មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេនៃរដ្ឋាភិបាលក្រុងហាណូយបានអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិ និង ទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ដែនកោះធំៗចំនួនពីរ និងទីតាំងផ្ទៃសមុទ្រមួយចំនួនទៀតនៅសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក ។
លោក ស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងបរទេសនៃបបកុម្មុយនីស្តក្រុងហាណួយបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៦ កក្កដា ២០២០ថា ផ្អែកលើច្បាប់អន្តរជាតិ និង ទីតាំងប្រវត្តិសាស្ត្រកោះស្ព្រាតលី និង ប៉ារ៉ាសែល ជាកម្មសិទ្ឋិរបស់វៀតណាម ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាមក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់គោរព និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារច្បាប់អន្តរជាតិនានា រួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ ។
យ៉ាងណាក៍ដោយ ក្រុមអ្នកតាមដាននយោបាយនិងភូមិសាស្ត្រមួយចំនួន ចង់ឲ្យលោកស្រី Le Thi Thu Hang បង្ហាញឯកសារផ្លូវច្បាប់ពាក់ព័ន្ឋនឹងការកាន់កាប់កោះត្រល់ផងដែរ ប៉ុន្តែករណីនេះលុះណាតែរាជរដ្ឋាភិបាលដាក់ពាក្យបណ្តឹង និងត្រូវបានតុលាការអន្តរជាតិណាមួយកោះហៅសួរនាំនិងឲ្យបង្ហាញឯកសារផ្លូវច្បាប់ ក៍ដូចជាភស្តុងតាងនានា ៕