ថ្ងៃនេះកូវីដ១៩ ផ្តាច់ជីវិតមនុស្ស២៧៧នាក់នៅហ្វីលីពីន

គិត​ត្រឹម​ម៉ោង​៤​និង​២៨​នាទី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ២០២០ អ្នក​ឆ្លង​កូ​វី​ដ​១៩ តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​ហ្វី​លី​ពី​ន​មាន​ចំនួន​២៧៨៤​នាក់ និង ស្លាប់ ២២៧​នាក់ ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់​៥៧០០៦​នាក់ និង ស្លាប់​សរុប ១៥៩៩​នាក់ ។​

​ចំណែក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយទៀត​ដែល​នៅ​តែ​នាំមុខ​គេ​នោះ គឺ ឥណ្ឌូ​នេ​ស៊ី ថ្ងៃនេះ​ឆ្លង ១២៨២​នាក់ ស្លាប់​៥០​នាក់ អ្នក​ឆ្លង​សរុប ៧៦ ៩៨១​នាក់ ស្លាប់​សរុប ៣៦៥៦​នាក់ ។ សិង្ហ​បុរី​ឆ្លង​ថ្ងៃនេះ ៣២២​នាក់ ឆ្លង​សរុប ៤៦២៨៣​នាក់ ស្លាប់​សរុប​២៦​នាក់ ម៉ា​ឡេ​ស៊ី​ឆ្លង​ថ្ងៃនេះ ៧​នាក់ គ្មាន​អ្នក​ស្លាប់ ឆ្លង​សរុប ៨៧២៥​នាក់ ស្លាប់​សរុប ១២២​នាក់ ថៃ​ថ្ងៃនេះ​ឆ្លង ៣​នាក់ ឆ្លង​សរុប ៣២២០​នាក់ ស្លាប់​សរុប ៥៨​នាក់ ។​

​ដោយឡែក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​គ្មាន​អ្នក​ឆ្លង​នៅ​ថ្ងៃនេះ​រួម​មាន​៖ វៀតណាម​(​ឆ្លង​សរុប​៣៧២​នាក់ គ្មាន​អ្នក​ស្លាប់​) ភូមា​(​ឆ្លង​សរុប​៣៣១​នាក់ ស្លាប់​៦​នាក់​) កម្ពុជា​(​ឆ្លង​សរុប​១៥៦​នាក់ ជា​១៣៣​នាក់ គ្មាន​អ្នក​ស្លាប់​) ប្រ៊ុ​យ​ណេ​(​ឆ្លង​សរុប​១៤១​នាក់ ស្លាប់​៣​នាក់​) ទី​ម័​រ​ខាងកើត​(​ឆ្លង​សរុប​២៤​នាក់ គ្មាន​អ្នក​ស្លាប់​)​និង​ប្រទេស​ឡាវ​(​ឆ្លង​សរុប​១៩​នាក់ ជា​ទាំង​១៩​នាក់​) ។​

​សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ម៉ោង​ខាងលើ​នេះ ពិភពលោក​ទាំងមូល​មាន​មនុស្ស​ឆ្លង​កូ​វី​ដ​១៩​សរុប ១៣,០៥៨,១៦៧​នាក់ និង​ស្លាប់ ៥៧១ ៩៧៩​នាក់ ៕