ទីបំផុតទៅ បុរសម្នាក់ដែលស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំកាលពីយប់មិញនោះ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំអះអាងថាស្លាប់ដោយសារខ្យល់គរ ។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក កែវ វណ្ណៈ បានប្រាប់ឲ្យដឹងថា ការសន្និដ្ឋានថា បុរសវ័យ ២១ឆ្នាំស្លាប់ដោយសារខ្យល់ករ ព្រោះថា មុនពេលស្លាប់ បុរសនោះបានយកថ្នាំផ្តាសាយមកលេប ។
ដូច្នេះ មកទល់នឹងម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២៣ កក្កដានេះ កម្ពុជាមិនទាន់មានមនុស្សណាម្នាក់ស្លាប់ដោយសារមេរោគកូវីដ១៩នោះទេ ខណៈមានតែអ្នកឆ្លងសរុបកើនដល់១៩៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប ១៤២នាក់ ៕