ដឹងមូលហេតុ ដែលបុរសម្នាក់ស្លាប់ក្នុងបន្ទប់ធ្វើចត្តាឡីស័ក

ទីបំផុត​ទៅ បុរស​ម្នាក់​ដែល​ស្លាប់​ក្នុង​បន្ទប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់មិញ​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា​ស្លាប់​ដោយសារ​ខ្យល់គរ ។​

​បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លោក កែវ វណ្ណៈ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​សន្និដ្ឋាន​ថា បុរស​វ័យ ២១​ឆ្នាំ​ស្លាប់​ដោយសារ​ខ្យល់​ករ ព្រោះថា មុន​ពេល​ស្លាប់ បុរស​នោះ​បាន​យក​ថ្នាំ​ផ្តាសា​យមក​លេប ។​

​ដូច្នេះ មក​ទល់​នឹង​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ កក្កដា​នេះ កម្ពុជា​មិន​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​មាន​តែ​អ្នក​ឆ្លង​សរុប​កើន​ដល់​១៩៨​នាក់ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​សរុប ១៤២​នាក់ ៕