អតីតនាយកប្រតិបត្តិអង្គការមួយកឹបកេងលុយជាង១លានដុល្លារ និងរស់របៀបស្តេចក្រាញ់

លោក សុធា អរុណ អតីត​នាយក​ប្រតិបត្តិ​អង្គការ​សុវណ្ណ​កុមារ បាន​កឹ​ប​កេង​លុយ​អង្គការ​ចំនួន​១.៤​លាន​ដុល្លារ និង​រំលោភ​បំពាន​កុមារ​យ៉ាង​ឃោរឃៅ ។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុវណ្ណ​កុមារ បច្ចុប្បន្ន​លោក សុធា អរុណ កំពុង​រស់នៅ​របៀប​ស្តេចក្រាញ់ ហ៊ឺហារ​នឹង​ទ្រព្យសម្បត្តិ​ក្លាយជា​សេដ្ឋី ដែល​បាន​មក​ពី​ការ​លួច​បន្លំ​កឹ​ប​កេង​របស់​អង្គការ ដោយ​មាន​វីឡា​ដ៍​ស្កឹមស្កៃ មាន​អាង​ហែល​ទឹក​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ បន្ទប់​ខារ៉ាអូខេ ។​

​លោក សុធា អរុណ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​អង្គការ​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ទៀត​ដូច​ជា លួច​បន្លំ​យក​ដី​ជា​ច្រើន​ហិ​កតា ប្តូរ​ឈ្មោះ​អង្គការ​ដើម្បី​បន្លំ​កឹ​ប​កេង​លុយរាប់​ម៉ឺន​ដុល្លារ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុវណ្ណ​កុមារ​ក៍បាន​លើក​ឡើង​ទៀត បើ​ទោះបីជា​លោក សុធា អរុណ ត្រូវ​បាន​តំណាង​អយ្យការ​ដល់​ទៅ​ពីរ​រូប​កាលពី​ដើមឆ្នាំ​២០២០​នេះ បាន​ចេញ​ដីការ​ឲ្យ​ឃុំខ្លួន​ក្តី ក៍​បច្ចុប្បន្ន លោក សុធា អរុណ កំពុង​រស់នៅ​ដោយ​មាន​សេរីភាព ថែម​ទាំង​បន្ត​ការ​គំរាមកំហែង​កុមារ​ដែល​ជា​សាក្សី​នៅ​ក្នុង​សំណុំរឿង​ដែល​ប្តឹង​ដោយ​អង្គការ​សុវណ្ណ​កុមារ​នោះ​ថែម​ទៀត ។​

​លោក សុធា អរុណ ពិតជា​ខ្លាំង​មែន មាន​ដីការ​ឃុំខ្លួន​ហើយ តែ​នៅ​តែ​រស់នៅ​យ៉ាង​មាន​សេរីភាព​ហ៊ឺហារ​របៀប​ស្តេចក្រាញ់ ដើរ​គំរាម​កុមារ​ដែល​ជា​សាក្សី ពិតជា​អស្ចារ្យ​ណាស់ ។​

​រង់ចាំ​តាមដាន​បន្ត​ទៀត ថា​តើ​លោក សុធា អរុណ អាច​នឹង​មាន​វាសនា​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​រហូត​ដល់​ពេល​ណា ? ៕ សូមអានសេចក្តីប្រកាសទាំងស្រុងរបស់អង្គការសុវណ្ណកុមារទាំងស្រុង ។