បង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយជាលើកទី៦ រឹបអូសបានជាង៣០០គ.ក

ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៣៤៨​គីឡូក្រាម ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​ទុកជា​វត្ថុ​តាង នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ជា​លើក​ទី​៦ កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ។​

​បើ​តាម​សមត្ថកិច្ច​ម្ចាស់​ទីតាំង​ឈ្មោះ ជុន មុំ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​ផលិត​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ នៅ​ក្នុងភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​នៅ​ក្នុង​ការ​បង្ក្រាប​របស់​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ទីតាំង​ខាងលើ​ដែរ សមត្ថកិច្ច​ក៍រឹប​អូស​បាន​ស្ករសរ​ចំនួន​៣​បាវ ស្មើ​១៥០​គីឡូក្រាម ប្រេងឆា​មួយ​ពី​ដុ​ង​កន្លះ​ស្មើនឹង​៧.៥​លី​ត្រ​
​ម៉ូ​ទ័​រ​កូ​ស្ករ ចំនួន​១ និង​ឆ្នាំងខ្ទះ​ចំនួន​៣ ។​

​បើ​តាម​សមត្ថកិច្ច ម្ចាស់​ទីតាំង​ដែល​មិន​កោតខ្លាច​សមត្ថកិច្ច​និង​ច្បាប់ បន្ត​ធ្វើ​សកម្មភាព​ដដែល​ៗ​នេះ នឹង​ត្រូវ​សាលាដំបូង​ខេត្តកណ្ដាល បង្គាប់​ឱ្យ​ចូលខ្លួន​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

យ៉ាងណាក៍ដោយ ម្ចាស់​ទីតាំង​រូប​នេះ បាន​អះអាងនៅ​ក្នុង​ខ្សែ​វី​ដេ​អូ​ថា ការផលិតស្ករត្នោតនេះ គាត់​បាន​សុំ​ច្បាប់​អនុញ្ញាតត្រឹមត្រូវពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល ដោយការ​ផលិតនេះ មានលាយវត្ថុធាតុដើមដូចជាសារធាតុ​ស្ករ ទឹក និង​ស្ករអំពៅ ដើម្បី​ច្នៃ​ចេញ​ជា​ស្ករត្នោត​ ។​​

​ចាំ​មើល​ថា​តើ ស្ត្រី​ជើង​ចាស់​និង​ជើង​យូរ​ខាង​បំពាន​ច្បាប់ និង​ជំនាញ​ខាង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ឈ្មោះ ជុន មុំ​នេះ នឹង​ត្រូវ​តុលាការ​ផ្តន្ទាទោស ឬ ពិ​ន័​ួ​តាម​ច្បាប់​យ៉ាងណា ?​៕