ត្រឹម​មួយ​ខែ មី​យ៉ា​ន់​ម៉ា មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប ១៣២​ករណី

ទីក្រុង​រ៉​ង់​ហ្គូ​ន ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​ក្រសួងសុខាភិបាល​ភូមា ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ប្រទេស បាន​កើនឡើង​ដល់ ១៣២ ករណី ក្នុង​រយៈពេល​ត្រឹម​មួយ​ខែ​ប៉ុណ្ណោះ ដោយ​មាន​ករណី​ចំនួន ៥​បន្ថែម​ទៀត ត្រូវ​បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិម្សិលមិញ បើ​តាម​សារព័ត៌មាន​ចិន​ស៊ី​ន​ហួរ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មេ​សា​នេះ ។

ក្នុង​ចំណោម​ករណី​ដែល​បាន​បញ្ជាក់​ថ្មី​ៗ អ្នកជំងឺ ០៤​នាក់ មក​ពី​យ៉ាំ​ង​ហ្គោ​ន និង​ម្នាក់​ទៀត​មក​ពី ម៉ា​ន់​ដា​ឡេ ។ យ៉ាងណា អ្នកជំងឺ​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ទេ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង អ្នកឆ្លងចំនួន ៩​នាក់ហើយ បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ហើយ និង​មាន​អ្នក​ស្លាប់​ចំនួន ៥​នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ ។

បម្រាម​គោចរ​ពេល​យប់ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​, យ៉ា​ន​ហ្គូ​ន និង​យ៉ា​ន់​ដាយ របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ចំ​ពេល​មានការ​ភ័យ​ខ្លាច នៃ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ ។ នា​ពេល​ថ្មី​ៗ​នេះ របស់​ក្រសួងសុខាភិបាល បាន​ហាមឃាត់​ការ​ប្រមូលផ្តុំ​មនុស្ស​ប្រាំ​នាក់ ឫ​លើស​ពី​នេះ នៅ​ក្នុង​ប្រទេស ។

ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ប្រកាស​ពី​ករណី​ឆ្លង COVID-19 ជា​លើក​ដំបូង កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០ បន្ទាប់​ពី​រក​ឃើញ​លើ​បុរស​២​នាក់​, ម្នាក់​អាយុ​៣៦​ឆ្នាំ មក​ពី​អា​មេ​រិ​ក និង​ម្នាក់​ទៀត អាយុ​២៦​ឆ្នាំ មក​ពី​ចក្រភព​អង់គ្លេស ៕

សូមរម្លឹកថា ស្ងាត់​ៗ ប្រទេស​ភូមា មាន​អ្នក​ឆ្លង COVID-19 កើនឡើង​ដល់ ១០៧​ករណី