ឪពុកចេញពីផឹករកកាប់ម្ដាយ កូនប្រុសទ្រាំមិនបាន ជ្រុលដៃសម្លាប់ ដឹកសពទៅបោះចោល ២ឆ្នាំទើបដឹង

បុរស​ម្នាក់​ឃើញ​ឪ​ពុ​ុ​ក​បង្កើត​របស់​ខ្លួន​ចេញពី​ផឹក​ស្រវឹង ហើយ​កាន់​កាំបិត​ទៅ​រក​ចាក់​ម្ដាយ ក៏​ផ្ទុះ​កំហឹង​រុញ​ទម្លាក់​ពីលើ​ផ្ទះ ធ្លាក់​បាក់​ក​ស្លាប់ ហើយ​ដឹក​សាកសព​យក​ទៅ​កប់​ចោល​អស់​រយៈពេល​២​ឆ្នាំ ទើប​សមត្ថកិច្ច​បំបែកសំណុំរឿង​ដ៏​អាថ៌​កំបាំង​នេះ​បាន និង​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់ កាលពី​រសៀល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។ មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ សូ វុ​ធ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ រីឯ​ជន​រង​គ្រោះ ឈ្មោះ និ​ប...

«សែន កម្សត់» ឈ្មោះពិតប្រាកដលោក រិ​ន សា​វ៉េ​ត

ខេត្តតាកែវ ៖ ការ​ស្លាប់​របស់​ភរិយា​តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត បាន​ធ្វើ​ឲ្យ​មហាជន​មានការ​រំជួលចិត្ត​ និង​អាណិត​យ៉ាង​ខ្លាំង ខណៈ​ពេល​លោក​នៅ​កំដរ​សព​ភរិយាដែល​កំពុង​តែ​ធ្វើបុណ្យ​នៅ​ខេត្តតាកែវ​នោះ លោក​សុខ ជំនោរ អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​បាន​ទម្លាយនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អោយ​ដឹង​ថា លោ​ករិន សា​វ៉េ​ត មុន​នឹង​ចូល​ផលិតកម្ម​ល្បី លោក​មានឈ្មោះ សែន កម្សត់ ។ ទោះជា​យ៉ាងណា​មិនដឹង​ថា ឈ្មោះ​ខាងលើ​នេះ​ជា​ឈ្មោះ​ពិតប្រាកដ ឫយ៉ាងណា ព្រោះ​មិន​ទាន់​បានការ​បញ្ជាក់​ពី​លោក រិ​ន សា​វ៉េ​ត នៅឡើយ​ទេ ដោយសារ​តែលោក​កំពុង​កាន់ទុក្ខ​នៃ​សព​ភរិយា​ ។...

ឡៅ ម៉ុងហៃ៖ប្រសិនបើរដ្ឋាភិបាលរំលោភឆន្ទៈពលរដ្ឋ រដ្ឋាភិបាលនោះជាក្រុមឧទ្ទាម

អ្នក​ឃ្លាំមើល​សង្គម​និយាយ​ថា ការ​រំលោភសិទ្ធិ​មនុស្ស ការ​បំផ្លាញ គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ គឺជា​ការ​ក្បត់​ធម្មនុញ្ញ ជា​អំពើ​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ និង​ក្បត់​កិច្ចសន្យា​រវាង​រដ្ឋ ជាមួយ​ប្រជាពលរដ្ឋ​។ រដ្ឋធម្មនុញ្ញ​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៣ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស គឺជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ​ក្នុង​ការ​គាំពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ព្រំដែន​នៃ​ការ​ប្រើប្រាស់​អំណាច គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ប៉ុន្តែ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​អ្នក​ឃាំ្ល​មើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ជិះសេះ​លែងដៃ​មិន​ងាក​ក្រោយ ហើយ​បោះពួយ​ប្រើ​អំណាច​ហួសហេតុ​ទាំង​បំពាន ទៅ​លើ​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស ដូច​ជា​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សំឡេង​របស់​ពលរដ្ឋ​ជាង ៣​លាន​នាក់​។ អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត...

ហុង លីម ​ចាត់​ទុក​របប​ ហ៊ុន សែន​ ​ជា​របបពេជ្ឈឃាដ

កូនប្រុស​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចោទ​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ថា បាន បើក​ការ​វាយប្រហារ លាប​ព័​ណ៍ និង​មាក់ងាយ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ក្រុមប្រឆាំង​។ លោក ហុង លី​ម ថា រដ្ឋាភិបាល​កំពុង​លាប​ព័​ណ៍​ខ្លួនឯង​។ រីឯ​លោក ហុង លី​ម វិញ​បាន​ហៅ​របប​លោក ហ៊ុន សែន ថា​ជា​របប​អ​សីលធម៌​ទាំង​អំពើ​ពុក​រលួយ និង​ផ្លូវភេទ​។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក ហុង លី​ម បាន​ចាត់ទុក​របប​ដឹកនាំ​លោក ហ៊ុន សែន ថា​ជា​របប​ពេជ្ឈឃាដ...

ស្រវឹងស្រា​ហៅ​ប្អូនស្រី​បង្កើត​មក​កោសខ្យល់​ឲ្យ កើត​ចំណង់​ចាប់រំលោភ​រហូត​បាន​សម្រេច

ខេត្តព្រៃវែង ៖ នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ផឹកស្រា​ស្រវឹង បុរស​ជា​បងប្រុស​បង្កើត​បាន​ហៅ​ប្អូនស្រី​របស់​ខ្លួន​ឲ្យ​មក​កោសខ្យល់​ឲ្យ បន្ទាប់​ពី​កោសខ្យល់​រួច ជនសង្ស័យ​ក៏​បាន​ឲ្យ​ប្អូនស្រី​បិទ​ភ្លើង​រួច​ក៏​ធ្វើ​សកម្មភាព​ចាប់​ប្អូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៦ នៅ​លើ​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​ខ្យោ​ក​កណ្ដាល ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ប្រភពនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​បន្តឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផា​ន់ ភឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ វ៉ា គឿ​ន...

ចាប់ខ្លួន​ខ្មែរ​ម្នាក់​ថៃ​៣​នាក់ នាំ​ចូល​ប្រាក់​ក្លែងក្លាយ​ជាង​៥​ម៉ឺន​ដុល្លារ

បាត់ដំបង​ ៖ អ្នករាយការណ៍​ព័ត៌មានជាបឋមបាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​ជនជាតិ​ថៃ​៣​នាក់ និង​ខ្មែរ​ម្នាក់​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​លុយ​ក្លែង ក្លាយ​ចំនួន ៥៥,៣០០​ ដុល្លារ​អា​មេ​រិ​ក ចូល​មក​ប្រទេស​កម្ពុជា ​កាលពី​វេលា​ម៉ោង​១១ និង​២០​យប់​ថ្ងៃ​ទី​៥ មិថុនា ២០១៧ ស្ថិត​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។ អ្នករាយការណ៍​ព័ត៌មានបន្តថា ជនសង្ស័យទី១ ឈ្មោះ គៀត គិស័ក អាយុ៣៥ឆ្នាំ...

មន្រ្តី​សិទ្ធិមនុស្ស​ ថា​ សម រង្ស៊ី គ្មាន​កំហុស ​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការណ៍​ដែល លោក សម រ​ង្ស៊ី ប្ដេជ្ញា​ពី​ការពារ​ជនជាតិ​ដើម​ភាគតិច នៅ​ភាគ​ឥ​សាន​នោះ គឺ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម​។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជា​ជួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច (Degar) ដេ​កា ឬ​ហៅ​ថា ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣ នៅ​សហរដ្ឋអាមេរិក លោក សម រ​ង្ស៊ី លើក​ឡើង​ថា បើសិនជា​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​របស់​លោក​នឹង​គិត​គួរ​ចំពោះ​ជនជាតិ​ដើម​ភាគតិច​ម៉ុង​ញ៉ា តាម​ការ​អនុញ្ញាត​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ប៉ុន្តែ​របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​សន្យា​របស់​លោក...

ឃាត់ខ្លួនយួនខុសច្បាប់២០នាក់ នៅច្បារអំពៅ

ជនជាតិ​យួន​២០​នាក់ (​ស្រី​០៣​នាក់​) ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឃាត់ខ្លួន​ពី​បទ​លួច​ចូល​មក​ស្នាក់​នៅ និង​ប្រមុខ​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​នៅ​ក្នុង​ប្រទេស​ខ្មែរ ។ ការ​ឃាត់ខ្លួន​ជនជាតិ​យួន​ដែល​ឆ្លង​ដែន​ខុសច្បាប់​និង​កំពុង​ប្រកប​របរ​ធ្វើ​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ដែល​មានការ​សហការ​ចូលរួម​ពី​តំណាង​អយ្យការ​និង​សមត្ថកិច្ច​មល​ដ្ឋា​ន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិត​នៅផ្ទះ​លេខ​៥៩ ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ បើ​តាម​សមត្ថកិច្ច ក្រោយ​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំង​២០​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់ ៕

កញ្ញា វណ្ណ វ​ល័​ក្ខ សិច​ស៊ី​សម្ញែង​ដើមទ្រូងសាច់​.​ស ម៉ដ្ឋ​រលោង​​ស្វាគមន៍​ឆ្នាំ​ថ្មី​

ជា​ធម្មតា​សម្រាប់​អ្នកសិល្បៈ​ខ្មែរ មិន​ថា​ស្រី ឬ​ប្រុស​ទេ គឺ​ពួក​គេ​តែងតែ​ខំ​រិះរក​អ្វី​ដែល​ថ្មី​ប្លែក​យក​មក​បម្រើ​អារម្មណ៍ និង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​មិន​ដាច់​នោះ​ទេ​។ ក្នុង​នោះ​កញ្ញា វណ្ណ វ​ល័​ក្ខ ក៏​ជាតា​រា​ស្រី​មួយ​ដួង​ដែល​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ពី​យុវវ័យ​មិន​ តិច​ទេ​ដោយ​កន្លង​មក នាង​ធ្លាប់តែ​ស្លៀកពាក់​បញ្ចេញ​សាច់​គល់ភ្លៅ​ខើច​លើ​ខើច​ក្រោម​។ យ៉ាងណាម៉ិញតារា​ស្រី​ដែល​មិនសូវ​សម្បូរ​រឿងអាស្រូវ​ស្នេហា​ត្រីកោណ ដែល​កន្លង​មក​ធ្លាប់តែ​សម្ញែង​ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​លើ​ក្រោម និង​និយម​ស្លៀក​បែប​នារី​យុវវ័យ​សម័យ កញ្ញា វណ្ណ វ​ល័​ក្ខ នៅ​បំណាច់​ឆ្នាំ​ថ្មី​នេះ នាង​បាន​ជ្រើសរើស​ស្ទីល​ថ្មី​ប្លែក ដោយ​ស្លៀកពាក់​បង្អួត​សាច់​ក្បាលពោះ និង​ដើមទ្រូង​មូល​ក្លុំ​សរ​ខ្ចី ទាមទារ​ការ​ចាប់អារម្មណ៍​បន្ថែម​មួយ​កម្រិត​ទៀត​ពី​ទស្សនិកជន​អ្នកគាំទ្រ​។ តាម​រយៈ​រូបថត​ជា​ច្រើន​សន្លឹក​របស់​តារា​ស្រី​ដែល​កំពុង​ឆក់​បាន​ប្រជាប្រិយភាព​ល្បីល្បាញ​ដោយ​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​មិន​ប្រណី​ដៃ និង​មិន​ក្រែង​ចិត្ត​ទស្សនិកជន កញ្ញា វណ្ណ វ​ល័​ក្ខ​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ប្រុស​ៗ​មិន​តិច​នាក់​ឡើយ ដែល​បានឃើញ​រូប​នេះ​នាំ​គ្នា​បើកភ្នែក​យ៉ាង​ធំ​ៗ​សម្លឹង​មើល​ស្ទើរ​ភ្លេចខ្លួន និង​អង្គុយ​សម្រក់​ទឹកមាត់...

ឧកញ៉ា ដួង ឆាយ ខឹងអ្នកបម្រើក្តិចមួលកូន នាំនាងទៅប៉ុស្តិប៉ូលិស

បើតាម Police បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​និង​០០​នាទី​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​ក្រុម​គ្រួសារ​កុមារ​រង​គ្រោះ​ក្នុង​ករណី​ ហិង្សា​លើ​កុមារ​ នៅ​ចំណុច​ក្នុងផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ​ជនសង្ស័យ​​ឈ្មោះ​ ស៊ុំ​ សុ​ផា​ន់​ណា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ បុគ្គលិក​លក់​ខោអាវ​ ស្នាក់​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ​លោក​ឧកញ៉ា​ ឌួ​ង​...

អនិច្ចារណាស់កំពុងព្រួសស្រូវរន្ទះបាញ់ស្លាប់

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​កណ្តាល​វាលស្រែ​របស់​ខ្លួន​ដោយសារ​រន្ទះបាញ់ ខណៈ​ជន​រង​គ្រោះ​កំពុង​ព្រួស​ស្រូវ​ពេល​មេឃ​កំពុង​ភ្លៀង ។ បើ​តាម​សមត្ថកិច្ច​ខេត្តពោធិសាត់​បាន​និយាយ​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាងលើ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ និង​ថា​បុរស​រង​គ្រោះ​ឈ្មោះ ខ្លូត ព្រឿ​ន អាយុ​៥៣​ឆ្នាំ ជា​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ខ្នាចរមាស ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិសាត់ ៕

សមាជិកCPPប្រឈមនឹងការដកតំណែង ប្រសិនបើចាញ់ឆ្នោត

មន្រ្តីរាជការជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់មុខតំណែងចាប់ពីអនុប្រធាន​ការិយាល័យ​ថ្នាក់​កណ្តាលអាចប្រឈមទៅនឹងការដកហូតតួនាទី ឬ ព្យួរមុខងារ ប្រសិនបើភូមិ-ឃុំ ឬ សង្កាត់ ដែលខ្លួន​(សមាជិក​ចុះពង្រឹមមូលដ្ឋាន ឬឃោសនា) កាន់ ឬ ទទួលខុសត្រូវនោះចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ ។ ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាបានបន្តថា នៅក្នុងយុទ្ឋនាការនៃការស្វែងរកសំឡេង​ឆ្នោតក្នុងជួរ​បក្សកាន់​អំណាចក្នុងការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៤ឆ្នាំ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា(CPP) ហាក់ខិតខំជាងបណ្តាឆ្នាំណាៗទំាងអស់ដើម្បីយកឈ្នះលើគូប្រកួត ពិសេសចង់ឈ្នះគណបក្ស​សង្រ្គោះជាតិ ។ មន្រ្តីគណបក្សប្រជាជនកម្ពុជាមួួចំនួនបានលួចបង្ហើបទៀតថា មន្រ្តីរាជការដែលជាសមាជិកគណបក្សប្រជាជន​កម្ពុជាដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យឡើងទៅ ត្រូវបង់លុយប្រចំាខែក្នុងម្នាក់ៗ៣ម៉ឺនរៀល ដោយ​មិនគិតពីការចុះមូលដ្ឋាននូវរៀងរាល់សប្តាហ៍ ឬ ខែនោះទេ ។ ប្រភពបន្តថា នៅតាមក្រសួង-ស្ថាប័នមួយចំនួន ប្រធានអង្គភាព ឬ ប្រធានគណៈពង្រឹង​មូលដ្ឋានបានតម្រូវ​ឲ្យ​ប្រធាន...

ម៉ម សូណង់ដូថាបើឈ្នះនឹងបង្កើតក្លឹបកីឡា

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​និង​ជា​ថៅកែ​វិទ្យុ​សំបុក​ឃ្មុំ​សំលេង​ប្រជាពលរដ្ឋ FM105 លោក ម៉​ម សូណ​ង់​ដូ​បាន​និយាយ​ថា ប្រសិនបើ​ឃុំ​-​សង្កាត់​ណា ដែល​បក្ស​លោក​ឈ្នះ​ឆ្នោត លោក​នឹង​បង្កើត​ក្លឹ​ប​កីឡា​ដើម្បី​ឲ្យ​យុវជន​ហាត់ប្រាណ ព្រោះ​លោក​យល់​ថា សុខភាព​ល្អ​គឺជា​កត្តាចាំបាច់​សម្រាប់​មនុស្ស​ម្នាក់​ៗ ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​មួយ លោក ម៉​ម សូណ​ង់​ដូ ក៍បាន​បញ្ជាក់​អំពី​គោលនយោបាយ​របស់​គណបក្ស​លោក​ដែល​មាន​ជា​អាទិ៍​៖ សម្អាត​អំពើ​ពុក​រលួយ គ្រឿងញៀន ល្បែងស៊ីសង បម្រើសេវា​សាធារណៈ ដោយ​គោរព​តាម​ច្បាប់​កំណត់​។ ប្រជាពលរដ្ឋ​ត្រូវ​មាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មានការ​សិក្សា​ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​។ ការពារ​ដីធ្លី​លំនៅ​ដ្ឋា​ន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ និង...

ផ្ទុះ​ឡ​ចំហាយនៅសង្កាត់​ចោម​ចៅ​២ របួស​ជា​ជនជាតិ​ចិន​៦​នាក់

ភ្នំពេញ​ ៖ ផ្ទុះ​ឡ​ចំហាយបណ្តាលអោយ​ជនជាតិ​ចិន​៦​នាក់រង​របួសធ្ងន់​ស្រាល នៅ​រោងចក្រ​យីហោ គ័ង ស៊ុន ផលិត​អំបោះ និង​បោកគក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រោងចក្រ គ័ង ស៊ុន ផលិត​អំបោះ​ និង​បោកគក់​ដំណើរការ​រាល់ថ្ងៃ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ នេះ​មិនដឹង​ថា ផ្នែក​ខាង​ឡ​ដុត​យក​ចំហាយ ប្រើ​ក្នុង​វិស័យ​ការងារ...

ប៉ា សុជាតិវង្ស ឲ្យរកឡានចាប់ឆ្កែ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសដល់អាជ្ញាធរក្រោមឱវាទ​សាលា​ក្រុងត្រៀមរៀបចំឡាន ដើម្បី​ដើរ​ប្រមូល ឬចាប់សត្វឆ្កែ ដែលទៅជុះនោម​ដាក់សួនច្បារ ។ បើតាមលោកអភិបាលក្រុងដែលសម្បូរអនុសាសន៍ ឬ បទបញ្ជាបែបប្លែកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ​គណៈបញ្ជា​ការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២១​ ខែមេ​សា​​​ ឆ្នាំ២០១៧ថា ​កន្លង​មកនេះ​ អាជ្ញាធរ​រាជ​ធានីភ្នំពេញ បានដាក់ស្លាកសញ្ញាហាមមិនឲ្យសត្វឆ្កែចូល ជុះនោម ឬរត់លេង​លើ​សួនច្បារ ​បង្កឲ្យ​មានភាព​អាប់​អ៊ួរ ឬបរិស្ថាន​មិនល្អ សម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែល​បាន​ទៅ​ហាត់ប្រាណ​ជាដើម ប៉ុន្តែបំរាមទាំងនោះ ហាក់មិន​មានប្រសិទ្ធភាពសោះ គឺ​ប្រជាពលរដ្ឋនៅតែ​បន្តនាំ​នាំសត្វឆ្កែ មក​ជុះនោមដាក់លើសួនច្បារដដែល ៕

នាយករដ្ឋមន្រ្តីខ្មែរ-ឡាវជួបគ្នា ខណៈកម្លំាងតាមព្រំដែនបន្ថែមរៀងខ្លួន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយក​រដ្ឋមន្ត្រី​ឡាវ លោក ថង​លន់ ស៊ី​ស៊ូ​លី​ត បាន​ជួប​គ្នា​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ នេះ ។ មិន​មាន​ប្រភព​ជាក់លាក់​ណាមួយ​បង្ហើប​អំពី​ថា​តើ​មេដឹកនាំ​ទាំង​ពីរ​នៅ​ជជែក​ពិភាក្សា​គ្នា​ទៅ​លើ​របៀបវារៈ​សំខាន់​ៗ​អ្វីខ្លះ​នោះ​ទេ ប៉ុន្តែ​បញ្ហា​ព្រំដែន​និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​ជា​ច្រើន អាច​ជា​របៀបវារៈ​សំខាន់​នៅ​ក្នុង​ជំនួប​ខាងលើ​នេះ ។ ដោយឡែក​ពី​ខេត្តស្ទឹងត្រែង​នោះ​វិញ មាន​សេចក្តីរាយការណ៍​មក​ថា រដ្ឋាភិបាល​ឡាវ បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​យ៉ាងច្រើន​ពង្រាយ​តាម​បន្ទាត់​ព្រំដែន​នៃ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រ​សួ​អ​ការពារ​ជាតិ​រើស​ពល​ទាហាន​បន្ថែម​ជិត​៤​ពាន់​នាក់ និង​កំពុង​ពង្រឹងកម្លាំង​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​។ យ៉ាងណា​ក៍ដោយ បើ​តាម​មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង លោក...

យកច្បាប់គ្រប់គ្រងមន្រ្តី យកបេះដូងគ្រប់គ្រងរាស្រ្ត

ដោយយល់ឃើញថា អាចជាពុទ្ឋិមួយសម្រាប់អ្នកអានយកទៅពិចារណា«អង្រុត»សូមលើកយក​អត្ថបទរបស់​គណនីឈ្មោះ «William Guang » មកចុះផ្សាយមានខ្លឹមសារទំាងស្រុង ៖ លឺ​សូរ​ល្ហើយៗ តាម​ខ្យល់​ថា​មាន​ទីប្រឹក្សា​កល​យុទ្ធ​ថ្មី ណ្ហើយ ថ្ងៃនេះ​អផ្សុក​គួរសម​ក៏​ចង់​សរសេរ​អត្ថបទ​វែង​អន្លាយ​មួយ​ដែរ ព្រោះ​មាន​គេ​ថា​ខ្ញុំ​អត់​អ​ព្យា​ក្រឹត្យ​ទេ សរសេរ​របៀប​ប្រឆាំងលូវ​បើសរសេរ​របៀប​នេះ​គេ​ថា​ខ្ញុំ​ម៉េច​ទៀត ? ដូច្នេះ​ថ្ងៃនេះ​ខ្ញុំ​សរសេរ កល​យុទ្ធ​២​វិធី​សិន អ្នក​ណា​ចេះប្រើ​អ្នក​នឹង​បាន​ប្រយោជន៍ សម័យ​បូរាណ​ចិន ហាន ស៊ី​ង មេទ័ព​ដ៏​ខ្លាំង​បាន​និយាយ​ថា « យកចិត្ត​មន្ត្រី​ធំ បាន​ធ្វើមន្ត្រី​ធំ បើយកចិត្ត​រាស្ត្រ​បាន អាច​បានធ្វើដល់​ស្ដេច » មើលល​កាលៈទេសៈ​នេះ ទេវតា​បែប​ចង់​លែង​ក្លាយ​ជាទី​សក្ការៈ​របស់​រាស្ត្រ​ហើយ ពល​ទេវតា​ថ្នាក់​ក្រោម រួម​មាន​ជំនាងផ្ទះ ព្រះ​ភូមិ ទេវតា​ស្រុក...

នាយករងសាលា GOLDEN BRIDGE នាំសិស្សស្រីអាយុ៥ឆ្នាំ ទៅ​រំលោភ​​នៅ​ផ្ទះ

ភ្នំពេញ ៖ កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ នៅ​ពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ២០១៧ នេះ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស​ម្នាក់ អាច​ជា​ជនជាតិ​អង់គ្លេស ដែល​បង្រៀន​នៅ​សាលា​អន្ដរជាតិ GOLDEN BRIDGE International School ស្ថិត​នៅ​ខណ្ឌទួលគោក បន្ទាប់​ពី​បែកធ្លាយ​រឿងអាស្រូវ ជនបរទេស​រូប​នេះ បាន​នាំ​ក្មេង​ស្រី​ជា​សិស្សសាលា អាយុ​ទើប​៥​ឆ្នាំ ទៅ​រួម​ភេទ​ដល់​ផ្ទះ ។ មន្ដ្រី​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​នៅ​មុន​នេះ​បន្ដិច​ថា ជនបរទេស​ដែល​ជា​គ្រូបង្រៀន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ Mark Andrew Smith...

កូនស្រី​ទិញ​មី​១​កញ្ចប់​ហូប​ពុល​ស្លាប់​នៅ​សាលារៀន ឪពុក​ម្តាយ​យំ​ដល់​សន្លប់

ភ្នំពេញ ៖ គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បាន​ទិញ​មី​កញ្ចប់​ហូប​អស់​១​កញ្ចប់​នៅ​សាលារៀន រួច​ក៏​ស្រាប់តែ​កើត​មាន​អាការ​ឈឺពោះ​ក្អួតចង្អោ និង​ត្រូវ​គ្រូបង្រៀន​ទាក់ទង​ហៅ​ឪពុក​ម្តាយ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​អកុសល ក្មេង​ស្រី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សង្ស័យ​ថា កូនស្រី​ស្លាប់ ដោយសារ​ពុល​មី​កញ្ចប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន បានអោយ​ដឹង​ថា កុមារី​ដែល​ត្រូវ​ក្រុម​គ្រួសារ​សង្ស័យ​ថា ពុល​មី​កញ្ចប់​ស្លាប់​នោះ មានឈ្មោះ​ភៀន ឆេ​ង​លៀង អាយុ​៩​ឆ្នាំ...

រសៀល​ថ្ងៃនេះ ​ស្រី​ស្អាត​លក់​ឡេ​តាម​ហ្វេ​ស​ប៊ុ​ក Love Riya បញ្ជូន​ដល់​តុលាការ​​ហើយ

ភ្នំពេញ​ ៖ កម្លាំងនគរបាល​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បានបញ្ជូន​ស្រីស្អាត​លក់​ឡេ​លាប​ស្បែក​តាមហ្វេ​ស​ប៊ុ​ក Love Riya ដល់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាលហើយ នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា ២០១៧ នេះ ដើម្បី​សាកសួរ​ករណី​លក់​ផលិតផល​ក្លែងក្លាយ ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នក​ប្រើប្រាស់ ​។ ប្រភពពីមន្ត្រី​តុលាការ​ខេត្តកណ្ដាល បានអោយដឹង​ថា ស្រីស្អាត​លក់​ឡេ​ Love Riya កំពុង​ស្ថិត​ក្រោម​ការសួរនាំ​របស់​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ។ សូមបញ្ជាក់ថា សមត្ថកិច្ច​ឃាត់ខ្លួន​ស្រី​ស្អាត​សាច់​សខ្ចី...

មានរឿង​អ្វី ? បានជា​បុគ្គលិក​ប្រហែល​២០០​នាក់ ដើរ​ចេញពី PNN

ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម ដោយសារអ្នកធ្វើការ​ផ្នែក​សោត​ទស្សន៍​ក្នុងស្រុក​ថា មាន​បុគ្គលិក​ប្រហែល​២០០​នាក់ បាន​ដើរ​ចេញពី​ទូរទស្សន៍​កំពុង​ល្បីល្បាញ​ក្នុងស្រុក​មួយឈ្មោះ PNN ដែល​ការ​ចាកចេញ​យ៉ាង​គំហុក​នេះ ដោយសារ​តែ​ពួក​គេ​មិន​ពេញចិត្ត​នឹង​អ្នកគ្រប់គ្រង​ផលិតកម្ម​វិធី​ជា​ជនជាតិ​ថៃ ឈ្មោះ Kansee Paokamhaeng ហៅ Khun Third ​។ ប្រភព​បានឱ្យ​ដឹង​ថា កាល​ដំបូង​ឡើយ មុន​និង​ក្រោយ​ពេល​ចាប់ផ្តើម​ដំណើរការ​ផ្សាយ​របស់​ទូរទស្សន៍ PNN មាន​អ្នកដឹកនាំ​, អ្នកផលិតកម្ម​វិធី, ផលិតករ​របស់​ផលិតកម្ម, អ្នក​យក​ព័ត៌មាន, អ្នក​កាន់​កាមេរ៉ា, អ្នកបច្ចេកទេស​សំឡេង​ជា​ច្រើន​នាក់ ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​ទ្រនំ​ចាស់ ឬ​បោះបង់​ចោល​ស្ថានីយទូរទស្សន៍​នានា ហើយ​ចូល​ទៅ​ធ្វើ​ការងារ​ឱ្យ...

ផ្អើល​ចាប់​បាន​ជនសង្ស័យ​២​នាក់​វះ​យក​គ្រឿងក្នុង​ក្មេងនៅ​​កំពង់ធំ សមត្ថកិច្ច​បដិសេធ

ខេត្តកំពង់ធំ ៖ ករណី​ផ្អើល​ចាប់​ក្មេង​វះ​យក​គ្រឿង​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៧​នេះ បន្ទាប់​ពី​គណនី​ឈ្មោះ Sem Choeurn មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជនសង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ចាប់​ក្មេង​រួច​មក​ភ្លាម​ៗ​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​លោក អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្ត បាន​ចេញ​មក​ច្រានចោល​ព័ត៌មាន​មួយ​នេះ និ​ហ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍​ទាំងអស់ រក្សា​ភាព​ស្ងប់ស្ងាត់ ។ ឆ្លើយ​តប​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ចលាចល និង​ភ្ញាក់ផ្អើល​ពេញ​ទឹក​ពេញ​ដី​ខាងលើ​នេះ លោកស្នងការ​ខេត្តកំពង់ធំ...

តួកគីចង់បិទសាលាអន្តរជាតិ Zaman នៅកម្ពុជា

បន្ទាប់ពីពួកកងប្រដាប់អាវុធតួកគីបានប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីបណ្តេញប្រធានាធិបតីបច្ចុប្បន្នលោក Recep Erdogan ពីអំណាច តែមិនបានសម្រេចនោះរួចមក លោក Ilhan Khemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានប្រកាសក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៨ ខែកក្កដាម្សិលមិញថារដ្ឋាភិបាលរបស់លោកចង់បិទសាលាអន្តរជាតិ Zaman និងសាកលវិទ្យាល័យ Zaman នៅរាជធានីភ្នំពេញ ដោយសំអាងថាសាលានេះមានការជាប់ពាក់ព័ន្ធជាមួយចលនារបស់លោក Gulen ដែលធ្វើរដ្ឋប្រហារយោធានៅតួកគី ប៉ុន្តែប្រធានក្រុម Zaman ថាលោក Gulen...

ដី​ ៣ ​កន្លែង​ត្រូវ​បាន​បំប្លែង​ពី​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​ឯកជន

រដ្ឋាភិបាល​បាន​បំប្លែង​ដី​ចំនួន ៣ កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ពី​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន រួម​មាន​ដី​មួយ​កន្លែង​នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ត្រូវ​បាន​ប្រគល់​មួយ​ផ្នែក​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​កូនប្រសា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។ ការ​ប្រកាស​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ចេញ​ក្នុង​សៀវភៅ​ព្រះរាជកិច្ច កាលពី​ខែ​មុន​បាន​រៀបរាប់​ដោយ​សង្ខេប​អំពី​ដី ៣ កន្លែង​ដែល​ជា​ដី​របស់​ក្រសួងផែនការ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងការពារជាតិ ដែល​ត្រូវ​បាន​បំប្លែង​ទៅ​ជា​សម្បត្តិ​ឯកជន​កាលពី​ចុងខែ​តុលា​។ តាម​ច្បាប់​ដី​ដែល​ជា​ទ្រព្យសម្បត្តិ «​សាធារណៈ​របស់​រដ្ឋ​» ត្រូវ​បំប្លែង​ទៅ​ជា​ដី «​ឯកជន​របស់​រដ្ឋ​» នៅ​មុន​ពេល​អាច​បំប្លែង​ទៅ​ជា​លក្ខណៈ​ឯកជន​។ កិច្ចព្រមព្រៀង​ដី​ពី​រដ្ឋាភិបាល​អាច​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​។ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​ទីតាំង​ស្ថាប័ន​របស់​រដ្ឋាភិបាល​ជា​ច្រើន​ត្រូវ​បាន​រើ​ទៅ​ទីតាំង​ដី​ដែល​មាន​តម្លៃ​ថោក​នៅ​ជាយក្រុង ហើយ​ក្រុមហ៊ុន​ឯកជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​នៅ​លើ​តំបន់​ដី​ដែល​មាន​តម្លៃ​ខ្ពស់​ដែល​ជា​អតីត​ដី​រដ្ឋ​នោះ​ក្រោម​រូបភាព​ដោះ​ដូរ​។ បើ​តាម​អនុក្រឹត្យ​នោះ​ដី​មួយ​កន្លែង​មាន​ទំហំ ១២៤២ ម៉ែត្រការ៉េ​ដែល​បច្ចុប្បន្ន​ជា​ដី​សម្រាប់​អគ្គនាយកដ្ឋាន​ផែនការ​នៃ​ក្រសួងផែនការ​ត្រូវ​បាន​ប្ដូរ​មួយ​ផ្នែក​ទៅ​ឲ្យ​ក្រុមហ៊ុន​សាងសង់ Ly Chhuong Construction ដែល​ជា​កូនប្រសា​លោក ជាម យៀ​ប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​ការិយាល័យ​ថ្មី​មួយ​សម្រាប់​អគ្គនាយកដ្ឋាន​នៅ​ខាងក្រោយ​ការិយាល័យ​បច្ចុប្បន្ន​ដែល​នៅ​ជាប់​ផ្ទាល់​នឹង​មហាវិថី​ព្រះ​មុនី​វង្ស​។ លោក លី ឈួ​ង...

ស្គាល់អត្តសញ្ញាណស្រ្តីដែលគេសម្លាប់ញាត់ក្នុងធុងទឹកកកហើយ

ស្ត្រី​ម្នាក់​ដែល​គេ​សម្លាប់​ញាត់​ចូល​ក្នុង​ធុង​ទឹក​ក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៨ ចំណុច​គល់​ស្ពាន​ព្រែក​រូង ស្ថិត​ក្នុងភូមិ​អន្លុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ហើយ គឺ​ឃឿ​ន ធានី អាយុ​២៩ ឆ្នាំ​ស្នាក់​នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។ យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​អំពី​មូលហេតុ​និង​ជនសង្ស័យ​ជា​ឃាតករ​កាប់​ចិញ្ច្រាំ​សម្លាប់​នារី​រង​គ្រោះ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​នោះ​ទេ ព្រោះ​ជា​ការ​សម្ងាត់​ក្នុង​ស៊ើបអង្កេត​តាម​ចាប់​ជន​ដៃដល់ ។ គួរ​រំ​ឮ​កថា សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ធុង​ទឹកកក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ក្បែរ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល...

សម រង្ស៊ី៖ហ៊ុន សែន កំពុងតែលោតចូលលេងល្ខោនរៀបចំដោយយួន

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និ​រ​ទស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​និយាយ​ថា​«​លោក ហ៊ុន សែន កំពុង​តែ​លោត​ចូល​ទៅ​លេងល្ខោន ដែល​យួន​កំណត់​ឲ្យ​លេង ដើម្បី​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ​។​»​។ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៧​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​នេះ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៍​ដូច​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី នៅ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ជាង​៨​ម៉ោង​មុន​នេះ ។ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៍​មាន​ប្រជាប្រិយភាព​និង​ល្បីល្បាញ​រូប​នេះ បាន​សរសេរ​ក្រោយ​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​ខ្មែរ​មាន​ខ្លឹមសារ​ថា​«​ប្រទេស​លាវ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម​។ ថ្មី​ៗ​នេះ ប្រទេស​វៀតណាម បាន​បញ្ជា​ឲ្យ​ប្រទេស​លាវ បង្ករឿង​បន្តិចបន្តួច នៅ​តាម​ព្រំដែន​រវាង​ប្រទេស​លាវ និង​ប្រទេស​កម្ពុជា​។ បំណង​របស់​ប្រទេស​វៀតណាម គឺ​ចង់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ឈប់​គិត​ពី​ការ​ឈ្លានពាន...

ឃាត់ខ្លួនបុរស​មេការ​ម្នាក់ ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​មក​ប្តឹង​សមត្ថកិច្ច

ភ្នំពេញ ​៖ សមត្ត​កិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​បុរស​មេការ​រោងចក្រ​ផលិត​ទឹកកក​ម្នាក់ ​ក្រោយ​ពីរ​ប្រើ​អំពើ​ហឹ​ង្សា វាយ​កម្ម​ការ​នី​រោងចក្រ​ជាមួយ​គ្នា ​បណ្ដាល​ឲ្យ​បែក​ច​ញ្ចើ​ម ហេតុ​ការ​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ខែមេសា​ ឆ្នាំ​២០១៨ នៅ​ចំណុច​រោងចក្រ​ទឹកកក​ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ទេព រ៉​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ មុខរបរកម្មករ​រោងចក្រ​ទឹកកក ស្នាក់​នៅផ្ទះ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ដៃដល់​មានឈ្មោះ បុ​ង សៅ អាយុ​៣០​ឆ្នាំ​ មានមុខរ​បរជា​មេការរោងចក្រ​ផលិត​ទឹកកក ​មានស្រុក​កំណើត​នៅ​ភូមិ​ត្រ​ពាំង​ពិការ ឃុំ​អំពិល...

បញ្ជូនបុរសណ័រវេសវាយបំផ្លាញស្លាក CPP ទៅតុលាការ

ណ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ពាក់​ព័​ន្ឋ​ការ​វាយ​បំបែក​និង​បំផ្លាញ​ប៉ាណូ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​( CPP) ។ គួរ​រំ​ឮ​កថា​បុរស​ជនជាតិ​ណ័​រវេ​សម្នាក់ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល​របួស​ដៃ ដោយសារ​វ៉ៃ​ស្លាក​ប៉ា​ណួ​គណបក្ស​ប្រជាជន​កម្ពុជា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុខ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ តាម​បណ្តោយ​ផ្លូវ​លេខ​៩០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ សាក្សី​បាន​និយាយ​មុន​ពេល​កើតហេតុ កាលពី​ម៉ោងជាង​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ គេ​ឃើញ​បុរស​ជន ជាតិ​ណ័​រវេ​សម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​ជាង​៤០​ឆ្នាំ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តាម​ផ្លូវ​លេខ​៩០ ពី​កើត ទៅ​លិច​ដោយ​និយាយ​តែ​ម្នាក់ឯង​មិនដឹង​ជា​និយាយ​រឿង​អី​ខ្លះ​នោះ​ទេ លុះ​ដើរមក​ដល់​មុខ...

តើភរិយានិងកូនៗលោក កែម ឡី ជ្រកកោននៅប្រទេសណា?

ទីបំផុតទៅលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី និងកូនៗ បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី២៨ សីហា ២០១៦ ។ នេះបើយោងតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដែលមានថេរៈដីកានៅវិទ្យុបរទេសនិយាយភាសាខ្មែរមួយមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៩ សីហា ។ យ៉ាងណាក៍ដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មិនបានបញ្ជាក់ថាតើភរិយានិងកូនៗលោកបណ្ឌិត កែម ឡី នឹងស្នាក់នៅក្នុងប្រទេសណា...

ស ខេង កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ចាត់​ការ​ក្រុម​ប្រឆាំង

ក្រុមការងារ​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដាក់ទោស​បក្ស​ដែល​និយាយ​មិនល្អ​ពី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​គ្រោង​នឹង​បញ្ជូន​សេចក្តី​ព្រាង​ទៅ​លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គឺ​ការ​បំពាន​ច្បាប់ និង​គោលការណ៍​សិទ្ធិ​មនុស្ស​ជាស​កល​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក ស ខេ​ង បាន​ជួប​ប្រជុំ​ចង្អៀត ជាមួយ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​រួច​ហើយ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។ លោក ខៀវ សុភ័គ មិន​បាន បញ្ជាក់​លំអិត​ពី​នៃ​លទ្ធផល​ជា​ដុំ​កំភួន​នៃ​កិច្ចប្រជុំ​នោះ​ឡើយ លោក​គ្រាន់តែ​បញ្ជាក់...

អស់ឆ្ងល់ លោក​ហ៊ុន សែន ថា​គាត់​និយាយ​លេង

នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា លោក​ហ៊ុន សែន បាន​បកស្រាយ​ក្នុង​ន័យ​បំភ្លឺ​មហាជន និង​ពិភពលោក​ថា ការណ៍​ដែល​គាត់​និយាយ​អំពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​ផ្ល​យ និង​ប៉ា​គី​អាវ ថា​ជា​ការ​និយាយ​លេង​តែ​ប៉ុណ្ណោះ ។ ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៥ លោក​ហ៊ុន សែន ក៏​បាន​បំភ្លឺ​ទៀត​ថា គាត់​និយាយ​៥០០០​រៀល មិនមែន​៥០០០​ដុល្លារ​នោះ​ទេ ។ ជាមួយនឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក​ហ៊ុន សែន ក៏​បាន​បន្ត​រិះគន់​ចៅក្រម​អា​មេ​រិ​ក និង​ថា​ទាល់​តែវ៉ែ​អា​ផ្ល​យ​ងាប់​ទើប​ឈ្នះ ។ លោកនាយក​រដ្ឋមន្ត្រី​បកស្រាយ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​ច្រើន​បាន​រិះគន់ និង​លើកយក​ពី​ការ​ភ្នាល់​ប្រដាល់​រវាង​កីឡាករ​អា​មេ​រិ​ក​ផ្ល​យ វេ​ដ​វេ​ឌ័​រ និង​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​ម៉ា​នី...

ស្នងការខេត្តបាត់ដំបងធ្វើពិធីផ្ទេរអធិការ អត់បា្រប់សាមីខ្លួន

អតីត​អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង លោក ឃុំ សយ បាន​និយាយ​ថា កម្មវិធី​ប្រកាស​ឲ្យ​ចូល​និវត្ត​និង​ចូល​កាន់​តំណែង​អធិការ​នគរបាល​ថ្មី​ជំនួស​លោក​ដែល​ត្រូវ​ចូល​និវត្តន៍ រៀបចំ​ឡើង​ដោយ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​មហោស្រព​ស្ទឹង​សង្កែ​កាលពី​ថ្ងៃ​ទី​២២ មិថុនា ២០១៧​នោះ ពុំ​បាន​ជូនដំណឹង​និង​អញ្ជើញលោក (​ឃុំ សយ​) ចូលរួម​ឡើយ ។ លោក​ឧត្តមសេនីយ៍ទោ ស ថេ​ត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។ បើ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​របស់​លោក​វរៈសេនីយ៍ទោ ឃុំ សយ ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី...

កុំភ្លេចចូលបង្គន់ទំនើបរបស់លោកប៉ា សុជាតិវង្ស

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សាងសង់​បង្គន់​សាធារណៈ​មួយ​យ៉ាង​ទំនើប សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​និង​ហាត់ប្រាណ​ប្រើប្រាស់ ។ នេះ​បើ​តាម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស ដែល​អះអាង​យ៉ាង​ដូច្នេះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ។ បើ​តាម​លោក​អភិបាល​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​មេដឹកនាំ​សម្បូរ​អនុសាសន៍​និង​បទបញ្ជា​ប្លែក​ៗ ការ​សង់​បង្គន់​ទំនើប​នេះ ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​ឲ្យ​មក​កម្សាន្ត​និង​ហាត់ប្រាណ​កាន់តែ​ច្រើន​នៅ​សួនច្បារ DN ឬ សួន​ក្តាន់​ពីរ ស្ថិត​តាម​បណ្តោយ​កំណាត់​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ៕

តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ

ដូច​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ដាក់​ជីវិត​និង​ហ៊ាន​ភ្នាល់​ចាក់​លុយ​១​សង​១០០​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រលាយ​នោះ ជា​ការ​ពិត​ដូច​ក្តី​ប្រាថ្នា​របស់​លោក​ហើយ ពោល​គឺ​តុលាការ​កំពូល​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ហើយ និង​ហាម​ថ្នាក់ដឹកនាំ និង​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​។ ចាប់តាំងពី​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បាន​បើក​សវនាការ​ជា​អសាធារណៈ​លើ​បណ្តឹងសុំ «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​» ដោយ​មាន​ចៅក្រម​៩​រូប ដឹកនាំ​ដោយ​លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល​និង​តំណាង​មហាអយ្យការ​មួយ​រូប ក្រឡាបញ្ជី​មួយ​រូប និង​មាន​មេធាវី​ដើមបណ្តឹង​តំណាង​ក្រសួងមហាផ្ទៃ​៤​រូប ។ សវនាការ គឺ​មិន​អនុញ្ញាត ឲ្យ​ថត​សំឡេង និង​ថតរូប​ភាព​ទេ...

គេបាញ់១គ្រាប់ហើយ ឌឺបក់ដៃហៅគេមកវិញ បាញ់១គ្រាប់ទៀតធ្លុះ….

ស្នូរ​គ្រាប់​កាំភ្លើងខ្លី​ចំនួន​២​គ្រាប់ ត្រូវ​បាន​គេ​ឮ​សូរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២៨៧ កែង​ផ្លូវ​១៤៣ មុខ​ហាង​ការ​ហ្វេ KIRIRUM ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​ត្រូវ​ក្រុម​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​បាញ់ប្រហារ​ចំនួន​២​គ្រាប់ មុខ​ហាង​ការ​ហ្វេ KIRIRUM បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ខណ្ឌចំការមន ចុះ​មក​អន្តរាគមន៍ និង​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទាំង​យប់​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​ត្រូវ​ក្រុម​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង តាម​បាញ់ប្រហារ​ចំនួន​២​គ្រាប់ មុខ​ហាង​ការ​ហ្វេ KIRIRUM ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។ សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បត់​ចូល​នៅ​ហាង​កាហ្វេ KIRIRUM...

ការពិតក្រុមមេធាវីក្រសួងមហាផ្ទៃដាក់ភស្តុតាងបន្ថែមរឿងហ្នឹងសោះ

ដូច​តាម​ការ​គ្រោងទុក ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ក្រសួងមហាផ្ទៃ​ក្នុង​សំណុំរឿង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​យក​ឯកសារ និង​ភស្តុ​តាង​បន្ថែម​ទៀត ទៅ​ដាក់​នៅ​តុលាការ​កំពូល ។ សេចក្តីរាយការណ៍​ពី​តុលាការ​កំពូល​បាន​ស្រង់​សម្តី​លោក​មេធាវី គី តិច បញ្ជាក់​ឲ្យ​ដឹង​ថា ឯកសារ​និង​ភស្តុ​តាង​ដែល​ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ​យក​ទៅ​ដាក់​នៅ​តុលាការ​កំពូល​ដើម្បី​ដាក់បន្ទុក​បន្ថែម​លើ​គណបក្សប្រឆាំង​នោះ​ដូច​ជា​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប ដែល​នឹង​ត្រូវ​ហាមឃាត់​សិ​ទ្ឋិ​ធ្វើ​នយោបាយ ។ បើ​តាម​លោក គី តិច ភស្តុ​តាង​៣​កញ្ចប់​ដែល​ត្រូវ​ដាក់​នៅ​តុលាការ​កំពូល​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ គឺ​ការ​ចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខ្លះ​កំពុង​មានទោស សកម្មភាព​ចាស់ និង​ថ្មី​ៗ​របស់​លោក សម រ​ង្ស៊ី និង​ការ​អះអាង​របស់​កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា...

ជឿដែរថានៅភ្នំពេញមានតែផ្សារពីរប៉ុណ្ណោះលក់ទំនិញគ្មានជាតិគីមី ?

ផ្សារ​ព្រែក​ព្នៅ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ម្តុំ​ពោធិ​ចិន​តុង ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨​ថា ទំនិញ​ដែល​អាជីវករ​លក់​ពុំ​មាន​ជាតិ​គីមី​នោះ​ទេ ។ យ៉ាងណា​ក៍ដោយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ០៩​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ។ បើតាមគេហទំព័រក្រសួងពាណិជ្ជកម្ម បានឲ្ដឹងថា នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ មន្ត្រី​កាំកុងត្រូល...

លោក សម រង្ស៊ី ចាត់ទុកសភាជាទីងមោង

មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានវាយប្រហារធ្ងន់ៗទៅលើស្ថាប័ន​នីតិប្បញ្ញត្តិ(រដ្ឋសភា) ដោយចាត់ទុករដ្ឋសភាជាទីងមោង ព្រោះតែធ្វើតាមបញ្ជាជនផ្តាច់ការ ។ រដ្ឋសភាទីងមោងនិងតាមបញ្ជាជនផ្តាច់ការដែលលោក សម រង្ស៊ី ប្រើខាងលើនេះ ទំនងជាលោក​ចង់សំដៅទៅ​ដល់រដ្ឋសភាដែលដឹកនំាដោយគណបក្សប្រជាជនកម្ពុជា(ពេលសភាប្រជុំតំណាងរាស្រ្តបក្សប្រឆំាងអត់ចូលរួម) និងតាមបញ្ជាជនផ្តាច់ការនោះ ក៍ទំនងជាលោក សម រង្ស៊ី សំដៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី​លោក ហ៊ុន សែន បានបញ្ជាឲ្យក្រុមតំណាងរាស្រ្តខ្លួនរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​។ ការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះដែរ ក៍ធ្វើឡើងនៅមុនពេលដែលរដ្ឋសភាខ្មែរ...

CPPថាក្រុមប្រឆំាងបរាជ័យក្នុងការប៉ុនប៉ងផ្តួលខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា​(CPP) បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ហើយ​ថា​ជ័យជម្នះ​នេះ ជា​ការ​បរាជ័យ​របស់​ក្រុមប្រឆាំង​និង​មជ្ឈដ្ឋាន​អគតិ​នានា ដែល​មាន​គោលបំណង​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា ។ នៅ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជា​ជ​កម្ពុជា​ដែល​ចេញផ្សាយ​ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ប្រកាស​ល​ទ្ឋ​ផល​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ក៍បាន​ចាត់​ទុក​ល​ទ្ឋ​ផល​ឈ្នះ​ឆ្នោត​របស់​ខ្លួន​ថា​ជា​មូលដ្ឋាន​យ៉ាង​រឹង​មាំ​សម្រាប់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈាន​ទៅ​ទទួល​បាន​ជ័យជម្នះ​ដ៍​ត្រចះត្រចង់​ជា​ថ្មី​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦(​អាណត្តិ​ទី​៦)​នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ ។ មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​កើន​អាសនៈ​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ និង​មជ្ឈដ្ឋាន​នានា​ជុំវិញ​សេចក្តីថ្លែងការណ៍​ខាងលើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៍ប៉ុន្តែ​តាំងពី​ល​ទ្ឋ​ផល​បណ្តោះអាសន្ន មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​រួច​ហើយ​ថា​ខ្លួន​ទទួល​បាន​ជោគជ័យ​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​០៤ មិថុនា​កន្លង​មកនេះ និង​ថា​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នេះ​ដែរ ក៍​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ឈាន​ទៅ​កាន់​អំណាច​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។ ល​ទ្ឋ​ផល​ផ្លូវការ​ដែល​ប្រកាស​ដោយ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២៥ មិថុនា បាន​បង្ហាញ​ថា ៖ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តំណែង៖ មេឃុំ​-​ចៅសង្កាត់​៖ ១១៥៦ ជំទប់​ទី​១៖ ១១៣៩ ជំទប់​ទី​២៖ ៥១០ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​៖ មេឃុំ​-​ចៅសង្កាត់​៖ ៤៨៩ ជំទប់​ទី​១៖ ៥០៣ ជំទប់​ទី​២៖...

ឧកញ៉ា ស៊ុយ សុផាន អត់ខ្លាច ជា សុផារ៉ា

នាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ដែលគេនិយមហៅ«យាយផានៗ» គឺ ឧកញ៉ា ស៊ុយ សុផាន មិនព្រមបើកផ្លូវឲ្យ​ប្រជាពលរដ្ឋ​៣ភូមិធ្វើដំណើរឆ្លងកាត់នោះឡើយ បើទោះបីជាមានបញ្ជាជាលាយលក្ខណ៍អក្សរ​ពីលោកទេស​រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់នោះក្តី ។ បើតាមអ្នកភូមិភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា និង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ផ្លូវលំ​ប្រវែង​ប្រមាណ​៦​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៣៦៩ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១​ឆ្លងកាត់​ភូមិ​នោះ ពួកគាត់(អ្នកភូមិ) ធ្លាប់បាន​រៃអង្គាសប្រាក់​គ្នា​ស្ថាបនា​សម្រាប់​ធ្វើដំណើរ និង​ប្រកប​របរ​អាស្រ័យ​ផល​ដី​បឹង...

ចាប់ខ្លួនជំនួយការអគ្គនាយករង CDC

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បានឃាត់​ខ្លួន​ជំនួយការ​​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ពាក់ព័ន្ឋនឹងការ​ទទួល​ប្រាក់​ខុស​ច្បាប់​នៅ​ក្នុង​ពេល​បំពេញ​ការងារ។ បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបានឲ្យ​ដឹង​ថា លោក ឈឹម ពិសិដ្ឋ មានតួនាទី​ជា​​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា។ ​ទោះជាយ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ACU មិន​បាន​បង្ហាញ​ថា ឈ្មោះ ឈឹម ពិសិដ្ឋ ជា​ជំនួយការ​លោក ឬ លោកស្រី​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជានោះ ឈ្មោះ​អ្វី​នោះ​ទេ៕

ចាក់សម្លាប់ស្រ្តីម្នាក់ក្បែរផ្សារដេប៉ូ សង្ស័យគំនុំ

ស្រ្តីម្នាក់កំពុងដើរតាមផ្លូវត្រូវបុរសមាឌធំជិះម៉ូតូមកឈប់និយាយគ្នាបានបន្តិចក៍ចាក់សម្លាប់កណ្តាលផ្លូវ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក វេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ។ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងអាចបណ្តាលមកពីគំនុំរឿងអ្វីមួយ ។ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះលី ដាវី អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធាបម្រើការងារនៅក្នុងក្រសួងការពារជាតិ (DN)  មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។ រីឯជនដៃដល់មិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់ ។ មកដល់ម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃអង្គារដដែលនេះ សពនារីរងគ្រោះកំពុងត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ឋកំពុងធ្វើកោសល្យវិច័យនៅឡើយ មុនពេលប្រគល់ជូនក្រុមក្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ឃាត់​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ដើម​កំណើត​វៀតណាម​ម្នាក់ ​រត់ពន្ធ​គ្រឿងញៀន​ចូល​កម្ពុជា

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌មាន បានអោយ​ដឹង​ថា កម្លាំង​នគរបាល បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​អូស្ត្រាលី ដើម​កំណើត​វៀតណាម ចំពោះ​ការ​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៨​នេះ ។ សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាប​ជា​ស្ថាពរ​នេះ ក្រោម​ការ​សហការ​រវាង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជាមួយ​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ ស្ត្រីជន​សង្ស័យ និង​វត្ថុ​តាង​យក​ទៅ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ក្នុង​ការ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ករណី​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ជួញដូរ​សារធាតុ​ញៀន​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ...

ប្រើបា្រស់រថយន្តយីឌុបជាមធ្យោបាយដឹកជញ្ជូនគ្រឿងញៀន

បុរស​ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់ (​ធំ​១​កញ្ចប់​) ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​ជិះ​រថយន្ត​យី​ឌុ​បត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A 2739 ជា​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រឿងញៀន​ដើម្បី​ចែកចាយ ។ ហេតុការណ៍​ចាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ធ្វើ​ឡើង​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ស្ថិត​ក្នុងភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ យឹ​ម គី​ម​ស៊ា ហៅ ង៉ោ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​ស្ពឺ...

រវល់តែអុំទូក ឈ្មួញនំាឈើចេញទៅយួនដូចហែកឋិន

ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក ឈ្មួញ​រកស៊ី​ឈើ​ក៏​កំពុង​សប្បាយ​កាប់​ឈើ និង​ដឹក​ជញ្ជូន​គ្មាន​ពេល​ស្រាកស្រាន្ត​ឡើយ​។ អ្នកធ្វើការ​ងារ​ផ្នែក​បរិស្ថាន​ថា ប៉ុន្មាន​ថ្ងៃនេះ បទល្មើស​ព្រៃឈើ​កំពុង​កើតឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ព្រៃ និង​ការ​ដឹក​ជញ្ជូន​ឈើ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់​។ ឈ្មួញ​ព្រៃឈើ​ល្មើសច្បាប់​បាន​ឆក់​យក​ឱកាស​ដែល​ក្រុម​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក សម្រុកចូល​ព្រៃ​កាប់ និង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គឃ្លើន​។ សកម្មជន​ការពារ​ព្រៃឈើ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ដូចនេះ ព្រោះ​ខ្វះ​ការ​យកចិត្ត​ទុក​ពី​សំណាក់​រដ្ឋាភិបាល​។ សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក មីង អូន ឲ្យ​អាស៊ី​សេរី​ដឹង​ថា នៅ​ក្នុង​ព្រៃ​លាន់លឺ​តែ​សំឡេង​អារឈើ ចំណែក​នៅ​តាម​ផ្លូវ​ចេញចូល​ព្រៃ ឃើញ​គោ​យន្ត​ដឹកឈើ​ចេញ ហើយ​មាន​ឡាន​តូច​ធំ​ចាំ​ដឹក​ចេញពី​ព្រៃ​។ លោក​ថា ឲ្យ​តែ​មាន​ពិធីបុណ្យ​ទាន​ធំ​ៗ ដូច​ជា​បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ...

មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ដ​ព្រះ​សី​ហនុមាន​វិធានការ ​ក្រោយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់

មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ មួយ​ចំនួន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ចុះ ពិនិត្យ​មើល​ទឹក​បឹង​ព្រែក​ទប់​ក្រោយ​ពី មាន​គេ​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​និង បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​បាន​ទប់ស្កាត់​ចំពោះ​អ្នក​ចាក់សំរាម​ធ្វើ​ឱ្យ​ប៉ះ ពាល់​ដល់​ការ​ទាញ​យក​ទឹក​ពី​បឹង​មួយ​នេះ​មក​បម្រើ​ឱ្យ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់ ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ទាំងមូល​។ ការ​ចុះ​ត្រួតពិនិត្យ​និង​មាន​វី​ធាន​ការ ទប់ស្កាត់​ចំពោះ​ការ​ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​នេះ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ។ លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ ឧស្សាហកម្ម​និង​សិប្បកម្ម​(​រដ្ឋាករទឹក​) ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ចំពោះ​ការ ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​ពី​ជន មួយ​ចំនួន​នេះ​លោក​នឹង​ដាក់​កម្លាំង​ឃ្លាំ មើល​ជា​ប្រចាំ​ដើម្បី​ស្វែងរក​អ្នក​ដែល បាន​លួច​ចាក់សំរាម​និង​កាក​សំណល់​ចូល ទៅ​ក្នុង​បឹង​ហើយ​ឃាត់ខ្លួន​ចាត់ការ​ទៅ តាម​ច្បាប់ ។ លោក​បាន​បន្ដ​ថា ប្រ​សិន...

ម៉ន សាម៉េត ស្រក់ឈាមលើសង្វៀនយកលុយឲ្យប្រពន្ឋឆ្លងទន្លេ

កីឡាករ​ប្រដាល់សេរី​ក្បាច់គុន​ខ្មែរ លោក ម៉​ន សា​ម៉េ​ត មក​ពី​ក្លឹ​ប​ប្រដាល់​ព្រែក​ឯង​កីឡា​បាន​ប្រកួត​ឈ្នះ​កីឡាករ​រួម​ជាតិ វឿ​ន សា​រិ​ន នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ។ បើ​ទោះបីជា​កីឡាករ ម៉​ន សា​ម៉េ​ត ឈ្នះ​ពិន្ទុ​មែន តែ​នៅ​លើ​ផ្ទៃមុខ​របស់​គេ​គឺ​មាន​ស្នាម​បែក​ហូរ​ឈាម​លើ​សង្វៀន រហូត​គ្រូពេទ្យ​ដេរ​មិន​តិច​ជាង​១០​ថ្នេរ​នោះ​ទេ ។ អ្វី​ដែល​គួរ​ឲ្យ​អាណិតអាសូរ​នោះ​ថែម​ទៀត ការ​ឡើង​សង្វៀន​ប្រដាល់​ប្រកួត​កាលពី​យប់មិញ​នេះ​ដែរ គឺ សា​ម៉េ​ត បាន​យក​ថវិកា​ដែល​ខ្លួន​ខិតខំ​ទាំង​កម្លាំងកាយ​និង​ចិត្ត​រហូត​សម្រាក់​ឈាម​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​នេះ យក​ទៅ​ជូន​ប្រ​ព​ន្ឋ​ឆ្លងទន្លេ ។ ជា​ការ​កត់សម្គាល់ កន្លង​មក​មាន​អ្នក​ប្រដាល់សេរី​គុន​ខ្មែរ និង​សកល​ច្រើន​នាក់ ដែល​ជួប​វាសនា​ជីវិត​មិន​ខុស​ពី​កីឡាករ ម៉​ន...

សម រង្ស៊ី មិន​​ភ្ញាក់​ផ្អើល​នឹង​ដីកា​រឹប​អូស​ទ្រព្យសម្បត្តិ​

លោក សម រ​ង្ស៊ី ថ្លែង​ថា លោក​មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ចំពោះ​សេចក្ដីសម្រេច​របស់​តុលាការ​របប​ក្រុងភ្នំពេញ រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​នោះ​។ លោក​ចាត់​ទុក​ការ​សម្រេច​បែប​នេះ គឺជា​ផ្នែក​មួយ​នៃ​សំណុំរឿង​នយោបាយ​ដែល​របប​លោក ហ៊ុន សែន បាន​សាង​ឡើង​ដើម្បី​ធ្វើទុក្ខបុកម្នេញ​រូប​លោក ដែល​លោក​បាន​ចេញ​មុខ​ខ្លាំង​ជាងគេ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់​ការ និង​ពុក​រលួយ​ដូច​សព្វ​ថ្ងៃនេះ​។ លោក សម រ​ង្ស៊ី នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​មិន​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ដីកា​រក្សា​ការពារ​រឹបអូស​ទ្រព្យសម្បត្តិ​រួប​លោក​នោះ ដោយ​លោក​អះអាង​ថា លោក​មិនមែន​ជា​មនុស្ស​សម្ភារៈ​និយម​ទេ ដូច​ជា​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្ដិ​នោះ មិនមែន​ជា​អ្វី​ដែល​លោក​ស្វែងរក​ក្នុង​ការ​តស៊ូ​របស់​លោក​អស់​រយៈពេល ២៥​ឆ្នាំ​កន្លង​មកនេះ​ទេ​។ នៅ​ក្នុង​សារ​ដែល​លោក សម រ​ង្ស៊ី ផ្ញើ​ជូន​មក​អាស៊ី​សេរី...

កុមារានៅប៉ោយប៉ែតរងការប្រើហិង្សាផ្លូវភេទជាងកុមារី

យោង​តាម​របាយការណ៍​របស់​អង្គការ​ប្រឆាំង​អំពើ​ហិង្សា​របស់​ប្រទេស​ស្វី​សបាន​បង្ហាញ​ថា ក្រុម​កុមា​រា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ងាយ​រង​គ្រោះ​ពី​អំពើ​ហិង្សា​ផ្លូវភេទ​ជាង​ក្មេង​ស្រី​ដល់ ទៅ ៥ ដង បើ​ទោះបីជា​មនុស្ស​ភាគច្រើន​យល់​ថា ក្មេង​ស្រី​មាន​ហានិភ័យ​ខ្ពស់​ជាង​ក៏​ដោយ​។ ទិន្នន័យ​ទទួល​បាន​ពី​ការ​ស្ទង់​មតិ​លើ​កុមារ និង​យុវជន​ចំនួន​៨០​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៨ ទៅ ១៨ ឆ្នាំ ស្តី​ពី​បទ​ពិសោធន៍​ជីវិត​នៅ​លើ​ដងផ្លូវ​នៅ​ក្រុង ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​តំបន់​ដែល​ប្រជាជន​ភាគច្រើន​បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ឱកាស​រក​ប្រាក់ ហើយ​ភាគច្រើន​នៃ​ពួក​គេ​ចេញ​ទៅ​តាម​ក្រុម​គ្រួសារ​ក៍បាន​បង្ហាញ​ទៀត​ថា គ្រឿងញៀន ក៏​ជា​បញ្ហា​ធំ​មួយ​ផង​ដែរ​សម្រាប់​បណ្តា​ក្មេង​ប្រុស​នៅ​តាម​បណ្តោយ​ព្រំដែន ដោយ​៤០% នៃ​គំរូ​សិក្សា​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ហិតកាវ ហើយ​ស្ទើរ ៣០ ភាគរយ​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រភេទ...

ប្តី​ប្រពន្ធ​ជនជាតិ​ចិន​ឈ្លោះ​គ្នា ចាក់​សាំង​ដុត​ឆាបឆេះ​បន្ទប់​ជួល របួស​ទាំង​២

ភ្នំពេញ​ ៖ នៅម៉ោងប្រមាណជាង១រសៀលថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧​នេះ គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ បន្ទប់​ជួល​ក្នុង​អគារ​ខុន​ដូរ​ជាន់​ទី​៤ ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន បាន​រលត់​ទៅ​វិញ​ហើយ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​៤​គ្រឿង ដើម្បី​ជួយ​បាញ់​ពន្លត់​ ។ ប្រភពពីប្រជាពលរដ្ឋ​នៅក្បែរនោះបាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​នេះ សង្ស័យ​បង្ក​ឡើង​ដោយ​ប្ដី​ប្រពន្ធ​២​នាក់ (​ប្តី​ជា​ជនជាតិ​ចិន​) ដែល​រស់នៅ​អគារ​ខុន​ដូរ​នោះ ឈ្លោះ​គ្នា​ហើយ​បាន​ចាក់​សាំង​ដុត​។ ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​ដែរ បង្ក​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នោះ រង​របួស​រលាកភ្លើង​ពេញ​ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​។ កម្លាំងសមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤​គ្រឿង​។...