ប្រុងទៅធ្វើខួបកំណើតនៅកោះរ៉ុង ជួបគ្រោះលិចទូក

ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង​បាន​លិច​បាត់​ទៅ​ក្នុង​បាតសមុទ្រ ដោយសារ​រលក​បោកបក់​ខ្លាំង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០១ សីហា ២០២០ នៅ​ចំណុច​ឃ្ល​ង​ឡ​ទឹកត្រី ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។​

​យ៉ាងណា​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មនុស្ស​នៅ​លើ​ទូក​មាន​ក្មេង​ចាស់​ប្រុស​ស្រី​សរុប​១៥​នាក់ (​ស្រី​០៨​នាក់​) ត្រូវ​បាន​សង្គ្រោះ​រួច​ផុត​ជីវិត​ទាំង​អស់ពី​សំណាក់​កងកម្លាំង​នគរបាល​ជើង​ទឹក សមត្ថកិច្ច​មូលដ្ឋាន​និង​ទូក​នេសាទ ។​

​បើ​តាម​សមត្ថកិច្ច មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ទាំង​១៥​នាក់ ដែល​សំណាង​រួច​ពី​សេចក្តីស្លាប់​នោះ គឺ​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍​ដែល​លិច​បាត់ ក្នុង​បំណង​ដើម្បី​ទៅ​ធ្វើ​ខួបកំណើត​នៅ​លើ​កោះ​រ៉ុ​ង តែ​ដោយសារ​រលក​បោកបក់​ខ្លាំង បណ្តាល​ឲ្យ​វាយ​លិច​ទូក​តែ​ម្តង ៕