ក្រុមទាហានមួកខៀវកម្ពុជាជ្រកក្រោមឆ័ត្រអង្គការសហប្រជាជតិចំនួន០៤នាក់ ត្រូវបានក្រសួងសុខាភិបាលរកឃើញផ្ទុកមេរោគកូវីដ១៩ កាលពីថ្ងៃទី២៣ កក្កដា ម្សិលមិញនេះ ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ក្រុមទាហានមួកខៀវទាំង០៤នាក់(ស្រី១នាក់) ក្នុងចំណោម៨០នាក់(ស្រី០៧នាក់) ពួកគេបានធ្វើដំណើរមកពីប្រទេសម៉ាលីនិងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ កក្កដា និងបានធ្វើតេស្តលើកទី១ គឺមិនបានឃើញឆ្លងមេរោគកូវីដ១៩នោះទេ ដល់ធ្វើលើកទី២ កាលពីថ្ងៃទី២៣ កក្កដា ម្សិលមិញ ក៍រកឃើញ០៤នាក់ខាងលើ ។
បច្ចុប្បន្នអ្នកឆ្លងទាំង០៤នាក់ គឺ០៣នាក់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម និង០១នាក់ទៀត ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ។
គិតត្រឹមម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៤ កក្កដានេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបកើនដល់ ២០២នាក់ហើយ ក្នុងនោះជាសះស្បើយសរុបចំនួន ១៤២នាក់ ៕