លោក សុធា អរុណ អតីតនាយកប្រតិបត្តិអង្គការសុវណ្ណកុមារ បានកឹបកេងលុយអង្គការចំនួន១.៤លានដុល្លារ និងរំលោភបំពានកុមារយ៉ាងឃោរឃៅ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារ បច្ចុប្បន្នលោក សុធា អរុណ កំពុងរស់នៅរបៀបស្តេចក្រាញ់ ហ៊ឺហារនឹងទ្រព្យសម្បត្តិក្លាយជាសេដ្ឋី ដែលបានមកពីការលួចបន្លំកឹបកេងរបស់អង្គការ ដោយមានវីឡាដ៍ស្កឹមស្កៃ មានអាងហែលទឹកតម្លៃជាង២ម៉ឺនដុល្លារ បន្ទប់ខារ៉ាអូខេ ។
លោក សុធា អរុណ ដែលត្រូវបានបណ្តេញចេញពីអង្គការបានប្រព្រឹត្តបទល្មើសជាច្រើនទៀតដូចជា លួចបន្លំយកដីជាច្រើនហិកតា ប្តូរឈ្មោះអង្គការដើម្បីបន្លំកឹបកេងលុយរាប់ម៉ឺនដុល្លារ ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារក៍បានលើកឡើងទៀត បើទោះបីជាលោក សុធា អរុណ ត្រូវបានតំណាងអយ្យការដល់ទៅពីររូបកាលពីដើមឆ្នាំ២០២០នេះ បានចេញដីការឲ្យឃុំខ្លួនក្តី ក៍បច្ចុប្បន្ន លោក សុធា អរុណ កំពុងរស់នៅដោយមានសេរីភាព ថែមទាំងបន្តការគំរាមកំហែងកុមារដែលជាសាក្សីនៅក្នុងសំណុំរឿងដែលប្តឹងដោយអង្គការសុវណ្ណកុមារនោះថែមទៀត ។
លោក សុធា អរុណ ពិតជាខ្លាំងមែន មានដីការឃុំខ្លួនហើយ តែនៅតែរស់នៅយ៉ាងមានសេរីភាពហ៊ឺហាររបៀបស្តេចក្រាញ់ ដើរគំរាមកុមារដែលជាសាក្សី ពិតជាអស្ចារ្យណាស់ ។
រង់ចាំតាមដានបន្តទៀត ថាតើលោក សុធា អរុណ អាចនឹងមានវាសនារស់នៅក្រៅសំណាញ់ច្បាប់រហូតដល់ពេលណា ? ៕ សូមអានសេចក្តីប្រកាសទាំងស្រុងរបស់អង្គការសុវណ្ណកុមារទាំងស្រុង ។