ទីក្រុងរ៉ង់ហ្គូន ៖ យោងតាមការចេញផ្សាយពីក្រសួងសុខាភិបាលភូមា ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ សរុបទូទាំងប្រទេស បានកើនឡើងដល់ ១៣២ ករណី ក្នុងរយៈពេលត្រឹមមួយខែប៉ុណ្ណោះ ដោយមានករណីចំនួន ៥បន្ថែមទៀត ត្រូវបានរាយការណ៍នៅល្ងាចថ្ងៃព្រហស្បតិម្សិលមិញ បើតាមសារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនៅថ្ងៃទី២៤ មេសានេះ ។
ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗ អ្នកជំងឺ ០៤នាក់ មកពីយ៉ាំងហ្គោន និងម្នាក់ទៀតមកពី ម៉ាន់ដាឡេ ។ យ៉ាងណា អ្នកជំងឺស្ថិតក្នុងស្ថានភាពល្អប្រសើរទេ ។
យោងតាមការចេញផ្សាយរបស់ក្រសួង អ្នកឆ្លងចំនួន ៩នាក់ហើយ បានជាសះស្បើយពីជំងឺនេះហើយ និងមានអ្នកស្លាប់ចំនួន ៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ ។
បម្រាមគោចរពេលយប់ ត្រូវបានគេដាក់នៅក្នុងរដ្ឋធានីណៃពិដោ, យ៉ានហ្គូន និងយ៉ាន់ដាយ របស់ប្រទេសមីយ៉ាន់ម៉ា ចំពេលមានការភ័យខ្លាច នៃការរីករាលដាលនៃកូវីដ-១៩ ។ នាពេលថ្មីៗនេះ របស់ក្រសួងសុខាភិបាល បានហាមឃាត់ការប្រមូលផ្តុំមនុស្សប្រាំនាក់ ឫលើសពីនេះ នៅក្នុងប្រទេស ។
ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីករណីឆ្លង COVID-19 ជាលើកដំបូង កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញលើបុរស២នាក់, ម្នាក់អាយុ៣៦ឆ្នាំ មកពីអាមេរិក និងម្នាក់ទៀត អាយុ២៦ឆ្នាំ មកពីចក្រភពអង់គ្លេស ៕
សូមរម្លឹកថា ស្ងាត់ៗ ប្រទេសភូមា មានអ្នកឆ្លង COVID-19 កើនឡើងដល់ ១០៧ករណី