ប្រពន្ឋមន្រ្តីសាលាក្រុងម្នាក់ធ្វើរបងព័ទ្ឋយកដីសាធារណៈតម្លៃជាង២លានដុល្លារ

ដី​សាធារណៈ​ដែល​មាន​តម្លៃ​ជិត​៣​លាន​ដុល្លារ ហើយ​ត្រូវ​បាន​ភរិយា​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ម្នាក់​សង់​របង​ព័ទ្ធ​ចង់​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​វ៉ៃ​កម្ទេច​ចោល​មក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​វិញ​ហើយ​។​

​ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​និង​ប្រពល​រដ្ឋ​ក្បែរ​ខាង​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​មានការ​សាទរ​កាលពី​ថ្ងៃ​ទី​០៩ កញ្ញា ២០២០ ។​

​ស្ថិត​នៅ​ផ្លូវ​លេខ​១៨១៨​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៥៩៧ ទៅ​កាន់​ផ្លូវ​លេខ​១៨០០ ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។​

​ដី​នោះ​មាន​ទំហំ​ទទឹង​២០​ម៉ែត្រ ត្រូវ​បាន​មន្ត្រី​ខិលខូច​បិទ​យក​ប្រវែង​១៣០​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ។​

​បើ​តាម​អ្នក​រកស៊ី​ទិញ​លក់​ដី បាន​ប៉ាន់​ប្រមាណ​ថា ដី​ទំហំ​២៦០០​ម៉ែត្រក្រឡា​ដែល​គេ​បិទ​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ មាន​តម្លៃ​ប្រមាណ​២​លាន​៦​សែន​ដុល្លារ​ឯណោះ ។​

​មិន​ទាន់​ដឹង​ថា តើ​ភរិយា​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នោះ​មានឈ្មោះ​អ្វី​នោះ​ទេ ហើយក៍​មិន​ទាន់​ដឹង​ថា​ប្តី​របស់​គាត់​ដែល​គេ​អះអាង​ថា​ជា​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នោះ​មន​ឈ្មោះ​អ្វី និង​កាន់​តំណែង​អ្វី​នោះ​ដែរ ប៉ុន្តែ​គេ​ដាក់​ការ​សង្ស័យ​ថា ប្តី​របស់​ស្ត្រី​នោះ ទំនងជា​មាន​តួនាទី​មុន​តូច​នោះ​ដែរ ហើយ​ហេង​សយ​លោក​ប្តី​នោះ​មាន​អំណាច​ថែម​ទៀត ។​

​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ៕