លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានថ្លែងថា រដ្ឋាភិបាលរបស់លោកបើកចិត្តទទួលយកគំនិតពីក្រុមគណបក្សប្រឆាំង ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពង្រឹងផ្នែកនយោបាយកុំឱ្យមានការបែកបាក់ជាតិ។
បើតាមលោកនាយករដ្ឋមន្ត្រីសិង្ហបុរី សម្រាប់គំនិតដែលទទួលយកបានគឺគប្បីត្រូវមានសេចក្តីត្រឹមត្រូវនិងសមហេតុផល រួមជាមួយនឹងបរិបទជាក់ស្តែងនិងបទពិសោធន៍។
នៅក្នុងថ្ងៃទី០៣នៃការជជែកដេញដាលក្នុងសភាជាតិរបស់ប្រទេសសិង្ហបុរី ស្តីអំពីដំណោះស្រាយរបស់អ្នកដឹកនាំកាលពីថ្ងៃទី០២ កញ្ញា ២០២០ លោក លី សៀនឡុង បានលើកសរសើរលោក Pritam Singh ដែលជាប្រធានគណបក្សពលករ សម្រាប់ការថ្លែងសុន្ទរកថារបស់លោក ក្នុងការដាក់ចេញនូវរបៀបដែលគួរអនុវត្តក្នុងនាមជាមេដឹកនាំ ៕