម្ភៈ ឆ្នាំ​២០១៧ ត្រង់​ចំណុច​អូរ​សណ្ដា​ស ស្ថិត​ក្នុងភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង បន្ទាប់​ពី​ត្រួតពិនិត្យ​នៅ​តាម​ផ្លូវ ហើយ​រក​ឃើញ​ថា រថយន្ត​នេះ ខក​ខានមិនបាន​បង់ពន្ធ​ប្រចាំឆ្នាំ​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ តែ​ម្ចាស់​រថយន្ត​មិន​ព្រមអោយ​រហូត​ដល់​មាន​ជម្លោះ​ពាក្យ​សម្តី​គ្នា​កើតឡើង ។ ម្ចាស់​រថយន្ត​អះអាង​ថា ខ្លួន​ទើបនឹង​ទិញ​រថយន្ត​នេះ​មក​ពី​ភ្នំពេញ​បាន​មួយ​ថ្ងៃ...

ម្ចាស់​បុរី​អស់​ជិត​១​លាន​ដុល្លារ ប្រាប់​ល្បិច​បោក​របស់​គ្រូមន្តអាគម​ស្រី​សាច់​សខ្ចី

ភ្នំពេញ ៖ ស្ត្រី​ជា​គ្រូមន្តអាគម​អូ​ម​អាមសាច់.សខ្ចី​ម្នាក់ និង​ជា​អ្នក​ស្នង​រូប​លោកយាយ​ម៉ៅ រួម​ទាំង​ប្តី ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន បន្ទាប់​ពី​អ្នក​ទាំង​២​នាក់​នោះ រៀបចំ​គម្រោង​ឆបោក​តាម​រយៈ​ធ្វើ​មន្តអាគម និង​ញុះញង់​យក​ប្រាក់​ពី​ម្ចាស់បុរីអ្នក​រកស៊ី​លក់​ផ្ទះល្វែង យក​ប្រាក់​អស់​ប្រមាណ​ជិត​១​លាន​ដុល្លារ ព្រមទាំង​រៀបចំ​គម្រោង​បោក​យក​ដី​ផ្ទះ និង​ក្រុមហ៊ុន សាងសង់​បុរី ដែល​មាន​តម្លៃ​ប្រមាណ​៥​លាន​ដុល្លារ​ទៀត តែ​មិន​បាន​សម្រេច ។ សមត្ថកិច្ចឃាត់ខ្លួនគ្រូមន្ដអាគម​អូ​ម​អាម​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ធ្វើ​ឡើង​នៅផ្ទះ​វីឡា​លេខ​០៦ ផ្លូវ​Q០១ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ នា​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ...

លោក កែ គឹ​ម​យ៉ា​ន រិះគន់​ធ្ងន់​ៗ​លើ​តុលាការ និង​មេ​គុក​ស្រុក​ខ្មែរ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​រិះគន់​ខ្លាំង​ៗ លើ​ស្ថាប័ន​តុលាការ ដែល​ដំណើរការ​កាត់ក្ដី​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន មិន​ដូច​អ្វី​ដែល​ច្បាប់​បាន​ចែង ព្រោះ​មិនឃើញ​មាន​ជនល្មើស​គ្រឿងញៀន​ណា​ម្នាក់ ជាប់គុក​មួយ​ជីវិត​សោះ ។ ចំពោះ​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​ជាប់​ពន្ធនាគារ ប៉ុន្តែ​មនុស្ស​វិញ ចេញ​រកស៊ី​គ្រឿងញៀន​នៅ​ខាងក្រៅ​ហើយ​ធំ​ជាង​មុន​ទៀត​ ។ ច្បាប់​ដែល​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន អះអាង​ថា តុលាការ​កាត់ក្ដី​ខុស​នោះ គឺ​ច្បាប់​ស្ដី​ពី ការ​ត្រួតពិនិត្យ​គ្រឿងញៀន...

ហ៊ុន សែន គំរាមចាប់ខ្លួន សម រង្ស៊ី ឲ្យទាល់តែបាន

ជា​ថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន លោក សម រ​ង្ស៊ី ឲ្យ​ទាល់តែ​បាន និង បាន​ហៅ​លោក សម រ​ង្ស៊ី ជា​ភេរវ​ករ និង​បាន​ព្រមាន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ កុំ​ឲ្យ​មក​កាន់​តំបន់​អាស៊ី បើ​មិន​ចង់​ឲ្យ​មានការ​ចាប់ខ្លួន​។ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ និង​សម្ពោធ​អគារ​ទេ​ព្យ​កោសល្យ​វិស្វកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០១​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ...

ធ្លាយ​រឿង​កូនភ្លោះ​​ក្នុង​ផ្ទៃ​ស្រី​លាភ ប្រពន្ធដើម​នាយ​ក្រឹម​ ប្តឹង​ទៅ​តុលាការ

ភ្នំពេញ ៖ ច្រើន​ខែ​ហើយ​ដែល​ធ្លាយ​ដំណឹង​តារា​កំប្លែង​ស្រី​ក្នុង​ក្រុម​នាយ​ក្រឹម គឺ​ស្រី​លាភ កំពុង​មាន​ផ្ទៃពោះ​ពពោះកូនភ្លោះស្រី ប៉ុន្តែ​មិន​ត្រូវ​បាន​ទម្លាយ​ឪពុក​កូន​ក្នុង​ផ្ទៃ​ជា​នរណា​នោះ​ទេ ទើបតែ​ពេល​នេះ​ក៏​ផ្ទុះ​ថា ភរិយា​ស្របច្បាប់​នាយ ក្រឹម កំពុង​ត្រ​ឡោ​ត​ខឹង​ រឿងស្រី​លាភមានកូន​ភ្លោះ​ជាមួយ​ប្តី​របស់​ខ្លួន ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ទៀត​ផង​ ។ ភរិយា​ស្របច្បាប់​របស់​តារា​កំប្លែង​ល្បីឈ្មោះ​នាយ​ក្រឹម បាន​ចេញ​មុខ​ចោទប្រកាន់​តារា​កំប្លែង​ស្រី​វ័យក្មេង ដៃគូ​នាយ​ក្រឹម គឺ​កញ្ញា​ស្រី​លាភ ហៅ​នាង​ព្រលិត ថា​បាន​ដណ្តើម​ប្តី​របស់​គាត់ គឺ​នាយ​ក្រឹម លួច​ទាក់ទង​គ្នា​រហូត​មាន​ផ្ទៃពោះ​កូនភ្លោះ​៥​ខែ ព្រមទាំង​បង្ខំ​ឱ្យ​នាយ​ក្រឹម លែងលះ​គាត់​ជា​ប្រពន្ធ​ទៀត ទើប​គាត់​កើតទុក្ខ​មិន​សុខចិត្ត ក៏​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​ច្បាប់​ជួយ​រក​យុត្តិធម៌ ។ អ្នកស្រី​វង់ ឡុ​ង​មុន្នី...

ហួសពីសាហាវ រំលោភក្មេងមិនបានចាក់សម្លាប់ រួចបន្តចាក់អ្នកចូលជួយ៣នាក់និងគូដណ្តឹង

ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជនសង្ស័យ​ចាប់រំលោភ​មិន​បាន​សម្រេច យក​កាំ​បិទ​ចាក់ និង មនុស្ស​ប្រុស​ស្រី​៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ដោយសារ​ជន​ដៃដល់​ដដែល​ចាក់ ខណៈ​ចូល​ទៅ​ជួយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ប៉ុនប៉ង​រំលោភ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យឿ​ន យាំ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ រស់នៅ​ចំណុច​អូរ​រីង ក្នុងភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ បាន​ចេញពី​សាលារៀន ដើរ​តាម​ផ្លូវ​រទេះ...

ពិធីឡើងភូមិគ្រឹះលោកផ្កាយ២ម្នាក់ចំណាយជាង១០ម៉ឺនដុល្លារ

មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ត្រូវ​បាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​ផ្អើល​ចុះ​ផ្សាយ​តាម​គ្នា បន្ទាប់​ពី​ឃើញ​ពិធី​ឡើង​ភូមិ​គ្រឹះ​ដ៍​ស្កឹមស្កៃ​មួយ​ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បាន​ម្ចាស់​ភូមិ​គ្រឹះ​រៀបចំ​យ៉ាង​អធិកអធម​តាម​បែប​ប្រពៃណី​ខ្មែរ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​ទៀត​សោត នៅ​ក្នុង​ពិធី​ឡើង​ភូមិ​គ្រឹះ​ដែល​គេ​មិន​បង្ហាញ​ទីតាំង​គឺ​មានការ​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ៗ​តម្លៃ​រាប់​សែន​ដុល្លារ​និង​មាន​អ្នកចម្រៀង​សិល្បករ​សិល្ប​ការិនី​ល្បី​ៗ​ចូលរួម​ផង​ដែរ ។ មិន​មាន​ប្រភព​ណា​បញ្ជាក់​ថា ម្ចាស់​ភូមិ​គ្រឹះ​ប្រកប​របរ​រកស៊ី​ជំនួញ​អ្វី​នោះ​ទេ តែ​ប្រភព​ខ្លះ​ថា ម្ចាស់​ភូមិ​គ្រឹះ​បម្រើ​ការងារ​នៅ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​និង​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ (​ផ្កាយ​២) ។ ម្យ៉ាងទៀត បើ​តាម​វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា ម្ចាស់​ភូមិ​គ្រឹះ​ដ៍​ស្កឹមស្កៃ​នេះ​ឈ្មោះ​លោក ហូ ចំរើន និង​លោកស្រី គារ សុខ​គាង ។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៤​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែធ្នូ...

ហ៊ុន សែន សរសើរភរិយាលោកជាស្រ្តីខ្មែរដ៍ល្អ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សរសើរ​ភរិយា​របស់​លោក​ថា​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ដ៍​ល្អ និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​លោក​គ្រប់​បែប​យ៉ាង​និង​នៅ​ជាមួយ​លោក​គ្រប់​កាលៈទេសៈ រាប់​ទាំង​ការ​រួមរស់​សុខទុក្ខ​ជាមួយ​គ្នា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ខ្មែរក្រហម ឬ​ប៉ុ​ល ពត​) ។ ការ​លើក​សរសើរ​ភរិយា​របស់​លោក​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​ព្រៃ​ទា ស្ថិត​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ០១​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ ។ នៅ​ក្នុង​ពិធី​ខាងលើ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ...

ស្ទើរ​គាំងបេះដូង ប្តី​ទាន់​ប្រពន្ធ​កំពុង​ឡើងឋានសួគ៌​ជាមួយ​ប្រុស​ស្នេហ៍​ក្នុងផ្ទះ​សំណាក់

ខេត្តកណ្ដាល ៖ នៅ​លើ​លោក​នេះ​ពិតជា​មានរឿង​ដែល​ស្មាន​មិន​ដល់មានស្រ្តី​ដាច់​ចិត្ត​ចាកចោល​ប្តី និង​កូនស្រី ទៅ​រួមមេត្រី​យ៉ាង​ត្រេកត្រអាល​ជាមួយ​ប្រុស​ស្នេហ៍​នៅ​ក្នុងផ្ទះ​សំណាក់ ពេល​ឃើញ​នឹងភ្នែក ទាន់ប្រពន្ធដែល​ធ្លាប់​ឱប​នឹង​ទ្រូង តើ​ប្ដី​ឯណា​ទ្រាំ​បាន ? ជាក់ស្ដែង​មាន​ករណី​ផិតក្បត់​មួយនេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ចំណុច​ផ្ទះសំណាក់​យីហោ «ឧត្តុ​ង​មហា​ហេង​» ភូមិ​ចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។ នេះ​ចាត់​ទុក​ថា ប្ដី​មានចិត្ត​បុណ្យ​ហើយ ដែល​មិន​ប្រើ​ហិង្សា ពេល​ឃើញ​ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍​ទៅ​រួមមេត្រី​ក្នុងផ្ទះ​សំណាក់​នោះ ប្ដី​បាន​ត្រឹម​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ជាក់ស្ដែង តែ​ប៉ុណ្ណោះ ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ដ្រី​ដែល​ផិត​ប្ដី​ទៅ​ដេក​ជាមួយ​សហាយ​ក្នុងផ្ទះ​សំណាក់ ហើយ​ត្រូវ​ប្ដី​តាម​ទាន់​នោះ ឈ្មោះ...

ស ខេង បញ្ជាឲ្យលុបឈ្មោះប៉ូលិសដែលអាងខ្នង

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ដល់​រាជបណ្ឌិត្យ​នគរបាល​កម្ពុជា​លុបឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​មានឈ្មោះ​ក្នុង​ក្រប​ខណ្ឌ ប៉ុន្តែ​មិន​ចូល​សិក្សា​តាម​ការ​កំណត់​និង​នគរបាល​ដែល​អាង​ខ្សែ​ទុយោ ឬ​អាងខ្នង ។ លោក​ប្រមុខ​មហាផ្ទៃ​បញ្ជា​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ជាង​៥០០​នាក់ នៅ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។ ក្នុង​ឱកាស​នោះ​លោក ស ខេ​ង ក៍បាន​ទទួលស្គាល់​ថា បច្ចុប្បន្ន​បរិមាណ​នគរបាល​មាន​ច្រើន តែ​គ្មាន​គុណភាព​៕

កូនត្រីរ៉ស់នំាចូលពីយួន ឯចំណីត្រីនំាពីសៀម

ប្រភពពីប្រជាពលរដ្ឋខ្មែរដែលប្រកបរបរចិញ្ចឹមត្រីបាននិយាយថា បច្ចុប្បន្នពួកគាត់ទិញកូនត្រីរ៉ស់និងត្រីដៀបប​ពី​ប្រទេស​យួន​យកមកចិញ្ចឹម ព្រោះតែនៅស្រុកខ្មែរពុំមានកូនត្រីរ៉ស់ដែលមន្រ្តីជំនាញ ឬអ្នកចិញ្ចឹមត្រីភ្ញាស់លក់ ។ បើតាមអ្នកចិញ្ចឹមត្រីរ៉សនៅក្នុងឃុំអូរម៉ាល់ ស្រុកបាធាយ ខេត្តកំពុងចាមបាននិយាយទៀតថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង៥០០គ្រួសារនៅក្នុងឃុំអូរម៉ាល់ ស្ទើរតែជាង៨០ភាគរយប្រកបរបរចិញ្ចឹមត្រី​ ព្រោះរបរនេះ​អាច​ធ្វើឲ្យេពួកគាត់មានជីវភាពមធ្យម មិនក្រតែក៍មិនមានទ្រព្យធនហូរហៀរដូចមន្រ្តីរាជការ​ដែលកាន់តំណែង​កន្លែង​រកលុយបាន ឬពលរដ្ឋភាគច្រើននិយមហៅកន្លែងខ្លាញ់នោះទេ ។ ក្រុមអ្នកភូមិបានប្រាប់ភ្នាក់ងារ«អង្រុត»ឲ្យដឹងទៀតថា ក្នុងមួួយឆ្នំាៗ កូនត្រីរ៉សរាប់តោនបានត្រូវប្រជាពលរដ្ឋ​នៅក្នុងឃុំអូរម៉ាល់នំាចូលពីយួនយកមកចិញ្ចឹម ហើយថាកូនត្រីរ៉សនិងកូនត្រីដៀប​នំាចូលពីយួននោះ ចិញ្ចឹមតែ​៧ខែនឹងទទួល​បាន​ផល​រាប់តោនផងដែរ ។ចំណែកឯចំណីត្រីនំាចូលពីប្រទេសសៀម។ អ្នកចិញ្ចឹមត្រីបានបន្តថា ពេលទទួលបានផលគឺពួកគាត់លក់បាន១គីឡូក្រាម៧០០០រៀល ដោយមានអតិថិជន​(ម៉ូយ)ចំាទទួលទិញនៅផ្សារព្រែកព្នៅ ហើយនឹងនំាទៅលក់បន្តនៅតាមទីផ្សារនានាក្នុងប្រទេសខ្មែរ ។ ក្រុមអ្នកភូមិបាននិយាយដែរថា សព្វថ្ងៃប្រសិនបើរាជរដ្ឋាភិបាល ពិសេសមន្រ្តីជំនាញរដ្ឋបាលជលផល​បង្កើត​កន្លែងភ្ញាស់កូនត្រីលក់ ឬក៍បង្ហាត់បង្រៀនពួកគាត់ពីរបៀបភ្ញាស់កូនត្រីបានផលខ្ពស់ នោះពួកគាត់នឹងមិន​នំា​កូនត្ររ៉ស់និងកូនត្រីដៀបពីយួនមកចិញ្ចឹមនោះទេ ៕

នាយ​ក្រឹម ថា​ធ្វើ​ជ្រុល​ហួសហើយ មិន​លែង​នរណា​ឡើយ យក​ទាំងអស់​!

ភ្នំពេញ​ ៖ តារា​កំប្លែង​លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម បាន​ទទួលស្គាល់​កំហុសឆ្គង​របស់​លោក ចំពោះ​ការ​ដែល​ភរិយា​ដើម​អ្នកស្រី វង្ស ឡុ​ង​មុន្នី បាន​ចេញ​មុខ​បកអាក្រាត​រឿង​លោក​លួចលាក់​ស្នេហា​ជាមួយ​តារា​កំប្លែង​ក្នុង​ក្រុម នាង​គង់ ច័ន្ទ​សី​ណា ហៅ​ស្រី​លាភ ធ្លាយ​រឿង​មាន​ផ្ទៃពោះ​កូនភ្លោះ​៥​ខែ ។ បន្ទាប់​ពី​​អ្នកស្រី​វ៉ង់ ឡុ​ង​មុន្នី ភរិយា​ដើម​របស់​នាយ​ក្រឹម លែង​ទុក​មុខ​ទុក​មាត់​ឲ្យ​ប្ដី និង​ស្រី​លាភ ទៀត​ហើយ គឺ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​តែ​ម្ដង ដើម្បី​ឲ្យ​ពួក​គេ​បាន​ភ្លឺភ្នែក​រឿង​មាន​ស្នេហា​ជាមួយ​គ្នា ដែល​រឿង​នេះ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ទើប​នាយ​ក្រឹម​ចេញ​មក​អះអាង​ថា នាយ​មិន​លែងលះ​ប្រពន្ធ​ទេ គេ​ចង់​យក​ទាំង​២...

ផៃ ស៊ីផានប្តឹងអ្នកប្រមាថ សុខ អាន ខណៈយួន..

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា លោក​នឹង​ប្តឹង​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vanna Hay ដែល​បាន​ប្រមាថ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ។ លោក​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូប​នេះ ក៍បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ដែល​ស្គាល់​ម្ចាស់​អាក់​ខោ​ន​ខាងលើ ផ្តល់​ព័ត៌មាន​ទៅ​កាន់​លោក​ដើម្បី​រៀបចំ​ឯកសារ​ប្តឹង ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ម្ចាស់​អាក់​ខោ​ន​ឈ្មោះ Vanna Hay បាន​សរសេរ​នៅ​លើ​រូប​លោក សុខ អាន ក្រោយ​លោក សុខ អាន បាន​ទទួលមរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា​ថា...

ស្គាល់​អត្តសញ្ញាណ នគរបាល ដែល​អា​មេ​កាំភ្លើង​គំរាម​បាញ់​បុរស​ម្នាក់

ភ្នំពេញ ៖ លោក​អនុសេនីយ៍ទោ លន់ ស៊ីវ​ថេ​ង ត្រូវ​បាន​អះអាង​ថា ជា​អ្នក​អា​មេ​កាំភ្លើង​គំរាម​បាញ់​បុរស​ម្នាក់ ព្រោះ​ជម្លោះ​ពាក្យ​សម្ដី ។ មជ្ឈដ្ឋាន​ជា​ច្រើន ចង់​ឃើញ​សមត្ថកិច្ច អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​នគរបាល​រូប​នេះ ប្រសិនបើ​រក​ឃើញ​បទល្មើស​មែន​នោះ​។ បើ​តាម​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បាន​សរសេរ​អោយ​ដឹង​ថា «​សុទ្ធតែ​បក្សពួក​អា​ពាល​ទាំងអស់ អ​ញ្ចឹ​ង​តើ​បាន​ពួក​វា​សាហាវ​ៗ​ណាស់ ។ តែ​អំពើអាក្រក់​របស់​ពួក​អា​ឈាមថោក​អស់នេះ​មិន​ស្ថិតស្ថេរ​ទេ វា​ដល់​ថ្ងៃ​ត្រូវ​ជាប់គុក​ជាមួយ​គ្នា​វា​ទៀត​ហើយ​» ។ ជាមួយ​គ្នា​នេះ​ដែរ ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បន្ត​ថា «​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍...

រដ្ឋាភិបាលខ្មែរប្តឹងអាមេរិកទៅអង្គការសហប្រជាជាតិ

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អះអាង​ថា «​កម្ពុជា​បាន​ប្តឹង​អា​មេ​រិ​ក​ទៅ​កាន់​អង្គការសហប្រជាជាតិ (UN)​រួច​ហើយ ទាក់ទង​នឹង​ការ​ទម្លាក់​គ្រាប់បែក​ពិសេស​គ្រាប់បែក​គីមី​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ ។ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ខ្មែរ​ជុំវិញ​ការ​ប្រកាស​ជា​សាធារណៈ របស់​លោក​ប្រាក់ សុ​ខុន កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧​ក្នុង​ពិធី​ផ្សព្វផ្សាយ​សភាពការណ៍​នយោបាយ​ថ្មី​ៗ​នៅ​កម្ពុជា​ប្រាប់​ដល់​សមាជិក​សមាជិកា​ថ្នាក់ ភូមិ ឃុំ ស្រុក​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​ស្រុក​ស្អាង ខេត្ត កណ្តាល​នោះ ។ យ៉ាងណា​ក៍ដោយ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​លោក James Mattis បាន​បង្ហើប​ប្រាប់​លោក​ប្រមុខ​ការពារ​ជាតិខ្មែរ ទៀ បាញ់ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អា​មេ​រិ​ក​កំពុង​តែ​គិត​គួរ​ហើយ...

មន្រ្តី CPP មួយចំនួន ទិញផ្ទះនិងអចលនទ្រព្យនៅអាមេរិក

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ក្រុម​គ្រួសារ​គេ និង​អ្នក​រកស៊ី​ខិលខូច​ជាមួយ​ពួក​គេ ចូល​ចិត្ត​ចេញចូល​សហរដ្ឋអាមេរិក​ណាស់ ដោយសារ​តែ​ពួក​គេ បាន​បញ្ជូន​បងប្អូន​កូនចៅ​គេ​យ៉ាងច្រើន​កុះករ​ឲ្យ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។ ពួក​គេ​ក៏​បាន​ទិញ​ផ្ទះសម្បែង និង​អចលនទ្រព្យ​យ៉ាងច្រើន​នៅ​ទីនោះ ព្រមទាំង​បាន​យក​ទ្រព្យសម្បត្តិ និង​លុយកាក់​យ៉ាង​សន្ធឹកសន្ធាប់ ដែល​បាន​មក​ពី​អំពើ​ពុក​រលួយ យក​ទៅ​លាក់​នៅ​ទីនោះ​ដែរ​។ ពួក​គេ​ក៏​បាន​ជួយ​លុយ ឲ្យ​បងប្អូន​កូនចៅ​គេ បណ្តាក់ទុន ដើម្បី​មាន​មុខរបរ​រកស៊ី​នៅ​ទីនោះ​ដែរ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ។ គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​យ​ទេពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ នៅ​លើ​បណ្តាញ​សង្គម​ដដែល​អតីត​មេ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​រូប​នេះ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​«​សព្វដង ហ៊ុន សែន...