បុរសជនជាតិខ្មែរចំនួន០៣នាក់ នៅខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងសុខាភិបាលរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ។
បើតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងទៀតថា បុរសខ្មែរទាំង០៣នាក់នោះ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ កក្កដា ២០២០ តាមជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ីតាមជើងហោះហើរ ហើយពួកគេទាំង០៣នាក់ត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ សីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសវីដ១៩ ។
បច្ចុប្បន្ន អ្នកជំងឺទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។
បើតាមសេចក្តីប្រកាសដដែលនៅថ្ងៃនេះ ក៍មានអ្នកជំងឺ០២នាក់ បានជាសះស្បើយផងដែរ ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ សីហា កម្ពុជាមានអ្នកផ្ទុកមេរោគសរុប ២៥១នាក់ (ស្រី៤៩នាក់) ក្នុងនោះករណីជាសះស្បើយ ២១៩នាក់(ស្រី៤៦នាក់) ៕