ម្យ៉ាងដែរ ! និស្សិតយោធាយួនមករៀនយកបរិញ្ញាបត្រភាសាខ្មែរ

ក្រុម​និស្សិត​យោធា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ចំនួន ១៥​នាក់ បាន​បញ្ចប់​វគ្គ​សិក្សា​បរិញ្ញាបត្រ​ភាសា​ខ្មែរ និង បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ សីហា ២០២០​នេះ ។​

នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលបង្ហោះកាល​ពីថ្ងៃត្រង់ថ្ងៃទី០៥ សីហា ២០២០ ។

​គេ​មិនដឹង​ថា តើ​និស្សិត​យោធា​វៀតណាម​ដែល​ទទួល​បាន​បរិញ្ញាបត្រ​ភាសា​ខ្មែរ​ខាងលើ​នេះ បាន​មក​បំពេញ​កម្មសិក្សា​យក​ជំនាញ​ភាសា​ខ្មែរ​នេះ​តាំងពី​ពេល​ណា​នោះ​ទេ ហើយក៍​មិនដឹង​អំពី​សារ​ប្រយោជន៍​ដែល​ខ្លួន​ជា​ទាហាន​បែរជា​មក​រៀន​ជំនាញ​បន្ថែម​ខាង​អក្សរសាស្ត្រ​ខ្មែរ​ទៅ​វិញ​នោះ​ដែរ ។​

​នៅ​ល្ងាច​ថ្ងៃ​ពុធ​ដដែល​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​របស់​ប្រទេស​កម្ពុជា ក៍​ដូច​ជា​មន្ត្រី​តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ខ្មែរ ៕