គិតត្រឹមម៉ោង៤និង២៨នាទីរសៀលថ្ងៃទី១៣ កក្កដា ២០២០ អ្នកឆ្លងកូវីដ១៩ តែក្នុងរយៈពេលមួយថ្ងៃនៅហ្វីលីពីនមានចំនួន២៧៨៤នាក់ និង ស្លាប់ ២២៧នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់៥៧០០៦នាក់ និង ស្លាប់សរុប ១៥៩៩នាក់ ។
ចំណែកប្រទេសក្នុងតំបន់អាស៊ានមួយទៀតដែលនៅតែនាំមុខគេនោះ គឺ ឥណ្ឌូនេស៊ី ថ្ងៃនេះឆ្លង ១២៨២នាក់ ស្លាប់៥០នាក់ អ្នកឆ្លងសរុប ៧៦ ៩៨១នាក់ ស្លាប់សរុប ៣៦៥៦នាក់ ។ សិង្ហបុរីឆ្លងថ្ងៃនេះ ៣២២នាក់ ឆ្លងសរុប ៤៦២៨៣នាក់ ស្លាប់សរុប២៦នាក់ ម៉ាឡេស៊ីឆ្លងថ្ងៃនេះ ៧នាក់ គ្មានអ្នកស្លាប់ ឆ្លងសរុប ៨៧២៥នាក់ ស្លាប់សរុប ១២២នាក់ ថៃថ្ងៃនេះឆ្លង ៣នាក់ ឆ្លងសរុប ៣២២០នាក់ ស្លាប់សរុប ៥៨នាក់ ។
ដោយឡែកប្រទេសក្នុងតំបន់អាស៊ានដែលគ្មានអ្នកឆ្លងនៅថ្ងៃនេះរួមមាន៖ វៀតណាម(ឆ្លងសរុប៣៧២នាក់ គ្មានអ្នកស្លាប់) ភូមា(ឆ្លងសរុប៣៣១នាក់ ស្លាប់៦នាក់) កម្ពុជា(ឆ្លងសរុប១៥៦នាក់ ជា១៣៣នាក់ គ្មានអ្នកស្លាប់) ប្រ៊ុយណេ(ឆ្លងសរុប១៤១នាក់ ស្លាប់៣នាក់) ទីម័រខាងកើត(ឆ្លងសរុប២៤នាក់ គ្មានអ្នកស្លាប់)និងប្រទេសឡាវ(ឆ្លងសរុប១៩នាក់ ជាទាំង១៩នាក់) ។
សូមបញ្ជាក់ដែរថា គិតត្រឹមម៉ោងខាងលើនេះ ពិភពលោកទាំងមូលមានមនុស្សឆ្លងកូវីដ១៩សរុប ១៣,០៥៨,១៦៧នាក់ និងស្លាប់ ៥៧១ ៩៧៩នាក់ ៕