ឆេះនាវាចម្បាំងអាមេរិក របួស២១នាក់

មនុស្ស​២១​នាក់ ក្នុង​នោះ​មាន​នាវិក ១៧​នាក់ និ​ង ជន​ស៊ី​វិល​០៤​នាក់ បាន​រង​របួស ដោយសារ​នាវា​ដឹក​យន្ត​ហោះ​​ចម្បាំង​មួយ​គ្រឿង​របស់​អា​មេ​រិ​ក បាន​ឆាបឆេះ​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ ។​

​បើ​តាម NHK World បាន​ឲ្យ​ដឹង​ថា នាវាចម្បាំង USS Bonhomme Richard ដែល​ឆេះ​មិន​ទាន់​ដឹង​មូលហេតុ​នេះ មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) ។​

ហេតុការណ៍នេះ គ្មានមនុស្សណាម្នាក់ស្លាប់នោះទេ ចំណែកអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូន​ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្បែរនោះ ។

​ក្រោយ​ការ​ឆាបឆេះ​ប្រមាណ​១១​ម៉ោង មន្ត្រី​ជំនាញ​អា​មេ​រិ​ក​កំពុង​បើក​ការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​ឆេះ​នាវាចម្បាំង​នេះ ៕