ពីខេត្តត្បូងឃ្មមានសេចក្តីរាយការណ៍មកថា សមត្ថកិច្ចជំនាញពាក់ព័ន្ឋប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង និង ច្រកព្រំដែនដារ បានរកឃើញបន្លែខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស ស្ពៃបូកគោ ក្រូចឆ្មារ និងការ៉ុត មានសារធាតុគីមីផ្ទុកថ្នាំកសិកម្ម ។
ក្រៅពីរកឃើញបន្លែ០៦មុខខាងលើមានសារធាតុគីមី មន្ត្រីជំនាញក៍បានធ្វើការពិនិត្យទំនិញនាំចូលពីប្រទេសវៀតណាមផងដែរដូចជាមីកញ្ចប់ គុយទាវ កញ្ចប់ និងប្រេងឆាដប គុយទាវ-មីកញ្ចប់ ពុំមានវត្តមាន សារធាតុគីមីប៉ូរ៉ាក់(ទឹកអន្សារ) ។ ដោយឡែកចំពោះ គំរូប្រេងឆា ពុំមានវត្តមានសារធាតុគីមី polar compound ដែលបង្កគ្រោះថ្នាក់ ធ្វើអោ យប៉ះពាល់ដ ល់សុខភាពអ្នកទទួលទាននោះឡើយ។
មន្ត្រីជំនាញ បានអំពាវនាវដ ល់អាជីវក រនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារ តាមច្រកទ្វារព្រំដែន ពីប្រទេសជិតខាងចូលកម្ពុជាទាំង អស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុក ដាក់ខ្ពស់ ពោលគឺត្រូវនាំចូលចែកចាយ និងលក់តែទំនិញ ជាផលិតផលម្ហូបអា ហារណា ដែលមានគុ ណភាពល្អ ៕