ចុមអត់ដឹង អ្នកស្រី រស់ សេរីសុទ្ឋា ធ្លាប់កាន់កាំភ្លើងបាញ់តតាំងជាមួយយួន

អ្នកចម្រៀង​ដ៍​ល្បីល្បាញ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​និង​សាធារណរដ្ឋ​ខ្មែរ ហើយ​កេ​រ្ត៍​ឈ្មោះ​របស់​អ្នកស្រី​ក៍​នៅ​តែ​ល្បីល្បាញ​មក​ទល់​នឹង​បច្ចុប្បន្ន​ដែរ នោះ​គឺ​អ្នកស្រី រស់ សេរី​សុ​ទ្ឋា ជា​រាជ​នី​សម្លេង​មាស ។​

​បើ​តាម​គណនី​ឈ្មោះ សេង ស្រី​ណា​ក់ ដែល​គេ​ស្គាល់​ថា​ជា​គណនី​ដែល​តែងតែ​បើក​កកាយ​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​រវាង​ខ្មែរ​និង​យួន​នោះ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២៣ កក្កដា​នេះ​ដោយ​បញ្ជាក់​ថា​

​អ្នកស្រី​រស់ សេរី​សុទ្ធា ជានា​រី​ខ្មែរ​គំរូ​មួយ​រូប ដែល​ធ្លាប់​បាន​ចូល​បម្រើ​យោធា​ដើម្បី​ការពារ​ជាតិ និង​ជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ តែ​ចុង​ក្រោយ អ្នកស្រី​ត្រូវ​កងទ័ព​ខ្មែរក្រហម​និយម​យួន ចាប់​យក​ទៅ​សម្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ក្នុង​ខេត្តកំពង់ស្ពឺ​។​

​ក្រៅពី​រំ​ឮ​ក​ឲ្យ​ដឹង​នូវ​ស្នាដៃ​របស់​អ្នកស្រី រស់ សេរី​សុ​ទ្ឋា គណនី​ដដែល​ក៍បាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​យកតម្រាប់​តាម​នារី​ខ្មែរ​មួយ​ចំនួន​ទៀត ជា​វីរៈនារី​ខ្មែរ​ដែល​កាន់​កាំភ្លើង​បាញ់​តតាំង​ជាមួយ​ទាហាន​យួន​ក្នុង​នោះ​មាន​ដូច​ជា​
​កញ្ញា​ឌៀប សុវណ្ណ​ដា​រ៉ា ជានា​រី​ខ្មែរ​មួយ​រូប ដែល​មានចិត្ត​ក្លាហាន បាន​កាន់​កាំភ្លើង​M2 បាញ់​គ្នា​ជាមួយ​កងទ័ព​យួន ដើម្បី​ការពារ​សាលារៀន ក្នុង​ខេត្តសៀមរាប រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ។​

​វីរនារី​ស្រុក​អង្គស្នួល ខេត្តកណ្ដាល រូប​នេះ​គឺជា​ទីកន្លែង​ប្រយុទ្ធ​បាញ់​គ្នា​ជាមួយ​កងទ័ព​យួន​យ៉ាង​ក្ដៅ​គគុក វីរនារី​កងទ័ព​ខ្មែរ​ជាង​១០០​នាក់ បានការ​ពារ​ខ្សែត្រៀម​ខាង​មុខ មិន​ឱ្យ​កងទ័ព​យួន​ចូល​មក​បាន រហូត​ដល់​ឆ្នាំ​១៩៧៥ និង​នារី​ខ្មែរ​ដែល​ចូល​បម្រើកងទ័ព មុន​ដំបូង​នៅ​ក្នុង​ខេត្តកំពង់ចាម ឆ្នាំ​១៩៧០ ពួក​គាត់​មាន​ទឹកចិត្ត​ក្លាហាន​មោះមុត​ខ្លាំង​ណាស់ ទោះជា​ពួក​គាត់​ដឹង​ច្បាស់​ថា មិន​អាច​យកឈ្នះ​កងទ័ព​យួន​ក៏​ដោយ ក៏​ពួក​គាត់​មិន​ស្ដាយក្រោយ នៅ​ក្នុង​ការ​ពលី​ជីវិត​ដើម្បី​ការពារ​ជាតិ​ដែរ ។​

​តាម​រយៈ​អត្ថបទ​ខាងលើ ប្រសិនបើ​លោក​អ្នកមាន​អ្វី​បន្ថែម ឬ​អ្នក​អាន ឬ អ្នក​ដែល​ស្គាល់​នូវ​ស្នាដៃ​របស់​នារី​ខ្មែរ​ជា​ច្រើន​ទៀត ក៍​សូម​អញ្ជើញ​ចូល​ខម​មិន​នៅ​ក្នុង​អត្ថបទ​ខាងលើ​នេះ ដើម្បី​ទក​ជា​ឯកសារ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ចងក្រង​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ ៕