ក្តីក្តាំគ្នាអស់ចិត្ត យោធិនពិការព្រមទទួលលុយ១៧ម៉ឺនដុល្លារពីមន្រ្តីជាន់ខ្ពស់

​ទីបំផុត​ទៅ​សំណុំរឿង​ជម្លោះដីធ្លី​ដ៍​ស្រួច​ស្រាវ​និង​រុ​ាំ​រ៉ៃ​អាស់​រយៈពេល​ជាង​១០​ឆ្នាំ បាន​បិទ​បញ្ចប់​ហើយដោយ​ភាគី​ម្ខាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​យោធិន​ពិការ​ព្រម​ទទួលយក​លុយ​ចំនួន​១៧​ម៉ឺន​ដុល្លារ ពី​ភាគី​ម្ខាង​ទៀត​ដែល​គេ​ស្គាល់​ថា​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី​និង​នគរូបនីយកម្ម​និង​សំណង់ ។​

​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Dara បាន​បញ្ជាក់​ថា ការ​បិទ​បញ្ចប់​សំណុំរឿង​ដីធ្លី​នៅ​ព្រែក​ព្នៅ​នេះ​គឺ​ឈរ​លើ​គោលការណ៍​សម្របសម្រួល ពិសេស​គោលការណ៍​ឈ្នះ ឈ្នះ របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​
​ប្រភព​ដដែល​បន្ត​ថា រឿង​វិវាទ​ដីធ្លី​ដ៏​ស្មុ​គ្រ​ស្មាញ​នេះ គឺ​បាន​ក្តីក្តាំ​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​ក៏​មាន​សាលដីកា​ស្ថាពរ ដែល​នឹង​ឈាន​ទៅ​អនុវត្តន៍​បញ្ចប់​ទៀត​ផង តែ​អនុវត្តន៍​មិន​ទាន់​បាន​។​

ដំណោះស្រាយ​បញ្ចប់​វិវាទ​តាម​រយៈ​ការ​ផ្សះផ្សា​ឈរ​លើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​របស់​លោក ហ៊ុន សែន ដែល​ជា​លទ្ធផល​គឺ លោក កើត សា​រ៉េ​ត អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី ទទួល​បាន​ដី ដែល​ខ្លួន​មាន​ប្លង់​រឹង​កាន់កាប់​រួច​ហើយ រីឯ លោក មាស សុ​ផាត ដែល​ជា​យោធិន​ពិការ​គឺ​ទទួល​បាន​ថវិកា​១៧​ម៉ឺន​ដុល្លារ ដេ​ី​ម្បី​យក​ទៅ​ទិញ​ផ្ទះ​និង​នៅ​សល់​លុយ​មួយ​ចំនួន​បង្កើត​មុខរបរ​រស់នៅ​បាន​សមរម្យ ដែល​ប្រសើរ​ជាង​បន្ត​ក្តីក្តាំ​គ្នា​ទៅ​មុខ​មិនដឹង​ថា​ពេល​ណា​ចប់ ៕