អាជ្ញាធរខេត្តសៀមរាប ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់និងពិឃាតសត្វសុនក(ឆ្កែ) ។
បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៦ កក្កដា ២០២០ របស់មន្ទីរកសិកម្មខេត្តសៀមរាបបានបញ្ជាក់ទៀតថា ការដើរទិញលក់និងពិឃាតសុនកគ្មាច្បាប់និងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមមាត្រា ១១១ , ១១២ និង មាត្រា១១៥ នៃច្បាប់នេះ ។
សូមបញ្ជាក់ថា ការហាមឃាត់របស់អាជ្ញាធរខេត្តសៀមរាបខាងលើ បានធ្វើឡើងនៅគ្រាដែលសាច់សត្វសុនក កំពុងតែពេញនិយមទទួលទានពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅទូទាំងប្រទេស ខណៈដែលសត្វសុនកជាប្រភេទសត្វស្មោះត្រង់នឹងម្ចាស់ និង ការពារលំនៅដ្ឋានផ្សេងៗរបស់ម្ចាស់នោះថែមទៀត ។
«អង្រុត» សង្ឃឹមថា អាជ្ញាធររាជធានី ខេត្តនៅទូទាំងប្រទេសនឹងយកគម្រូតាមអាជ្ញាធរខេត្តសៀមរាប ក្នុងការហាមឃាត់ការទិញលក់និងពិឃាតសត្វសុនក ដើម្បីរក្សានូវប្រពៃណី វប្បធ៌មនិងគុណធ៌មដែលខ្មែរមានតាំងពីយូរលង់ណាស់មកហើយ ពិសេសក្នុងនាមជាពុទ្ឋសាសនិកដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវព្រះពុទ្ឋសាសនាជាសាសនារបស់ជាតិ ៕