ទីបំផុតទៅកូនប្រុសលោកឧកញ៉ា ញឹក ផន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ហើយជននេះក៍ត្រូវបានសមត្ចកិច្ចបញ្ជាក់ថាឈ្មោះ ញឹក ផល អាយុ៣៨ឆ្នាំ ។
បើតាមប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា ជនដែលទាញកាំភ្លើង AK គំរាមគូទំនាស់ឈ្មោះ ញឹក ផលនេះ មិនមែនជាកងកម្លាំងនោះទេ គឺគ្រាន់តែជាអ្នកបម្រើការក្នុងក្រុមហ៊ុនមួយកន្លែងនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងតែប៉ុណ្ណោះ។
តាមរយៈវីដេអូឃ្លីបដែលគេដឹងថាជាវីដេអូដែលថតដោយភាគីទំនាស់របស់ឈ្មោះ ញឹក ផល គឺបុរសអ្នកជិះម៉ូតូ នោះ គេមិនដឹងថាភាគីទាំងពីរផ្តើមពីទំនាស់រឿងអ្វីនោះទេ គ្រាន់តែគេបានឃើញនិងឮសម្តីឈ្មោះ ញឹក ផល បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។
លើសពីនេះទៅទៀត គេឃើញឈ្មោះ ញឹក ផល ប្រើពាក្យសម្តីធ្ងន់ៗរបៀបជាអ្នកមានអំណាចផុតលេខនៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ដោយឈ្មោះ ញឹក ផល ទាញកាំភ្លើង AK៤៧ ពីក្នុងរថយន្តបង្ហាញប្ញទ្ឋិដាក់ភាគីជម្លោះនោះថែមទៀត។
រង់ចាំតាមដានសំណុំរឿងដ៍កក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយនេះ ថាតើឈ្មោះ ញឹក ផល មានវាសនាដេកគុក ឬ យ៉ាងណា ខណៈដែលជននេះមិនមែនជាកងកម្លាំងសមត្ថកិច្ច និង យកកាំភ្លើងគំរាមភាគីទំនាស់ ហាក់បង្ហាញថា ខ្លួនជាស្តេចក្រាញ់ នៅក្នុងនគរដែលកំពុងកែទម្រង់ប្រព័ន្ឋយុត្តិធ៌ម ដើម្បីឈានទៅកាន់នីតិរដ្ឋពិតប្រាកដនាពេលដ៍ខ្លីខាងមុខ ៕