គិតត្រឹមម៉ោង២និង១៨នាទីរសៀលថ្ងៃទី០២ សីហានេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូវីដ-១៩ បានកើនឡើងដល់៥នាក់ហើយ បន្ទាប់ពីមនុស្សវ័យចំណាស់អាយុ៨៣ឆ្នាំ និង ៨៦ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅក្នុងទីក្រុងដាណាង នាថ្ងៃអាទិត្យនេះ ។
នេះ បើយោងតាម លោក Nguyen Truong Son អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ។ មកទល់នឹងពេលនេះដែរ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅវៀតណាមមានកើនសរុប ៥៩០នាក់ និងជាសះស្បើយ ៣៧៣នាក់ ៕