ប្រសិនបើប្រជាពលរដ្ឋដែលកំពុងរសនៅក្នុងរាជធានីភ្នំពេញមានបញ្ហាអ្វីកើតឡើងដូចជាជួបករណីបទល្មើសចោរប្លន់ ចោរលួច ចោរឆក់ អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរគ្រឿងញៀន ភាពស្ពឹកស្រពន់របស់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងការធ្វើលិខិតបញ្ជាក់អត្រានុកូលដ្ឋាន ឬលិខិតផ្សេងៗ គឺត្រូវទូរសព្ទសុំអន្តរាគមន៍ភ្លាមៗទៅកាន់លេខទូរសព្ទ ០៦៩ ៥១៦ ៩៩៩ ដែលអ្នកកាន់លេខទូរសព្ទនេះគឺលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។
បើតាមលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លេខទូរសព្ទ 069 516 999 នេះ គឺបម្រើ ២៤ម៉ោង លើ ២៤ម៉ោង ៕