អាជ្ញាធរចិនបានអះអាងថា យ៉ាងហោចណាស់មនុស្ស១៤០នាក់ បាត់បង់ជីវិត មនុស្សប្រមាណ៣៨លាននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និង លំនៅដ្ឋានប្រមាណ១២០០០ខ្នងបានរងការខូចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ។
មន្ត្រីជំនាញចិនបាននិយាយថា នៅពេលនេះ ទន្លេចំនួន៣៣ ក្នុងចំណោមទន្លេសរុប៤៣៣ កំពុងលិចលង់ ។
អាជ្ញាធរបញ្ជាក់ថា ទឹកជំនន់ដែលកំពុងវាយលុកធ្ងន់ធ្ងរជាងគេក្នុងរយៈពេលជាង៣០ឆ្នាំគឺ ស្ថិតនៅភាគកណ្តាល ដូចជាខេត្ត Jiangxi, Hubei និងខេត្ត Hunan នៅភាគខាងកើតរួមមាន ខេត្ត Anhui, Zhejiang និង ខេត្ត Jiangsu in the country’s east នៅភាគខាងត្បូង គឺ ខេត្ត Chongqing ។
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវដល់អាជ្ញាធរដែនដីខិតខំជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព និងរំដោះទឹក ។
សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៩៨ គ្រោះទឹកជំនន់ដោយសារបាតុភូត EL Nino បានសម្លាប់ពលរដ្ឋជាង៤០០០នាក់ ហើយជនរងគ្រោះភាគច្រើននៅក្នុងខេត្ត Yangtze ៕