មុននេះបន្តិច លោក ហ៊ុន សែន ថាមាសជាតិមាន៣៦.៥តោន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ឲ្យ​បាន​បង់​មាស​ដែល​ជា​ទុនបម្រុង​ជាតិ​អំឡុង​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ ដោយ​លោក​បញ្ជាក់​ថា មាស​របស់​ជាតិ​បាន​កើន​ឡើងជា​លំដាប់​ដែល​កាលពី​មួយ​ឆ្នាំ​មុន​លោក​ប្រកាស​ថា​មាន​៣០​តោន ឥឡូវ​តាម​តួលេខ​ថ្មី​របស់​ធនាគារជាតិ​មាស​បាន​កើ​ដល់​៣៦.៥​តោន ។​

​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក នៅ​ប៉ុន្មាន​នាទី​មុន​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​បងប្អូន​យើង​មួយ​ចំនួន​ចង់​ដឹង​អំពី​មាស​ដែល​ជា​ទុនបម្រុង​របស់​ជាតិ​។​ការ​ចង់​ដឹង​របស់​បងប្អូន​មួយ​ចំនួន​ធំ​មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ​តែ​នៅ​មាន​ជន​អាក្រក​មួយ​ចំនួន​តូច​បាន​និង​កំពុង​ប្រើប្រាស់​ការ​បាត់បង់​ដំណឹង​អំពី​មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​ថា​ចង់​បន្លំ​យក​មាស​ក្នុង​ពេល​មាន​ជំងឺឆ្លង​កូ​វី​ដ​១៩​ព្រោះ​មិន​ដែល​ឮ​លោក​ហ៊ុន សែន​និយាយ​ពី​មាស​នេះ​ទៀត​ទេ​។​
​ដើម្បី​ច្បាស់​ពី​មាស​សូម​មើល​ការ​ពន្យល់​របស់​ធនាគារជាតិ​កម្ពុជា​នោះ​បងប្អូន​ប្រាកដជា​យល់​និង​អបអរសាទរ​ជាមួយ​ទុនបម្រុង​របស់​ជាតិ​យើង​ដែល​កើន​ឡើងជា​លំដាប់​។​

​ប្រហែល​មួយ​ឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ប្រកាស​ថា​មាស​របស់​យើង​មាន​៣០​តោន​តែ​តាម​តួលេខ​ថ្មី​នេះ​មាស​របស់​យើង​មាន​ដល់​៣៦,៥​តោន​។​នេះ​មិនមែន​ជា​មាយា​ទ​ស្រីកញ្ជើធ្លុះ​ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះ​ទេ​៕»៕