កូវីដ១៩៖ ម្សិលមិញ២នាក់ ថ្ងៃនេះរកឃើញថ្មី៣នាក់ទៀត

បុរស​ជនជាតិ​ខ្មែរ​ចំនួន​០៣​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​

​បើ​តាម​សេចក្តី​ប្រកាស​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បុរស​ខ្មែរ​ទាំង​០៣​នាក់​នោះ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០២០ តាម​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​តាម​ជើងហោះហើរ ហើយ​ពួក​គេ​ទាំង​០៣​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យមក​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី​០៤ សីហា ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​ធ្វើតេស្ត​លើក​ទី​បួន ដែល​ជា​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួក​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​វី​ដ​១៩ ។​

​បច្ចុប្បន្ន អ្នកជំងឺ​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តម​សីហ​នុ​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ​។​

​បើ​តាម​សេចក្តី​ប្រកាស​ដដែល​នៅ​ថ្ងៃនេះ ក៍​មាន​អ្នកជំងឺ​០២​នាក់ បានជា​សះស្បើយ​ផង​ដែរ ។​

​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១០ សីហា កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​សរុប ២៥១​នាក់ (​ស្រី​៤៩​នាក់​)  ក្នុង​នោះ​ករណី​ជា​សះស្បើយ ២១៩​នាក់​(​ស្រី​៤៦​នាក់​) ៕