រូបភាពកាមេរ៉ាវីដេអូដែលគេចែកចាយបន្តគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យអ្នកមើលឃើញ នឹកហួសចិត្តព្រោះតែចោរម្នាក់បានជិះម៉ូតូឆក់ត្រីប្រឡាក់ដែលប្រជាពលរដ្ឋប្រឡាក់ដាក់ហាលមុខផ្ទះ ។
ចំណែកឯម្ចាស់ត្រីវិញ បែរជាសុំទោសចោរដោយនិយាយថា«សុំទោសលោកចោរ បើយកទៅញ៉ាំ សាបរឺប្រៃ តែបើមាត់ខ្ញុំល្មមឆ្ងាញ់» ។
យ៉ាងណាវីដេអូនោះ មិនទាន់ត្រូវបានគេដឹងថា សកម្មភាពឆក់ត្រីប្រឡាក់នេះ កើតឡើងនៅក្នុងភូមិសាស្ត្រណានោះទេ គ្រាន់តែដឹងថា កើតឡើងនៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ កក្កដា ២០២០ ។
ចំណែក ជនសង្ស័យក៍មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី០២ សីហានេះ ។ បើតាមវីដេអូសុវត្ថិភាព ជនសង្ស័យជាមនុស្សប្រុស ជិះម៉ូតូម៉ាក គុបជ្រុង១គ្រឿង ស្លាក់លេខម៉ូតូ មើលមិនច្បាប់ ដោយធ្វើសកម្មភាពឆក់យកត្រីប្រឡាក់ដែលពលរដ្ឋដាក់ហាលលើចង្អេរ បានសម្រេច ហើយជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោលតែម្តង ៕