ចង់ឃើញឯកសារផ្លូវច្បាប់របស់យួនលើកម្មសិទ្ឋិកោះត្រល់

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទេ​នៃ​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​អះអាង​ថា ខ្លួន​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង ទីតាំង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ថា ដែន​កោះធំ​ៗ​ចំនួន​ពីរ និង​ទីតាំង​ផ្ទៃសមុទ្រ​មួយ​ចំនួន​ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​កម្មសិទ្ធិ​របស់​វៀតណាម​តាំងពី​ដូនតា​មក ។​

​លោក ស្រី  Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួង​បរទេស​នៃ​បប​កុម្មុយនីស្ត​ក្រុង​ហា​ណួ​យ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០២០​ថា ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង ទីតាំង​ប្រវត្តិសាស្ត្រ​កោះ​ស្ព្រា​ត​លី និង ប៉ា​រ៉ា​សែ​ល ជាក​ម្មសិ​ទ្ឋិ​របស់​វៀតណាម ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​វៀតណាម​ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ខ្លឹមសារ​ច្បាប់​អន្តរជាតិ​នានា រួម​ទាំង​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២ ។​

​យ៉ាងណា​ក៍ដោយ ក្រុម​អ្នក​តាមដាន​នយោបាយ​និង​ភូមិសាស្ត្រ​មួយ​ចំនួន ចង់​ឲ្យ​លោកស្រី Le Thi Thu Hang បង្ហាញ​ឯកសារ​ផ្លូវច្បាប់​ពាក់​ព័​ន្ឋ​នឹង​ការ​កាន់កាប់​កោះត្រល់​ផង​ដែរ ប៉ុន្តែ​ករណី​នេះ​លុះណាតែ​រាជរដ្ឋាភិបាល​ដាក់​ពាក្យបណ្តឹង និង​ត្រូវ​បាន​តុលាការអន្តរជាតិ​ណាមួយ​កោះហៅ​សួរនាំ​និង​ឲ្យ​បង្ហាញ​ឯកសារ​ផ្លូវច្បាប់ ក៍​ដូច​ជា​ភស្តុ​ង​តាង​នានា ៕