តុលាការយួនសម្រេចឲ្យប្រហារជីវិតស្រ្តីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀន

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​របស់​វៀតណាម (VNA) បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ត្រូវ​បាន​តុលាការ​ប្រជាជន​ខេត្ត​តៃ​និ​ញ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ម្សិលមិញ បាន​កាត់ទោស​ប្រហារជីវិត​ពី​បទ​ជួញដូរ​គ្រឿងញៀន ។​

​បើ​តាម VNA ស្ត្រី​ខ្មែរ​ដែល​ត្រូវ​ប្រហារជីវិត​នោះ​ឈ្មោះ មៀ​ច ស្រី​នាង អាយុ​២៧​ឆ្នាំ​កើត​នៅ​រាជធានី​ភ្នំពេញ ។​

​មៀ​ច ស្រី​នាង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រក​ឃើញ​ថា បាន​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វី​តា​មីន​ចំនួន​៥​កញ្ចប់ មាន​ទម្ងន់​ជិត​៥០០០​ក្រាម និង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​អន្តរជាតិ​បា​វិត​-​ម៉ុ​ក​បៃ នា​ច្រក​ខាង​ខេត្ត​តៃ​និ​ញ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩៕