ទីបំផុតទៅ ស្ត្រីខ្មែរអាមេរិកម្នាក់ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីការធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារក្នុងរាជធានីភ្នំពេញនោះ ត្រូវបានសមត្ថកិច្ចរកឃើញហើយនៅក្នុងផ្ទះសំណាក់មួយក្នុងខេត្តកំពង់ចាម នាល្ងាចថ្ងៃទី១៨ កក្កដា ២០២០នេះ។
ការរកឃើញនេះ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចបានប្រកាសឲ្យពលរដ្ឋជួយរាយការណ៍ភ្លាមៗមកកាន់សមត្ថកិច្ច ក្រោយពេលស្ត្រីអាមេរិកដើមកំណើតខ្មែរនេះ បានរត់គេចពីការធ្វើចត្តាឡីស័កកាលពីព្រឹកមិញ ។
បើតាមមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកដើមកំណើតខ្មែរឈ្មោះ រ៉ូស វីរ៉ានេះ គឺជាស្ត្រីដែលបានជិះយន្តហោះធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកជាន់ខ្ពស់ពីររូប ដែលត្រូវបានក្រសួងរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។
បន្ទាប់ពីរកឃើញ សមត្ថកិច្ចបានបញ្ជូនស្ត្រីខាងលើឲ្យស្នាក់នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ហើយមន្ត្រីសុខាភិបាល ក៏បានយកសំណាកស្ត្រីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ដើម្បីរកមេរោគកូវីដ១៩ ៕