លោក ដូណាល់ត្រាំ និង ភរិយា ឆ្លងកូវីដ១៩

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ថា​លោក​និង​ភរិយា ម៉ា​ឡា​នៀ ផ្ទុកមេរោគ​កូវ​ដី​១៩ ។​

​នៅ​លើ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក Twitter លោក​ប្រធានាធិបតី ត្រាំ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​យប់​នេះ​ខ្ញុំ និង​ភរិយា​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19 ។ ពួក​យើង​នឹង​ចាប់ផ្តើម​ដំណើរការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ យ៉ាង​ឆាប់រហ័ស​។ យើង​នឹង​ប្រឈម​មុខ​បញ្ហា​នេះ​ទាំងអស់​គ្នា​»​។ សារ​របស់​លោក ដូ​ណា​ល់ ត្រាំ នេះ​ត្រូវ​បាន​បង្ហោះ​នៅ​មុន​ម៉ោង ១៖០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សុក្រ ទី​០២ ខែតុលា ឆ្នាំ​២០២០ ៕