អ្នកចម្រៀងដ៍ល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយមនិងសាធារណរដ្ឋខ្មែរ ហើយកេរ្ត៍ឈ្មោះរបស់អ្នកស្រីក៍នៅតែល្បីល្បាញមកទល់នឹងបច្ចុប្បន្នដែរ នោះគឺអ្នកស្រី រស់ សេរីសុទ្ឋា ជារាជនីសម្លេងមាស ។
បើតាមគណនីឈ្មោះ សេង ស្រីណាក់ ដែលគេស្គាល់ថាជាគណនីដែលតែងតែបើកកកាយនូវរឿងរ៉ាវប្រវត្តិសាស្ត្ររវាងខ្មែរនិងយួននោះ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ កក្កដានេះដោយបញ្ជាក់ថា
អ្នកស្រីរស់ សេរីសុទ្ធា ជានារីខ្មែរគំរូមួយរូប ដែលធ្លាប់បានចូលបម្រើយោធាដើម្បីការពារជាតិ និងជាអ្នកចម្រៀងដ៏ល្បីល្បាញនៅក្នុងរបបសាធារណរដ្ឋខ្មែរ តែចុងក្រោយ អ្នកស្រីត្រូវកងទ័ពខ្មែរក្រហមនិយមយួន ចាប់យកទៅសម្លាប់នៅក្នុងឆ្នាំ១៩៧៥ ក្នុងខេត្តកំពង់ស្ពឺ។
ក្រៅពីរំឮកឲ្យដឹងនូវស្នាដៃរបស់អ្នកស្រី រស់ សេរីសុទ្ឋា គណនីដដែលក៍បានឲ្យពលរដ្ឋខ្មែរយកតម្រាប់តាមនារីខ្មែរមួយចំនួនទៀត ជាវីរៈនារីខ្មែរដែលកាន់កាំភ្លើងបាញ់តតាំងជាមួយទាហានយួនក្នុងនោះមានដូចជា
កញ្ញាឌៀប សុវណ្ណដារ៉ា ជានារីខ្មែរមួយរូប ដែលមានចិត្តក្លាហាន បានកាន់កាំភ្លើងM2 បាញ់គ្នាជាមួយកងទ័ពយួន ដើម្បីការពារសាលារៀន ក្នុងខេត្តសៀមរាប រហូតដល់ដង្ហើមចុងក្រោយ ។
វីរនារីស្រុកអង្គស្នួល ខេត្តកណ្ដាល រូបនេះគឺជាទីកន្លែងប្រយុទ្ធបាញ់គ្នាជាមួយកងទ័ពយួនយ៉ាងក្ដៅគគុក វីរនារីកងទ័ពខ្មែរជាង១០០នាក់ បានការពារខ្សែត្រៀមខាងមុខ មិនឱ្យកងទ័ពយួនចូលមកបាន រហូតដល់ឆ្នាំ១៩៧៥ និងនារីខ្មែរដែលចូលបម្រើកងទ័ព មុនដំបូងនៅក្នុងខេត្តកំពង់ចាម ឆ្នាំ១៩៧០ ពួកគាត់មានទឹកចិត្តក្លាហានមោះមុតខ្លាំងណាស់ ទោះជាពួកគាត់ដឹងច្បាស់ថា មិនអាចយកឈ្នះកងទ័ពយួនក៏ដោយ ក៏ពួកគាត់មិនស្ដាយក្រោយ នៅក្នុងការពលីជីវិតដើម្បីការពារជាតិដែរ ។
តាមរយៈអត្ថបទខាងលើ ប្រសិនបើលោកអ្នកមានអ្វីបន្ថែម ឬអ្នកអាន ឬ អ្នកដែលស្គាល់នូវស្នាដៃរបស់នារីខ្មែរជាច្រើនទៀត ក៍សូមអញ្ជើញចូលខមមិននៅក្នុងអត្ថបទខាងលើនេះ ដើម្បីទកជាឯកសារសម្រាប់កូនខ្មែរជំនាន់ក្រោយៗចងក្រងជាឯកសារប្រវត្តិសាស្ត្រសម្រាប់ជាតិ ៕