ព្រះមហាក្សត្រសម្តែងព្រះកង្វល់ពីការធ្លាក់ចុះសីលធ៌មនិងគុណធ៌មសង្គម

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ទ្រង់​ព្រះ​សម្តែង​នូវ​ព្រះរាជ​ហរ​ទ័យ​បារម្ភ​ពី​ក​ការ​ធ្លាក់​ចុះ​នូវ​សីល​ធ៌​ម គុណធ៌ម​និង​សេចក្តី​ថ្លៃថ្នូរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ង់​ធ្ងន់ធ្ងរ​ដល់​និរន្ត​ភាព​នៃ​វប្ប​ធ៌ និង​ចីរភាព​របស់​សង្គម ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ព្រះ​អង្គ​បាន​លើក​ឡើង​មាន​អត្ថន័យ​ទាំងស្រុង​ដូច​តទៅ​៖«​បច្ចុប្បន្ន​នេះ​សាកលលោក​យើង កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​ចម្រើន​និង​ជឿនលឿន ដោយ​មាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ខាងលើ​នេះ សីលធម៌ និង​អភិសមាចារ (​មារយាទ​ដ៏​ល្អ​ក្រៃ​លែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏​មានការ​ស្រុត​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់​ដែរ​។ ភាព​អន់​ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​»​។​

​ជា​ការ​កត់សម្គាល់ ការ​សម្តែង​នូវ​ក្តី​បារម្ភ​ក្នុង​ព្រះរាជ​ហរ​ទ័យ​របស់​ព្រះមហាក្សត្រ​ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេត​ឃើញ​ការ​កាប់​ចាក់​សម្លាប់​មនុស្ស​និង​អំពើ​ឃាតកម្ម​ផ្សេង​ៗ បាន​កើត​ឡើងជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា ដែល​ភាគច្រើន​នៃ​អំពើ​ល្មើស​ទាំងនេះ ផ្តើម​ចេញពី​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ភាព​មិន​ចុះសម្រុង​ដោយសារ​ករណី​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។​

 

​យ៉ាងណា​ក៍ដោយ នៅ​ម៉ោង​ជិត​១១​រាត្រី​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង ក៍​ដូច​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ ៕