ឡូយកប់ ! នៅសៀមរាប អ្នកទិញលក់និងពិឃាតឆ្កែត្រូវមានទោស

អាជ្ញាធរ​ខេត្តសៀមរាប ពិសេស​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ធ្វើការ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ លក់​និង​ពិឃាតសត្វ​សុនក​(​ឆ្កែ​) ។​

​បើ​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​០៦ កក្កដា ២០២០ របស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បាន​បញ្ជាក់​ទៀត​ថា ការ​ដើរ​ទិញ​លក់​និង​ពិឃាត​សុនក​គ្មា​ច្បាប់​និង​ខ្លឹមសារ​នៃ​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នឹង​ត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​តាម​មាត្រា ១១១ , ១១២ និង មាត្រា​១១៥ នៃ​ច្បាប់​នេះ ។​

​សូម​បញ្ជាក់​ថា ការ​ហាមឃាត់​របស់​អាជ្ញាធរ​ខេត្តសៀមរាប​ខាងលើ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​សាច់សត្វ​សុនក កំពុង​តែ​ពេញ​និយម​ទទួលទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ដែល​សត្វ​សុនក​ជា​ប្រភេទ​សត្វ​ស្មោះត្រង់​នឹង​ម្ចាស់ និង ការពារ​លំនៅ​ដ្ឋា​ន​ផ្សេង​ៗ​របស់​ម្ចាស់​នោះ​ថែម​ទៀត ។​

«​អង្រុត​» សង្ឃឹមថា អាជ្ញាធរ​រាជធានី ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​នឹង​យក​គម្រូ​តាម​អាជ្ញាធរ​ខេត្តសៀមរាប ក្នុង​ការ​ហាមឃាត់​ការ​ទិញ​លក់​និង​ពិឃាតសត្វ​សុនក ដើម្បី​រក្សា​នូវ​ប្រពៃណី វប្ប​ធ៌​ម​និង​គុណធ៌ម​ដែល​ខ្មែរ​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ពិសេស​ក្នុង​នាម​ជា​ពុ​ទ្ឋ​សាសនិក​ដែល​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ព្រះ​ពុ​ទ្ឋ​សាសនា​ជា​សាសនា​របស់​ជាតិ ៕