គិតត្រឹមម៉ោង៧និង១២នាទីល្ងាចថ្ងៃទី០១ សីហានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ខ្លួនបាន រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន៤០នាក់បន្ថែមទៀត ធ្វើឲ្យកំណើនអ្នកឆ្លងសរុបកើនដល់៥៨៦នាក់ ខណៈអ្នកជា ៣៧៣នាក់ដដែល ។
ដោយឡែកពីប្រទេសឥណ្ឌូនេស៊ីនោះវិញ នៅតែជាប្រទេសនាំមុខគេនៅអាស៊ាន ដោយមកទល់នឹងពេលនេះដែរ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ សរុបបានកើនដល់១០៩៩៣៦នាក់ហើយ ក្រោយថ្ងៃសៅរ៍នេះមានអ្នកឆ្លងថ្មី១៥៦០នាក់ និងស្លាប់៦២នាក់ ស្លាប់សរុប ៥១៩៣នាក់ ៕